ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់សមត្តកិច្ចមូលដ្ឋានថា÷ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣ មានបុរសម្នាក់បានកែច្នៃផាវគ្រាប់បែកដើម្បីយកទៅបោកត្រី ពេលកំពុងតែកែច្នៃនោះស្រាប់តែផ្ទុះរងរបួសធ្ងន់ នៅចំណុចកំពង់ឡី ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ (ដាច់កដៃខាងស្តាំ និងរបួសភ្លៅ ដើមទ្រូងស្រាល)។
សមត្តកិច្ចមូលដ្ឋានបានបន្តថា ជនរងគ្រោះឈ្មោះ ងួន ប៊ុនធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីសមត្តមកិច្ចមូលដ្ឋានដែលបានសាកសួរនៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះបានយកផាវគ្រាប់បែកទៅកែច្នៃដើម្បីយកទៅបោកត្រី តែអកុសលអ្វីត្រូវផ្ទុះរងរបួសតែម្ដង ។ ចុងក្រោយជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕
ដោយ៖ ស សារ៉េត