ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ឆេះរោងចក្រនៅចិន ស្លាប់មនុស្ស៣៦នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៣៦នាក់ស្លាប់នៅក្នុងគ្រោះអគ្គិភ័យដែលកើតឡើងនៅក្នុងរោងចក្រមួយក្នុងខេត្ត Henan ប្រទេសចិន ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃទី២២ខែវិច្ឆិកានេះបានផ្សាយថាមនុស្ស៣៦នាក់បានស្លាប់និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងគ្រោះអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅក្នុងទីក្រុង អាន់យ៉ាង (Anyang) នៃខេត្តហេណាន់ (Henan) ប្រទេសចិន។ គ្រោះអគ្គិភ័យខាងលើបានកើតឡើងនៅរោងចក្រមួយមានឈ្មោះថា Kaixinda Trading ... Read More »

អង់គ្លេស និងហុល្លង់ធ្វើបានល្អក្នុងថ្ងៃដំបូង ខណៈវែលបានត្រឹមស្មើអាមេរិក

ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិហុល្លង់ទទួលបានលទ្ធផលល្អដូចគ្នាក្នុងការប្រកួតវគ្គជម្រុះតាមពូលរៀងៗខ្លួនក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍ World Cup ២០២២នៅកាតា ដោយយកឈ្នះអ៊ីរ៉ង់ និងសេណេហ្គាល់។ ចំណែកក្រុមជម្រើសជាតិវែលបានត្រឹមស្មើជាមួយអាមេរិកក្នុងពូល B ចែកគ្នាម្នាក់១ពិន្ទុក្នុងការប្រកួតបើកឆាកដំបូងនេះដែរកាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុមអង់គ្លេសធ្វើបានយ៉ាងល្អក្នុងថ្ងៃប្រកួតដំបូងដោយយកឈ្នះក្រុមអ៊ីរ៉ង់ ៦ទល់២ ក្នុងវគ្គជម្រុះពូល ... Read More »

រញ្ជួយដីនៅឥណ្ឌូនេស៊ី មនុស្សយ៉ាងតិច២០នាក់បានស្លាប់និងរបួស៣០០នាក់

មន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា គ្រោះរញ្ជួយដីនៅកោះជ្វាខាងលិច នាថ្ងៃនេះ បានសម្លាប់មនុស្សយ៉ាងតិច២០នាក់ និងរបួស៣០០នាក់ ។ ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur ខេត្ត ... Read More »

ការនាំប្រេងពីរុស្ស៊ីទៅកាន់ចិន កើនឡើង៤៩ពាន់លានដុល្លារ

តាមតួលេខរបស់នាយកដ្ឋានពន្ធដារចិនបញ្ជាក់ថា ចំនួនការទិញប្រេង ថាមពលពីរុស្ស៊ីបានកើនឡើងខ្ពស់នៅក្នុងឆ្នាំនេះ។ ចិនបានបង្កើនការទិញប្រេង ថាមពលពីរុស្ស៊ី តាំងពីដើមឆ្នាំ២០២២មក ។ បើប្រៀបធៀបនឹងឆ្នាំ២០២១ គិតចាប់តាំងពីខែមករាដល់ខែតុលាឆ្នាំ២០២២ ចំនួនថាមពលប្រេង និងហ្គាសនាំចូលពីរុស្ស៊ីទៅកាន់ចិនបាន កើនឡើងខ្ពស់ ។ ជាក់ស្តែង រដ្ឋបាលទូទៅនៃគយចិនបានរាយការណ៍ថា ... Read More »

ចិនបិទសាលារៀននៅទីក្រុងប៉េកាំង ក្រោយករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

សិស្សនៅតាមខណ្ឌមួយចំនួនក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមសិក្សាតាមអុីនធើណេតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដោយសារចំនួនករណីឆ្លង COVID-19 កើនឡើងខ្ពស់។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា នៅពេលដែលចំនួនករណីឆ្លង COVID-19 នៅក្នុងរដ្ឋធានីប៉េកាំង ក៏ដូចជាប្រទេសទាំងមូលបានកើនឡើងនោះ មន្ត្រីបានជំរុញឱ្យអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួនស្នាក់នៅក្នុងផ្ទះ។ ... Read More »

អារ៉ាប៊ីសាអ៊ូឌីត ប្រហារជីវិតមនុស្ស ១២ នាក់ដោយដាវ

តាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សកាលពីថ្ងៃទី២០ ខែវិច្ឆិកា បានផ្សាយថា អារ៉ាប៊ីសាអ៊ូឌីត បានកាត់ទោសប្រហារជីវិតមនុស្ស ១២ នាក់ក្នុងរយៈពេល ១០ ថ្ងៃ ។ ការប្រហារជីវិត ដែលភាគច្រើនត្រូវបានកាត់ក្បាលដោយដាវ បង្ហាញថា អារ៉ាប៊ីសាអ៊ូឌីត កំពុងស្ថិតនៅលើផ្លូវបំបែកកំណត់ត្រាប្រចាំឆ្នាំនៃការប្រហារជីវិត ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពាន World Cup សម្រាប់ពូល B

ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានផ្ដើម ចាប់តាំងពីរាត្រីថ្ងៃទី២០ វិច្ឆិកា ដោយធ្វើការប្រកួតជម្រុះតាមពូលទាំង៦ ហើយក្នុង១ពូលមាន៤ក្រុម។ យើងបានបង្ហាញ៤ក្រុមសម្រាប់ពូល A រួចមកហើយ ហើយថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលB បន្តទៀត ... Read More »

អាមេរិកនិងវែលប្រជែងគ្នាយក៣ពិន្ទុថ្ងៃបើកឆាកប្រកួត World Cup ពូល B រាត្រីនេះ

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាសម្រាប់ពូល Bចំនួន២គូដែលត្រូវប្រកួតនៅរាត្រីនេះ ដោយ១គូគឺក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រូវប៉ះក្រុមខ្លាំងអ៊ីរ៉ង់នៅវេលាម៉ោង៨យប់ និងមួយគូទៀតគឺជាជំនួបរវាងអាមេរិកនឹងវែលនៅរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល B នេះ ក្រុមអាមេរិកនិងវែលត្រូវប៉ះគ្នានៅពហុកីឡដ្ឋាន ... Read More »

តោកំណាចអង់គ្លេសចង់បង្ហាញភាពខ្លាំងនៅ World Cup រាត្រីនេះពេលប៉ះអ៊ីរ៉ង់ក្នុងពូល B

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាចាប់ប្រកួតវគ្គជម្រុះតាមពូលនៅរាត្រីថ្ងៃនេះ មានការប្រកួតក្នុងពូល B ចំនួន២គូ ដោយ១គូគឺក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រូវប៉ះក្រុមខ្លាំងអ៊ីរ៉ង់នៅរាត្រីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល B នេះ ក្រុមអង់គ្លេសនិងអ៊ីរ៉ង់ ត្រូវប្រកួតនៅពហុកីឡដ្ឋាន ... Read More »

ប្រធានាធិបតីបៃដិន ក្លាយជាប្រធានាធិបតីវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក

នៅពេលនេះលោកបៃដិនបានឈានចូលដល់វ័យ៨០ឆ្នាំហើយ ធ្វើឱ្យលោកក្លាយទៅជាប្រមុខដឹកនាំអាមេរិក ដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ប្រសិនបើលោកជាប់ឆ្នោតមួយអាណត្តិទៀតនៅឆ្នាំ២០២៤ ហើយបន្តកាន់តំណែងដល់ឆ្នាំ ២០២៨នោះ លោកនឹងមានវ័យ៨៦ឆ្នាំហើយ។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា លោក ... Read More »

សេណេហ្គាល់ប៉ះហុល្លង់លើកដំបូងក្នុង World Cup នៅកាតារាត្រីនេះ

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាចាប់ប្រកួតវគ្គជម្រុះតាមពូលរាត្រីថ្ងៃនេះ ដោយការប្រកួតក្នុងពូល A មានមួយគូទៀតគឺក្រុមជម្រើសជាតិសេណេហ្គាល់ ត្រូវប៉ះក្រុមមច្ចុរាជទឹកក្រូចហុល្លង់នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះបានបញ្ចប់ហើយរវាងកាតានឹងអេក្វាឌ័រក្នុងពូល A។ សេណេហ្គាល់និងហុល្លង់ត្រូវប្រកួតក្នុងពូល A ដូចគ្នាដោយធ្វើឡើងនៅពហុកីឡដ្ឋានAl ... Read More »

ជប៉ុន ៖ រដ្ឋមន្ត្រី៣រូបលាលែងពីតំណែងក្នុងរយៈពេលមួយខែ

រដ្ឋមន្ត្រីបីរូបនៅក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Kishida Fumio គឺរដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងរដ្ឋមន្ត្រីយុត្តិធម៌ បានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយខែផង។ យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK បានផ្សាយថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុន Terada Minoru ... Read More »

ការបាញ់ប្រហារនៅក្លិបរាត្រីសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នានៅរដ្ឋ Colorado សហរដ្ឋអាមេរិក មនុស្ស២៣នាក់ស្លាប់និងរបួស

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណត្រូវបានមនុស្សនៅក្នុងក្លិបរាត្រីចាប់ខ្លួនបានបន្ទាប់ពីជននេះបានបើកការបាញ់ប្រហារបណ្តាលឱ្យមានអ្នកស្លាប់និងរបួស២៣នាក់ ។ ការបាញ់ប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅក្លិប Q for Gays ក្នុងរដ្ឋ Colorado Springs រដ្ឋ Colorado សហរដ្ឋអាមេរិក។ ... Read More »

អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជិត៤០០គ្រាប់ក្នុងមួយថ្ងៃ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលជិត៤០០គ្រាប់នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ រុស្ស៊ីបានដកកងទ័ពរបស់ខ្លួនចេញពីទីក្រុង Kherson ក្នុងខែនេះ ហើយបានផ្លាស់ប្តូរកម្លាំងមួយចំនួនដើម្បីពង្រឹងទីតាំងនៅក្នុងតំបន់ Donbass រួមទាំង Donetsk និង Lugansk ... Read More »

គួរឱ្យសោកស្តាយម្ចាស់ Ballon d’Or ឆ្នាំ២០២២ Benzema មិនអាចបង្ហាញខ្លួនឱ្យ​បារាំងនៅ World Cup 2022 ដោយ​សាររបួស​ភ្លៅ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Karim Benzema ត្រូវ​បាន​អវត្តមាន​ក្នុង​ការ​ប្រកួត World Cup ដោយសារ​របួស​ភ្លៅ​ពេល​ហ្វឹកហាត់។ Benzemaវ័យ៣៤ឆ្នាំបានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២២ ដែលជារង្វាន់ដល់កីឡាករល្អបំផុតរបស់ពិភពលោក បន្ទាប់ពីជួយ Real Madrid ... Read More »

ម្ចាស់ផ្ទះកាតាចាញ់អេក្វាឌ័រក្នុងការប្រកួត World Cup បើកឆាកដំបូង

ម្ចាស់ផ្ទះកាតាបានបើកការប្រកួត FIFA World Cup ឆ្នាំ២០២២ យ៉ាងលំបាកដោយបានបរាជ័យក្រោមថ្វីជើងក្រុមអេក្វាឌ័រក្នុងកីឡដ្ឋាន Al Bayt។ ក្រុមរបស់លោក Felix Sanchez បាននៅជុំគ្នាក្នុងជំរុំរយៈពេល៦ខែចុងក្រោយនេះដើម្បីរៀបចំការប្រកួត និងធ្វើការលើយុទ្ធសាស្ត្រ ប៉ុន្តែទម្រង់លេងរបស់កាតានៅតែធ្វើឲ្យក្រុមនេះចាញ់ការប្រកួតបើកឆាកក្នុងពូល A ... Read More »

ចិនបញ្ជាក់ថាមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាលើកដំបូងក្នុងរយៈពេល៦ខែ

ចិនបានបញ្ជាក់ពីការស្លាប់ដោយកូវីដ-១៩ ជាលើកដំបូង ក្នុងរយៈពេល ៦ខែកន្លងមក ។ យោងតាមសារព័ត៌មាន Beijing Daily ករណីស្លាប់ត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសអាយុ ៨៧ឆ្នាំ ដែលបានស្លាប់នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។ បុរសចំណាស់ចាប់ផ្តើមបង្ហាញរោគសញ្ញាក្អកនៅថ្ងៃទី១១វិច្ឆិកា ហើយត្រូវបានបញ្ជាក់ថាមាន ... Read More »

មេដឹកនាំប្រទេសជាច្រើនបានចូលគាល់ព្រះមហាក្សត្រថៃនិងមហេសី

បន្ទាប់ពីកិច្ចប្រជុំ APEC 2022 បានបញ្ចប់ ប្រមុខដឹកនាំប្រទេសជាច្រើនបានចូលគាល់ព្រះមហាក្សត្រថៃនិងព្រះមហេសី។ ព្រះមហាក្សត្រថៃបានបង្ហាញព្រះទ័យរីករាយយ៉ាងខ្លាំងដែលបានទទួលស្វាគមន៍ប្រមុខដឹកនាំបណ្តាប្រទេសដែលបានមកកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC 2022។ ជំនួបដែលចាប់អារម្មណ៍បំផុតនោះគឺប្រធានាធិបតីចិន លោក Xi Jinping និងភរិយាលោកស្រី Peng ... Read More »

កក្រើកពិភពបាល់ទាត់! ព្រឹត្តិការណ៍ World Cup នៅកាតាមកដល់ហើយគឺម្ចាស់ផ្ទះប៉ះជាមួយអេក្វាឌ័រថ្ងៃបើកឆាក

ការទន្ទឹងរង់ចាំរយៈពេល៤ឆ្នាំបានមកដល់ហើយ គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតា ចាប់ពីរាត្រីថ្ងៃនេះ(ថ្ងៃទី២០ ខែវិច្ឆិកា) ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះគឺម្ចាស់ផ្ទះកាតាប្រកួតជាមួយក្រុមអេក្វាឌ័រ (ក្នុងពូល A)។ ការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋាន Al Bayt ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ហើយបានផ្តល់ជំនួយយោធាជិត ៦០លានដុល្លារ

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បាននិយាយកាលពីថ្ងៃទី ២០ ខែវិច្ឆិកាថា “នាយករដ្ឋមន្ត្រី Rishi Sunak ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ទីក្រុង Kiev ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រះមហាក្សត្រចក្រភពអង់គ្លេស” ... Read More »

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែល ម៉ាឡេស៊ីប្រឈមមុខនឹង “សភាព្យួរ”

សារព័ត៌មាន Reuters នៅថ្ងៃទី ២០ខែវិច្ឆិកា បានផ្សាយថា ដោយសារមិនមានអ្នកឈ្នះច្បាស់លាស់នៅក្នុងការបោះឆ្នោតសកល ភាពចលាចលនយោបាយក្នុងប្រទេសម៉ាឡេស៊ីអាចអូសបន្លាយពេលខណៈដែលប្រទេសនេះប្រឈមនឹងកំណើនសេដ្ឋកិច្ចយឺត និងអតិផរណាកើនឡើង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉ាឡេស៊ីមាននាយករដ្ឋមន្ត្រីបីរូប។ បើគ្មានគណបក្សធំណាឈ្នះសំឡេងភាគច្រើនទេ គណបក្សនឹងត្រូវបង្កើតសម្ព័ន្ធដើម្បីបង្កើតរដ្ឋាភិបាល។ ព្រះមហាក្សត្រម៉ាឡេស៊ីអាចយាងចូលរួមក្នុងដំណើរការនេះបាន ដោយសារព្រះអង្គមានអំណាចតែងតាំងសមាជិកសភាជានាយករដ្ឋមន្ត្រី។ ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពាន World Cup សម្រាប់ពូល A

ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! ចាប់ពីរាត្រីថ្ងៃទី២០ វិច្ឆិកានេះនឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលAនិងសមាជិកក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួត World ... Read More »

មហាសេដ្ឋី Elon Musk សុំឱ្យបុគ្គលិកត្រឡប់ទៅការិយាល័យធ្វើការវិញ

មហាសេដ្ឋីវ័យ៥៥ឆ្នាំរូបនេះបានជំរុញឱ្យវិស្វករផ្នែកទន់ (software) ឱ្យហោះហើរទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសម្រាប់ការសម្ភាសន៍ទល់មុខ ប្រសិនបើគាត់ចង់បន្តការងាររបស់គាត់នៅ Twitter ។ បន្ទាប់ពី Twitter បានប្រកាសថា ខ្លួននឹងបិទការិយាល័យរហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា មហាសេដ្ឋី Elon Musk ... Read More »

ផ្ទុះហ្គាសបណ្តាលឲ្យបាក់រលំអគារខុនដូ ស្លាប់៩នាក់នៅភាគខាងកើតរុស្ស៊ី

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា មានករណីផ្ទុះហ្គាសនៅអគារខុនដូកម្ពស់៥ជាន់ នៅក្នុងតំបន់ Tymoysk ខេត្ត Sakhalin ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ីបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ ក្នុងនោះមានកុមារ៤នាក់។ លោក Valery Limarenko អភិបាលខេត្ត Sakhalin បានបញ្ជាក់ថា ... Read More »

អាមេរិកបញ្ជូនយន្តហោះទមា្លក់គ្រាប់ទៅកាន់ឧបទ្វីបកូរ៉េ ក្រោយ មេដឹកនាំ គីម ជុងអ៊ុន ប្រកាសប្តេជ្ញាបន្តធ្វើតេស្តអាវុធបរមាណូ

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹងតតាំងចំពោះការគំរាមកំហែងនៃអាវុធរបស់អាមេរិក តាមរយៈអាវុធបរមាណូដូចគ្នា ខណៈដែលលោកបានចុះត្រួតពិនិត្យការធ្វើតេស្តមីស៉ីលបាលិស្ទីគ ICBM ... Read More »

យន្តហោះដឹកអ្នកដំណើរ១០៨នាក់ ចុះចតប៉ះជាមួយរថយន្តពន្លត់អគ្គិភ័យនៅប្រទេសប៉េរូ

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានបុកជាមួយរថយន្តពន្លត់អគ្គិភ័យ ខណៈដែលកំពុងហោះឡើងនៅអាកាសយានដ្ឋានរដ្ឋធានី Lima របស់ប្រទេសប៉េរូ បណ្តាលឱ្យមានមនុស្ស២នាក់ស្លាប់។ សារព័ត៌មាន AP បានរាយការណ៍ថា ឧប្បត្តិហេតុដ៏កម្រមួយបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៅអាកាសយានដ្ឋាន Jorge ... Read More »

ការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់នៅកីឡដ្ឋានប្រកួត World Cup ក្នុងប្រទេសកាតា

គ្រឿងស្រវឹងនឹងមិនត្រូវបានលក់នៅកីឡដ្ឋានទាំង៨សម្រាប់ការប្រកួតWorld Cup 2022 ក្នុងប្រទេសកាតា បន្ទាប់ពី FIFA បានផ្លាស់ប្តូរគោលការណ៍របស់ខ្លួនពីរថ្ងៃមុនពេលចាប់ផ្តើមការប្រកួត។ គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​កំណត់​ឱ្យ​បម្រើ “ក្នុង​តំបន់​ដែល​ជ្រើសរើស​ក្នុង​កីឡដ្ឋាន” បើ​ទោះ​បី​ជា​ការ​លក់​ ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ក្នុង​ប្រទេស​ម៉ូស្លីម​មួយនេះក៏​ដោយ។ អ្នក​ដែល​ស្ថិត​ក្នុង​តំបន់​សាជីវកម្ម​នៃ​កីឡដ្ឋាន​ក្នុង​ការ​ប្រកួត​នឹង​នៅ​តែ​អាច​ទិញ​គ្រឿង​ស្រវឹង​បាន។ ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅថ្ងៃអាទិត្យ នៅពេលដែលកាតាប្រកួតជាមួយអេក្វាឌ័រនៃថ្ងៃបើកឆាក។ តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោកបានឲ្យដឹងថា ... Read More »

ក្លិបនៅអឺរ៉ុបដែលមានកីឡាករជាប់ជម្រើសជាតិច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup 2022 នៅកាតា

ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅរាត្រីថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះហើយ។ ក្នុងនោះមានកីឡាករជាច្រើនដែលលេងឲ្យក្លិបនៅអឺរ៉ុប និងមានឈ្មោះជាប់ជាជម្រើសជាតិក្នុងប្រទេសរបស់ខ្លួន ដោយក្លិបនៅអាល្លឺម៉ង់ Bayern Munich មានសមាជិកកីឡាករក្នុងក្រុមជម្រើសជាតិត្រូវកោះហៅទៅចូលរួមក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២ ច្រើនជាងគេ។ ចំណែកក្លិប Manchester ... Read More »

រុស្ស៊ីបានសាកល្បងមីស៊ីល Sarmat ដោយជោគជ័យ

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុងមូស្គូ មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រនៃសហព័ន្ធរុស្ស៊ី (RVSN) ឧត្តមសេនីយ៍ឯក Sergei Karakaev បានបញ្ជាក់ថា ការសាកល្បងមីស៊ីល Sarmat ត្រូវបានអនុវត្តដោយជោគជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា “យោងតាមមេបញ្ជាការកងកម្លាំងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ឧត្តមសេនីយឯក ... Read More »

អាជ្ញាកណ្តាលស្ត្រី Salima Mukansanga អាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ World Cup 2022

លោកស្រី Salima Mukansanga មកពីប្រទេស Rwanda សង្ឃឹមថា ការត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាលនៅ World Cup ផ្នែកបុរសជាលើកទី១ដែលស្ត្រីធ្វើដូច្នេះក្នុងរយៈពេល៩២ឆ្នាំនៃការប្រកួតនឹងបើកទ្វារសម្រាប់មន្ត្រីស្ត្រីដែលប្រាថ្នាចង់បានផ្សេងទៀតនៅអាហ្វ្រិក។ កាលពីដើមឆ្នាំនេះនាងបានក្លាយជាស្ត្រីដំបូងគេដែលទទួលបន្ទុកការប្រកួតនៅព្រឹត្តិការណ៍ Africa Cup of Nations ... Read More »