ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប៉ូឡូញត្រៀមលក្ខណៈសម្រាប់ជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន

ប្រសិនបើសង្គ្រាមវាយប្រហាររវាងរុស្ស៊ី នឹងអ៊ុយក្រែនកើតឡើង នោះគឺនឹងមានពលរដ្ឋអ៊ុយក្រែនជាច្រើនភៀសខ្លួនទៅកាន់តំបន់ភាគខាងលិចអឺរ៉ុប។ ក្នុងពេលនេះដែរ ពលរដ្ឋនៅក្នុងស្រុក Hrubieszow ប្រទេសប៉ូឡូញ មានមនុស្សជាច្រើនបានឆ្លងដែនមកពីប្រទេសអ៊ុយក្រែនដើម្បីទិញទំនិញដែលមានតម្លៃថោកជាងនៅក្នុងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែពលរដ្ឋរស់នៅក្នុងស្រុក Hrubieszow ជាង ១៧.៥០០នាក់ មានចម្ងាយ៥គីឡូម៉ែត្រពីព្រំដែន ប្រឈមនឹងបញ្ហាជាច្រើន ... Read More »

វៀតណាមបើកទ្វារទេសចរណ៍ឡើងវិញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោក ដូចជា CNN, Reuters, The Japan news, Channel News Asia , The Star… បានផ្សព្វផ្សាយព័ត៌មានស្តីពីការបើកទ្វារវិស័យទេសចរណ៍របស់បរទេសនេះខណៈដែលករណីឆ្លងកូវីដ-១៩នៅកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក។ តាមសារព័ត៌មាន ... Read More »

អ្នកជំនាញអង់គ្លេសស្នើផ្អាករាល់ការធ្វើតេស្តដោយអត់គិតថ្លៃ

មន្ត្រីសុខាភិបាល និងក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសមានគម្រោងកាត់បន្ថយការធ្វើតេស្តដោយអត់គិតថ្លៃ ក៏ដូចជាធ្វើតេស្ត PCR ដើម្បីរស់នៅជាមួយកូវីដ-១៩ តាមគម្រោងរបស់រដ្ឋាភិបាលនៅសប្តាហ៍ក្រោយ ។ ប៉ុន្តែការផ្អាកនោះអាចប៉ះពាល់ដល់ការតាមដានសកម្មភាពឆ្លងរាលដាលកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានឱ្យដឹងថា រដ្ឋាភិបាលបានឡើងគម្រោងរស់នៅយូរអង្វែងជាមួយកូវីដ-១៩ ... Read More »

លោក Klopp អះអាងថា Liverpool មានសមត្ថភាពពេញលេញក្នុងការតទល់ជាមួយ Inter Milan នៅរាត្រីនេះ

អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool លោក JurgenKlopp បាននិយាយថា ក្រុម Liverpool ដែលមានលក្ខណៈពេញលេញគឺមាន “ស្ថានភាពល្អ” មុនការប្រកួតជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Inter Milan ... Read More »

ប្រធានាធិបតីអ៊ុយក្រែនដំឡើងប្រាក់ខែរហូតដល់៣០%ដល់កម្លាំងទាហានក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានចុះហត្ថលេខា ដំឡើងប្រាក់ខែដល់កម្លាំងទាហាន រហូតដល់៣០% ដើម្បីជាការលើកទឹកចិត្តក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី។ សារព័ត៌មានអ៊ុយក្រែន Kyiv Post បានឱ្យដឹងថា ប្រធានាធិបតី Volodymyr Zelensky បានចុះហត្ថលេខាលើច្បាប់ដំឡើងប្រាក់ខែដល់ទាហានចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២២។ ... Read More »

Man Utd ហក់ឡើងឈរលេខ៤ ក្រោយឈ្នះ Brighton នៅ Premier League សប្តាហ៍ទី២៥

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​រក​គ្រាប់​បាល់១គ្រាប់ក្រោយពីខកខាន៦ប្រកួតរបស់​គាត់​ក្នុង​ទម្រង់​លេង​ដ៏​ជក់​ចិត្ត ជួយឲ្យក្រុមបិសាចក្រហម Manchester United ​យក​ឈ្នះ​ក្រុម Brighton ​នៅ Old Trafford ដើម្បី​វិល​ទៅ​កាន់​ក្រុម​កំពូល​ទាំង៤​ក្នុង​ក្របខ័ណ្ឌ Premier League។ ... Read More »

រុស្ស៊ីបញ្ជាក់ថានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីបញ្ចៀសសង្គ្រាមជាមួយអ៊ុយក្រែន

ប្រធានគណៈកម្មការសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko បានបង្ហាញការជឿជាក់ថានឹងដោះស្រាយវិវាទដោយសន្តិភាពតាមរយៈកិច្ចការបរទេស និងនយោបាយ ។ សារព័ត៌មាន TASS នៅថ្ងៃទី១៦ខែកុម្ភៈ បានផ្សាយថា ប្រធានគណៈកម្មការសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ... Read More »

ស្នងការប៉ូលិសរដ្ឋធានីអូតាវ៉ា លាលែងចេញពីតំណែងដោយមិនអាចបំបែកក្រុមបាតុកររថយន្តបាន

ស្នងការប៉ូលិសរដ្ឋធានី Ottawa ប្រទេសកាណាដា បានប្រកាសលាលែងចេញពីតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងដោយមិនអាចបំបែកហ្វូងបាតុកររថយន្តបាន ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ស្នងការប៉ូលិសអូតាវ៉ា លោក Peter Sloly នៅថ្ងៃទី១៥ខែកុម្ភៈ បានប្រកាសថា «ចាប់តាំងពី បាតុកម្មកើតឡើង ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីរក្សាទីក្រុងអូតាវ៉ាឱ្យមានសុវត្ថិភាព ... Read More »

Man City បំបាក់ Sporting ដល់ទឹកដី ៥-០ មានសង្ឃឹមខ្ពស់ឡើងវគ្គ៨ក្រុមនៅChampions League

ក្រុមមេឃខៀវ Manchester City កំពុងតែឆ្ពោះទៅរកក្តីសង្ឃឹមទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការបំបាក់ក្រុមម្ចាស់ផ្ទះ Sporting Lisbon ក្នុងការប្រកួតជើងទី១ ក្នុងទឹកដីប្រទេសព័រទុយហ្គាល់ក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល៥ទល់០។ ដូចដែលពួកគេបានធ្វើច្រើនក្នុងរដូវកាលនេះ Man City បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ... Read More »

Mbappe រកបានគ្រាប់បាល់ចុងម៉ោងជួយឲ្យ PSG ឈ្នះ Real Madridជើងទី១នៅ Champions League

ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទី១គ្រាប់ដ៏អស្ចារ្យក្នុងម៉ោងបន្ថែម ជួយឲ្យក្រុមយក្សបារាំង Paris St-Germain ផ្តួលក្រុមជើងឯក Champions League ១៣សម័យ Real Madrid ក្នុងជើងទី១នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល១ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ... Read More »

បារាំងស្នើដល់ពលរដ្ឋរស់នៅអ៊ុយក្រែន រក្សាស្បៀងអាហារនិងទឹក

អគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុង Kiev បានឲ្យដឹងថា ពលរដ្ឋបារាំងនៅក្នុងប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវតែទិញស្បៀងអាហារទុក ពេលមានសង្គ្រាមកើតឡើង អាចមានអាហារបម្រុងគ្រប់គ្រាន់។ ការអំពាវនាវខាងលើរបស់មន្ត្រីទូតបារាំង កើតឡើងក្រោយពេលប្រទេសលោកខាងលិច យល់ឃើញថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើប្រទេសជិតខាង។ អគ្គរដ្ឋទូតបារំាងលោក Etienne de Poncins ... Read More »

រុស្ស៊ីបានសម្រេចដកទាហានមួយចំនួនចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន

រុស្ស៊ីបានសម្រេចដកទាហានមួយចំនួនចេញពីតំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែប្រសើរឡើងវិញ ។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលបណ្តាប្រទេសលោកខាងលិចបារម្ភថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខ។ ទីភ្នាក់ងារសារព័ត៌មាន Interfax នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សាយថា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ... Read More »

ទីក្រុងញូវយ៉ករំសាយបុគ្គលិក១.៤០០នាក់ដែលមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា រដ្ឋាភិបាលទីក្រុងញូវយ៉កកាលពីថ្ងៃទី១៤ខែកុម្ភៈបានប្រកាសថា បានរំសាយបុគ្គលិករដ្ឋ ១.៤០០នាក់ ដែលមិនគោរពវិធានការកាតព្វកិច្ចវ៉ាក់សាំង ។ អភិបាលក្រុងញូវយ៉កលោក Eric Adams បានឲ្យដឹងថា នៅក្នុងទីក្រុងនេះបានកំណត់ពេលចុងក្រោយ នៅថ្ងៃទី១១ខែកុម្ភៈ ពីកាតព្វកិច្ចវ៉ាក់សាំង ។ បុគ្គលិករដ្ឋបាលនៅក្នុងទីក្រុងនោះបានបង្ហាញកាតចាក់វ៉ាក់សាំងយ៉ាងតិច១ដូស ... Read More »

មនុស្ស៧០០នាក់ចុះហត្ថលេខាសុំធ្វើជាអ្នកទោស សាកល្បងរយៈពេល៣ថ្ងៃនៅពន្ធនាគារប្រទេសស្វ៊ីស

សារព័ត៌មាន Sputnik បានផ្សាយថា គណៈកម្មការគ្រប់គ្រងពន្ធនាគារប្រទេសស្វ៊ីសទទួលបានការស្នើសុំធ្វើជាអ្នកទោសសាកល្បងរយៈពេល ៣ថ្ងៃនៅក្នុងពន្ធនាគារ ទើបតែសាងសង់ថ្មីនៅក្នុងទីក្រុង Zurich ។ មកទល់ពេលនេះមានមនុស្ស៧០០នាក់ បានចុះឈ្មោះសាកល្បង។ ជាក់ស្តែងពន្ធនាគារ Zurich West ទើបតែសាងសង់ រួចរាល់ ... Read More »

ប្រេស៊ីលនិងអាហ្សង់ទីននឹងត្រូវប្រកួតវគ្គជម្រុះ World Cup ដែលបានផ្អាកដោយសារ COVID-19 ឡើងវិញ

FIFA កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈបានបញ្ជាឱ្យប្រេស៊ីល និងអាហ្សង់ទីនប្រកួតឡើងវិញនូវការប្រកួតជម្រុះ World Cup ក្នុងតំបន់អាមេរិកខាងត្បូងដែលបានផ្អាកនៅទីក្រុង Sao Paulo កាលពីខែកញ្ញា ជុំវិញការចោទប្រកាន់ថា បានបំពានលើការស្នាក់នៅដាច់ដោយឡែកពីគេ ដោយករណីឆ្លង COVID-19 ... Read More »

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមស្នើលក្ខខណ្ឌបើកទ្វារវិស័យទេសចរណ៍អន្តរជាតិទាំងស្រុងចាប់ពីថ្ងៃទី១៥ខែមីនា

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានស្នើរសេចក្តីព្រាងច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រី ស្តីពីយុទ្ធសាស្ត្របើកទ្វារវិស័យទេសចរណ៍ទាំងស្រុងឡើងវិញ ដោយមានការធានាសុវត្ថិភាព ប្រសិទ្ធភាព ក្នុងបរិបទនៃប្រក្រតីភាពថ្មី។ តាមសំណើររបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម ចាប់ពីថ្ងៃទី ១៥ខែមីនាឆ្នាំ២០២២ នឹងចាប់ផ្តើមបើកដំណើរការវិស័យទេសចរណ៍ទាំងស្រុងឡើងវិញទាំងទេសចរណ៍ ... Read More »

កាណាដាប្រើប្រាស់ច្បាប់អាសន្នដើម្បីបំបែកក្រុមបាតុករអ្នកបើករថយន្ត

នាយករដ្ឋមន្ត្រី Justin Trudeau បានប្រើប្រាស់ច្បាប់អាសន្នជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដើម្បីបំបែកក្រុមបាតុករ ក្បួនរថយន្ត។ ការគំរាមកំហែងពីក្បួនបាតុកម្ម «ក្បួនរថយន្តសេរី» នៅក្នុងរដ្ឋធានី អូតាវ៉ា និងនៅតាមតំបន់ព្រំដែនជាប់អាមេរិក គឺនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៤ខែកុម្ភៈ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ... Read More »

លោក Pep Guardiola ថា អនាគតរបស់ Sterling នៅ Man City នឹងត្រូវសម្រេចដោយក្លិប

អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានសរសើរការរួមចំណែកដ៏សំខាន់របស់ខ្សែប្រយុទ្ធ Raheem Sterling នៅរដូវកាលនេះ ដោយនិយាយថាការសម្រេចចិត្តណាមួយលើអនាគតរបស់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងត្រូវធ្វើឡើងដោយក្លិប។ Sterling បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងជ័យជម្នះ ៤-០ ក្នុងក្របខ័ណ្ឌPremier ... Read More »

អាមេរិក៖ បទល្មើសសំដៅទៅលើជនជាតិអាស៊ីកើនឡើងក្នុងទីក្រុងញូវយ៉ក

ស្ត្រីមានដើមកំណើតជាជនជាតិកូរ៉េខាងត្បូង ត្រូវបានជនមិនស្គាល់មុខធ្វើឃាតនៅតំបន់ China town ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី១៤ខែកុម្ភៈ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងសកម្មភាពរើសអើង។ នៅថ្ងៃទី១៤ខែកុម្ភៈ ពលរដ្ឋនៅទីក្រុងញូវយ៉កភាគច្រើនជាជនជាតិអាស៊ីបានដង្ហែក្បួនបាតុកម្មប្រឆាំងអំពើហិង្សា រើសអើងជាតិសាសន៍ សំដៅទៅលើក្រុមជនជាតិអាស៊ី ក្រោយពេលមានជនមិនស្គាល់មុខបានវាយប្រហារសម្លាប់ស្ត្រីជនជាតិកូរ៉េខាងត្បូងនៅអគារខុនដូនាព្រឹកថ្ងៃទី១៤ខែកុម្ភៈ។ កម្លាំងប៉ូលិសចាប់បានជនដៃដល់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Assamad ... Read More »

លោក Arruabarrena ចូលកាន់ដំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប់រួម

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអាហ្សង់ទីនបានប្រកាសកាលពីថ្ងៃអាទិត្យថា លោក Rodolfo Arruabarrena សញ្ជាតិអាហ្សង់ទីនបានជំនួសលោក Bert van Marwijk ដើម្បីធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារ៉ាប់រួម។ លោក Arruabarrena ចូលកាន់តំណែងបន្ទាប់ពីបុរសសញ្ជាតិហូឡង់រូបនេះត្រូវបានបណ្តេញចេញកាលពីថ្ងៃសៅរ៍ជាមួយនឹងការប្រកួតដែលក្រុមអារ៉ាប់រួម (UAE) ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល A ... Read More »

PSG ត្រូវធ្វើការធ្ងន់ពេលប៉ះ Real Madrid ជើងទី១ វគ្គ១៦ក្រុមនៅChampions League រាត្រីនេះ

ក្រុមអធិរាជស Real Madrid នឹងដេញថ្លៃដើម្បីបន្តការឈ្នះពានរង្វាន់ UEFA Champions League របស់ខ្លួននៅពេលដែលពួកគេកំពុងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Paris Saint-Germain សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី១នៅថ្ងៃអង្គារនេះក្នុងកីឡដ្ឋាន Parc des Princes ។ ... Read More »

បណ្តាប្រទេសតំបន់អឺរ៉ុបចាប់ផ្តើមបញ្ចប់ការរឹតត្បិតនិងឈប់ធ្វើតេស្តកូវីដ-១៩

សម្ពាធនយោបាយ ការនឿយហត់របស់ពលរដ្ឋក៏ដូចជាផលប៉ះពាល់តិចតួចពីការឆ្លងរាលដាលកូវីដ-១៩ អូមីក្រុង ហើយការចាក់វ៉ាក់សាំងក៏បានច្រើន ធ្វើឱ្យប្រទេសក្នុងតំបន់អឺរ៉ុបបានបន្ថយការរឹតត្បិតស្ទើរតែទាំងស្រុង។ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការធ្វើតេស្តផងដែរ ក្នុងនោះមានប្រទេសស៊ុយអែត ដាណឺម៉ាក ន័រវែស អង់គ្លេស អៀរឡង់ បារាំង ហុល្លង់ សាធារណរដ្ឋឆេក…។ ក្នុងពេលនេះដែរ ... Read More »

ស្លាប់១០នាក់ដោយរលកសមុទ្រធំៗកួចចេញទៅសមុទ្រនៅឥណ្ឌូនេស៊ី

កម្លាំងប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងថា មានមនុស្ស១០នាក់ស្លាប់ ក្រោយពេលរលកសមុទ្រគួចយកក្រុមអ្នកធ្វើសមាធិនៅឆ្នេរសមុទ្រនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២។ ក្រុមអ្នកសមាធិមានគ្នា២៣នាក់បានកាន់ដៃគ្នាអង្គុយនៅឆ្នេរសមុទ្រ Payanganស្ថិតនៅភាគខាងកើតកោះជ្វា ។ អ្នកទាំងនោះនៅជិតមាត់សមុទ្រហើយនៅពេលមានរលកធំៗវាយផ្ទប់កួចយកពួកគាត់ចូលទៅទឹកជ្រៅបណ្តាលឱ្យស្លាប់។ លោក Hery Purnomo មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឱ្យដឹងថា មានសាកសពចំនួន១០នាក់ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រ។ ជាមួយគ្នានោះក៏មានមនុស្ស ១២នាក់ត្រូវបានជួយសង្គ្រោះ ... Read More »

កម្លាំងប៉ូលិសបារាំងផ្ទុះអាវុធ សម្លាប់ជនដៃដល់វាយប្រហារដោយកាំបិត

នៅថ្ងៃទី១៤ខែកុម្ភៈ បុរសម្នាក់បានប្រើប្រាស់កាំបិតវាយប្រហារទៅលើកម្លាំងប៉ូលិសនៅស្ថានីយរថភ្លើង Gare Du Nord ក្នុងរដ្ឋធានីប៉ារីស បង្ខំឱ្យប៉ូលិសត្រូវផ្ទុះអាវុធតែម្តង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងប៉ូលិសបានបង្ខំចិត្តប្រើប្រាស់កាំភ្លើងបាញ់ប្រហារទៅលើបុរសដែលប្រើកាំបិតវាយប្រហារ ក្នុងពេលដែលមានអ្នកដំណើរជាច្រើន ធ្វើដំណើរមកពីទីក្រុងឡុងដុងទៅកាន់ទីក្រុងប៉ារីស។ អាវុធដែលជនដៃដល់ប្រើប្រាស់គឺជាកាំបិតប្រវែង៣០សង់ទីម៉ែត្រមានសេរសេរអក្សរ ACAB មានអត្ថន័យប្រឆាំងនឹងកម្លាំងប៉ូលិស។ នៅលើបណ្តាញសង្គម ... Read More »

នូវែលហ្សេឡង់ប្រើបទចម្រៀងទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងវិធានការទប់ស្កាត់កូវីដ-១៩

រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រើប្រាស់បទចម្រៀងល្បីៗនៅលើពិភពលោកដើម្បីបំបែកក្រុមបាតុករ ប្រឆាំងវិធានការរិតត្បិតទប់ស្កាត់កូវីដ-១៩ បង្កឱ្យមានភាពចលាចលនៅក្នុងសង្គម។ តាមសារព័ត៌មាន The Guardian របស់អង់គ្លេស បានផ្សាយថា ក្រុមបាតុកម្មប្រឆាំងវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានឆ្លងរាលដាលកាន់តែធំឡើងនៅក្នុងប្រទេសនេះ។ ប្រធានរដ្ឋសភា នូវែលហ្សេឡង់ លោក Trevor Mallard ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកកន្លងមកបានថយចុះ២០%ក្នុងមួយសប្តាហ៍

ក្នុងរយៈពេល៧ថ្ងៃកន្លងមកចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោក មានចំនួន ១៥,៤៥% គឺថយចុះ ជាងមួយសប្តាហ៍មុនដល់ទៅ២០% ។ ចំណែកអ្នកស្លាប់ដោយកូវីដ-១៩ ក៏បានថយចុះ៤%ផងដែរ ។ ក្នុង១សប្តាហ៍កន្លងមក ករណីឆ្លងកូវីដ-១៩នៅក្នុងតំបន់អឺរ៉ុបមានជាង ៨,២លាននាក់ ថយចុះ១៨% ។ ចំណែកនៅក្នុងតំបន់អាស៊ីមានករណីឆ្លងជិត៤លាននាក់ ... Read More »

បណ្តាក្រុមហ៊ុនអាកាសចរណ៍បញ្ចៀសការហោះហើរចូលដែនអាកាសប្រទេសអ៊ុយក្រែន

ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនបានសម្រេចបញ្ចៀសការហោះហើរចូលដែនអាកាសប្រទេសអ៊ុយក្រែន ក្នុងពេលកំពុងប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងប្រទេសអ៊ុយក្រែនដែលបានកើនឡើងខ្ពស់ ព្រោះតែក្រុមហ៊ុនអាកាសចរណ៍បារម្ភខ្លាចជួបហេតុការណ៍អាក្រក់ដូចកាលយន្តហោះដឹកអ្នកដំណើរ MH17។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី១៣ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ដែលមានផ្លូវហោះហើរឆ្លងកាត់ដែនអាកាសប្រទេសអ៊ុយក្រែនបានសម្រេចហោះវាង ដោយខ្លាចសង្គ្រាមវាយប្រហារបង្កគ្រោះថ្នាក់ដល់ការហោះហើរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ SkyUp របស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា យន្តហោះមួយគ្រឿងដឹកអ្នកដំណើរ ១៧៥នាក់ ហោះហើរមកពីប្រទេសព័រទុយហ្គាល់បានសម្រេចចុះចតនៅប្រទេស ... Read More »

អាមេរិកពន្យារពេលអនុម័តប្រើប្រាស់វ៉ាក់សាំងចាក់ជូនកុមារក្រោមអាយុ៥ឆ្នាំ ក្រោយករណីឆ្លងកូវីដ-១៩ថយចុះខ្លាំង

អាមេរិកបានសម្រេចពន្យារពេលអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ សម្រាប់ចាក់ជូនកុមារក្រោមអាយុ៥ឆ្នាំរហូតដល់ខែមេសា ឆ្នាំ២០២២ ខណៈករណីឆ្លងកូវីដ- ១៩ នៅអាមេរិកបានថយចុះយ៉ាងខ្លាំង ។ នាយកដ្ឋានគ្រប់គ្រងឱសថ និងចំណីអាហារអាមេរិក FDA បានឱ្យដឹងថា អាណាព្យាបាលគួរតែស្ងប់អារម្មណ៍ក្នុងពេលស្ថាប័នសុខាភិបាលត្រូវការពេលវេលាបន្ថែមដើម្បីធានាថា វ៉ាក់សាំងបង្ការកូវីដ-១៩ មិនប៉ះពាល់ដល់កុមារនោះឡើយ។ ... Read More »

ន័រវេសវ៉ាដាច់អាល្លឺម៉ង់ឡើងឈរលេខ១មានមេដាយមាសច្រើនជាងគេគិតត្រឹមព្រឹកថ្ងៃទី១៤ កុម្ភៈនេះក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

ត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ កុម្ភៈនេះ ប្រទេសចំនួន៦រួមមាន ន័រវេស, អាល្លឺម៉ង់, អាមេរិក, ហុល្លង់, ស៊ុយអែត និងអូទ្រីសកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២។ ចំណែកម្ចាស់ផ្ទះចិនបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៨ឯណោះ។ ប្រទេសន័រវេសកំពុងនាំមុខគេទទួលបានមេដាយមាស៩គ្រឿង, អាល្លឺម៉ង់ឈរលេខ២ទទួលបានមេដាយមាស៨គ្រឿង, អាមេរិកឈរលេខ៣ទទួលបានមេដាយមាស៦គ្រឿង, ហុល្លង់ឈរលេខ៤ ... Read More »

សិង្ហបុរីស្នើពលរដ្ឋចាកចេញពីអ៊ុយក្រែនកាន់តែឆាប់កាន់តែល្អ

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី១៣ខែកុម្ភៈ បានស្នើដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនកាន់តែឆាប់កាន់តែល្អ ដោយសារស្ថានភាពកាន់តែតានតឹង ហើយសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនអាចផ្ទុះឡើងគ្រប់ពេល។ សារព័ត៌មាន AFP នៅយប់ថ្ងៃទី ១៣ខែកុម្ភៈបានផ្សាយថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសសិង្ហបុរីបានប្រកាសថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែនមិនអំណោយផលនោះឡើយ ដូច្នេះពលរដ្ឋចាំបាច់ត្រូវតែចាកចេញដោយមិនមានអ្វីធានានឹងបញ្ជូនពលរដ្ឋចេញទាន់ពេលវេលាពេលមានសង្គ្រាមកើតឡើងនោះឡើយ ។ សហរដ្ឋអាមេរិកនៅថ្ងៃទី១៣ខែកុម្ភៈ ... Read More »