ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សមត្ថកិច្ចត្រៀមបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅតុលាការ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យត្រៀមនឹងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅតុលាការនៅថ្ងៃទី៣០​ ខែមេសាឆ្នាំ២០២៤នេះដេីម្បីចាត់ការតាមនីតិវិធី។  ជនសង្ស័យឈ្មោះ ហ៊ែល ផាយុត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ស្នាក់នៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ... Read More »

ជនសង្ស័យ៤នាក់សុំលុយគេមិនឲ្យយកដុំថ្មវាយបុរសម្នាក់ប្លន់យកទូរស័ព្ទនឹងប្រាក់មួយចំនួនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យ៤នាក់សុំលុយគេមិនឲ្យយកដុំថ្មវាយបុរសម្នាក់ប្លន់យកទូរស័ព្ទនឹងប្រាក់មួយចំនួនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នៅចំណុចមាត់ទន្លេ ផ្លូវលំ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា យាងធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ហាង KFC ជាង 100 នៅម៉ាឡេស៊ីត្រូវបិទទ្វារ ដោយសារពលរដ្ឋឈប់គាំទ្រពាក់ព័ន្ធសង្គ្រាមក ហ្គាហ្សា

ទោះបីបានផ្លាស់ប្តូរយុទ្ធសាស្រ្តម៉ាកយីហោរបស់ខ្លួនទៅជាអ៊ិស្លាមកាន់តែច្រើននៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែប្រជាជនម៉ាឡេស៊ីជាច្រើននៅតែបន្តងាកចេញ លែងចូលហាង KFC ធ្វើឱ្យហាងនេះមិនអាចដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ីបានទៀតឡើយ។ បន្ទាប់ពីប្រជាជនម៉ាឡេស៊ីជាច្រើនខែ “ងាកចេញ” ពីអាជីវកម្មដែលមានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងជម្លោះ Gaza ខ្សែសង្វាក់អាហាររហ័ស KFC ត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេស និងបានបិទភោជនីយដ្ឋានចំនួន 108 ... Read More »

សូមប្រុងប្រយ័ត្ន​ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ , គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ការប្រែប្រួលអាកាសធាតុ៖​ ខេត្តជាង១០​ អាចនឹងប្រឈម«ខ្វះទឹកប្រើប្រាស់»ប្រសិនបើនៅតែបន្ដគ្មានភ្លៀងធ្លាក់

ភ្នំពេញ៖ ខេត្តប្រមាណជាង ១០ខេត្ត​របស់​កម្ពុជា​ អាចនឹងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ប្រសិនបើនៅតែបន្ដគ្មានភ្លៀងធ្លាក់​ ខណៈ​ការប្រែប្រួលអាកាសធាតុ នាំឱ្យកម្ដៅកើនឡើងខ្លាំង នៅលើពិភពលោក។​ ការកើនឡើងនូវកម្ដៅ នៅក្នុងរដូវប្រាំងនេះ ក៏បានធ្វើឱ្យខេត្តមួយចំនួនខ្វះខាតទឹកប្រើប្រាស់ ពិសេស ខេត្តតាកែវ ដែលតំបន់មួយចំនួន ក៏កំពុងខ្វះខាតទឹកប្រើប្រាស់។ ... Read More »

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ៖ ការវិវត្តនៃពិភពលោកសព្វថ្ងៃ គឺគ្រោះថ្នាក់ណាស់ ពិសេសប្រទេសតូចៗដូចកម្ពុជា

ភ្នំពេញ​៖​ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ​ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា​៖ ការវិវត្តនៃបរិបទពិភពលោកបច្ចុប្បន្ននេះ គឺគ្រោះថ្នាក់បំផុតចំពោះបណ្ដាប្រទេសទាំងអស់ ជាពិសេសប្រទេសតូចៗដូចជា កម្ពុជាតែម្ដង។ អ្នកជំនាញរូបនេះ បន្តថា បរិបទនេះ ការកំណត់នយោបាយការបរទេស និងភូមិសាស្ត្រនយោបាយ ... Read More »

លោកសន្តិបណ្ឌិត ខៀវ សុភ័គ នាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ជូនតំណាងគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេគ ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ មានកិត្តិយសទទួលស្វាគមន៍ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការសោយព្រះក្រយាប្រកបដោយភាតរភាព និងភាពស្និទ្ធស្នាល

ភ្នំពេញ ៖ ខ្ញុំបាទមានកិត្តិយសដោយបានអមដំណើរជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម ហ៊ុន ម៉ានិត ដើម្បីទទួលស្វាគមន៍ ... Read More »

ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ យាងសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ប្រកបដោយព្រះភ័ក្រ្ក ទឹកមុខញញឹមបំផុត !

ភ្នំពេញ ៖ ព្រះចៅស៊ុលតង់ ហាជី ហា សិន ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន ... Read More »

ត្រីមាសទី១ ឆ្នាំនេះ រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លានដុល្លារ

ភ្នំពេញ ៖ រយៈពេល៣ខែដំបូងនៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លានដុល្លារ។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ... Read More »

សាលាអាមេរិកចាត់វិធានការយ៉ាងខ្លាំងជាមួយសិស្សដែលមិនព្រមរុះរើជំរំតវ៉ា

សាកលវិទ្យាល័យ Columbia បានចាប់ផ្តើមផ្អាកការតវ៉ារបស់និស្សិតដែលគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីពួកគេបានបដិសេធមិនព្រមរុះរើតង់មួយនៅក្នុងបរិវេណសាលាក្នុងទីក្រុង ញូវយ៉ក។ ការដឹកនាំរបស់សាលា Ivy League ដ៏មានកិត្យានុភាពក៏បានបរាជ័យក្នុងការសម្រេចបានលទ្ធផលណាមួយក្នុងការចរចាដើម្បីបញ្ចប់ចលនាតវ៉ា។ ប្រធានសាកលវិទ្យាល័យ Columbia លោក Nemat Minouche Shafik ... Read More »

កងទ័ពកម្ពុជា-ឡាវបើកកិច្ចប្រជុំនៅខេត្តសៀមរាបដើម្បីពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែន នៃប្រទេសទាំងពីរ

ខេត្តសៀមរាប៖ ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារ រ៉ូយ៉ាល អង្គរ រីសត ខេត្តសៀមរាបគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិ សុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ​បាន​បើក​កិច្ចប្រជុំពិភាក្សាគ្នាលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាព​កិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ព្រំដែន​ប្រទេស​ទាំងពីរ និងបន្តរៀបចំយន្តការ​ទាក់ទង​ទៅ​នឹង​របៀប​របប​ការងារ​របស់​គណៈ​កម្មការ​ផង​ដែរ។  ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង នាយសេនាធិការចម្រុះកងយោធ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ ឃាត់ខ្លួន​មនុស្ស ៤៩នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន​ ៤៩នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ... Read More »

កីឡាករបាល់ឱបសញ្ជាតិអង់គ្លេសម្នាក់​ត្រូវជាប់ពន្ធនាគារ៤ខែក្រោយមានអំពើហិង្សាក្នុងហាងស្រាមួយក្នុងប្រទេសអេស្ប៉ាញ

កីឡាករបាល់ឱបអង់គ្លេសឈ្មោះ Billy Vunipola ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ខែ និងពិន័យជាប្រាក់ចំនួន២៤០អឺរ៉ូ (២៥៦.៩២ដុល្លារអាមេរិក) សម្រាប់ការប្រើអំពើហិង្សាដោយយកដុំថ្មវាយគូជម្លោះ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅទីក្រុង Mallorca ប្រទេសអេស្ប៉ាញ បន្ទាប់ពីឧប្បត្តិហេតុនៅហាងស្រាមួយកន្លែង។ តុលាការពិនិត្យរបស់ Palma ក៏បានបញ្ជាឱ្យគាត់បង់ប្រាក់ចំនួន៥០០អឺរ៉ូដល់មន្រ្តីប៉ូលិសម្នាក់ដែលបានរងរបួសក្នុងអំឡុងពេលឧប្បត្តិហេតុបន្ទាប់ពីការកាត់ក្តីយ៉ាងឆាប់រហ័សកាលពីថ្ងៃអាទិត្យ។ នៅក្រោមច្បាប់របស់អេស្ប៉ាញ ... Read More »

លោក​ ហ៊ុយ​ វណ្ណៈ ​៖​ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង

ភ្នំពេញ​៖​ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី​ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង។  លោក​ ហ៊ុយ​ វណ្ណៈ​ បានថ្លែង​បញ្ជាក់ថា​ ... Read More »

🔥🔥ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះ​ប្រជាពលរដ្ឋ​ ក្នុងសង្កាត់ច្រាំងចំរេះទី១​ ខណ្ឌ​ឫស្សីកែវ(មានវីដេអូ)​

ភ្នំពេញ​៖​ មានករណីអគ្គិភ័យ កំពុង​ឆាបឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ម្ដុំគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​ នៅវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។  សូម​រង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​នាពេល​ក្រោយ​៖ Read More »

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទទទួលជួបតំណាងក្រសួងមហាផ្ទៃដើម្បីសួរសុខទុក្ខនិងចូលរួមរំលែកមរណទុក្ខចំពោះយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបឯកឧត្ដម នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ... Read More »

មានបេក្ខភាព៣រូប ទទួលបានសិទ្ធិពេញលេញ ក្នុងការឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី ដែលគ្រោងបោះឆ្នោតនៅថ្ងៃទី២ ឧសភា ខាងមុខនេះ !

ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោត បានសម្រេចជ្រើសរើសបេក្ខភាពផ្លូវការចំនួន ៣រូបប៉ុណ្ណោះ ដែលទទួលបានសិទ្ធិពេញលេញក្នុងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី។  បេក្ខភាព៣រូបនោះ រួមមាន លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ... Read More »

ឥណ្ឌូណេស៊ីប្រកាសអាសន្នកម្រិតខ្ពស់ ក្រោយភ្នំភ្លើង Ruang ផ្ទុះសាជាថ្មី

សារព័ត៌មាន Reuters នៅថ្ងៃទី ៣០ ខែមេសាបានផ្សាយថា ភ្នំភ្លើង Ruang របស់ឥណ្ឌូណេស៊ីនៅលើកោះ Sulawesi បានផ្ទុះសាជាថ្មីនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះដោយបញ្ចេញផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពីការផ្ទុះកាលពីដើមខែមេសានេះបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទអាកាសយានដ្ឋានមួយផងដែរ។ ... Read More »

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅថ្ងៃទី៣០​ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង០២និង ៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន ... Read More »

ក្រសួងអប់រំ ណែនាំពីការថែរក្សាសុខភាព និងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យមានការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម ... Read More »

ខ្សែការពារ Silva នឹងចាកចេញពី Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ

ខ្សែការពារ Thiago Silva របស់ក្រុមតោខៀវ Chelsea នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករសញ្ជាតិប្រេស៊ីលដែលបានចូលរួមជាមួយក្រុមតោខៀវដោយមិនគិតថ្លៃផ្ទេរពី Paris St-Germain ក្នុងឆ្នាំ២០២០ បានបង្ហាញខ្លួន១៥១ប្រកួតសម្រាប់ក្រុមតោខៀវ។ គាត់​បាន​ជួយក្រុមឈ្នះ​ពាន៣​ក្នុង​ពេល​នោះ​រួម​ទាំង Champions League ២០២០–២០២១ផងដែរ។ ... Read More »

ពលរដ្ឋជាង ២០០គ្រួសារ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ កំពុងខ្វះទឹកប្រើប្រាស់ ត្រូវបានសមត្ថកិច្ចដឹកទឹកផ្តល់ជូន

ខេត្តកំពត ៖ ដោយសារអាកាសធាតុក្តៅខ្លាំង បានធ្វើឱ្យតំបន់មួយចំនួន ក្នុងខេត្តកំពត អាចប្រឈមនឹងកង្វះទឹកប្រើប្រាស់។ ក្នុងនោះពលរដ្ឋជាង ២០០គ្រួសារ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ កំពុងខ្វះទឹកប្រើប្រាស់ ត្រូវបានសមត្ថកិច្ចដឹកទឹកផ្តល់ជូន។ សូមបញ្ជាក់ថា ៖ ការណ៍នេះ ... Read More »

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីចាក់ថ្មច្រាំងទន្លេ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចាត់តាំង ... Read More »

ប្រធានសភាតំណាងរាស្រ្តអាមេរិកបានជំរុញឱ្យប្រធានាធិបតី Biden បញ្ឈប់ ICC ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល

ប្រសិនបើតុលាការអន្តរជាតិ ICC ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល គឺជាផលលំបាកយ៉ាងខ្លាំងសម្រាប់ប្រទេសលោកខាងលិច ក្នុងការអនុវត្តច្បាប់ចាប់ខ្លួន ហើយបើមិនអនុវត្តទេនឹងរងការថ្កោលទោសពីសហគមន៍អន្តរជាតិ។ នៅពេលនេះ ប្រធានសភាអាមេរិកលោក Mike Johnson បានអំពាវនាវឱ្យប្រធានាធិបតី Joe Biden ទាញយកផលប្រយោជន៍ពីឥទ្ធិពលរបស់សហរដ្ឋអាមេរិកដើម្បីរារាំងផែនការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​៖​ អ្នកសារព័ត៌មាន​ គឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ភ្នំពេញ​៖​ កិច្ចប្រជុំដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានពិភាក្សាអំពីការចុះឈ្មោះ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អបអរសាទរ ខួបលើកទី២៥ កម្ពុជាចូលជាសមាជិកអាស៊ាន​ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២៤)

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ចូលរួម​អបអរសាទរ ខួបលើកទី២៥ កម្ពុជាចូលជាសមាជិកអាស៊ាន​(៣០ មេសា ១៩៩៩ – ៣០ ... Read More »

អបអរសាទរខួបលើកទី ២៥ នៃការបញ្ចូលព្រះរាជាណាចក្រកម្ពុជាជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN) 🇰🇭

ភ្នំពេញ ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍  អាស៊ាន(ASEAN)។ ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានធ្វើឱ្យសមាគមប្រជាជាតិមួយនេះ ក្លាយជាអង្គការតំបន់ដែលប្រមូលផ្តុំប្រទេសទាំងអស់នៃតំបន់អាស៊ីអាគ្នេយ៍។ រយៈពេល ២៥ ឆ្នាំ នៃដំណើររួមគ្នា ... Read More »

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី រយៈពេល៨ខែមកនេះ មានភាពល្អប្រសើរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកោតសរសើរ ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី រយៈពេល៨ខែមកនេះ មានភាពល្អប្រសើរ។ សម្តេចតេជោ លើកឡើងថា ៖ ដើម្បីសម្រេចបានមហិច្ឆតាដ៏ធំធេងនេះ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ... Read More »