ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រថយន្តឡិចស៊ីសបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ យុវជនម្នាក់បែកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីមិត្តភក្កិ ត្រូវរថយន្តឡិចស៊ីសមិនចាំស្លាកលេខបើកបុកចំពីមុខពេញទំហឹង រួចហើយរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣១៧ ខាងក្រោយខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

រថយន្ត៣គ្រឿងបានបុកបន្តកន្ទុយគ្នានៅពេលផ្លូវកំពុងកកស្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ ខណៈផ្លូវកំពុងតែកកស្ទះចរាចរណ៍ក៏មានរថយន្តមួយចំនួននៅតែជម្នះបេីកសន្សឹមៗ​រុលទៅមុខ និងរថយន្តខ្លះទៀតកំពុងឈប់បន្តកន្ទុយគ្នា​ ស្រាប់តែមានបុរសម្នាក់បេីករថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងយ៉ាងលឿន​ ខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តហ្វដពីក្រោយពេញទំហឹង ហេីយរុញបន្តទៅបុករថយន្ដកុងតឺន័រមួយគ្រឿងទៀតបណ្ដាលឱ្យរថយន្តហ្វដរងការខូចខាតផ្នែកខាងក្រោយនិងខាងមុខយ៉ាងដំណំ។ ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង​១០​និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា​ ឆ្នាំ​២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ... Read More »

លោក Ranieri ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្លិបWatford

អ្នកចាត់ការក្លិប Watford លោក Claudio Ranieri ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីដឹកនាំបានត្រឹមតែ១៤ប្រកួតប៉ុណ្ណោះដែលក្រុមនេះកំពុងដុនដាបនៅ Premier League ។ លោក Ranieriត្រូវបានក្លិបប្រកាសឲ្យដឹកនាំកាលពីខែតុលាដើម្បីជំនួសលោក XiscoMunoz បន្ទាប់ពីការបណ្តេញចេញ។ បុរសជនជាតិអុីតាលីវ័យ៧០ឆ្នាំរូបនេះមិនអាចធ្វើឱ្យប្រសើរឡើងរបស់ក្លិបWatford ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តតាកូម៉ាបត់ឆ្លងផ្លូវបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តTOYOTA TACOMA ដែលកំពុងបើកបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់រងរបួសអ្នកបើកយ៉ាងធ្ងន់ធ្ងរ។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត ... Read More »

រថយន្តទំនេីបម៉ាកមែរសឺដេស​បេីកថយក្រោយមិនប្រយ័ត្នទៅបុករថយន្ត​តូយ៉ូតា​Vitz រងការខូចខាត

ភ្នំពេញ​ ៖​ រថយន្ត​តូយ៉ូតា​Vitz មួយគ្រឿង​ ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវ​ ស្រាប់តែត្រូវរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស​បេីកថយក្រោយចេញពីភោជនីយដ្ឋានមកបុកចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង១០​និង១០នាទីយប់​ ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២២​ នៅចំណុចមុខភោជនីយដ្ឋាន​ សុីអាន​ តាមបណ្ដោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់បឹងកេងកងទី១​ ... Read More »

នារីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងគ្រោះអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងក្នុងខណ្ឌឫស្សីកែវ

    ភ្នំពេញ៖​ ផ្ទះ​ស្តុក​កំណាត់​បោះដុំ​មួយ​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ បង្ក​ជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ជាប់ម្ចាស់ផ្ទះស្រីៗ​ចំនួន៣នាក់​នៅ​ខាង​ក្នុង​ បណ្ដា​លឱ្យឈ្លក់ផ្សែង​ភ្លេីង​ និង​ រលាក​ភ្លេីង​ កូនស្រីម្ចាស់ផ្ទះ​១នាក់​ធ្វើឱ្យស្លាប់​បាត់បង់​ជីវិត​ ​​ ចំណែក​ម្តាយ​និង​ស្ត្រី​ម្នាក់​ទៀត​ របួស​ស្រាល​ ។     ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​ ... Read More »

រថភ្លើង២ខ្សែបុកគ្នាផ្អើលអស់អ្នកភូមិ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឲ្យដឹងថា មានហេតុការណ៍រថភ្លើង២ខ្សែបុកគ្នាលើផ្លូវដែក ទិសដៅផ្ទុយគ្នា វេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃ២៥ខែមករាឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា ហេតុការណ៍រថភ្លើងបុកជាមួយរថភ្លើងនេះ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ និងមានសេចក្តីរាយការណ៍  មានមនុស្សម្នាក់ដែលជាអ្នកបើកបររថភ្លើងបានរងរបួស ... Read More »

ផ្ទះជាង២ខ្នង​ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសោកស្ដាយផ្ទះពលរដ្ឋជាង២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០២២ នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។ ក្នុងហេតុការណ៍នេះគេសង្កេតឃើញមានវត្ថមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនយោធិន និងគ្រួសារ

ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ  បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ... Read More »

សម្ដេចក្រឡាហោម ស ខេង ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យពិនិត្យមើលឡើងវិញ ក្នុងការអនុញ្ញាតឱ្យនាំសារធាតុមួយចំនួន ដែលអាចផលិតចេញជាសារធាតុញៀនចូលមកកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលឡើងវិញក្នុងការអនុញ្ញាតឱ្យនាំសារធាតុមួយចំនួន ដែលជាសារធាតុផ្សំអាចផលិតចេញជាសារធាតុញៀនចូលមកប្រទេសកម្ពុជា។ បើមិនចឹងទេ ជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងការបំផ្លាញសុខភាពសាធារណៈ។  ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ... Read More »

មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើង គោក នៃកងយោធពលខេមរភូមិន្ទលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោក ... Read More »

លោក​ នេត្រ​ ភក្ត្រា​ ដឹកនាំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពី«ផែនការខ្យល់ស្អាតកម្ពុជា»​

ភ្នំពេញ ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី២៥ ខែមករា​ ឆ្នាំ​២០២២នេះ លោកបានដឹកនាំថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពី«ផែនការខ្យល់ស្អាតកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនរូបទៀតនៅទីស្តីការក្រសួងបរិស្ថាន។ លោក​ ... Read More »

ជំនឿនៃការសែនដកជើងធូបរបស់បងប្អូនចិន-វៀតណាម

 ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយ​នៅ​ក្នុង​ប្រពៃណី​ចិន ដែល​តែង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​របស់ពួកគេ ឈាន​ចូល​មក​ដល់ ។ ឆ្នាំ​២០២២នេះ ថ្ងៃ​សែន​ដក​ជើងធូប​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ មករា ។   ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​៥​ថ្ងៃ និង​៧​ថ្ងៃ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ... Read More »

សម្តេចក្រឡាហោម ស ខេង ៖ មន្ត្រីនគរបាលដែលជាប់ក្នុងការប្រឡង ឬការសម្ភាសន៍ចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋានសម្រាប់នគរបាលជាតិ

ភ្នំពេញ ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា«មន្ត្រីប៉ូលិសដែលជាប់ក្នុងការប្រឡង ឬបន្ទាប់ពីការសម្ភាសន៍ត្រូវធ្វើការរៀនសូត្រមុខវិជ្ជាមូលដ្ឋានសម្រាប់នគរបាលជាតិ ដែលមានរយៈពេល៤ខែ»។ សម្តេចក្រឡាហោម ស ខេង ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំនួបពិភាក្សាការងារតាមប្រព័ន្ធអនឡាញជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ស្តីពីកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀល​ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា ក្នុងឱកាសអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីវៀតណាម

ភ្នំពេញ ៖ ក្នុងឱកាសដែលប្រជាជនវៀតណាមត្រៀមប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរលោកង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម និង វរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ... Read More »

សមត្ថកិច្ច កំពុងតាមចាប់ក្រុមស្ទាវ១១នាក់ទៀត ដែលប្រើដាវកាប់ជនរងគ្រោះរងរបួសធ្ងន់ ក្រោយឃាត់ខ្លួនបានបក្ខពួក២នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា បាន និងកំពុងបន្តតាមស្រាវជ្រាវឃាត់ខ្លួនក្រុមស្ទាវចំនួន១១នាក់បន្ថែមទៀត ដែលកំពុងគេចខ្លួន និងមានរហ័សនាមក្រុម LCH (លឹម ឈាងហាក់) ក្រោយពីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួក២នាក់ជាសិស្សសាលារួចមក។ សមត្ថកិច្ចបានឲ្យដឹងថាក្រុមក្មេងស្ទាវទាំងនោះ ... Read More »

ដីលិចទឹករបស់រដ្ឋនៅស្រុកបាទីខេត្តតាកែវកំពុងប្រឈមនឹងការព័ទ្ធបោះបង្គោលចាប់យកជាឯកជន

ខេត្តតាកែវ ៖ ដីព្រៃលិចទឹកនៅឃុំត្នោតស្រុកបាទីខេត្តតាកែវកំពុងប្រឈមនឹងហានិភ័យខ្ពស់ក៏ព្រោះតែប្រជាពលរដ្ឋនិងអ្នកមានអំណាចមួយចំនួនបានបោះបង្គោលដើម្បីកំណត់ព្រំដីថាជាកម្មសិទ្ធិរបស់ខ្លួន។យ៉ាងណាក៏ដោយអភិបាលស្រុកនេះបានបញ្ជាឲ្យមេឃុំចាត់វិធានការក្តៅហើយ។ លោក ភួន ឈីម អភិបាលស្រុកបាទី នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកបានប្រាប់ទៅលោកមេឃុំត្នោតឲ្យចាត់វិធានការដកបង្គោលថ្មដែលកំពុងត្រូវបានដាំវាទីយកដីលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធឯកជននោះហើយ។ យ៉ាងណាក៏ដោយលោកអភិបាលស្រុកមិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់ឱ្យមេឃុំអនុវត្តនោះឡើយ។ លោកអភិបាលស្រុកបាទីបានបញ្ជាក់បន្ថែមថា លោកបានបញ្ជាទៅលោក ... Read More »

រដ្ឋប្រហារនៅ Burkina Faso និងប្រតិកម្មពីសហគម៍អន្តរជាតិ

កម្លាំងទាហាន Burkina Faso កាលពីថ្ងៃទី២៤ខែមករា បានដកតំណែងប្រធានាធិបតី Roch Mac Kabore ហើយបានផ្អាកដំណើរការរដ្ឋធម្មនុញ្ញ រំលាយរដ្ឋសភា និងរដ្ឋាភិបាល រួមទាំងបានបិទព្រំដែនទាំងអស់។ ពិភពលោកបានប្រតិកម្មចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងតំបន់អាហ្វ្រិកខាងលិចនេះ ដោយបានអំពាវនាវដល់យោធាត្រូវតែដោះលែងប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាល។ វិវាទនយោបាយបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រទេសនេះ ... Read More »

មន្ទីរ​សាធារណការ​​ខេត្តបាត់ដំបង ចុះ​ពិនិត្យការស្ថាបនា​ច្រាំងស្ទឹងទប់ដីប្រវែង ១៥០ម៉ែត្រ​ នៅចំណុច​គល់ស្ពានវត្តគរ

  ខេត្ត​បាត់ដំបង​៖ ប្រធាន​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង លោក ព្រួញ រិ​ទ្ធ​ថា​ នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២នេះ​ បាន​ចុះ​ពិនិត្យការស្ថាបនា​ច្រាំងស្ទឹងទប់ដីប្រវែង ១៥០ម៉ែត្រ​ នៅចំណុច​គល់ស្ពានវត្តគរ ស្ថិតក្នុង​ភូមិវត្តតាមិម ឃុំ​អូរ​ដំបង​១ ... Read More »

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់អភិបាលស្រុកតែងតាំងថ្មីត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជូនពលរដ្ឋឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព

ខេត្តមណ្ឌលគិរី៖ ដើម្បីរួមចំណែកក្នុងការ អនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២លោក ថង សាវុន អភិ បាលខេត្តមណ្ឌលគិរី បានណែនាំដល់លោកអភិបាលស្រុកតែងតាំងថ្មី ... Read More »

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ ជួបសំណះសំណាល និងបើកថវិកាឧបត្ថម្ភគោលនយោបាយជូនមន្រ្តីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្រ្តីនគរបាលមរណភាព

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក​ ដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមករានេះ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facobook មានគណនីឈ្មោះ Kabuto d រក្សាសុខភាព កំពុងផ្សព្វផ្សាយលក់ប្រេងរឹតបំបាត់ឈឺចុកចាប់ -Racioនិងស្ព្រៃបាញ់ច្រមុះ NAZAL ... Read More »

ថៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី៥-១១ឆ្នាំ

រដ្ឋាភិបាលថៃនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារមានអាយុចាប់ពី ៥-១១ឆ្នាំ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានឱ្យដឹងថា ការចាក់វ៉ាក់សាំងលើកនេះនឹងប្រើប្រាស់វ៉ាក់សាំងចំនួន៣លានដូសផលិតដោយក្រុមហ៊ុន Pfizer/BioNTech ។ កន្លងមក មជ្ឈមណ្ឌលបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលថៃ(CCSA) ... Read More »

រដ្ឋបាលខណ្ឌចំការមន បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដើម្បីពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារជម្រុញការចាក់វ៉ាក់សាំង ដូសជម្រុញ និងការងារតាមដានត្រួតពិនិត្យគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ (អូមីក្រុង) ក្នុងមូលដ្ឋាន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំកាមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ,  លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១, ... Read More »

លួចទូរស័ព្ទពីខណ្ឌសែនសុខ ហើយជនរងគ្រោះដេញតាមបាត់ស្រមោលនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីប្តីប្រពន្ធពីរនាក់ជិះម៉ូតូប្រដេញតាមជនសង្ស័យពីរនាក់ក្រោយពីជនទាំងនេះធ្វើសកម្មភាពលួចបើកទ្វាររថយន្តយកទូរស័ព្ទដៃiPhone 12 pro max បានសម្រេច កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ តាំងពីផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់មហាវិថីចោមចៅ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន

   ភ្នំពេញ៖  នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្សនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ។    ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរ ឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន និង វរសេនីយ៍ឯក ... Read More »

រដ្ឋមន្ត្រីការបរទេសហៅទូតទាំងអស់មកជួប ដើម្បីផ្តល់ព័ត៌មានពីដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុនសែន ទៅមីយ៉ាន់ម៉ា !

ភ្នំពេញ៖ សូមជម្រាបជូនថា,លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសរសេរនៅលើហ្វេសបុកផេកផ្លូវការរបស់ លោកដោយភ្ជាប់ជាមួយរូបភាពជំនួបជាមួយអង្គទូតនានា នៅកម្ពុជាចំនួន៤សន្លឹកនៅថ្ងៃនេះថា ជាជំនួបដើម្បីផ្តល់ ព័ត៌មានស្តីពីដំណើរទស្សកិច្ចការងាររបស់សម្ដេចតេជោ ហ៊ុនសែន  ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ ... Read More »

ប្រជ្រៀតជាន់លើគ្នាស្លាប់៦នាក់និងរបួសជាច្រើននៅកាមេរូន

នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អាហ្វ្រិក (AFCON) វគ្គ១/៨ ក្រុមជម្រើសជាតិ កាមេរូន(Cameroon) បានយកឈ្នះក្រុមភ្ញៀវ Comoros ក្នុងលទ្ធផល២-១ ដណ្តើមបានកៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ ប៉ុន្តែជ័យជម្នះនោះមិនបានសប្បាយរីករាយពេញលេញនោះឡើយដោយសារតែក្រុមអ្នកគាំទ្របានស្លាប់និងរបួសជាច្រើន ដោយសារតែការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យអ្នកគាំទ្រ៦នាក់ស្លាប់ និងមនុស្សជាច្រើនកំពុងតែជួយសង្គ្រោះ។ គ្រូពេទ្យនៅមន្ទីរពេទ្យ Messassi ជិតពហុកីឡដ្ឋាន ... Read More »