ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្លិប Barcelona គាំទ្រក្របខ័ណ្ឌ Super League ដោយសារតែកង្វល់របស់ច្បាប់ FFP

នាយកប្រតិបត្តិរបស់ក្លិប Barcelona បាននិយាយថា ក្លិបគាំទ្រដល់ក្របខ័ណ្ឌEuropean Super League ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុតឹងរ៉ឹងលើក្រុមខណៈដែលច្បាប់លេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ (FFP) របស់ UEFA ដើរតួក្នុងការគ្រប់គ្រងដែលគាំទ្រដោយក្លិបដូចជា Paris St Germain និងManchester ... Read More »

តំណាងសម្តេចតេជោ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១១-១២ ខែតុលា នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី

ភ្នំពេញ៖ តាងនាមឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តី លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២១ ... Read More »

កិច្ចព្រមព្រៀងទិញក្លិប Newcastle ដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតជិតឈានដល់ហើយ

ការទិញយកក្លិប Newcastle United របស់អារ៉ាប៊ីសាអ៊ូឌីតជិតឈានដល់ការព្រមព្រៀងគ្នាហើយ។ ការយល់ព្រមពីក្របខ័ណ្ឌ Premier League អាចនឹងកើតឡើងក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីសម្ព័ន្ធមួយបានបង្ហាញថា រដ្ឋអារ៉ាប៊ីសាអ៊ូឌីតអាចនឹងមានការគ្រប់គ្រងលើក្លិបមួយនេះ។ ផ្ទុយទៅវិញមូលនិធិវិនិយោគសាធារណៈ (PIF) ដែលត្រូវបានកំណត់ផ្តល់៨០% នៃមូលនិធិសម្រាប់កិច្ចព្រមព្រៀង៣០០លានផោននឹងត្រូវបានគេចាត់ទុកថា ដាច់ដោយឡែកពីគ្នាចំពោះរដ្ឋហើយដូច្នេះអនុញ្ញាតឱ្យការទិញយកឆ្លងកាត់ការសាកល្បងម្ចាស់ និងនាយកនៃក្របខ័ណ្ឌ ... Read More »

បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមផ្លូវច្បាប់។  គួរបញ្ជាក់ថានៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូខាងលើនេះបន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលមានឈ្មោះឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ... Read More »

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ​ ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តហើយ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា !

ភ្នំពេញ ៖ ក្រោយពីកិច្ចប្រជុំពេញគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ មានខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ​ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ... Read More »

កម្ពុជាថ្ងៃនេះ! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២០៣នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៥៤៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៨នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃសុក្រទី​០៨​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២០៣នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៤៧នាក់ និងករណីស្លាប់​ ១៨នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៧ ខែតុលា​​​​​​ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ វិស័យទេសចរណ៍នៅកោះកុង កម្រើកឡើងវិញអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ខេត្តកោះកុង៖ បើយោងតាមរបាយការណ៍ពីអង្គភាពមន្ទីរព័ត៌មាន ខេត្តកោះកុង គោរពជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា, សន្ទះនៃលំហូភ្ញៀវទេសចរមកលេងកម្សាន្តលំហែកាយនៅតាមរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តកោះកុង ត្រូវបានគេមើលឃើញថា កម្រើកឡើងវិញហើយអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ។ ៣ថ្ងៃអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តកោះកុងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១១.២៤៨នាក់ ដោយមានភ្ញៀវទេសចរជាតិ១១.១៥៥នាក់ ... Read More »

ភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប ៣០.០៥០នាក់ កើនឡើង៤៧,៧៨%

ខេត្ត​ព្រះសីហនុ​៖​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ភ្ញៀវទេសចរចូលមកកំសាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប ៣០.០៥០នាក់ កើនឡើង៤៧,៧៨% ក្នុងនោះមាន៖​ ភ្ញៀវជាតិ២៩.៣១០នាក់ កើនឡើង៤៧,៥៦% និងភ្ញៀវបរទេស សរុប៧៤០នាក់ កើនឡើង៥៣,៨៤%។ ... Read More »

តោះមកស្គាល់ពីផ្លាកសញ្ញាគ្រោះថ្នាក់៖ “ មានសត្វព្រៃឆ្លងកាត់ ” “ ផ្លូវរអិល ” និង“ មានថ្មធ្លាក់ ”

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃសុក្រ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានបង្ហាញការកត់សំគាល់ថា​៖​ ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត។  ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន ... Read More »

តុលាការសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ចំនួន២បទល្មើសទៀតគឺបទ «រួមគំនិតក្បត់» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយចេញថ្លែងការណ៍ជំរុញឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២១ នេះ អយ្យការអមសាលាដំបួងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមានឈ្មោះ សម ... Read More »

ព័ត៌មានលម្អិតបន្ថែម ៖ ជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅបានរកឃើញអស់ហើយ ស្លាប់៤នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា សាកសពជនរងគ្រោះម្នាក់ទៀតចុងក្រោយគេ ភេទប្រុស ត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះស្វែងរកឃើញ វេលាម៉ោងជាង១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៨ខែតុលាឆ្នាំ២០២១។ ដូច្នេះក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ដែលលង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពី រសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១ ម្សិលមិញ រកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៧ ខែតុលា​!​ មានចំនួន ២ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​២នាក់​ និងពិន័យជាប្រាក់ចំនួន ៤០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៨ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៧ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

លោក ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំប្រជុំជាមួយសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួងពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស​ ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីប្រកាសASEP11

ភ្នំពេញ, លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានអញ្ជើញដឹកនាំប្រជុំជាមួយសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួងពាក់ព័ន្ធ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីលួចម៉ូតូរបស់ពលរដ្ឋដែលទុកនៅខាងមុខរោងបោកគក់របស់ជនរងគ្រោះ ។ ករណីលួចនេះ​បានកើតឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី  ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។     មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា  ជនរងគ្រោះឈ្មោះ ... Read More »

ត្រឹមតែមួយយប់ មានពលករបម្រុងឆ្លងដែនខុសច្បាប់១៩នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន ១៩នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលឃាត់បានក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។  លោកឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ... Read More »

លោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី ១១ ខែតុលា !

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលិខិតប្ដូរសារ ... Read More »

ក្រសួងទេសចរណ៍ ៖ រយ:ពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដេីរកម្សាន្តជាង ៦៦ម៉ឺននាក់

ភ្នំពេញ ៖ ផេកក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី- ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដេីរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ ... Read More »

ភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ជាង ២ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

មណ្ឌលគិរី ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ដល់៧ ខែតុលា ឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តមណ្ឌលគិរី មានចំនួនសរុប ២៣,៣២៣នាក់ កើន ... Read More »

កម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនពលករខ្មែរចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ បម្រុងឆ្លងដែនខុសច្បាប់

ប្រទេសថៃ ៖ កម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនពលករខ្មែរចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ទៀត តាមគោលដៅចំនួន៣ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណ:ដែលពួកគេខ្លះបម្រុងរកច្រកចេញមកកម្ពុជាវិញ និងខ្លះទៀតកំពុងលបឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃ។ ការឃាត់ខ្លួននេះបានធ្វើឡើងនាថ្ងៃទី ៧ ខែតុលា ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅពេលនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។សូមបញ្ជាក់ថា, សម្រាប់រៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម ៖ ១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) ... Read More »

ស្លាប់ម្នាក់​របួសស្រាលម្នាក់​ ខណៈជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនបន្ថយល្បឿនជ្រុលទៅបុកខឿនផ្លូវអូសជាង៥០ម៉ែត្រ​

ភ្នំពេញ​ ៖​ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន​ ខណៈដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាង៥០ម៉ែត្រ​បោកក្បាលស្លាប់ម្នាក់​ របួសស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១២​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៨​ ខែតុលា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវទំនប់៧០​ ក្បែររង្វង់មូលកួចកាណុង​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។  ... Read More »

រថយន្ត​Prius បុករថយន្តBMWនៅគល់ស្ពានឥន្ធនូនៃទីក្រុងកោះពេជ្រ​ រងការខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាក​ Toyota Prius បានបុកជាមួយរថយន្តស៊េរីទំនេីបម៉ាក​ BMW នៅផ្លូវបំបែកជាបួន​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង​ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ​២០២១​ ត្រង់ចំណុចក្បែរគល់ស្ពានឥន្ធនូ​នៃទីក្រុងកោះពេជ្រ​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជាសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាចេញផ្សាយជាពិសេសក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន !

ភ្នំពេញ៖នៅម៉ោង១១និង០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថា, ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំជាពិសេសផ្សព្វផ្សាយនូវអត្ថបទសុន្ទរកថារបស់ ឯកអគ្គរដ្ឋទូតចិន Wang Wentian ជាភាសាចិន ខ្មែរ និងអង់គ្លេសនៅក្នុងសារព័ត៌មានដូចជាKHMER TIMES,The Phnom ... Read More »

ព័ត៌មានបន្ថែម ៖ ករណីលង់ទឹកសមុទ្រ! មនុស្សចំនួន០៥នាក់ក្នុងនោះមាន០១នាក់សង្រ្គោះបាន និង០៣នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់០១នាក់ទៀតនៅបាត់ខ្លួន នៅឡើយ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា, នៅ យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ... Read More »

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ចេញញត្តិគាំទ្រ សេចក្តីថ្លែងការណ៍​របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ស្តីពីគាំទ្រគំនិតផ្តួចផ្តេីម​ ប្រកបដោយគតិបណ្ឌិត​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ !

ខេត្តស្វាយរៀង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ចេញញត្តិគាំទ្រ សេចក្តីថ្លែងការណ៍​របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ស្តីពីគាំទ្រគំនិតផ្តួចផ្តេីម​ ប្រកបដោយគតិបណ្ឌិត​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ ដេីម្បីតម្កល់ផលប្រយោជន៍ជាតិខ្មែរជាធំ​ ដោយគ្មានការជ្រៀតជ្រែកពីបរទេស​ ដោយកំណត់​អ្នកកាន់មុខតំណែងកំពូលរបស់ស្ថាប័នជាតិ​ ... Read More »

Update ៖ ករណីលង់ទឹកសមុទ្រ! ស្រង់មនុស្សបានចំនួន០៣នាក់ក្នុងនោះមាន០១នាក់សង្រ្គោះបាន និង០២នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់០២នាក់ទៀតនៅបាត់ខ្លួន នៅឡើយ!

ខេត្តព្រះសីហនុ៖ បើយោងតាមពីអង្គភាពមន្ទីរព័ត៌មានខេត្តព្រះសីហនុ សូមគោរពរាយការណ៍ជូន លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ជ្រាបដ៏ខ្ពង់ខ្ពស់ បានអោយដឹងថា, ព័ត៌មានបន្ថែមអំពីករណីប្រជាពលរដ្ឋ ករណីលង់ទឹកសមុទ្រនៅខេត្តព្រះសីហនុ “នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ គឺ លោកគួច ចំរើន អភិបាល ... Read More »

សេចក្តីថ្លែងការណ៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហា ជាតិដ៏ធំធេង និងជ្រាលជ្រៅជាទីបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហា ជាតិដ៏ធំធេង និងជ្រាលជ្រៅជាទីបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ នានាដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ... Read More »

ញត្តិគាំទ្ររបស់ «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា !

ភ្នំពេញ៖ ញត្តិគាំទ្រ ក្រុមមេធាវីស្ម័គចិត្តសម្ដេចតេជោសែន ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ! យើងខ្ញុំទាំងអស់គ្នាជា ប្រធាន អនុប្រធាន និង សមាជិក-សមាជិកា នៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ថ្នាក់ដឹកនាំជាតិ​ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ សេចក្តីថ្លែងការណ៍គាំទ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ! ថ្នាក់ដឹកនាំ ... Read More »

នគរបាលក្រុងបាត់ដំបងបង្រ្កាបករ​ណីគ្រឿងញៀនមួយករណីក្នុងថ្ងៃភ្ជុំបិណ្ឌឃាត់ខ្លួនជនសង័្សយចំនួន​២​នាក់​និងវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃពុធ​ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី៦ ខែ​តុ​លា ឆ្នាំ២០២១ វេលាម៉ោង១២និង​២០នាទី អនុវត្តតាមមតិដឹកនាំរបស់​លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ... Read More »