ភ្នំពេញ ៖ នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ... Read More »
Author Archives: Roth Sopha
ក្តៅៗ ហង្សក្រហម Liverpool បណ្តេញគ្រូបង្វឹកលោក Slot ចេញពីតំណែងហើយ
គ្រូបង្វឹក Arne Slot ត្រូវបាន Liverpool បណ្ដេញចេញ ក្រោយដឹកនាំបានពីររដូវកាល។ បុរសសញ្ជាតិហូឡង់វ័យ 47 ឆ្នាំរូបនេះបានដឹកនាំក្រុមហង្សក្រហមឱ្យឈ្នះពានរង្វាន់លីគទី 20 របស់ពួកគេក្នុងរដូវកាលដំបូងរបស់គាត់ ប៉ុន្តែពួកគេបានជួបការលំបាកក្នុងកំឡុងឆ្នាំទីពីររបស់គាត់ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 ... Read More »
លោក សែ សុឃន ជំរុញ “វិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា”
ខេត្តតាកែវ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត “វិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា” នៅសាខាគយនិងរដ្ឋាករខេត្តតាកែវ។ ... Read More »
អតីតព្រះចៅអធិការវត្តសៅលីងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 24 ឆ្នាំពីបទពុករលួយ
អតីតព្រះចៅអធិការវត្តសៅលីងបានសារភាពកំហុស និងទទួលយកការកាត់ទោសដែលតុលាការចិនបានកាត់ទោស។ អតីតព្រះចៅអធិការវត្តចិនដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃក្បាច់គុនកុងហ្វូ៊ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 24 ឆ្នាំ និងពិន័យជាប្រាក់ចំនួន 3.5 លានយ័ន (ប្រហែលជាង 500,000 ដុល្លារអាមេរិក) ពីបទឧក្រិដ្ឋរួមទាំងការកិបកេង និងការសូកប៉ាន់ ... Read More »
កម្លាំងជំនាញអន្តោប្រវេសន៍ស្រុកកៀនស្វាយ ចុះត្រួត ពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសតាមប្រព័ន្ធ FPCS…
ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី កម្លាំងផែនការងារអន្តោ ប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះអនុវត្តការងារផ្សព្វផ្សាយ និងត្រួតពិនិត្យជនបរទេសក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះដឹកនាំដោយ ... Read More »
សម្តេចតេជោ ហ៊ុន សែន បន្តជំរុញមន្រ្តីទាំងអស់ឱ្យបន្តរក្សានូវស្ថិរភាពជាតិនិងសន្តិសុខសណ្ដាប់ធ្នាប់សង្គមទប់ស្កាត់ទង្វើបង្កចលាចលនានាក្នុងសង្គម
ខេត្តពោធិ៍សាត់ ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តពោធិ៍សាត់ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក ... Read More »
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្រុងព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ... Read More »
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបបាត់ដំបង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដើម្បីណែនាំបន្ថែមដល់មន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត។ ... Read More »
កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវចុះពិនិត្យនិងត្រៀមបង្ក្រាបទីតាំងចំនួន៣នៅក្នុងបុរីវិមានភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌនិងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ... Read More »
ស្នងការខេត្តកំពត ៖ ច្បាប់មិនបានបែងចែកថាជាកងកម្លាំង ឬជាប្រជាពលរដ្ឋត្រូវអនុវត្តច្បាប់ខុសៗពីគ្នានោះទេ ច្បាប់ត្រូវអនុវត្តដោយតម្លាភាពនិងស្មើរភាពគ្នា ចំពោះសមត្ថកិច្ចដែលបានធ្វើខុស
ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ៖ ចំពោះការពាក់ពន្ធ័ចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាសុីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីខាងលើនេះត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ ។ លោកស្នងការបន្តថា ៖ ... Read More »
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកិច្ចប្រជុំ បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ... Read More »
គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយនៅលើផ្លូវហាយវេស នៅ អាមេរិក ស្លាប់និងរបួសរាប់សិបនាក់
អន្តរជាតិ៖ នៅថ្ងៃទី 29 ខែឧសភា គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅលើផ្លូវអន្តររដ្ឋលេខ 95 (I-95) ក្នុងរដ្ឋ Virginia ភាគខាងកើតសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្ស 5 នាក់ស្លាប់ និង 34 ... Read More »
រុស្ស៊ីព្រមានដល់ប្រទេសណាដែលហ៊ានវាយប្រហារលើតំបន់ Kaliningrad
អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាប្រទេសរបស់លោកមានមធ្យោបាយគ្រប់បែបយ៉ាងទាំងអស់ ដើម្បីកម្ទេចនរណាក៏ដោយឱ្យតែហ៊ានព្យាយាមវាយប្រហារលើទឹកដី Kaliningrad ... Read More »
ចំនួនប្រជាជនជប៉ុនធ្លាក់ចុះយ៉ាងខ្លាំង គួរអោយបារម្ភ
អន្តរជាតិ៖ ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅជាង ៣ លាននាក់ ដោយធ្លាក់ចុះមកត្រឹមជាង ១២៣ លាននាក់នៅឆ្នាំ ២០២៥ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមទិន្នន័យបឋមពីជំរឿនជាតិឆ្នាំ ២០២៥ ចំនួនប្រជាជនសរុបរបស់ជប៉ុនបានធ្លាក់ចុះមកត្រឹមជាង ១២៣,០៥ លាននាក់ ដែលជាការថយចុះប្រហែល ... Read More »
តើត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់ដែរ ឬបន្តសង្គ្រាម
អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតាមរយៈបណ្តាញសង្គមថា លោកនឹងធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំមួយនៅឯបន្ទប់គ្រប់គ្រងស្ថានការណ៍ (Situation Room) នៃសេតវិមាននាថ្ងៃសុក្រនេះ ដើម្បីធ្វើការសម្រេចចិត្តជាចុងក្រោយ ថាតើត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់ដែរ ... Read More »
អធិការនគរបាលស្រុកសាមគ្គីមុនីជ័យបេីកការស្រាវជ្រាវមុខសញ្ញាគ្រឿងញៀន ដោយបង្រ្កាបបានមុខសញ្ញាគ្រឿងញៀន ៣នាក់
ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យដឹកនាំដោយ លោកវរសេនីយ៍ទោ សាវ សុភក្ដី ... Read More »
លោក គង់ គឹមនី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online ... Read More »
សមាជិកព្រឹទ្ធសភា៖ ផ្ដល់អណ្ដូងទឹកស្អាត និងអំណោយជូនវីរកងទ័ពជួរមុខនៅ ភូមិភាគវាលវែង ខេត្តពោធិ៍សាត់
ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់អណ្ដូងទឹកចំនួន៥ ជូនដល់វីរកងទ័ពជួរមុខ ... Read More »
ករណីបង្ក្រាប Online scam នៅកាស៊ីណូ យីងហ័ង ខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជូនមេខ្លោងចិន ៤នាក់ទៅតុលាការ និងបណ្តេញជនបរទេស ៦០នាក់ចេញពីកម្ពុជា
ខេត្តព្រះសីហនុ៖ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ភាមក នៅថ្ងៃទី៣០ ខែឧសភា ... Read More »
កម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនមុខ សញ្ញាសង្ស័យពាក់ព័ន្ធ និងគ្រឿងញៀន៣នាក់
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២៩ ខែឧសភា ២០២៦ កម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធ និងគ្រឿងញៀនចំនួន ២ នាក់ នៅចំណុចភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ១/ឈ្មោះ ធីម ... Read More »
ទេសាភិបាល និងគណៈប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស អញ្ជេីញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
ខេត្តកំពង់ធំ៖ ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល និងគណ:ប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស មកពី អឺរ៉ុប ... Read More »
អគ្គិភ័យឆេះរោងចក្រផលិតស័ង្កសី កៀបស្នោនៅសង្កាត់ត្រពាំងក្រសាំងយ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖ រោងចក្រផលិតស័ង្កសី កៀបស្នោមួយកន្លែងនស្ថិតនៅ ផ្លូវឆេកូ ភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពី វេលាម៉ោង២និង២០នាទី រសៀលថ្ងៃ ទី២៩ខែឧសភា ឆ្នាំ២០២៦ ។ ម្ចាស់ទីតាំងឈ្មោះ ... Read More »
យកលុយលេងល្បែងចាញ់អស់ ភូតសមត្ថកិច្ចនិងប្រពន្ធថាចោរប្លន់,ទីបំផុតសមត្ថកិច្ចបកស្បែកមុខ
ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន ពាក់ព័ន្ធទៅនឹងគេហទំព័រហ្វេសប៊ុកបានបង្ហោះខ្លឹមសារ៖ ប្លន់កណ្ដាលយប់នៅស្រុកអង្គស្នួល បង្កការភ័យខ្លាចដល់ពលរដ្ឋ បង្ហាញពីភាពខ្សោយរបស់លោកអធិការ មាន សំណាង។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ... Read More »
ឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ត្រូវបាននាយករដ្ឋមន្ត្រី តែងតាំងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
ខេត្តមមណ្ឌលគិរី ៖ នេះជា អនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនឧត្តមសេនីយ៍ត្រី ... Read More »
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យទីតាំងជួសជុលសម្ភារ computer រកឃើញជនបរទេសចំនួន ២នាក់ សង្ស័យលួចបំរើការឱ្យ Online scam
ភ្នំពេញ៖ ទីតាំងជួសជុលសម្ភារ Computer មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ សង្ស័យថា លួចបំរើការឱ្យក្រុមប្រព្រឹត្តិបទល្មើស Online scam ដោយរកឃើញជនបរទេសចំនួន ២នាក់។ បើតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ... Read More »
អាជ្ញាធរខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនជាតិចិន ១១នាក់ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០២ខ្នងផ្ទះ នៅបុរីសុង ឃុន នៅសង្កាត់វាលស្បូវ
ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ... Read More »
មន្ត្រីជំនាញខេត្តក្រចេះ បានឃាត់ខ្លួនជនសង្សយ័១ នាក់ពីបទកាប់ឈើដោយខុសច្បាប់
ខេត្តក្រចេះ៖ មន្ត្រីជំនាញនៃមន្ទីរខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័១នាក់ពីបទកាប់ឈើដោយខុសច្បាប់ នៅចំណុចភូមិបឹងចារ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១ និង១៥ នាទី មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ ... Read More »
UPDATE៖ ដឹងមូលហេតុហើយ ដែលបណ្ដាលអោយឆេះអគាររោងចក្រ ផលិតសម្ភារៈបរិក្ខារសម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រយាន(គ្រឿងបំណែកសម្ភារៈបរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ពតែមនិងសម្ភារៈវេចខ្ចប់)ដោយសារឆ្លងចរន្តម៉ូទ័រកូថ្នាំ នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ ដឹងមូលហេតុហើយដែលបណ្ដាលអោយឆេះ អគាររោងចក្រឈ្មោះ យីងហាយខូតធីង (ខេមបូឌា) ឯ.ក ផលិតសម្ភារៈបរិក្ខារសម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រយាន(គ្រឿងបំណែកសម្ភារៈបរិក្ខារទោចក្រយាន ទឹកថ្នាំ បពុម្ពតែនិងសម្ភារៈវេចខ្ចប់)ដោយសារឆ្លងចរន្តម៉ូទ័រកូថ្នាំនៅក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្តឹក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ... Read More »
ផ្ទះពលរដ្ឋចំនួន ២៤២ខ្នង នៅខេត្តស្វាយរៀងរងការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់
ខេត្តស្វាយរៀង៖ ផ្ទះពលរដ្ឋចំនួន២៤២ខ្នងស្មើនិង៥ស្រុក ក្រុង នៅខេត្តស្វាយរៀងរងការខូចខាតដោយសារភ្លៀង លាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានឲ្យដឹងថា មានករណីផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ចំនួន៥ ស្រុក ក្រុងនៃខេត្តស្វាយរៀង រួមមាន៖ ស្រុកកំពង់រោទិ៍ប៉ះពាល់៣ឃុំ ខូចខាតទាំងស្រុងចំនួន៣ខ្នង មធ្យម១ខ្នង ... Read More »
រន្ទះបាញ់ផាំង! ងាប់គោប្រជាពលរដ្ឋ ១៩ក្បាល ក្នុងថ្ងៃតែមួយ នៅស្រុកលំផាត់ ខេត្តរតនគិរី
ខេត្តរតនគិរី៖ ករណីគ្រោះធម្មជាតិរន្ទះបាញ់មួយ បានកើតឡើងយ៉ាងរន្ធត់ បណ្តាលឱ្យសត្វគោរបស់ប្រជាពលរដ្ឋសរុបចំនួន ១៩ក្បាល ងាប់ភ្លាមៗនៅកន្លែងផ្សេងគ្នា ក្នុងភូមិចំនួនពីរ នៃឃុំជ័យឧត្តម ស្រុកលំផាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១:២០ នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច