ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះបោសសម្អាតផ្លូវ នៅស្ពានព្រែកសំរោង

ភ្នំពេញ៖ ដើម្បីសណ្តាប់ធ្នាប់សាធារណៈល្អ បរិស្ថានអនាម័យល្អ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោកចេង មុនីរ៉ា អភិបាល ខណ្ឌច្បារអំពៅ និងលោកគុយ គឹមហៀង ប្រធានការិយាល័យ ... Read More »

ប្រតិភូសាលារាជធានីភ្នំពេញអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោទៅជូនកងទ័ពការពារព្រំដែនទិសប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ

ខេត្តព្រះវិហារ ៖ ប្រតិភូសាលារាជធានីភ្នំពេញបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយសម្តេចតេជោទៅជូនកងទ័ពការពារព្រំដែនទិសប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ក្នុងន័យចូលរួមជាមួយព្រះពុទ្ធសាសនាដែលប្រជាពុទ្ធបរិស័ទតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនោះ។ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ  គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរង រាជធានី តំណាងឲ្យលោក ឃួង ស្រេង  ... Read More »

ក្រឡេកមើលសម្រស់តារាស្រីល្បីឈ្មោះ៧រូបក្នុងឈុតប្រពៃណីខ្មែរនាឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗមួយដែលប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះនៅខែភទ្របទ ចាប់ផ្តើមពីថ្ងៃ ១ រោចរហូតដល់ថ្ងៃ ១៥ រោច មានរយៈពេល ១៥ ថ្ងៃ។ សម្រាប់ឆ្នាំនេះ ពិធីកាន់បិណ្ឌគឺចាប់ពីថ្ងៃទី ២២ ខែកញ្ញា ហើយពិធីបុណ្យភ្ជុំបិណ្ឌឬបិណ្ឌធំ គឺនៅថ្ងៃទី ... Read More »

លោកស្រី យក់ សម្បត្តិ ៖ ព្រឹកស្អែក វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា !

 ភ្នំពេញ៖  វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។បើយោងតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ សូមជម្រាបថា ... Read More »

អភិបាលខេត្ត​ព្រៃវែង​៖​ ចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋរស់នៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះសេ្ដចទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ខេត្ត​ព្រៃវែង​៖​ បើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ញ៉េប ឡា ប្រជាពលរដ្ឋរស់នៅភូមិព្រៃមាស ... Read More »

សហព័ន្ធសេវាអប់រំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំការគាំទ្រពី លោកបណ្ឌិត អ៉ិត សំហេង លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍការងារអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអនុញ្ញាតឲ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹងកិច្ចការងារដែលខាងសហព័ន្ធកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ និងសុំការគាំទ្រ ព្រមទាំងកិច្ចសហការពីខាងក្រសួងការងារ ... Read More »

«កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានបង្កើតឡើងដើម្បី​ឆ្លើយតបជាមួយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”

ភ្នំពេញ៖ «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានបង្កើតឡើងដើម្បី​ឆ្លើយតបជាមួយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ​​ផងដែរ។ រួម​ជាមួយគ្នានេះ កម្មវិធីស្វ័យសិក្សា MoEYS E-Learning ក៏ជាផ្នែកមួយនៃការ​រៀបចំខ្លួនដើម្បីជ្រៀតចូលក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលកំពុងរីកសុសសាយនៅលើពិភពលោក និងជាការបង្កើតវេទិកាបន្ថែមសម្រាប់រៀនដោយខ្លួនឯងគ្រប់ពេលវេលា​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ សួស្តីបងប្អូនជនរួមជាតិសុខសប្បាយជាទេ ! សូមអនុមោទនា ថ្ងៃកាន់បិណ្ឌ២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា, ថ្ងៃទី២៣ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល ... Read More »

អាមេរិកនិងប្រទេសលោកខាងលិចត្រូវតែទទួលខុសត្រូវចំពោះពលរដ្ឋអាហ្វហ្គានីស្ថាន

ពលរដ្ឋអាហ្វហ្គានីស្ថានប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ទាំងស្បៀងអាហារ សន្តិសុខ កន្លែងស្នាក់នៅ ដោយសារតែប្រទេសជាតិរងការបំផ្លិចបំផ្លាញដោយសារអាមេរិកនិងសម្ពន្ធមិត្តធ្វើសង្គ្រាមរយៈពេល២០ឆ្នាំកន្លងមក ។ ក្រោយអាមេរិកដកចេញ ស្ថានភាពអាហ្វហ្គានីស្ថានកាន់តែអាក្រក់ ដោយប្រឈមនឹងកង្វះស្បៀងអាហារ អសន្តិសុខក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងវិញ។ បច្ចុប្បន្នអាហ្វហ្គានីស្ថានត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ហើយពេលនេះមានតែចិននិងរុស្ស៊ីប៉ុណ្ណោះដែលបានផ្តល់ជំនួយមុនគេ។ ចំណែកប្រទេសលោកខាងលិចនៅពិភាក្សាចុះឡើង មិនទាន់សម្រេចនៅឡើយទេ។ នៅពេលនេះដែរ ... Read More »

ប្រព័ន្ធមីស៊ីលការពាររបស់រុស្ស៊ីវាយប្រហារចំគោលដៅនៅសមុទ្រខ្មៅ ខណៈអ៊ុយក្រែនធ្វើសមយុទ្ធជាមួយណាតូ

ប្រព័ន្ធការពារមីស៊ីលនៅឆ្នេរសមុទ្ររបស់រុស្ស៊ីប្រភេទ Bastion បានបាញ់សាកល្បងដោយជោគជ័យទៅលើគោលដៅនៅសមុទ្រខ្មៅក្នុងការធ្វើសមយុទ្ធដែលមានការចូលរួមពីយន្តហោះគ្មានមនុស្សបើក ។ ការធ្វើសមយុទ្ធរបស់រុស្ស៊ី គឺបានធ្វើឡើងនៅតំបន់ Opuk នៅគ្រីមៀដោយមានកិច្ចសហការរវាងយន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ និងប្រព័ន្ធការពារមីស៊ីល Bastion។ ប្រព័ន្ធមីស៊ីលការពាររបស់រុស្ស៊ី Bastion ត្រូវបានផលិតឡើងសម្រាប់កម្ទេចរាល់គោលដៅនៅលើដែនសមុទ្ររួមទាំងនាវាផ្ទុកយន្តហោះផងដែរ ។ មីស៊ីលខាងលើអាចវាយប្រហារគោលដៅក្នុងល្បឿនលឿនជាងសំឡេងពីរដង ... Read More »

ល្បែងសុីសងប្រភេទឡូតូKenoមួយកន្លែងកំពុងបើកដំណើរការយ៉ាងរលូនក្រោមក្រសែភ្នែកអាជ្ញាធរខណ្ឌ៧មករាក្នុងបរិបទកូវីដ-១៩

ភ្នំពេញ ៖ ទីតាំងល្បែងស៉ីសងប្រភេទឡូតូ keno មួយកន្លែងបានបើកដំណើរការយ៉ាងរលូនអស់រយៈពេលជាយូរមកហើយ ដោយមានការសង្ស័យថាដំណើរការនៃល្បែងនេះគឺស្ថិតក្រោមក្រសែភ្នែករបស់អាជ្ញាធរដែនដី។  ទីតាំងល្បែងស៊ីសងប្រភេទឡូតូKenoខាងលើនេះស្ថិតនៅផ្ទះលេខ9E ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានប្រមូលផ្ដុំមនុស្សជាច្រើនដែលចចេសមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរដ្ឋាភិបាលឡើយ។  ... Read More »

ក្រុមហ៊ុនផលិតនាវាមុជទឹកបារាំង ទាមទារឱ្យអូស្ត្រាលីសងសំណងដែលលុបកិច្ចព្រមព្រៀងនាវាមុជទឹកជាប្រវត្តិសាស្ត្រ

ក្រុមហ៊ុនឧស្សាហកម្មយោធា Naval Group របស់បារាំង នៅថ្ងៃទី២២ខែកញ្ញា បានឱ្យដឹងថានឹងបញ្ជូនលិខិតដែលបានកត់ត្រាលម្អិត ផ្ញើទៅកាន់ប្រទេសអូស្ត្រាលី នាពេលខាងមុខដើម្បីទាមទារសំណងក្រោយទីក្រុង Canberra លុបកិច្ចព្រមព្រៀងទិញនាវាមុជទឹក។ នៅក្នុងឆ្នាំ២០១៦ អូស្ត្រាលីបានព្រមព្រៀងទិញនាវាមុជទឹក១២គ្រឿងដើរដោយថាមពល Diesel ផលិតដោយក្រុមហ៊ុន Naval ... Read More »

ក្រសួង​បរិស្ថាន​៖​ យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមបង្កើនសមត្ថភាពសម្រាប់អនាគតនៅពេលប្រទេសកំពុងមានការរីកចម្រើន

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ «យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមបង្កើនសមត្ថភាពសម្រាប់អនាគតនៅពេលប្រទេសកំពុងមានការរីកចម្រើន » នេះជាការលើកឡើងរបស់លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយយុវសិស្សមកពីវិទ្យាល័យចំនួន៤ ... Read More »

កាកបាទក្រហមកម្ពុជា ផ្តល់ម៉ាស់​ ៣០កេស,​ ជែល(ដប) ៩០កេស, ជែល(ថង់) ៣០កេស ជូនដល់មន្ទីរពេទ្យចំនួន ២ ក្នុងរាជធានីភ្នំពេញ …!!

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាស់ចំនួន ៣០កេស,​ ... Read More »

ឈើប្រណីតជាច្រើនកំណាត់ឆ្លងដែនមកពីប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបនិងធ្វើការដកហូត

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះឈរជើងការពារសន្តិសុខតាមខ្សែបន្ទាត់តំបន់ព្រំដែនកម្ពុជា- ថៃបានចុះបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីទឹកដីប្រទេសថៃដោយខុសច្បាប់ជាច្រើនកំណាត់។   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីបង្ក្រាបការនាំឈើឆ្លងដែនចេញពីទឹកដីថៃនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈដែលកម្លាំងនគរបាល កម្លាំងយោធា បើកការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ... Read More »

អាមេរិកមានទីតាំងយោធានៅក្រៅប្រទេសរហូតដល់ទៅ ៧៥០កន្លែងនៅ៨០ប្រទេសជុំវិញពិភពលោក

ទាហានអាមេរិកមានទីតាំងយោធានៅក្រៅប្រទេសរហូតដល់ទៅ ៧៥០កន្លែងស្ថិតនៅក្នុងប្រទេសចំនួន៨០ជុំវិញពិភពលោក។ ចំណែកចិនវិញមានទីតាំងយោថានៅក្រៅប្រទេសតែមួយកន្លែងប៉ុណ្ណោះ គឺនៅ Djibouti ។ គោលដៅសំខាន់របស់អាមេរិកនៅពេលនេះគឺសំដៅមកកាន់តំបន់ ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ក្នុងគោលដៅទប់ស្កាត់ឥទ្ធិពលរបស់ចិន ។ កម្លាំងទាហានអាមេរិកបានបង្កើនការបំពាក់អាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាតំបន់យុទ្ធសាស្ត្ររវាងអាមេរិកនឹងចិន ហើយក៏អាចប្រឈមនឹងគ្រោះថ្នាក់ដោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរដែរ។ ក្នុងចំណោមទីតាំងយោធាអាមេរិកនៅក្រៅប្រទេស ... Read More »

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ បើ​កកិច្ចប្រជុំប្រចាំខែកញ្ញា និងលើក​ទិសដៅ​សម្រាប់ខែបន្ទាប់

ខេត្ត​ស្វាយរៀង៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបើកកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើក​ទិសដៅ​សម្រាប់ខែបន្ទាប់ ក្រោមការដឹក​នាំ​ដោយ​ ... Read More »

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមភស្តុភារកម្មកម្ពុជា ដើម្បីពង្រឹងគុណភាពអប់រំដល់សិស្ស-និស្សិត និងសិក្ខាកាមរបស់វិទ្យាស្ថាន

ភ្នំពេញ​៖​ លោកស្រី​ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនតំណាង ដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ០២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »

អាមេរិក បារាំង ផ្សះផ្សាទំនាក់ទំនង ក្រោយមានបញ្ហាករណីនាវាមុជទឹកអូស្ត្រាលី

នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក បៃឌិន និងសមភាគីបារាំង លោក Emmanuel Macron បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាលើកដំបូងក្រោយពីមានវិវាទពាក់ព័ន្ធកិច្ចព្រមព្រៀងនាវាមុជទឹក ដើរដោយថាមពលបរមាណូរបស់អូស្ត្រាលី បន្ទាប់ពីអាមេរិក អង់គ្លេស អូស្ត្រាលី ប្រកាសពីកិច្ចព្រមព្រៀងត្រីភាគី ... Read More »

លោក គង់ គឹមនី និងក្រុមការងារស្រុកស្នួល អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី២នៅវត្តសុគន្ធារាម ហៅវត្តសេះស ស្ថិតនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ... Read More »

អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងតំបន់បិទខ្ទប់ បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ ៖ ដើម្បីផ្តល់ការលើកទឹកចិត្ត និងជំរុញណែនាំបន្តពង្រឹងនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាន នាព្រឹកថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២១នេះលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាល រងខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តមុន្នីប្រសិទ្ធវង្ស

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម ... Read More »

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ បើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់ លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក លោក ... Read More »

ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារឯករាជ្យ២ជាលេីកទី៤សរុប៧០នាក់ជាលទ្ធផលអវិជ្ជមានទាំងអស់

ភ្នំពេញ​៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់​ចោមចៅ​ទី​៣ បានសហការជាមួយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ប្រឆាំងជំងឺកូវីដ-១៩​ បានចុះយកសំណាក​អាជីវករ​លក់ដូរ​ នៅផ្សារឯករាជ្យ២ស្ថិត​នៅភូមិព្រៃព្រីងខាងជេីង២​ ជាលេីកទី៤​សរុបចំនួន ៧០នាក់លទ្ធផល​អវិជ្ជមាន​ទាំងអស់​​។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព ... Read More »

តុលាការសម្រេចដោះលែងជនជាប់ចោទ ឆុន អំណត់ ដែលជាប់ពាក់ព័ន្ធករណីឆបោក

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩:២០នាទី កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក អុឹម ... Read More »

ក្រុមល្បាតសហគមន៍ភូមិអណ្ដូងក្រឡឹង ចុះល្បាតក៏ប្រទះឃើញគ្រឿងចក្រមួយគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃយ៉ាងសកម្មនិងវាយកំទេចព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី៖ បើយោងតាមប្រភពពី សហគមន៍ជនជាតិភូមិអណ្តូងក្រឡឹង បានបញ្ជាក់អោយដឹងថា ,ប្រជាសហគមន៍រស់នៅស្រុកអូររាំងឱ្យដឹងថា ក្រុមល្បាតសហគមន៍ភូមិអណ្ដូងក្រឡឹង  ចុះល្បាតក៏ប្រទះឃើញគ្រឿងចក្រមួយគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃយ៉ាងសកម្មនិងវាយកំទេចព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២២កញ្ញា២០២១។ ជុំវិញបញ្ហានេះ គួរណាស់តែខាងជំនាញ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះបង្ក្រាបឬធ្វើការស៊ើបអង្កេតស្រាវជ្រាវ ថាតើជាដីមានកម្មសិទ្ធិ ឬជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា? ... Read More »

រដ្ឋាភិបាលជប៉ុនបានកែសម្រួលវិធានការព្រំដែន ដោយបានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន០៣ថ្ងៃនៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័ក

ប្រទេសជប៉ុន៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, ៖រដ្ឋាភិបាលជប៉ុនបានកែសម្រួលវិធានការព្រំដែន ដោយបានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន០៣ថ្ងៃនៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័ក។​ ដូច្នេះ អ្នកដំណើរមកពីកម្ពុជា អាចធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅទីកន្លែងរបស់ខ្លួន។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ... Read More »

ក្រុងកោះរ៉ុង មានសក្តានុពលអេកូទេសចរណ៍ធម្មជាតិ ដូចជាឆ្នេរសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងធនធានធម្មជាតិបាតសមុទ្រ ដូចជាផ្កាថ្ម

ខេត្តព្រះសីហនុ ៖ បើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តព្រះសីហនុ រាយការណ៍ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្រុងកោះរ៉ុង គឺជាក្រុងដែលទើបនឹងបង្កើតថ្មីលើដែនកោះនៃខេត្តព្រះសីហនុ ហើយប្រជាពលរដ្ឋភ្ញៀវទេសចរធ្វើដំណើរទៅលេងក្រុងកោះរ៉ុង ដោយមធ្យោបាយទូក និង អូប័រ ... Read More »

ខ្សែការពារ Phil Jones របស់ Man United បានត្រឡប់មកវិញបន្ទាប់ពីអវត្តមានរយៈពេល២០ខែ

អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយថា ខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Phil Jones បានត្រឡប់មកជួយក្រុមវិញក្នុងការប្រកួត League Cup កាលពីរាត្រីថ្ងៃពុធទល់នឹងក្រុម ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចតេជោ ប្រគល់ជូន លោកយាយ ហៅ ហ៊ូ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តតាកែវ រួចមក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ... Read More »