ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ម្សិលមិញ​ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួច ម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦០ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ដែល បានប្រព្រឹត្តបទល្មើសលួចនៅចំណុចផ្ទះលេខ៥៣A ផ្លូវលេខ១៣២ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥:៣០នាទីរសៀល ។

     ជនសង្ស័យឈ្មោះ ចាន់ ទីន ហៅ ទីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នពេញ ។​ រីឯ​ជនរងគ្រោះឈ្មោះ ហេង ស្រីណុច ភេស្រី អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយ៏ដ្ឋាន ស្នាក់នៅផ្ទះលេខ៥៣A ផ្លូវលេខ១៣៤  សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ចំណែក​វត្ថុតាងចាប់យកមាន៖

-ម៉ូតូ១គ្រឿងម៉ាក Honda Zoomer X  ពណ៌ស លាយស្វាយ  ពាក់ស្លាកលេខ ភ្នំពេញ GP-4721 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5176526 (ជាម៉ូតូដែលជនសង្ស័យរូបនេះលួចយកនៅថ្ងៃកើតហេតុ) ។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានយកទឹកនោមជនសង្ស័យរូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

    បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សហការី​


ចែករំលែក៖