ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នគរបាលខេត្តកំពង់ចាមបង្រ្កាបអ្នកលេងល្បែងបញ្ជល់មាន់ខុសច្បាប់នៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២៖៤០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ប្តេជ្ញាយកឈ្នះ ៥/៥ អាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ

ខេត្ត​ស្វាយរៀង ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨ កើត ... Read More »

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចជំរុញដល់ក្រុមការងារទាំងអស់ដែលចុះជួយមូលដ្ឋានត្រូវតែបន្តបេសកម្មរបស់ខ្លួនឱ្យល្អ និងថែរក្សាសំឡេងឆ្នោតដែលទទួលបានពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់

ខេត្ត​ត្បូងឃ្មុំ៖​ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ  ខេត្តព្រៃវែង ជំរុញដល់ក្រុមការងារទាំងអស់ដែលចុះជួយមូលដ្ឋានត្រូវតែបន្តបេសកកម្មរបស់ខ្លួនឱ្យល្អ និងថែរក្សាសំឡេងឆ្នោតដែលទទួលបានពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ... Read More »

លោក អ៊ុន ចាន់ដា ៖ ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិដែលនៅតែមានការគំរាមកំហែងដោយទង្វើអាក្រក់របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអមិត្ត

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មាធិការគណបក្សខេត្ត ស្តីពីការឆ្លងរបាយការណ៍បូកសរុប ការងារគណបក្ស ... Read More »

លោកឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​៖ ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរចំនួន​ ១៨១​ គ្រួសារបន្ថែមទៀត​ បាន​ចាប់​ឆ្នោត​ជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក​ គិត​ត្រឹមថ្ងៃទី០២​ ខែកញ្ញា! ​

ខេត្តសៀមរាប​៖​ ថ្លែង​នៅ​ក្នុង​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ គិត​ត្រឹម​ថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០២២​នេះ​ ប្រជាពលរដ្ឋ​ដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរ ចំនួន​ ១៨១​ ... Read More »

មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់កម្លាំងល្បាតសហការតាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ស្រុកអន្លង់វែង៖​ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ភូមិសាស្ត្រ ... Read More »

មន្ត្រីអន្តោប្រវេសន៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពង្រឹងវិន័យកងកម្លាំងការងារប្រចាំបញ្ជា ការងារចុះសម្រង់ស្ថិតិជនបរទេស និងស្រាវជ្រាវបង្ក្រាបបទលើ្មស ប្រព្រឹត្តិដោយជនបរទេស

ភ្នំពេញ​៖​ នៅសាលប្រជុំការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ​ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក ជា ចិត្រា ... Read More »

ក្រុងសំរោង​ ជំនន់​ទឹកភ្លៀង​លិច​នៅតាមតំបន់​មួយចំនួន​ ពេលនេះទឹកបាន​ស្រក​អស់​ទៅវិញ​ហើយ​

ខេត្ត​ឧត្ដរមានជ័យ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ នៅថ្ងៃសៅរ៍ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​គំហុក​ដល់​កម្រិត​ពី​៩០​ ទៅ​១០០​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល​ខ្លី និង​​ដោយសារ​ប្រព័ន្ធ​លូ​ដោះ​ទឹក​មាន​ទំហំ​តូច​ទឹក​ហូរ​មិនទាន់​នោះ​ បណ្ដាលឱ្យ​ជំនន់​ទឹកភ្លៀង​លិច​តំបន់​មួយចំនួន​នៅ​ក្រុង​សំរោង​នោះ​ ពេលនេះ​ទឹកបាន​ស្រក​អស់​ទៅវិញ​ហើយ​។​ ​ជាមួយគ្នានោះ​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ លោក​ ... Read More »

លោក​ ជា​ ពិសី ៖ ដាក់​ផែន​ការឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​១០ ត្រូវតែ​ចុះ​មើលផ្លូវ​

 ភ្នំពេញ​៖​ ថ្លែង​នៅ​ក្នុង​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ ជា​ ពិសី​ អភិបាល​ នៃគណៈអភិបាលខណ្ឌទួលគោក​ ​នៅ​រសៀលថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២នេះ៖​ បានដាក់​ផែន​ការឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​១០ ត្រូវតែ​ចុះ​មើលផ្លូវ​។  ជាក់ស្ដែង​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ ... Read More »

អុីរ៉ង់ចាប់បាននាវាគ្មានមនុស្សបើករបស់អាមេរិក២គ្រឿង, អាមេរិកទាមទារយកវិញ

កន្លងមកអុីរ៉ង់ចាប់បានយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់អាមេរិកដែលមានបច្ចេកវិទ្យាទំនើបៗនិងសំខាន់ៗបំផុត ជួយឱ្យអុីរ៉ង់សម្រេចបានគោលដៅក្នុងការផលិតយន្តហោះគ្មានមនុស្សបើកជាច្រើន ។ នៅពេលនេះដែរបច្ចេកវិទ្យានាវាគ្មានមនុស្សបើករបស់អាមេរិកអាចនឹងធ្លាក់ចូលក្នុងដៃអុីរ៉ង់បន្តទៀត។ ទាំងនោះហើយបានជា សហរដ្ឋអាមេរិកបានដាក់សម្ពាធបង្ខំជាលើកទី២នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿងដែលត្រូវបានកងទ័ពជើងទឹកអ៉ីរ៉ង់រឹបអូសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងទឹករបស់ខ្លួនពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិកនៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែបានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង Jamaran ... Read More »

សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រោះវាអាចឱ្យបាត់បង់ពូជមច្ឆជាតិរបស់យើង

    ខេត្តត្បូងឃ្មុំ៖ ជំទប់ទី១ឃុំប៉ើស២ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ើស២ សហការជាមួយកម្លាំងប្រជាការពារចុះបង្រ្កាបបទល្មើសនេសាទក្រោយពីទឹកឡើងចូលបឹង។    ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ... Read More »

លោកបណ្ឌិត ញឹម ខេមរា បានចូលរួមជាអធិបតីភាពក្នុង «កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»

ភ្នំពេញ ៖  នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា, លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផលអនុផលព្រៃឈើ របស់ឈ្មួញដុះស្លែ ឈ្មោះ ទៀប ធួក

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២  កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផល អនុផលព្រៃឈើខុសច្បាប់ នៅចំណុចផ្លូវកែង ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។     ... Read More »

ជនភៀសខ្លួន៨នាក់ស្លាប់ពេលព្យាយាមឆ្លងទន្លេចូលអាមេរិក

យ៉ាងហោចណាស់ក៏មានជនភៀសខ្លួន៨នាក់ដែរត្រូវបានគេរកឃើញស្លាប់ពេលព្យាយាមឆ្លងទន្លេ Rio Grande ពីប្រទេសម៉ិចស៊ីកូ ចូលទឹកដីអាមេរិក។ មន្ត្រីការពារព្រំដែនអាមេរិកបានឱ្យដឹងថា យើងបានរកឃើញសាកសព៦នាក់ក្នុងពេលព្យាយាមជួយសង្គ្រោះក្រុមជនភៀសខ្លនដែលព្យាយាមចូលអាមេរិក។ ក្នុងថ្ងៃជាមួយគ្នានោះដែរ កម្លាំងការពារព្រំដែនម៉ិចស៊ីកូ ក៏បានរកឃើញសាកសពមនុស្ស២នាក់ផងដែរនៅដងទន្លេ Rio Grande ។ តាមការប្រកាសរបស់មន្ត្រីអាមេរិកបានឱ្យដឹងថា អ្នកដែលស្លាប់ដោយលង់ទឹកគឺបានព្យាយាម ... Read More »

ខូចអនាគតអស់! ខ្លួននៅក្មេងខ្ចីសោះក្លាយជាចោរយ៉ាងសកម្មដើម្បីផ្គាប់ចិត្តសង្សារ

ខេត្តពោធិ៍សាត់៖ មុខសញ្ញា(ចោរ)វ័យក្មេងម្នាក់ត្រូវសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌធ្វើការស្រាវជ្រាវនិងបង្រ្កាបបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ លុយ និងគ្រឿងអលង្ការពីអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ។    ករណីសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ(ចោរលួច)វ័យក្មេងនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១១ និង១៥នាទី ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ... Read More »

វាយប្រហារគ្រាប់បែកនៅព្រះវិហារ ក្នុងប្រទេសអាហ្វហ្គានីស្ថានស្លាប់និងរបួសជាង៤០នាក់

ការវាយប្រហារគ្រាប់បែកទៅលើព្រះវិហារអ៊ិស្លាមនិកាយស៊ីអុីត គឺព្រះវិហារ Guzargah ក្នុងពេលដែលសាសនិកកំពុងតែធ្វើពិធីបួងសួងនៅក្នុងទីក្រុង Herat ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់បែកបានផ្ទុះនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី ២ខែកញ្ញា(ពេលវេលាក្នុងតំបន់)។ រូបភាពបានបង្ហោះនៅលើសារព័ត៌មាន Khaama Press របស់អាហ្វហ្គានីស្ថានបានបង្ហាញថា នៅមុខព្រះវិហារ ... Read More »

កិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២

ខេត្ត​ព្រះសីហនុ​៖​ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ... Read More »

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែសីហា ឆ្នាំ២០២២​ របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត កំពង់ឆ្នាំង ជូនដំណឹង! ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកឡើងនៅអាងទឹកអន្លង់ជ្រៃ ខេត្តកំពង់ឆ្នាំង, មន្រ្តីជំនាញអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា, យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងតែងតែមានការប្រុងប្រយ័ត្ន និងតាមដាន រាល់សភាព ការណ៍អាកាសធាតុ ដែលអាចកើតមាន៖ ភាពរាំងស្ងួត ឬទឹកជំនន់ក្នុងដែនដីនៃខេត្តកំពង់ឆ្នាំង ។ កាលពីយប់ថ្ងៃទី ... Read More »

អគ្គិសនី​កម្ពុជា​ មានករណីឆេះឧបករណ៍គន្លឹះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ ធ្វើឱ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គិសនីកម្ពុជា​ បានឱ្យដឹងថា​ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅម៉ោង ១៤​ និង០៣នាទីរសៀល មានករណីឆេះឧបករណ៍គន្លឹះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ នៅរាជធានីភ្នំពេញ ធ្វើឲ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល ... Read More »

របូតក្បាលរុំម៉ាណេ ហ្គាស ខណៈកំពុងបញ្ចូលហ្គាស បង្កជាអគ្គិភ័យ ផ្ទុះភាយដល់ផ្ទះប្រជាពលរដ្ឋរងបួសធ្ងន់ស្រាល៧នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន០៧នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឲ្យផ្ទុះឆ្លងផ្លូវ ឆាបឆេះផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងរថយន្ត ម៉ូតូកង់៣ផងដែរ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរផ្សារបឹងបៃតង ភូមត្រពាំងស្វាយ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៨៣%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

Update ៖ ចៅក្រមដោះលែងជនជាតិខ្មែរអ៊ិស្លាមនិងម៉ាឡេស៊ី២នាក់ក្រោយពីតំណាងអេយ្យការសម្រេចចោទពីបទឆបោក

ខេត្តកណ្ដាល៖ ចៅក្រមអមសាលាដំបូងខេត្តកណ្តាលលោក ជា សុខហៀង បានសម្រេចដោះលែងជនជាតិខ្មែរអ៊ិស្លាមម្នាក់និងម៉ាឡេស៊ីម្នាក់ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដែលគេដឹងថាជនសង្ស័យទាំង២នាក់ខាងលើពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋម្នាក់កាលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ចំណុចភូមិ ព្រែកតាទន់ ឃុំ ... Read More »

កម្មវិធីភូមិមុខម្ហូបអន្តរជាតិនៅប្រទេសបារាំង ៖ មុខម្ហូប ០៥មុខ របស់កម្ពុជា ទទួលបានការពេញនិយមទាំងអស់

ប្រទេសបារាំង៖​ លោកស្រី ស៊ុន សុវាសនា អគ្គទីប្រឹក្សាស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសបារាំង ទទួលបន្ទុកសេដ្ឋកិច្ចការទូត បានសម្តែងនូវក្តីរំភើប រីករាយ រួមជាមួយនឹងមោទកភាពជាតិ បន្ទាប់ពីមុខម្ហូបចំនួន ០៥មុខ របស់កម្ពុជា បានទទួលការពេញនិយមទាំងអស់ពីអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៌ភូមិមុខម្ហូបអន្តរជាតិ។​ នេះបើ​យោង​តាមប្រភពព័ត៍មានពី​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ... Read More »

លោក ហ៊ុន ម៉ានី ៖ យុវជនជំនាន់ក្រោយ ត្រូវស្វែងយល់ពីសង្គម ​និងប្រវត្តិសាស្ដ្រឱ្យបានច្បាស់​ ហើយ​កុំភ្លេចគុណតម្លៃ និងការលះបង់របស់ចាស់ៗ មិនថាក្នុងកីឡា ឬនយោបាយ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដែលទទួលបន្ទុកអប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និងវប្បធម៌ បានមានប្រសាសន៍ថា៖ ... Read More »

ចិនខឹងសម្បាយ៉ាងខ្លាំងក្រោយអាមេរិកសម្រេចលក់អាវុធឱ្យកោះតៃវ៉ាន់មានតម្លៃ១,១ពាន់លានដុល្លារ

កិច្ចព្រមព្រៀងលក់អាវុធឱ្យកោះតៃវ៉ាន់ដែលមានប្រព័ន្ធរ៉ាដាតាមដាន និងកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំង និងប្រព័ន្ធការពារដែនអាកាស បានកើតឡើងក្រោយពេលដែលប្រធានរដ្ឋសភាអាមេរិកលោកស្រីNancy Pelosiបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្រោយពីខកខានអស់រយៈពេល២៥ឆ្នាំកន្លងមក ។ បន្ទាប់មកក៏មានតំណាងរាស្ត្រអាមេរិកជាច្រើនរូបមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ផងដែរ ដែលជាហេតុធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

ប្រជាពលរដ្ឋជាង១​ម៉ឺន២ពាន់នាក់បន្ថែមទៀត បានចាកចេញពីចម្ការលោក ខឹម វាសនា​ គិតត្រឹមម៉ោង១២ថ្ងៃទី០៣​ ខែកញ្ញានេះ!

ខេត្តសៀមរាប៖ បើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្តសៀមរាប​ បានឱ្យដឹងថា​ ប្រជាពលរដ្ឋជាង១​ម៉ឺន២ពាន់នាក់បន្ថែមទៀត​ បានចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)​ គិតត្រឹមម៉ោង១២៖០០ថ្ងៃត្រង់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា៖ “ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ... Read More »

ទីបំផុត Man City នាំយកខ្សែការពារ Manuel Akanji ពី Dortmundក្នុងកិច្ចសន្យា៥ឆ្នាំ

ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិស្វីស Manuel Akanji ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានចូលរួមពីក្លិប Borussia Dortmund ជាកន្លែងដែលគាត់បានបង្ហាញខ្លួន១៥៨ប្រកួតចាប់តាំងពីខែមករា ឆ្នាំ២០១៨។Akanji លេងឱ្យ​ជម្រើស​ជាតិ​ស្វីស​ចំនួន៤១ប្រកួត និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រកួត​ជម្រុះ World ... Read More »

សេង សុឃីម ប្រកាសបែកបាក់ស្នេហា ហើយនាយចឺមជាប់ឈ្មោះជាតារាប្រុសដូរគូស្នេហ៍ច្រើនជាងគេ

ភ្នំពេញ៖  ដំណឹងក្រៅផ្លូវការនៃការចែកផ្លូវគ្នារវាងតារាសម្តែងនិងបង្ហាញម៉ូដមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម នឹងនាយចឺម បានលេចចេញជាច្រើនសប្តាហ៍កន្លងមកហើយ រហូតបណ្តាញសារព័ត៌មាននានាចុះផ្សាយព្រោងព្រាតបើទោះបីជាសាមីខ្លួនទាំងសងខាងមិនបានបញ្ជាក់ក្តី ។ ពេលនេះភាគីខាងស្រីប្រកាសអំពីចំណងស្នេហ៍ដើរដល់ផ្លូវទាល់ហើយ ខណៈដែលនាយចឺមត្រូវបានគេចាត់ទុកថាជាកម្លោះសម្បូរស្នេហ៍ដដែល និងជាប់ឈ្មោះជាតារាប្រុសដូរដៃគូស្នេហាច្រើនជាងគេ។     នៅមុននេះនៅលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រអ្នកទាំងពីរកំពុងផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះចំណងស្នេហ៍របស់នាយចឺម ... Read More »

សាលា ប៊ែលធី អន្តរជាតិ ទី ២២ (សាខារង្វង់មូលកួរស្រូវ) សម្ពោធជាផ្លូវការ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ប៊ែលធី គ្រុប បានប្រារព្ធ ពិធីសូត្រមន្តបើកឱ្យដំណើរការជាផ្លូវការ សាលា ប៊ែលធី អន្តរជាតិទី២២ (សាខារង្វង់មូលកួរស្រូវ) ស្ថិតនៅអគារលេខ១៩ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស  ខណ្ឌដង្កោ ... Read More »