ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ។ លោកបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព ... Read More »

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ «រួមគ្នា សំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»

ភ្នំពេញ​៖​ «រួមគ្នា សំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ» នេះជាការលើករបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងវេទិកា«អាកាសធាតុ ឆ្នាំ២០២៤ » នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីបណ្តាអង្គទូតនានា ... Read More »

មន្ត្រីការពារជាតិអាមេរិក៖ ទាហានកូរ៉េខាងជេីង ៣,០០០នាក់ នៅក្នុងប្រទេសរុស្ស៉ី

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើងបញ្ជូនទាហានចំនួន ៣,០០០នាក់ទៅកាន់ប្រទេសរុស្ស៉ីសម្រាប់ការដាក់ពង្រាយដែលអាចទៅរួច នៅអ៊ុយក្រែន។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅទីក្រុងរ៉ូម ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ... Read More »

រថយន្ត​តូយ៉ូតា​ព្រូស​បើក​បុក​ខឿន​ថ្ម​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​ ​សមត្ថកិច្ច​មិន​ឃាត់​បែរជា​ឱ្យរថយន្ត​ទៅ​បាត់​

ភ្នំពេញ​៖​ រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​បើក​លឿនជ្រុលបុកឡេីងខឿន​​ចិញ្ចើម​ផ្លូវ​ គងជាប់រងការខូចខាតខណៈសមត្ថកិច្ចទៅដល់មិនឃាត់បែរជាឱ្យរថយន្តបង្កបេីកចេញទៅបាត់​ដោយមិនដឹងមូលហេតុ​កាល​ពី​វេលាម៉ោង​ ១០និង​៣០នាទី​យប់​ថ្ងៃ​ទី​២៣ខែ​តុលា​ឆ្នាំ​២០២៤​  នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​គល់​ស្ពាន​អាកាស​ជម្ពូវ័ន​ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។ តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាតូយ៉ូតា​ ព្រូសពណ៌ផ្សែងបារី​ ពាក់ស្លាកលេខភ្នំពេញ2AK 5990 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតឡេីងខឿន​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកិច្ចព្រមព្រៀងក្រុងប៉ារីស អាចស្វែងរកសន្តិភាពឱ្យកម្ពុជាបានដែរឬទេ?

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ថ្ងៃទី២៣ តុលា ១៩៩១ គឺជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាយើង បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចទទួលបានសន្តិភាពពេញលេញនោះទេ ដោយសារនៅតែមានការវាយប្រយុទ្ធគ្នាបង្កអសន្តិសុខសង្គមដដែល។ ... Read More »

ចិននិងជប៉ុនបើកកិច្ចពិភាក្សាជុំទី ១៧ នៃយន្តការពិគ្រោះពិភាក្សាជាន់ខ្ពស់ស្តីពីកិច្ចការសមុទ្រ

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៣ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែតុលា​​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៣ ... Read More »

វឌ្ឍនភាពឈ្នះ-ឈ្នះរបស់BRICS កសាងពហុប៉ូលនៃកិច្ចសហប្រតិបត្តិការ

អន្តរជាតិ ៖ ក្រុមប្រទេសBRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីកិច្ចប្រជុំការទូតពេញលេញលើកទី១ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានឆ្លងកាត់ទុក្ខលំបាកអ្វីខ្លះកាលពីអតីតកាល

ខេត្តមណ្ឌលគិរី ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ... Read More »

ព្យុះ Trami កំពុងបោកបក់មកលើខេត្តភាគខាងជើង និងបង្កជាទឹកជំនន់ នៅហ្វីលីពីន

សារព័ត៌មាន Reuters បានផ្សាយថា ព្យុះត្រូពិក Trami បានបោកបក់លើផ្នែកភាគឦសាននៃកោះ Luzon ដ៏សំខាន់ របស់ហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ បង្ខំឱ្យសាលារៀន និងការិយាល័យរដ្ឋាភិបាល ត្រូវបិទទ្វាររយៈពេលពីរថ្ងៃជាប់ៗគ្នា ... Read More »

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ”

ខេត្ត​មណ្ឌលគិរី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ តុលា ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ” ។  ... Read More »

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំជាមួយ គណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤

ខេត្តកំពត ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ... Read More »

ណាតូ បង្ហាញក្តីបារម្ភ ក្រោយទួរគី ចង់ចូលរួមជាមួយ BRICS

លោក Mark Rutte បាននិយាយថា ទួរគីមានសិទ្ធិស្វ័យភាពក្នុងការស្នើសុំចូលរួមជាមួយ BRICS ហើយនេះមិនប៉ះពាល់ដល់ជំហររបស់អង់ការ៉ានៅក្នុងណាតូទេ។អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte បាននិយាយថា ទួរគីដូចជាប្រទេសដទៃទៀតនៅក្នុងប្លុកនេះ “មានសិទ្ធិអធិបតេយ្យភាព” ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងក្រុមប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ... Read More »

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើអ្វីជាកត្តាអំណោយផលសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា?

ខេត្តមណ្ឌលគិរី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសុខសន្តិភាព គឺជាកត្តាអំណោយផលដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ... Read More »

រោងចក្រមួយនៃក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់តួកគីបានរងការវាយប្រហារដោយភេរវកម្ម

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៣ ខែតុលាតាមម៉ោងក្នុងតំបន់  ... Read More »

កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយអញ្ជើញចូលរួមប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM)នៅប្រទេសប្រុយណេ

ប្រុយណេ÷កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) ដោយផ្តោតលើប្រធានបទ “ការកសាងភាពធន់អាស៊ាន តាម រយៈ ការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ប្រកប ដោយចីរភាព ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើមានកត្តាអ្វីខ្លះ? ដែលធ្វើឱ្យប្រទេសកម្ពុជាឆ្លងផុតពីភ្លើងសង្គ្រាម

ខេត្តមណ្ឌលគិរី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ខេត្តមណ្ឌលគិរីជាខេត្តសំបូរធនធានធម្មជាតិមានសក្តានុពលនៅមានច្រើន ប៉ុន្តែមិនអាចធ្វើអ្វីបានទេ បើគ្មានលទ្ធភាពបានន័យថា គ្មានកត្តាអំណោយផលដែលយើងអាចធ្វើបាន។សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

លោកXi JinpingជួបជាមួយលោកNarendra Modiនាយករដ្ឋមន្ត្រីឥណ្ឌា

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំដោយឡែក ជាមួយគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំដោយឡែក ... Read More »

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីកម្ពុជាដកខ្លួនចេញពី CLV-DTA ក៏ក្រុមប្រឆាំងជ្រុលនិយម បន្តឃោសនាញុះញង់ ដើម្បីកេងចំណេញ នយោបាយ

ខេត្តមណ្ឌលគិរី ៖ ថ្លែងចេញពីខេត្តភូមិភាគឦសាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីប្រទេសកម្ពុជា ប្រកាសដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA ក៏ដោយ ប៉ុន្ដែក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បន្តឃោសនាញុះញង់ ... Read More »

ព្យុះត្រូពិក រំកិលឆ្ពោះទៅរកប្រទេសហ្វីលីពីន បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែង

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ស្របពេលដែលព្យុះត្រូពិកមួយ ឈ្មោះថា Trami កំពុងបោកបក់ឆ្ពោះមករក ឆ្នេរភាគខាងកើតនៃប្រទេសហ្វីលីពីន។គិតត្រឹមម៉ោង១១ព្រឹកថ្ងៃពុធនេះ ចំណុចកណ្តាលនៃព្យុះ ... Read More »

ចង់ចំណេញ ដាច់ចំណង ! ក្រុមចោរពីរនាក់ជិះម៉ូតូធ្វើសកម្មភាពលួចពងមាន់ពីលើរថយន្ត ត្រូវម្ចាស់ឃើញទាន់ដេញប៉ផាប់ចាប់ពភីងផ្ដួលម៉ូតូហើយរត់ចោល

ភ្នំពេញ៖ ជនសង្ស័យពីរនាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊យគីនិចមួយគ្រឿងមកធ្វើសកម្មភាពដើរលួចពងមាន់ដឹកតាមរថយន្ត តែអស់លក្ខណ៍ម្ចាស់ឃើញទាន់ក៏ជិះម៉ូតូប្រដេញពីក្រោយប៉ផាប់ពភីងធ្វើឲ្យជនសង្ស័យភ័យផ្ដួលម៉ូតូចោលរត់គេចខ្លួនចូលទៅក្នុងភូមិបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងកងរាជអាវុធហត្ថខណ្ឌ កាលពីវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារដើមគ ស្ថិតនៅលើផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។  ... Read More »

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ”

ខេត្ត​មណ្ឌលគិរី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ តុលា ២០២៤នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ” ... Read More »

ព្យុះទី២០ឈ្មោះត្រាមី (Trami) មានឥទ្ធិពខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើកម្ពុជា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២០ឈ្មោះត្រាមី (Trami) មានឥទ្ធិពខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធ ទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ ... Read More »

បុរសម្នាក់ចុះពីលើម៉ូតូដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកមកពីក្រោយបុកខ្ទាតជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច

ភ្នំពេញ៖ បុរសម្នាក់ដេីរឆ្លងផ្លូវតាមពីក្រោយពីពូរបស់ខ្លួនក៏ស្រាប់តែត្រូវ រថយន្តមិនស្គាល់ម៉ាកបេីកបុកបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមមួយរំពេច ។ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តាមបណ្ដោយ ផ្លូវ៦០ម៉ែត្រក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ។  ​   សពជនរងគ្រោះមានឈ្មោះសឿង សង់ ភេទប្រុស អាយុ៣១ឆ្នាំ ... Read More »

រោងចក្រ-សហគ្រាស១៥ទីតាំងទៀតបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា

ភ្នំពេញ៖ រោងចក្រ-សហគ្រាស មានចំនួនច្រើនឡើងជាបន្តបន្ទាប់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួត ពិនិត្យរួចហើយ។ រោងចក្រ សហគ្រាសចំនួន១០ ... Read More »

ស្របមេឃកំពុងភ្លៀង បុរសជាអ្នកដឹកជញ្ជូនម្នាក់ត្រូវរថយន្ដស៊េរីទំនេីបបុកបណ្ដាលឱ្យស្លាប់​យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ជាអ្នកដឹកជញ្ជូនស្លាប់នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅត្រើយម្ខាងជ្រោយចង្វា ផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។  ​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ដោយរថយន្តម៉ាក MG ពណ៌ស ... Read More »

លោក Xi Jinping ៖ យើងគួរកសាង“BRICS បែបច្នៃប្រឌិតថ្មី” ធ្វើជាអ្នកឆ្ពោះទៅមុខមុនគេនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ព្រឹកថ្ងៃទី២៣ ខែតុលាតាមម៉ោងក្នុងតំបន់  លោក ... Read More »