ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មុននេះបន្តិច សម្តេច ស ខេង ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនដោយខុសច្បាប់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងណែនាំលោក លោកស្រី អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ស្ដីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ ... Read More »

ចិនផ្តល់រង្វាន់ដល់ក្រុមវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការផលិតមីស៊ីលវាយប្រហារដល់អាមេរិក

កាំជ្រួចមីស៊ីល JL-3 បាញ់បានចម្ងាយដល់ទៅ១២ពាន់គីឡូម៉ែត្រ អាចវាយប្រហារដល់ទឹកដីអាមេរិក ។ មីស៊ីលនេះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ។ សារព័ត៌មាន SCMP នៅថ្ងៃទី១៣ខែឧសភាបានផ្សាយថា លទ្ធផលស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ មីស៊ីលខាងលើអាចបាញ់ចេញពីនាវាមុជទឹកទៅកាន់គោលដៅ ។ ក្រុមអ្នកស្រាវជ្រាវនិងផលិតមីស៊ីល ... Read More »

អាមេរិកនៅពីក្រោយការបាញ់មីស៊ីលខុសបច្ចេកទេសក្នុងពេលធ្វើសមយុទ្ធ

កម្លាំងជើងទឹកអុីរ៉ង់ បានច្រានចោល ការបាញ់ច្រឡំទៅលើនាវាចម្បំាង Lonarak កាលពីថ្ងៃអាទិត្យកន្លងមក បណ្តាលឲ្យទាហាន១៩នាក់ស្លាប់និង១៥នាក់រងរបួស ។ នៅពេលនេះសារព័ត៌មាន បានផ្សាយថា អាមេរិកនៅពីក្រោយហេតុការណ៍ខាងលើ។ អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអុីរ៉ង់ លោក Shaheen Taqi Khani ... Read More »

Update ៖ ទីបំផុត ..! សមត្ថកិច្ចឃាត់ខ្លួន នាយកគេហទំព័រនិងវិទ្យុរិទ្ធិសែន បន្ទាប់ពីក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងព័ត៌មានកាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះបានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងវិទ្យុរិទ្ធិសែន ដែលមានទីតាំងនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលគ្រប់គ្រងដោយលោកសុខ ឧត្តម ។ ការសម្រេចនិរាករណ៍លុបចោលអាជ្ញាប័ណ្ណរបស់ វិទ្យុនិងគេហទំព័ររិទ្ធិសែននេះ គឺបន្ទាប់ពីម្ចាស់អាជ្ញាប័ណ្ណនេះ បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការណ៍ពិត ញុះញង់ឱ្យកើតមានអំពើហិង្សា ... Read More »

ទីតាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញយីហោម៉ាត «ជា ម៉ាឡុង» កំពុងបើកលេងយ៉ាងរលូន ក្បែរសណ្ឋាគារបុប្ផារាជធានី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ស្ថិតនៅខាងជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រ កំពុងមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់កូនចៅគាត់ ខណៈដែលទីតាំងបនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញមួយកន្លែងយីហោម៉ាត «ជា ម៉ាឡុង» ហៅថា (Joker) ... Read More »

អាជីវករលក់ដូរផ្សារប៉ាហ៊ីជើង ត្អូញត្អែររឿងបង់ថ្លៃតូបអស់ច្រើន ហើយលក់អត់សូវដាច់

      ខេត្តប៉ៃលិន ៖ អាជីវករលក់បន្លែ ត្រី សាច់ជាច្រើនបានប្រតិកម្មទៅនឹងម្ចាស់ផ្សារប៉ាហ៊ីជើងដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:ដែលម្ចាស់ផ្សារជួលតូបក្នុងតម្លៃខ្ពស់ ។ ម្យ៉ាងដោយសារស្ងាត់ម៉ូយលក់ដូរអត់សូវដាច់ពួកគាត់ស្នើសុំឱ្យអាជ្ញាធរក្រុង និងខេត្តជួយសម្រួលដល់ម្ចាស់ផ្សារ ដោយធ្វើយ៉ាងណាឱ្យគាត់បញ្ចុះតម្លៃដូចកាលពីដំបូង ... Read More »

ពលរដ្ឋឥណ្ឌូនេស៉ី ណាដែលហ៊ានបំពានវិធានការរក្សាគំលាតសង្គម ត្រូវអាជ្ញាធរចាប់យកទៅពិន័យឲ្យលាងបង្គន់សាធារណៈ

ឥណ្ឌូនេស៊ី៖ វាជារឿងល្អម្យ៉ាងដែលចំពោះប្រទេសឥណ្ឌូនេស៉ី ខណៈដែលពលរដ្ឋនៅក្នុងក្រុងចាកាតា រូបណាក៏ដោយឲ្យតែហ៊ានបំពានវិធានការរក្សាគំលាតសង្គម ឬគំលាតសុវត្ថិភាពដែលតម្រូវឲ្យមនុស្សត្រូវនៅឆ្ងាយពីគ្នា១ម៉ែត្រនោះ នឹងត្រូវអាជ្ញាធរដាក់ពិន័យឲ្យទៅលាងបង្គន់សាធារណៈ ដើម្បីលុបលាងកំហុសរបស់ពួកគេ ។ ​ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានchannelnewsasia បានចេញផ្សាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាច្រើនដូចជា ពលរដ្ឋណាដែលហ៊ានជួបគ្នា ... Read More »

Update ៖ សមត្ថកិច្ចនឹងបញ្ជូនខ្លួន ឪពុកចុង ធ្វើទារុណ្ឌកម្មចាប់កាច់ដៃ កាច់ជើងកូន ទៅតុលាការថ្ងៃស្អែក

ខេត្តឧត្តរមានជ័យ៖ តាមនីតិវិធីបន្ទាប់ពី ធ្វើកំណត់ហេតុស្តាប់ចម្លើយ ទៅលើជនសង្ស័យជាឪពុកចុង ធ្វើទារុណ្ឌកម្មចាប់កាច់ដៃជើងកូន នោះរួចរាល់ អាចនៅព្រឹកស្អែក នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ នឹងបញ្ជូន​ឈ្មោះ​ ធួន​ ផាណា​ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ​ ចាត់ការបន្តតាមនីតិវិធី។ នៅរសៀលថ្ងៃទី១៣ ខែឧសភា ... Read More »

ទោះបីអង្គការ​ជាច្រើន រិះគន់​ខ្លាំងយ៉ាងណាក៏ដោយ បារាំងបានសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​

ភ្នំពេញ៖ រដ្ឋាភិបាល​បារាំង បានចាប់ផ្ដើម​បន្ធូរបន្ថយបទ​បញ្ជា​បិទ​ប្រទេស​របស់ខ្លួន ក្នុងការទប់ស្កាត់​COVID-19 បើទោះ​រងការព្រមាន​ខ្លះ​ពាក់ព័ន្ធ «​រលក​ឆ្លងទី​២»ក៏ដោយ ពេលនេះសាលារៀន​រាប់ពាន់​នៅ​ទូទាំងប្រទេស​បារាំង ត្រូវបានបើកទ្វារ​ទទួល​សិស្ស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់​ជាថ្មី នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២០នេះ ។ ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​អប់រំ​បារាំងលោក ... Read More »

ភ្ជួរដីចម្ការស្វាយចន្ទីប៉ះចំមីនតោនបណ្ដាលឱ្យផ្ទុះស្លាប់និងរងការខូចខាតត្រាក់ទ័រទាំងស្រុង

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិឹងកន្លែងកើតហេតុខណ:បើកត្រាក់ទ័រភ្ជួរដី​ក្នុងចម្ការស្វាយចន្ទី ជាន់ប៉ះចំមីនតោន នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣  ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ... Read More »

នគរបាលចរាចរណ៍ហាមដាច់ខាតធ្វើការផាកពិន័យតាមដងផ្លូវឬហុចដៃយកលុយពីតៃកុងឡានតាមគោលដៅ

ខេត្តកណ្តាល៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលដាក់គោលដៅត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហាមដាច់ខាតធ្វើការផាកពិន័យតាមដងផ្លូវ​គឺត្រូវចេញតែបណ្ណបទល្មេីសនិងបណ្ណពិន័យឱ្យម្ចាស់យានយន្តទៅបង់ផាកពិន័យនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាល​។   នគរបាលចរាចរណ៍មិនត្រូវហុចដៃយកលុយតៃកុងឡានតាមគោលដៅឡើយ។ ចំណុចដែលត្រូវបានផាកពិន័យចំពោះរថយន្តមានចំនួន៩ចំណុចសំខាន់ៗ រីឯម៉ូតូមានចំនួន៧ចំណុច ក្រៅពីនោះមិនត្រូវផាកពិន័យឡើយ ។ ចំពោះមន្ត្រីនគរបាលចរាចរណ៍ដែលចុះអនុវត្តច្បាប់នៅលើដងផ្លូវ មិនត្រូវឃាត់អ្នកបើកបរឱ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ពេលឃើញចំណុចល្មើសច្បាប់ណាមួយចាំឃាត់ត្រួតពិនិត្យ ។ ដោយឡែកគោលដៅត្រួតពិនិត្យមិនមានសិទ្ធិធ្វើការផាកពិន័យនៅគោលដៅទេ ... Read More »

បុគ្គលិកឆ្នោតកោសយីហោសុីន នីវ ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីយកលុយក្រុមហ៊ុនជិត៥មុឺនដុល្លារ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនឆ្នោតកោសយីហោ”ស៉ីន នីវ” ត្រូវបានម្ចាស់ ក្រុមហ៊ុនចាប់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌចំការមន ចាត់ការតាមច្បាប់ពាក់ព័ន្ធករណីយកលុយក្រុមហ៊ុនជិត៥មុឺនដុល្លារចាយអស់ ហើយគ្មានលុយសងក្រុមហ៊ុនវិញ ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ ២០២០នៅចំណុចក្រុមហ៊ុឆ្នោតកោសសុីន នីវ តាមផ្លូវបេតុងក្រុម៧៨ ... Read More »

រថយន្តពាក់ស្លាកលេខភ្នំពេញ 3E 9949បោលខុសផ្លូវបុកចូលផ្ទះប្រជាពលរដ្ឋខ្ទេចទាំងស្រុង

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បើករថយន្តជែងគោយន្តកន្រ្តៃ មួយគ្រឿងពីមុខក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលរាបដល់ដី រួមទាំងខូចខាតសម្ភារមួយចំនួនទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្រនេះ បានកើតឡើងនាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ... Read More »

ចាប់ខ្លួនបុរសម្នាក់ ក្រោយយកវីដេអូអាក្រាតរបស់សង្សារទៅបង្ហោះតាមហ្វេសប៊ុក ព្រោះខឹងខាងស្រីសុំបែក

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបន្ទាប់ពីរូបគេបានយករូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន ទៅបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ព្រោះតែខឹងខាងស្រីសុំបែក ទៅមានអ្នកថ្មី ខណៈស្នេហារបស់ពួកគេ ស្គាល់គ្នាតាមអនឡាញប៉ុណ្ណោះ មិនដែលជួបមុខគ្នាផ្ទាល់នោះទេ។ ជនសង្ស័យឈ្មោះ ឈុន កុយ ... Read More »

Breaking News ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកង ចូលខ្លួនមកសុំទោសហើយ

ភ្នំពេញ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ និងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានដែលបានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថាខ្លួនពិតជាបាន ... Read More »

អភិបាលខេត្តស្ទឹងត្រែងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្រ៣០០គ្រួសារ

ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តស្ទឹងត្រែង បាននាំអំណោយកាកបាទក្រហមកម្ពុជាចែកជូនដល់គ្រួសារក្រីក្រចំនួន៣០០គ្រួសារ រស់នៅក្នុងស្រុកសៀមប៉ាង។ នៅសាលាឃុំសន្តិភាពនិងវត្តទួលរលួស ហៅ(វត្តផាបាំង)លោកម៉ុម សារឿនអភិបាលនៃគណៈអភិបាលខេត្តបាននាំយកអំណោយមកចែកជូនគ្រួសារក្រីក្រចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៣០០គ្រួសារ។ ក្នុងពិធីចែកអំណោយនាថ្ងៃទី១៣ ខែឧសភានេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត ... Read More »

លុបអាជ្ញាបណ្ណវិទ្យុ FM99.75 នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រ «រិទ្ធិសែន» ក្រោយផ្សាយព័ត៌មានបំផ្លើសការពិត ចេតនាញុះញង់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ «រិទ្ធិសែន»។ ការសម្រេចលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណទាំងពីរខាងលើ ... Read More »

ពលរដ្ឋខ្មែរអ៊ិស្លាមមានជីវភាពខ្វះខាតជាង១៣០គ្រួសារ ទទួលគ្រឿងឧបភោគបរិភោគពីសមាគមនិស្សិតមុស្លីម

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរអ៊ិស្លាមមានជីវភាពខ្វះខាត រកស៊ីមួយថ្ងៃដើម្បីរស់មួយថ្ងៃ ដោយពឹងអាស្រ័យលើច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយដែលភាគីថៃបានបិទនោះ ពេលនេះពលរដ្ឋខ្មែរអ៊ិស្លាមចំនួន១៣០គ្រួសារ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតបានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគពីសមាគមនិស្សិតមុស្លីមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅក្នុងវិហារអ៊ិស្លាម ក្រុងប៉ោយប៉ែត។  លោក ង៉ោ ... Read More »

ផែនការសកម្មភាព​អភិរក្សដំរីអាស៊ី​កម្ពុជា ត្រូវបានចេញ​ជាលើកដំបូង

ផែនការសកម្មភាពអភិរក្ស​ដំរីអាស៊ី​កម្ពុជា​​​​​ត្រូវ​បាន​ដាក់​ចេញជា​លើក​ដំបូង​​ដោយ​ក្រសួង​បរិស្ថានក្រោម​​ការ​សហការ​ជា​មួយ​អង្គការសត្វព្រៃ និងរុក្ខជាតិ​អន្តរជាតិ(FFI)។ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ​ នៃ​ក្រសួង​បរិស្ថាន បាន​ធ្វើ​ការ​ជា​មួយ​ដៃ​គូ ​ជាតិ និង​អន្តរជាតិ​​ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ដើម្បី​រៀប​ចំ​ផែន​ការ​សកម្មភាពនេះ​ឡើង ដោយមានជំនួយ​ផ្នែក​បច្ចេក​ទេសពី​ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)។ ក្រុមអភិរក្សដំរីព្រៃនៅ​កម្ពុជា(CECG)ត្រូវបានបង្កើត​ឡើង​នៅ​ឆ្នាំ២០០៥​ ដោយ​អង្គការ​សត្វ​ព្រៃ និង​រុក្ខ​ជាតិ​អន្តរជាតិ​ ក្រោម​ការ​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ដើម្បីអភិរក្ស​ដំរីអាស៊ី​នៅ​កម្ពុជា​ តាម​រយៈ​ការ​រក្សា​​ស្ថិរភាព​ ... Read More »

ដំណឹងល្អថ្ងៃនេះប្រទេសថៃ គ្មានអ្នកឆ្លងថ្មីទេ

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១៣ ខែឧសភា​ឆ្នាំ២០២០ ។ Updated Covid-19 Situation in Cambodia & Thailand as of ... Read More »

រយៈពេល៨ថ្ងៃប្រជាពលរដ្ឋសម្រុកយករថយន្តមកឆៀករួច៨៨៩គ្រឿងនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋនិងអាជីវករបានយករថយន្តមកឆៀកយ៉ាងច្រើនបន្តកន្ទុយគ្នានៅក្រុងស្វាយរៀងខណះរយៈពេល៨ថ្ងៃមានរថយន្តធ្វើឆៀករួចចំនួន៨៨៩គ្រឿងទាំងយានយន្តធុនតូច ធំនិងរថយន្តដឹកកម្មករផងដែរ។ បើតាមលោក ព្រំ ផូ ប្រធានការិយាល័យបច្ចេកទេសយានយន្តមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹងថា យានយន្តដែលមកពិនិត្យបច្ចេកទេសនេះ គឺមានមកពីខេត្តព្រៃវែង ខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀង ក្នុងមួយថ្ងៃជាមធ្យមត្រួតពិនិត្យបានចាប់ពី៨០គ្រឿងទៅ១២០គ្រឿងបើប្រព័ន្ធគ្រប់គ្រងគ្មានបញ្ហាដោយមានរថយន្តនៅតែសម្រុកមកធ្វើឆៀកច្រើននៅឡើយទើបសម្រេចនៅត្រួតពិនិត្យបច្ចេកទេសយានយន្តនេះរហូតដល់ថ្ងៃទី១៥ឧសភាឆ្នាំ២០២០ទើបបញ្ចប់នៅស្វាយរៀង។ លោកបន្ថែមថារហូតមកដល់រសៀលថ្ងៃទី១២ឧសភានេះមានយានយន្តតូចធំដែលបានត្រួតពិនិត្យបច្ចេកទេស(ឆៀក)រួចចំនួន៨៨៩គ្រឿង។ យោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ៣៩ អនក្រ. បក ត្រង់ជំពូកទី៣ ... Read More »

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ ព្រះវស្សា

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ ... Read More »

រូឡូកិនថ្នល់ក្រឡាប់ផ្ងារជើងសង្កត់តៃកុងស្លាប់ ខណ:កំពុងធ្វើសកម្មភាពកិនផ្លូវលើខ្នងទំនប់

ខេត្តស្ទឹងត្រែង៖  រូឡូកិនថ្នល់កំពុងធ្វើផ្លូវលើខ្នងទំនប់សុខៗ ស្រាប់តែភ្លាត់ស្នៀតក្រឡាប់បះជើងធ្លាក់ចូលប្រឡាយ សង្កត់តៃកុងបាក់ដៃជាច្រើនកំណាត់សង្កត់លើខ្លួននិងបោកក្បាលសន្លប់ស្តូកស្តឹង ហើយភ្លាមៗនោះក្រុមការងារបានស្ទុះទៅជួយសង្គ្រោះ នឹងដឹកយកទៅមន្ទីរពេទ្យខេត្ត តែត្រូវបានដាច់ខ្យល់ស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ... Read More »

មន្រ្តីឧទ្យានុរក្សទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ

ខេត្តកំពង់ឆ្នាំង ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិេសសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលលោក សៅ ... Read More »

បញ្ឈប់ទៅ ការបង្កើតគណនីហ្វេសប៊ុកផលិតបង្ហោះព័ត៌មានមិនពិត ដើម្បីទាញយក Likes, Views, Shares ទាញយកប្រជាប្រិយភាព

ភ្នំពេញ៖ ផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សូមជម្រាបជូនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកឲ្យបានជ្រាប ថាព័ត៌មាន និងរូបភាពខាងក្រោម ជាព័ត៌មានមិនពិត ជាព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកផលិតបង្ហោះ ដើម្បីទាញយក Likes, Views, Shares ទាញយកប្រជាប្រិយភាព និងផលប្រយោជន៍ផ្សេងៗផ្ទាល់ខ្លួន ... Read More »

អាមេរិកព្យាយាមលុបចិនចេញពីគម្រោងផលិតទឹកសាបធំបំផុតលើពិភពលោក

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អុីស្រាអែលកាលពីថ្ងៃទី១៣ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា លោកនឹងជំរុញឲ្យអុីស្រាអែលដកក្រុមហ៊ុនចិនចេញពីការសាងសង់ និងដំណើរការរោងចក្រចម្រោះទឹកសមុទ្រឲ្យទៅជាទឹកសាបធំបំផុតនៅលើពិភពលោក។ រដ្ឋាភិបាលអាមេរិក បារម្ភខ្លាចក្រុមហ៊ុន Hutchison របស់ចិនទទួលបានជ័យជម្នះក្នុងការដេញថ្លៃសាងសង់រោងចក្រចម្រោះទឹកធំបំផុតលើពិភពលោក ស្ថិតនៅតំបន់សមុទ្រ Palmahim ភាគខាងត្បូងអុីស្រាអែល។ ... Read More »

លោកស្នងការ៖ ក្នុងនាមជាសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែគោរពច្បាប់ និងធ្វេីជាគំរូឲ្យបានល្អ ដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងនាមជាសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែគោរពច្បាប់ និងធ្វេីជាគំរូឲ្យបានល្អ ដល់ប្រជាពលរដ្ឋ។ លោកឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងពីគោលការណ៍៣ ចំណុចដល់សមត្ថកិច្ច ធ្វើជាគំរូល្អ ... Read More »

ម្ចាស់ផ្ទះទុកប្រេងធ្វេសប្រហែស បណ្តាលអោយឆាបឆេះ ផ្ទះ ឡាន ម៉ូតូ ជាច្រើនគ្រឿង នៅស្ទឹងហាវ

ខេត្តព្រះសីហនុ៖ យ៉ាងតិច ក៏មានរថយន្ត៤គ្រឿង ម៉ូតូ ៣គ្រឿង ផ្ទះ២ខ្នង រងការខូចខាត ដោយអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ​ក្រុម១ ... Read More »

មន្ត្រីជំនាញអនុវត្តការងារបានច្រើន ខណៈរដូវបិទនេសាទកាន់តែចូលមកកៀក

 ខេត្តពោធិ៍សាត់៖ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា ក្រុមការងារមន្ត្រីជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត-ស្រុក និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបានច្រើនគួរឲ្យកត់សម្គាល់ នៅគ្រាដែលរដូវបិទនេសាទកាន់តែរំកិលចូលមកកៀក។ ប្រភពរាយការណ៍បន្តថា សកម្មភាពក្រុមការងារចុះអនុវត្តព្រមគ្នា ក្នុងតំបន់ព្រៃរនាម និងលើផ្ទៃទឹកបឹងទន្លេសាប នៃភូមិសាស្រ្តខេត្តពោធិ៍សាត់ ... Read More »

១២ថ្ងៃ នគរបាលខណ្ឌឫស្សីកែវឃាត់រថយន្តនិងម៉ូតូជាង៥០០គ្រឿង ភាគច្រើនបទល្មើសម៉ូតូមិនពាក់មួកសុវត្ថិភាព

ភ្នំពេញ:សូមបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការទូទៅត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ។ មុននឹងបងប្អូនចេញដំណើរពីផ្ទះជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដាក់គន្លឹះឲ្យបានត្រឹមត្រូវ ហើយបើជិះរថយន្តត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានគ្រប់គ្រាន់។ នេះជាការលើកឡើងរបស់លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២០។លោកបានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌឫស្សីកែវបានដាក់គោលដៅដើម្បីរឹតបន្តឹងនិងផាកពិន័យនៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីឆ្លើយតបក្នុងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។ ... Read More »