ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ខ្សែការពារ Tomori នឹងបង្ហាញខ្លួនពេល AC Milan ប៉ះ Chelsea នៅ Champions League រាត្រីនេះ

ខ្សែការពារ Fikayo Tomori របស់ AC Milan បាននិយាយថា គាត់នឹងព្យាយាមបង្ហាញទម្រង់លេងឲ្យក្រុម Chelsea មើលថា តើគាត់មានភាពប្រសើរឡើងប៉ុន្មាននៅពេលក្រុមជួបគ្នាក្នុង Champions League នៅ Stamford ... Read More »

ប្រធានាធិបតីបៃឌិនប្រកាសថានឹងបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤

អគ្គលេខាធិការព័ត៌មាននៅសេតវិមាន លោកស្រី Karine Jean-Pierre បានបញ្ជាក់ថា ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបន្តទៀតនៅក្នុងឆ្នាំ២០២៤។ លោកស្រី Karine Jean-Pierre បានបញ្ជាក់ថា «ប្រធានាធិបតីបៃឌិនបានលើកឡើងដោយខ្លួនឯងថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤ទៀត»។ ប៉ុន្តែលោកស្រី មិនបានបញ្ចេញមតិខ្លួនឯងជុំវិញការសម្រេចរបស់ប្រធានាធិបតីនោះឡើយ។ ... Read More »

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលអាមេរិកមានបំណុលសាធារណៈរហូតដល់ទៅ៣១ពាន់ពាន់លានដុល្លារ

ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ខែតុលា ឆ្នាំ២០២២ បំណុលសាធារណៈរបស់អាមេរិកបានកើនឡើងដល់ទៅ៣១ពាន់ពាន់លានដុល្លារ ដែលជាបំណុលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ តាមតួលេខរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បំណុលអាមេរិកសរុបមាន31.123.887.781.401, 34 USD (ជាង៣១ពាន់ពាន់លានដុល្លារ)។ ក្នុងអំឡុងពេលប្រធានាធិបតីអាមេរិកបច្ចុប្បន្នឡើងកាន់អំណាចនៅខែមករាឆ្នាំ២០២១ បំណុលសាធារណៈអាមេរិក មានត្រឹមតែជាង២៧,៧ពាន់ពាន់លានដុល្លារប៉ុណ្ណោះ។ តំណាងរាស្ត្រអាមេរិកមកពីរដ្ឋតិចសាស់ លោក ... Read More »

ភាពស្ងៀមស្ងាត់១នាទីមុនការប្រកួតបាល់ទាត់នៅអឺរ៉ុបនឹងធ្វើឡើងសម្រាប់ជនរងគ្រោះនៅកីឡដ្ឋានឥណ្ឌូនេស៊ី

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសកាលពីថ្ងៃអង្គារទី៤ខែតុលាថា នឹងរក្សាភាពស្ងៀមស្ងាត់មួយនាទីនឹងធ្វើឡើងនៅក្នុងការប្រកួត Champions League, Europa League និង Conference League ក្នុងសប្តាហ៍នេះ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបា​នស្លាប់នៃសោកនាដកម្មពហុកីឡដ្ឋាននាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១ ខែតុលា។ សេចក្តីថ្លែងការណ៍របស់ ... Read More »

អាមេរិកអាចផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Konstantin Vorontsov នៅថ្ងៃទី៤ខែតុលា បាននិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ការណ៍ដែលអាមេរិកនៅតែបន្តផ្តល់ជំនួយអាវុធទៅឱ្យអ៊ុយក្រែន និងផ្តល់ព័ត៌មានចារកិច្ចគឺកំពុងតែឈានចូលគ្រោះថ្នាក់បន្ទាន់ ដែលអាចផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី។ សកម្មភាពខាងលើរបស់រុស្ស៊ី កើតឡើងក្រោយពេល ក្រសួងការពារជាតិអាមេរិកបានប្រកាសបន្តផ្តល់ជំនួយអាវុធមានតម្លៃដល់ទៅ ៦២៥លានដុល្លារឱ្យទៅអ៊ុយក្រែន។ លោក Vorontsov បានលើកឡើងថា ... Read More »

បរាជ័យរបស់ Barcelona ធ្វើឱ្យក្រុមនេះស្ថិតក្នុងគ្រោះថ្នាក់នៃក្របខ័ណ្ឌChampions League

លោក Xavi បាននិយាយថា ក្រុម Barcelona របស់គាត់បានរង “អយុត្តិធម៌” បន្ទាប់ពីការចាញ់ ១-០ នៅទឹកដីក្រុម Inter Milan បានធ្វើឱ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ចេញពីវគ្គបន្តបន្ទាប់គ្នាជាលើកទី២នៅក្នុងក្របខ័ណ្ឌ Champions League ... Read More »

ថ្នាក់ដឹកនាំ និងស្ថាប័នបាល់ទាត់ជុំវិញពិភពលោកបង្ហាញសាររំលែកទុក្ខ​ការស្លាប់​នៅលីគកំពូល​ឥណ្ឌូនេស៊ី

បាល់ទាត់ពិភពលោកបានបង្ហាញការសោកស្តាយ និងកាន់ទុក្ខបន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថា មនុស្សយ៉ាងហោចណាស់ជិត២០០នាក់បានស្លាប់នៅកីឡដ្ឋាន និងខ្លះទៀតស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីការលុកលុយរត់ចូលទីលាន និងការរត់ជាន់គ្នា។ ជុំវិញសោកនាថកម្មនេះ ក្លិប, ស្ថាប័នបាល់ទាត់, និងអតីតកីឡាករមួយចំនួនបានបង្ហាញអារម្មណ៍តក់ស្លុត និងកាន់ទុក្ខផងដែរ។ ខាងក្រោមនេះជាប្រតិកម្មមួយចំនួនពីជុំវិញពិភពបាល់ទាត់៖ -លោក Javier Roca ដែលជាគ្រូបង្វឹករបស់ ... Read More »

រដ្ឋកាលីហ្វ័រនីញ៉ាទទួលស្គាល់បុណ្យចូលឆ្នាំចិនជាថ្ងៃបុណ្យរបស់រដ្ឋ

អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom បានចុះហត្ថលេខាលើច្បាប់ទទួលស្គាល់ថ្ងៃបុណ្យចូលឆ្នាំបណ្តាប្រទេសតំបន់អាស៊ី ដែលតែងតែហៅថា«ចូលឆ្នាំចិន» ជាថ្ងៃបុណ្យរបស់រដ្ឋ ហើយពលរដ្ឋនឹងបានឈប់សម្រាកនៅក្នុងថ្ងៃនេះ។ សេចក្តីព្រាងច្បាប់របស់សមាជិកព្រឹទ្ធសភា Evan Low ទទួលបានការឯកភាពពីសភានៃរដ្ឋ កាលីហ្វ័រនីញ៉ា ហើយត្រូវបានអភិបាលរដ្ឋ Newsom ... Read More »

កូរ៉េខាងជើងប្រកាសទទួលស្គាល់រុស្ស៊ីដាក់បញ្ជូលទឹកដីរបស់អ៊ុយក្រែន៤ខេត្តក្រោមការគ្រប់គ្រងរបស់រុស្ស៊ី

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបង្ហាញការគាំទ្រដល់សកម្មភាពរបស់រុស្ស៊ីដែលបានសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួនក្រោយពេលបោះឆ្នោតប្រជាមតិទទួលបានការគាំទ្រខ្ពស់។ ប៉ុន្តែការដាក់បញ្ជូលនោះទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក។ លោក Jo Chol Su រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិនៅខេត្តចំនួន៤របស់អ៊ុយក្រែនដើម្បីចូលជាមួយរុស្ស៊ីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ទាំងនោះគឺជារឿងសមស្របតាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ប៉ុន្តែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio ... Read More »

ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញប្រធានាធិបតីចិនជិះរថភ្លើងល្បឿនលឿនថ្មី

ប្រធានាធិបតីចិន លោកស៊ី ជីនពីង អាចនឹងក្លាយជាភ្ញៀវអញ្ជើញដំបូងបង្អស់សម្រាប់ធ្វើដំណើរលើរថភ្លើងល្បឿនលឿន ពីទីក្រុងចាការតា ទៅកាន់ទីក្រុង បានឌុង(Jakarta – Bandung) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ សារព័ត៌មាន Straits Times បានផ្សាយថា ... Read More »

ទាហានអ៊ុយក្រែនឆ្លងផុតរបាំងការពាររបស់រុស្ស៊ីនៅតំបន់ Kherson ឆ្ពោះចូលទៅមុខរាប់សិបគីឡូម៉ែត្រ

កម្លាំងទាហានអ៊ុយក្រែនបានបង្កើនការវាយលុកទៅលើខេត្ត Kherson ដោយដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើន ។ ប៉ុន្តែទាហានអ៊ុយក្រែនរងការខាតបង់ជាច្រើន ដោយសារតែការាយប្រហារពីមីស៊ីលរបស់រុស្ស៊ី។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែតុលា បានដកស្រង់សម្តីលោក Vladimir Saldo អភិបាលខេត្ត Kherson ដែលគ្រប់គ្រងដោយរុស្ស៊ី ... Read More »

បញ្ជីប្រទេសក្រីក្រដែលត្រូវការជំនួយស្បៀងអាហារជាបន្ទាន់

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសបញ្ជីប្រទេសដែលត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ដែលមានរហូតដល់ទៅ៤៨ប្រទេស ក្នុងនោះមាន២០ប្រទេសស្ថិតនៅតំបន់អាហ្វ្រិកត្រូវការផ្តល់ជំនួយស្បៀងអាហារជាបន្ទាន់។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៣០ខែតុលាបានវាយតម្លៃថា ប្រទេសចំនួន២០ ភាគច្រើនក្នុងទ្វីបអាហ្វ្រិកត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ។ មានប្រសាសន៍នៅក្នុងវេទិកាដែលរៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូ៊ឌីត អគ្គនាយក IMF លោកស្រី Kristalina ... Read More »

Novak Djokovic គ្រងជើងឯក Tel Aviv Open ជាលើកដំបូង តាំងពីឈ្នះ Wimbledon

កីឡាករវាយតឺន្នីសលំដាប់កំពូលរបស់ពិភពលោក Novak Djokovic បានឈ្នះពានជាលើកដំបូងរបស់គាត់ចាប់តាំងពីឈ្នះ Wimbledon កាលពីខែកក្កដា ជាមួយនឹងការបង្ហាញដ៏លេចធ្លោក្នុងការប្រកួតជាមួយកីឡាករMarin Cilic ក្នុងព្រឹត្តិការណ៍ Tel Aviv Open ។ Djokovic វ័យ៣៥ឆ្នាំមិនបានប្រឈមមុខនឹងការស្វែងរកពិន្ទុនាំក្នុងសិតទី១នោះទេ ... Read More »

កាំជ្រួចមីស៊ីលកូរ៉េខាងជើងហោះលើក្បាលពលរដ្ឋជប៉ុនរត់រកកន្លែងលាក់ខ្លួន

នៅថ្ងៃទី៤ខែតុលានេះ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងដោយបានហោះឆ្លងកាត់ទឹកដីជប៉ុនជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំកន្លងមក ធ្វើឱ្យមន្ត្រីរដ្ឋាភិបាលជប៉ុនត្រូវប្រកាសអាសន្នដល់ពលរដ្ឋស្វែងរកកន្លែងលាក់ខ្លួន ក៏ដូចជាផ្អាកសកម្មភាពដឹកជញ្ជូនតាមរថភ្លើង។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានបញ្ជាក់ថា «សកម្មភាពរបស់កូរ៉េខាងជើងដែលបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់នោះ ជាការគំរាមកំហែងដល់សន្តិសុខ របស់ជប៉ុននិងក្នុងតំបន់ទាំងមូល។ ក្នុងពេលនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន ... Read More »

ការចាប់ឆ្នោតវគ្គចែកពូលប្រកួតបាល់ទាត់នារី Champions League ២០២២-២០២៣ បានប្រកាសជាផ្លូវការ

Arsenal និង Chelsea ទាំងពីរត្រូវបានផ្តល់ការចាប់ឆ្នោតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League យ៉ាងស្វិតស្វាញ ដោយអ្នកទាំងពីរត្រូវយកឈ្នះលើជម្រើសនៃទម្ងន់ធ្ងន់អឺរ៉ុប ប្រសិនបើពួកគេត្រូវឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ ការចាប់ឆ្នោតបានធ្វើឡើងកាលពីថ្ងៃចន្ទនៅឯទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វីស ហើយធ្វើឡើងដោយប្រធាន ... Read More »

ក្លិប Wolverhampton បណ្តេញគ្រូបង្វឹកលោកBruno Lage ក្រោយដឹកនាំស្ថិតនៅតំបន់កាត់ចោល

ក្លិប Wolverhampton Wanderers បានបណ្តេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Bruno Lage របស់ពួកគេកាលពីថ្ងៃចន្ទ ថ្ងៃទី៣ ខែតុលាបន្ទាប់ពីការចាប់ផ្តើមមិនល្អក្នុងយុទ្ធនាការ Premier League ដោយក្លិបកំពុងស្ថិតក្នុងតំបន់កាត់ចោលបន្ទាប់ពីឈ្នះតែ១លើកក្នុងការប្រកួតបើកឆាកចំនួន៨របស់ក្រុមនេះ។ មកទល់ពេលនេះក្រុម Wolves អាចរកគ្រាប់បាល់បានតែ៣គ្រាប់ប៉ុណ្ណោះ ... Read More »

គ្រាប់កាំភ្លើងបាញ់ចំយន្តហោះដឹកអ្នកដំណើរមីយ៉ាន់ម៉ា ធ្វើឱ្យអ្នកដំណើរម្នាក់រងរបួស

អ្នកដំណើរម្នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ មីយ៉ាន់ម៉ា (MNA)បានរងរបួស ពេលគ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ធ្លុះយន្តហោះចូលទៅត្រូវចំអ្នកដំណើរពេលយន្តហោះកំពុងចុះចត។ សារព័ត៌មានជាតិមីយ៉ាន់ម៉ាបានផ្សាយថា ហេតុការណ៍នេះបានកើតឡើងពេលយន្តហោះស៊ីវិលដឹកអ្នកដំណើរកំពុងចុះចតនៅអាកាសយានដ្ឋានទីក្រុង Loikaw រដ្ឋ Karenni កាលពីចុងខែកញ្ញា។ តាមការប្រកាសរបស់កម្លាំងទាហានមីយ៉ាន់ម៉ា យន្តហោះដឹកអ្នកដំណើរលេខ ហោះហើរATR-72 មានអ្នកដំណើរ៦៣នាក់ ត្រូវគ្រាប់កាំភ្លើងពេលត្រៀមចុះចតក្នុងកម្ពស់ពីដី១គីឡូម៉ែត្រ។ ... Read More »

លោក Erik ten Hag សារភាពថា Man Utd ខ្វះជំនឿក្នុងការប្រកួត Derby

លោក Erik ten Hag បានសារភាពថា ក្រុមបិសាចក្រហម Manchester United របស់គាត់បានទទួលរងពី “ការខ្វះជំនឿ” ក្នុងអំឡុងពេលថ្ងៃប្រកួតរបស់ពួកគេចាញ់គូប្រជែង Manchester City កាលពីថ្ងៃអាទិត្យ។ ក្រុម​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ហូឡង់រូបនេះ​ត្រូវ​បានក្រុម ... Read More »

បោះឆ្នោតប្រធានាធិបតីប្រេស៊ីល បេក្ខភាពនាំមុខទាំងពីររូបឈានចូលបោះឆ្នោតជុំទី២

នៅយប់ថ្ងៃទី២ ខែតុលា លទ្ធផលរាប់សន្លឹកឆ្នោតជាបឋមនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រេសុីលបង្ហញឱ្យឃើញថា បេក្ខភាពមកពីគណបក្សពលករ (PT) ទទួលបានការគាំទ្រខ្ពស់ជាង ប្រធានាធិបតី Jair Bolsonaro ។ បេក្ខភាពនាំមុខទាំងពីររូបលើកនេះនឹងត្រូវប្រកួតប្រជែងបោះឆ្នោតជុំទីពីរ ប្រសិនបើមិនមានបេក្ខភាពណាមួយទទួលបានការគាំទ្រលើសពី៥០% ។ ជាមួយនឹងសន្លឹកឆ្នោត ៩៧%បានរាប់រួចរាល់ ... Read More »

តុលាការថៃចេញសេចក្តីសម្រេច អនុញ្ញាតឱ្យលោកប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងនាយករដ្ឋមន្ត្រី

នៅថ្ងៃទី៣ខែតុលា តុលាការរដ្ឋធម្មនុញ្ញថៃបានចេញសេចក្តីសម្រេចថា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា កាន់តំណែងមិនទាន់លើសពេលកំណត់៨ឆ្នាំតាមរដ្ឋធម្មនុញ្ញនោះឡើយ។ ការសម្រេចខាងលើគឺជាការបើកផ្លូវឱ្យលោកប្រាយុទ្ធ ចាន់អូចា កាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញក្រោយពេល ៥សប្តាហ៍បានផ្អាកការងារ។ សាលក្រមរបស់តុលាការធម្ម នុញ្ញគឺជាកម្លាំងជំរុញដ៏ធំសម្រាប់លោកប្រាយុទ្ធ ចាន់អូចា ដែលជាបុគ្គលមានទស្សនៈនយោបាយ ស្មោះត្រង់ជាមួយព្រះមហាក្សត្រ។ ចៅក្រមបានអានសាលដីកាតាមកញ្ចក់ទូរទស្សន៍មានរយៈពេល ២៥នាទីថា ... Read More »

ម៉ារ៉ុកដេញថ្លៃធ្វើម្ចាស់ផ្ទះ Africa Cup of Nations 2025 ខណៈហ្គីណេបានដកខ្លួនចេញ

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិកនឹងបើកការដេញថ្លៃឡើងវិញសម្រាប់ធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិកឆ្នាំ២០២៥ បន្ទាប់ពីបានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះដោយប្រទេសហ្គីណេ ដោយប្រទេសម៉ារ៉ុកក្នុងចំណោមប្រទេសនានាបានដាក់ពាក្យដេញថ្លៃនេះដែរ។ ប្រទេសម៉ារ៉ុក ដែលជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក Women’s Africa Cup of Nations វគ្គផ្តាច់ព្រ័ត្រក្នុងខែកក្កដា មានបំណងដាក់ពាក្យធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៥។ នេះបើយោងតាមប្រភពមួយនៅក្នុងសហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុកបានបង្ហាញ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក ហៅកាត់ថា ... Read More »

ណាតូព្រមានក្រោយរុស្ស៊ីដាក់ពង្រាយនាវាមុជទឹកបំពាក់ អាវុធ«ថ្ងៃអវសាន»

សារព័ត៌មាន La Repubblica របស់អុីតាលី នៅថ្ងៃទី២ខែតុលា បានផ្សាយថា អង្គការណាតូបានផ្ញើព័ត៌មានចារកិច្ចដល់បណ្តាប្រទេសជាសមាជិកដោយបានព្រមានថា រុស្ស៊ីបានដាក់ពង្រាយនាវាមុជទឹក K-329 Belgorod បំពាក់មីស៊ីល បុកបរមាណូប្រភេទ Poseidon ជាអាវុធដែលគេចាត់ទុកថាជា«អាវុធថ្ងៃអវសាន»។ បច្ចុប្បន្ននាវានេះត្រូវបានដាក់ពង្រាយនៅតំបន់សមុទ្រប៉ូលខាងជើងផែនដី ... Read More »

បាតុកម្មទ្រង់ទ្រាយធំនៅជុំវិញពិភពលោកប្រឆាំងរដ្ឋាភិបាលអុីរ៉ង់

បាតុកម្មកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោកនាថ្ងៃទី២ខែតុលា ដើម្បីប្រឆាំងរដ្ឋាភិបាលអុីរ៉ង់ ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីវ័យក្មេងម្នាក់ក្រោយកម្លាំងប៉ូលិសអុីរ៉ង់ចាប់ឃុំខ្លួន។ កាលពីខែកញ្ញា ស្ត្រីវ័យ២២ឆ្នាំឈ្មោះ Mahsa Amini បានស្លាប់ក្រោយពេលកម្លាំងប៉ូលិសសីលធម៌អុីរ៉ង់ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទបំពានច្បាប់អ៊ិស្លាម Sharia ដោយសារតែស្ត្រីរូបនោះមិនពាក់កន្សែងក្បាល។ នាង Mahsa Amini ជាមួយគ្រួសារបានធ្វើដំណើរទេសចរណ៍ ... Read More »

សហព័ន្ធបាល់ទាត់អូស្ត្រាលីសន្យា​ចាត់​វិធានការ​ពីអាកប្បកិរិយា​ប្រឆាំងតាមបណ្តាញ​សង្គមក្នុងវគ្គ​ផ្តាច់ព្រ័ត្រ Mars Cup

សហព័ន្ធបាល់ទាត់អូស្ត្រាលី Football Australia កាលពីថ្ងៃអាទិត្យបានសន្យាថានឹងចាត់វិធានការខ្លាំងក្លាប្រឆាំងនឹង “អាកប្បកិរិយាប្រឆាំងនឹងសង្គម” ពីអ្នកគាំទ្រនៅវគ្គផ្តាច់ព្រ័ត្រ Australia Cup បន្ទាប់ពីមានរបាយការណ៍ពីអ្នកគាំទ្រធ្វើឱ្យ Nazi គោរព និងស្រែកជុំវិញពិធីស្វាគមន៍ជនជាតិដើមភាគតិច។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ថា អ្នកគាំទ្របានស្រែក និងហ៊ោក្នុងពិធីស្វាគមន៍មកកាន់ប្រទេសនៅកីឡដ្ឋាន ... Read More »

រំលឹកឡើងវិញពីករណីប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេល២ទសវត្សកន្លងមក

ការប្រជ្រៀតជាន់លើគ្នាដោយអំពើហិង្សាក្នុងពហុកីឡដ្ឋានឥណ្ឌូនេស៊ីនាយប់ថ្ងៃទី១ខែតុលា បណ្តាលឱ្យមានអ្នកស្លាប់ជិត២០០នាក់ ។ គ្រោះថ្នាក់ខាងលើធ្វើឱ្យគេនឹកឃើញដល់ការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ការប្រជ្រៀតជាន់លើគ្នាដោយភាពចលាចលនៅក្នុងប្រទេសឥណ្ឌូនេស៊ីបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងជិត២០០នាក់ និង រថយន្ត១០គ្រឿងត្រូវបានដុតបំផ្លាញ។ អារ៉ាប៊ី សាអូ៊ឌីត៖ នៅក្នុងខែកញ្ញាឆ្នាំ២០១៥ ក៏មានករណីប្រជ្រៀតជាន់លើគ្នានៅព្រះវិហារ Mecca ប្រទេសអារ៉ាប៊ី សាអូ៊ឌីត ... Read More »

Man Utd បាត់បង់ឱកាសឡើង Top 4 ក្រោយចាញ់ធ្ងន់កក្រោមថ្វីជើង Man City

កីឡាករ Erling Haaland របស់ Manchester City បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបាន៣គ្រាប់ក្នុងទឹកដី Premier League ជាប់ៗគ្នា ខណៈដែលក្រុមបិសាចក្រហម Manchester United ត្រូវបានអាម៉ាស់ក្នុងការប្រកួត Manchester ... Read More »

Update ៖ ស្លាប់ដោយអំពើហិង្សា ប្រជ្រៀតជាន់លើគ្នានៅពហុកីឡដ្ឋានប្រទេសឥណ្ឌូនេស៊ីស្លាប់កើនឡើង១៧៤នាក់

ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន គិតមកដល់ម៉ោង១៤ ថ្ងៃទី២ខែតុលានេះមានអ្នកស្លាប់កើនឡើងដល់ទៅ១៧៤នាក់ហើយ ក្នុងអំពើហិង្សាប្រជ្រៀតជាន់លើគ្នានៅក្នុងពហុកីឡដ្ឋាន Kanjuruhan នៃប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីអ្នកស្លាប់នៅមានមនុស្សរាប់រយនាក់ទៀតរងរបួសធ្ងន់។ សារព័ត៌មាន Bolo របស់ឥណ្ឌូនេស៊ីបានឱ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅក្នុងពេលប្រកួតបាល់ទាត់ពានរង្វាន់ជាតិ ឥណ្ឌូនេស៊ី រវាងក្រុមបាល់ទាត់ Arema FC ... Read More »

អាមេរិកនិងវេណេហ៊្សុយអេឡា ដោះដូរអ្នកទោស

មន្ត្រីអាមេរិកបានឱ្យដឹងថា វេណេហ៊្សុយអេឡា នៅថ្ងៃទី ១ខែតុលា បានសម្រេចដោះលែងអ្នកទោសអាមេរិក៧រូប ក្នុងនោះមានមន្ត្រីទទួលបន្ទុកថាមពលប្រេង៥រូបដើម្បីជាការដោះដូរនិងការដោះលែងសាច់ញាតិរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ២រូប។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២បានផ្សាយថា ... Read More »

រដ្ឋប្រហារលើកទីពីរនៅបួគីណាហ្វាសូ ក្រុមបាតុករឡោមព័ទ្ធស្ថានទូតបារាំង

ក្រុមបាតុករបានឡោមព័ទ្ធវាយប្រហារទៅលើស្ថានទូតបារាំង នៅក្នុងរដ្ឋធានី Ouagadougou នៃប្រទេសបួគីណាហ្វាសូ នៅថ្ងៃទី ១ខែតុលា ក្រោយការធ្វើរដ្ឋប្រហារយោធាជាលើកទីពីរ ។ សារព័ត៌មាន RTបានផ្សាយថា ក្រុមបាតុករបានព្យាយាមចូលទៅខាងក្នុងស្ថានទូតបារាំងក្នុងរដ្ឋធានី Ouagadougou ក្រោយពេលកម្លាំងទាហានប្រទេសនេះធ្វើរដ្ឋប្រហារជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ ។ ... Read More »

រុស្ស៊ីអំពាវនាវដល់យុវជនចូលបម្រើកងទ័ពបន្ថែម១២០ពាន់នាក់ទៀត

នេះជាពេលវេលាដែលប្រទេសជាតិកំពុងតែត្រូវការចាំបាច់ដល់យុវជន ពលរដ្ឋដើម្បីបម្រើកងទ័ពក្នុងការធ្វើសង្គ្រាម ការពារផលប្រយោជន៍របស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចុះហត្ថលេខាលើច្បាប់សម្រាប់យុទ្ធនាការជ្រើសរើសទាហានកាតព្វកិច្ចថ្មីបន្ថែមទៀតប្រមាណ ១២០ពាន់នាក់តាមច្បាប់ដែលបានកំណត់ ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កម្លាំងទាហានជ្រើសរើសថ្មីនោះមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ។ តាមការប្រកាសរបស់ក្រសួងការពារជាតិ ពលរដ្ឋដែលមានអាយុចាប់ពី១៨-២៧ឆ្នាំ ត្រូវបានស្នើឱ្យចូលបំពេញកាតព្វកិច្ចយោធា រយៈពេល១ឆ្នាំតែប៉ុណ្ណោះ។ ការបណ្តុះបណ្តាលហ្វឹកហាត់ទាហានថ្មីក្នុងគោលដៅឱ្យយុវជនចេះយុទ្ធសាស្ត្រ ... Read More »