ព័ត៌មានទាន់ហេតុការណ៍៖

អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងត្រូវបានជួសជុលកែលម្អឱ្យមានសោភ័ណភាពឡើងវិញ

ចែករំលែក៖

ខេត្តព្រៃវែង៖ អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាប្រភេទសំណង់អគារបុរាណ សាងសង់តាំងពីឆ្នាំ ១៩៨៥ មកដល់ពេលនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការបំពេញការងារ ព្រោះពេលមេឃភ្លៀងម្ដងៗ ទឹកជ្រាបចូលស្ទើរតែគ្រប់បន្ទប់ ឥឡូវនេះកំពុងត្រូវបានដំណើរការជួសជុលកែលម្អឡើងវិញ ទៅលើសសរគ្រឹះ ផ្លាស់ប្ដូរដំបូល ប្ដូរទ្វារ បង្អួច និងលាបថ្នាំពណ៌ថ្មីផងដែរ ។

ទាំងអស់នេះ គឺដោយសារមានការគិតគូរយកចិត្តទុកដាក់ផ្តួចផ្តើមគំនិត និងឧបត្ថម្ភគាំទ្រផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ទើបអាចដំណើរការជួសជុលកែលម្អពីអគារដែលមានសភាពចាស់ទ្រុឌទ្រោមនេះ ឱ្យប្រែក្លាយមកជាអគារដែលមានសោភ័ណភាពឡើងវិញក្នុងពេលឆាប់ៗ ដោយរក្សាទម្រង់អគារបុរាណដដែល ដើម្បីជួយសម្រួល និងផ្តល់ភាពងាយស្រួលដល់មន្រ្តីបំពេញការងារប្រចាំថ្ងៃ ឱ្យរិតតែប្រសើរឡើងថែមមួយកម្រិតទៀត ។

សូមជម្រាបថា អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាប្រភេទសំណង់បុរាណនេះ ត្រូវបានចាប់ផ្តើមដំណើរការជួសជុលកាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ ២០២៣ ឆាប់ៗខាងមុខនេះ ។ អគារធំនេះ មានចំនួន ២៩បន្ទប់ (ខាងលើ ១៤បន្ទប់ បូកទាំងបន្ទប់ស្នងការ ១បន្ទប់) ខាងក្រោម ១៥បន្ទប់ (បូកទាំងសាលប្រជុំ ១បន្ទប់) ៕

ដោយ ៖ សហការី


ចែករំលែក៖