ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ីចាប់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពាន គ្រីមៀ

នៅថ្ងៃទី១២ខែតុលា ក្រសួងសន្តិសុខជាតិរុស្ស៊ី (FSB) បានប្រកាសថា បានចាប់ខ្លួនមនុស្ស ៨ នាក់ ក្នុងនោះមានជនជាតិរុស្ស៊ី៥នាក់ និងជនជាតិអ៊ុយក្រែន៣នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀ។ លោក Kyrylo Budanov រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរុស្ស៊ីបានបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀ ... Read More »

ក្លិប​ Celtic ត្រូវ UEFA ​ពិន័យ១៤,៥៩៥ដុល្លារ​ចំពោះ​បដា​បង្កហេតុពេលប្រកួត Champions League

សហព័ន្ធបាល់ទាត់អឺរ៉ុបបានប្រកាសកាលពីថ្ងៃអង្គារថា ក្លិបស្កុតឡេន Celtic ត្រូវបានពិន័យជាប្រាក់ចំនួន១៥.០០០អឺរ៉ូ (១៤.៥៩៥ដុល្លារ)ដោយ UEFA សម្រាប់ការបង្ហាញបដាបង្កហេតុបន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II អំឡុងពេលប្រកួតក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Shakhtar Donetsk ... Read More »

លោកស្រី អោង សានស៊ូជី ត្រូវកាត់ទោសជាប់ពន្ធនាគារបន្ថែម ៣ឆ្នាំទៀតពីបទពុករលួយ

តុលាការមីយ៉ានម៉ា ទើបតែបានសម្រេចកាត់ទោសលោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារបន្ថែម៣ឆ្នាំទៀត ។ លោកស្រី ស៊ូជី អាយុ៧៧ឆ្នាំ ជាអ្នកដែលធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយកម្លាំងយោធាប្រទេសនេះធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល។ ចាប់តាំងពីពេលនោះមក លោកស្រី ... Read More »

ជាលើកដំបូងនៅលើពិភពលោក បេក្ខភាពនាយករដ្ឋមន្ត្រីមានវ័យ៩៧ឆ្នាំ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad អាយុ៩៧ឆ្នាំ នៅថ្ងៃទី១១ខែតុលា បានប្រកាសថា នឹងបន្តរក្សាកៅអីខ្ពស់នៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅខែក្រោយ។ ប៉ុន្តែអ្នកនយោបាយជើងចាស់នេះមិនបានបញ្ជាក់ថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រី លើកទីបីដែរឬក៏យ៉ាងណានោះទេ ប្រសិនបើគណបក្សសម្ព័ន្ធភាពរបស់លោកទទួលបានជ័យជម្នះនោះ។ លោក Mahathir ... Read More »

អាមេរិក៖ រុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូក្នុងសង្គ្រាមអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី១១ខែតុលាបានប្រកាសថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូ ។ ទន្ទឹមនឹងនោះប្រធានាធិបតីអាមេរិកបានលើកឡើងពីលទ្ធភាពនៃជំនួបពិភាក្សាជាមួយប្រធានាធិបតីពូទីន បន្ទាប់ពីកិច្ចប្រជុំG20 នាខែវិច្ឆិកាខាងមុខ ។ ស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹង ក្រោយពេលក្រុមចារកិច្ចអ៊ុយក្រែននៅពីក្រោយការវាយប្រហារទៅលើស្ពានគ្រីមៀ។ រុស្សីក៏បានវាយប្រហារតបតវិញដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំងសំខាន់ៗរបស់អ៊ុយក្រែន ។ នៅពេលនេះដែរ សម្ព័ន្ធយោធាណាតូបានឱ្យដឹងថា ... Read More »

Alexander-Arnold និង Joel Matip អវត្តមានពីការប្រកួតរបស់ Liverpool រហូតដល់៣សប្តាហ៍

ខ្សែការពារក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold និងកីឡាករ Joel Matip ត្រូវបានគេរំពឹងថា នឹងអវត្តមានរហូតដល់៣សប្តាហ៍ដោយសាររបួស។ ខ្សែការពារស្តាំរបស់អង់គ្លេសទាំង២គឺ Alexander-Arnold បានរងរបួសកជើង និងខ្សែការពារកណ្តាល Matip ... Read More »

អាមេរិកវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយអារ៉ាប៊ី សាអ៊ូឌីត ក្រោយOPEC+ រុស្សុី កាត់បន្ថយការផលិតប្រេង

ប្រភពព័ត៌មានពីសេតវិមាន អាមេរិកថ្ងៃទី១១ខែតុលា(ពេលវេលាអាមេរិក)បានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានប្រកាសថា នឹងវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្រោយពេលប្រទេសនេះប្រកាសកាត់បន្ថយការផលិតប្រេង និងនាំប្រេងទៅកាន់ទីផ្សារលើពិភពលោក ។ អង្គការ OPECបានដឹកនាំងាកទៅខាងភាគីរុស្ស៊ីពីការកាត់បន្ថយការផលិតប្រេង។ អង្គការ OPEC+ ដែលមានសម្ព័ន្ធភាពរវាងសមាជិកទាំង ១៣ប្រទេសនិងប្រទេសជាដៃគូមាន១០ប្រទេស ក្នុងនោះមានរុស្សុីផងដែរ កាលពីសប្តាហ៍កន្លងមក បានធ្វើឱ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ... Read More »

Atletico Madrid ចុះហត្ថលេខាយកខ្សែប្រយុទ្ធបារាំង Antoine Griezmann ម្តងទៀតក្នុងកិច្ចសន្យាអចិន្ត្រៃយ៍បន្ទាប់ពី Barcelona ខ្ចីជើង

ក្លិប Atletico Madrid បានចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Antoine Griezmann ពីក្លិប Barcelona ឡើងវិញក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៦។ Griezmann បានក្លាយជាកីឡាករថ្លៃបំផុតទី៦ក្នុងប្រវត្តិសាស្ត្រនៅពេលដែលគាត់បានចូលរួមជាមួយ Barcelona ក្នុងតម្លៃ១០៨លានផោនក្នុងឆ្នាំ២០១៩។ គាត់ស៊ុតបញ្ចូលទីបាន៣៥គ្រាប់ក្នុង១០២ប្រកួត មុនពេលត្រឡប់ទៅ ... Read More »

ក្លិប West Brom ចែកផ្លូវជាមួយគ្រូបង្វឹកលោក Steve Bruce

ក្លិប West Bromwich Albion បាន​ចែក​ផ្លូវ​ជាមួយ​អ្នក​ចាត់​ការទូទៅលោក Steve Bruce បន្ទាប់​ពី​កាន់​តំណែង​បាន៨​ខែ។ អតីតខ្សែការពារ Manchester United វ័យ៦១ឆ្នាំរូបនេះបានចាកចេញបន្ទាប់ពីការដឹកនាំបរាជ័យពេលប្រកួតជាមួយក្រុម Luton Town កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ... Read More »

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងអុីស្រាអែលនឹងលីបង់ ជាការបើកកូនសោថាមពលនៅសមុទ្រមេឌីទែរ៉ាណេ

នៅថ្ងៃទី១១ខែតុលា អុីស្រាអែល បានប្រកាសថា ជិតឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយប្រទេសលីបង់ហើយដើម្បីបញ្ចប់វិវាទព្រំដែនសមុទ្រដែលអូសបន្លាយយ៉ាងយូរនៅដែនសមុទ្រមេឌីទែរ៉ាណេ ដែលជាតំបន់មានថាមពលឧស្ម័នហ្គាសធម្មជាតិខ្ពស់។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Yair ... Read More »

វៀតណាមនិងកម្ពុជានាំមុខនៅតំបន់អាស៊ីអាគ្នេយ៍ពីការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩

ការអភិវឌ្ឍនៅក្នុងប្រទេសវៀតណាមក្រោយកូវីដ-១៩ ត្រូវបានអ្នកឯកទេសជាច្រើននិងអង្គការអន្តរជាតិវាយតម្លៃខ្ពស់ ។ តាំងពីតួលេខចាប់ផ្តើមក្នុងការស្តារសេដ្ឋកិច្ចកាលពីមួយឆ្នាំមុន ពេលនេះវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សក្រោយកូវីដ-១៩ ដោយសារតែយុទ្ធសាស្ត្រចាក់វ៉ាក់សាំងទទួលបានជោគជ័យ និង ការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ តាមតួលេខរបស់ Nikkei ស្តីពីការងើបឡើងវិញក្រោយកូវីដ-១៩ បានបញ្ជាក់ថា កម្ពុជានិងវៀតណាម កំពុងតែនាំមុខពីការស្តា៛សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោយកូវីដ-១៩ ... Read More »

Messi មិនមានវត្តមានក្នុងជំនួបជាមួយ Benfica នៅ Champions Leagueរាត្រីនេះទេ

ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានដកចេញពីការប្រកួតវគ្គជម្រុះChampions League របស់ក្រុម Paris St-Germain ជាមួយ Benfica នៅរាត្រីថ្ងៃអង្គារនេះ ដោយសាររបួសកំភួនជើង។ Messi វ័យ៣៥ឆ្នាំបានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅទឹកដីជាមួយក្រុម Benfica ... Read More »

អាមេរិកនិងអាល្លឺម៉ង់សន្យាផ្តល់ប្រព័ន្ធមីស៊ីលការពារដល់អ៊ុយក្រែន ក្រោយរងការវាយប្រហារពីរុស្ស៊ី

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានសន្យាថា នឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារបន្ថែមទៀតដល់អ៊ុយក្រែនក្រោយរងការវាយប្រហារពីមីស៊ីលរុស្ស៊ីមកលើទីក្រុងធំៗរបស់អ៊ុយក្រែន។ នៅថ្ងៃទី១០ខែតុលា ក្រោយរងការវាយប្រហារពីរុស្ស៊ី ប្រធានាធិបតីបៃឌិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយលោកបៃឌិនបានសន្យាបញ្ជូនប្រព័ន្ធការពារបន្ថែមដល់អ៊ុយក្រែន ក្នុងនោះមានប្រព័ន្ធការពារដ៏ទំនើប។ ចំណែកអាល្លឺម៉ង់វិញក៏បានប្រកាសថានឹងបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសឱ្យអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះដែរ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី ... Read More »

រថយន្តបន្តកន្ទុយគ្នាជាច្រើនម៉ោងរង់ចាំចាក់សាំងនៅក្នុងប្រទេសបារាំង

មានស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសបារាំងដល់ទៅ១/៤ បានអស់ឬជិតអស់សាំងមិនអាចផ្គត់ផ្គង់ប្រេងសាំងគ្រប់គ្រាន់ដល់ពលរដ្ឋបាន បង្កឱ្យមានរថយន្តជាច្រើនតម្រង់ជួររង់ចាំអស់ជាច្រើនម៉ោង ។ គិតត្រឹមពាក់កណ្តាលថ្ងៃត្រង់ថ្ងៃទី១០ខែតុលា មានស្ថានីយប្រេងឥន្ធនៈ រហូតដល់២០៩៣ កន្លែង ក្នុងចំណោម១១.១០០ កន្លែងបានអស់ប្រេងសាំងទាំងស្រុង និងជាង១.១០១ស្ថានីយប្រេងឥន្ធនៈក៏បានជិតអស់សាំងផងដែរ ។ លោក Jean Galibert ... Read More »

អ្នករត់ប្រណាំងជនជាតិអង់គ្លេស CJ Ujah មិនអាចចូលប្រកួតរយៈពេល២២ខែបន្ទាប់ពីរកឃើញសារធាតុហាមឃាត់

កីឡាកររត់ប្រណាំងជនជាតិអង់គ្លេស CJ Ujah ត្រូវបានហាមឃាត់រយៈពេល២២ខែបន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ចំនួន២នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានលុបចោលដោយចេតនាក្នុងការប្រើថ្នាំហាមឃាត់ដោយអង្គភាពអត្តពលកម្ម (AIU) និងទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA)។ ចក្រភពអង់គ្លេសត្រូវបានដកហូតមេដាយប្រាក់ក្នុងវិញ្ញាសារត់ចម្ងាយ4x100m ផ្នែកបុរសអូឡាំពិក បន្ទាប់ពី Ujah ធ្វើតេស្តវិជ្ជមានចំពោះសារធាតុOstarine និង ... Read More »

ប្រតិកម្មរបស់រុស្ស៊ីក្រោយមន្ត្រីជាន់ខ្ពស់ជាច្រើនត្រូវអ៊ុយក្រែនចេញនិវាទក្រហមតាមចាប់ខ្លួន

ប្រមុខដឹកនាំគណៈកម្មការ ស្រាវជ្រាវរបស់រុស្ស៊ី លោក Aleksey Bastrykin បានចេញបញ្ជាបើកការស្រាវជ្រាវពាក់ព័ន្ធនឹងនាយកដ្ឋានសន្តិសុខជាតិអ៊ុយក្រែន (SBU) ប្រកាសដាក់អតីតប្រធានាធិបតី Dmitry Medvedev ក្នុងបញ្ជីឈ្មោះតាមចាប់ខ្លួន។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ... Read More »

រុស្ស៊ី និងបេឡារុសបង្កើតកម្លាំងរួមគ្នាទប់ទល់ជាមួយអ៊ុយក្រែន

កាលពីថ្ងៃទី១០ ខែតុលា ប្រធានាធិបតី បេឡារុស លោក Alexander Lukashenko បានប្រកាសថា នឹងបង្កើតកម្លាំងយោធារួមជាមួយរុស្ស៊ីដើម្បីទប់ទល់ជាមួយអ៊ុយក្រែននិងលោកខាងលិច។ ប្រធានាធិបតី Alexander Lukashenko បានបញ្ជាក់ថា គម្រោងខាងលើត្រូវបានសម្រេចក្រោយជំនួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងកិច្ចប្រជុំ ... Read More »

ខ្សែបម្រើ Enock Mwepu រ​បស់ក្លិប Brighton បង្ខំចិត្តចូលនិវត្តន៍ដោយសារជំងឺបេះដូង

ខ្សែបម្រើ Enock Mwepu របស់ក្រុម Brighton ត្រូវបានបង្ខំឱ្យចូលនិវត្តន៍ពីបាល់ទាត់នៅវ័យ២៤ឆ្នាំ ដោយសារតែជំងឺបេះដូងតំណពូជ។ ក្លិបនៅ Premier League មួយនេះបានឲ្យដឹងថា Mwepu នឹងមាន “ហានិភ័យខ្ពស់ក្នុងការទទួលរងនូវជំងឺបេះដូងដែលអាចស្លាប់” ប្រសិនបើគាត់បន្តលេង។ ... Read More »

ខ្សែប្រយុទ្ធ Cristiano Ronaldo ប​ង្កើតកំណត់ត្រាគ្រាប់បាល់ទី៧០០ក្នុងអាជីពរបស់ក្លិប

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ឈាន​ដល់​ចំណុច​សំខាន់​មួយ​ទៀត​ក្នុង​អាជីព​ដ៏​អស្ចារ្យ​របស់​គាត់​ដោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៧០០របស់​ក្លិប​ក្នុង​ការ​ឈ្នះ​របស់ Manchester United នៅទឹកដី Everton កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។ គ្រាប់​បាល់​បញ្ចូល​ទី​បាន​ធ្វើ​ឱ្យ​ចំនួន​សរុប​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ​៣៧​ឆ្នាំ​ឡើង​ដល់​១៤៤​គ្រាប់​សម្រាប់ក្រុម​បិសាច​ក្រហម​ឆ្លង​កាត់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​លើក​របស់​គាត់​នៅ​ក្លិប។ គាត់ស៊ុតបញ្ចូលទីបាន៤៥០គ្រាប់សម្រាប់ Real Madrid, ... Read More »

គ្រោះទឹកជំនន់នៅវេណេហ្ស៊ុយអេឡា ស្លាប់និងបាត់ខ្លួនជាង៧០នាក់

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅតំបន់ភាគកណ្តាលនៃប្រទេសវេណេហ្ស៊ុយអេឡា បណ្តាលឱ្យមានមនុស្សស្លាប់កើនឡើងដល់២៥នាក់ហើយ និងជាង៥០នាក់បាត់ខ្លួន។ អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកស្រី Delcy Rodriguez បានឱ្យដឹងថា «យើងបានទទួលរងការខាតបង់យ៉ាងខ្លាំងទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ។ នៅពេលនេះមានមនុស្ស២៥នាក់ស្លាប់និងជាង ៥០នាក់ផ្សេងទៀតបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរក ។ លោកស្រី ... Read More »

«ព្យុះមីស៊ីល»វាយប្រហារទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន

កន្លងមកប្រធានាធិបតីរុស្ស៊ីធ្លាប់បានព្រមានថា ប្រសិនបើវាយប្រហារទៅលើស្ពានតភ្ជាប់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀនោះនឹងរងការតបតវិញយ៉ាងខ្លាំង។ នៅថ្ងៃទី១០ ខែតុលា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលរាប់សិបដើមទៅលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ក្នុងនោះមានរដ្ឋធានីកៀវផងដរវ។ សារព័ត៌មាន France24 របស់បារាំងបានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាក់ពីព័ត៌មាននៃការវាយប្រហារដោយមីស៊ីលពីប្រទេសរុស្ស៊ីទៅលើទីតាំងសំខាន់ៗរបស់អ៊ុយក្រែននៅក្នុងរដ្ឋធានី។ លោកបញ្ជាក់ថា ... Read More »

ប្រធាន UEFA លោក Ceferin នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិទី៣ឆ្នាំ២០២៣

លោក Aleksander Ceferin នឹងឈរឈ្មោះជាប្រធាន UEFA អាណត្តិទី៣ នៅពេលដែលខ្លួនធ្វើសមាជរបស់ខ្លួននៅប្រទេសព័រទុយហ្គាល់នៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានប្រកាសកាលពីថ្ងៃសៅរ៍ ទី៨ តុលា។ ព័ត៌មាននេះបានកើតឡើងនៅពេលដែល UEFA បានជួបជាមួយសមាគមសមាជិករបស់ខ្លួនកាលពីថ្ងៃសៅរ៍នៅទីក្រុង Frankfurt ដែលជាកន្លែងដែលអនាគតនៃការប្រកួតជើងឯកអឺរ៉ុបបុរស ... Read More »

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន

រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន មានសំឡេងផ្ទុះខ្លាំងៗពីរលើកនៅថ្ងៃទី១០ ខែតុលា ។ សារព័ត៌មាន AP បានផ្សាយថា ការផ្ទុះយ៉ាងខ្លាំងនោះគឺជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលពីប្រទេសរុស្ស៊ី។ អភិបាលទីក្រុងកៀវ លោក Vitalii Klitchkoបានបញ្ជាក់ថា មានករណីផ្ទុះនៅក្នុងខណ្ឌដែលជាតំបន់ធំជាងគេក្នុងរដ្ឋធានីកៀវ រួមទាំងតំបន់ទីក្រុងបុរាណប្រវត្តិសាស្ត្រ ... Read More »

កាំភ្លើងធំ Arsenal បន្តឈរកំពូលតារាក្រោយឈ្នះគូប្រកួត Liverpool ៣ទល់២

ការស៊ុតបាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធវ័យក្មេង Bukayo Saka បានធ្វើឱ្យក្រុមកាំភ្លើងធំ Arsenal ឡើងលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើក្រុម Liverpool នៅកីឡដ្ឋាន Emirates ក្នុងលទ្ធផល៣ទល់២។ ក្រុម Arsenal ... Read More »

ប្រធានគណៈកម្មាធិការអះអាងថា ប៉ារ៉ាឡាំពិកនៅប៉ារីស ២០២៤អាចជាការប្រកួតល្អបំផុតមិនធ្លាប់មាន

ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបាននិយាយកាលពីថ្ងៃអាទិត្យទី៩ តុលាថា ខណៈពេលដែលភាពងាយស្រួលសម្រាប់ទាំងអស់គ្នាគឺមិនប្រាកដប្រជាសម្រាប់ឆ្នាំ២០២៤ ការប្រកួតប៉ារ៉ាឡាំពិកទីក្រុងប៉ារីសមានសក្តានុពលល្អបំផុតដែលមិនធ្លាប់មាន និងបម្រើជាការជំរុញសម្រាប់ការផ្លាស់ប្តូរពិភពលោក។ លោក Andrew Parsons ដែលទៅទស្សនាទីក្រុងប៉ារីសសម្រាប់ថ្ងៃបើកប៉ារ៉ាឡាំពិកដំបូងដែលរៀបចំ២ឆ្នាំមុនការប្រកួតកីឡានៅលើកន្លែង Sunbathed de la Bastille ជាកន្លែងដែលមនុស្សរាប់ពាន់នាក់បានចូលរួម និងបទពិសោធន៍ក្នុងកីឡាជិះរទេះរុញក្នុងចំណោមកីឡាប៉ារ៉ាឡាំពិកផ្សេងទៀត ... Read More »

កូរ៉េខាងជើងបញ្ជាក់ថា មីស៊ីលដែល ខ្លួនបានបាញ់សាកល្បងកន្លងមកមានរយៈចម្ងាយមធ្យម

នៅថ្ងៃទី១០ខែតុលា សារព័ត៌មានជាតិកូរ៉េខាងជើង(KCNA) បានផ្សាយថា មីស៊ីលដែលបានហោះហើរឆ្លងកាត់ប្រទេសជប៉ុននាពេលកន្លងមកបង្កឱ្យមានការភ្ញាក់ផ្អើលនោះគឺមីស៊ីលរយៈចម្ងាយធម្យមជំនាន់ថ្មី ហើយការបាញ់សាកល្បងត្រូវបានធ្វើឡើងក្នុងពេលកម្លាំងទាហានប្រជាជនកូរ៉េខាងជើង (KPA) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ខែកញ្ញា ដល់ថ្ងៃទី៩ខែតុលា ដោយមានមេដឹកនាំគីម ជុងអ៊ុនដឹកនាំការធ្វើសមយុទ្ធដោយផ្ទាល់ ។ សកម្មភាពខាងលើ គឺដើម្បីឆ្លើយតបទៅនឹងសមយទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំរបស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលបានបង្កើនភាពតានតឹងក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ... Read More »

បាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងប៉ារីស អំពាវនាវដល់បារាំងផ្លាស់ប្តូរទស្សនៈចំពោះណាតូនិងអឺរ៉ុប

ពលរដ្ឋបារាំងរាប់សិបពាន់នាក់ បានដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុងប៉ារីសដើម្បីថ្កោលទោសដល់ អង្គការណាតូ និងសហគមន៍អឺរ៉ុប ដោយអំពាវនាវដល់រដ្ឋាភិបាលបារាំងផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះស្ថាប័នទំាងពីរខាងលើ។ សារព័ត៌មាន AFP បានផ្សាយថា ក្រុមបាតុករបានដង្ហែក្បួននៅទីក្រុងប៉ារីសនាថ្ងៃទី៨ខែតុលា។ បាតុកម្មខាងលើដឹកនាំដោយគណបក្សប្រឆាំង Les Patriotes(អ្នកស្នេហាជាតិ) ដោយមានការចូលរួមពីពលរដ្ឋរាប់ពាន់នាក់។ ក្រុមបាតុករបានលើកស្លាកបដា ធំៗ ... Read More »

បើមិនបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនជាបន្ទាន់ទេនោះ សង្គ្រាមលោកលើកទីបីនឹងកើតឡើង

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានពីសង្គ្រាមលោកលើកទីបីកើតឡើង ប្រសិនបើសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន មិនបញ្ចប់ដោយសន្តិភាពក្នុងពេលឆាប់ៗនេះនោះទេ។ លោកត្រាំបានលើកឡើងថា «បច្ចុប្បន្នកំពុងតែមើលឃើញយ៉ាងច្បាស់ពីសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែនកាន់តែកើនកម្តៅខ្លាំងឡើង»។ លោកត្រាំក៏បានស្នើឱ្យមានកិច្ចពិភាក្សាជាបន្ទាន់ដើម្បីបញ្ចប់សង្គ្រាម បើមិនដូច្នោះទេយើងនឹងប្រឈមសង្គ្រាមលោកលើកទីបី ដោយសារប្រទេសទាំងពីរមិនមានអ្វីស្តាយស្រណោះទៀតឡើយ។ ក្រោយពេលដែលអ៊ុយក្រែន វាយប្រហារបំផ្ទុះគ្រាប់រំសេវផ្ទុកនៅលើរថយន្តលើស្ពានគ្រីមៀរបស់រុស្ស៊ី ... Read More »

Ronaldo ជួយ Man United ​ឈ្នះ Everton ​ឡើងឈរលេខ៥

ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញពីកៅអីបម្រុងដើម្បីជួយក្រុមបិសាចក្រហម Manchester United ទទួលជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Everton ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ទី៩ខែតុលាដោយធ្វើឱ្យចំនួនគ្រាប់បាល់អាជីពរបស់គាត់ឈានដល់៧០០គ្រាប់។ ... Read More »

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទីមួយនៅលើពិភពលោកថយចុះដល់ទៅ ៤៣ពាន់លានដុល្លារក្នុងពេល៩ថ្ងៃ

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកកំពុងប្រឈមបញ្ហាយ៉ាងខ្លាំងពាក់ព័ន្ធនឹងTesla, Twitter រួមទាំងបញ្ហានយោបាយផងដែរ។ នៅលើទីផ្សារមូលបត្រ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានថយចុះដល់ទៅ១៦% នាថ្ងៃទី ៨ខែតុលា។ នេះជាកម្រិតធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២០មក ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Tesla គិតត្រឹមថ្ងៃទី ... Read More »