ខេត្តកោះកុង៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ... Read More »
ព័ត៌មានថ្មី
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន ... Read More »
២គ្រាប់ផ្តាច់អាល័យ! ជាគ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម!
ខេត្តកំពង់ធំ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានថ្លែងថា៖ ២គ្រាប់ផ្តាច់អាល័យ! ជាគ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម! លោកអគ្គនាយកស៉ីម៉ាក់ បានថ្លែងបន្តថា មួយគ្រាប់សំងំខ្លួនក្នងចម្ការស្វាយចន្ទី ស្ថិតនៅឃុំជ្រាប់ ... Read More »
ត្រីឆ្ដោសុីកូនឯង.! ជនល្មោភកាមរំលោភកូនស្រីខ្លួនឯងបានសម្រេច ត្រូវម្ដាយប្ដឹងសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅតុលាការនាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ ដេីម្បីអនុវត្តន៍ទោសតាមច្បាប់ ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតដែលបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្ររួមមាន៖ ថ្នាក់កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤,៤២៦នាក់ ... Read More »
យុវជនម្នាក់មិនដឹងមានវិបត្តិអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបន្សល់ទុកស្បែកជើងនិងទូរស័ព្ទ
ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានគេសង្ស័យថាលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាដោយបន្សល់ទុកសម្ភារៈ និងទូរស័ព្ទដៃរបស់ខ្លួននៅក្បែរបង្កាន់ដៃស្ពាន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿងកំពុងតែរោទ៍ នៅចំណុច បង្កាន់ដៃស្ពាន ... Read More »
ដឹងមូលហេតុហើយ ករណីស្រ្ដីដែលប្រទះឃើញស្លាប់នៅខណ្ឌប្ញស្សកែវ គឺជាអតីតប្ដី ជាអ្នកសម្លាប់ ព្រោះតែភ្លើងប្រចណ្ឌ
ភ្នំពេញ ៖ រកឃើញហើយ ឃាតកដែលវាយសម្លាប់ស្ត្រីរងគ្រោះហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍មួយកន្លែង នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវគឺជាអតីតប្ដី ហើយជនដៃដល់ បានរត់ទៅដល់ខេត្តបន្ទាយមានជ័យ និងបានចង ក ធ្វើអត្តឃាតតាមក្រោយដែរ។ ចំណែកឃាតកដៃដល់ ជាប្តីមាន ឈ្មោះ ប៊ន ... Read More »
រាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ... Read More »
គ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សារវាងជនជាតិចិននឹងខ្មែរវាយគ្នាផ្អេីលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនទាំងសងខាង
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តកៀរឡំប្រឺតាបណ្ដាលឲ្យរងការខូចខាតសម្ភារៈបន្តិចបន្តួចស្រាប់តែឈ្លោះប្រកែកគ្នាឈានដល់ប្រេីប្រាស់អំពើហិង្សាវាយគ្នាទៅវិញទៅមកបង្កឲ្យមានរបួសស្នាម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញឡំប្រឺតា ពណ៌សពាក់ស្លាកភ្នំពេញ1IB-8445 ... Read More »
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលសួរសុខ ទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដោយមានវត្តមានចូលរួមពីលោក សរ សុពុត្រា ... Read More »
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។ គួរជម្រាបជូនថា និស្សិតដែលបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ... Read More »
ព័ត៌មានលម្អិត៖ ចាប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិនរឿងរត់អាជ្ញាបណ្ណរ៉ែក្លែងក្លាយ, អានព័ត៌មានលម្អិត ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU)
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានទទួលព័ត៌មានលម្អិត ដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយពីដំណើររឿង ដែលនាំឲ្យមានការប្រព្រឹត្តបទល្មើសមួយនេះ។ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ... Read More »
ហង្សក្រហមLiverpool នឹងផ្លាស់មកពាក់អាវរបស់ក្រុមហ៊ុនAdidasក្នុងតម្លៃជិត៧៨លានដុល្លារក្នុងមួយឆ្នាំ
ក្លឹបបាល់ទាត់ហង្សក្រហមLiverpoolបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលច្រើនឆ្នាំជាមួយក្រុមហ៊ុន Adidas នៅដើមរដូវកាលក្រោយដែលនឹងជំនួសក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសនិយាយថាកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំ នេះមានតម្លៃជាង 60 លានផោន (77.36 លានដុល្លារ) ក្នុងមួយឆ្នាំ។ ក្លឹបហង្សក្រហមធ្លាប់ពាក់ខោអាវឧបត្ថម្ភដោយ Adidas ពីរដងរួចមកហើយពីមុនគឺពីឆ្នាំ ... Read More »
គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ ក្នុងករណីយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ
ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត។ គណៈទន្តពេទ្យអះអាងដូច្នេះ គឺផ្អែកលើលទ្ធផលសិក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ។ សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះផ្សាយតាមបណ្តាញសង្គមលើករណីស្លាប់របស់នារីម្នាក់ ដោយភ្ជាប់មូលហេតុទៅនឹងការពាក់ឧបករណ៍ពត់ធ្មេញ ! ថ្មីៗនេះ គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថា មានការផ្សព្វផ្សាយតៗគ្នាតាមបណ្តាញសង្គមលើ ... Read More »
សម្ដេចមហាបវរធិបតី ៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ ជានយោបាយដ៏ល្អ
ភ្នំពេញ ៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ... Read More »
អាមេរិក៖ យន្តហោះឯកជនធ្លាក់ក្នុងតំបន់លំនៅដ្ឋានពលរដ្ឋ
យន្តហោះធុនតូចមួយគ្រឿងដឹកមនុស្ស៥នាក់បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងសង្កាត់ Manheim រដ្ឋ Pennsylvania ហើយបានផ្ទុះឆេះ។ យោងតាម RT នៅម៉ោងប្រហែល 3:00 រសៀល ថ្ងៃទី 9 ខែមីនា (ម៉ោងក្នុងតំបន់) យន្តហោះឯកជនដែលមានម៉ាស៊ីនតែមួយតូចបានធ្លាក់ត្រង់ចំណតរថយន្តលំនៅដ្ឋានមួយក្នុងសង្កាត់ ... Read More »
ស្ពានអាកាសមរតកតេជោ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២០ ខែមីនា ខាងមុខនេះ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ អង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥នេះ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ ... Read More »
នាយករដ្ឋមន្រ្តីកម្ពុជាលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសធំៗ ឱ្យសាងសង់ទារកដ្ឋាន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ម្ចាស់រោងចក្រធំៗនឹងកសាងទារកដ្ឋាន នៅតាមបណ្តារោងចក្រនានា ទូទាំងប្រទេស ដើម្បីជួយសម្រាលបន្ទុក របស់កម្មការិនី។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សម្ពោធទារកដ្ឋានក្នុងរោងចក្រមួយកន្លែង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ... Read More »
Update ៖ លោក Mark Carney បានក្លាយជានាយករដ្ឋមន្ត្រីថ្មីកាណាដា
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា លទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា បានបង្ហាញថា លោក Mark Carney គឺជាអ្នកឈ្នះក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំថ្មី នៃគណបក្សកាន់អំណាចរបស់ប្រទេសកាណាដា ហើយនឹងត្រូវជំនួសលោក Justin ... Read More »
បណ្តាឯកអគ្គរាជទូត និង អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ១៩រូប នឹងសហការជាមួយក្រសួងទេសចរណ៍ ចំពោះការផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុញ្ញាតពី លោឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហួត ... Read More »
ក្រសួងអប់រំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រឆាំងសារធាតុដូប៉ា ក្នុងវិស័យកីឡាដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិកម្ពុជា”
ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ.)តំណាងបណ្ឌិតសភា ចារ្យ ហង់ជួន ណារ៉ុន ... Read More »
ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ រៀបចំបន្ថែមថ្មី កំប្លែង របាំបុរាណ និងទស្សនីយភាពប្លែកៗយ៉ាងច្រើន
ភ្នំពេញ ៖ បើទោះបីនៅយប់ថ្ងៃទី៩មីនានេះ មានភ្លៀង ខ្យល់យ៉ាងណាក្ដីក៏គេឃើញបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសនៅតែទៅដើរកំសាន្តនៅលើផ្លូវថ្មើរជើងច្រើនដដែលមិនបានរំខានដំណើររបស់អ្នកដើទេ។ សំរាប់សប្តាហ៍ទី១ នៃខែមិនា ឆ្នាំ២០២៥ នារាត្រីថ្ងៃទី៩មីនា នាផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំបន្ថែមថ្មីឱ្យមានរបាំភួងនារី ( ... Read More »
មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ
អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ... Read More »
ដីច្រោះនេះគឺស្ថិតនៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនឆ្ងាយពីរាជធានីភ្នំពេញទេ
ខេត្តកំពង់ស្ពឺ ៖ នៅជិតនេះសោះ បងប្អូនគួរតែទៅឱ្យស្គាល់ម្តងទៅ ហើយបងប្អូននឹងប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយនឹងទិដ្ឋភាពស្អាតដែលបង្កើតឡើងដោយធម្មជាតិពិតៗ។ ដីច្រោះនេះគឺស្ថិតនៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនឆ្ងាយពីរាជធានីភ្នំពេញទេ។ ដេីម្បីទៅកាន់ទីតាំងដីច្រោះ គឺយេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវឧទ្យានជាតិគីរីរម្យ ពេលទៅដល់ជេីងភ្នំគីរីរម្យ យេីងនឹងឃេីញផ្លូវបំបែកខាងស្តាំ ... Read More »
កម្មវិធីប្រកួតគំនូរនិងស្នាដៃស្ត្រីបាន ជំរុញឲ្យក្មេងស្រីមានភាពក្លាហាន និងទទួលបានរង្វាន់លើកទឹកចិត្ត
ភ្នំពេញ ៖ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ត្រូវរៀបចំឡើងវិញ ដើម្បីជំរុញឲ្យក្មេងស្រីមានភាពក្លាហាន និងសម្រេច នូវក្តីសុបិនរបស់ខ្លួន។ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ( Dream Girls Design Contest ) សម្រាប់ឆ្នាំ២០២៥ ... Read More »
ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ជាមួយ UnionPay ដើម្បីគាំទ្រទិសដៅ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល ... Read More »
ស្ត្រីម្នាក់ត្រូវគេវាយសម្លាប់នៅក្នុងដីឡូតិ៍ ខណ្ឌប្ញស្សីកែវ
ភ្នំពេញ៖ សពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូតិ៍មួយកន្លែងដែលជាករណីឃាតកម្មត្រូវបានឃាតករវាយសម្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ សពស្ត្រីរូបនោះពុំស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជា ៣០ឆ្នាំហើយតាមសម្លៀកបំពាក់គេសង្ស័យថា នារីរូបនោះជាមេការនៅភោជនីយដ្ឋានណាមួយ។នារីរូបនោះមានស្នាមចាក់សាក់រូបស្លាប និងអក្សរOun ... Read More »
មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ទទួលបានសេចក្តីស្នើសរុប 5890 ច្បាប់
អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី១០ ខែមីនា ... Read More »
រដ្ឋមន្ត្រីក្រសួងការងារ ៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងកំណើនប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ... Read More »