ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោករដ្ឋមន្ត្រីទេសចរណ៍ ៖ ក្នុងពេលបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ មានភ្ញៀវទេសចរជាង១លាន១សែននាក់ចេញដើរកម្សាន្ត

ភ្នំពេញ ៖ តាមរយៈផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា,  រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។ លោករដ្ឋមន្ត្រីបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ ... Read More »

រថយន្តធុនធំកៀររថយន្តLEXUS LX470 រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកអីវ៉ាន់ធុនធំខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្ត LEXUS LX470 កំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក LEXUS LX470 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៨០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៣៧នាក់(យានយន្ត ២០គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២២ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញអស់ទាំងស្រុង

ភ្នំ​ពេញ​៖​  អគ្គិភ័យ​មួយបានឆាបឆេះយ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​អស់​ផ្ទះ​ ប្រជាពលរដ្ឋចំនួន៣ខ្នង​ទាំង​ស្រុង​ធ្វើឱ្យ ផ្អើលអស់ប្រជាពលរដ្ឋជិតខាង តែសំណាងល្អដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស​។ ហេតុការណ៍អគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​១០និង១៥នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា​​ ឆ្នាំ២០២១​ នៅចំណុចផ្លូវ​រទេះ​ភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។  សមត្ថកិច្ចបញ្ជាក់ថា ... Read More »

ឧត្តមសេនីយ៍យោធាម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរអាវុធ

ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ខ្លួនឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះធ្វើឡើងនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ៊្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ... Read More »

ដេញធាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ធ្វើឱ្យគ្នាដួលរងរបួសធ្ងន់ តែប្លន់យកមិនបាននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងតាមដេញធាក់ផ្តួលដើម្បីប្លន់យកម៉ូតូមួយគ្រឿងដែលជិះដោយយុវជនម្នាក់តែប្លន់យកម៉ូតូមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង២០ យប់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០២២ ... Read More »

ឱ! ជីវិត ! ស្ត្រីមានផ្ទៃពោះម្នាក់ មានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលបុត្រដោយសុវត្ថិភាព សូមអបអរសារទរ !

ខេត្តរតនគិរី៖ ត្រេកអរជំនួសស្ត្រីមានផ្ទៃពោះម្នាក់ មានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលដោយសុវត្ថិភាពទាំងម្តាយនិងកូន ខណៈជួបស្ថានភាពដ៏លំបាកបំផុត ជាមួយជីវភាពក្រីក្រ។  សូមបញ្ជាក់ថា,  តាមរបាយការណ៍របស់មន្ទីរពេទ្យស្រុកបរកែវបានអោយដឹងថានៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រ្តីរូបនេះបានឈឺពោះគ្រប់ខែ ហើយមកទទួលសេវាសម្រាលនៅមន្ទីរពេទ្យបរកែវ ហើយបានធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩។ ភ្លាមៗក្រុមគ្រូពេទ្យបានជួយអន្តរាគមន៍សម្រាលយ៉ាងយកចិត្តទុកដាក់ធ្វើអោយការសម្រាលទទួលបានជោគជ័យសុខសុវត្ថិភាពទាំងម្តាយ ... Read More »

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៤ក្នុងខេត្តតាកែវ

ខេត្តតាកែវ ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ... Read More »

ទស្សនៈរបស់លោក ហ៊ុន ម៉ាណែត ៖ សន្តិភាពជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង !

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ទស្សនៈថា កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និងខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានា ដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពដែលពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ ... Read More »

លោករដ្ឋមន្ត្រីទេសចរណ៍ប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាពេលបុណ្យអុំទូកនេះ កម្ពុជាអាចទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចបានហើយ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ផេកក្រសួងទេសចរណ៍បានបញ្ជាក់ថា,  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការវាយតម្លៃលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ហើយក៏បានប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាពេលបុណ្យអុំទូកនេះគឺមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច។ សូមបញ្ជាក់ថា, ... Read More »

មេដឹកនាំយោធាមីយ៉ាន់ម៉ា មិនទទួលបានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនឡើយ

សារព័ត៌មាន Irrawaddi របស់មីយ៉ាន់ម៉ានៅថ្ងៃទី ២០ខែវិច្ឆិកាបានផ្សាយថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បន្តមិនទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិននោះឡើយ។ តាមសារព័ត៌មាន Irrawaddi ចិនចង់ឱ្យអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ចូលរួមកិច្ចប្រជុំពិសេស ... Read More »

មន្ត្រី CIA អាមេរិកទៅកាន់ប្រទេសថៃដើម្បីពិភាក្សាពីស្ថានភាពនៅមីយ៉ាន់ម៉ា

នាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មជ្ឈិមអាមេរិក (CIA) លោក David Cohen បានជួបប្រជុំជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នៅទីក្រុងបាងកក ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន រួមមានសន្តិសុខ នៅមីយ៉ាន់ម៉ា និងការផ្តល់ជំនួយមនុស្សធម៌របស់ថៃទៅលើប្រទេសអាស៊ានមួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថានៅក្នុងជំនួបដែលមិនបានប្រកាសជាមុនរវាងនាយករដ្ឋមន្ត្រីថៃ ... Read More »

ក្រោយកិច្ចព្រមព្រៀងយោធាស៊ូដង់ឲ្យនាយករដ្ឋមន្ត្រីប្រទេសនេះឡើងកាន់តំណែងវិញ

តាមកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃទី ២០ ខែវិច្ឆិកា កម្លាំងទាហានស៊ូដង់ បានយល់ព្រមឲ្យនាយករដ្ឋមន្ត្រី Abdalla Hamdok ដែលត្រូវយោធាធ្វើរដ្ឋប្រហារហើយចាប់ខ្លួននោះ ឡើងកាន់អំណាចដឹកនាំប្រទេសជាថ្មីឡើងវិញ។ យោងតាមក្រុមអ្នកសម្របសម្រួលការចរចា បានឲ្យដឹងថា យោធាស៊ូដង់នឹងតែងតាំង លោក អាប់Abdalla Hamdok ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់មានជំងឺកូវីដ-១៩​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ក្រោយឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច​

       ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​ពងទឹក​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក២នាក់​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ... Read More »

ចិនកាត់បន្ថយទំនាក់ទំនងជាមួយប្រទេសលីទុយអានីដោយសារតែតៃវ៉ាន់

ចិនបានសម្រេចកាត់បន្ថយទំនាក់ទំនងការបរទេសជាមួយប្រទេសលីទុយអានី ដោយចិនដកមន្ត្រីស្ថានទូតចេញពីប្រទេសនេះ ទុកតែតំណាងប៉ុណ្ណោះ ដោយប្រឈមមុខតានតឹងដាក់គ្នាជុំវិញបញ្ហាកោះតៃវ៉ាន់។ ការសម្រេចខាងលើរបស់ទីក្រុងប៉េកាំង ក្រោយពេលប្រទេស Lithuania អនុញ្ញាតឱ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងរដ្ឋធានី Vilnius ។ ការិយាល័យនោះត្រូវបានគេចាត់ទុកថាជាស្ថានទូតរបស់តៃវ៉ាន់។ នៅក្នុងប្រទេសជាច្រើនទៀត កោះតៃវ៉ាន់បានប្រើប្រាស់ការិយាល័យតំណាងដើម្បីបង្កើតទំនាក់ទំនងការទូត ដោយសារតែកោះតៃវ៉ាន់មិនអនុញ្ញាតឲ្យមានស្ថានទូតនៅក្រៅប្រទេសនោះឡើយ។ ក្នុងពេលនេះដែរ ... Read More »

អាជ្ញាធរខណ្ឌបញ្ជាក់ពីការ កាយប្រឡាយរំដោះទឹកតាមបណ្តោយផ្លូវទទឹង៣០ម៉ែត្រ​ ស្ថិតក្នុងភូមិអរអណ្តូង១​ និងភូមិអូរអណ្តូង​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និង មានក្បាលដីស្របតាមបណ្តោយផ្លូវទទឹងប្រវែង ៣០ ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្ដូង១ និងអូរអណ្ដូង សង្កាត់ ព្រែកប្រា ទាំងអស់ឲ្យបានជ្រាបថា ដើម្បីរំដោះទឹកភ្លៀងដែលលិចលំនៅដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ... Read More »

ជយោកម្ពុជា! កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាផ្លូវការហើយ

ភ្នំពេញ៖ បើយោងតាមប្រភពពីផេកផ្លូវការ( Cambodia SEA GAMES 2023 ) CAMSOC និងពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ... Read More »

កំពូលចោរហារយសូម្បីតែទីចាត់ការសាលារៀនក៏លួចគាស់យកសម្ភារៈដែរ

ខេត្តតាកែវ ៖ ធ្លាប់តែលឺនិងឃើញចោរធ្វើសកម្មភាពគាស់ទ្វារផ្ទះឃ្លាំងរោងចក្រអគារក្រុមហ៊ុននានាផ្សេងទៀតដើម្បីលួចយកវត្ថុមានតម្លៃ។ តែនេះចុមកំពូលមហាចោរហារយពិតប្រាកដមែនថ្លើមធំពាសមេឃហ៊ានគាស់ទ្វារទីចាត់ការសាលារៀនលួចយកសម្ភារៈក្នុងទីចាត់ការអស់មួយចំនួន។  ជាក់ស្តែងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣:១០នាទីយប់  ស្ថិតនៅភូមិថ្មី  ឃុំសោម ស្រុកគិរីវង់ មានកើតករណីលួចមានស្ថានទម្ងន់ ទោសបានកើតឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព កាត់គាស់ទំលុះទំលាយ ... Read More »

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល បីថ្ងៃក្នុងខេត្តស្វាយរៀងភ្ញៀវទេសចរដើរលេងកម្សាន្តជាង៣ពាន់នាក់

ខេត្តស្វាយរៀង៖ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល បីថ្ងៃភ្ញៀវទេសចរដើរលេងកម្សាន្ត ជាង៣ពាន់នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង។ បើតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅរមណីយដ្ឋានក្នុងខេត្តស្វាយរៀង ... Read More »

ករណីឆ្លងកូវីដ-១៩នៅអឺរ៉ុបមានដល់ទៅ៧០%នៃករណីឆ្លងនៅលើពិភពលោកក្នុងរយៈពេល២៤ម៉ោងកន្លងមក

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក នៅលើពិភពលោករកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៤៨០ពាន់នាក់ថ្មី ក្នុងនោះតំបន់អឺរ៉ុបមានករណីឆ្លងស្មើនឹង៧០%នៃករណីឆ្លងសរុប។ ទាំងនោះបង្ហាញឱ្យឃើញថាស្ថានភាពកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុបកាន់តែកើនឡើងខ្ពស់។ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៥៧, ... Read More »

បិសាចក្រហមសម្រេចចិត្តបញ្ចប់តំណែងរបស់ Ole Gunnar Solskjaer ក្រោយចាញ់ Watfordដោយលទ្ធផល៤-១

​សារព័ត៌មានធំៗចំនួន៣ The Times, The Guardian និង Manchester Evening News​បានរាយការណ៍ថា ក្លិបបិសាចក្រហម Manchester Unitedបានសម្រេចចិត្តបញ្ចប់តំណែងអ្នកចាត់ការទូរទៅ Ole Gunnar Solskjaerហើយបន្ទាប់ពីក្រុមបិសាចក្រហមចាញ់ក្រុមខ្សោយ ... Read More »

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្បែរមាត់កំពង់ទឹកសង្ស័យជាករណីឃាតកម្ម

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់​ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរមាត់កំពង់ទឹក ដោយគេសង្ស័យថាការស្លាប់នេះជាអំពើឃាតកម្ម។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី នៅចំណុចព្រែកកំពង់រទេះ ស្ថិតក្នុងភូមិ កំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល។      ... Read More »

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិន ឈានដល់ដំណាក់កាលចុងក្រោយ

ប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោកនៅតែបន្តរក្សាយុទ្ធសាស្ត្រ « Zero Covid 19 » ក្នុងពេលដែលប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក បានបង្វែរយុទ្ធសាស្ត្រមករស់នៅជាមួយកូវីដ-១៩។ មន្ត្រីមួយរូបក្នុងគណៈកម្មាធិការសុខាភិបាលចិន NHC កាលពីថ្ងៃទី២០ ខែវិច្ឆិកាបានប្រកាសថាការផ្ទុះកូវីដ-១៩ថ្មីនាពេលកន្លងមកជិតដល់ពេលត្រូវបញ្ចប់ហើយ ក្រោយខេត្តក្រុងចំនួន៨ ដែលជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ មិនរកឃើញករណីឆ្លងថ្មីទៀតឡើយក្នុងរយៈពេល១៤ថ្ងៃជាប់គ្នា ... Read More »

លោក Oscar Tabarez ត្រូវបានបញ្ចប់តំណែងក្រោយដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរយៈពេល១៥ឆ្នាំ

​សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយបានសម្រេចចិត្តបញ្ចប់តំណែងលោក Oscar Tabarez អ្នកចាត់ការទូរទៅក្រុមជម្រើសជាតិបន្ទាប់ពីក្រុមអ៊ុយរ៉ាហ្គាយលេងចាញ់ជាច្រើនប្រកួតក្នុងការជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំ២០២២ក្នុងប្រទេសកាតា។ ​លទ្ធផលចាញ់ក្រុមជម្រើសជាតិប៊ុលឡាវី ៣-០ បានធ្វើតំណែងរបស់លោកOscar Tabarezដែលដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយអស់រយៈពេល១៥ឆ្នាំហើយត្រូវបានបញ្ចប់។ ជម្រើសជាតិអ៊ុយរ៉ាហ្គាយបានចាញ់៤ប្រកួតជាប់គ្នាធ្វើឲ្យពួកគេឈរលេខរៀងទី៧នៅក្នុងចំណោមក្រុមជម្រុះWorld Cupក្នុងតំបន់ទ្វីបអាមេរិកខាងត្បូង។ ​សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយ​(AUF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងគេហទំព័ររបស់ខ្លួនថា “ពួកយើងសូមជំរាបជូនថាការសម្រេចចិត្តបញ្ចប់តំណែងរបស់លោកOscar Tabarez មិនមែនមានន័យថាយើងមិនអើពើពីសមទ្ធិផលរបស់លោកក្នុងរយៈពេល១៥ឆ្នាំនេះទេ។ ពួកយើងបានសម្រេចចិត្តដ៏លំបាកមួយនេះគឺដើម្បីធ្វើឲ្យវិស័យបាល់ទាត់របស់អ៊ុយរ៉ាហ្គាយរីកចម្រើនទៅមុខក្នុងថ្ងៃអនាគតយ៉ាងខ្លីនិងទទួលបានលទ្ធផលល្អ។” ... Read More »

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹងស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ ម៉ូតូពីរគ្រឿងបាន បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ។   ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១  នៅលើផ្លូវជាតិលេខ៤៤ (១៣០.១៣១) ត្រង់ចំណុចភូមិខ្ចាស់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ... Read More »

រលកបាតុកម្មប្រឆាំងការបិទប្រទេស និងប្រឆាំងការចាក់វ៉ាក់សាំងដោយបង្ខំនៅអឺរ៉ុប

ពលរដ្ឋរាប់ពាន់នាក់នៅក្នុងប្រទេសតំបន់អឺរ៉ុបបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការបិទប្រទេស ការរឹតត្បិត និងការចាក់វ៉ាក់សាំងដោយបង្ខំ។ ពលរដ្ឋរាប់ពាន់នាក់នៅទីក្រុង Vienna ប្រទេសអូទ្រីស នៅថ្ងៃទី ២០ខែវិច្ឆិកា បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការរឹតត្បិត ក៏ដូចជាការចាក់វ៉ាក់សាំងដោយបង្ខំ ដែលប្រទេសនេះគ្រោងអនុវត្ត។ កម្លាំងប៉ូលិសអូទ្រីសបានបញ្ជាក់ថា មានមនុស្ស៣៥ពាន់នាក់បានចូលរួមដង្ហែក្បួនបាតុកម្មនៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្សជាច្រើនផងដែរដែលបានបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ... Read More »

Kevin de Bruyne វិជ្ជមានកូវីដ-១៩ក្រោយលវិលត្រឡប់ពីបំពេញភារកិច្ចជាមួយជម្រើសជាតិប៊ែលហ្ស៊ីក

​កីឡាករ Kevin de Bruyne ត្រូវបានរកឃើញថាមាន វិជ្ជមានកូវីដ-១៩ក្រោយលវិលត្រឡប់ពីបំពេញភារកិច្ចជាមួយជម្រើសជាតិប៊ែលហ្ស៊ីក ហើយនឹងត្រូវអវត្តមានជាមួយនឹងក្រុមManchester Cityក្នុងកម្មវិធីបាល់ទាត់អង់គ្លេស Premier Leagueយប់នេះផងដែរ។ ​កីឡាករវ័យ៣០ឆ្នាំ Kevin de Bruyne ត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៩០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១០២នាក់(យានយន្ត ៦២គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

លទ្ធផលបណ្ដោះអាសន្នរយៈពេល៣៨ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុប មានចំនួន ៣៨៩.២៦៤ នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.២១៥ លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី៣៨ នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ... Read More »

ស្អែកនេះ ! សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ... Read More »