ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អភិបាលខេត្តបន្ទាយមានជ័យ៖ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ... Read More »

បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ លោក ម៉ែន វិបុល បានធ្វេីការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡេីង​មិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជេីញទៅទទួលចាក់ ឱ្យបានគ្រប់ៗគ្នានៅទីតាំងដែល​រដ្ឋបាលក្រុង-ស្រុកបានរៀបចំ​កន្លងមក​និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។ ... Read More »

ជនសង្ស័យចំនួន១១នាក់​ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្នងការ​នគរបាល​រាជធានី​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៍មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ពីប្រជាពលរដ្ឋរស់នៅម្តុំចាក់អង្រែលើ ផ្លូវបេតុងលេខ១៣ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

អភិបាលខេត្តឧត្ដរមានជ័យ៖​ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ទូទាំងខេត្ត

ខេត្ត​ឧត្ដរមានជ័យ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ បានឱ្យដឹងថា​ ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពកុមារក្នុងការការពារជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងសកល រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ទូទាំងខេត្តឧត្ដរមានជ័យ ។ ... Read More »

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញក្នុងកម្មវិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ ... Read More »

អ្នកផ្ទុកមេរោគអេដស៍​ និងស្ត្រីមានផ្ទៃពោះ ១៧នាក់ នៅក្រុងកំពត​ ខេត្តកំពត​ ទទួលបានការយល់ដឹងកាន់តែច្បាស់​ពីការលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន …!!

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីកាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ ក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃកាកបាទក្រហមកម្ពុជា​ សហការជាមួយ​ ក្រុមការងារ​ឥស្សរជនឆ្នើម​ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពត​​ នៅថ្ងៃទី ១៨​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ បានរៀបចំពិធីផ្សព្វផ្សាយ​ ស្តីពី​ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) សូមជម្រាបជូនសាធារណជន ជ្រាបថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ១២កើត ... Read More »

រដ្ឋបាលខេត្តកំពង់ចាម៖ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត

ខេត្ត​កំពង់ចាម​៖​ លោក​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកស្រី​អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ... Read More »

ពិតជាអស្ចារ្យ៖ Messi កំពុងចង់ជួលវិមានមួយនៅទីក្រុងប៉ារីសមានឈ្មោះថាវិមានផ្កាឈូកតម្លៃ៤១ លានផោនដែលប្រធានាធិបតីបារាំងធ្លាប់ស្នាក់នៅ

តារាឆ្នើមរបស់ Paris Saint-Germain វ័យ៣៤ឆ្នាំ Lionel Messi បានស្នាក់នៅសណ្ឋាគារ Royal Monceau ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ជាមួយគ្រួសាររបស់គាត់ចាប់តាំងពីគាត់បានផ្លាស់ពី Barcelona មកទឹកដីបារាំងកាលពីខែសីហា។ ប៉ុន្តែគាត់និងគ្រួសាររបស់គាត់មានបំណងចង់ស្វែងរកកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ហើយប្រពន្ធរបស់គាត់ឈ្មោះ Antonella ... Read More »

ការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ជូនបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូន ទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការ ... Read More »

កីឡាករបាល់ទាត់យុវជនយុវនារីអាហ្វហ្គានីស្ថានទៅដល់ប្រទេសប៉ាគីស្ថាននឹងស្វែងរកសិទ្ធិជ្រកកោន

ក្រុមបាល់ទាត់យុវជនយុវនារីអាហ្វហ្គានីស្ថានបានមកដល់ប្រទេសប៉ាគីស្ថានហើយនឹងស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ចំពេលមានការព្រួយបារម្ភអំពីស្ថានភាពអត្តពលិកជាស្ត្រីក្រោមរដ្ឋាភិបាលថ្មីតាលីបង់នៅទីក្រុងកាប៊ុល។ លោក Umar Zia មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបាននិយាយកាលពីថ្ងៃទី១៧ ខែកញ្ញាថាមនុស្សចំនួន៨១នាក់រួមទាំងកីឡាការិនីនៃក្រុមយុវជនមួយចំនួនគ្រូបង្វឹក និងសមាជិកគ្រួសាររបស់ពួកគេបានទៅដល់ប្រទេសប៉ាគីស្ថានតាមរយៈការឆ្លងកាត់ព្រំដែនតំបន់ Torkham ។ ចំណែកមនុស្ស៣៤នាក់ទៀតបានមកដល់នៅថ្ងៃសៅរ៍។ វាមិនច្បាស់ទេនៅពេលដែលពួកគេពិតជាបានឆ្លងកាត់ព្រំដែន។ ក្រុមមន្រ្តីបានផ្តល់កម្រងផ្កាពណ៌ក្រហមដល់ពួកគេនៅពេលពួកគេចុះពីឡានក្រុងនៅការិយាល័យសហព័ន្ធនៅទីក្រុងឡាហ័រ កាលពីថ្ងៃពុធ។ លោក Zia ... Read More »

អភិបាលខេត្តតាកែវប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ នៅភូមិសាស្រ្តខេត្ត

ខេត្ត​តាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ អភិបាលរងខេត្ត មន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងទាំងបីប្រភេទ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ០៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំដើម្បីចូលរួមទប់ស្កាត់ ... Read More »

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានអ្នកស្លាប់ដោយកូវីដ-១៩ជាង៨ពាន់នាក់

ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន 549.400 នាក់ និងស្លាប់ដល់ទៅ8.374 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកកើនឡើងដល់ទៅ 228.362.301 នាក់ និងស្លាប់កើនឡើងដល់ទៅ 4.692.189 នាក់។ ប្រទេសតំបន់អាស៊ីនៅតែជាតំបន់ឆ្លងកូវីដ-១៩ ខ្លាំងជាងគេនៅលើពិភពលោក។ ទង់ពណ៌សដោតនៅទីលានជាតិ (National ... Read More »

កូនស្រីរបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele អះអាងថា ឪពុករបស់គាត់ធូរស្បើយហើយ

កូនស្រីរបស់លោក Pele និយាយថា វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានជាសះស្បើយឡើងវិញបន្ទាប់ពីត្រូវបានគេអនុញ្ញាតឱ្យសម្រាកព្យាបាលរយៈពេលខ្លីបន្ទាប់ពីការវះកាត់ថ្មីៗនេះ។ លោកតា Pele វ័យ៨០ឆ្នាំរូបនេះបានធ្វើការវះកាត់ដើម្បីយកដុំសាច់ចេញពីពោះវៀនធំរបស់គាត់កាលពីដើមខែនេះ ហើយត្រូវបានដាក់ឲ្យថែទាំយ៉ាងយកចិត្តទុកដាក់កាលពីថ្ងៃពុធ។ មន្ទីរពេទ្យ Albert Einstein របស់ទីក្រុងសៅប៉ូឡូបានបញ្ជាក់ថា គាត់ត្រូវបានគេអនុញ្ញាតឱ្យប្រើជាវិធានការបង្ការមួយ ... Read More »

កម្ពុជា​! ​​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៤៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៩២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៧នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៤៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩២នាក់ និងករណីស្លាប់​ ០៧នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៧ ខែកញ្ញា​​​​​ ... Read More »

ក្រសួង​ទេសចរណ៍​៖​ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) ជំរុញការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល!

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​ទេសចរណ៍​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ តំណាងឱ្យប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញាម្សិលមិញនេះ​ ... Read More »

ទាហានអាមេរិកទទួលស្គាល់ថាបានវាយប្រហារខុសគោលដៅសម្លាប់ពលរដ្ឋ១០នាក់នៅទីក្រុងកាប៊ុល

តាមការស្រាវជ្រាវរបស់កម្លាំងទាហានអាមេរិកបានឱ្យដឹងថា ការវាយប្រហារខុសគោលដៅពីយន្តហោះគ្មានមនុស្សបើកបានសម្លាប់ពលរដ្ឋ១០នាក់ ក្នុងនោះមានកុមារ៧នាក់ក្នុងទីក្រុងកាប៊ុល កាលពីខែសីហាកន្លងមក។ នៅពេលនេះអាមេរិកនឹងសងសំណងដល់គ្រួសារជនរងគ្រោះដោយការវាយប្រហារខាងលើ។ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសនៅថ្ងៃទី២៩ខែសីហា សំដៅទៅលើគោលដៅជនវាយប្រហារគ្រាប់បែកអត្តឃាត ដែលកំពុងតែគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការវាយប្រហារតាមដែនអាកាសកើតឡើងក្រោយពេលកម្លាំងទាហានបរទេសបានដកទាហានចេញពីអាហ្វហ្គានីស្ថាន ។ មេបញ្ជាការកងទ័ពអាមេរិក លោក Frank McKenzie ... Read More »

ប្រជាពលរដ្ឋទីទាល់ក្រ ១០៦ គ្រួសារ នៅសង្កាត់កន្ទោក ទទួលអំណោយ សប្បុរសធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈរដ្ឋបាលខណ្ឌកំបូល ក្នុងអំឡុងជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រជាពលរដ្ឋទីទាល់ក្រចំនួន១០៦ គ្រួសារ  ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់កន្ទោក បាន មកទទួលអំណោយសប្បុរស ធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងអំឡុងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា ... Read More »

ខ្សែប្រយុទ្ធ Demba Ba ប្រកាសចូលនិវត្តន៍ក្នុងអាជីពជាកីឡាករនៅវ័យ៣៦ឆ្នាំ

អតីតខ្សែប្រយុទ្ធក្រុម Chelsea, Newcastle និង West Ham កីឡាករ Demba Ba បានចូលនិវត្តន៍ពីអាជីពកីឡាករក្នុងវ័យ៣៦ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៧ ខែកញ្ញា។ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ពីការសិក្សាស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុ លើការគ្រប់គ្រងទឹក និងដី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ពីការសិក្សាស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុ លើការគ្រប់គ្រងទឹក និងដី  ដោយលើកឡើងថា, នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តតួនាទី ... Read More »

នគរបាលខណ្ឌបឹងកេងកង សហការជាមួយជនរងគ្រោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣ ៖៣០ នាទីទៀបភ្លឺ កម្លាំងជំនាញព្រហ្មទណ្ឌ និង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ សហការជាមួយជនរងគ្រោះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទលួច( ម៉ូតូ) ... Read More »

រថយន្តកុងតឺន័របើកវ៉ាជែងទាក់ដៃចង្កូតម៉ូតូនិងកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗមើលទៅគួរឱ្យរន្ធត់បំផុត ខណៈកំពុងជិះម៉ូតូលេីដងផ្លូវត្រូវរថយន្តកុងតឺន័របេីកវ៉ាជែងបណ្តាលឱ្យទាក់ដៃចង្កូតម៉ូតូដួលរួចត្រូវរថយន្តកិន​ ហេីយបេីកគេចទៅបាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចមុខបុរីសន្តិភាព២​ តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។    ជនរងគ្រោះឈ្មោះជឹម ... Read More »

លោក ម៉ម ប៊ុនហេង ចុះចែកឱសថបុរាណចិន ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន៤ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ ឱសថបុរាណចិន ជាច្រើនត្រូវបាន លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ យកទៅចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤នៃក្រុងសៀមរាប ខេត្តសៀមរាប។ មន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា ការចុះទៅចែកឱសថបុរាណចិននេះ ធ្វើឡើងកាលពីសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នៅសង្កាត់ស្លក្រាម ... Read More »

ផ្សារវាលយន្ត ក្រុងស្វាយរៀងត្រូវបានបិទដំណើរការតូបលក់ដូរ នៅទីប្រជុំជនជាបណ្ដោះអាសន្ន រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីសម្រេច បិទជាបណ្តោះអាសន្ននូវ ដំណើរការតូបលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្តស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថាត្រូវបានបិទជាបណ្តោះអាសន្ននូវដំណើរការតូបលក់ដូរ ... Read More »

សមិទ្ធផលនៅក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព បណ្តុះគំនិតឲ្យសិស្សានុសិស្សបន្តវប្បធម៌នៃការកសាងប្រទេសទៅអនាគត

ខេត្តព្រះសីហនុ ៖ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា សមិទ្ធផលដែលបានកើតឡើងក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបណ្តុះគំនិតឲ្យ សិស្សានុសិស្សបន្តវប្បធម៌នៃការកសាងនិងអភិវឌ្ឍន៍ប្រទេសទៅអនាគត។ ... Read More »

បើកម៉ូតូសណ្តោងរ៉ឺម៉កលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនើបបើកបត់ចូលបុរីបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉កយ៉ាងលឿនជាន់ហ្រ្វ័ងមិនជាប់បានជ្រុលទៅបុករថយន្តស៊េរីទំនើបចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូដួលខ្ទាតបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។  ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរថ្នាំញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទជួញដូរថ្នាំញៀនកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ផល សុខចាន់ ភេទស្រី អាយុ ... Read More »

ឃ្លានកាមខ្លាំងពេកចូលទៅចាប់ក្មួយស្រីថ្លៃអាយុ១៦ឆ្នាំរំលោភតែមិនបានសម្រេចត្រូវនគរបាលចាប់វ៉ៃខ្នោះយកទៅចាត់ការតាមច្បាប់

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៦ឆ្នាំតែមិនបានសម្រេច កាលពីថៃ្ងទី១៧ ខែកញ្ញា ឆាំ្ន២០២១ វេលាម៉ោង១៧:៣០នាទីល្ងាច នៅចំណុចផ្ទះជួល ក្នុងក្រុម៨ ផ្លូូវលេខ៦០ ភូមិផ្សារតូចសង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  ។    ក្មេងស្រីរងគ្រោះអាយុ១៦ឆាំ្ន ... Read More »

ជិះម៉ូតូលឿនដូចហោះជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុប២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហម ... Read More »

ឆេះផ្ទះច្នៃពីទូកុងតឺន័រដ៏ធំមួយកន្លែងជាប់ផ្លូវថៃហ្គ័រ​បណ្ដាលឲ្យខូចខាតទាំងស្រុង

    ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះច្នៃពីទូកុងតឺន័រដ៏ធំ​ ដែលស្ថិតនៅជាប់ផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទូរស័ព្ទហៅកម្លាំងសមត្ថកិច្ចខាងពន្លត់អគ្គិភ័យចេញរថយន្តមកជួយបាញ់ពន្លត់កាលពីវេលាម៉ោង១​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ។  ​    ... Read More »