ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Arsenal ហ៊ានដាក់តម្លៃមហាសាលដើម្បីនាំយក Moises Caicedo ពីBrighton

យោងតាមការចេញផ្សាយរបស់ Football Insider បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្រុមនៅ Premier League នៅតែតាមទិញយកតារារបស់ក្លិប Brighton កីឡាករ Moises Caicedoទោះបីជាគាត់ចុះកុងត្រាថ្មីក៏ដោយ។ គេជឿថា ... Read More »

នាវាមុជទឹកដើរដោយថាមពលបរមាណូ នឹងរួមចំណែកក្នុងធានាសន្តិភាព ស្ថិរភាពក្នុងតំបន់

សារព័ត៌មាន AFP នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអូស្រា្តលី លោក Richard Marles បាននិយាយនៅថ្ងៃទី ៩ខែមីនាថា វត្តមាននាវាមុជទឹកនុយក្លេអ៊ែរក្នុងប្រទេសអូស្ត្រាលី នឹងរួមចំណែកដល់ការធានាបាននូវសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ... Read More »

តារាតឺន្នីសឆ្នើមAndy Murray រំពឹងថា ព្រឹត្តិការណ៍ Wimbledon នឹងអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារូសចូលរួម

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បាននិយាយថាគាត់រំពឹងថា ព្រឹត្តិការណ៍កីឡាតឺន្នីស Wimbledon នឹងអនុញ្ញាតឱ្យជនជាតិរុស្ស៊ីនិងបេឡារូសចូលរួមប្រកួតក្នុងរដូវក្តៅនេះ ហើយគាត់នឹងមិនខកបំណងទេប្រសិនបើដូច្នោះ។ អតីតកីឡាករលំដាប់លេខ១ពិភពលោករបស់អង់គ្លេសរូបនេះ បានបរិច្ចាគប្រាក់រង្វាន់ជាង៥០០,០០០ ផោនកាលពីឆ្នាំ២០២២ របស់គាត់ដើម្បីជួយកុមារអ៊ុយក្រែន ដែលរងគ្រោះដោយការឈ្លានពានរបស់រុស្ស៊ី។ គាត់ធ្លាប់បាននិយាយថា គាត់មិនគាំទ្រចំពោះការហាមឃាត់កាលពីឆ្នាំមុន ... Read More »

ក្រិក ៖ សេវាកម្មផ្លូវដែកនឹងដំណើរការឡើងវិញនៅចុងខែមីនា

ក្រោយពេលបានរៀបចំនិងដំឡើងប្រព័ន្ធស្តង់ដារសុវត្ថិភាពរួចរាល់ សេវាកម្មដឹកជញ្ជូនផ្លូវដែកនៅក្នុងប្រទេសក្រិកនឹងដំណើរការឡើងវិញនៅចុងខែមីនានេះ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក George Gerapetritis បាននិយាយថា ប្រទេសក្រិកអាចបន្តការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកឡើងវិញនៅចុងខែមីនាខាងមុខនេះ ... Read More »

TikTok ប្រាប់ទៅប្រទេសនៅអឺរ៉ុបកុំឱ្យភ័យខ្លាចរឿងទិន្នន័យឯកជន

​TikTok បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បី កុំឲ្យមេដឹកនាំប្រទេសនៅអឺរ៉ុបមានការព្រួយបារម្ភលើសុវត្ថិភាពទិន្នន័យ ខណៈដែលរដ្ឋាភិបាលប្រទេសក្នុងតំបន់អឺរ៉ុបកំពុងតែពិចារណាបិទកម្មវិធីចែករំលែកវីដេអូរបស់ក្រុមហ៊ុនចិនមួយនេះ។ ​ក្តីបារម្ភរបស់ប្រទេសនៅអឺរ៉ុបបានកើតឡើងក្រោយពេលដែលក្រុមឃ្លាំមើលអ៊ីនធើណេតឆេកចេញការព្រមានថា កម្មវិធីTikTok អាចទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលនេះគឺជាការគម្រាមកំហែងខ្លាំងមួយទាក់ទងនឹងសុវត្ថិភាពរបស់ប្រទេសនីមួយៗ។ ​មហាអំណាចលោកខាងលិច រួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះកម្មវិធីTikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance។ ពួកគេព្រួយបារម្ភថាទីក្រុងប៉េកាំងអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ពីជុំវិញពិភពលោក។ ​ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ... Read More »

សំរាមគរពេញទីក្រុង ចរាចរណ៍ត្រូវរំខានដោយសារបាតុកម្មទ្រង់ទ្រាយធំនៅបារាំង

ថ្ងៃនេះ (ថ្ងៃទី ៩ ខែមីនា) នៅប្រទេសបារាំង ចរាចរណ៍ផ្លូវដែក ផ្លូវថ្នល់ និងផ្លូវអាកាសនៅតែបន្តរំខាន ដោយមានគំនរសំរាមជាច្រើននៅទីក្រុងប៉ារីស ខណៈដែលបាតុកម្មប្រឆាំងនឹងផែនការកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron បានឈានចូលដល់ថ្ងៃទីបីជាប់ៗគ្នា។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការស្ទង់មតិបង្ហាញថា ... Read More »

គ្រូបង្វឹក Club Bruges មិនប្រាកដអំពីអនាគតបន្ទាប់ពីដឹកនាំក្រុមបរាជ័យនៅ Champions League

លោក Scott Parker បាននិយាយថា គាត់មិនប្រាកដទេថា គាត់នឹងនៅតែជាគ្រូបង្វឹកក្លិប Club Bruges បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Benfica កាលពីថ្ងៃអង្គារដែលបានទម្លាក់ក្រុមបែលហ្ស៊ិកមួយនេះចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុម។ អតីតអ្នកចាត់ការក្លិប Bournemouth ... Read More »

ចាប់តាំងពីដើមឆ្នាំ២០២៣មក ការបាញ់ប្រហារទ្រង់ទ្រាយធំជាង ១០០លើកបានកើតឡើងនៅ សហរដ្ឋអាមេរិក

នៅថ្ងៃទី ៨ ខែមីនា អង្គការមិនរកប្រាក់ចំណេញ Gun Violence Archive (GVA) ដែលតាមដានការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក បាននិយាយថា ក្នុងរយៈពេលត្រឹមតែ ៦៤ថ្ងៃដំបូងនៃឆ្នាំ2023 ចំនួននៃការបាញ់ប្រហារដ៏ធំបានកើនឡើងដល់១០០ករណី។ តួលេខគួរឱ្យព្រួយបារម្ភទាំងនេះបានគូសបញ្ជាក់ពីភាពបន្ទាន់នៃការសម្រេចចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីសម្រាលបញ្ហាដែលបានញាំញីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។ ... Read More »

រដ្ឋាភិបាលអង់គ្លេសបញ្ចេញកញ្ចប់ថវិកា៦០០លានផោនជាជំនួយដល់សាលារៀនកីឡាបាល់ទាត់សម្រាប់ក្មេងស្រី

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Leah Williamson បានស្វាគមន៍កញ្ចប់ថវិកាដ៏ច្រើនរបស់រដ្ឋាភិបាលដែលនឹងព្យាយាមបង្កើតឱកាសកីឡាសម្រាប់សាលារៀនស្មើៗគ្នាដល់ក្មេងស្រីឲ្យមានសមត្ថភាពដូចកីឡាបាល់ទាត់ផ្នែកបុរស។ សាលារៀនក្នុងប្រទេសអង់គ្លេសនឹងតម្រូវឱ្យផ្តល់លទ្ធភាពស្មើគ្នាចំពោះកីឡារួមទាំងបាល់ទាត់ និងផ្តល់ការអប់រំកាយយ៉ាងហោចណាស់២ម៉ោងក្នុងមួយសប្តាហ៍។ មូលនិធិជាង៦០០លានផោននឹងត្រូវផ្តល់ជូនក្នុងរយៈពេល២ឆ្នាំសិក្សា។មូលនិធិនេះកើតឡើងបន្ទាប់ពីសមាជិកទាំង២៣នាក់នៃក្រុមដែលឈ្នះពានរង្វាន់ Euro 2022 របស់ក្រុមនារីអង់គ្លេសបានសរសេរសំបុត្រចំហរទៅកាន់រដ្ឋាភិបាល។ ប្រធានក្រុមជម្រើសជាតិនារីអង់គ្លេស Williamson បាននិយាយថា ក្រុមតោកំណាចនារីអង់គ្លេស (Lionesses) ... Read More »

ចារកម្មកូរ៉េខាងត្បូងបង្ហាញពីជីវិតរបស់កូនស្រីមេដឹកនាំ គីម ជុងអ៊ុន

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី៨ ខែមីនាបានផ្សាយថា ក្រុមស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដូចជាមានកូន៣នាក់។ នៅក្នុងនោះ កូនស្រីអាយុ១០ឆ្នាំ ឈ្មោះ Kim Ju-ae ... Read More »

ប្រទេសចិនជំរុញឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃ Covid-19 នៅសហរដ្ឋអាមេរិក

ថ្មីៗនេះ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់ប្រទេសចិននិងប្រទេសដទៃទៀតឱ្យមាន “តម្លាភាពក្នុងការចែករំលែកទិន្នន័យ” ទាក់ទងនឹងប្រភពដើមនៃ Covid-19 ។ នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ... Read More »

Neymar ត្រូវទទួលការវះកាត់កជើង នឹងខកខានបង្ហាញខ្លួនសម្រាប់ការប្រកួតដែលសេសសល់រដូវកាលនេះ

ខ្សែប្រយុទ្ធ Neymar នឹងទទួលការវះកាត់ជួសជុលសរសៃចងកជើង ដែលនឹងធ្វើឱ្យកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ អវត្តមានពេញមួយរដូវកាលនេះ។ នេះបើយោងតាមក្លិប Paris St Germain នៅ Ligue 1 បានប្រកាសកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ Neymar ដែលស៊ុតបាន១៣គ្រាប់ ... Read More »

ប៉ូលិសស៊ើបអង្កេតករណីតារាបាល់បោះ Memphis Grizzlies បំពានច្បាប់ប្រើប្រាស់កាំភ្លើង

ប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតលើវីដេអូដែលបង្ហាញឱ្យឃើញកីឡាករបាល់បោះ Memphis Grizzlies Ja Morant កាន់កាំភ្លើងនៅក្នុងក្លិបរាត្រីមួយក្នុងរដ្ឋ Colorado ។ កីឡាករក្រុម All-Star រូបនេះបានសុំទោសបន្ទាប់ពីការផ្សាយបន្តផ្ទាល់នៅលើទំព័រ Instagram របស់គាត់កាលពីថ្ងៃសៅរ៍ ហើយត្រូវបានផ្អាកសម្រាប់ការប្រកួតយ៉ាងហោចណាស់២។ ពេលនេះប៉ូលិសក្នុងតំបន់កំពុងស៊ើបអង្កេតថា ... Read More »

UN ៖ ការខូចខាតដោយការរញ្ជួយដីនៅទួរគី និងស៊ីរីលើសពី១០០ពាន់លានដុល្លារ

អង្គការសហប្រជាជាតិបានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃនៃការខូចខាតពីការរញ្ជួយដីដែលបានវាយប្រហារប្រទេសទួរគីនិងស៊ីរីកាលពីដើមខែកុម្ភៈ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនលើសពី ១០០ពាន់លានដុល្លារ។ មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយកាលពីថ្ងៃទី៨ខែមីនាថា ការខូចខាតពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញដែលបានអង្រួនប្រទេសទួរគីនិងស៊ីរីកាលពីដើមខែកុម្ភៈ នឹងមានលើសពី១០០ពាន់លានដុល្លារ។ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគីនិងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង៥០,០០០នាក់ នៅក្នុងប្រទេសទាំងពីរ។ ... Read More »

UEFA នឹងសងប្រាក់ដល់អ្នកគាំទ្រ Liverpool មានសំបុត្រចូលទស្សនាវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០២២

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA នឹងសងប្រាក់អ្នកគាំទ្រ Liverpool ដែលមានសំបុត្រចូលទស្សនាវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ ការធ្វើតាមរបាយការណ៍ឯករាជ្យនាពេលថ្មីៗនេះដែលបានរកឃើញថា UEFA មានការទទួលខុសត្រូវចម្បងសម្រាប់ហេតុការណ៍ដ៏ច្របូកច្របល់មុនពេលការប្រកួតជាមួយ Real Madrid ។ ... Read More »

អ្នក​គាំទ្រក្រុម Frankfurt ត្រូវ​បាន​ហាមប្រាម​ក្នុងជំនួបជាមួយ Napoli វគ្គ១៦ក្រុមនៅ Champions League ជើងទី២

អ្នកគាំទ្រក្រុមអាល្លឺម៉ង់ Eintracht Frankfurt ត្រូវបានហាមប្រាមមិនឲ្យចូលទស្សនាការប្រកួតជើងទី២ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Napoli បន្ទាប់ពីឧប្បត្តិហេតុនៅក្នុងជើងទី១។ ការប្រកួតជើងទី១ក្នុងទឹកដីក្រុម Frankfurt កាលពីថ្ងៃទី២១ ខែកុម្ភៈ ត្រូវបានចាត់ថា ជាហានិភ័យខ្ពស់ពេលប៉ះទង្គិចគ្នាជាមួយប៉ូលីស ហើយមានការប៉ះទង្គិចគ្នាខ្លះរវាងអ្នកគាំទ្រមុនពេលការប្រកួត។ ... Read More »

កងទ័ពអុីស្រាអែលស្ថិតក្នុងភាពចលាចលដោយសារផែនការកំណែទម្រង់ប្រព័ន្ធតុលាការ

បន្ទាប់ពីជាង៣០ឆ្នាំកន្លងមកក្នុងនាមជាទាហានបម្រុង Shraga Tichover បានសម្រេចចិត្តមិនបម្រើនៅក្នុងប្រទេសដែលគាត់ជឿថាកំពុងក្លាយជាស្វ័យភាពបន្តិចម្តងៗនោះទេ។ លោក Tichover គឺជាករណីមួយនៅក្នុងចំណុចនៃការតវ៉ាដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមយោធាអុីស្រាអែលជុំវិញផែនការកំណែទម្រង់ប្រព័ន្ធតុលាការដែលផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ។ កាលពីសប្តាហ៍មុន អ្នកបើកយន្តហោះចម្បាំងបម្រុងចំនួន ៣០ នាក់បានបង្កឱ្យមានការរំជើបរំជួលនៅពេលពួកគេបានប្រកាសថា ពួកគេនឹងមិនចូលរួមការហ្វឹកហ្វឺននោះទេ។ ... Read More »

អុីរ៉ង់ចាប់ខ្លួនមនុស្សជាច្រើននាក់ពាក់ព័ន្ធនឹងការបំពុលអាថ៌កំបាំងដល់សិស្ស៥.០០០នាក់

ប្រទេសអុីរ៉ង់បានប្រកាសថាខ្លួនបានចាប់ខ្លួន “មនុស្សជាច្រើននាក់” ពាក់ព័ន្ធនឹងឧប្បត្តិហេតុពុលដ៏អាថ៌កំបាំង ដែលបានប៉ះពាល់ដល់សិស្សជាង 5.000នាក់នៅទូទាំងប្រទេស។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ក្រសួងមហាផ្ទៃរបស់ប្រទេសអុីរ៉ង់បានប្រកាសកាលពីថ្ងៃទី៧ ខែមីនាថា ខ្លួនបានចាប់ខ្លួនមនុស្សជាច្រើននាក់ពាក់ព័ន្ធនឹងការបំពុលដ៏អាថ៌កំបាំងជាបន្តបន្ទាប់ ដែលបានប៉ះពាល់ដល់សិស្សានុសិស្សជាង 5.០០០នាក់ ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ ... Read More »

លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនTwitterអាចមានភាពវិជ្ជមានវិញនៅត្រីមាសក្រោយ

​​នាយកប្រតិបត្តិ Twitter លោក Elon Musk បាននិយាយថា ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះនឹងមានលំហូរសាច់ប្រាក់ល្អប្រសើឡើងវិញនៅត្រីមាសក្រោយ បន្ទាប់ពីពួកគេបានកាត់បន្ថយការចំណាយជាច្រើនកន្លងមក។ ​នៅក្នុងសន្និសីទវិនិយោគគិន Morgan Stanley ដែលត្រូវបានផ្សាយតាមអុីនធើណេតលោក Elon Musk បានថ្លែងថា ... Read More »

លោក ស៊ី ជីនពីង រិះគន់សហរដ្ឋអាមេរិកចំពោះការដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ប្រទេសចិន

ប្រធានាធិបតី Xi Jinping បានចោទប្រកាន់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកថា បានព្យាយាមទប់ស្កាត់និងរារាំងការអភិវឌ្ឍរបស់ប្រទេសចិន។ នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក Xi Jinping បានរិះគន់យ៉ាងចំៗទៅលើសហរដ្ឋអាមេរិកថាជាអ្នកដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីទប់ស្កាត់ប្រទេសចិន។ លោក Xi បានធ្វើការចោទប្រកាន់នេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយកាលពីថ្ងៃទី ៦ ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អគ្គលេខាធិការកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាម CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យបាននិយាយថា លោក Guterres ស្ថិតនៅក្នុងប្រទេសប៉ូឡូញ ហើយនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ... Read More »

មន្រ្តីការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅអ៉ីរ៉ាក់

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅថ្ងៃអង្គារនេះ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុននៅប្រទេសអ៉ី រ៉ាក់ ខណៈដែលសល់ត្រឹម២សប្តាហ៍ទៀតប៉ុណ្ណោះគឺដល់គម្រប់ខួប២០ឆ្នាំ ក្រោយការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកបានផ្តួលរំលំ​អតីតមេដឹកនាំអ៉ីរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam ... Read More »

Chelsea ត្រូវការឈ្នះ Dortmund ជើងទី២ ក្រោយបរាជ័យជើងទី១នៅ Champions League

ក្រុមតោខៀវ Chelsea នឹង​សម្លឹង​រក​ការ​សង្គ្រោះ​ពីភាពបរាជ័យកាលពី​ជើង​ទី១​ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ១៦ក្រុមរបស់​ពួក​គេ នៅ​ពេល​ដែលក្រុមនេះ​ស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund នៅ​កីឡដ្ឋាន Stamford Bridge សម្រាប់​ការ​ប្រកួត​បញ្ច្រាស​គ្នា​នៅរាត្រី​ថ្ងៃ​អង្គារនេះ។ Dortmund ... Read More »

ប្រទេសចិនបានយល់ព្រមរៀបចំឥណទានឡើងវិញដល់ស្រីលង្កា

ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយកាលពីថ្ងៃអង្គារទី ៧ ខែមីនាថាប្រទេសចិនបានយល់ព្រមរៀបចំឥណទានឡើងវិញដល់ប្រទេសខ្លួនដែលក្ស័យធន ដើម្បីដោះស្រាយបញ្ហាចុងក្រោយនៃថវិកាសង្រ្គោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលរង់ចាំជាយូរមកហើយ។ វិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យមនុស្ស ២២ លាននាក់របស់ប្រទេសស្រីលង្កាទទួលរងនូវកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ រួមជាមួយនឹងការដាច់ចរន្តអគ្គិសនី និងអតិផរណាដែលមិនអាចគ្រប់គ្រងបាន។ រដ្ឋាភិបាលរបស់ប្រធានាធិបតី Ranil ... Read More »

សម្រាប់អាមេរិក រាល់ផលិតផលរបស់ចិនគឺសុទ្ធតែជាឧបករណ៍ស៊ើបការណ៍ឬ?

ចិនបង្ហាញការប្រតិកម្មយ៉ាងខ្លាំង ក្រោយពេលដែលអាមេរិកចោទប្រកាន់សន្តូចកុងតឺន័ររបស់ចិនក៏មានបំពាក់ឧបករណ៍ស៊ើបការណ៍ដែរ ។ ក្រសួងការបរទេសចិនកាលពីថ្ងៃទី ៦ ខែមីនាបានច្រានចោលព័ត៌មានរបស់សារព័ត៌មានអាមេរិកដែលផ្សាយថា មន្រ្តីមន្ទីរបញ្ចកោណបានបារម្ភថា រថយន្តកុងតឺន័រ បច្ចុប្បន្ននៅសហរដ្ឋអាមេរិកអាចត្រូវបានប្រើសម្រាប់ការត្រួតពិនិត្យ។ សកម្មភាពដឹកជញ្ជូនរបស់កងទ័ពឬអាជីវកម្មនៅក្នុងប្រទេសនេះ ។ អត្ថបទនេះត្រូវបានចុះផ្សាយក្នុងកាសែត Wall Watch Journal ... Read More »

បាក់ដីនៅឥណ្ឌូណេស៊ី ស្លាប់និងបាត់ខ្លួនជិត ៧០នាក់

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា មកទល់ពេលនេះមានមនុស្សចំនួន១៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនិងការរអិលបាក់ដីបានវាយប្រហារតំបន់ Natuna របស់ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅមាត់សមុទ្រចិនខាងត្បូង។ ក្រុមមន្ត្រីឥណ្ឌូណេស៉ីបាននិយាយថា ភូមិដែលរងគ្រោះដោយការរអិលបាក់ដីស្ថិតនៅតំបន់ដាច់ស្រយាលក្នុងតំបន់ណាទូណា នៃកោះរីអាអ៊ូ ... Read More »

អ្នកគាំទ្រម្នាក់ស្លាប់​បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​ហាង​ស្រាក្រោយចប់ការប្រកួតរវាង Blackpool នឹង Burnley

បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​មាន​ជម្លោះ​រវាង​អ្នក​គាំទ្រ​បាល់ទាត់​នៅ​ខាង​ក្រៅ​ហាង​ស្រា​មួយកន្លែង​។ ក្លិប Blackpool FC បានប្រកាសថា ពួកគេតក់ស្លុត និងសោកស្ដាយជាខ្លាំងនៅពេលដែលដឹងថា អ្នកគាំទ្រឈ្មោះ Tony Johnson បានបាត់បង់ជីវិតយ៉ាងសោកសៅ។ ប៉ូលិស Lancashire បាននិយាយថា បុរសអាយុ៥៥ឆ្នាំរូបនេះត្រូវបានគេរកឃើញថា មានរបួសក្បាលធ្ងន់ធ្ងរក្នុងទីក្រុង ... Read More »

ខ្សែការពារបែលហ្សិក Alderweireld ប្រកាសចូលនិវត្តន៍ពីកាតព្វកិច្ចជម្រើសជាតិ

ខ្សែការពារ Toby Alderweireld របស់ក្រុមបែលហ្ស៊ិកបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ បន្ទាប់ពីអាជីពជាអន្តរជាតិមានរយៈពេល១៣ឆ្នាំជាមួយនឹង១២៧ប្រកួត។ Alderweireld វ័យ៣៤ឆ្នាំគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិដែលបានផ្តួលប្រេស៊ីលដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 ប៉ុន្តែបានបញ្ចប់ដោយកំណត់ត្រាទាបនៅពេលដែលបែលហ្ស៊ិកបានធ្លាក់ចេញពីវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ ... Read More »

ឥណ្ឌូណេស៊ីប្រកាសអាទិភាពសេដ្ឋកិច្ចចំនួន៣ក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ២០២៣

កាលពីថ្ងៃទី៦ ខែមីនា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២៣ បានប្រកាសគោលដៅសេដ្ឋកិច្ចអាទិភាពចំនួនបី (PED) ក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងការកសាងឡើងវិញសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ “អាស៊ានដ៏សំខាន់ ចំណុចស្នូលនៃកំណើន” ដែលរៀបចំដោយធនាគារកណ្តាលឥណ្ឌូណេស៊ី ... Read More »

ឥណ្ឌាទទួលបានផលប្រយោជន៍ពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី

ទំនាក់ទំនងពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយរុស្ស៊ីកំពុងឈានដល់កម្រិតខ្ពស់ថ្មី ដោយប្រទេសអាស៊ីខាងត្បូងមួយនេះបានទិញប្រេងឆៅពីរុស្ស៊ីច្រើនជាងពេលមុនៗទៅទៀត។ យោងតាមការសិក្សារបស់ The Economist ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចនិងការដាក់កម្រិតលើតម្លៃប្រេងឆៅក៏ដោយ ក៏ការលក់ទំនិញរបស់រុស្ស៊ីនៅមានកម្រិតខ្ពស់នៅឡើយ ភាគច្រើនដោយសារតែតម្រូវការពីប្រទេសចិន និងឥណ្ឌា។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា រុស្ស៊ីនឹងក្លាយជាប្រភពនាំចូលធំជាងគេទីបួនសម្រាប់ប្រទេសអាស៊ីខាងត្បូងនៅឆ្នាំ 2022។ ចាប់ពីខែមេសាដល់ខែធ្នូ ឆ្នាំ ... Read More »