ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

អង់គ្លេស និងហុល្លង់ធ្វើបានល្អក្នុងថ្ងៃដំបូង ខណៈវែលបានត្រឹមស្មើអាមេរិក

ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិហុល្លង់ទទួលបានលទ្ធផលល្អដូចគ្នាក្នុងការប្រកួតវគ្គជម្រុះតាមពូលរៀងៗខ្លួនក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍ World Cup ២០២២នៅកាតា ដោយយកឈ្នះអ៊ីរ៉ង់ និងសេណេហ្គាល់។ ចំណែកក្រុមជម្រើសជាតិវែលបានត្រឹមស្មើជាមួយអាមេរិកក្នុងពូល B ចែកគ្នាម្នាក់១ពិន្ទុក្នុងការប្រកួតបើកឆាកដំបូងនេះដែរកាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុមអង់គ្លេសធ្វើបានយ៉ាងល្អក្នុងថ្ងៃប្រកួតដំបូងដោយយកឈ្នះក្រុមអ៊ីរ៉ង់ ៦ទល់២ ក្នុងវគ្គជម្រុះពូល ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពាន World Cup សម្រាប់ពូល B

ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានផ្ដើម ចាប់តាំងពីរាត្រីថ្ងៃទី២០ វិច្ឆិកា ដោយធ្វើការប្រកួតជម្រុះតាមពូលទាំង៦ ហើយក្នុង១ពូលមាន៤ក្រុម។ យើងបានបង្ហាញ៤ក្រុមសម្រាប់ពូល A រួចមកហើយ ហើយថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលB បន្តទៀត ... Read More »

អាមេរិកនិងវែលប្រជែងគ្នាយក៣ពិន្ទុថ្ងៃបើកឆាកប្រកួត World Cup ពូល B រាត្រីនេះ

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាសម្រាប់ពូល Bចំនួន២គូដែលត្រូវប្រកួតនៅរាត្រីនេះ ដោយ១គូគឺក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រូវប៉ះក្រុមខ្លាំងអ៊ីរ៉ង់នៅវេលាម៉ោង៨យប់ និងមួយគូទៀតគឺជាជំនួបរវាងអាមេរិកនឹងវែលនៅរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល B នេះ ក្រុមអាមេរិកនិងវែលត្រូវប៉ះគ្នានៅពហុកីឡដ្ឋាន ... Read More »

តោកំណាចអង់គ្លេសចង់បង្ហាញភាពខ្លាំងនៅ World Cup រាត្រីនេះពេលប៉ះអ៊ីរ៉ង់ក្នុងពូល B

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាចាប់ប្រកួតវគ្គជម្រុះតាមពូលនៅរាត្រីថ្ងៃនេះ មានការប្រកួតក្នុងពូល B ចំនួន២គូ ដោយ១គូគឺក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រូវប៉ះក្រុមខ្លាំងអ៊ីរ៉ង់នៅរាត្រីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល B នេះ ក្រុមអង់គ្លេសនិងអ៊ីរ៉ង់ ត្រូវប្រកួតនៅពហុកីឡដ្ឋាន ... Read More »

សេណេហ្គាល់ប៉ះហុល្លង់លើកដំបូងក្នុង World Cup នៅកាតារាត្រីនេះ

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាចាប់ប្រកួតវគ្គជម្រុះតាមពូលរាត្រីថ្ងៃនេះ ដោយការប្រកួតក្នុងពូល A មានមួយគូទៀតគឺក្រុមជម្រើសជាតិសេណេហ្គាល់ ត្រូវប៉ះក្រុមមច្ចុរាជទឹកក្រូចហុល្លង់នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះបានបញ្ចប់ហើយរវាងកាតានឹងអេក្វាឌ័រក្នុងពូល A។ សេណេហ្គាល់និងហុល្លង់ត្រូវប្រកួតក្នុងពូល A ដូចគ្នាដោយធ្វើឡើងនៅពហុកីឡដ្ឋានAl ... Read More »

គួរឱ្យសោកស្តាយម្ចាស់ Ballon d’Or ឆ្នាំ២០២២ Benzema មិនអាចបង្ហាញខ្លួនឱ្យ​បារាំងនៅ World Cup 2022 ដោយ​សាររបួស​ភ្លៅ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Karim Benzema ត្រូវ​បាន​អវត្តមាន​ក្នុង​ការ​ប្រកួត World Cup ដោយសារ​របួស​ភ្លៅ​ពេល​ហ្វឹកហាត់។ Benzemaវ័យ៣៤ឆ្នាំបានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២២ ដែលជារង្វាន់ដល់កីឡាករល្អបំផុតរបស់ពិភពលោក បន្ទាប់ពីជួយ Real Madrid ... Read More »

ម្ចាស់ផ្ទះកាតាចាញ់អេក្វាឌ័រក្នុងការប្រកួត World Cup បើកឆាកដំបូង

ម្ចាស់ផ្ទះកាតាបានបើកការប្រកួត FIFA World Cup ឆ្នាំ២០២២ យ៉ាងលំបាកដោយបានបរាជ័យក្រោមថ្វីជើងក្រុមអេក្វាឌ័រក្នុងកីឡដ្ឋាន Al Bayt។ ក្រុមរបស់លោក Felix Sanchez បាននៅជុំគ្នាក្នុងជំរុំរយៈពេល៦ខែចុងក្រោយនេះដើម្បីរៀបចំការប្រកួត និងធ្វើការលើយុទ្ធសាស្ត្រ ប៉ុន្តែទម្រង់លេងរបស់កាតានៅតែធ្វើឲ្យក្រុមនេះចាញ់ការប្រកួតបើកឆាកក្នុងពូល A ... Read More »

កក្រើកពិភពបាល់ទាត់! ព្រឹត្តិការណ៍ World Cup នៅកាតាមកដល់ហើយគឺម្ចាស់ផ្ទះប៉ះជាមួយអេក្វាឌ័រថ្ងៃបើកឆាក

ការទន្ទឹងរង់ចាំរយៈពេល៤ឆ្នាំបានមកដល់ហើយ គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតា ចាប់ពីរាត្រីថ្ងៃនេះ(ថ្ងៃទី២០ ខែវិច្ឆិកា) ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះគឺម្ចាស់ផ្ទះកាតាប្រកួតជាមួយក្រុមអេក្វាឌ័រ (ក្នុងពូល A)។ ការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋាន Al Bayt ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពាន World Cup សម្រាប់ពូល A

ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! ចាប់ពីរាត្រីថ្ងៃទី២០ វិច្ឆិកានេះនឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលAនិងសមាជិកក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួត World ... Read More »

ការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់នៅកីឡដ្ឋានប្រកួត World Cup ក្នុងប្រទេសកាតា

គ្រឿងស្រវឹងនឹងមិនត្រូវបានលក់នៅកីឡដ្ឋានទាំង៨សម្រាប់ការប្រកួតWorld Cup 2022 ក្នុងប្រទេសកាតា បន្ទាប់ពី FIFA បានផ្លាស់ប្តូរគោលការណ៍របស់ខ្លួនពីរថ្ងៃមុនពេលចាប់ផ្តើមការប្រកួត។ គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​កំណត់​ឱ្យ​បម្រើ “ក្នុង​តំបន់​ដែល​ជ្រើសរើស​ក្នុង​កីឡដ្ឋាន” បើ​ទោះ​បី​ជា​ការ​លក់​ ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ក្នុង​ប្រទេស​ម៉ូស្លីម​មួយនេះក៏​ដោយ។ អ្នក​ដែល​ស្ថិត​ក្នុង​តំបន់​សាជីវកម្ម​នៃ​កីឡដ្ឋាន​ក្នុង​ការ​ប្រកួត​នឹង​នៅ​តែ​អាច​ទិញ​គ្រឿង​ស្រវឹង​បាន។ ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅថ្ងៃអាទិត្យ នៅពេលដែលកាតាប្រកួតជាមួយអេក្វាឌ័រនៃថ្ងៃបើកឆាក។ តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោកបានឲ្យដឹងថា ... Read More »

ក្លិបនៅអឺរ៉ុបដែលមានកីឡាករជាប់ជម្រើសជាតិច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup 2022 នៅកាតា

ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅរាត្រីថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះហើយ។ ក្នុងនោះមានកីឡាករជាច្រើនដែលលេងឲ្យក្លិបនៅអឺរ៉ុប និងមានឈ្មោះជាប់ជាជម្រើសជាតិក្នុងប្រទេសរបស់ខ្លួន ដោយក្លិបនៅអាល្លឺម៉ង់ Bayern Munich មានសមាជិកកីឡាករក្នុងក្រុមជម្រើសជាតិត្រូវកោះហៅទៅចូលរួមក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២ ច្រើនជាងគេ។ ចំណែកក្លិប Manchester ... Read More »

អាជ្ញាកណ្តាលស្ត្រី Salima Mukansanga អាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ World Cup 2022

លោកស្រី Salima Mukansanga មកពីប្រទេស Rwanda សង្ឃឹមថា ការត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាលនៅ World Cup ផ្នែកបុរសជាលើកទី១ដែលស្ត្រីធ្វើដូច្នេះក្នុងរយៈពេល៩២ឆ្នាំនៃការប្រកួតនឹងបើកទ្វារសម្រាប់មន្ត្រីស្ត្រីដែលប្រាថ្នាចង់បានផ្សេងទៀតនៅអាហ្វ្រិក។ កាលពីដើមឆ្នាំនេះនាងបានក្លាយជាស្ត្រីដំបូងគេដែលទទួលបន្ទុកការប្រកួតនៅព្រឹត្តិការណ៍ Africa Cup of Nations ... Read More »

Messi ផ្តល់​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដល់​ក្តី​សង្ឃឹម​របស់ Barcelona ដែលចង់យក​គាត់មកវិញ

ខ្សែប្រយុទ្ធ Lionel Messi បានប្រកាសពីក្តីស្រលាញ់របស់គាត់ចំពោះក្លិប PSG ទាំងក្នុង និងក្រៅទីលាន ដែលអាចជាការប៉ះទង្គិចយ៉ាងសំខាន់ចំពោះក្លិប Barcelona និងក្តីសង្ឃឹមរបស់ក្លិបនេះក្នុងការចុះហត្ថលេខាឡើងវិញនូវម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យកាលរូបនេះ។ Messi ត្រូវបានគេបង្ខំឱ្យចាកចេញពីកីឡដ្ឋាន ... Read More »

អាកាសធាតុហាក់មានកម្តៅនៅកាតា ខណៈ World Cup ជិត​មក​ដល់

សីតុណ្ហភាព​បច្ចុប្បន្ន​ធ្លាក់​ចុះ​ក្នុង​រង្វង់​៣០​អង្សា​សេ​ក្នុង​ពេល​ថ្ងៃនៅប្រទេសកាតានៅពេលនេះ ដោយ​ព្រះអាទិត្យ​នៅ​វាលខ្សាច់ ​ពិសេស​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល។ វាគឺជាប្រភេទកំដៅខុសពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ កំដៅស្ងួតនៅទីនេះគឺជាការបញ្ចេញដោយយឺតៗ ប៉ុន្តែហាក់​មិន​កាត់បន្ថយ​អ្នកទៅចូលរួម​មាន​ភាព​រញ៉េរញ៉ៃ​ និងបារម្ភនោះទេ ដោយអ្នកចូលរួមដែលបានទៅមុនពេលប្រកួតបាល់ទាត់ World Cup នៅតែបង្ហាញភាពរីករាយ និងមិនមានបញ្ហាសម្រាប់អាកាសធាតុនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានកំណត់ម៉ោងហ្វឹកហាត់ពាក់កណ្តាលរសៀលពីម៉ោង១កន្លះដល់ម៉ោង៤រសៀល ដោយសារកំដៅ។ ដើម្បីជៀសវាងការឡើងកំដៅរដូវក្តៅដែលអាចឡើងដល់៥០អង្សាសេ ... Read More »

ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ Sadio Mane ត្រូវ​អវត្តមាន World Cup 2022​ក្រោយ​ការ​វះកាត់

ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane បានទទួលការវះកាត់របួសជង្គង់ដែលគាត់បានបន្តលេងឱ្យក្លិប Bayern Munich ហើយនឹងខកខានការប្រកួត World Cup ។ កាលពីថ្ងៃអង្គារ សហព័ន្ធបាល់ទាត់របស់ប្រទេសសេណេហ្គាល់បានឲ្យដឹងថា Mane វ័យ៣០ឆ្នាំនឹងខកខាន “ការប្រកួតដំបូង” ... Read More »

ខ្សែប្រយុទ្ធ Ivan Toney ត្រូវ FA ចោទប្រកាន់ជាមួយនឹងការបំពានច្បាប់ភ្នាល់២៣២ករណី

ខ្សែ​ប្រយុទ្ធ Ivan Toney របស់ក្រុម Brentford ត្រូវ​បាន​សមាគម​កីឡា​បាល់ទាត់អង់គ្លេស (FA) ​ចោទ​ប្រកាន់​ចំនួន២៣២ករណី​បំពាន​ច្បាប់​ភ្នាល់ផ្នែកកីឡាបាល់ទាត់។ ការ​រំលោភ​បំពាន​បាន​កើត​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២១។ Toney ... Read More »

World Cup 2022 ៖ ប្រធានាធិបតីបារាំង ថា កីឡាមិនគួរយកមកពាក់ព័ន្ធនឹងនយោបាយទេ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ដោយបានច្រានចោលសំណើថា គាត់គួរតែធ្វើពហិការមិនចូលរួមការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅប្រទេសកាតាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ ការសម្រេចចិត្តផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដល់ប្រទេសកាតាត្រូវបានបំផ្លាញដោយភាពចម្រូងចម្រាស រួមទាំងការចោទប្រកាន់ពីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ... Read More »

មកដឹងពីពិធីបើកព្រឹត្តិការណ៍ World Cup 2022 នៅកាតា និងអ្នកដែលចូលរួម

ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 កាន់តែខិតជិតចាប់ផ្តើមហើយ ពោលគឺនៅសល់តែប្រមាណ៣ថ្ងៃទៀតប៉ុណ្ណោះ។ ងាកមកការប្រារព្ធពិធីបើកគឺនឹងមានភាពអស្ចារ្យនៅក្នុងកីឡដ្ឋានដែលនឹងចាប់ផ្តើមនៅពេលរសៀល។ នេះជាអ្វីដែលយើងត្រូវដឹងអំពីពិធីបើកដែលនឹងប្រព្រឹត្តទៅមុនថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ World Cup នៅកាតា៖ ... Read More »

កាតា​ចេញមុខសុំទោស​ចំពោះ​ការ​គំរាម​កំហែង​អ្នក​ផលិត​ភាពយន្ត​ជនជាតិ​ដាណឺម៉ាក​ក្នុង​ព្រឹត្តិការណ៍ World Cup

គណៈកម្មាធិការកំពូលរបស់ប្រទេសកាតាបាននិយាយថា ខ្លួនបានសុំទោសបន្ទាប់ពីក្រុមអ្នកផលិតខ្សែភាពយន្តជនជាតិដាណឺម៉ាកម្នាក់ត្រូវបានគំរាមកំហែងដោយបុគ្គលិកសន្តិសុខផ្សាយផ្ទាល់នៅពេលពួកគេចាក់ផ្សាយក្នុងរដ្ឋធានីដូហាមុនការប្រកួតបាល់ទាត់ពិភពលោក។ អ្នកយកព័ត៌មាន TV2 លោក Rasmus Tantholdt កំពុងនិយាយជាផ្នែកមួយនៃការផ្សាយផ្ទាល់ នៅពេលដែលគាត់ត្រូវបានបុគ្គលិកសន្តិសុខចូលទៅជិត ដែលបានបង្ហាញខ្លួននៅលើទីលានវាយកូនហ្គោលក្បែរសណ្ឋាគារ Chedi ដែលទើបនឹងបើកថ្មីនៅភូមិវប្បធម៌ Katara ។ ក្នុងខ្សែវីដេអូដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ... Read More »

Man Utd ងាកទៅរកអ្នកជំនួសបន្ទាប់ពីការសម្រេចចិត្តរបស់ Cristiano Ronaldo

ក្លិបបិសាចក្រហម Manchester United បានពន្លឿនផែនការរបស់ពួកគេដើម្បីជំនួស Cristiano Ronaldo ដោយតារាឆ្នើមរបស់បារាំង KylianMbappe បានលេចចេញជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើល។ United អាចនឹងបញ្ចប់កុងត្រា Ronaldo បន្ទាប់ពីបទសម្ភាសន៍របស់គាត់ដែលគាត់បានបំផ្លាញក្លិប ដោយចោទប្រកាន់ថា ក្បត់ ... Read More »

ជម្រើសជាតិសេណេហ្គាល់ Sadio Mane មិនអាចបង្ហាញខ្លួនការប្រកួតដំបូងនៅ World Cup 2022

មន្ត្រីម្នាក់មកពីសហព័ន្ធបាល់ទាត់របស់ប្រទេសបាននិយាយថា ខ្សែប្រយុទ្ធ Sadio Mane នឹងខកខានការប្រកួតដំបូងរបស់សេណេហ្គាល់នៅ World Cup ដោយសារតែរបួសជើង។ ខ្សែប្រយុទ្ធលេងឲ្យក្លិប Bayern Munich រូបនេះត្រូវបានដាក់ឈ្មោះក្នុងក្រុមសេណេហ្គាល់សម្រាប់ប្រទេសកាតា បើទោះបីជាត្រូវបានបង្ខំឱ្យចេញពីការប្រកួតក្នុងក្លិបកាលពីសប្តាហ៍មុនក៏ដោយ។ ក្លិបម្ចាស់ជើងឯកអាឡឺម៉ង់បានឲ្យដឹងថា កីឡាករវ័យ៣០ឆ្នាំរូបនេះមានរបួស ... Read More »

កាលបរិច្ឆេទចាប់ផ្តើម, កាលវិភាគ, ក្រុម និងកីឡដ្ឋាននៃការប្រកួត World Cup 2022 នៅកាតា

ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។ នេះជាអ្វីដែលមិត្តអ្នកអាន និងអ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ត្រូវដឹងអំពី FIFA World Cup 2022 ដែលនឹងប្រារព្ធឡើងនៅប្រទេសកាតា៖ *ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះនៅប្រទេសកាតានឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ *ការប្រកួតនឹងចាប់ផ្តើមជាមួយនឹងការប្រកួតក្នុងពូល A ... Read More »

កីឡាករមកពីក្លិប Brighton ៣នាក់ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមអេក្វាឌ័រសម្រាប់ World Cup នៅកាតា

ក្រុមជម្រើសជាតិអេក្វាឌ័របានកោះហៅកីឡាករមកពីក្លិប Brighton ៣នាក់ ខណៈដែលពួកគេបានក្លាយជាក្រុមចុងក្រោយដើម្បីបញ្ជាក់ពីក្រុមបាល់ទាត់ពិភពលោកឆ្នាំ២០២២របស់ប្រទេសនេះ។ ខ្សែការពារឆ្វេង Pervis Estupinan, ខ្សែបម្រើ Moises Caicedo និង Jeremy Sarmiento ដែលជាអតីតយុវជនជម្រើសជាតិអង់គ្លេសត្រូវបានកាត់ចេញ។ រីឯខ្សែប្រយុទ្ធ ... Read More »

ក្លិប Man United កំពុងរៀបចំលុបចោលកិច្ចសន្យា Cristiano Ronaldo តែស្ថិតក្នុងលក្ខខណ្ឌមួយ

ក្លិបបិសាចក្រហម Manchester United កំពុងរង់ចាំព័ត៌មានលម្អិតពេញលេញនៃការសម្ភាសន៍របស់ Cristiano Ronaldo មុនពេលប្រតិកម្ម ប៉ុន្តែការបញ្ចប់កិច្ចសន្យារបស់កីឡាករវ័យ៣៧ឆ្នាំរូបនេះគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលពួកគេកំពុងស្វែងរក។ នៅក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ខ្សែប្រយុទ្ធ Ronaldo បានវាយប្រហារយ៉ាងខ្លាំងទៅលើក្លិបបិសាចក្រហមសម្រាប់ការ “ក្បត់” ... Read More »

Raul Jimenez មានឈ្មោះនៅ World Cup 2022 ទោះបីជាខកខានបង្ហាញខ្លួនរយៈពេលយូរ

ខ្សែប្រយុទ្ធ Raul Jimenez របស់ក្លិប Wolves ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោករបស់ប្រទេសម៉ិកស៊ិក ទោះបីជាមិនបានលេងឱ្យក្លិបរបស់គាត់ចាប់តាំងពីខែសីហាក៏ដោយ។​ កីឡាករ​វ័យ៣១ឆ្នាំរូបនេះ​ត្រូវ​អវត្តមាន​ដោយ​របួស​ក្រលៀន​បាន​បង្ហាញ​ខ្លួនឱ្យ Wolves ចំនួន៤ដង​ក្នុង​រដូវ​កាល​នេះ។ លោក Julen Lopetegui ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិប Wolves និយាយថាគាត់គោរពការសម្រេចចិត្តរបស់កីឡាករ ... Read More »

ម្ចាស់ក្លិបនិងគ្រូបង្វឹកនឹង​ជួបគ្នា​ដើម្បី​សម្រេចចិត្ត​លើ​ការដាក់​ទណ្ឌកម្ម​របស់​ Ronaldo ​បន្ទាប់ពី​បទសម្ភាសន៍ជាមួយ​ Piers Morgan

យោងតាមរបាយការណ៍បានឱ្យដឹងថា ម្ចាស់ក្លិប Manchester United នឹងជួបជាមួយគ្រូបង្វឹកលោក Erik ten Hag នៅថ្ងៃនេះដើម្បីសម្រេចចិត្តលើការដាក់ទណ្ឌកម្មរបស់ Cristiano Ronaldo បន្ទាប់ពីបទសម្ភាសន៍របស់គាត់ជាមួយ Piers Morgan ។ ... Read More »

កាណាដាដាក់ឈ្មោះ Alphonso Davies ក្នុងក្រុមដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា

កីឡាករ Alphonso Davies របស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិកាណាដាសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ ទោះបីជាមានការព្រួយបារម្ភអំពីបញ្ហារបួសក៏ដោយ។ Davies ដែលលេងជាខ្សែការពារសម្រាប់ក្លិប ប៉ុន្តែជាខ្សែប្រយុទ្ធសម្រាប់ប្រទេសរបស់គាត់ ត្រូវបានដកចេញពីបញ្ហារបួសសរសៃពួរ។ កីឡាករវ័យ២២ឆ្នាំរូបនេះមិនបានលេងឱ្យក្លិបអាឡឺម៉ង់ក្នុងការប្រកួត Bundesligaពីរលើកចុងក្រោយរបស់ពួកគេ។ Davies ... Read More »

អុីរ៉ង់រួមបញ្ចូលខ្សែប្រយុទ្ធ Sardar Azmoun ក្នុងសមាជិកក្រុមនៅ World Cup 2022 ទោះបីរងរបួស

គ្រូបង្វឹកក្រុមជម្រើសជាតិអុីរ៉ង់លោក Carlos Queiroz បានរួមបញ្ចូលខ្សែប្រយុទ្ធ Sardar Azmoun ដែលរងរបួសនៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួត World Cup នៅកាតាឆ្នាំនេះ។ Azmoun ដែលលេងឲ្យក្លិបអាល្លឺម៉ង់ Bayer Leverkusen បាន​អវត្តមាន​តាំងពី​របួស​កំភួនជើង​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ក្នុង​ការ​ប្រកួត ... Read More »

ខ្សែប្រយុទ្ធ Al-Muwallad បានដកចេញពីក្រុមអារ៉ាប៊ីសាអ៊ូឌីតនៅ World Cup ជុំវិញករណីប្រើប្រាស់សារធាតុញៀន

ខ្សែប្រយុទ្ធអារ៉ាប៊ីសាអ៊ូឌីត Fahad Al-Muwallad ត្រូវបានដកចេញពីក្រុមជម្រើសជាតិរបស់ខ្លួននៅ World Cup កាលពីថ្ងៃអាទិត្យ ដើម្បីជាការប្រុងប្រយ័ត្ន ដោយសារតែករណីប្រើប្រាស់សារធាតុញៀនដែលកំពុងបន្ត។ ខ្សែប្រយុទ្ធរបស់ក្លិប Al-Shabab រូបនេះត្រូវ​បាន​គណៈកម្មាធិការ​ប្រឆាំង​សារធាតុ​ញៀន​អារ៉ាប៊ីសាអ៊ូឌីត​ដាក់​បម្រាម​រយៈពេល១៨ខែ​កាលពី​ខែ​ឧសភា បន្ទាប់​ពី​គាត់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​សារធាតុ​ហាមឃាត់ Furosemide។ ទោះជាយ៉ាងណាក៏ដោយមជ្ឈមណ្ឌលអាជ្ញាកណ្តាលកីឡាអារ៉ាប៊ីសាអ៊ូឌីតបានកាត់បន្ថយការហាមឃាត់របស់គាត់កាលពីចុងខែសីហា ... Read More »

Zidane អាចនឹងជំនួសលោក Deschamps ប្រសិនបើបារាំងមិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup

សុបិនរបស់លោក Zinedine Zidane ក្នុងការបង្វឹកក្រុមជម្រើសជាតិបារាំងអាចក្លាយជាការពិតក្នុងប៉ុន្មានខែខាងមុខនេះ។ ស្ទើរតែគ្រប់គ្នាចង្អុលទៅអតីតគ្រូបង្វឹក Real Madrid រូបនេះថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក Didier Deschamps ដោយសហព័ន្ធបាល់ទាត់បារាំងបានកំណត់គោលដៅរបស់ក្រុមមាន់គកបារាំងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខ។ ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le ... Read More »