ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាតិឡាវម្នាក់ជាមួយថ្នាំញៀន១០កញ្ចប់ធំឆ្លងដែនចូលកម្ពុជា

ខេត្តស្ទឹងត្រែង ៖ មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ការពារច្រកព្រំដែនកម្ពុជា-ឡាវ ហៅកាត់ថា(BLO) បានសហការគ្នាជាមួយនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិឡាវជាមួយនឹងវត្ថុតាងគ្រឿងញៀនចំនួន១០កញ្ចប់។ ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនៅចំណុចស្ពានទី២ ក្នុងភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅវេលាម៉ោង០៩៖៤៥នាទីព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ ពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះ ខាវ៉ាន់ ដែលគេស្គាល់ថាជាដំរីដ៏ឯកោបំផុតនៅលើលោក

ខេត្តឧត្តរមានជ័យ ៖ នៅក្នុងឱកាសនៃការចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូបានចូលពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះ ខាវ៉ាន់ ដែលគេស្គាល់ថាជាដំរីដ៏ឯកោបំផុតនៅលើលោក ក្រោយពីទទួលបានជម្រកថ្មីនៅក្នុង តំបន់អភិរក្សរបស់កម្ពុជា។  ដំរីខាវ៉ាន់បានមកដល់ទឹកដីនៃនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ... Read More »

គ្រឿងចក្រសម្រាប់ចាប់លើកទូកុងតឺន័របើកថយក្រោយកិនកម្មករម្នាក់ដាច់ខ្លួនជាពីរស្លាប់ក្នុងផែស្ងួតសុកន​ ត្រេនស្ព័ត

    ភ្នំពេញ ៖ កម្មករក្រុមហ៊ុនផែស្ងួតសុកន​ ត្រេនស្ព័តម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈដែលកំពុងឈរភ្លេចខ្លួនត្រូវបានគ្រឿងចក្រប្រភេទសាឃ័រ សម្រាប់ចាប់លើកទូកុងតឺន័របើកថយក្រោយកិនកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ខាងជើងផ្សារទួលពង្រ ... Read More »

កម្លាំងប៉ូលិសបារាំងបង្ក្រាបយ៉ាងចាស់ដៃដល់ក្រុមបាតុករ«ក្បួនរថយន្តសេរី»

កម្លាំងប៉ូលិសបារាំងនៅទីក្រុងប៉ារីស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបងបំបែកក្រុមបាតុករ «ក្បួនរថយន្តសេរី»ដែលមានប្រភពចេញមកពីប្រទេសកាណាដា។ កម្លាំងប៉ូលិសបានចាប់ខ្លួនបាតុករជាច្រើននៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២។ បាតុករ«ក្បួនរថយន្តសេរី» បាន ដង្ហែចូលក្នុងទីក្រុងប៉ារីស ហើយភ្លាមៗនោះរដ្ឋាភិបាលបានបញ្ជូនកម្លាំងប៉ូសប្រមាណ៧០០០នាក់ ទៅបំបែកក្រុមបាតុករ ។ កម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលមានគ្នាប្រមាណ៨០០០នាក់ចូលរួម។ ចរាចរណ៍នៅទីក្រុងប៉ារីសត្រូវបានជាប់គាំងដោយសារតែបាតុកម្មនេះ។ ក្រុមបាតុករនៅបារាំងគឺទទួលបានឥទ្ធិពលមកពីប្រទេសកាណាដា ... Read More »

១៤កុម្ភ: ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់(Valentine’s day)

    ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តឡើងនៅចំថ្ងៃទី១៤កុម្ភ:ជារៀងរាល់ឆ្នាំ។ បុណ្យនេះគឺបង្កើតចេញពីជនជាតិអឺរ៉ុប ដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះទេ។ ពាក្យថាសេចក្ដីស្រឡាញ់ មានលក្ខណ:ទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានអ្នកខ្លះយល់ច្រលំដោយគិតថា ថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។  ការពិតគេប្រារព្ធឡើងជានិម្មិត្តរូបនៃសេចក្តីស្រលាញ់ទូទៅដូចជា ឪពុក ... Read More »

ប្រេី​ល្បិច​បេី​ករថយន្តបុកជាមួយរថយន្តជនរងគ្រោះ​ រួច​ធ្វើ​សកម្មភាព​បាញ់ជនរងគ្រោះចំនួន៥គ្រាប់​ បណ្ដាល​ឱ្យ​ស្លាប់ក្នុងរថយន្ត

ខេត្ត​ព្រះសីហនុ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ បានស្លាប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធ័ម​ ខណៈ​ដែល​ជនមិនស្គាល់អត្តសញ្ញាណ​ បានប្រេីល្បិច​ធ្វើ​ជាបេីករថយន្តទៅបុកជាមួយរថយន្តជនរងគ្រោះ ហើយបានបាញ់មកលើជនរងគ្រោះចំនួន៥គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ក្នុងរថយន្ត។ បច្ចុប្បន្ន​សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ​កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនល្មើស​ ដែលជា​ឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់រូបនេះ។  ករណី​ឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់​ខាងលេីនេះ​ បានកេីតឡេីង​នៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

ភ្លេចគិតថា, ថ្ងៃនេះខួប២ឆ្នាំដែលពិភពលោកកោតសរសើរកម្ពុជាអនុញ្ញាតឲ្យនាវា Westerdamចូលចត កម្ពុជាប្រទេសតូច តែចិត្តទូលាយ

ភ្នំពេញ ៖ សូមបញ្ជាក់ថា, ថ្ងៃនេះទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃនេះខួប២ឆ្នាំដែលពិភពលោកកោតសរសើរកម្ពុជាអនុញ្ញាតឲ្យនាវា Westerdamចូលចត កម្ពុជាប្រទេសតូច តែចិត្តទូលាយ ហើយចាត់ទុកថា, ជាព្រឹត្តិការណ៍នៃការអនុញ្ញាតឱ្យនាវា Westerdam ចូលចតបានធ្វើឱ្យកម្ពុជាល្បីសុសសាយលើពិភពលោកថា ជាជាតិសាសន៍មានទឹកចិត្តពោរពេញដោយមេត្តាធម៌ ... Read More »

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉ ពីថ្ងៃទី១០ ដល់ទី១៣ ខែកុម្ភៈ ... Read More »

មើលបាតដៃបង្គាប់លុយ! ទីបំផុតនគរបាលឃាត់ខ្លួន សង្ស័យពាក់ព័ន្ធករណីឆរបោក

ខេត្តពោធិ៍សាត់ ៖ ជនពាក់ព័ន្ធករណីឆរបោកប្រុសស្រីចំនួន៤នាក់ រួមទាំងមធ្យោបាយរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកវាលវែងធ្វើការឃាត់ខ្លួន ដើម្បីនាំយកទៅបន្តនីតិវិធី បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋឃុំអូរសោម និងឃុំថ្មដា ។  លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃអាទិត្យ ... Read More »

ក្មេងប្រុសឈឺចុកពោះចាក់ថ្នាំមួយម្ជុលប្រកាច់ខាំអណ្ដាតបែកពពុះមាត់ ស្លាប់នៅស្រុករំដួល

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យម្នាក់ជាគ្រូពេទ្យឯកជនមកសាកសួរក្នុងករណីមនុស្សឃាតដោយអចេតនា ដោយបានចាក់ថ្នាំអោយក្មេងប្រុសម្នាក់ដែលឈឺចុកពោះហើយបន្ទាប់មកប្រកាច់ខាំអណ្ដាតបែកពពុះមាត់ បណ្ដាលអោយស្លាប់ភ្លាមៗ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង៣៥នាទីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្ថិតត្រង់ចំណុចភូមិ កណ្ដាលឃុំស្វាយចេក ស្រុករំដួល។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសសង្ស័យមានឈ្មោះ វ៉ាត់ ... Read More »

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងជិះកង់ពិនិត្យមើលផ្លូវទោចក្រយានយន្ត និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងជិះកង់ពិនិត្យមើលផ្លូវទោចក្រយានយន្ត និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក ។  សូមជម្រាបជូនថា, ៖ ... Read More »

លោក សរ សុដានី អំពាវនាវដល់យុវជនជំនាន់ក្រោយសូមពិនិត្យពិចារណាឱ្យបានច្បាស់លាស់រាល់ព័ត៌មានបំភ្លៃរបស់ជនអគតិមួយចំនួនដែលមានចេតនាចង់បំផ្លិចបំផ្លាញគោលនយោបាយគណបក្សប្រជាជន ពិសេសសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជន

ខេត្តស្វាយរៀង ៖ លោក សរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀងចុះជួយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងបានអំពាវនាវដល់យុវជនជំនាន់ក្រោយសូមពិនិត្យពិចារណាឱ្យបានច្បាស់លាស់រាល់ព័ត៌មាន បំភ្លៃរបស់ជនអគតិមួយចំនួនដែលមានចេតនាចង់បំផ្លិចបំផ្លាញគោលនយោបាយគណបក្សប្រជាជន  ពិសេសសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជន។    ការអំពាវនាវបែបនេះរបស់លោកសរ សុដានី និងលោក ហុង ... Read More »

អូស្ត្រាលីបិទស្ថានទូតនៅទីក្រុង Kiev ជម្លៀសមន្ត្រីចេញដោយបារម្ភពីសន្តិសុខ

កន្លងមកប្រទេសលោកខាងលិចជាច្រើនបានសម្រេចជម្លៀសមន្ត្រីការទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ុយក្រែន ហើយបិទទ្វារស្ថានទូតជាបណ្តោះអាសន្ន ដោយបារម្ភខ្លាចសង្គ្រាមវាយប្រហារពីរុស្ស៊ីកើតឡើង ។ ក្នុងពេលនេះដែរ រដ្ឋាភិបាល ទីក្រុង Canberra ប្រទេសអូស្ត្រាលីបានសម្រេចបិទស្ថានទូតរបស់ខ្លួនផងដែរ ហើយបញ្ជូនមន្ត្រីការទូតចេញពីប្រទេសអ៊ុយក្រែន ដោយបារម្ភពីសន្តិសុខកាន់តែអាក្រក់ទៅៗឈានដល់ការផ្ទុះសង្គ្រាម។ ខណៈស្ថានការណ៍នៅឯតំបន់ ព្រំដែនរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្លាក់ចុះដុនដាប ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាម។ សហរដ្ឋអាមេរិក ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ... Read More »

លោក ហ៊ុន ម៉ានី ៖ ត្រូវបណ្តុះស្មារតី “ស្នេហាជាតិ មោទកភាព និងក្តីសង្ឃឹមខ្ពស់ចំពោះអនាគតរួមគ្នា” ក្នុងនាមប្រជាជាតិមួយ !

ភ្នំពេញ ៖ ត្រូវបណ្តុះស្មារតី “ស្នេហាជាតិ មោទកភាព និងក្តីសង្ឃឹមខ្ពស់ចំពោះអនាគតរួមគ្នា” ក្នុងនាមប្រជាជាតិមួយ។ នេះជាការថ្លែងរបស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ... Read More »

រុស្ស៊ីបញ្ជូនកាំភ្លើងធំអាចបាញ់គ្រាប់បរមាណូទៅកៀកព្រំដែនអ៊ុយក្រែនបាន

រុស្ស៊ីបានបញ្ជូនសព្វាវុធទំនើបៗទៅកាន់តំបន់ព្រំដែនជិតប្រទេសអ៊ុយក្រែន ក្នុងនោះមានកាំភ្លើងធំស្វ័យប្រវត្តិបាញ់គ្រាប់២០៣មិល្លីម៉ែត្រ អាចបាញ់គ្រាប់បរមាណូយុទ្ធសាស្ត្រចូលទៅកាន់ទឹកដីអ៊ុយក្រែនបាន។ សារព័ត៌មាន Defense Blog នៅថ្ងៃទី១២ខែកុម្ភៈ បានផ្សាយថា កាំភ្លើងធំស្វ័យប្រវត្តិប្រភេទ 2S7 “Pion” ở Vesela Lopan បានបញ្ជូនទៅឈរជើងនៅចម្ងាយពីព្រំដែនអ៊ុយក្រែនតែ១៧គីឡូម៉ែត្រប៉ុណ្ណោះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ... Read More »

ប្រពន្ធដេកលក់ឆ្លៀតលូនទៅរំលោភអ្នកជិតខាងបានសម្រេចដេកគុកល្មម

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកអណ្តូងមាសឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:បានសម្រេច នៅចំណុចរោងចាំចម្ការរបស់ឈ្មោះ សេវ លិ ស្ថិតនៅក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបុរសជាជនសង្ស័យត្រូវបញ្ជូនទៅចាត់ការតាមច្បាប់។ ... Read More »

២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តរតនគិរី ៖ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅពីលិចទៅកើតស្របគ្នា បណ្តាលឲ្យមនុស្ស ២នាក់បានរងរបួសធ្ងន់ ខណៈម៉ូតូ១គ្រឿងទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

អនុវត្តវិធានការការពារជំងឺកូវីដ-១៩ ដើម្បីបង្ហាញការស្រឡាញ់ដោយទទួលខុសត្រូវ និងដើម្បីចូលរួមការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់ពីជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្តីព្រួយបារម្ភបំផុត ! គឺថ្ងៃសែ្អក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃបុណ្យនៃវប្បធម៍បរទេសទេ គេហៅថា” បុណ្យនៃក្តីស្រឡាញ់” ប៉ុន្តែនៅកម្ពុជា យុវវ័យមួយចំនួន បាននិយម ជួបជុំគ្នា ... Read More »

រថយន្តកែច្នៃបើកចុះចំណោតដាក់លេខមិនចូលក្រឡាប់ស្លាប់៤នាក់របួស៥នាក់

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង  ដោយរថយន្តកែច្នៃក្រឡាប់ខ្លួនឯង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន  ៤នាក់ ក្នុងនោះមាន(ស្រីម្នាក់) របួស០៥នាក់ (ធ្ងន់២នាក់  ស្រាល០៣នាក់)។  ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡឡើង នៅវេលាម៉ោង០៨ ព្រឹក ថ្ងៃទី១៣  ខែកុម្ភៈ  ឆ្នាំ២០២២ ... Read More »

សម្តេច ហ៊ុន សែន បាន​អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ

សាធារណរដ្ឋកូរ៉េ : នៅរសៀលថ្ងៃទី ១៣ កុម្ភ: ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយនៅក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) ... Read More »

បន្ទប់ VIP សម្រាប់ទស្សនាជាក្រុមពេលជម្រើសជាតិកម្ពុជាប្រកួតពាន AFF U23 Championship នាថ្ងៃទី១៤កុម្ភៈខាងមុខដែលមានតម្លៃចាប់ពី៦០០ ដល់២.៤០០ដុល្លារ

    ភ្នំពេញ ៖ ដោយសារតែកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ មានស្តាតលំដាប់ពិភពលោក ទើបសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសទទួលកក់បន្ទប់ VIP សម្រាប់ទស្សនាជាក្រុម ពេលក្រុមជម្រើសជាតិកម្ពុជាប្រកួតក្នុងពាន AFF U23 Championship នាថ្ងៃទី១៤ខែកុម្ភៈខាងមុខ ... Read More »

ស្លាប់២នាក់របួសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិត

     ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិត។    បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ស្ថិតក្នុងភូមិត្រពាំងប្លុង ... Read More »

ស្ត្រីម្នាក់ចេញពីផ្ទះបំណងទៅលេងកូនត្រូវជនសង្ស័យឆក់យកកាបូបលុយបានសម្រេចអស់ជាង៣ពាន់ដុល្លារ

     ភ្នំពេញ ៖ ស្ត្រីជាអាជីវករម្នាក់ខណៈកំពុងជិះឡំប្រឺតាជាមួយប្តីទៅលេងផ្ទះកូន ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូតាមធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ត្រង់ចំណុចខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

សាធារណរដ្ឋកូរ៉េ : នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៧ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៥៨នាក់ (យានយន្ត ៤៧គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៣ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

លោក ហ៊ុនម៉ានី ៖ កម្ពុជា មិនដែលបំផ្លាញប្រទេសណាមួយឡើយ

ភ្នំពេញ ៖ កម្ពុជា មិនដែលបំផ្លាញប្រទេសណាមួយឡើយ។ ទោះខ្លួនស្ថិតក្នុងសភាពជាជនរងគ្រោះ កម្ពុជាបានបន្តចូលរួមចំណែកជាវិជ្ជមានជាមួយប្រទេសជាមិត្ត និងពិភពលោកក្នុងកិច្ចការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់ ឈានឆ្ពោះទៅរកវិបុលភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។ ជាអាទិ ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់ កម្ពុជាបានចូលរួមចំណែករំលែកទុក្ខលំបាកបណ្តាប្រទេសជាមិត្ត តាមរយៈការចែករំលែកនូវសម្ភារបរិក្ខាពេទ្យ ថ្នាំសង្កូវ ... Read More »

ឃើញម្ចាស់ផ្ទះមិននៅចូលលួចលុយនិងគ្រឿងអលង្ការ ពេលម្ចាស់ផ្ទះមកទាន់ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

 ខេត្តកណ្ដាល៖ ស្ត្រីសង្ស័យម្នាក់ឆ្លៀតឱកាសម្ចាស់ផ្ទះមិននៅលួចឡើងទៅរុករកយកទ្រព្យសម្បត្តិដោយលួចយកលុយនិងគ្រឿងអលង្ការបានមួយចំនួន​ លុះឃើញម្ចាស់ផ្ទះមកទាន់បានព្យាយាមគេចខ្លួនអស់រយៈពេល៣ថ្ងៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២។  ករណីនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។     ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៤០១នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៤៤នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន​ ដូច្នេះ​សូមបន្តអនុវត្តវិធានការ”​៣ការពារ​ ៣កុំ​​”

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​អាទិត្យ​ទី​១៣ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤០១នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៤៤នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »