ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០១​ ខែធ្នូ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៥៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ២៣២នាក់(យានយន្ត ១៧៤គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២ ខែធ្នូ​​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៣នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ១៩នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៥នាក់​(០៤នាក់ មិនបានចាក់វ៉ាក់សាំង)

​​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៣នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៩នាក់ និងករណីស្លាប់​ ០៥នាក់​ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រុមខ្លាំងកំពូលតារាងទាំង៣ទទួលបានលទ្ធផលល្អដូចគ្នានៅ Premier League សប្តាហ៍ទី១៤

ក្រុមខ្លាំងៗទាំង៣នៅលីគកំពូលអង់គ្លេស បានទទួលទ្ធផលល្អដូចគ្នា ដោយតោខៀវ Chelsea យកឈ្នះ Watford ២ទល់១, ក្រុមមេឃខៀវ Manchester City យកឈ្នះក្រុម Aston Villa ២ទល់១ដែរ ខណៈដែលក្រុមហង្សក្រហម ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

Real Madrid ចង់បាន Rudiger ប្រសិនបើបដិសេធមិនបន្តកុងត្រាថ្មីនៅChelsea

ខ្សែការពារសញ្ជាតិអាឡឺម៉ង់ Antonio Rudiger មិនចាប់អារម្មណ៍លើការបន្តស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ហើយត្រូវបានក្លិបកំពូលៗជាច្រើននៅអឺរ៉ុបចង់បាន ជាពិសេសគឺក្លិបយក្សនៅអេស្ប៉ាញ Real Madrid។ ក្រុម Real Madrid មានសុទិដ្ឋិនិយមអំពីឱកាសរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ ហើយកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរសម្រាប់កីឡាករ ... Read More »

សៀវភៅ “កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)”ទទួលជ័យលាភីជា «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ» (The Best Asian Cookbook) នៅក្នុងកម្មវិធី Gourmand World Cookbook Award 2021

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឲ្យដឹងថា, សៀវភៅ “កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)” ដែលបានរៀបចំចងក្រងឡើងដោយ ក្រសួងការបរទេស ... Read More »

លោក ទៀ សីហា ៖ អបអរសាទរខួប៤៣ឆ្នាំនៃការបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា, នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៤៣ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ... Read More »

អាមេរិករកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីOmicron ជាលើកដំបូង

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicron ជាលើកដំបូងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។ នៅក្នុងសេចក្តីប្រកាសរបស់ CDC កាលពីយប់ថ្ងៃទី១ខែធ្នូ ថា« អ្នកជំងឺ មានអាការៈស្រាល ហើយសុខភាពកំពុងតែល្អប្រសើរ ... Read More »

លោក Mancini ជាបេក្ខជនលេចធ្លោសម្រាប់ក្លាយជាអ្នកចាត់ការក្លិបManchester United រដូវកាលក្រោយ

លោក Roberto Mancini បានលេចចេញជាបេក្ខភាពសំខាន់ដើម្បីចូលកាន់តំណែងនៅក្លិប Manchester United នៅរដូវក្តៅក្រោយ។ អតីតអ្នកចាត់ការទូទៅរបស់ក្រុម Manchester City អាចជាឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើនដែលត្រូវស្ថិតក្រោមការពិចារណាយ៉ាងប្រុងប្រយ័ត្នសម្រាប់តំណែង ដោយនាយកប្រតិបត្តិនៅ Old Trafford អាស្រ័យលើរបៀបដែលស្ថានភាពរបស់គាត់ជាមួយក្រុមជម្រើសជាតិអុីតាលីមានការរីកចម្រើន។ ... Read More »

មនុស្ស៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារអគ្គិភ័យឆាបឆេះក្លិបកម្សាន្តអេលីតនៅក្រុងសៀមរាប

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានឱ្យដឹងថា មានករណីភ្លើងឆេះពិតានក្លិបអេលីតបានកើតឡើង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៩និង៣០នាទី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ តាមសមត្ថកិច្ចនៅខេត្តសៀមរាបបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែលស្លាប់ទី១-ឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គាំទ្រកូនរបស់សម្តេចគឺ លោក ហ៊ុន ម៉ាណែត អោយធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ត ហើយក៏ជាការចំអក ទៅកាន់ពួកក្រុមវិភាគគ្មានមូលដ្ឋានមួយក្តាប់តូចផងដែរ !

ភ្នំពេញ ៖ សម្តេចពុកតេជោសែន បានប្រកាសក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ ថា “បន្ទាប់ពីសម្តេច គឺលោក ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចផ្ទាល់”។  សម្តេចតេជោ ... Read More »

«ប្រធានាធិបតីចិន ថ្វាយសារលិខិតរំលែកមរណទុក្ខចំពោះការយាងចូលព្រះទិវង្គត នៃសម្តេចក្រុមព្រះ»

ភ្នំពេញ ៖ នាវេលាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយសារលិខិតរំលែកព្រះមរណទុក្ខ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ... Read More »

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖  នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លោក ហ៊ុនម៉ានី ៖ អបអរសាទរថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានថ្លែង អបអរសាទរថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រែក្លាយពីសមាគមយុវជនកម្ពុជា និងពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ... Read More »

សម្ដេច ហេង សំរិន ៖ មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ

ភ្នំពេញ ៖ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានរំលឹកថា សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា ... Read More »

ស្រវឹងស្រាជោកជាំ​បេីករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យរងការខូចខាត​ និងធ្វេីឱ្យស្ត្រីម្នាក់រងរបួស

ភ្នំពេញ​ ៖​ បុរសម្នាក់មិនដឹងចេញពីកន្លែងផឹកសុីណាទេ​ ស្រវឹងស្រាឡេីងជោកជាំហេីយបេីករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យ​បណ្តាលឱ្យរងការខូចខាត​ និងធ្វើឱ្យស្ត្រីម្នាក់ជាម្ចាស់រទេះរងរបួស​ កាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយវិថីព្រះមុនីរ៉េត(ផ្លូវលេខ២១៧)​ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​  និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ បានចាត់ឱ្យ​លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អត្ថន័យ «ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍» ដែលជាកន្លែងដែលសម្ដេចបានដាក់ឈ្មោះនៅផ្លូវថ្មីនាក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ​៖​ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយថា ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ... Read More »

ពេលករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ អាមេរិកសម្រេចអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

នៅពេលករណីឆ្លងកូវីដ-១៩នៅអាមេរិកកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប១០៦,៨៧៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៤៣៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា ។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៤២៨,៩១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៣,០៤៥នាក់ និងជាសះស្បើយឡើងសរុប ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជេីញជួបលោកស្រី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីេតជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២១នេះ​ បានអនុញ្ញាតឲ្យលោកស្រី រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ​ នៅវិមានសន្តិភាព។  លោកស្រី​រដ្ឋមន្ត្រី​ ... Read More »

ឥណ្ឌាផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី១ខែធ្នូ ឥណ្ឌាបានសម្រេចផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ទាំងចេញនិងចូលទឹកដីឥណ្ឌា។ នៅក្នុងសេចក្តីប្រកាស នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា(DGCA) បានប្រកាសថា រដ្ឋាភិបាលឥណ្ឌាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដល់ស្ថានភាពប្រែប្រួលនៃការឆ្លងរាលដាលកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងថ្មី Omicron ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌាបានសម្រេចផ្អាកការហោះហើរដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី។ កន្លងមកឥណ្ឌាបានសម្រេចតភ្ជាប់ជើងហោះហើរអន្តរជាតិដឹកអ្នកដំណើរចាប់ពីថ្ងៃទី១៤ខែធ្នូ ក្រោយរយៈពេលជាង២០ខែបានផ្អាកដោយសារកូវីដ-១៩ ... Read More »

បារាំងនិងអង់គ្លេសបង្កើនយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ-១៩

បារាំងបានសម្រេចអូសបន្លាយពេលវេលាហាមប្រាមហោះហើរមកពីប្រទេសតំបន់អាហ្វ្រិករហូតដល់ថ្ងៃទី ៤ខែធ្នូ ដើម្បីទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី Omicron ។ ជាមួយគ្នានេះដែរ អង់គ្លេសបានអំពាវនាវដល់ពលរដ្ឋឱ្យចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី Omicron ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១ខែធ្នូ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុបរបស់បារាំង លោក Clement ... Read More »

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែធ្នូ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ ... Read More »

រថយន្តដឹកកម្មករបុកក្មេងប្រុសជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នរបួសធ្ងន់ស្រាល២នាក់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកភូមិនិងអ្នកធ្វើដំណើរបន្ទាប់ពីក្មេងប្រុសម្នាក់ជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តដឹកកម្មករបុកពីក្រោយស្របគ្នាពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២១ លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាក្មេងប្រុសដែលរបួសធ្ងន់មានឈ្មោះ ប៉ាល់ លីសាល អាយុ ១០ឆ្នាំ មុខរបរ សិស្សរស់នៅភូមិអង្គសាលា ... Read More »

ក្នុងរយៈពេល១១ខែ ក្នុង​ឆ្នាំ២០២១នេះ! ស្លាកលេខពិសេសផ្ទាល់ខ្លួន​ លក់បានចំណូលថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងស្លាកលេខពិសេសរាជធានី-ខេត្តលក់បានចំណូល ថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នៅទីស្តីការក្រសួង លោកស្រី​ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃអង្គារម្សិលមិញនេះ​ ... Read More »

វិបត្តិស្នេហាត្រីកោណ!ខឹងចិត្តនឹងអតីតសង្សារបែកចិត្ត បបួលមិត្តភក្តិទៅសងសឹក តែកាប់មនុស្សច្រឡំ សមត្ថកិច្ចឃាត់ខ្លួន​បាន ៤ នាក់

ខេត្ត​បាត់ដំបង​៖ កម្លាំង​ផ្នែក​ជំនាញនគរបាលព្រហ្មទណ្ឌក្រុងបាត់ដំបង នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានស្រាវជ្រាវ និង​កំណត់​មុខសញ្ញាឈានដល់ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៤ នាក់ក្នុងករណី​ឃាតកម្ម គិតទុក​ជាមុន។  មន្រ្តីនគរបាលព្រហ្មទណ្ឌ ក្រុងបាត់ដំបងបានឲ្យដឹងថា ... Read More »

អភិបាលខេត្តកំពង់ចាម ៖ វិមានឯករាជ្យត្រូវចាប់ផ្ដើមសាងសង់ នៅថ្ងៃទី៦ ខែធ្នូខាងមុខនេះ និងសង់ឲ្យរួចក្នុងរយៈពេល១ឆ្នាំ

ខេត្ត​កំពង់ចាម៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​កំពង់ចាម​ បានឱ្យដឹងថា​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាមគ្រោង និងចាប់ដំណើរការសាងសង់នាថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១ នឹងត្រូវសាងសង់ឲ្យរួចរាល់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំជាកំហិត។ ... Read More »

អ្នកផ្ទុកមេរោគអេដស៍ចំនួន ៤៣នាក់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក​ ទទួល​អំណោយ​មនុស្សធម៌ពី​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់​ធំ​

ខេត្ត​កំពង់​ធំ​​៖​ ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» លោកស្រី លំ គន្ធារី  អនុប្រធានអចិន្រ្តៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០១ ... Read More »

មន្រ្តីជាន់ខ្ពស់​ក្រសួង​វប្បធម៌​ ទទួលជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

ភ្នំពេញ​៖​ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង​ បា​នទទួលជួបពិភាក្សាការងារជាមួយ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតថ្នាំញៀន៩កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីម៉ោង ១២រសៀល ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២១ នៅចណុចមាត់ទន្លេ ក្រុម៣ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ... Read More »