ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ប្រធាន NOCC ជំរុញឲ្យសហព័ន្ធកីឡាជាតិនាំយកអត្តពលិកថ្នាលទៅហ្វឹកហាត់នៅកីឡដ្ឋានមរតកតេជោដើម្បីបន្សាំទីលានខ្នាតអន្តរជាតិ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងជំរុញឲ្យគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ នាំយកអត្តពលិកថ្នាលរបស់ខ្លួនទៅហ្វឹកហាត់បន្សាំជាមួយទីលាន ដែលមានស្តង់ដាអន្តរជាតិ ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការកីឡាថ្នាក់តំបន់ដ៏ធំនេះ ។ លោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានថ្លែងបែបនេះ ... Read More »

សេះបង្កងកក់សំបុត្រទៅលេងវគ្គផ្តាច់ព្រ័ត្រ Champions League

ក្លិបសេះបង្កង Juventusបានឆ្លងទៅលេងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី ពានរង្វាន់ធំទ្វីបអឺរ៉ុប Champions League ហើយក្រោយផ្តួលក្លិបបារាំង Monaco ២-១ ក្នុងជើងទី២វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែឧសភា។ ក្នុងនាមជាម្ចាស់ផ្ទះហើយថែមទាំង បាននាំមុខមុន 2-0 ... Read More »

ខ្សែបម្រើស្បែកខ្មៅ N’Golo Kante របស់តោខៀវឈ្នះពានរង្វាន់កីឡាករឆ្នើម

កីឡាករសញ្ជាតិបារាំង N’Golo Kante ខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea បានទទួលពានរង្វាន់ជាកីឡាករឆ្នើមពីសមាគមអ្នកសរសេរព័ត៌មានបាល់ទាត់ (Football Writer’s Association Footballer of the Year) សម្រាប់ឆ្នាំ២០១៧នេះ។ ខ្សែបម្រើស្បែកខ្មៅវ័យ២៦បានជួយឲ្យ ... Read More »

ហុល្លង់តែងតាំងលោក Dick Advocaat ជាគ្រូបង្វឹកជម្រើសជាតិលើកទី៣

លោក Dick Advocaat ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើស ជាតិហុល្លង់ជាលើកទី៣។ គ្រូបង្វឹកវ័យ៧០ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្រុមមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ឡើងវគ្គ៨ក្រុម World Cup ឆ្នាំ១៩៩៤ និងយូរ៉ូឆ្នាំ២០០៤វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោក Advocaat នឹងមានលោក Ruud Gullit ... Read More »

Inter Milanបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំបាន៦ខែ

ក្លិប Inter Milanដែលជាក្លិបធំនៅអ៊ីតាលីSerie Aបានសម្រេចចិត្តបណ្តេញលោក Stefano Pioliចេញពីតំណែងគ្រូបង្វឹកបន្ទាប់ពីគាត់ដឹកនាំបានតែ៦ខែប៉ុណ្ណោះ។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបានមកជំនួសតំណែងរបស់លោក Frank de Boer កាលពីខែវិច្ឆិកាឆ្នាំមុន ហើយគាត់បានចុះកិច្ចសន្យា ដឹកនាំក្រុម Inter Milan ... Read More »

PSG ចង់នាំយកខ្សែការពារ Pepe ទៅទឹកដីបារាំង

ក្លិបអ្នកមាននៅបារាំងកំពុងតែបើកកិច្ចពិភាក្សាជាមួយក្លិប Real Madrid ក្នុងការទិញយក ខ្សែការពារចាស់វស្សា Pepe ទៅទឹកដីរបស់ខ្លួននៅរដូវកាលក្រោយ។ ស្របពេលដែលកុងត្រារបស់ Pepe នឹងអស់សុពលភាពនៅ ខែមិថុនាខាងមុខនេះរូបគេអាចនឹងចាកចេញពីអឺរ៉ុប ដើម្បីផ្លាស់ទៅបន្តអាជីពនៅប្រទេសចិន ក្រោយចប់រដូវកាលនេះ។ ដូច្នេះហើយក្រុម PSG ... Read More »

Ronaldo ទទួលបានប្រាក់១ពាន់លានដុល្លារពីការផ្សព្វផ្សាយឲ្យក្រុមហ៊ុន Nike

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លិបស្តេចស Real Madrid បានចុះកិច្ចសន្យាកិច្ចព្រមព្រៀងផ្សព្វផ្សាយឲ្យក្រុមហ៊ុនកីឡាករ Nike និងត្រូវបានដឹងថា រូបគេទទួលបានប្រាក់ដល់ទៅ១ពាន់លានដុល្លារ ដោយការផ្សព្វផ្សាយរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានរកប្រាក់ចំណូលជូនក្រុមហ៊ុនបាន៥០០លានដុល្លារ កាលពីឆ្នាំមុន។ Ronaldo ធ្លាប់បានបង្ហាះរូបភាពចំនួន ... Read More »

ក្រុម Chapecoenseឈ្នះជើងឯកកំបូងក្រោយធ្លាក់យន្តហោះ

ក្រុម Chapecoenseបានក្លាយទៅជាម្ចាស់ជើងឯកនៃកម្មវិធី Santa Catarina ជាលើកទី២ជាប់គ្នាបើទោះបីជាប្រកួតចាញ់ក្រុម Avai ក៏ដោយ។ កាលពីជើងទី១ក្រុម Chapecoenseយកឈ្នះAvai 1-0 ហើយជើងទី២ ដែលធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុនក្រុម Chapecoense បានចាញ់ 1-0 ... Read More »

Sam Allardyce ៖ ការប្រកួតនៅថ្ងៃសៅរ៍នេះធំជាងកម្មវិធីពានរង្វាន់វគ្គផ្តាច់ព្រ័ត្រទៅទៀត

ការប្រកួតបាល់ទាត់រវាងក្រុម Crystal Palace នឹង Hull City ក្នងក្របខ័ណ្ឌអង់គ្លេស Premier Leagueនៅថ្ងៃសៅរ៍សប្តាហ៍នេះ ធំជាងការប្រកួតពានរង្វាន់ Cupវគ្គផ្តាច់ព្រ័ត្រទៅទៀតដោយសារ តែក្រុមទាំង២ត្រូវការឈ្នះដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់ នេះបើតាមប្រសាសន៍របស់លោក Sam Allardyce។ ... Read More »

U15នារីកម្ពុជាឈ្នះU15សិង្ហបុរី ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ

  ប្រទេសឡាវ ៖ ក្រុមបាល់ទាត់នារីក្រោមអាយុ១៥ឆ្នាំរបស់កម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ក្រោមអាយុ១៥ឆ្នាំ របស់សិង្ហបុរី ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ។ ... Read More »

លទ្ធផលប្រណាំងទូកបណ្តោះអាសន្ន ពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង”

ខេត្តកណ្តាល៖ ព្រឹត្តិការណ៍ប្រណាំងជ្រើសរើសជើងឯកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូកៃយ៉ាក់ដណ្តើមពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង” លើកទី ៤នៅខេត្តកណ្តាលរៀបចំដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជាសហការជា មួយមន្ទីរអប់រំយុវជន និងកីឡាខេត្តមាន លទ្ធផលបណ្តោះអាសន្នខ្លះៗហើយ ដូច ជាទូកប្រពៃណីខ្នាតអន្តរជាតិជាដើម។ តាមការឲ្យដឹងពីអ្នកស្រីប្រាក់ ... Read More »

តោខៀវ Chelsea ប្រកៀកលើកពានក្រោយឈ្នះ Middlesbrough ៣-០

ក្រុមតោខៀវប Chelsea បានយកឈ្នះក្រុមបាតតារាង Middlesbrough ក្នុងលទ្ធផល ៣-០ បានធ្វើដំណើរកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពានអង់គ្លេស Premier League ក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃចន្ទ ។ កីឡាករ Fabregas បានជួយឲ្យក្រុម Chelsea ... Read More »

បិសាចក្រហមចង់បានកីឡាករ Marco Reus មកជំនួសកន្លែង Rooney

គ្រូបង្វឹកក្លិបបិសាចក្រហម Man United លោក Jose Mourinho បានបង្ហាញពីចេតនា ចង់បានកីឡាកររបស់ក្រុម Dortmund នៅក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga គឺកីឡាករ Marco Reus ដើម្បីមកជំនួសតំណែងប្រធានក្រុម ... Read More »

Costa ត្រៀមទៅលេងនៅចិនក្នុងតម្លៃបំបែកកំណត់ត្រាថ្លៃបំផុតក្នុងលោក

កីឡាករ Diego Costa ខ្សែប្រយុទ្ធអន្តរជាតិដើមកំណើតប្រេស៊ីល តែចូលសញ្ជាតិអេស្បាញ បច្ចុប្បន្នកំពុងលេងឲ្យក្លិបនាំមុខកំពូលតារាង English Premier League 2016-2017 គឺក្លិបតោខៀវ Chelsea ត្រៀមផ្លាស់ទៅលេង ឲ្យក្លិបដែលកំពុងមានលេខរៀងពាក់កណ្តាល តារាងនៅក្របខ័ណ្ឌកំពូល ... Read More »

Maradona ទៅដឹកនាំក្រុមមួយនៅលីគទី២អារ៉ាប់រួម

តាមការប្រកាសឲ្យដឹងពីក្លិបរបស់អារ៉ាប់រួមបានឲ្យដឹងថាអតីតប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Diego Maradona បានបញ្ចប់ភាពស្ងប់ស្ងាត់ក្នុងពិភពបាល់ទាត់រយៈពេល៥ឆ្នាំ ដោយចូលទៅកាន់ការងារជាគ្រូបង្វឹកក្លិប Al-Fujairah នៃលីគទី២អារ៉ាប់រួម។ ក្លិបAl-Fujairah បានលើកបង្ហោះរូបភាពអតីតខ្សែប្រយុទ្ធក្លិប Boca Juniors និង Napoli ខាងលើកាន់អាវក្លិបថ្មីដែលមានលេខ១០នៅខ្នង។ មុនវិលចូលធ្វើការងារក្នុងវិស័យបាល់ទាត់ឡើងវិញ ... Read More »

ការ៉ាតេដូកម្ពុជាមានអាជ្ញាកណ្តាលអន្តរជាតិកម្រិតB ម្នាក់ និងកីឡាករ៦នាក់ ឈ្នះ មេដាយប្រាក់ និងសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សហព័ន្ធកីឡាការ៉តេដូកម្ពុជា បាននិងកំពុងសប្បាយចិត្ត ខណៈដែលប្រតិភូ របស់ខ្លួនទទួលបានជោគជ័យលើកិច្ចការងារមួយចំនួន នៅលើឆាកអន្តរជាតិ ដូចជា មន្ត្រីអាជ្ញាកណ្តាល និងកម្ពុជាការ៉ាតេដូកម្ពុជា បានជាប់អាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកម្រិត B ម្នាក់ ស្របពេលដែល ... Read More »

កីឡាករ សុខ វណ្ណ និងឆាំ រ៉ែម ឈ្នះកៅអីវគ្គ១៦នាក់ ក្នុងកម្មវិធី កំពូលជើងឯក TIFFY SUPER FIGHT

ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់២នាក់ បានឆ្លងផុតវគ្គជម្រុះ៣២នាក់ជុំទី១ ក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅលើសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ គឺកីឡាករ សុខ វណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង កីឡាករ ... Read More »

រដូវកាលក្រោយក្លិបBarcelonaបានពាក់អាវម្ចាស់ឧបត្ថមថ្មីហើយ

សម្រាប់រដូវកាលឆ្នាំ 2017-2018ក្លិបយក្សរបស់អេស្ប៉ាញBarcelona នឹងពាក់អាវដែលមានលោហ្គោក្រុមហ៊ុនម្ចាស់ឧបត្ថមថ្មីហើយ។ ក្រុមហ៊ុនឧបត្ថម្ភលើអាវប្រកួតថ្មី គឺក្រុមហ៊ុនសាជីវកម្ម Rakutenដែលមានទឹកប្រាក់រាប់លានដុល្លាររបស់ជប៉ុន។ នេះមិនមានជារឿងចៃដន្យនោះដែលក្រុមBarcelonaសហការ ជាមួយនឹងក្រុមហ៊ុននៅអាស៊ីដោយពួកគេកំពុងតែពង្រីកទីផ្សាររបស់ពួកគេនៅតំបន់នេះ។ លោក Xavier Asensi អ្នកចាត់ការរបស់ Barcelona ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ទើបតែបានចុះកិច្ចសន្យាចុងក្រោយបំផុតជាមួយក្រុមហ៊ុនអចលនទ្រព្យ ... Read More »

ខ្សែការពារ Seamus Colemanបន្តកុងត្រារយៈពេល៥ឆ្នាំទៀតលេងឲ្យ Everton

ក្លិបបាល់ទាត់ Evertonបានផ្តល់កិច្ចសន្យាថ្មីរយះពេល៥ឆ្នាំ ទៀតដល់កីឡាករSeamus Colemanបើទោះបីជាខ្សែការពារនេះកំពុងតែញុំញីដោយសាររបួសក៏ដោយ។ កីឡាករវ័យ២៨ឆ្នាំSeamus Coleman ដែលកំពុងសម្រាកព្យាបាលរបួសបាក់ជើងពីរគន្លាក់ បានចុះកិច្ចសន្យាថ្មី ជាមួយក្លិប Everton ដែលនឹងរក្សារូបគេនៅទីនេះដល់រដូវឆ្នាំ២០២២។ ក្លិបEverton ជឿជាក់ថា ប្រធានក្រុមជម្រើសជាតិអៀរឡង់ Seamus ... Read More »

សារិកាព្រៃNewcastle Unitedឈ្នះជើងឯកអង់គ្លេសChampionship

ក្លិបសារិកាព្រៃ Newcastle United បានបញ្ចប់រដូវកាលឆ្នាំ២០១៧ នេះដោយឈ្នះជើងឯកអង់គ្លេសChampionshipហើយត្រូវវិលត្រឡប់ទៅលេងនៅPremier Leagueវិញ នៅរដូវកាលក្រោយ។ លោក Rafa Benitezអ្នកចាត់ការទូរទៅសញ្ជាតិអេស្ប៉ាញ បានដឹកនាំក្រុម Newcastle Unitedឈ្នះ Barnsley 3-0 ... Read More »

ដឹងថាខ្សែបម្រើអេស្ប៉ាញFabregasមានអាយុប៉ុន្មានហើយនៅឆ្នាំនេះ?

ខ្សែបំរើអន្តរជាតិអេស្ប៉ាញ Cesc Fabregas របស់ក្លិតតោខៀវ Chelseaបានប្រារព្ធពិធីខួបកំណើតរបស់ខ្លួនវ័យ៣០ឆ្នាំហើយនៅក្នុងសប្តាហ៍មុន។ អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal នេះបានបង្ហោះរូប ខួបកំណើតរបស់ខ្លួនដែលថតជាមួយនឹងក្រុមគ្រួសារបិសេស កូនរបស់ខ្លួននៅលើបណ្តាញសង្គម Instagram មុនពេលប្រកួត ជាមួនឹងក្រុម Middlesbrough ក្នុងកម្មវិធីអង់គ្លេស ... Read More »

ខ្សែប្រយុទ្ធប្រេស៊ីលHulk ត្រូវបានចោទប្រកាន់ថា បានដាល់គ្រូបង្វឹក

កីឡាករ Hulk ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលត្រូវបានចោទប្រកាន់ថា បានដាល់ទៅលើគ្រូបង្វឹកក្លិបដែលជាគូរប្រកួតខ្លួនកាលពីថ្ងៃសប្តាហ៍មុនដោយសារតែគាត់ ស្អប់ជនជាតិចិន ប៉ុន្តែក្លិប Shanghai SIPG បានចេញមកបដិសេធការចោទប្រកាន់នេះ។ នៅក្នុងការប្រកួតនៃក្របខ័ណ្ឌចិន Super League កីឡាករ Hulk ត្រូវបានចោទប្រកាន់ថាបាដាល់លើជំនួយការគ្រូបង្វឹករបស់ក្លិប ... Read More »

លោកអ៊ីម សិទ្ធី ប្រគល់ពានរង្វាន់បាល់ទាត់របស់វត្តអង្គុញដល់ក្រុមវិទ្យាល័យរមាសហែក

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅវត្តទួលអង្គុញ ស្ថិតក្នុងភូមិអង្កុញ ឃុំដូង ស្រុករមាសហែក លោកអ៊ីម សិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ដែលបានកសាងជាង១០ឆ្នាំមកហើយ និងធ្វើពិធីប្រគល់ពានរង្វាន់បាល់ទាត់មិត្តភាពរបស់វត្តអង្គុញផងដែរ ... Read More »

សហព័ន្ធកីឡា E-Sport កម្ពុជា ប្រកាសថាខ្លួនបានចូលរួមប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២២នៅប្រទេសចិន

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា (E-Sport) បានចេញសេចក្តីជូនដំណឹង១ ដោយបានបញ្ជាក់ថា កីឡា E-Sportកម្ពុជា ត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិក អន្ដរជាតិ ... Read More »

បិសាចក្រហមកំពុងជួបវិបត្តិរបួសកីឡាករច្រើនពេលប៉ះជាមួយ Celta Vigo ថ្ងៃនេះ

លោក Jose Mourinho គ្រូបង្វឹករបស់ក្រុមបិសាចក្រហមថានឹងប្រើប្រាស់កីឡាករ Smalling ឬកីឡាករ Jones ដែលអ្នកទាំង២កំពុងរបួសប្រអប់ជើងទៀតនោះ គឺអាចនឹងមានម្នាក់ត្រូវតែត្រឡប់មកជួយក្រុមវិញក្នុងជំនួបជាមួយ Celta Vigo របស់អេស្ប៉ាញក្នុងពានរង្វាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa ... Read More »

កីឡាករ Xavi ជួយក្រុម Al Sadd លើកពានជាលើកដំបូងចាត់តាំងពីលោកផ្ទេរពីប្រទេសអេស្ប៉ាញ

កីឡាករ Xavi Hernandez អតីតកីឡាករខ្សែបម្រើក្រុមបាល់ទាត់ Barcelona បានជួយឲ្យក្រុមថ្មីរបស់ខ្លួនលើកពានជាលើកដំបូង ចាត់តាំងពីផ្ទេរមកកាន់ទឹកដីប្រទេសកាតា (Qatar) កាលពីឆ្នាំ២០១៥ ។ ទោះបីជាមានអាយុ៣៧ឆ្នាំទៅហើយក្ដីកីឡាកររូបនេះនៅតែអាចជួយជ្រោមជ្រែងក្រុម Al Sadd ទទួលជ័យជម្នះទៅលើក្រុម El ... Read More »

ខ្សែបម្រើPhilippe Coutinho របស់ហង្សក្រហមសង្ឃឹមថា នឹងអាចវិលត្រឡប់មកជួយក្រុមវិញឆាប់ៗ

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho របស់ក្រុម Liverpool សង្ឃឹមថា នឹងអាចវិលត្រឡប់ចូលលេងវិញ ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីរងរបួសត្រូវដូរចេញ អំឡុងប្រកួតឈ្នះ Watford ១-០។ កីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវ បានដូរចេញនៅនាទីទី១៥ ជំនួសវិញដោយ ... Read More »

អស្ចារ្យ! Cristiano Ronaldoរកបានបីគ្រាប់តែម្នាក់ឯងពេលប៉ះ Atletico Madrid ក្នុងជើងទី១

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅតែមាន បង្ហាញទម្រង់ល្អមិន ធ្លាក់ចុះនោះទេ ដោយអាចរកបាន៣គ្រាប់តែ ម្នាក់ឯងជួយក្រុម Real Madrid ឈ្នះក្រុមនៅអេស្ប៉ាញដូចគ្នា Atletico Madrid ក្នុងលទ្ធផល៣ទល់នឹង ០ ... Read More »

បិសាចក្រហមហាមកីឡាករមិនឲ្យបង្ហោះរូបលើបណ្តាញសង្គមចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់

តារាបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United ត្រូវបានព្រមានមិនឲ្យ បង្ហោះរូបរបស់ខ្លួននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅលើបណ្តាញសង្គមនានាឡើយ។ វិធានការនេះធ្វើឡើង បន្ទាប់ពីខ្សែបម្រើ Ander Herrera ត្រូវបានព្រមានដោយសម្ដី ក្រោយបង្ហោះវីដេអូលើ Instagram អំពីការគប់នំខួបកំណើតគម្រប់២៩ឆ្នាំលើមុខ Juan Mata។ ... Read More »

សហព័ន្ធបាល់ទាត់ពិភពលោកពិន័យប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិកដោយសារអ្នកគាំទ្រស្រែកច្រៀងបែបរើសអើងស្រឡាញ់ភេទដូចគ្នា

សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) បានដាក់ពិន័យជាទឹកប្រាក់ទៅលើសហព័ន្ធកីឡាប្រទេសប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិក ដោយសារតែអ្នកគាំទ្ររបស់ខ្លួនស្រែកច្រៀងតាមបែបរើសអើងនៃការស្រឡាញ់ភេទដូចគ្នា (Homophobic chanting) ក្នុងវគ្គជម្រុះ World Cup 2018 នាពេលកន្លងមក។ សារព័ត៌មានរបស់អង់គ្លេសបានចេញផ្សាយថា FIFA ... Read More »