លោក Michael Kretschmer អភិបាលរដ្ឋ Sachsen បានព្រមានថា ប្រភពផ្គត់ផ្គង់ថាមពលហ្គាសពីរុស្ស៊ីពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះអាល្លឺម៉ង់នាពេលបច្ចុប្បន្ននិងអនាគត បើទោះបីប្រទេសនេះខិតខំស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀតក៏ដោយ។ តាមសារព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយថា នៅក្នុងបទសម្ភាសន៍មួយ នាថ្ងៃទី២៤ខែកញ្ញា លោក Kretschmer ... Read More »
ព័ត៌មានអន្តរជាតិ
មនុស្ស ៦នាក់បានស្លាប់ក្នុងការវាយប្រហារនៅក្រុង Donetsk ខណៈមនុស្សម្នាក់ស្លាប់ និង៥នាក់រងរបួសផ្សេងទៀតនៅទីក្រុង Zaporizhzhia
អន្តរជាតិ៖ អាជ្ញាធរក្រុមផ្តាច់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា ឆ្នាំ២០២២ បាននិយាយថា កាំភ្លើងធំរបស់អ៊ុយក្រែនបានវាយប្រហារលើទីផ្សារ និងរថយន្តក្រុងដឹកអ្នកដំណើរនៅក្រុង Donetsk បណ្ដាលឱ្យមនុស្សស្លាប់។ បេីតាមការបញ្ជាក់ពីអភិបាលក្រុង Donetsk ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនលោក Alexei Kulemzin ... Read More »
រដ្ឋមន្ត្រីការបរទេសអាមេរិក ៖ ប្រសិនបើអ៊ុយក្រែនឈប់ប្រយុទ្ធ អ៊ុយក្រែននឹងចប់
អន្តរជាតិ៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា៖ សហរដ្ឋអាមេរិក នឹងបន្តគាំទ្រអ៊ុយក្រែន ខណៈប្រទេសនេះការពារខ្លួន និងពង្រឹងសមត្ថភាព ដើម្បីសម្រេចបាននូវដំណោះស្រាយផ្នែកការទូតដោយយុត្តិធម៌នៅតុចរចា។ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានថ្លែងបញ្ជាក់ថា៖ មនុស្សម្នាក់ជ្រើសរើសសង្គ្រាមនេះ ... Read More »
គ្រូបង្វឹកជម្រើសជាតិអង់គ្លេស Southgate ត្រៀមជាស្រេចដើម្បីប៉ះអុីតាលីសម្រាប់ការប្រកួត Nations League រាត្រីនេះ
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ជឿជាក់ថា អុីតាលីមានភាពខ្លាំងដូចពេលដែលពួកគេបានឈ្នះជើងឯកអឺរ៉ុបកាលពីឆ្នាំមុន បើទោះបីជាក្រុមរបស់លោក Roberto Mancini ខកខានក្នុងការប្រកួតជម្រុះ World Cup នៅឆ្នាំនេះនៅប្រទេសកាតាក៏ដោយ។ អុីតាលីបានយកឈ្នះអង់គ្លេសនៅកីឡដ្ឋាន Wembley ដោយបាល់ប៉េណាល់ទីដើម្បីលើកពានជើងឯកអឺរ៉ុប ... Read More »
សមាគមបាល់ទាត់អង់គ្លេសរិះគន់លើសេចក្តីថ្លែងការណ៍របស់កាតានៅ World Cup 2022
ក្រុមអ្នកធ្វើយុទ្ធនាការបានរិះគន់សមាគមកីឡាបាល់ទាត់ចំពោះ “ការពន្យារពេលយ៉ាងធ្ងន់ធ្ងរ” នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនស្តីពីសិទ្ធិមនុស្សក្នុងការឈានទៅដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។កាលពីថ្ងៃពុធសមាគមបាល់ទាត់អង់គ្លេសFA បានចាប់ផ្តើមយុទ្ធនាការប្រឆាំងការរើសអើងដែលនឹងបំពាក់នូវខ្សែដៃ One Love។ វាក៏គាំទ្រការអំពាវនាវឱ្យផ្តល់សំណងសម្រាប់ការរងរបួស ឬការស្លាប់ដែលទាក់ទងនឹងគម្រោងសាងសង់ការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សបានចោទសួរពីពេលវេលានៃការផ្លាស់ប្តូរនេះ។ អ្នកនាំពាក្យ Rothna Begum បាននិយាយថា “សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អង់គ្លេសត្រូវបានស្វាគមន៍បើទោះបីជាមានការពន្យារពេលយ៉ាងធ្ងន់ធ្ងរក៏ដោយ។ ... Read More »
Roger Federer នឹងចាប់ដៃគូជាមួយ Rafael Nadal សម្រាប់ការប្រកួតចុងក្រោយក្នុងពានរង្វាន់ Laver Cup
ការប្រកួតចុងក្រោយរបស់ Roger Federer នឹងឃើញគាត់ចាប់ដៃគូលេងជាមួយគូប្រជែងចាស់ Rafael Nadal ក្នុងការប្រកួត Laver Cup ក្នុងវិញ្ញាសាវាយគូបុរសនៅថ្ងៃសុក្រនេះ។ គូនេះនឹងតំណាងឱ្យ Team Europe ទល់នឹង Jack ... Read More »
Mbappe និង Giroud ជួយឱ្យបារាំងឈ្នះអូទ្រីសក្នុងពានរង្វាន់ Nations League
ខ្សែប្រយុទ្ធ Olivier Giroud បានក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង ខណៈដែលពួកគេបានផ្តួលក្រុមអូទ្រីសដើម្បីបង្កើនក្តីសង្ឃឹមរបស់ពួកគេក្នុងការជៀសវាងការធ្លាក់ចេញពី Nations League កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា។ គ្រាប់បាល់ទី១រកបានដោយខ្សែប្រយុទ្ធ Kylian Mbappe នៅនាទីទី៥៦ នៅក្រោយពេលដែលជាគ្រាប់បាល់ដំបូងរបស់កីឡាកររូបនេះត្រូវបានច្រានចោលសម្រាប់ការ offside។ ... Read More »
មិនទាន់អស់ចិត្ត អឺរ៉ុបបានព្រមព្រៀងគ្នាបន្ថែមទណ្ឌកម្មទៅលើរុស្ស៊ី
អឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនលើកទៅលើប្រទេសរុស្ស៊ី ប៉ុន្តែប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់អឺរ៉ុបទៅវិញ ។ ក្នុងពេលនេះអឺរ៉ុបកំពុងប្រឈមនឹងរដូវរងាដ៏លំបាកដោយសារតែកង្វះថាមពល ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ក្រុមរដ្ឋមន្រ្តីការរបទេសសហភាពអឺរ៉ុប នៅថ្ងៃពុធសប្តាហ៍នេះបានព្រមព្រៀងគ្នាដើម្បីរៀបចំកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៉ី និងបង្កើនការបញ្ចូនអាវុធទៅឱ្យទីក្រុងកៀវ ... Read More »
បែលហ្ស៊ិក៖ ពលរដ្ឋរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងតម្លៃថាមពលកើនឡើងខ្ពស់
ពលរដ្ឋរាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Brussels ប្រទេសបែលហ្ស៊ិក ដើម្បីប្រឆាំងតម្លៃអគ្គិសនី និងតម្លៃថាមពលហ្គាសដែលកើនឡើងខ្ពស់។ ជាមួយគ្នានេះប្រាក់ចំណាយប្រចាំថ្ងៃក៏បានកើនឡើងខ្ពស់ផងដែរ។ សហជីពកម្មករ និងកម្លាំងប៉ូលិសក្នុងទីក្រុង Brussels បានឱ្យដឹងថា មានពលរដ្ឋប្រមាណ១ម៉ឺននាក់នាំគ្នាដង្ហែក្បួនបាតុកម្ម ។ ក្រុមបាតុករមានមកពីគ្រប់ទិសទីក្នុងប្រទេស បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយលើកស្លាកបដាថា« ការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់ ... Read More »
កូរ៉េខាងជើងត្រៀមដាក់នាវាមុជទឹកបំពាក់កាំជ្រួចមីស៊ីលអន្តរទ្វីប
រូបភាពពីផ្កាយរណបបង្ហាញឱ្យឃើញថា រោងចក្រផលិតនាវា Nam Sinpo របស់កូរ៉េខាងជើង ជិតដាក់ដំណើរការនាវាមុជទឹកដែលអាចបំពាក់មីស៊ីលវាយលុក។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះបានផ្សាយថា ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអះអាងថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈដើម្បីបញ្ចេញនាវាមុជទឹកថ្មីមួយ ដែលត្រូវបានជឿថាមានសមត្ថភាពបាញ់មីស៉ីលអន្តរទ្វីបចេញពីក្រោមផ្ទៃទឹកបាន។ ... Read More »
រុស្ស៊ីត្រូវបានហាមមិនឱ្យប្រកួតព្រឹត្តិការណ៍បាល់ទាត់យូរ៉ូ២០២៤នៅអាល្លឺម៉ង់
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថា រុស្សីត្រូវបានហាមមិនឱ្យចូលលេងក្នុងវគ្គជម្រុះ Euro 2024 បន្ទាប់ពីការលុកលុយលើប្រទេសអ៊ុយក្រែន។ ប្រទេស និងក្លិបរបស់ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ពីការប្រកួត UEFA និង FIFA ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ ការចាប់ឆ្នោតវគ្គជម្រុះសម្រាប់ Euro ... Read More »
ពេលតំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែន ចូលជាមួយរុស្ស៊ីហើយ កិច្ចពិភាក្សា លែងមានន័យទៀតហើយ
ប្រមុខដឹកនាំប្រជាធិបតេយ្យនិងជាប្រធានគណៈកម្មការកិច្ចការបរទេសនៃសភារុស្ស៊ី លោក Leonid Slutsky បានឱ្យដឹងថា នឹងមិនមានកិច្ចពិភាក្សាណាមួយជាមួយអ៊ុយក្រែនទៀតឡើយ បន្ទាប់ពីតំបន់ Donbass និងខេត្តចំនួនពីរ គឺ Kherson និង Zaporozhye បានបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីហើយនោះ។ សារព័ត៌មាន ... Read More »
Floyd Mayweather គ្រោងប្រកួតឡើងវិញជាមួយ Conor McGregor ក្នុងឆ្នាំ២០២៣
អ្នកប្រដាល់សកល Floyd Mayweather បាននិយាយថា គាត់ចង់ប្រកួតជាមួយតារា UFC Conor McGregor ក្នុងការប្រកួតពិព័រណ៍នៅឆ្នាំក្រោយ។ Mayweather វ័យ៤៥ឆ្នាំបានយកឈ្នះ McGregor ក្នុងទឹកទី១០នៃការប្រកួតចុងក្រោយនៃអាជីពរបស់គាត់កាលពីឆ្នាំ២០១៧។ ដោយបានប្រកួតប្រជែងក្នុងការតាំងពិពណ៌ជាច្រើនតាំងពីចូលនិវត្តន៍ Mayweather ... Read More »
វែលកោះហៅខ្សែបម្រើវ័យក្មេង Jordan James ចូលរួមក្រុមសម្រាប់ការប្រកួត Nations League
សហព័ន្ធបាល់ទាត់ប្រទេសវែលបានកោះហៅខ្សែបម្រើវ័យជំទង់ដែលលេងឲ្យក្លិប Birmingham City កីឡាករ Jordan James សម្រាប់ការប្រកួត Nations League របស់ពួកគេជាមួយបែលហ្ស៊ិក និងប៉ូឡូញនាថ្ងៃទី២២ និងថ្ងៃទី២៥ ខែកញ្ញានេះបន្ទាប់ពីកីឡាករ Joe Allen ... Read More »
ក្នុងពេលតម្លៃថាមពលឡើងថ្លៃខ្ពស់ ប្រទេសអឺរ៉ុបមួយចំនួនបានចេញវេបសាយចែកចាយអុស
អុសបានក្លាយទៅជាវត្ថុកំពុងតែពេញនិយមនៅក្នុងតំបន់អឺរ៉ុបសម្រាប់ដុតកម្តៅពេលរដូវរងាមកដល់ ខណៈដែលកំពុងកង្វះថាមពលនិងថាមពលឡើងថ្លៃខ្ពស់។ ទាំងនោះហើយ បានជាមានគេហទំព័រសម្រាប់ចែកចាយអុស លក់អុស ក្លាយជាទីពេញនិយម ដល់ពលរដ្ឋក្នុងតំបន់អឺរ៉ុប។ សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលនៃប្រទេស Moldova បានផ្សព្វផ្សាយវេបសាយដើម្បីងាយស្រួលដល់ពលរដ្ឋក្នុងការស្វែងរកទិញអុសសម្រាប់ដុតកម្តៅនៅក្នុងរដូវរងា។ មន្ត្រីទទួលបន្ទុកព័ត៌មាននៃរដ្ឋាភិបាលប្រទេស Moldovaបានផ្សាយថា «គេហទំព័របានផ្តល់ទីកន្លែងនៅជិតលោកអ្នកបំផុត ដើម្បីងាយស្រួលដល់ពលរដ្ឋស្វែងរកកន្លែងទិញអុស។ ... Read More »
ប្រធានាធិបតីពូទីនចុះហត្ថលេខា លើច្បាប់កោះហៅកម្លាំងទាហានបម្រុង
ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី២១ខែកញ្ញា បានសម្រេចចុះហត្ថលេខាលើច្បាប់កោះហៅកម្លាំងទាហានបម្រុងជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ក្នុងពេលដែលរុស្ស៊ីកំពុងតែត្រូវការកម្លាំងទាហានក្នុងសង្គ្រាមអុយក្រែន ដែលអាចអូសបន្លាយរយៈពេលយូរ។ សកម្មភាពខាងលើរបស់រុស្ស៊ីបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាន បញ្ជាក់ថា «សកម្មភាពខាងលើគឺយើងបានព្យាករទុកជាមុនរួចហើយ។ ... Read More »
លោក Christoph Freund បន្តនៅ RB Salzburg ស្របពេលមានការចាប់អារម្មណ៍ពី Chelsea
លោក Christoph Freund បានបញ្ជាក់ថា គាត់នឹងនៅតែជានាយកកីឡារបស់ក្លិប RB Salzburg ទោះបីជាមានការចាប់អារម្មណ៍ពីក្លិបតោខៀវវChelsea ក៏ដោយ។ ការចាប់អារម្មណ៍នេះត្រូវបានគេយល់ថា លោកFreund បានពិភាក្សាជាមួយក្លិប Premier League ប៉ុន្តែ ... Read More »
ទាហានរុស្ស៊ីជាង៥ពាន់នាក់ពលីជីវិតក្នុងសង្គ្រាមអ៊ុយក្រែន
សារព័ត៌មាន RT នៅថ្ងៃពុធ ទី២១ ខែកញ្ញា បានដកស្រង់សម្តីរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergey Shoigu នៅថ្ងៃពុធនេះដែលបាននិយាយថា រុស្ស៉ីបានបាត់បង់កងទ័ពជិត៦,០០០នាក់ អំឡុងសង្រ្គាមជាច្រើនខែមកនេះនៅអ៊ុយក្រែន ហើយបើតាមការអះអាងរបស់លោក ខាងអ៊ុយក្រែនឯណោះវិញបានបាត់បង់កងទ័ពច្រើនជាងដល់ទៅ១០ដងឯណោះ គឺកងកម្លាំងរបស់ទីក្រុងកៀវជាង៦១,០០០នាក់ ... Read More »
នាវាចម្បាំងអាមេរិកនិងកាណាដា បើកឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់
នៅថ្ងៃទី២១ខែកញ្ញា នាវាចម្បាំង របស់អាមេរិកនិងកាណាដាបានបើកឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ក្នុងពេលកំពុងតែប្រឈមមុខតានតឹងរវាងទីក្រុងប៉េកាំងនឹងកោះតៃវ៉ាន់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងរបស់អាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត មានអង់គ្លេស កាណាដា ជាដើមតែងតែឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ។ ក្នុងពេលនេះដែរ ចិនបានប្រកាសថា នឹងបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី។ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះបាននិយាយថា ... Read More »
Barcelona ព្យាករថា ក្លិបនឹងទទួលបានប្រាក់ចំណេញ២៧៤លានអឺរ៉ូនៅរដូវកាលនេះ
ក្លិបយក្សនៅអេស្ប៉ាញ Barcelona បានអះអាងថា ខ្លួនបានកត់ត្រាប្រាក់ចំណេញចំនួន៩៨លានអឺរ៉ូ (៩៨.២៧លានដុល្លារអាមេរិក) សម្រាប់រដូវកាល២០២១-២០២២ ហើយព្យាករថា ប្រាក់ចំណេញនឹងកើនឡើង២៧៤លានអឺរ៉ូសម្រាប់រដូវកាល២០២២-២០២៣នេះ។ Barcelona ជាប់ចំណាត់ថ្នាក់លេខ២ក្នុងបញ្ជីវាយតម្លៃក្រុមបាល់ទាត់របស់ទស្សនាវដ្តី Forbes ជាមួយនឹងតម្លៃបច្ចុប្បន្ន៥ពាន់លានដុល្លារ នៅពីក្រោយគូប្រជែង Real Madrid ... Read More »
កីឡាករ Lloris របស់បារាំងនឹងអវត្តមានការប្រកួត Nations League ដោយសាររបួស
អ្នកចាមទី Hugo Lloris នឹងខកខានការប្រកួត UEFA Nations League នាពេលខាងមុខជាមួយអូទ្រីស និងដាណឺម៉ាក ដោយសាររបួសភ្លៅខាងស្តាំ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់បារាំង (FFF) ដោយទុកឱ្យកីឡាករដែលជួយឲ្យបារាំងឈ្នះជើងឯកពិភពលោករូបនេះមានពេលក្នុងការព្យាបាលរបួសរយៈពេលយូរ។ ខ្សែការពារ Theo ... Read More »
ស្កុតឡែននឹងមិនមាន Grant Hanley, Jacob Brown, Jon McLaughlin សម្រាប់ការប្រកួត Nations League
កីឡាករ Grant Hanley, Jacob Brown និង Jon McLaughlin បានដកចេញពីក្រុមរបស់ស្កុតឡែន មុនពេលការប្រកួត Nations League នៅថ្ងៃពុធនេះជាមួយអ៊ុយក្រែន។ កីឡាករ Robby ... Read More »
នាយករដ្ឋមន្ត្រីអេស្ប៉ាញបញ្ជាក់ថារុស្ស៊ីកំពុងតែបង្កើតសង្គ្រាមថាមពលជាមួយអឺរ៉ុបទាំងមូល មិនមែនតែអ៊ុយក្រែននោះឡើយ
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez បានបញ្ជាក់ថា «ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កំពុងតែប្រើប្រាស់វិស័យថាមពល ដូចជាឧបករណ៍សម្រាប់ធ្វើសង្គ្រាម ដោយសារតែលោកពូទីនយល់ឃើញថាកំពុងរងការគំរាមកំហែងពីតម្លៃរបស់អឺរ៉ុប»។ ប៉ុន្តែលោក Pedro Sánchez បញ្ជាក់ថា បើទោះបីរុស្ស៊ីទទួលបានជោគជ័យក្នុងការជំរុញឱ្យតម្លៃថាមពលនៅក្នុងតំបន់អឺរ៉ុបកើនឡើងខ្ពស់ក្តី ប៉ុន្តែ ... Read More »
ពិភពលោកត្រូវតែមានសកម្មភាពរួមដើម្បីបញ្ចប់ជំងឺអត់ឃ្លាននៅលើពិភពលោក
នៅថ្ងៃទី២០ខែកញ្ញា អង្គការក្រៅរដ្ឋាភិបាលចំនួន២០០បានព្រមានថា នៅទូទាំងពិភពលោកក្នុងមួយថ្ងៃៗមានអ្នកស្លាប់ដោយសារអត់ឃ្លានរហូតដល់ទៅ ១៩.៧០០នាក់ ។ ទាំងនោះហើយបានជាបណ្តាអង្គការក្រៅរដ្ឋាភិបាលអំពាវនាវដល់សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពដោយប្តេជ្ញាបញ្ចប់ភាពអត់ឃ្លាននៅលើពិភពលោក។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រមុខដឹកនាំជុំវិញពិភពលោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អង្គការក្រៅរដ្ឋាភិបាលរហូតដល់ទៅ ២៣៨អង្គការ ក្នុងនោះមានអង្គការ Oxfam, Save the ... Read More »
La Liga ថ្កោលទោសការរំលោភបំពានលើខ្សែប្រយុទ្ធ Vinicius Jrរបស់ក្លិប Real Madrid
ក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga បានថ្កោលទោសចំពោះពាក្យសម្ដីស្អប់ខ្ពើម ហើយនិយាយថា វានឹងធ្វើការជាមួយអាជ្ញាធរបន្ទាប់ពីមានរបាយការណ៍អំពីការរើសអើងជាតិសាសន៍ទៅកាន់ Vinicius Junior របស់ Real Madrid ។ Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ ... Read More »
ដោយសារមិនអាចទៅកាន់អឺរ៉ុបបាន ពលរដ្ឋរុស្ស៊ីសម្រុកមកទិញអចលនទ្រព្យក្នុងប្រទេសថៃ
ដោយសារតែពលរដ្ឋរុស្ស៊ីបានបាត់បង់ឱកាសនៅក្នុងការទិញអចលនទ្រព្យនៅក្នុងប្រទេសតំបន់អឺរ៉ុប ទើបពួកគេជាច្រើនបាននាំគ្នាមកទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ ជួយដល់វិស័យនេះកើនឡើងយ៉ាងខ្លាំង។ តាមសារព័ត៌មាន Kommersan របស់រុស្ស៊ី នៅថ្ងៃទី ២០ខែកញ្ញាបានផ្សាយថា នេះជាលើកទីមួយហើយដែលថៃបានក្លាយទៅជាទីតាំងថ្មីសម្រាប់ជនជាតិរុស្ស៊ីទិញអចលនទ្រព្យ ជួយឱ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះកើនឡើងខ្ពស់ ។ ប្រមាណ៥០%នៃការទិញអចលនទ្រព្យរបស់ជនជាតិរុស្ស៊ីក្នុងប្រទេសថៃ គឺដើម្បីស្នាក់នៅទីនេះ ។ បច្ចុប្បន្នថៃមិនអនុញ្ញាតឱ្យចូលសញ្ជាតិតាមរយៈការវិនិយោគនោះឡើយ។ ... Read More »
តំបន់ស្វ័យភាពនៅអ៊ុយក្រែនបានកំណត់ថ្ងៃបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី
រដ្ឋាភិបាលដែលទីក្រុងមូស្គូគាំទ្រ ជាតំបន់ឯករាជ្យនៅKherson និងតំបន់ផ្តាច់ខ្លួនពីរទៀតគឺ Donetsk និង Luhansk កំពុងតែត្រៀមលក្ខណៈបោះឆ្នោតប្រជាមតិដើម្បីចូលជាមួយរុស្ស៊ីដូចតំបន់គ្រីមៀ។ លោក Vladimir Saldo ប្រមុខដឹកនាំរដ្ឋាភិបាលដែលរុស្ស៊ីបង្កើតឡើងនៅក្នុងខេត្ត Kherson ប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២០ខែកញ្ញាបានរៀបចំបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី ... Read More »
ថ្ងៃរំលឹកខួបនៃការរញ្ជួយដី ម៉ិចស៊ីកូបន្តរងការរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រទៀត
ប្រទេសម៉ិចស៊ីកូបានប្រារព្វខួបនៃគ្រោះមហន្តរាយបង្កឡើងដោយការរញ្ជួយដីនៅឆ្នាំ១៩៨៥ និងឆ្នាំ ២០១៧ ។ ក្នុងថ្ងៃរំលឹកខួបនោះ ម៉ិចស៊ីកូបានរងនូវការរញ្ជួយដីទ្រង់ទ្រាយធំមានកម្រិតដល់ទៅ ៧,៤រ៉ិចទ័រ។ នាយកដ្ឋានទទួលបន្ទុកពីការរញ្ជួយដីបានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅថ្ងៃទី១៩ខែកញ្ញា នៅជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិក ក្នុងជម្រៅ១៥គីឡូម៉ែត្រចម្ងាយពីរដ្ឋធានីម៉ិចស៊ីកូ ៤០០គីឡូម៉ែត្រ។ ចំណែកសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ... Read More »
អង់គ្លេសប្រកាសចំណាយប្រាក់បន្ថែម២,៦ពាន់លានដុល្លារជួយដល់អ៊ុយក្រែនក្នុងសង្គ្រាមតទល់ជាមួយរុស្ស៊ី
នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោកស្រី Liz Truss បានប្រកាសថា អង់គ្លេសនឹងផ្តល់ជំនួយយោធា ឱ្យអ៊ុយក្រែនបន្ថែមចំនួន២,៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ ដើម្បីជួយដល់ទីក្រុងគៀវទប់ទល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ ការប្រកាសខាងលើ ត្រូវបានប្រមុខដឹកនាំអង់គ្លេសលើកឡើង ក្នុងពេលដែលលោកស្រី Liz Truss ត្រៀមបំពេញទស្សនកិច្ចទៅកាន់អាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិដែលចាប់ផ្តើមឡើងនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២។ ... Read More »
រុស្ស៊ីនិងកូរ៉េខាងជើងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគីកាន់តែប្រសើរ
ពេលថ្មីៗនេះ រុស្ស៊ីនិងកូរ៉េខាងជើង បានខិតខំជំរុញកិច្ចសហប្រតិបត្តិការការទូតឱ្យកាន់តែប្រសើរឡើង ។ កាលពីដើមខែកញ្ញា នេះប្រធានាធិបតីពូទីន បានជូនពរប្រមុខដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ក្នុងឱកាសខួប៧៤ឆ្នាំ ថ្ងៃឯករាជ្យកូរ៉េខាងជើង ។ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Mikhail Bogdanov ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច