ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អតីតបវរកញ្ញាលំដាប់ទីពីរនៅហ្វីលីពីន រងការរំលោភបូក១១នាក់ រហូតដល់ស្លាប់នាយប់ឆ្លងឆ្នាំ

នាង Christine Angelica Dacera អាយុ​២៣ឆ្នាំ ជាអតីតបវរកញ្ញា ហ្វីលីលីពីន ​ឆ្នាំ​២០១៧ ត្រូវបានគេរកឃើញសន្លប់នៅក្នុងសណ្ឋាគារ​ ហើយនៅលើរាងកាយមានស្នាមជាំជាច្រើន សង្ស័យថាត្រូវគេរំលោភបូក។ នាងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល។ ហេតុការណ៍ខាងលើកើតឡើងនៅ​នៅទីក្រុងMakati ប្រទេសហ្វីលីពីន នាដើមឆ្នាំ​២០២១ ... Read More »

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ចេញប្រកាស​បិទ​ប្រទេស​សាជាថ្មី ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

អន្តរជាតិ៖​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​ជួយសង្គ្រោះ​ប្រព័ន្ធ​សុខាភិបាលនៃចក្រភពអង់គ្លេស ដែល​កំពុងមាន​សម្ពាធ​ខ្លាំង​ លោក បូរី​សច​ន​សុន នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ នៅ​ថ្ងៃទី​៤ ខែមករា បានចេញប្រកាស​បិទ​ប្រទេសសាជាថ្មី​។ ខណៈការប្រកាស​បិទ​តំបន់​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អង់គ្លេស​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​របស់​សកលវិទ្យា​ល័យ Oxford ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថAstraZeneca​។ ... Read More »

ប្រធានាធិបតីពូទីនស្នើចេញ«លិខិតឆ្លងដែនវ៉ាក់សាំង» ជូនពលរដ្ឋ

រដ្ឋាភិបាលរុស្ស៊ី​ បានស្នើផ្តល់“ លិខិតឆ្លងដែនវ៉ាក់សាំង” ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​រួចរាល់ ដែលជាសកម្មភាព​ទប់ស្កាត់ការឆ្លង​ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស។ បណ្តាញទូរទស្សន៍ RT បានផ្សាយថា ប្រធានាធិបតីពូទីន​បានស្នើដល់មន្ត្រីទទួលខុសត្រូវផ្តល់លិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋរូបណាដែលបានចាក់រួចរាល់​ ក្នុងគោលដៅ​ធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសផ្សេងទៀតជុំវិញពិភពលោក​។ នាយករដ្ឋមន្ត្រីរុស្ស៊ី​លោក Mikhail Mishustin ... Read More »

ប្រធានាធិបតីហ្វីលីពីនប្រឆាំងការស្រាវជ្រាវ​ករណីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​​-១៩ជូនកម្លាំងទាហាន

ប្រធានាធិបតីហ្វីលីពីន លោក​Rodrigo Duterte បានប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យក្រុមសន្តិសុខការពារប្រធានាធិបតីត្រូវប្រឈមនឹងការស្រាវជ្រាវ​ពីការប្រើប្រាស់វ៉ាក់សាំងកូវីដ​-១៩​ដែលមិនទាន់ទទួលបានការអនុញ្ញាត​នោះទេ។​ ជាមួយគ្នានោះប្រធានាធិបតី​បានព្រមានទៅកាន់ក្រុមតំណាងរាស្ត្រពីវិបត្តិប្រសិនបើតំណាងរាស្ត្រទាំងនោះជំរុញបើកការស្រាវជ្រាវនោះ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍​កាលពីថ្ងៃទី ៤ខែមករា​ ប្រធានាធិបតី​Duterte បានបញ្ជាក់ថា ផ្ទាល់ខ្លួនលោក បានស្នើដល់កម្លាំង​ការពារ​មិនចាំបាច់ទៅចូលរួម​តាមការកោះហៅរបស់សភា​នោះឡើយ​។ លោកបានបញ្ជាក់ថា កម្លាំងទាហានការពារ​​ដែលបានចាក់វ៉ាក់សាំងគឺក្នុងគោលដៅការពារប្រធានាធិបតិបតី​និងផ្ទាល់ខ្លួនរបស់ពួកគេ​ព្រមទាំងក្រុមគ្រួសារ។ ប្រធានាធិបតី​ហ្វីលីពីនបានប្តេជ្ញាថា ... Read More »

អ្នកចាំទី McCarthy របស់ក្លិប Southampton ធ្វើតេស្តវិជ្ជមានកូវីដ-១៩

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អ្នកចាំទី Alex McCarthy របស់ក្រុម Southampton បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយបានខកខានការប្រកួតកាលពីថ្ងៃចន្ទ ក្នុងការទទួលស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool ។ កីឡាករ McCarthy ... Read More »

ម្ចាស់ជើងឯកកីឡាវាយសីលេខ១ពិភពលោក Momota ខកខានការប្រកួតថ្ងៃកម្មវិធី Thailand Open

សមាគមវាយសី វាយោរបស់ជប៉ុនបានអះអាងថា កីឡាករវាយកូនបាល់លេខ១ពិភពលោក Kento Momota បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យទី៣ ខែមករា២០២១ ដែលជំរុញឱ្យកីឡាករជប៉ុនទាំងអស់ដកខ្លួនចេញពីការប្រកួតកម្មវិធី Thailand Open នៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី៤ ... Read More »

ក្លិប Athletic Bilbao តែងតាំងលោក Marcelino ជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២២បន្ទាប់ពីបណ្តេញលោក Garitano ចេញ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soccer News បានឲ្យដឹងកាលពីថ្ងៃទី៤ ខែមករាថា ក្លិប Athletic Bilbao បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីតែងតាំងលោក Marcelino ជាគ្រូបង្វឹកថ្មីរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីបណ្តេញលោក Gaizka Garitano ចេញពីតំណែង។ ... Read More »

អារ៉ាប៊ីសាអ៊ូឌីតបើកព្រំដែនឡើងវិញ ជាមួយប្រទេសកាតារ

ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានសម្រេច​បើកព្រំដែនអាកាស​ ដែនគោក និងដែនទឹកជាមួយប្រទេសកាតារឡើងវិញ​ ។ សកម្មភាពខាងលើកើតឡើងមុនកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការ តំបន់ឈូងសមុទ្រ(GCC)​ដែលរៀបចំឡើងក្នុងទីក្រុងAl-Ula ប្រទេស អារ៉ាប៊ី សាអ៊ូឌីត នាថ្ងៃទី​៥ខែមករាឆ្នាំ​២០២១។ អ្នកសារព័ត៌មាន​ TTXVN ... Read More »

លោកត្រាំអាចរងការចោទប្រកាន់ពីបទដាក់គំនាបទៅលើថ្នាក់ក្រោមដើម្បីក្រឡាស់លទ្ធផលបោះឆ្នោត

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានដាក់គំនាបទៅលើមន្ត្រីក្នុងរដ្ឋ​ Georgia ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតរបស់លោកបៃឌិន ។ សកម្មភាពខាងលើរបស់លោកត្រាំគឺជាការបំពានច្បាប់ព្រហ្មទណ្ឌ។ តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា ខ្សែអាត់សំឡេង​នូវការសន្ទនារបស់ប្រធានាធិបតី ត្រាំនិងលោកBrad Raffensperger​ លេខារដ្ឋ Georgia ស្តីពីការក្រឡាស់លទ្ធផលបោះឆ្នោត​ក្នុងរដ្ឋនេះ​។ រដ្ឋ​Georgia ... Read More »

រថយន្តក្រុងដឹកទាហានស៊ីរី​រងការវាយប្រហារ ស្លាប់​១៥នាក់

នៅថ្ងៃទី​៤ខែមករា​អង្គការសិទ្ធិមនុស្សស៊ិរី (SOHR) បានឲ្យដឹងថា មានមនុស្ស១៥នាក់​ស្លាប់​​ភាគច្រើនជាទាហានរដ្ឋាភិបាលស៊ីរី​ ដោយរងការវាយប្រហារពីក្រុមប្រដាប់អាវុធ​សំដៅទៅលើរថយន្តដឹកទាហាន ។ ការវាយប្រហារកើតឡើងនៅយប់ថ្ងៃទី៣ខែមករា នៅតំបន់ Wadi al-Azib ស្ថិតនៅក្នុងខេត្តHama ប្រទេសស៊ីរី​ ។ ក្រៅពីអ្នកស្លាប់មានមនុស្ស១៥នាក់ផ្សេងទៀតរងរបួស។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។ ... Read More »

កូវីដ​-១៩ទម្រង់ថ្មីរកឃើញនៅអាហ្វ្រិកខាងត្បូង គ្រោះថ្នាក់ជាងនៅក្នុងប្រទេសអង់គ្លេសទៅទៀត

នៅថ្ងៃទី៤ខែមករាឆ្នាំ​២០២១ កូវីដ-១៩​ទម្រង់ថ្មី​ ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង​​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក ​Matt Hancock បានបញ្ជាក់ថា​ កូវីដ-១៩​ទម្រង់ថ្មី​ ដែលទើបតែរកឃើញក្នុងប្រទេសអាហ្វ្រិកគឺគ្រោះថ្នាក់​ជាងកូវីដ​-១៩​ដែលបានរកឃើញ​ក្នុងប្រទេសអង់គ្លេស​ទៅទៀត។ កូវីដ-១៩ទម្រង់ថ្មី​គឺឆ្លងរាលដាលយ៉ាងលឿនបំផុត​។ លោក ​Matt Hancock មានប្រសាសន៍ទៅកាន់សារព័ត៌មាន ... Read More »

វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ក្រុមហ៊ុន​ឱសថ​ចិន Sinopharm​ ត្រូវរដ្ឋាភិបាលឡាវ​ ​ចាក់​លើ​ក្រុមគ្រូពេទ្យនិង​បុគ្គលិក​សុខាភិបាល

អន្តរជាតិ៖​ បើតាម​ការចុះផ្សាយ​របស់​កាសែត Vientiane Times​ បាននិយាយថា​ រដ្ឋាភិបាលឡាវ​ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm លើ​ក្រុមគ្រូពេទ្យ​មួយចំនួន ដែល​ព្យាបាលនិង​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​។នេះ​បើតាម​ការអះអាង​របស់ រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ លោក Bounkong Syhavong ... Read More »

កម្លាំងទាហាននឹងបញ្ជូនលោកបៃឌិន ​ទៅកាន់សេតវិមានក្រោយពិធីស្បថចូលកាន់តំណែង

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន នឹងទទួលបានការហែហមពីកម្លាំងទាហានទៅកាន់សេតវិមាន ក្រោយពិធីស្បថចូលកាន់តំណែងនៅវិមានកាពីតូលរួច។ គណៈកម្មការរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតី(PIC) នៅថ្ងៃទី​៣ខែមករា​បានប្រកាសថា​ក្រោយស្បថចូលកាន់តំណែងនៅថ្ងៃទី​២០ខែមករា​ លោកបៃឌិន នឹងទទួលបានការ​ដង្ហែពីកម្លាំងទាហាន​ទៅកាន់សេតវិមាន ជំនួសក្បួនព្យុហយាត្រា​ពីវិមានកាពីតូលទៅកាន់សេតវិមានដូចទម្លាប់របស់ប្រធានាធិបតីមុនៗ។ លោក​Tony Allen ប្រធានគណៈកម្មការ PIC​បានប្រកាសថា «នៅក្នុងពិធី​ស្បថចូលកាន់តំណែង ... Read More »

ចិន ប្រហែលជា​ពិបាក​ក្នុងការ​ក្លាយជា​សមាជិក​CPTPP​,នេះបេីតាមការអះអាងពីនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា

អន្តរជាតិ៖​ ​បេីតាមការលេីកឡេីងរបស់លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៣ ខែមករា បានបញ្ជាក់ថា ប្រទេសចិនប្រហែលជា​ពិបាក​ក្នុងការ​ក្លាយជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ។ មិនតែប៉ុណ្ណោះ​លោកនាយករដ្ឋមន្ត្រី​ជប៉ុនរូបនេះ អះអាងថា ប្រព័ន្ធ​សេដ្ឋកិច្ច​ចិន​ដែលមាន​ក្រុមហ៊ុន​រដ្ឋ​ច្រើន ជា​រឿង​សំខាន់​។ ... Read More »

ឥណ្ឌាអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតក្នុងប្រទេស ជាបន្ទាន់

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ឥណ្ឌាបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតក្នុងប្រទេសឥណ្ឌាផ្ទាល់ ។ តាមសេចក្តីប្រកាសពីនាយកដ្ឋានគ្រប់គ្រងឱសថឥណ្ឌា(DCGI)បានឲ្យដឹងថា ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឈ្មោះ Covaxin ផលិតដោយក្រុមហ៊ុន Bharat Biotech របស់ឥណ្ឌា។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ... Read More »

បុរសជនជាតិជប៉ុនម្នាក់​ ​លួច​ចូល​រាជវាំង Akasaka ​រយៈពេល​ពីរ​ម៉ោង​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

អន្តរជាតិ៖​ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន​ បាននិយាយថា​ អាជ្ញាធរជប៉ុន​ បានចាប់ឃាត់ខ្លួនបុរសជនជាតិជប៉ុន​ ​វ័យ​២៩​ឆ្នាំ​ម្នាក់ នៅ​យប់​ថ្ងៃទី​២ ខែមករា​ ឆ្នាំ២០២១​ បន្ទាប់​លួច​ចូល​រាជវាំង Akasaka ក្នុង​ទីក្រុង​តូ​ក្យូ ដែលជា​រាជដំណាក់​អធិរាជ ណា​រូ​ហ៊ី​តុ និង​រាជវង្ស​ឯទៀត​អស់​រយៈពេល​ពីរ​ម៉ោង​។ ... Read More »

ខ្សែបម្រើ Rafinha របស់ក្រុម Paris Saint-Germain ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

ក្លិប Paris Saint-Germain បានប្រកាសថា កីឡាកររបស់ពួកគេម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅពេលពួកគេវិលត្រឡប់ទៅហ្វឹកហាត់វិញបន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមសារព័ត៌មាន Marca ផ្សាយកាលពីថ្ងៃទី៣ មករា។ ក្លិបម្ចាស់ជើងឯកបារាំង Paris Saint-Germain មិនបានបង្ហាញឈ្មោះកីឡាកររូបនេះទេ ... Read More »

Cristiano Ronaldo បំបែកកំណត់ត្រារបស់លោក Pele ក្នុងការស៊ុតបាល់បញ្ចូលទី

ការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់កីឡាករ Cristiano Ronaldo ក្នុងជ័យជម្នះ ៤-១ របស់ក្រុម Juventus លើក្រុម Udinese កាលពីថ្ងៃអាទិត្យបាន ធ្វើឲ្យ រូបគេវ៉ាដាច់កំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាស៊ុតបាល់បញ្ចូលទីជាច្រើនរបស់អតីតស្តេចបាល់ទាត់ប្រេស៊ីលលោក Pele ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

Leicester និង Man City ធ្វើបានល្អក្រៅទឹកដី ខណៈកៅអីលោក Frank Lampard កាន់តែក្តៅ

តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ មករានេះបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៦ កាលពីរាត្រីថ្ងៃទី៣ឈានចូលថ្ងៃទី៤ មករានេះ ក្រុមភ្ញៀវខ្លាំងៗចំនួន២ទទួលបានលទ្ធផល្អ ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះទទួលបាន៣ពិន្ទុរៀងៗខ្លួន។ ក្រុមភ្ញៀវ Leicester ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបដើមសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់ដើមសប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិបកាំភ្លើងធំ Arsenal បានផ្តល់ជូនកីឡាករឆ្នើមជនជាតិអាឡឺម៉ង់ Mesut Ozil អាយុ៣២ឆ្នាំឲ្យទៅក្លិប Juventus ... Read More »

លោកស្រី Nacy Pelosi បន្តកាន់តំណែងជាប្រធានរដ្ឋសភា

លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក បន្តទទួលបានការបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋសភា ដោយទទួលបានសំឡេងគាំទ្រដល់ទៅ២១៦ លើសបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy តែ៧សំឡេងប៉ុណ្ណោះ។ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋទទួលបានការគាំទ្រ ២០៩ សំឡេង។ បណ្តាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២១ ... Read More »

ទីតាំងបូជាសព(ឈាបនដ្ឋាន)បាក់ស្រុតពេលកំពុងបូជាសព មនុស្ស ១៧នាក់ស្លាប់នៅឥណ្ឌា

អគារឈាបនដ្ឋាន បានបាក់ស្រុតដំបូង ក្នុងពេលមានមនុស្សជាច្រើនទៅបូជាសពសាច់ញ្ញាតិរបស់ខ្លួនបណ្តាលឲ្យមានអ្នកស្លាប់ ដល់ទៅ១៧ នាក់។ ក្រោយទទួលបានព័ត៌មាន អភិបាលរដ្ឋ Uttar Pradesh លោក Yogi Adityanath បានបញ្ជាឲ្យមន្ត្រីក្នុងស្រុក Ghaziabad បង្កើនសកម្មភាពជួយមនុស្សដែលជាប់គាំងក្រោមគំនរបាក់បែក។ ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩កើនឡើងជាង៨៥លាននាក់ ជប៉ុនមានករណីឆ្លងខ្ពស់បំផុត

គេហទំព័រអន្តរជាតិ worldmeter បានផ្សាយថា មកទល់វេលាម៉ោង១៩ ថ្ងៃទី៣ខែមករាឆ្នាំ២០២១ មានមនុស្សសរុបចំនួន ៨៥,០៤៩,៩៧៧នាក់ឆ្លងជំងឺកូវីដ-១៩ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៨៤៥,០៧៦នាក់បានស្លាប់ និង ៦០,១៧៩,០៥៦នាក់ផ្សេងទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។ មកទល់ពេលនេះ មានប្រទេស៣០ហើយបានចាប់ផ្តើមចាក់វ៉ាក់សាំង ក្នុងនោះមានពលរដ្ឋតែជាង១២លាននាក់ប៉ុណ្ណោះទទួលបានការចាក់វ៉ាក់សាំង។ ... Read More »

អុីរ៉ង់ប្រារព្ធខួប​១ឆ្នាំថ្ងៃ​មេទ័ពSoleimani ត្រូវអាមេរិក​ធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក

នៅថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ មកទល់ថ្ងៃនេះ ថ្ងៃទី​៣ខែមករាឆ្នាំ ២០២១គឺគម្រប់​១ឆ្នាំថ្ងៃដែលមេទ័ព​Soleimaniរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋានអន្តរជាតិ​ប្រទេសអុីរ៉ាក់។ រដ្ឋាភិបាលអុីរ៉ង់បានរៀបចំពិធីបុណ្យខួប​១ឆ្នាំនៅទីក្រុងKerman ។ កាលពីថ្ងៃទី​៣ខែមករាឆ្នាំ​២០២០ មេទ័ព​ជនជាតិ ឃឺដ(Quds) ត្រូវបានយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ​បណ្តាលឱ្យស្លាប់នៅនឹងកន្លែង​។ ជាមួយគ្នានោះក៏មានមេទ័ពរងធ្វើដំណើរទៅជាមួយផងដែរ គឺលោកAbu Mahdi ... Read More »

ស្លាប់ជិត​៨០នាក់ដោយការវាយប្រហារនៅក្នុងភូមិពីរផ្សេងគ្នាក្នុងប្រទេសនីហ្សេ(Niger)

មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្សដល់ទៅ​៤៩ នាក់ស្លាប់ និង​១៧នាក់រងរបួស​​ដោយការវាយប្រហារពីក្រុមអ៊ិស្លាម ស្ថិតនៅក្នុងភូមិ​Tchombangou ។ ជាមួយគ្នានោះ​ក៏មានការវាយប្រហារផ្សេងទៀតនៅក្នុងភូមិ Zaroumdareye បណ្តាលឲ្យមានអ្នកស្លាប់៣០នាក់ផងដែរ​។ តាមសារព័ត៌មានTTXVN បានផ្សាយថា មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្ស​ជិត ៨០នាក់ស្លាប់​​ក្នុងការវាយប្រហារពីក្រុមភេរវកម្ម អ៊ិស្លាម ... Read More »

ការ​នាំចូល​ដូង​ប្រេ​ងពីប្រទេស​ម៉ាឡេស៊ី​ ត្រូវបានសហរដ្ឋអាមេរិក​ដាក់​បម្រាម​ហាមឃាត់

អន្តរជាតិ៖​ ខណៈក្រុមហ៊ុន​ប្រេងដូង Sime Darby របស់​ប្រ​ទេសម៉ាឡេស៊ី​ បានប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​លេីកម្មករ​ ដើម្បី​ផលិត​ប្រេងដូង​ ធ្វេីឲ្យសហរដ្ឋអាមេរិក​ដាក់​បម្រាម​លើ​ការ​នាំចូល​ដូង​ប្រេ​ង​របស់ប្រ​ទស​នេះ។​ ​ជាក់ស្តែងសហរដ្ឋអាមេរិក​ ​ដោយ​លើកឡើង​ពី​ការចោទប្រកាន់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ក៏បាន​ប្រកាសថា ខ្លួន​បាន​ហាមឃាត់​ការនាំ​ចូល​ប្រេងដូង​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី ឈ្មោះ Sime Darby ... Read More »

ពលរដ្ឋជាង​១២លាននាក់បានចាក់វ៉ាក់សាំងកូវីដ​-១៩ នៅជុំវិញពិភពលោក

មកទល់ពេលនេះមានពលរដ្ឋជាង​១២លាននាក់នៅ៣០ប្រទេសជុំវិញពិភពលោក​បានចាក់វ៉ាក់សាំងកូវីដ -១៩​​ ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងអ្នកឆ្លងកូវីដ​-១៩ ជិត ៨៥លាននាក់។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា​ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ឱ្យមានប្រសិទ្ធភាពបំផុតនោះ ពិភពលោកត្រូវតែផលិតវ៉ាក់សាំងឱ្យបានរាប់ពាន់លានដូសបន្ថែមទៀតទើបគ្រប់គ្រាន់។ ​ដើម្បីផលិតបានចំនួនច្រើនគឺត្រូវចំណាយពេលយ៉ាងយូរទៀត។ ចំណែកការឆ្លងរាលដាលកូវីដ​-១៩ ... Read More »

ចំនួន​អ្នកស្លាប់​ ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឆ្នាំ​២០២០ បាន​កើនឡើង

អន្តរជាតិ៖​ បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ហុល្លង់ ដែល​បូកសរុប​ទិន្នន័យ​គ្រោះថ្នាក់​ផ្លូវអាកាស​ប្រចាំឆ្នាំ​២០២០ បានបញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឆ្នាំ​២០២០ បាន​កើនឡើង ទោះជា​ចំនួន​យន្តហោះ​ធ្លាក់​បាន​ថយចុះ​ជាង​ពាក់កណ្ដាល​បើធៀប​នឹង​ឆ្នាំ​២០១៩ក្ដី​។ ​ក្នុង​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​របស់​ហុល្លង់ To70 ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ពាណិជ្ជកម្ម​ធុន​ធំ​ចំនួន​៤០​ករណី ដែល​ក្នុងនោះ​មាន​៥​ករណី​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ មនុស្ស​២៩៩​នាក់ បាន​ស្លាប់ ខណៈ​នៅ​ឆ្នាំ​២០១៩ ... Read More »

ខេត្តក្រុងជាច្រើនស្នើរដ្ឋាភិបាលជប៉ុនប្រកាសអាសន្នដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩​

នៅថ្ងៃទី​២ខែមករា​ឆ្នាំ​២០២១ មន្ត្រីរដ្ឋាភិបាលនៅទីក្រុងតូក្យូ​ និងខេត្តចំនួន​៣ផ្សេងទៀតគឺ Saitama, Chiba និង Kanagawa បានជំរុញឲ្យរដ្ឋាភិបាល​ប្រកាសអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ខណៈចំនួនអ្នកឆ្លងកូវីដ​កើនឡើងខ្ពស់ក្នុងរយៈពេល​១សប្តាហ៍ចុងក្រោយនេះ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី​ Suga Yoshihide ប្រឈមនឹងគំនាបយ៉ាងខ្លាំងឱ្យប្រកាសអាសន្ន​ទប់ស្កាត់កូវីដ​-១៩ ដូចដែលធ្លាប់បានធ្វើកាលពីខែមេសាឆ្នាំ​២០២០ ។​ ... Read More »

វីរុសកូវីដ​-១៩ទម្រង់ថ្មីមានប្រភពពីអង់គ្លេស ពេលនេះរកឃើញក្នុងប្រទេសវៀតណាម​

តាមសារព័ត៌មាន​​ BBC news បានផ្សាយថា វីរុសទម្រង់ថ្មីដែលមានប្រភពដើមរកឃើញក្នុងប្រទេសអង់គ្លេសនោះ ពេលនេះ​ត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម។ ជាក់ស្តែង​ស្ត្រីម្នាក់មកពីអង់គ្លេស​ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសកូវីដ​-១៩ទម្រង់ថ្មី​ ក្រោយវិលត្រឡប់មកពីប្រទេសអង់គ្លេសវិញ។ ចំណែកសារព័ត៌មាន Channel news Asia នៅថ្ងៃទី​២ខែមករាបានផ្សាយថា​ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃនេះបានប្រកាសរកឃើញករណីឆ្លងដំបូងនៃវីរុស ... Read More »