ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ការប្រកួតបាល់ទាត់លីគកំពូលអាមេរិកគ្រោងចាប់ផ្តើមដើមខែមីនាសម្រាប់រដូវកាលឆ្នាំ២០២១

ប្រធានលីគកំពូលអាមេរិក MLS លោក Mark Abbott បាននិយាយថាការប្រកួតបាល់ទាត់ Major League Soccer កំពុងផ្តោតលើការចាប់ផ្តើមនៅដើមខែមីនារដូវកាលឆ្នាំ២០២១ ទោះបីជាភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩បានកើតឡើងក៏ដោយ។ លោក Abbott មានប្រសាសន៍ថា “ផ្អែកលើប្រតិទិនអន្តរជាតិដែលមានមនុស្សច្រើននៅឆ្នាំក្រោយ យើងគ្រោងនឹងចាប់ផ្តើមរដូវកាលរបស់យើងនៅដើមខែមីនាជាធម្មតា។ ... Read More »

ខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមខិតខំរៀបចំឡើងវិញក្រោយព្យុះទី​១៣ឆ្លងផុត

ព្យុះទី​១៣ដែលមានឈ្មោះជាភាសាបរទេសថា Vamco បានវាយប្រហារនៅខេត្តក្រុងជាច្រើនភាគកណ្តាលប្រទេសវៀតណាម ក្នុងនោះមាន ទីក្រុង វ៉េ រងការខូចខាតច្រើនជាងគេ ដោយមានផ្ទះដល់ទៅ​៤៥០០​ខ្នង ខូចខាត ។ ក្រៅពីនេះនៅមានសាលារៀន​៤០កន្លែងផងដែរ ត្រូវខូចខាតនិងដើមឈើធំៗជាច្រើនបាក់រលំពេញផ្លូវ​។ នៅថ្ងៃទី​១៥ខែវិច្ឆិកា នេះមន្ត្រីក្នុងតំបន់ និងកម្លាំងសន្តិសុខបានជួយដល់ពលរដ្ឋ​ដើម្បីរៀបចំឡើងវិញក្រោយព្យុះឆ្លងផុត ... Read More »

ក្រុមចារកិច្ចការពារលោកត្រាំ ១៣០នាក់ឆ្លងកូវីដ​-១៩​

សម្ពាធ​ការងារបានសង្កត់ធ្ងន់នៅលើស្មាក្រុមចារកិច្ចការពារប្រធានាធិបតីអាមេរិកដោយពួកគេត្រូវធ្វើការយ៉ាងហត់នឿយដើម្បីការពារប្រមុខដឹកនាំឲ្យមានសុវត្ថិភាព​១០០ភាគរយ​។ ក្រុមការពារប្រធានាធិបតីគឺជារនាំងការពាររស់ ដែលអាចយករាងកាយទៅបាំងលោកត្រាំពេលមានហេតុការណ៍វាយប្រហារកើតឡើង​។ សកម្មភាពការពារ​របស់ក្រុមចារកិច្ច​កាន់តែរងសម្ពាធខ្លាំង​ក្រោយពីមន្ត្រីជាច្រើនរូបឆ្លងកូវីដ​-១៩​ជាបន្តបន្ទាប់ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក​។ សារព័ត៌មាន Washington Post បានផ្សាយថា មានមន្ត្រីក្រុមចារកិច្ច​ការពារលោកត្រាំ ដល់ទៅ​១៣០នាក់បានឆ្លងកូវីដ​-១៩​ ក្នុងពេលដែលអមការពារលោកពេលឃោសនាបោះឆ្នោត​។ ការឆ្លងកូវីដ​-១៩ បានធ្វើឲ្យក្រុមការពារប្រធានាធិបតីត្រាំត្រូវបាត់បង់សមាជិកប្រមាណ​១០ភាគរយ​ដោយសារតែអ្នកទាំងនោះត្រូវធ្វើចត្តាឡីស័ក​ ក្រោយរកឃើញវិជ្ជមានកូវីដ​-១៩ ។ ... Read More »

ក្នុងរយៈពេល​២៤ម៉ោងនៅលើពិភពលោកមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ​៦សែននាក់

ក្នុងរយៈពេល​២៤ម៉ោងកន្លងមកនេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់​ជិត​៦សែននាក់ ​ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅលើភពផែនដីកើនឡើងដល់ទៅជាង​៥៤,២លាននាក់ និងស្លាប់ជាង​១,៣លាននាក់​ក្នុងនោះមានអ្នកស្លាប់ក្នុងរយៈពេលមួយថ្ងៃ កើនឡើង៨.៩៦៥នាក់។ ក្នុងចំណោមអ្នកឆ្លងលើពិភពលោក ជាង​៥៤,២លាននាក់មានជាង ៣៧,៨ លាននាក់ជាសះស្បើយ។ អាមេរិក​នៅតែឈានមុខគេដដែលដោយមានអ្នកឆ្លងសរុបដល់ទៅ ១១.២១៧.០៥៦នាក់ និងស្លាប់២៥១.២១៥នាក់ ហើយក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានអ្នកឆ្លងដល់ទៅ១៤៨.៣២៣នាក់និងស្លាប់ ... Read More »

តារាភាពយន្តហុងកុងល្បីឈ្មោះម្នាក់ លោក Savio Tsang ទទួលមរណភាព ក្នុងវ័យ ៥៨ ឆ្នាំ

អន្តរជាតិ៖ តារាសម្តែងហុងកុង ដ៏ល្បីឈ្មោះម្នាក់ គឺលោក Savio Tsang បានទទួលមរណភាព ក្នុងអាយុ ៥៨ឆ្នាំ បន្ទាប់ពីលោកបានតស៊ូ នឹងជំងឺមហារីកសួត ដោយមិនប្រាប់ពីស្ថានភាពសុខភាពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានហុងកុង HK01 កាលពីថ្ងៃទី ... Read More »

រអិលបាក់ដីដ៍ធំនៅលេីកោះCanaryនៃប្រទេសអេស្ប៉ាញ(មានវីដេអូ​)

អេស្ប៉ាញ​៖​ កាលពីថ្ងៃសៅរ៍​ ទី១៤​ ខែវិច្ឆិកា​មានការរអិលបាក់ដីច្រាំងថ្មដ៏ធំមួយនៅលេីកោះCanaryរបស់ប្រទេសអេស្ប៉ាញ​។ ខ្សែ​វីដេអូ​ដែលថតបានដោយភ្ញៀវទេសចរជាច្រើន​បង្ហាញ​ពីការបាក់ដីនៅ​ La gomeraនៃកោះCanary បណ្ដាល​មកពីការបាក់ដីយ៉ាងខ្លាំងនៃផ្នែកមួយនៃច្រាំងថ្មចោទមួយ​។ ផ្ទៃមុខច្រាំងថ្មបានបាក់ចូលទៅក្នុង​សមុទ្រដោយកប់ផ្លូវចូលឆ្នេរសមុទ្រAraga និងកំពង់ផែValle Granrey ក្នុង​សង្កាត់​Vellehermoso​។ តំបន់នេះជាកន្លែងដែលមានភ្ញៀវទេសចរមកលេងកំសាន្ដជាច្រេីននិងជាកន្លែងប្រេីជាញឹកញាប់សម្រាប់ចតយានយន្ដផ្សេងៗទៀត​។ ឧទ្ធម្ភាគចក្រ GES ... Read More »

បើទោះជាវ័យខុសគ្នាក៏ពិតមែន! តែតារាថៃទាំងនេះ រាប់អានគ្នាដូចបងប្អូន ព្រោះដើរលើវិស័យសិល្បៈតែមួយ

អន្តរជាតិ៖ បច្ចុប្បន្ននេះ បើយើងសង្កេតទៅមើលក្រុមតារាថៃ ភាគច្រើនតែងតែមានភាពសិទ្ធិស្នាល និងស្រឡាញ់គ្នាដោយរាប់អានគ្នាដូចបងប្អូន ។ព្រោះពួកគេបានគិតថា គឺជាអ្នកសិល្បៈរួមអាជីបតែមួយ ដោយមិនគិតថាមានវ័យចាស់ ឬក្មេងជាងនោះទេ ។ ជាក់ស្តែងរយៈពេលនៃការប្រឡូកក្នុងវិស័យសិល្បៈភាពយន្តរបស់តារាថៃជើងចាស់មួយចំនួន​មានដូចខាងក្រោមនេះ សព្វថ្ងៃពួកគេក៏នៅតែមានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនខ្លាំងដដែលមិនអន់ថយឡើយ ទោះបីពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានសិល្បៈរលកក្រោយចូលមកជាបន្តបន្ទាប់ក៏ពិតមែន ... Read More »

មុនពេលក្លាយជាប្រធានាធិបតីអាមេរិក លោកត្រាំ​ជាមហាសេដ្ឋី ចុះលោកបៃឌិនវិញមានទ្រព្យសម្បត្តិប៉ុន្មាន?

​​លោកចូ បៃឌិន​ទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ក្រោយរយៈពេល​៣លើកចូលរួមប្រកួតប្រជែង​តំណែងប្រធានាធិបតី​។ ពីរលើកមុនដែលចូលរួមប្រកួតប្រជែងមិនបានសម្រេច​ រហូតដល់លើកទីបីទើបទទួលបានជោគជ័យ​។ តាមទស្សនាវដ្តី​Forbes បានផ្សាយថា បច្ចុប្បន្ន​លោកបៃឌិន​​​មានទ្រព្យសម្បត្តិសរុប​៩លានដុល្លារ​​។ លោក បៃឌិន កើតនៅថ្ងៃទី ២០/១១/១៩៤២ នៅទីក្រុង Scranton រដ្ឋ ... Read More »

ហួសចិត្តកំពុងតែដេកសុខៗពស់ចូលក្នុងមាត់មិនដឹងខ្លួនជាងមួយម៉ែត្រ(មានវីដេអូ)

ប្លែកៗ ៖ ពិតជាប្លែកនិងរន្ធត់យ៉ាងខ្លាំងនៅពេលដែលក្រុមគ្រូពេទ្យបានបង្ហាញនូវទិដ្ឋភាពចាប់ទាញយកសត្វពស់ដែលមានប្រវែងជាង ១ ម៉ែត្រស្ត្រីជនជាតិរុស្ស៊ីម្នាក់ ក្រោយពីសត្វពស់មួយក្បាលនេះបានវាចូលក្នុងមាត់របស់នាងនៅពេលកំពុងតែលង់លក់ក្នុងដំណេក។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថាថាពស់មួយក្បាលនេះវាបានចូលទៅក្នុងមាត់របស់នាងខណៈរូបនាងបានដេកនៅក្នុងទីធ្លាផ្ទះដែលស្ថិតនៅក្នុងភូមិ Levashi នៃតំបន់ Dagestan។ ហើយក្រោយមករូបនាងក៏មានអារម្មណ៍មិនស្រួលក្នុងខ្លួនក៏បានទៅមន្ទីរពេទ្យភ្លាមៗ ពេលនោះទើបដឹងថាមានសត្វពស់បានចូលតាមមាត់របស់នាង៕ ដោយ៖ ស សម Read More »

មេធាវីអាមេរិកជាង​១ពាន់នាក់ចុះហត្ថលេខាថ្កោលទោសលោកត្រាំ​ដែលប្រកាសថាមានការបន្លំក្នុងការបោះឆ្នោត

មេធាវីអាមេរិក​ជាង​១ពាន់នាក់បានចុះហត្ថលេខាលើលិខិតថ្កោលទោសលោកត្រាំ​ដែលប្រកាសថា ការបោះឆ្នោត​មានបន្លំសន្លឹកឆ្នោត ដែលជាការប្រកាសគ្មានភស្តុតាង​ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់​។ ក្រៅពីមេធាវី នៅមាន ចៅក្រម រដ្ឋអាជ្ញា​ សាស្ត្រាចារ្យ ច្បាប់…។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមមេធាវីបានបញ្ជាក់ថា​ ការបោះឆ្នោតធ្វើឡើងដោយស្របច្បាប់ ហើយរាល់ការចោទប្រកាន់គឺត្រូវតែពឹងផ្អែកទៅលើប្រព័ន្ធច្បាប់ មានភស្តុតាង​ច្បាស់លាស់។ នៅក្នុងលិខិតក៏បានអំពាវនាវដល់មន្ត្រីរបស់លោកត្រាំឈប់លើកឡើងគ្មានភស្តុតាងពាក់ព័ន្ធនឹងការបោះឆ្នោត។ ​ជាមួយគ្នានោះ​​ក្រុមមេធាវីក៏បានអំពាវនាវដល់បណ្តាមេធាវីរបស់លោកត្រាំ​ត្រូវបញ្ឈប់រាល់សកម្មភាព ... Read More »

អ្នកណាមិនភ័យមិនខ្លាចពេលឃើញបុរសម្នាក់បណ្ដើរខ្លាដើរលេងពេញផ្លូវ តែក្រោយមកគួរឲ្យហួសចិត្ត

ចិន៖ ថ្មីៗនេះសត្វខ្លាមួយក្បាលត្រូវបានគេប្រទះឃើញដើរលើផ្លូវជាមួយនឹងម្ចាស់របស់វា ក្នុងទីក្រុង Zhangye នៃខេត្ត Gansu ដែលបង្កឲ្យអ្នកថ្មើរជើងដទៃទៀតមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង តែក្រោយពីសង្កេតយូរៗទៅ​ ទើបដឹងថា វាមិនមែនជាសត្វខ្លាពិតប្រាកដនោះឡើយ គឺគ្រាន់តែជាសុនខមួយក្បាលប៉ុណ្ណោះ ពិតជារឿងគួរឱ្យហួសចិត្តមែន។ តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សុនខពូជ Caucasian shepherd មួយក្បាលនេះ ត្រូវបានម្ចាស់របស់វាប្ដូរពណ៌រោមទៅជាពណ៌មាស និងមានឆ្នូតខ្មៅ ដើម្បីឲ្យដូចទៅនឹងសត្វខ្លា ហើយក៏បន្ថែមកន្ទុយសិប្បនិមិត្តឲ្យវាផងដែរ។ យ៉ាងណាមិញ ... Read More »

ពលរដ្ឋរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោន​គាំទ្រ លោកត្រាំឲ្យកាន់តំណែង​៤ឆ្នាំទៀត(មានវីដេអូ)

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ពាក់អាវក្រហម ​ស និងខៀវ បានជួបជុំគ្នា​ដង្ហែក្បួនគាំទ្រលោកត្រាំ​ នៅថ្ងៃទី​១៤ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) គាំទ្រលោកត្រាំបន្តកាន់តំណែងដឹកនាំអាមេរិកថែមមួយអាណត្តិទៀត។ សារព័ត៌មានUSA Today បានផ្សាយថា ក្រុមបាតុករដង្ហែក្បួន ប្រឆាំងលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត​ក្នុងការបោះឆ្នោតថ្ងៃទី​៣ខែវិច្ឆិកា​។ បាតុកម្មអូសបន្លាយរហូតដល់ពេលយប់ ហើយបង្កឲ្យមានការប៉ះទង្គិចគ្នា​ជាមួយកម្លាំងសន្តិសុខផងដែរ​។ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិបមាន់ខ្នាយមាស Tottenham ត្រូវបានគេផ្តល់ឱកាសឱ្យចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិដាណឺម៉ាក Christian Eriksen អាយុ២៨ ឆ្នាំមកពីក្លិប ... Read More »

Kante ជួយបារាំងឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី National League ក្រោយយកឈ្នះព័រទុយហ្គាល់

កីឡាករ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមជម្រើសជាតិបារាំង ខណៈពួកគេបានផ្តួលក្រុមព័រទុយហ្គាល់ក្នុងក្របខ័ណ្ឌ Nations League កាលពីថ្ងៃសៅរ៍ និងបានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ។ Kante បានត្រឡប់មកវិញនៅក្នុងជម្រើស១១នាក់ បន្ទាប់ពីបានចូលមកជំនួសនៅក្នុងការបរាជ័យកាលពីការប្រកួតមិត្តភាពជាមួយហ្វាំងឡង់ នៅក្នុងពាក់កណ្ដាលតង់ទី២។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់១គ្រាប់នៅនាទីទី៥៣ដែលជាគ្រាប់បាល់នាំឲ្យបារាំងឈ្នះព័រទុយហ្គាល់១ទល់០។ ចំណែកកីឡាករ ... Read More »

ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានចេញពីមន្ទីរពេទ្យក្រោយវះកាត់របួសជោគជ័យ

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុមBarcelona ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យកាលពី ថ្ងៃចន្ទដោយវេជ្ជបណ្ឌិត Ramon Cugat ។ កីឡាករវ័យក្មេងរបស់ក្រុម Barcelona រូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់គាត់ពេលប្រកួតជាមួយក្រុម Real Betis កាលពីចុងសប្តាហ៍មុនហើយគាត់នឹងត្រូវអវត្តមានរយៈពេល៤ខែសម្រាប់ក្រុមBarcelona ... Read More »

ថៃ៖ ក្រុមបាតុករ និងក្រុមគាំទ្រព្រះមហាក្សត្រប៉ះទង្គិចគ្នានៅកណ្តាលទីក្រុង

ក្រុមបាតុករថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារដ្ឋាភិបាលកែទម្រង់ ប្រកបដោយប្រជាធិបតេយ្យ​។ នៅថ្ងៃទី​១៤ខែវិច្ឆិកា​ មានបាតុករ​ថៃប្រមាណ ជិត​៣ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ​ក្នុងទីក្រុងបាងកក ប្រឆាំងរដ្ឋាភិបាល​។ នៅក្បែរទីកន្លែងបាតុកម្មតែប៉ុន្មានគីឡូម៉ែត្រ ក្រុមអ្នកគាំទ្រព្រះមហាក្សត្រ ពាក់អាវលឿង ដង្ហែរក្បួនគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn ... Read More »

ទាហានអាមេនីជាង​២៣០០នាក់ស្លាប់ក្នុងសង្គ្រាមជាមួយ​អាហ្សែបៃហ្សង់

ក្រសួងសុខាភិបាល​ អាមេនី បានប្រកាសឲ្យដឹងថា​ ក្នុងពេលដោះដូរសាកសពទាហានស្លាប់ដោយសារសង្គ្រាមជាមួយប្រទេសអាហ្សែបៃហ្សង់ ក្រសួងបានត្រួតពិនិត្យសាកសពទាហាន​ដល់ទៅ​២.៣១៧ នាក់​ ហើយមានទាហានជាច្រើនមិនទាន់ដឹងពី​អត្តសញ្ញាណនៅឡើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអាមេនី លោកស្រី Alina Nikoghosyan បានឲ្យដឹងថា​ ការដោះដូរសពទាហានទើបតែចាប់ផ្តើមឡើងប៉ុណ្ណោះ​​ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាមានទាហានប៉ុន្មាននាក់ស្លាប់ដោយសង្គ្រាមពិតប្រាកដនោះឡើយ។ សង្គ្រាមរវាង​ប្រទេសអាមេនី ... Read More »

អាហ្វហ្គានីស្ថានចាប់ខ្លួនមេខ្លោង​វាយប្រហារភេរវកម្មនៅមហាវិទ្យាល័យទីក្រុងកាប៊ុល

នៅលើបណ្តាញសង្គម​ហ្វេសប៊ុក អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានប្រកាសឲ្យដឹងថា​ ការវាយប្រហារបង្ហូរឈាមនៅមហាវិទ្យាល័យទីក្រុងកាប៊ុល ​បង្កឡើងដោយខ្មាន់​កាំភ្លើង មានឈ្មោះ​Adil។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានក្រុមភេរវកម្មHaqqaniជ្រើសរើសឱ្យ ឡើងគម្រោងវាយប្រហារនៅថ្ងៃទី​២ខែវិច្ឆិកា​ឆ្នាំ​២០២០។ នៅថ្ងៃទី​១៤ខែវិច្ឆិកា អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh បានបញ្ជាក់ថា មេខ្លោង​​នៅពីក្រោយការវាយប្រហារនៅមហាវិទ្យាល័យទីក្រុងកាប៊ុលសម្លាប់មនុស្សរាប់សិបនាក់ ... Read More »

មិនគួរណាខឹងហួសហេតុសោះ! គ្រាន់តែយុវតីម្នាក់ ហៅស្រ្តីម្នាក់វ័យ ៤០ ឆ្នាំ ថា៖ “មីង” ស្ទុះវាយផ្អើលពេញផ្សារ(មានវីដេអូ)

អន្តរជាតិ៖ តាមពិតទៅមនុស្សយើងម្នាក់ៗ គួរតែបង្កើតចិត្តឲ្យទូលាយសម្រាប់ខ្លួនឯង ព្រោះពេលខ្លះការនិយាយគ្នាលេងតែងតែមានការប៉ះពាក្យសម្តី ធ្វើឲ្យមានការអន់ចិត្តដាក់គ្នា រហូតឈានដល់ឈ្លោះគ្នាផងដែរ ព្រោះសម្តីទាំងនេះគ្មានហេតុផលអ្វីធំដុំទាល់តែសោះ។ ជាក់ស្តែងមានករណីវាយគ្នាមួយបានកើតឡើងនៅក្នុងផ្សារមួយកន្លែងនៅក្នុងរដ្ឋ Etah ប្រទេសឥណ្ឌា ហើយជម្លោះបានបង្កឡើយដោយស្រ្តីវ័យ ៤០ឆ្នាំម្នាក់ និងយុវតីម្នាក់ទៀតមានអាយុ ១៩ឆ្នាំ ខណៈដែលយុវតីរូបនេះ ... Read More »

ព្យុះ Vamco សម្លាប់មនុស្ស​៥៣នាក់​នៅហ្វុីលីពីន មុនពេលចូលដល់ដីគោកប្រទេសវៀត​ណាម

មន្ត្រីរដ្ឋាភិបាលហ្វុីលីពីននៅថ្ងៃទី​១៤ខែវិច្ឆិកា​បានប្រកាសថា ព្យុះ​Vamco បានសម្លាប់មនុស្ស​ដល់ទៅ​៥៣នាក់នៅក្នុងប្រទេសនេះ ហើយនិងមានអ្នកបាត់ខ្លួន​២២នាក់។ ចំណែកអ្នករងរបួសដោយព្យុះខាងលើកើនឡើងដល់​៥២នាក់ផងដែរ​។ លោក​ Manuel Mamba អភិបាលខេត្ត Cagayan បានអំពាវនាវរកជំនួយតាមប្រព័ន្ធផ្សព្វផ្សាយ DZMM ដោយលោកបញ្ជាក់ថា «នេះជាលើកទីមួយដែលយើងទួលរងការបំផ្លាញដោយគ្រោះធម្មជាតិធ្ងន់បំផុត​។ កម្លាំងជួយសង្គ្រោះបានខិតខំធ្វើការហួសពីសមត្ថភាពរបស់ខ្លួន​ហើយ ... Read More »

តើអ្នកចង់ដឹងអត់ ថាតើទឹកលើភពអង្គារបាត់ទៅណា? បើចង់ដឹងច្បាស់តោះ……អានទាំងអស់គ្នា

អន្តរជាតិ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានកំណត់ទំហំការស្រាវជ្រាវលើរយៈកម្ពស់១៥០គីឡូម៉ែត្រ ខាងលើផ្ទៃភពក្រហម ដើម្បីស្វែងយល់ថា តើទឹកនៅលើភពអង្គារបាត់ទៅណា ។ អ្នកវិទ្យាសាស្ត្របានក្រឡេកទៅមើលបរិយាកាសរបស់ភពនេះ ជាជាងនៅផ្ទៃរបស់វា ដែលគេអាចដឹងបានថា មានរឿងអ្វីកើតឡើងចំពោះទឹក ដែលធ្លាប់តែមានវត្តមាននៅលើភពអង្គារនេះ។ បើយោងតាមរបាយការណ៍ទិន្នន័យរបស់ក្រុមអ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះ បានឲ្យដឹងថា ព្យុះធូលីដែលកើតឡើងលើផ្ទៃភពអង្គារ ... Read More »

ឲ្យរាងខំកុម៉្មង់ទិញតាមអនឡាញឃើញស្អាតហើយធូរថ្លៃ មានអី ពេលដឹកមកដល់ផ្ទះ ខកចិត្តស្ដូកស៊ូកចូលបានតែក្បាល

ថៃ ៖ វាពិតជារឿងនឹកស្មានមិនដល់ថ្មីៗនេះ មានបុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏សែនហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលលោកបានកុម្ម៉ង់ទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយគឺបានត្រឹមតែខកចិត្តនិយាយស្ទើរតែមិនចេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានកុម្ម៉ង់ទិញតង់មួយ ចំថ្ងៃទិញទំនិញដ៏ធំប្រចាំឆ្នាំ 11.11 ឬហៅថា Singles Day ហើយគ្រោងនឹងយកវាទៅបោះជំរុំជាមួយនឹងមិត្ដស្រីរបស់គាត់។ តង់នោះមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនិង មានតម្លៃចន្លោះសមរម្យពី ៣៩០បាត ដល់ ៥២០បាត ... Read More »

ទោះអ្នកជាស្រីមេម៉ាយក៏ដោយ ប៉ុន្តែត្រូវធ្វើជាមនុស្សមានតម្លៃ តែត្រូវធ្វើដូច្នេះ ចង់ដឹងអត់?

ចំណេះដឹងទូទៅ៖ ជាទូទៅស្រីមេម៉ាយ បើទោះបីជាអ្នកលែងប្ដី ឬត្រូវប្ដីលែងក៏ដោយមនុស្សមួយចំនួនតែងតែមានគំនិតគិតថាមកពីខ្លួនយើងមិនល្អទើបត្រូវមានឈ្មោះជាស្រីមេម៉ាយបែបហ្នឹង។ ប៉ុន្តែបើជ្រុលជាឈ្មោះស្រីមេម៉ាយទៅហើយនោះ តែយើងត្រូវធ្វើខ្លួនឱ្យមានតម្លៃថ្លៃថ្នូរ នឹងជាស្ត្រីរឹងមាំគ្រប់គ្រាន់ដែលអាចមើលថែ​ ការពារ និងចិញ្ចឹមខ្លួនឯងបានគួរត្រូវធ្វើយ៉ាងណាទើបសាកសម។ ជាក់ស្តែងចំពោះមេម៉ាយ អាចនឹងចំណាយមាត់ញាតិក៏ពិតមែន តែយ៉ាងណាញាតិជិតខាងខ្លះ សូម្បីតែបងប្អូនមួយចំនួនរបស់យើងក៏ដោយក៏មិនមែនគេមកល្អល្អូកល្អើន និងឃើញពីតម្លៃ ឱ្យក្ដីស្រឡាញ់ ... Read More »

លោកបៃឌិន​ អំពាវនាវឱ្យធ្វើសកម្មភាពបន្ទាន់ប្រឆាំងកូវីដ​-១៩

លោក ចូបៃឌិន ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក បានអំពាវនាវដល់ប្រធានាធិបតីបច្ចុប្បន្ន​លោក​ដូណាល់ ត្រាំ ​ត្រូវតែមានវិធានការជាបន្ទាន់​ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត​។ កាលពីថ្ងៃទី​១៣ខែវិច្ឆិកា​លោកបៃឌិន​បានជួបជាមួយក្រុមការងារប្រឆាំងកូវីដ​-១៩ ហើយបញ្ជាក់ថា តាមអ្វីដែលទទួលបាន រដ្ឋាភិបាល​បច្ចុប្បន្នត្រូវតែមានសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩នៅអាមេរិក។ លោកបៃឌិនអំពាវនាវឲ្យពលរដ្ឋអាមេរិកពាក់ម៉ាស់ការពារ រក្សាគម្លាត និងលាងដៃ​ឲ្យបានច្រើន​…។ ... Read More »

ក្រោយសភាចិន អនុម័តឲ្យហុងកុង​ដកតំណែង​សមាជិកសភា​បួន​នាក់​ មន្រ្តីជាន់ខ្ពស់អង់គ្លេស ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​និង​ហុងកុង

អន្តរជាតិ៖ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកាថ្មីៗនេះ លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បានបញ្ជាក់នៅក្នុង​សេចក្ដីថ្លែងការណ៍មួយថា ​សភា​ចិន​ ដែលទើប​អនុម័ត និងអនុញ្ញាត​ឲ្យ​ហុងកុង​ដកតំណែង​តំណាងរាស្ត្រ​ហុងកុង​បួននាក់នោះ គឺដំណោះស្រាយ​របស់​សភា​ចិន​ក្នុង​ការកំណត់​លក្ខន្តិកៈ​សមាជិកសភា​ហុងកុង ជាការ​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​ការផ្ទេរ​ហុងកុង​។ លោក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេសអះអាងថា អង់គ្លេស ... Read More »

ចៅក្រម​ចិន និង​ជប៉ុន ​ជាប់ឆ្នោត​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ សម្រាប់​រយៈពេល​៩​ឆ្នាំ

អន្តរជាតិ៖ ​អង្គ​មហាសន្និបាត និង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ កាលពីថ្ងៃទី​១១ និង​១២ វិច្ឆិកាថ្មីៗនេះ សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ចៅក្រម​ថ្មី​ចំនួន​៥​រូប ទៅ​បំពេញការងារ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិសម្រាប់​រយៈពេល​៩​ឆ្នាំ​នៅ​ស្ថាន​ប័ន​យុត្តិធម៌​កំពូល​របស់​ពិភពលោក​ ពេលនេះចៅក្រម​ចិន និង​ជប៉ុន បាន​ជាប់ឆ្នោត​ទៅ​បំពេញការងារ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិមួយនេះហើយ ​។ ​សូមជម្រាបថា ចំពោះការ​បោះឆ្នោត​ប្រជែង​តំណែង​ចៅក្រម​ចំនួន​៥ ដែល​នៅ​ទំនេរនេះ ... Read More »

FAO ៖ ព្រោះតែវិបត្តិ​ជំងឺ​កូ​វីដ-​១៩ ជម្លោះ និង​កង្វះខាត​ជំនួយ​មនុស្សធម៌ ធ្វើឲ្យបណ្តា​ប្រទេសមួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការកើតមាន​គ្រោះ​ទុរ្ភិក្ស​

អន្តរជាតិ៖ យោងតាមរបាយការណ៍​វាយតម្លៃ​ថ្មី​មួយ​ដោយ​ទីភ្នាក់ងារ​ស្បៀងអាហារ​និង​កសិកម្ម (FAO) និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា ប្រទេស​ចំនួន ២០ ជា​កន្លែង​ងាយ​រងគ្រោះ​ខ្លាំង​ពី​កង្វះខាត​ស្បៀងអាហារ​។ មិនតែប៉ុណ្ណោះរបាយការណ៍​ដដែរបាន​ព្រមាន​ថា ប្រទេស​ចំនួន​បួន​នៅ​ក្នុងនោះ​រួមមាន៖ ប្រទេស​បួ​គី​ណា​ហ្វា​សូ​នៅ​តំបន់ Sahel ភាគ​ខាងជើង​ប្រទេស​អាហ្វ្រិក តំបន់​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា ប្រទេស​ស៊ូដង់​ខាងត្បូង ... Read More »

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah រកឃើញវិជ្ជមានកូវីដ-១៩

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ក្នុងពេលកំពុងបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប។ សមាគមកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បាននិយាយកាលពីថ្ងៃសុក្រថាកីឡាករ Mohamed Salah វ័យ២៨ឆ្នាំបានវិលត្រឡប់ទៅរកការធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ។ កីឡាករMohamed ... Read More »

ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង៖ ឈីលី និងប្រេស៊ីលទទួលបានលទ្ធផលល្អ

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅតំបន់អាមេរិកខាងត្បូងបានបញ្ចប់ហើយកាលពីព្រឹកមិញ ដោយមាន២ក្រុមទទួលបានលទ្ធផលល្អគឺក្រុមជម្រើសជាតិឈីលី និងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះក្រុមភ្ញៀវប៉េរូ និងវេណេហ្ស៊ុយអេឡា។ ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូងឈីលីបានយកឈ្នះក្រុមភ្ញៀវប៉េរូក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Vidal ទាំង២គ្រាប់គឺនៅនាទីទី២០ និងនាទីទី៣៥។ លទ្ធផលនេះធ្វើក្រុមឈីលីមានឱកាសច្រើនក្នុងការប្រកួតបន្តដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះវេណេហ្ស៊ុយអេឡាក្នុងវគ្គជម្រុះបន្តទៀតនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។ ... Read More »

ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ប៉ះបារាំងក្នុងព្រឹត្តិការណ៍ National League យប់នេះ

ការប្រកួតពានរង្វាន់ UEFA National League ក្នុង League A នៅយប់នេះមានគូសុទ្ធតែខ្លាំងៗប្រកួតគ្នា ដោយមកពីប្រទេសល្បីៗខាងវិស័យបាល់ទាត់។ ជាមួយគ្នានោះគូសត្រូវចាស់ព័រទុយហ្គាល់នឹងបើកទ្វារស្វាគមន៍ក្រុមអតីតម្ចាស់ជើងឯកពិភពលោកបារាំង នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ វិច្ឆិកានេះ។ ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ធ្វើបានល្អក្នុងប៉ុន្មានប្រកួតកន្លងទៅ ទាំងប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានរង្វាន់ ... Read More »