ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីពូទីន ឡើងគម្រោងបំពេញទស្សនកិច្ចទៅកាន់ពីរប្រទេសនៅតំបន់អាស៊ីកណ្តាល

ប្រធានាធិបតីរុស្ស៊ី លោកពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេស Tajikistan និងTurkmenistan ដែលជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសដំបូងបង្អស់របស់លោកចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន នាថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២មក។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

ស្រុតវេទិកាប្រកួតគោជល់នៅកូឡុំប៊ីស្លាប់និងរបួសជាង៧០នាក់

ភាពចលាចលបានកើតឡើងនៅក្នុងទីក្រុង Espinal ប្រទេសកូឡុំប៊ីនៅថ្ងៃទី២៦ខែមិថុនា ក្រោយពេលវេទិកាធ្វើពីឈើ សម្រាប់ទស្សនាការប្រកួតគោជល់ តាមប្រពៃណីរបស់ប្រទេសនេះបានបាក់ស្រុត។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍ខាងលើបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងជាង៧០នាក់រងរបួស។ ក្រោយហេតុការណ៍ខាងលើ គោជល់បានរួចចេញក្រៅហើយដេញជល់មនុស្សពេញទីក្រុងបណ្តាលឱ្យមានភាពចលាចលកើតឡើង ។ ទីក្រុង Espinal មានពលរដ្ឋប្រមាណជិត៦ម៉ឺននាក់រស់នៅ។ ... Read More »

អតីតកីឡាការិនីវាយតឺន្នីសលេខ១ពិភពលោកថា នាងត្រូវការពេលវេលាដើម្បីព្យាបាលទាំងផ្លូវកាយនិងចិត្ត

កីឡាការិនី Serena Williams ត្រូវការសម្រាកព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងអំឡុងឆ្នាំដ៏លំបាកមួយនៅឆ្ងាយពីកីឡាវាយតឺន្នីស ដោយសាររបួស និងមានការសង្ស័យអំពីការវិលត្រឡប់របស់នាងក្នុងដំណាក់កាលមួយដែលមិនច្បាស់លាស់។ នេះបើតាមអតីតកីឡាការិនីលំដាប់លេខ១ពិភពលោក ខណៈដែលនាងរៀបចំត្រឡប់ទៅចូលរួមការប្រកួតកម្មវិធី Wimbledon វិញ។ Williams វ័យ៤០ឆ្នាំបានដើរចេញពីការប្រកួតជុំទី១របស់នាងកាលពីឆ្នាំមុននៅឯទីលាន Grand Slam ... Read More »

Awoniyi ចូលរួមជាមួយក្លិប Nottingham ក្នុងកំណត់ត្រាផ្ទេរពីក្លិប Union Berlin

ក្លិប Nottingham Forest បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Taiwo Awoniyi ពីក្លិប Union Berlin នៃក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមក្លិបដែលទើបនឹងឡើងមកលេងក្នុងក្របខ័ណ្ឌ Premier League បានប្រកាសកាលពីថ្ងៃទី២៦ ... Read More »

រុស្ស៊ីបាញ់មីស៊ីលអន្តរទ្វីប៦គ្រាប់កម្ទេចទីតាំងទាហានស៊ីឈ្នួលរបស់ណាតូឈរជើងនៅព្រំដែនប៉ូឡូញ

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ការវាយប្រហារយ៉ាងខ្លាំងពីមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ីទៅលើជំរំទាហានស៊ីឈ្នួលរបស់ណាតូ ដែលឈរជើងនៅព្រំដែនប្រទេសប៉ូឡូញ ។ តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា យ៉ាងហោចណាស់ក៏មានមីស៊ីលអន្តរទ្វីប៦គ្រាប់បាញ់សំដៅទៅលើទីតាំងទាហានស៊ីឈ្នួលរបស់ណាតូ នៅតំបន់ជិតព្រំដែនប្រទេសប៉ូឡូញនិងអ៊ុយក្រែនប្រមាណ១០ គីឡូម៉ែត្រ ។ លទ្ធផលគឺទីតាំងដែលមានទាហានស៊ីឈ្នួលបរទេសរាប់រយនាក់ ក៏ដូចជាគ្រាប់រំសេវ និងអាវុធរបស់ប្រទេសលោកខាងលិចដែលបានបញ្ជូនទៅឱ្យអ៊ុយក្រែនតាមរយៈប្រទេសប៉ូឡូញ។ ការវាយប្រហារខាងលើរបស់រុស្ស៊ី គឺជាសារៈសំខាន់ផ្ញើទៅកាន់ប្រទេសប៉ូឡូញ ដោយបញ្ជាក់ថា ... Read More »

ប្រធានាធិបតីពូទីនសន្យាបញ្ជូនមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់បេឡារូស

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានសន្យាថាទីក្រុងមូស្គូនឹងបញ្ជូនមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់ប្រទេសបេឡារូស ដើម្បីជួយការពារប្រទេសនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថាកំពុងតែអូសទាញបេឡារូសចូលក្នុងសង្គ្រាម។ តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ប្រធានាធិបតីពូទីន នៅថ្ងៃទី ២៥ខែមិថុនា បាននិយាយទៅកាន់សមភាគីបេឡារូស លោក Alexander Lukashenkoថា ទីក្រុងមូស្គូនឹងផ្តល់ឱ្យប្រទេសនេះនូវប្រភេទមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ... Read More »

ប្រធានាធិបតីឥណ្ឌូនេស៊ី ស្នើប្រមុខដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនបើកទ្វារចរចាសន្តិភាព

ការប្រកាសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃទី២៦ ខែមិថុនា មុនពេលបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់រុស្ស៊ីនិងអ៊ុយក្រែនបានមានប្រសាសន៍ថា «សង្គ្រាមត្រូវតែបញ្ចប់ ហើយការផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោកនឹងត្រូវដំណើរការឡើងវិញ»។ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន G20 ប្តូរវេន ក៏ជាប្រមុខដឹកនាំប្រទេសទ្វីបអាស៊ីដំបូងគេបង្អស់ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ចាប់តាំងពីផ្ទះសង្គ្រាមនៅចុងខែកុម្ភៈឆ្នាំ២០២២មក។ ... Read More »

ប្រធានក្រុមជម្រើសជាតិវែល Gareth Bale យល់ព្រមផ្លាស់ទៅក្លិប Los Angeles FC បន្ទាប់ពីចាកចេញពី Real Madrid

ប្រធានក្រុមជម្រើសជាតិវែល កីឡាករ Gareth Bale បានយល់ព្រមចូលរួមជាមួយក្រុម Los Angeles FC របស់លីគកំពូលអាមេរិក MLS លើការផ្ទេរដោយមិនតម្លៃខ្លួន។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បច្ចុប្បន្នជាកីឡាករមិនមានតម្លៃខ្លួនផ្ទេរ ក្រោយពីចាកចេញពី Real ... Read More »

Man Utd រំពឹង​ថា Cristiano Ronaldo ​នឹង​បន្ត​នៅជាមួយក្លិប ស្របពេលដែលមានទំនាក់ទំនង​ជាមួយ Chelsea

ក្លិបបិសាចក្រហម Manchester United រំពឹងថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងក្លាយជាផ្នែកមួយនៃក្រុមរបស់ពួកគេនៅរដូវកាលក្រោយ បើទោះបីជាមានរបាយការណ៍ទាក់ទងគាត់ជាមួយក្លិបតោខៀវ Chelsea ក៏ដោយ។ ភ្នាក់ងាររបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់លោក Jorge Mendes បានជួបជាមួយប្រធានក្លិបតោខៀវលោក ... Read More »

Newcastle យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Lille សម្រាប់ខ្សែការពារហូឡង់ Sven Botman

ក្លិបសារិកាព្រៃ Newcastle បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបបារាំង Lille សម្រាប់ខ្សែការពារ Sven Botman របស់ហូឡង់អាយុក្រោម២១ឆ្នាំ។ ក្រុមរបស់លោក Eddie Howe បានព្យាយាមចុះហត្ថលេខាយកកីឡាករវ័យ២២ឆ្នាំរូបនេះក្នុងខែមករា ហើយប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិបAC Milan។ ការផ្ទេរខ្សែការពារកណ្តាលសម្រាប់តម្លៃខ្លួនដែលគេជឿថា ... Read More »

ប្រធានក្លិប Paris St-Germain លោក Nasser Al-Khelaifi រួចផុតពីការស៊ើបអង្កេតសិទ្ធិប្រព័ន្ធផ្សព្វផ្សាយរបស់ FIFA

ប្រធាន​ក្លិប Paris St-Germain លោក Nasser Al-Khelaifi ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ប្រទេសស្វ៊ីស​ជម្រះ​អំពើពុករលួយ។ អតីតអគ្គលេខាធិការ FIFA លោក Jerome Valcke ក៏ត្រូវបានជម្រះពីការចោទប្រកាន់ដូចគ្នា ប៉ុន្តែនៅក្នុងករណីដាច់ដោយឡែកមួយ ត្រូវបានរកឃើញថា ... Read More »

Manchester City យល់ព្រមលើកិច្ចព្រមព្រៀង៤៥លានផោនសម្រាប់ខ្សែបម្រើ Kalvin Phillips របស់ក្លិប Leeds United

ក្លិបមេឃខៀវ Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៤៥លានផោនជាមួយ Leeds សម្រាប់ខ្សែបម្រើអង់គ្លេស Kalvin Phillips។ ក្លិបនឹងចំណាយប្រាក់៤២លានផោនសម្រាប់កីឡាករវ័យ២៦ឆ្នាំជាមួយនឹងប្រាក់រង្វាន់ដ៏មានសក្តានុពលចំនួន៣លានផោន។ ម្ចាស់ជើងឯក Premier League បានធ្វើឱ្យ Phillips ក្លាយជាគោលដៅផ្ទេររដូវក្តៅរបស់ពួកគេ ... Read More »

បង់ក្លាដែស៖ សាលារៀនជាង ៥០០០កន្លែងត្រូវលិចលង់ដោយទឹកជំនន់

ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់លិចលង់តំបន់ភាគឦសាននៃប្រទេសបង់ក្លាដែសបណ្តាលឱ្យខូចខាតស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងសាលារៀនជាង៥ពាន់កន្លែងត្រូវបិទទ្វារ …ដោយសារតែទឹកលិច។ តាមការប្រកាសរបស់អង្គការ UNICEF កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២ថា មានកុមារ៣,៥លាននាក់នៅក្នុងប្រទេសបង់ក្លាដែស មិនបានទៅសាលាដោយសារតែទឹកជំនន់ ។ តំណាងអង្គការយូនី សេហ្វ (UNICEF) ប្រចាំប្រទេសបង់ក្លាដែស លោក Sheldon ... Read More »

អ៊ុយក្រែនបោះបង់គោលបំណងចូលជាសមាជិកណាតូ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែនបានយល់ព្រមឈប់ចូលជាសមាជិករបស់ណាតូហើយៗក៏មិនមានសកម្មភាពណាមួយដើម្បីសុំចូលជាសមាជិករបស់អង្គការនេះដែរ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Igor Zhovkva បានបញ្ជាក់ថា អ៊ុយក្រែនបានយល់ព្រមបញ្ឈប់រាល់សកម្មភាពចូលជាសមាជិករបស់ណាតូ ។ ប៉ុន្តែទីក្រុងកៀវចង់មានសេចក្តីប្រកាសក្នុងគោលនយោបាយរបស់ណាតូ ។ ប្រមុខដឹកនាំប្រទេសសមាជិកណាតូ នឹងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅសប្តាហ៍ក្រោយ ... Read More »

បង្កើតសម្ព័ន្ធភាពប៉ាស៊ីហ្វិក ក្រៅផ្លូវការ ក្នុងគោលដៅទប់ទល់ឥទ្ធិពលរបស់ចិន

នៅថ្ងៃទី២៤ខែមិថុនា អ្នកនាំពាក្យសេតវិមានបានប្រកាសថា អាមេរិក អូស្ត្រាលី ជព៉ុន នូវែលហ្សេឡង់ អង់គ្លេស នឹងបង្កើតក្រុមសម្ព័ន្ធប៉ាស៊ីហ្វិក ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច កិច្ចការបរទេសជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក។ គោលដៅខាងលើត្រូវបានចាត់ទុកថាជាសកម្មភាពដើម្បីទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ខណៈដែលចិនបានបង្កើនទំនាក់ទំនងជាមួយប្រទេសកោះ។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ ... Read More »

Barcelona ដេញថ្លៃ៣៤លានផោនសម្រាប់ខ្សែប្រយុទ្ធ Robert Lewandowski ពីក្លិប Bayern Munich

ទីបំផុត Barcelona បានដេញថ្លៃយក Robert Lewandowski ដែលមានតម្លៃរហូតដល់ទៅ៣៤លានផោន (៤០លានអឺរ៉ូ)។ ការផ្តល់ជូនទៅ Bayern Munich សម្រាប់ខ្សែប្រយុទ្ធរូបនេះគឺសម្រាប់៣០លានផោន(៣៥អឺរ៉ូ) ខាងមុខបូក៤.៣លានផោន(៥អឺរ៉ូ) នៅក្នុងការបន្ថែម។ កីឡាករ Lewandowski ... Read More »

ទីក្រុងប៉េកាំងនឹងបើកទ្វារសាលារៀនឡើងវិញនៅដើមសប្តាហ៍ក្រោយ

គណៈកម្មការកិច្ចការអបរំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា សិស្សសាលាបឋមសិក្សានិងមធ្យមសិក្សានឹងវិលត្រឡប់ចូលរៀនវិញចាប់ពីថ្ងៃទី ២៧ខែមិថុនា ក្រោយពេលករណីឆ្លងកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់។ តាមសេចក្តីប្រកាស សាលាមត្តេយ្យ ក៏នឹងត្រូវបើកទ្វារឱ្យសិស្សចូលរៀនវិញចាប់ពីថ្ងៃទី៤ខែ កក្កដា ។ នៅទីក្រុងប៉េកាំង បានចេញបញ្ជាឱ្យបិទទ្វារសាលារៀនទាំងអស់ចាប់ពីដើមខែឧសភា ដោយបង្វែរទៅសិក្សាតាមអនឡាញវិញ ។ ចំណែកសិស្សថ្នាក់ទី ... Read More »

បាញ់ប្រហារនៅក្លិបរាត្រីក្នុងប្រទេសន័រវែស ស្លាប់និងរបួស១៦នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ស្លាប់ និង១៤នាក់រងរបួសដែរក្នុងការបាញ់ប្រហារមួយនៅក្នុងក្លិបរាត្រីសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរដ្ឋធានី Oslo ប្រទេសន័រវែស។ នៅព្រឹកថ្ងៃទី២៥ខែមិថុនា (ពេលវេលាក្នុងតំបន់) មានករណីបាញ់ប្រហារនៅក្នុងក្លិបរាត្រី London Pub សម្រប់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរដ្ឋធានី អូស្លូ នៃប្រទេសន័រវែស។ ... Read More »

IOC មិនទាន់សម្រេចចិត្តឱ្យមានវិញ្ញាសាកីឡាប្រដាល់រួមបញ្ចូលនៅ Los Angeles សម្រាប់ឆ្នាំ២០២៨នៅឡើយទេ

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) បានអះអាងថា ​នៅ​មិន​ទាន់​សម្រេច​ថា ​តើ​ប្រដាល់​នឹង​មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា Los Angeles ឆ្នាំ​២០២៨​ឬ​យ៉ាង​ណា​នោះ​ទេ។ វិញ្ញាសាប្រដាល់មិនស្ថិតនៅក្នុងកម្មវិធីដំបូងសម្រាប់កីឡាអូឡាំពិកឆ្នាំ២០២៨ទេ ប៉ុន្តែអាចត្រូវបានបន្ថែមប្រសិនបើជាត្រូវដោះស្រាយកង្វល់ខាងសីលធម៌។ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC សហព័ន្ធបាននិយាយថា ការដាក់បញ្ចូលកីឡានេះនឹងត្រូវបាន “ពិភាក្សានៅដំណាក់កាលក្រោយ”។ការស៊ើបអង្កេតឯករាជ្យមួយបានឲ្យដឹងថា ... Read More »

អ ស ប ព្រមានពីកង្វះស្បៀងអាហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅលើពិភពលោក

អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់បណ្តាប្រទេសបង្កើនកិច្ចសហប្រតិបត្តិការ និងចេញវិធានការសមស្របបំផុតដើម្បីទប់ស្កាត់គ្រោះអត់ឃ្លានជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងសតវត្សទី២១នេះ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីសាមគ្គីភាពដើម្បីសន្តិសុខស្បៀងអាហារពិភពលោកនាថ្ងៃទី ២៤ខែមិថុនា ក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងវិបត្តិកង្វះស្បៀងអាហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅលើពិភពលោក។ គ្រោះអត់ឃ្លាននឹងកើតឡើងនៅគ្រប់ទិសទីក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ ។ ... Read More »

ប្រធានាធិបតីស៊ី ជីនពីង បំពេញទស្សនកិច្ចទៅកាន់កោះហុងកុង

ប្រព័ន្ធផ្សព្វផ្សាយចិននៅថ្ងៃទី ២៥ខែមិថុនានេះបានផ្សាយថា ប្រធានាធិបតីស៊ី ជិនពីង នឹងចូលរួមពិធីខួប២៥ឆ្នាំថ្ងៃដែលកោះហុងកុងត្រូវបានអង់គ្លេសប្រគល់សងចិនវិញ។ នេះជាលើកដំបូងដែលប្រធានាធិបតីចិនបំពេញទស្សនកិច្ច ចេញក្រៅចិនដីគោកចាប់តាំងពីផ្ទុះកូវីដ-១៩មក។ តាមសារព័ត៌មានស៊ីនហួ ក្រៅពីចូលរួមពិធីខួប២៥ឆ្នាំ ប្រធានាធិបតីស៊ី ជីនពីងនឹងចូលរួមក្នុងពិធីចូលកាន់តំណែងរបស់រដ្ឋាភិបាលកោះហុងកុង អាណត្តិទី៦ ។ កាលពីឆ្នាំ២០១៧ ប្រធានាធិបតីចិនក៏បានបំពេញទស្សនកិច្ចទៅកាន់កោះហុងកុងផងដែរ ... Read More »

បាតុកម្មផ្ទុះឡើងនៅទូទាំងអាមេរិក ក្រោយតុលាការសម្រេចលុប«សិទ្ធិរំលូតកូន»

បាតុកម្មផ្ទុះឡើងនៅទីក្រុងជាច្រើនក្នុងទឹកដីអាមេរិក ក្រោយតុលាការកំពូលអាមេរិកសម្រេចលុបចោល «សិទ្ធិរំលូតកូន» ។ ក្នុងពេលនេះដែរ ប្រធានាធិបតីចូ បៃឌិនបានចាត់ទុកថាជាថ្ងៃ «សោកសៅបំផុត»របស់អាមេរិក ។ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ ... Read More »

FIFA ប្រាប់​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា​ឱ្យ​រៀបចំ​ការ​បោះឆ្នោត​​ថ្ងៃទី១៥ ខែ​កញ្ញាដើម្បី​ចៀសវាង​ការ​ហាម​ឃាត់

មន្ត្រីបាននិយាយថា ស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានប្រាប់សមាគមបាល់ទាត់របស់ប្រទេសឥណ្ឌាឱ្យបញ្ចប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួន និងជ្រើសរើសអ្នកកាន់តំណែងថ្មីត្រឹមថ្ងៃទី១៥ ខែកញ្ញា ដើម្បីជៀសវាងការហាមឃាត់។ តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានរំសាយគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) កាលពីខែមុន បន្ទាប់ពីខ្លួនមិនបានរៀបចំការបោះឆ្នោតទាន់ពេល និងធ្វើវិសោធនកម្មបទប្បញ្ញត្តិរបស់ខ្លួនស្របតាមច្បាប់កំណត់ដោយក្រមកីឡាជាតិ។ បន្ទាប់មកតុលាការបានតែងតាំងគណៈកម្មាធិការដែលមានសមាជិក៣រូប ដើម្បីគ្រប់គ្រងស្ថាប័ន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ ... Read More »

Newcastle ទិញបានអ្នកចាំទី Nick Pope ពីក្លិប Burnley

ក្លិប Newcastle United បានបញ្ចប់ការចុះហត្ថលេខាលើអ្នកចាំទី Nick Pope ពីក្លិបនៅក្របខ័ណ្ឌ Championship នៅក្លិប Burnley ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។ នេះបើតាមក្លិប Premier League បាននិយាយកាលពីថ្ងៃសុក្រ។ ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលី បំពេញទស្សនកិច្ចនៅបារាំងដើម្បីផ្សះផ្សាទំនាក់ទំនង

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Albanese បានសារភាពថា ទំនាក់ទំនងរវាងអូស្ត្រាលី នឹងបារាំង ចាំបាច់ត្រូវតែធ្វើឱ្យល្អប្រសើរឡើងវិញ ហើយដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងលើកនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងបំពេញទស្សនកិច្ចទៅកាន់បារាំងដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ម៉ាក្រុងដើម្បីធ្វើឱ្យប្រសើរឡើងវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយសារតែការលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹកមានតម្លៃ៤០ពាន់លានដុល្លារ ... Read More »

តម្លៃឧស្ម័នហ្គាសនៅអឺរ៉ុបបានកើនឡើងដល់ទៅ១៥០០ដុល្លារ ក្នុង១០០០ម៉ែត្រគូប

តម្លៃឧស្ម័នហ្គាសធម្មជាតិ នៅក្នុងតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ ក្នុងពេលដែលការផ្គត់ផ្គង់ឧស្ម័នឱ្យអឺរ៉ុបតាមរយៈបំពង់បង្ហូរ Nord Stream មានភាពរអាក់រអួល។ នេះជាលើកដំបូងក្នុងរយៈពេល៣ខែកន្លងមកដែលតម្លៃឧស្ម័នហ្គាសបានកើនឡើងខ្ពស់ដល់ទៅ១៥០០ដុល្លារ ក្នុង១០០០ម៉ែត្រគូប នាថ្ងៃទី ២៣ខែមិថុនា ។ តម្លៃឧស្ម័នហ្គាសនៅមជ្ឈមណ្ឌល TTF ក្នុងប្រទេសហុល្លង់បានកើនឡើងដល់1.504 USD/1.000m3 ... Read More »

អ៊ុយក្រែនចេញបញ្ជាឱ្យដកទាហានចេញពីសមរភូមិក្តៅ Severodonetsk

នៅថ្ងៃទី២៤ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយប្រទេសលោកខាងលិចបានផ្សាយថា កម្លាំងទាហានអ៊ុយក្រែនបានដកខ្លួនចេញពីទីក្រុងយុទ្ធសាស្ត្រ Severodonetsk ក្នុងពេលសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនឈានចូលដល់ខែទី៤ហើយ។ សារព័ត៌មានDW របស់អាល្លឺម៉ង់ បានផ្សាយថា អភិបាលតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន គឺលោក Serhiy Gaidai នៅថ្ងៃទី ... Read More »

ជើងហោះហើរដំបូងបង្អស់ពីអារ៉ាប់ទៅកាន់អុីស្រាអែល ជាសញ្ញាបង្ហាញទំនាក់ទំនងកាន់តែប្រសើរ

ក្រុមហ៊ុនអាកាសចរណ៍របស់អារ៉ាប់ Emirates Airline កាលពីថ្ងៃទី២៣ខែមិថុនា បានហោះហើរដឹកអ្នកដំណើរដំបូងគេបង្អស់ពីទីក្រុងឌូបៃទៅកាន់ទីក្រុង Tel Aviv ប្រទេសអុីស្រាអែល ដែលជាការបង្ហាញឱ្យឃើញថាទំនាក់ទំនងរវាងអុីស្រាអែលនិងប្រទេសអារ៉ាប់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ជើងហោះហើរលេខ EK931 ហោះហើរចេញពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម នៅវេលាម៉ោង ... Read More »

លោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យកងទ័ពបង្កើនសមត្ថភាពការពារជាតិ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយនៅថ្ងៃទី២៤ខែមិថុនាថា មេដឹកនាំ គីម ជុងអ៊ុន បានចេញបញ្ជាឱ្យបង្កើនសមត្ថភាពការពារជាតិ។ ការបញ្ជាខាងលើកើតឡើងក្រោយកិច្ចប្រជុំមន្ត្រីយោធាដែលទើបតែបញ្ចប់ទៅ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២បានផ្សាយថា ការបញ្ជាខាងលើរបស់មេដឹកនាំ គីម ជុងអ៊ុន ... Read More »

FIFA អនុម័ត​ក្រុម​កីឡាករ​ចំនួន២៦នាក់​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​កាតា

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បាន​អនុម័ត​ក្រុម​កីឡាករ​ចំនួន២៦នាក់​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ​នេះ​នៅ​ប្រទេស​កាតា។នេះបើយោងយាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ ការផ្លាស់ប្តូរនេះគឺស្របតាមការប្រកួតថ្នាក់ជាតិនាពេលថ្មីៗនេះ និងជាការពង្រីកក្រុមកីឡាករដែលពីមុនមាន២៣នាក់ ដែលធ្លាប់ត្រូវបានប្រើប្រាស់មុនការរាតត្បាតនៃមេរោគកូវីដ–១៩។ FIFA ក៏បានប្រកាសផងដែរថា ... Read More »