ភ្នំពេញ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទក្រោយពីវាយសម្លាប់ប្រពន្ធខ្លួនហេីយព្យាយាមគេចខ្លួន ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហេីយនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបុរសម្នាក់មានជំងឺសរសៃប្រសាទខណៈរេីឡេីងក៏វាយប្រពន្ធរហូតដល់ស្លាប់ក្នុងថ្លុកឈាមនៅឡៅតឿហេីយព្យាយាមគេចខ្លួន។
ជនរងគ្រោះឈ្មោះ លី សុភា អាយុ៥៤ឆ្នាំ ចំណែកជនដៃដល់ជាប្តីឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ មានជំងឺប្រចាំកាយ(សរសៃប្រសាទ)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គេបានឃេីញបុរសជាប្តីបានកាន់ដែកបំពង់ទីបមួយកំណាត់រត់ចេញពីក្នុងផ្ទះ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ។ រហូតមកដល់វេលាម៉ោង៤និង១៥នាទីខណៈកូនមកពីលក់ដូរនៅផ្សារវិញក៏ឡេីងទៅលេីឡៅតឿស្រាប់តែឃេីញម្តាយដេកដួលបាត់ស្មារតីក្នុងថ្លុកឈាមបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះ។ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជាក់ស្តែងគឺជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
តាមប្រភពព័ត៌មានពីកូនៗបានឱ្យដឹងថា ឳពុករបស់គាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ)ជាយូរឆ្នាំមកហេីយតែរយៈពេល៣ថ្ងៃមកនេះគាត់បានដាច់ថ្នាំមិនទាន់បានទៅបើកនៅមន្ទីរពេទ្យផងស្រាប់តែជំងឺរេីឡេីងវាយសម្លាប់ប្រពន្ធខ្លួនឯងតែម្តង ខណៈដែលកូនៗចាកចេញពីផ្ទះខ្លះទៅធ្វេីការខ្លះទៀតទៅលក់ដូរ។
បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានហេីយនៅល្ងាចថ្ងៃខែដដែលនិងនាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់ ៕
ដោយ៖សុខាសែនជ័យ