ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

វៀតណាមរកឃេីញករណីឆ្លងកូវីដ-១៩ដល់ទៅ១.៨៥៣នាក់ក្នុងមួយថ្ងៃ

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គិតត្រឹមយប់ថ្ងៃទី១០ខែកក្កដា វៀតណាមបានរកឃេីញករណីឆ្លងកូវីដ-១៩រហូតដល់ទៅ១.៨៥៣នាក់។ក្នុងនេាះនៅទីក្រុងហូជីមិញមានករណីឆ្លងរហូតដល់ទៅ១.៨២០នាក់, ខេត្ត បិញយឿង១៤០នាក់។ក្រៅពីនេះមានអ្នកឆ្លងតិចជាង១០០នាក់នៅតាមបណ្ដាខេត្ត-ក្រុងជាច្រេីនទូទាំងប្រទេស។ ក្នុងថ្ងៃនេះដែរក៏មានអ្នកជំងឺ២២០នាក់បានជាសះស្បេីយអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ នៅពេលនេះទីក្រុងហូជីមិញបានពិន័យដល់ពលរដ្ឋដែលបំពានច្បាប់បិទខ្ទប់ចេញពីផ្ទះដោយមិនមានការចាំបាច់។ នេះជាករណីឆ្លងកូវីដ-១៩ច្រេីនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមចាប់តាំងពីការផ្ទុះដំបូងរហូតមកទល់ពេលនេះ៕ ដោយ៖ ធីរីណា(រូបភាព៖TTXVN) Read More »

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩កើនឡើងខ្ពស់ នាយករដ្ឋមន្ត្រីថៃបរិច្ចាគប្រាក់ខែ៣ខែសម្រាប់ទប់ស្កាត់កូវីដ-១៩

នៅថ្ងៃទី១០ ខែកក្កដា ថៃមានករណីឆ្លងកូវីដនិងស្លាប់កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រសួងសុខាភិបាលថៃបានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លងកូវីដ-១៩ ត្រូវបានគេរកឃើញរហូតដល់ទៅ៩.៣២៦នាក់ និងស្លាប់កើនឡើងរហូតដល់ទៅ ៩១នាក់។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ336.158នាក់ និងស្លាប់2.625នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុតក្នុងរយៈពេលពី២ទៅ៤សប្តាហ៍ ដោយរដ្ឋាភិបាលបានអនុម័តវិធានការតឹងតែងបំផុតក្នុងរដ្ឋធានីបាងកក និងខេត្តចំនួន៥នៅជិតខាង និងខេត្តចំនួន៤ទៀតនៅតំបន់ភាគខាងត្បូង ... Read More »

ព្រឹទ្ធសភាហៃទីប្រកាសតែងតាំងប្រធានាធិបតីបណ្តោះអាសន្ន

ព្រឹទ្ធសភាប្រទេសហៃទី បានប្រកាសថា ប្រធានព្រឹទ្ធសភាលោក Joseph Lambert ត្រូវបានតែងតាំងធ្វើជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ។ ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាច្រើន និងថ្នាក់ដឹកនាំសង្គមស៊ីវីល ។ ប្រធានាធិបតី Jovenel Moise រងការធ្វើឃាតនៅក្នុងផ្ទះនាថ្ងៃទី ៧ខែកក្កដា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ... Read More »

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩នៅមីយ៉ាន់ម៉ាកើនឡើង រុស្ស៊ីសន្យាផ្តល់វ៉ាក់សាំង២លានដូស

គណៈកម្មការហិរញ្ញវត្ថុមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងថា រុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២លានដូសដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងខែកក្កដាឆ្នាំ២០២១នេះ។ ការសម្រេចផ្តល់វ៉ាក់សាំងក្រោយពេលឃើញប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ និងស្លាប់កើនឡើងខ្ពស់។ កាលពីថ្ងៃទី៩ខែកក្កដា គឺជាថ្ងៃទី២ហើយដែលមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុត គឺមានជាង៤៣០០នាក់ និងស្លាប់ ដល់ទៅ៦៣នាក់ ។ ប្រធានគណៈកម្មការហិរញ្ញវត្ថុមីយ៉ាន់ម៉ា និងជាប្រមុខដឹកនាំប្រទេសនេះ ... Read More »

ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ សន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែកក្កដា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ សន្និសីទសារព័ត៌មាន នាថ្ងៃចន្ទ ៣កើត ... Read More »

បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង រាជធានី/ខេត្ត សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងជំងឺកូវីដ-១៩!

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានបញ្ជាក់ឲ្យដឹងថា, សូម📣 បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង រាជធានី/ខេត្ត ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និង🙏 សូម​ពាក់ម៉ាស់ ... Read More »

ធនាគារ ABA សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅអគារ A39-A45 ផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ធនាគារ ABA សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅអគារ A39-A45 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ ... Read More »

ក្នុង​រដូវ​កាល​​ឆ្នាំ​២០២០-២០២១នេះ! សំបុក​សត្វ​ចង្កៀលខ្យង​ពង​កូន​​ញាស់មាន​ប្រមាណ​ ៨៥​ភាគរយ​

ភ្នំពេញ៖ សត្វ​ចង្កៀល​ខ្យង​ ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ ២០២០-២០២១ បាន​មករក​ចំណី​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​រហូតដល់​រាប់ពាន់​ក្បាល និង​មាន​សំបុក​ពង​កូន​យ៉ាងតិច​ចំនួន​២.១៨៦ នៅលើ​ដើម​រាំង​ចំនួន​២៧០​ដើម​។​ នេះបេី​តាមការអះអាងពីអង្គការ​កម្មវិធី​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា។ មិនតែប៉ុណ្ណោះ​ អង្គការ​មួយ​នេះ​ បាន​បន្ថែម​ថា ការធ្វើ​សំបុក​នេះ ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ​សូមជម្រាបថា​ ក្រោម​ជំនួយ​ពី​អង្គការ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ២២នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស !

ភ្នំពេញ៖ នាព្រឹក ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ... Read More »

ស្ត្រីម្នាក់តូចចិត្តប្តីមានស្រីជិះរថយន្តមកឈប់នៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែត្រូវកូនប្រុស ឃាត់ទាន់

ភ្នំពេញ ៖ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយសារតូចចិត្តប្តីមានស្រីថ្មីបានបើករថយន្តមកឈប់នៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវ បានកូនប្រុសស្រីជិះម៉ូតូដេញតាមនិងប្តឹងសមត្ថកិច្ចនគរបាលឱ្យជួយឃាត់ទាន់។   ហេតុការណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ ... Read More »

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​៖​ សត្វ​ឆ្កែចចក​មួយ​ក្បាល​​ ដែល​ត្រូវ​រថយន្ត​បុក​ ពេល​នេះ​​ជួយសង្គ្រោះបាន​ហេីយ​

ភ្នំពេញ៖​ បើ​តាមការបញ្ជាក់ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ បាន​អះអាង​ថា រហូត​មកដល់នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ​សត្វ​ឆ្កែចចក​មួយក្បាល ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ក្រុម​អ្នក​អភិរក្ស។ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ បានអះអាងបន្ថែមថា នៅ​ថ្ងៃទី៣១ ខែឧសភាកន្លងទៅ ក្រុមការងារ​របស់​អង្គការ​បានទទួល​ការហៅ​ទូរស័ព្ទ​ចូល​ពី​អង្គការ WWF នៅ​ខេត្តក្រចេះ​អំពី ... Read More »

ខេត្តកំពង់ឆ្នាំងនៅតែបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់៦៦នាក់ ដែលភាគច្រើនអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៦៦នាក់ បន្ថែមទៀតដែលឆ្លងជំងឺកូវីដ១៩ ។ ក្នុងចំនួននេះភាគច្រើនជាអ្នក ដែលរស់នៅក្នុងក្រុងកំពង់ឆ្នាំង ។ អ្នកវិជ្ជមានកូវីដ-១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន ... Read More »

ចោរឆក់ខ្សែកម្នាក់​ត្រូវ​នគរបាល​ខេត្ត​កណ្ដាល​ឃាត់ខ្លួន​ ខណៈឆក់មិនបានសម្រេច​ក៏រត់ចោលម៉ូតូតែនឹកឃេីញស្ដាយក៏ត្រឡប់មកយកវិញ

ខេត្ត​កណ្តាល​៖ ​បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​បានឃាត់ខ្លួនជនសង្ស័យម្នាក់​ដែល​ជាចោរឆក់​ខ្សែ​ក​ ខណៈ​ដែល​រូបគេបានធ្វើ​សកម្មភាព​ឆក់​យកខ្សែ​កពី​អ្នក​ធ្វើ​ដំណើរ ប៉ុន្ដែ​មិន​បាន​សម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​៨​និង​៣០​នាទីព្រឹកថ្ងៃ​ទី​១០​ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។របាយការណ៍​ដដែល​បន្តថា នារីរង​គ្រោះ​(​មិន​ស្គាល់​អត្តសញ្ញាណ​ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាលាលែងចេញពីតំណែងក្រោយរងការរិះគន់ពីយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Harsh Vardhan បានដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងពីវិធានការទប់ស្កាត់កូវីដ-១៩ ។សកម្មភាពខាងលើកើតឡើងក្នុងពេលរដ្ឋាភិបាលឥណ្ឌាធ្វើការកែទម្រង់ជាទ្រង់ទ្រាយធំ ។ សារព័ត៌មាន BBC នៅថ្ងៃទី ៩ខែកក្កដា បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Harsh ... Read More »

អាហ្វហ្គានីស្ថានស្នើរុស្ស៊ី ឥណ្ឌា ចិនជួយប្រឆាំងក្រុមភេរវកម្ម

រដ្ឋាភិបាលទីក្រុងកាប៊ុលបានស្នើដល់បណ្តាប្រទេសជាមិត្តមាន រុស្ស៊ី ចិន និងឥណ្ឌា ចូលរួមជួយទប់ស្កាត់ក្រុមភេរវកម្មនៅក្នុងប្រទេសនេះ។ ទីប្រឹក្សាប្រធានាធិបតីអាហ្វហ្គានីស្ថានទទួលបន្ទុកសន្តិសុខជាតិ លោក Hamdullah Mohib បានបញ្ជាក់ថា ការផ្តល់ជំនួយបច្ចេកទេសពីបណ្តាប្រទេសខាងក្រៅគឺជារឿងចាំបាច់បំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែការជួយពីខាងក្រៅនឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ លោក Hamdullah Mohibបន្តទៀតថា ... Read More »

Update ៖ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងខេត្តព្រះវិហារ ស្លាប់​ដោយជំងឺកូវីដ-១៩

ខេត្ត​ព្រះវិហារ៖ ស្នងការរងនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ទទួលផែនបទល្មេីសប្រឆាំងគ្រឿងញៀន បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២១នេះ។ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ !

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកកងមាស ០៧នាក់, ... Read More »

គណៈកម្មាធិការគណបក្សស្រុកពារាំង ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ខេត្តព្រៃវែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន ... Read More »

ក្រសួងកិច្ចការ នារី ៖ អ្នកគ្រូទីមួយ ត្រូវបានជ្រើសតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទ:ការអប់រំពិភពលោក !

ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានរំលឹកនិងបញ្ជាក់ថា, អ្នកគ្រូកម្ពុជាទីមួយ ត្រូវបានជ្រើសតាំង ជាឯកអគ្គរដ្ឋទូត សុច្ឆន្ទៈសម្រាប់ការអប់រំពិភពលោក។ អ្នកគ្រូ នាង ផល្លា ជាបេក្ខនារីមួយរូបក្នុង ចំណោមបេក្ខជនគ្រូបង្រៀនឆ្នើមសរុបជាង ... Read More »

សម្តេចក្រឡាហោម ស ខេង : កម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ២១២៩ករណី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា,  កម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ... Read More »

បើកបរប្រុងប្រយ័ត្នផង ! ស្លាប់៥នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៩ ខែកក្កដា ឆ្នំា២០២១

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា, នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន ... Read More »

ខ្សែការពារក្រុមហង្សក្រហម Virgil van Dijk និង Joe Gomez មានឈ្មោះក្នុងជំរុំហ្វឹកហាត់មុនបើករដូវកាល

ខ្សែការពារ Virgil van Dijk និង Joe Gomez ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមហង្សក្រហម Liverpool សម្រាប់ជំរំហ្វឹកហាត់មុនរដូវកាលរបស់ពួកគេនៅក្នុងប្រទេសអូទ្រីស។ ខ្សែការពារកណ្តាលទាំងពីរត្រូវបានអវត្តមានអស់រយៈពេលជាយូរមកហើយដោយមានរបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃ១០ ... Read More »

Man United ចង់នាំយក Kane ខណៈដែល Tottenhamស្នើសុំ១០០លានផោនបូកនឹងកីឡាករ២រូបទៀតជាថ្នូរនឹងការដោះដូរ

សារព័ត៌មាន football​ insider បានផ្សាយថា ក្លិបបិសាចក្រហម Man United ស្ថិតក្នុងជំហរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Tottenhamកីឡាករ Harry Kane បន្ទាប់ពីការវិវត្ត និងមានទម្រង់លេងល្អនៅក្នុងព្រឹត្តិការណ៍យូរ៉ូ ។ ក្លិបយក្សនៃក្របខ័ណ្ឌ ... Read More »

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៦៣.៤១៩ដុល្លារអាមេរិក ជួសជុលផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ២.៥០០ម៉ែត្រ នៅខេត្តពោធិ៍សាត់»

ខេត្តពោធិ៍សាត់៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរតាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាកសាងជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការកសាងព្រះរាជសមិទ្ធផលនានាទាំងឡាយ ... Read More »

អតីតតារាចម្រៀង តាតា បាត់មុខជាង១០ឆ្នាំស្រាប់តែលេចមុខក្នុងរូបថតបែបប្លែកៗ

ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនជាច្រើន នឹកឆ្ងល់ជាខ្លាំងជាមួយវត្តមានអតីតតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតា ហៅ តាតា ដែលបាត់មុខពីវិស័យសិល្បៈទាំងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្វីដែលកាន់តែធ្វើឲ្យគេហាក់មិនស្រឡះក្នុងចិត្តគឺក្រោយពីនាងបានបង្ហាញរូបថត និងវីដេអូបែបចម្លែកខុសពីសិល្បករ ឬអ្នកលេងបណ្តាញសង្គមមួយចំនួន។   ខុសប្លែកពីសិល្បករដទៃ និងអ្នកលេងបណ្តាញសង្គមភាគច្រើនដែលនិយមតុបតែងខ្លួនបែបស្អាតប្លែកអមដោយស្ទីលកាច់រាងដើម្បីបានរូបថតបង្ហាញមិត្តភក្កិ ... Read More »

លោកទេសរដ្ឋមន្រ្តី គន់ គីម ៖ កងកម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃដោយមិនខ្លាច​នឿយហត់ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម  អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ថ្លែងកោតសរសើរ​ចំពោះសកម្មភាពរបស់កង កម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃដោយមិនខ្លាច​នឿយ ហត់ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារៈផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩ ​មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនោះឡើយ ។ នេះបើយោងតាមការបញ្ជាក់លើផេក ... Read More »

សម្រេច បិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្រ្តភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច ៖ ប្រការ១…ត្រូវបិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ តាមការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ១៥និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែង ជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

រដ្ឋបាលខណ្ឌចំការមន បានចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន ចំនួន ០៣ទីតាំង នៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ បើយោងតាមរដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់អោយដឹងថា, កាលពីយប់ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩  ខែកក្កដា ឆ្នាំ២០២១។  -យោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ... Read More »

ថ្ងៃនេះ ! មានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ​២០២១ដំណឹងដ៏រន្ធត់គឺមានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។ រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសចូលរួម​អនុវត្ត ៣ការពារ និង ៣កុំ។  សូមជម្រាបថា​ ... Read More »