ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាតជាងគេលើលោកនេះ​ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធ

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច​យ៉ាងដូច្នេះ​ថា៖​ ទើបឃើញរូបមួយសន្លឹកទៀតមិនដឹងថាថតនៅពេលណានិងកន្លែងណា?​ តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ។  សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ឯរូបកាយមិនស្អាតតែក៏មិនអាក្រក់ពេកដែរល្មមតែប្រពន្ធខ្ញុំស្រឡាញ់ព្រោះប្រពន្ធខ្ញុំចាត់ទុកថាខ្ញុំជាបុរសសង្ហានិងស្អាតជាងគេសម្រាប់គាត់ទើបគាត់ទទួលយកខ្ញុំជាប្តី។ សម្ដេច​តេជោ​ ... Read More »

មុខសញ្ញាគ្រឿងញៀនចំនួន​០២​នាក់​ ត្រូវសមត្ថកិច្ចនគរបាលស្រុកសំឡូតបង្រ្កាបនិងឃាត់ខ្លួន

ខេត្តបាត់ដំបង​៖​ លោកវរ​សេនីយ៍ទោ​ ម៉ែន​ រីម​ អធិការនគរ​បាលស្រុក​សំឡូត​ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំ​ឡូត នៃ​អធិការ​ដ្ឋាន​នរគបាល​ស្រុក​សំឡូត​ ចុះល្បាត និងត្រួតពិនិត្យលើដងផ្លូវនិង បង្រ្កាបឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​ចំនួន​២នាក់​។   យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ ... Read More »

រំលោភប្អូនស្រីបង្កើតបានសម្រេច៣ដង នាងទ្រាំលែងបានប្រាប់ម្តាយឪពុក ប្តឹងនគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ យុវជនជាបងបង្កើតម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួនក្រោយពីឪពុកម្ដាយ ដាក់ពាក្យបណ្តឹងដោយសារតែជនសង្ស័យ ជាបងរូបនេះបង្ខំចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេច ៣ដង ហើយនាងទ្រាំលែងបានប្រាប់ឪពុកម្ដាយ ។ ការឃាត់ខ្លួនជនសង្ស័យជាបងបង្កើតដែលចាប់ប្អូនរំលោភនេះបានកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ឯក ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម : ... Read More »

ពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ មកពីស្រុកចំនួន ២ ក្នុងខេត្តកណ្តាល ទទួលបានអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ មកពីស្រុកកណ្តាលស្ទឹង ចំនួន ១៧៣នាក់ ,ស្រុកអង្គស្នួល ២១៨ នាក់ សរុបរួមចំនួន ៣៩១ ... Read More »

FA ស៊ើបអង្កេតបន្ទាប់ពីអ្នកគាំទ្រគប់កែវជ័រទៅលើ Kevin de Bruyne ក្នុងជ័យជម្នះ Man City លើ Arsenal

សមាគមបាល់ទាត់អង់គ្លេស (FA) បានបើកការស៊ើបអង្កេតបន្ទាប់ពីកីឡាករ Kevin de Bruyne របស់ក្រុម Manchester City បានត្រូវគប់វត្ថុជ័រមកលើគាត់អំឡុងពេលក្រុមគាត់ឈ្នះ ៣–១ នៅទឹកដីក្រុមកាំភ្លើងធំArsenal កាលពីថ្ងៃពុធ។ ខ្សែបម្រើរូបនេះត្រូវបានគេកំណត់គោលដៅ ខណៈពេលដែលគាត់កំពុងដើរជុំវិញទីលានបន្ទាប់ពីត្រូវបានផ្លាស់ប្តូរកីឡាករ។ ... Read More »

លោកបណ្ឌិត គឹម សន្តិភាព ៖ ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខ គឺជាកាតព្វកិច្ចរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត គឹម សន្តិភាព បានមានប្រសាសន៍ថា « ការខិតខំរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខ គឺជាកាតព្វកិច្ចរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប ។ ... Read More »

FIFA បញ្ជាក់ពីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាមានកៅអីស្វ័យប្រវត្តិក្នុង World Cup 2026

ក្រុម​ជម្រើស​ជាតិ​បុរស​របស់​សហរដ្ឋ​អាមេរិក រួម​ជាមួយ​ម៉ិកស៊ិក និង​កាណាដានឹង​មាន​សិទ្ធិ​សម្រាប់កៅអី​ការ​ប្រកួត World Cup ឆ្នាំ២០២៦ ដោយ​ស្វ័យ​ប្រវត្តិ។ ប្រទេស​ទាំង​៣​បាន​ឈ្នះ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ក្នុង​ការ​ដេញ​ថ្លៃ​រួម​គ្នា​នៅ​តំបន់អាមេរិក​ខាង​ជើង។ FIFA បានផ្តល់ជាប្រវត្តិសាស្រ្តដល់ប្រទេសម្ចាស់ផ្ទះនូវសិទ្ធិក្នុងការលេងក្នុង World Cup ... Read More »

ស្វែងយល់ពី ! របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

ភ្នំពេញ ៖ ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។ ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។ នេះជាបញ្ជាក់ ... Read More »

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ ប្រធានាធិបតីនៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ... Read More »

កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកថែមទៀត ឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី ... Read More »

សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ ៖ យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា» នេះជាការអះអាងរបស់ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសដែល លោក ចូលជួបសម្តែងការគួរសម ជាមួយ ... Read More »

ទីតាំង​ផលិត​ទឹកឃ្មុំ​ក្លែងក្លាយ និងមនុស្ស​១៥​នាក់ត្រូវសមត្ថកិច្ច​ចុះ​បង្ក្រាប​

ខេត្ត​រតនគិរី​៖ ទីតាំងផលិត​ទឹកឃ្មុំ​ក្លែងក្លាយមួយកន្លែងកម្លាំងសមត្ថកិច្ចផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តសហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស ចុះបង្ក្រាប​។ ការចុះបង្ក្រាបនោះដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ទទួល​ផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការធ្វើឡើងនៅវេលា​ម៉ោង​១៩ ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ត្រង់ចំណុច​ផ្ទះសំណាក់​មិត្តភាព​សំណាងល្អ ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ​។​ ​ក្នុង​ប្រតិបត្តិការ​បង្ក្រាបនោះដឹកនាំ​ផ្ទាល់​ដោយ​លោក ... Read More »

ក្លិបគោព្រៃមណ្ឌលគិរីមានដឹកឈើចូលយកទៅអារច្រៀកត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចបានប្រទះឃើញឈើជាច្រើនម៉ែត្រគូបដែលរថយន្តបាកុង២គ្រឿងនិងម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅចំណុចកន្លែងច្រៀកឈើក្នុងបរិវេណទីតាំងប្រណាំងរថយន្ត Off-Road ដែលស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយក៏ធ្វើការបង្ក្រាបតែម្តង។  សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ថ្នាក់ខណ្ឌ ដឹកនាំដោយលោក ... Read More »

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេ​នៅមូលដ្ឋានខេត្ត​កំពង់​ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថៃ្ងទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេចាប់ពីចំនុចស្ពានភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង រហូតដល់ផែកាណូត ដចុងកោះ( ផែត្រីចាស់ )។  ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានធ្វើការអប់រំដល់ម្ចាស់កាណូតនិងអ្នកលក់ដូរតាមមាត់ច្រាំងទន្លេ ៖ ... Read More »

ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ​ ណែនាំដល់កសិករឱ្យធ្វើការរក្សាទុកពូជស្រូវដោយខ្លួនឯង ដើម្បីកាត់បន្ថយចំណាយក្នុងការដាំដុះ

ខេត្ត​ត្បូងឃ្មុំ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកអូររាំងឪ និងលោកមេឃុំព្រះធាតុ កាលពីថ្ងៃទី១៥ ខែកុម្ភៈថ្មីៗនេះ​ បានចុះពិនិត្យការដាំដុះជាថ្មីនិងក្តាប់ពីស្ថានភាពប្រមូលផលដំណាំស្រូវដែលបានដាំស្តារឡើងវិញក្រោយជំនន់ទឹកទន្លេមេគង្គនាពេលកន្លងមក ... Read More »

ប្រធានាធិបតីអាមេរិកនិយាយថា លោកនឹងមិនសុំទោសចំពោះការបាញ់ទម្លាក់ប៉េងប៉ោងរបស់ចិននោះទេ

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping អំពីការបាញ់ទម្លាក់ប៉េងប៉ោងខ្យល់ក្តៅមួយនៅថ្ងៃទី ៤ ខែកុម្ភៈ ដោយសង្កត់ធ្ងន់លើទស្សនៈដែលថាទីក្រុងវ៉ាស៊ីនតោនមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយទីក្រុងប៉េកាំងនោះទេ។ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ... Read More »

កូនប្រុសរបស់ ទេព បូព្រឹក្ស និងជីដេវីត ឈ្មោះក៏ពិរោះ មុខក៏គួរឱ្យខ្នាញ់ដែរ

 ភ្នំពេញ៖ ធ្វើឲ្យអ្នកក្នុងនិងក្រៅចង្កោមសិល្បៈក្រោយពីតារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត បានបញ្ចេញរូបថតកូនប្រុសដែលទើបនឹងសម្រាលថ្មីៗកាលពី ល្ងាចថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ ២០២៣នេះ។ ភរិយាគឺតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បានសម្រាលកូនប្រុសម្នាក់មុខគួរឲ្យខ្នាញ់ ខណៈដែលឈ្មោះវិញក៏ពិរោះប្លែក ហើយឈ្មោះថាទេព បញ្ចវរាប ហៅក្រៅ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០១នាក់,​ អ្នក​ជាសះស្បើយ​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៧ ខែកុម្ភៈ​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០១នាក់, ឣ្នកជាសះស្បើយ​​​ ០៣នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

ក្រសួង​ការងារ ​៖​ សូមចូលរួមអបអរដល់យុវជនជាង ៣០០នាក់ដែលបានទទួលលទ្ធផលល្អក្នុង “កិច្ចសម្ភាសការងារ”

ភ្នំពេញ​៖​ បេី​តាមប្រភពព័ត៌មានពី​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្មវិធី “កិច្ចសម្ភាសការងារ” របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញបានបញ្ចប់ដោយរលូន និងជោគជ័យដោយមានបងប្អូន ... Read More »

មេដឹកនាំចិនប្រកាសជ័យជម្នះលើ កូវីដ-១៩

មេដឹកនាំរបស់ប្រទេសចិនកាលពីថ្ងៃទី១៦ខែកុម្ភៈបានសាទរចំពោះ “ជ័យជម្នះ ” លើជំងឺរាតត្បាត Covid-19 ថាជា “អព្ភូតហេតុ” ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏សំខាន់មួយកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping និងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ... Read More »

ចូលចិត្ត​ណាស់! អាជ្ញាធរ​ហាមឃាត់​មិនឱ្យលេង​ហេីយ​ នៅតែលួចលេងមានអីក្របួចទាំងមនុស្ស​ និងសត្វមាន់

ខេត្តបាត់ដំបង៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ... Read More »

ស្លាប់កើនឡើងជិត៤៤.០០០នាក់ UN និយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ីរីនឹងកើនឡើង

នៅចុងថ្ងៃទី១៦ ខែកុម្ភៈ គឺ១០ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏សាហាវចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសទួរគីនិងស៊ីរីមានចំនួន 43.885នាក់ ហើយក្រុមជួយសង្គ្រោះបរទេសជាច្រើនបានចាកចេញ ខណៈដែលក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតធ្លាក់ចុះ។ ដោយឡែក យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu Agency ចំនួនមនុស្សស្លាប់បន្ទាប់ពីការរញ្ជួយដីនៅក្នុងប្រទេសទួរគីមាន ៣៨.០៤៤នាក់ និងមនុស្សជាង ១០៨.០០០នាក់បានរងរបួស។ នៅក្នុងប្រទេសស៊ីរីវិញអង្គការសហប្រជាជាតិបាននិយាយថា ... Read More »

លោកសរ សុផល ប្រធានក្រុមប្រឹក្សាស្រុក ដឹកនាំក្រុមការងារ នាំយកអំណោយមកចែកជូនដល់គ្រួសារលោកឈឺន ឈន ដែលទទួលមរណភាព និងចូលរួមរំលែកទុក្ខផងដែរ

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យដឹកនាំដោយ លោក សរ សុផល ប្រធានក្រុមប្រឹក្សាស្រុក ... Read More »

រកឃើញវត្ថុចម្លែកនៅលើអាកាស រំខានដល់សកម្មភាពហោះហើររបស់អាកាសចរណ៍នៅក្នុងប្រទេសចិន

កាលពីថ្ងៃទី១៦ ខែកុម្ភៈ វត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយត្រូវបានរកឃើញនៅលើទីក្រុង Shijia zhuang ដែលបណ្តាលឱ្យអាកាសយានដ្ឋានក្នុងស្រុកត្រូវពន្យារពេលជើងហោះហើរជាបន្តបន្ទាប់។ បុគ្គលិកម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Shijiazhuang Zhengding បាននិយាយថា ជើងហោះហើរដែលមកដល់អាកាសយានដ្ឋានចន្លោះម៉ោង១១ ព្រឹកដល់ម៉ោង១៣ រសៀល ថ្ងៃទី ១៦ ... Read More »

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបើករថយន្តបង្ករងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តខូចខ្ទេចមួយកំណាត់មុខ រីឯរថយន្តដឹកខ្សាច់វិញបន្តល្បឿនគេចខ្លួនបាត់ស្រមោលទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

Barcelona វាយបក​តាម​ស្មើ ២-២ ជាមួយ Man United នៅ Europa League ជើងទី១

ក្រុមម្ចាស់ផ្ទះ Barcelona បាន​វាយបក​វិញ​ដើម្បី​ទទួល​បាន​លទ្ធផល​ស្មើ ២-២ ជាមួយក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុង​ការ​ប្រកួត​ជម្រុះ Europa League វគ្គ១៦ក្រុមចុងក្រោយ ជើង​ទី១​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៧ កុម្ភៈនេះ។ ... Read More »

បុរសម្នាក់បើករថយន្តបុកបង្គោលស្លាកសញ្ញាប្រាប់ផ្លូវនិងកន្លែងលក់បបរ.ស

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុករះបង្គោលស្លាកសញ្ញាប្រាប់ផ្លូវ ហើយនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលកន្លែងលក់បបរ.សផ្ទប់នឹងដើមឈើមួយដើម បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចក្បែរនឹងភ្លើងស្តុបពេទ្យចិន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមសម្តីបុរសអ្នកបើករថយន្តបានឱ្យដឹងថា ... Read More »

ស្លាប់២នាក់របួសម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រំនិងស្រុកចន្ទ្រា

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រុំនិងស្រុកចន្ទ្រា។     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅលើផ្លូវកៅស៊ូADB មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ... Read More »

សម្តេចតេជោ​ ៖ សូមឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

ភ្នំពេញ៖ សម្តេចតេជោ​ ៖​ យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ​ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណៈត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនសុីលុយបរទេសទាមទារឱ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូត ដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណៈទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់មុឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈនិយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីងដែលលាចាកលោកទៅ  ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។ ... Read More »