ប្រជាជនកូរ៉េនឹងមិនត្រូវបានតម្រូវឱ្យពាក់ម៉ាស់នៅពេលធ្វើដំណើរសាធារណៈចាប់ពីថ្ងៃទី ២០ ខែមីនាទៅ។ នេះជាវិធានការទប់ស្កាត់ការរាតត្បាត Covid-19 ដែលប្រទេសនេះអនុវត្តតាំងពីដើមឆ្នាំ ២០២០មក។
យោងតាមសារព័ត៌មាន Korea Herald ការប្រកាសខាងលើត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Han Chang-seob ក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគ Covid-19 នៅថ្ងៃនេះ។
ប្រភេទនៃការដឹកជញ្ជូនសាធារណៈដែលមនុស្សមិនចាំបាច់ពាក់ម៉ាស់ រួមមាន ឡានក្រុងសាធារណៈ ឡានសាលា រថភ្លើងក្រោមដី រថភ្លើង KTX Express តាក់ស៊ី និងយន្តហោះ។
ការចាំបាច់ត្រូវតែពាក់ម៉ាស់នៅលើការដឹកជញ្ជូនសាធារណៈគឺជាការរឹតបន្តឹងចុងក្រោយរបស់ Covid-19 របស់ប្រទេសកូរ៉េខាងត្បូង។ នៅខែឧសភា ឆ្នាំ ២០២២ ទីក្រុងសេអ៊ូលបានលុបចោលលក្ខខណ្ឌតម្រូវឱ្យពាក់ម៉ាស់នៅខាងក្រៅ។ បន្ទាប់មក ប្រទេសនេះបានបញ្ចប់ការតម្រូវឱ្យពាក់ម៉ាស់នៅក្នុងកន្លែងបិទជិតក្នុងខែមករាឆ្នាំនេះ។ នៅពេលនេះក៏បានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅតាមមធ្យោបាយធ្វើដំណើសាធារណៈ។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវបានធ្វើឡើងក្នុងបរិបទនៃនិន្នាការថយចុះនៃចំនួនករណី Covid-19 នៅក្នុងប្រទេស។ នៅថ្ងៃទី ១៥ ខែមីនា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីថ្មីចំនួន ១១,៨៩៩ករណី ធ្លាក់ចុះប្រហែល ៩០០ ករណីបើធៀបនឹងថ្ងៃដូចគ្នានៃសប្តាហ៍មុន៕ ដោយ៖ ធីរីណា
រូបថត ៖ AFP