ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

នូវែលហ្សេឡង់ ៖ គ្រូបង្រៀន ប្រមាណ៥ម៉ឺននាក់ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែដោយសារតែការចំណាយប្រចាំឆ្នាំកើនឡើង

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា គ្រូបង្រៀនប្រហែល៥០,០០០នាក់ បាននាំគ្នាធ្វើកូដកម្មនៅក្នុងប្រទេសនូវែលហ្សេឡង់ ក្រោយកិច្ចពិភាក្សារបស់សហជីពជាមួយក្រសួងអប់រំដែលមានគោលដៅទាមទារឱ្យប្រាក់ខែនិងលក្ខខណ្ឌការងាររបស់គ្រូបង្រៀនទទួលបានភាពប្រសើរឡើងនោះ ស្ថិតក្នុងសភាពជាប់គាំង។ ការធ្វើកូដកម្មដើរចេញពីថ្នាក់រៀនរយៈពេលមួយថ្ងៃខាងលើនេះបានបង្ខំឱ្យសាលាមត្តេយ្យ ក៏ដូចជាសាលារៀនកម្រិតបឋមសិក្សានិងវិទ្យាល័យត្រូវបិទទ្វារនៅទូទាំងនូវែលហ្សេឡង់។ ក្រុមសហជីពគ្រូបង្រៀនបានលើកឡើងថា សំណើចុងក្រោយបំផុតរបស់រដ្ឋាភិបាលស្តីពីប្រាក់ខែនិងលក្ខខណ្ឌការងារគឺមិនសមស្របជាមួយនឹងស្ថានភាពនៃអតិផរណាបច្ចុប្បន្នឡើយ និងថាវិស័យអប់រំនាពេលនេះកំពុងស្ថិតនៅចំណុចវិបត្តិមួយ ... Read More »

កូរ៉េខាងជើងបាញ់មីស៊ីលមុនកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុន

យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ១៦ ខែមីនាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រខាងកើតប៉ុន្មានម៉ោងមុនពេលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុងតូក្យូ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា កាំជ្រួចនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ៧ៈ១០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ... Read More »

ការផ្លាស់ប្តូរទម្រង់ការប្រកួត World Cup របស់ FIFA អាចនឹងប៉ះពាល់ដល់ក្របខ័ណ្ឌកំពូលៗនៅអឺរ៉ុប

FIFA បានបង្ហាញពី “ការមិនយកចិត្តទុកដាក់ទាំងស្រុង” ចំពោះសារៈសំខាន់នៃការប្រកួតថ្នាក់ជាតិនេះ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះបានអនុម័តការប្រកួត Club World Cup ដែលមានក្រុមចំនួន៣២ក៏ដូចជាការប្រកួតបាល់ទាត់ពិភពលោកដែលបានពង្រីកជាមួយនឹងការប្រកួតចំនួន ១០៤ប្រកួត។ នៅមុនសមាជរបស់ខ្លួននៅទីក្រុង Kigali ប្រទេស Rwanda សហព័ន្ធបាល់ទាត់ពិភពលោក ... Read More »

អុីរ៉ង់ចាប់ខ្លួនជនសង្ស័យ១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សរាប់ពាន់នាក់

ប៉ូលិសអុីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សស្រីរាប់ពាន់នាក់នៅសាលារៀនទូទាំងប្រទេសអុីរ៉ង់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប៉ូលិសអុ៏រ៉ង់កាលពីថ្ងៃទី១៥ ខែមីនា បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន ១១០ នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សានុសិស្សរាប់ពាន់នាក់។ សិស្សសាលាបានលើកឡើងថា ចាប់ពីខែវិច្ឆិកា ... Read More »

Real Madrid ទម្លាក់ Liverpool ៣រដូវកាលជាប់គ្នា ខណៈ​ Napoli ឡើងទៅកាន់វគ្គ៨ក្រុមនៅ Champions League ជាលើកដំបូង

ក្តីសង្ឃឹមនៃក្របខ័ណ្ឌ Champions League របស់ Liverpool បានបញ្ចប់ក្រោមថ្វីជើងរបស់ក្រុម Real Madrid សម្រាប់រដូវកាលទី ៣ជាប់ៗគ្នា ខណៈដែលពួកគេបានបរាជ័យក្នុងការយកឈ្នះលើទឹកដី Anfield ជើងទី១ និងបន្តបរាជ័យក្នុងជើងទី២។ ក្រុមហង្សក្រហមដែលបានចាញ់ក្នុងជើងទី១លទ្ធផល ... Read More »

ឥទ្ធិពលរបស់ប្រធានាធិបតីចិនកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ ក្រោយផ្សះផ្សាទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីតជាមួយអ៉ីរ៉ង់

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីមួយរូបរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ធ្លាប់មកជួបថ្នាក់ដឹកនាំអារ៉ាប៊ីសាអ៊ូឌីតកាលពីឆ្នាំ២០២២ដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការដើរតួនាទីជា «ស្ពាន» ... Read More »

អ្នកចាំទី Zander Clark និង ​​Angus Gunn មានឈ្មោះក្នុងក្រុមស្កុតឡេនសម្រាប់គ្គជម្រុះ Euro 2024

អ្នកចាំទី Uncapped Zander Clark និង Angus Gunn ត្រូវបានបញ្ចូលក្នុងក្រុមរបស់ជម្រើសជាតិស្កុតឡេនសម្រាប់ការប្រកួតជម្រុះ Euro 2024 បើកឆាកខែនេះជាមួយសាយប្រ៊ូស (Cyprus) និងអេស្ប៉ាញ ។ អ្នកចាំទីជម្រើសដំបូង ... Read More »

កូរ៉េខាងត្បូងលុបចោលតម្រូវការឱ្យពាក់ម៉ាស់នៅលើសេវាដឹកជញ្ជូនសាធារណៈ

ប្រជាជនកូរ៉េនឹងមិនត្រូវបានតម្រូវឱ្យពាក់ម៉ាស់នៅពេលធ្វើដំណើរសាធារណៈចាប់ពីថ្ងៃទី ២០ ខែមីនាទៅ។ នេះជាវិធានការទប់ស្កាត់ការរាតត្បាត Covid-19 ដែលប្រទេសនេះអនុវត្តតាំងពីដើមឆ្នាំ ២០២០មក។ យោងតាមសារព័ត៌មាន Korea Herald ការប្រកាសខាងលើត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Han Chang-seob ក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល ... Read More »

ក្រោយការប៉ះទង្គិចគ្នារវាងយន្តហោះចម្បាំងរុស្ស៊ីនឹងដ្រូនអាមេរិក រុស្ស៉ីជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការហោះហើរបែប «អរិភាព»

ការប៉ះទង្គិចគ្នានៅលើដែនអាកាសរវាងយន្តហោះចម្បាំងរុស្សី នឹងយន្តហោះគ្មានមនុស្សបើករបស់អាមេរិកបណ្តាលឱ្យយន្តហោះគ្មានមនុស្សបើកធ្លាក់ចូលក្នុងសមុទ្របង្កឱ្យមានភាពតានតឹង។ ក្រោយសកម្មភាពខាងលើ ទីក្រុងមូស្គូកាលពីថ្ងៃពុធបានព្រមានប្រឆាំងនឹងការហោះហើររបស់សហរដ្ឋអាមេរិកបែប «អរិភាព» ខណៈដែលភាពតានតឹងបានកើនឡើង បន្ទាប់ពីយន្តហោះចម្បាំងរបស់រុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបុកជាមួយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅលើសមុទ្រខ្មៅ។ ទោះបីជារុស្ស៊ីបានបដិសេធថា យន្តហោះចម្បាំង Su-27 របស់ខ្លួនមិនបានវាយកម្ទេចយន្តហោះគ្មានមនុស្សបើក Reaper របស់អាមេរិកក៏ដោយ ក៏ទីក្រុងកៀវបាននិយាយថា ... Read More »

យន្តហោះចម្បាំងរុស្ស៊ីប៉ះជាមួយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកលើដែនអាកាសអន្តរជាតិ

នៅថ្ងៃទី១៤ ខែមីនា ការប៉ះទង្គិចគ្នារវាងយន្តហោះចម្បាំងរុស្ស៊ី នឹងយន្តហោះគ្មានមនុស្សបើករបស់អាមេរិក (UAV) ក្នុងដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅ នាថ្ងៃទី១៤ ខែមីនា បានបង្កក្តីបារម្ភអំពីការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បញ្ជាការដ្ឋានអឺរ៉ុបរបស់សហរដ្ឋអាមេរិកបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿងបានចូលរួមក្នុងការស្ទាក់ចាប់យន្តហោះ MQ-9 UAV ... Read More »

ក្លិបហង្សក្រហម Liverpool នឹង​ដំឡើង​ថ្លៃ​សំបុត្រ​រដូវ​កាលក្រោយ ដោយសារការកើនឡើងថ្លៃដើម

ក្លិបហង្សក្រហម Liverpool នឹងដំឡើងថ្លៃសំបុត្ររដូវកាលក្រោយរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំ ដោយសារការកើនឡើងនៃថ្លៃដើម។នេះបើយោងតាមក្លិប Premier League បានប្រកាសកាលពីថ្ងៃអង្គារ ទី១៤ មីនានៅក្នុងការសម្រេចចិត្តមួយដែលក្រុមប្រឹក្សាអ្នកគាំទ្រក្លិបហៅថា “ហួសហេតុ និងអយុត្តិធម៌” ។ ក្លិបនឹងបន្តបង្កកតម្លៃសម្រាប់ក្មេងតូចៗ និងការលក់ទូទៅក្នុងតំបន់ ដែលនឹងនៅតែមានតម្លៃ៩ផោន ... Read More »

ហ្វីលីពីន អាមេរិក ត្រៀមធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន

ហ្វីលីពីននិងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេនៅក្នុងខែមេសាខាងមុខ។ កងទ័ពសរុបចំនួន 17.680 នាក់នឹងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ ដែលរួមមានសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងនៅក្នុងសមុទ្រចិនខាងត្បូង និងការក្លែងធ្វើការការពារកោះហ្វីលីពីនតូចមួយ។ ប្រទេសទាំងពីរក៏នឹងរៀបចំការចុះចតនៅលើកោះមួយ។ លោកវរសេនីយ៍ឯក Michael Logico អ្នកនាំពាក្យយោធាហ្វីលីពីនសម្រាប់សមយុទ្ធ Balikatan (ដែលមានន័យថា “ស្មាកៀកស្មា” ជាភាសាហ្វីលីពីន) ... Read More »

IOC ចង់ឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសគោរពស្វ័យភាពនៃកីឡា

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែ “គោរពស្វ័យភាពនៃកីឡា” បន្ទាប់ពីខ្លួនបានស្នើសុំឱ្យអ្នកឧបត្ថម្ភគាំទ្រដល់ការហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារូសនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤។ លេខាធិការវប្បធម៌លោកស្រី Lucy Frazer បានសរសេរសំបុត្រមួយទៅកាន់នាយកប្រតិបត្តិចក្រភពអង់គ្លេសនៃដៃគូ១៣ទូទាំងពិភពលោករបស់ IOC ដោយលើកឡើងថា របបនេះ ... Read More »

ថៃ ៖ ពិតជាគ្រោះថ្នាក់ ធុងវិទ្យុសកម្មដ៏គ្រោះថ្នាក់បានបាត់ជាច្រើនថ្ងៃ រកមិនទាន់ឃើញ

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសថៃ កំពុងព្យាយាមតាមស្វែងរកធុងដែករាងស៉ីឡាំងមួយមានផ្ទុកសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់ ដែលបានបាត់ចេញពីស្ថានីយថាមពលមួយកន្លែង ជាមួយការព្រមានថាសារធាតុ វិទ្យុសកម្មនេះអាចនឹងហានិភ័យគ្រោះថ្នាក់ខ្ពស់ដល់សុខភាព បើប៉ះពាល់ដោយផ្ទាល់។ អាជ្ញាធរថៃបានឱ្យដឹងដែរថា បុគ្គលិកនៅឯរោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម ... Read More »

គ្រូបង្វឹកវែលបញ្ចូលឈ្មោះកីឡាករវ័យក្មេង៤នាក់សម្រាប់វគ្គជម្រុះ Euro 2024

លោក Rob Page គ្រូបង្វឹកក្រុមជម្រើសជាតិវែលបានជ្រើសរើសកីឡាករវ័យក្មេងដែលមិនធ្លាប់បានបំពេញការងារក្នុងជម្រើសជាតិចំនួន៤នាក់នៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតជម្រុះ Euro 2024 នាពេលខាងមុខ។ កីឡាករ Jordan James, Nathan Broadhead និង OliCooper សុទ្ធ​តែមានឈ្មោះក្នុងការ​ប្រកួត​ជា​លើក​ដំបូង ... Read More »

មន្ត្រីអាមេរិក ៖ រុស្ស៊ីបានបង្កើតក្រុម «នាវាខ្មោច» ដើម្បីនាំប្រេងទៅកាន់ពិភពលោក

លោក Ben Harris ជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃទី 14 ខែមីនាថា ប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍកងនាវាដើម្បីដឹកជញ្ជូនប្រេងនៅជុំវិញពិភពលោក។ ជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Ben Harris បាននិយាយថា “រុស្ស៊ីកំពុងព្យាយាមបង្កើតកងនាវាដឹកជញ្ជូន«ខ្មោច»គេចពីទណ្ឌកម្មរបស់លោកខាងលិចហើយ។ វាត្រូវការនាវាជាច្រើនដើម្បីដឹកជញ្ជូន ៧លានបារ៉ែលក្នុងមួយថ្ងៃ ហើយរុស្ស៊ីនៅតែមិនអាចគ្រប់គ្រងអ្វីៗទាំងអស់នេះបានទេ” ... Read More »

Haaland រកបាន​៥​គ្រាប់ជួយ Man City បំបាក់ RB Leipzig ឡើង​​វគ្គ​៨​ក្រុម​ចុង​ក្រោយChampions League

ខ្សែប្រយុទ្ធ Erling Haaland បានបំបែកកំណត់ត្រាឡើងវិញដោយស៊ុតបញ្ចូលទីមិនគួរឱ្យជឿរហូតដល់៥គ្រាប់ ខណៈដែល Manchester City បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល ៧ទល់០ ដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។ ... Read More »

Meta ក្រុមហ៊ុនអាណាព្យាបាលFacebookនឹងបញ្ឈប់បុគ្គលិក 10,000 នាក់បន្ថែមទៀត

​លោកMark Zuckerbergនាយកប្រតិបត្តិរបស់ក្រុមហ៊ុនMeta ក្រុមហ៊ុនអាណាព្យាបាលរបស់Facebook បានថ្លែងថាក្រុមហ៊ុនលោកនឹងកាត់បន្ថយបុគ្គលិកចំនួន10,000 នាក់បន្ថែមទៀតបន្ទាប់ពីបានឲ្យបុគ្គលិក11,000 នាក់ឈប់ពីការងាររួចមកហើយកាលពី៤ខែមុន។ ​​ក្រុមហ៊ុនMeta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំទី១ដែលបានប្រកាសកាត់បន្ថយបុគ្គលិកជាលើកទី២ចំនួន10,000 នាក់។ លោក Mark Zuckerberg បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា “យើងរំពឹងថានឹងកាត់បន្ថយទំហំក្រុមរបស់យើងប្រហែល 10,000 ... Read More »

Man City មានប្រៀបជាង RB Leipzig ក្នុងជើងទី២នៅ Champions League

ក្រុមមេឃខៀវ Manchester City នឹងស្វាគមន៍ក្រុមភ្ញៀវ RB Leipzig ទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ដោយបានត្រៀមរួចរាល់បន្ទាប់ពីការប្រកួតបើកឆាកដើម្បីប្រជែងយកកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ... Read More »

អាមេរិក អង់គ្លេស រុស្ស៊ី មានគម្រោងសម្រាប់ការប្រឈមមុខដាក់គ្នារាប់ឆ្នាំនៅតំបន់អាស៉ី

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោកខាងលិចថា កំពុងតែជំរុញឱ្យមានការប្រឈមមុខដាក់គ្នារាប់ឆ្នាំ នៅតំបន់អាស៉ីប៉ាស៉ីហ្វិក បន្ទាប់ពីសម្ព័ន្ធភាពត្រីភាគី ... Read More »

សភាតំណាងរាស្រ្តថៃនឹងត្រូវរំលាយនៅថ្ងៃទី២០ ខែមីនា

រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីថៃ លោក Thanakorn Wangboonkongchana នៅថ្ងៃនេះ (១៤ មីនា) បាននិយាយថា នាយករដ្ឋមន្ត្រី Prayuth Chan-o-cha នឹងប្រកាសរំលាយសភាតំណាងរាស្រ្តនៅថ្ងៃទី២០ ខែមីនា។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីធ្វើឡើងនៅថ្ងៃនេះ ... Read More »

ប្រធានាធិបតីចិន ស៊ី ជីនពីង អាចនឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីសប្តាហ៍ក្រោយ

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយសមភាគីលោក Vladimir Putin លើបញ្ហាមួយចំនួនដែលមានការព្រួយបារម្ភទៅវិញទៅមក។ សារព័ត៌មាន Reuters បានផ្សាយថា ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន NHK ... Read More »

ដាក់ទណ្ឌកម្មរុស្ស៊ី រហូតដល់អស់មធ្យោបាយដាក់ ហើយប្រកាសថាមិនប៉ះពាល់ទៀត

នៅពេលថ្មីៗនេះក្រសួងការបរទេសអាមេរិកបានប្រកាសថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីមិនរារាំងដល់ការនាំចេញស្បៀងអាហារ និងជីកសិកម្មនោះឡើយ។ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកមិនយល់ស្របឡើយថា ការលើកលែងក្នុងទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី ពាក់ព័ន្ធនឹងការនាំចេញអាហារនិងជីមិនដំណើរការនោះ។ ... Read More »

Man Utd ប្រជែងជាមួយក្លិបចំនួន៥នៅ Premier League ចង់បានខ្សែបម្រើ Joao Palhinha

ក្លិបបិសាចក្រហម Manchester United កំពុងសម្លឹងមើលតារាឆ្នើមរបស់ Fulham កីឡាករ Joao Palhinha ដើម្បីពង្រឹងខ្សែបម្រើរបស់ខ្លួននៅរដូវក្តៅនេះ។ ក្លិបចំនួន៥នៅលីកកំពូលអង់គ្លេសរួមមាន Newcastle, Liverpool, Chelsea, Arsenal និង Tottenham ... Read More »

អុីរ៉ង់លើកលែងទោសបាតុករ ២២.០០០នាក់

ទីភ្នាក់ងារសារព័ត៌មាន IRNA បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អុីរ៉ង់ លោក Gholamhossein Mohseni Ejei បាននិយាយកាលពីថ្ងៃទី១៣ ខែមីនាថា ប្រទេសនេះបានផ្តល់ការលើកលែងទោសដល់មនុស្ស២២ពាន់នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលតវ៉ាប្រឆាំងរដ្ឋាភិបាល។ រដ្ឋមន្ត្រី Ejei បាននិយាយថា “រហូតមកដល់ពេលនេះ ... Read More »

មន្ត្រីការពារជាតិជប៉ុន អង់គ្លេស អុីតាលីជួបប្រជុំគ្នានៅទីក្រុងតូក្យូ

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yasukazu Hamada នៅថ្ងៃទី១៣ខែមីនា បានប្រកាសថា សមភាគីមកពីអង់គ្លេស អុីតាលី នឹងមកដល់ប្រទេសជប៉ុននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាត្រីភាគី។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ... Read More »

Tottenham ត្រៀមបើកការចរចាយកអ្នកចាំទី Jordan Pickford របស់ Everton

ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងរៀបចំផ្លាស់ប្តូរអ្នកចាំទីរបស់ពួកគេនៅរដូវក្តៅជាមួយនឹងការជំនួសប្រធានក្រុម Hugo Lloris វ័យ៣៦ឆ្នាំ ហើយ Pickford នៅតែជាជម្រើសដំបូងរបស់ក្លិបបើទោះបីជាបន្ទាប់ពីបានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនៅ Goodison ដ៏យូររបស់គាត់ក៏ដោយ។ តម្លៃរបស់អ្នកចាំទីសញ្ជាតិអង់គ្លេស Pickford នឹងអាស្រ័យលើអ្វីដែលកើតឡើងជាមួយ Everton ... Read More »

ខ្លាចចិនឡោមព័ទ្ធជិតទាំងស្រុង រដ្ឋាភិបាលកោះតៃវ៉ាន់បង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ

រយៈពេលកន្លងមកកោះតៃវ៉ាន់បានចំណាយប្រាក់ជាច្រើនដើម្បីទិញអាវុធពីអាមេរិក ហើយនៅពេលនេះតៃវ៉ាន់ក៏បានបង្កើនប្រាក់ចំណាយបន្ថែមទៀតលើវិស័យយោធាដែរ។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនាឆ្នាំ២០២៣បានផ្សាយថា របាយការណ៍មួយរបស់ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ក្នុងឆ្នាំនេះ នឹងផ្តោតទៅលើការត្រៀមសព្វាវុធនិងសម្ភារសម្រាប់ករណីមានការឡោមព័ទ្ធជិតទាំងស្រុងដោយចិន ។ គោលដៅនៃការចំណាយច្រើន ក្នុងនោះរួមមានទាំងគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 ហើយនិងការបំពេញចំនួនអាវុធនៅក្នុងស្តុកឡើងវិញ។ ... Read More »

ចិនផ្លាស់ប្តូរទិសដៅនយោបាយក្នុងជួររដ្ឋាភិបាលថ្មីរបស់ចិន

ក្រោយពេលចិនផ្លាស់ប្តូរសមាសភាពមេដឹកនាំមួយចំនួននៅក្នុងរដ្ឋាភិបាលថ្មី នៅថ្ងៃទី១៣ ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមសន្និសីទសារព័ត៌មាននៅវិមានសភាប្រជាជនទីក្រុងប៉េកាំង ព្រមទាំងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសទៀតផង ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ... Read More »

អេក្វាឌ័រតែងតាំងអតីតគ្រូបង្វឹកកាតាលោក Sanchez ជាអ្នកចាត់ការទូទៅថ្មី

សមាគមបាល់ទាត់ជាតិរបស់ប្រទេស (FEF) បានប្រកាសថា ប្រទេសអេក្វាឌ័របានតែងតាំងអតីតគ្រូបង្វឹកកាតាលោក Felix Sanchez ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។ FEF បានបន្តថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះដែលស្នងតំណែងពីគ្រូបង្វឹកអាហ្សង់ទីនលោក Gustavo Alfaro នឹងដឹកនាំក្រុមរហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក ... Read More »