ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៦ខែសីហា បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតទទួលបន្ទុក ប៉ូលខាងជើងផែនដីដែលជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ប្រទេសមហាអំណាចនៅលើពិភពលោក មានអាមេរិក ចិន រុស្ស៊ីជាដើម។ តាមការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា តំបន់ប៉ូលខាងជើងផែនដីគឺជាតំបន់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដែលមានសារៈសំខាន់ចំពោះទីក្រុងវ៉ាស៊ីនតោន ។ ទីនោះគឺជាផលប្រយោជន៍របស់អាមរិកជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ូលខាងជើង ផែនដី។ ប្រធានាធិបតីបៃឌិន ... Read More »
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតិពូទីនសម្រេចបង្កើនបន្ថែមកម្លាំងទាហាន១៣៧ពាន់នាក់ទៀត
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចេញបញ្ជាឱ្យកម្លាំងទាហានប្រទេសនេះបង្កើនបន្ថែម ១៣៧ពាន់នាក់ទៀតនៅឆ្នាំក្រោយ បន្ទាប់ពីសង្គ្រាមរបស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែនអូសបន្លាយលើសពី៦ខែ។ បទបញ្ជារបស់ប្រធានាធិបតីពូទីន បានចុះហត្ថលេខានៅថ្ងៃទី ២៥ខែសីហា ប៉ុន្តែមិនបានបញ្ជាក់ថា ការបង្កើនចំនួនទាហានគឺជាការជ្រើសរើសថ្មីបន្ថែម(ទាហានកាតព្វកិច្ច) ឬប្រើប្រាស់កម្លាំងទាហានស្ម័គចិត្ត ឬប្រើប្រាស់កម្លាំងទាំងពីររួមគ្នានោះទេ។ វិមានក្រឹមឡាំង បានលើកឡើងថា ... Read More »
លទ្ធផលស្រាវជ្រាវ ៖ ក្តៅខ្លាំងគំរាមកំហែងដល់សុខភាពមនុស្សរាប់សិបលាននាក់នៅក្នុងឆ្នាំ២១០០
តាមលទ្ធផលស្រាវជ្រាវមួយបង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមមុខកម្តៅក្តៅខ្លាំងបំផុតគំរាមកំហែងដល់អាយុជីវិតនៅក្នុងឆ្នាំ២១០០ ។ សារព័ត៌មាន Channel News Asia បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវរបស់Communications Earth and Environment បង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមគ្រោះថ្នាក់ដោយសារតែកម្តៅកើនឡើងខ្ពស់នៅក្នុងឆ្នាំ២១០០ ។ ... Read More »
Manchester United ត្រូវធ្វើការធ្ងន់នៅក្រៅទឹកដីក្នុងសប្តាហ៍ទី៤ដើម្បីប្រជែងយក៣ពិន្ទុពី Southampton
ក្រុមម្ចាស់ផ្ទះ Southampton សង្ឃឹមថា ការប្រកួតក្នុងទឹកដីរបស់ពួកគេទល់នឹងក្រុមបិសាចក្រហម Manchester United នៅថ្ងៃសៅរ៍នេះនឹងបង្ហាញថា ជាការចាប់ផ្តើមនៃទម្រង់លេងកាន់តែស៊ីសង្វាក់គ្នាបន្ទាប់ពីការចាប់ផ្តើមឡើងចុះនៃយុទ្ធនាការ Premier League ៣លើកកន្លងមក។ ក្រុមម្ចាស់ផ្ទះ Southampton កាន់កាប់ចំណាត់ថ្នាក់ទី១១ មាន៤ពិន្ទុបន្ទាប់ពីការប្រកួតចំនួន៣លើក។ ... Read More »
ស្រុកមួយនៅភាគខាងត្បូងប្រទេសអូស្ត្រាលីប្រជែងគ្នាជីករូងរស់នៅក្រោមដី
នៅតំបន់ភាគខាងត្បូងប្រទេសអូស្ត្រាលី តំបន់ Coober Ped បានក្លាយទៅជាស្រុកមួយពិសេសជាងគេនៅលើពិភពលោក ដោយពលរដ្ឋនៅក្នុងស្រុកនោះនាំគ្នារស់នៅក្រោមដី ទាំងផ្សារ ទាំងក្លិប …។ ស្រុកបុរាណត្រូវបានគេចាត់ទុកដូចជា «អាត្លង់ទិក» ត្រូវមហាសមុទ្រលេបបាត់ ហើយទីបំផុតក៏ត្រូវបានរកឃើញក្រោយរយៈពេលជាច្រើនសតវត្សរ៍។ ស្រុកពិសេសនេះមានបិទដោយគ្រាប់ពេជ្រ៧២ពាន់តោននៅគ្រប់ទីកន្លែង គឺជាថ្មមានតម្លៃ ... Read More »
Djokovic ខកខានការប្រកួត US Open ដោយសារខ្វះការចាក់វ៉ាក់សាំងការពារ COVID-19
អតីតកីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic បាននិយាយថា គាត់នឹងមិនលេងក្នុងពានរង្វាន់ US Open ដែលចាប់ផ្តើមនៅថ្ងៃចន្ទ ទី២៩ សីហានេះដោយសារពិធីសារ COVID-19 មានន័យថា គាត់មិនអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបានទេ។ វាគឺជាកម្មវិធី Grand ... Read More »
ការចាប់ឆ្នោត Europa League ៖ Man Utd និង Arsenal ស្ថិតក្នុងពូលផ្សេងគ្នា
ក្រុមបិសាចក្រហម Manchester United នឹងប្រកួតជាមួយក្រុម Real Sociedad ក្នុងក្របខ័ណ្ឌ La Liga ខណៈដែល Arsenal នឹងត្រូវជួបជាមួយអតីតជើងឯក PSV Eindhoven ក្នុងវគ្គចែកពូល ... Read More »
Chelsea អាចនឹងចាប់ផ្តើមដាក់គោលដៅលើ Harry Maguire ប្រសិនបើការផ្លាស់ប្តូរ Wesley Fofana បរាជ័យ
ក្លិបតោខៀវ Chelsea អាចនឹងចាប់ផ្តើមធ្វើការយ៉ាងស្វាហាប់សម្រាប់ប្រធានក្រុម Manchester United កីឡាករ Harry Maguire មុនពេលផុតកំណត់នៃការផ្ទេរនៅសប្តាហ៍ក្រោយ ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាយកWesley Fofana បាន។ តាំងពីដើមមក Fofana ជាគោលដៅការពារកំពូលរបស់លោក ... Read More »
គ្រោះទឹកជំនន់នៅប៉ាគីស្ថាន ពលរដ្ឋជាង៣០លាននាក់រងផលប៉ះពាល់
ប៉ាគីស្ថានអំពាវដល់សហគមន៍អន្តរជាតិជួយផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសនេះផង ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់កាលពីខែកក្កដាកន្លងមក បណ្តាលឱ្យពលរដ្ឋជិត១០០០នាក់ស្លាប់ ក្នុងនោះមានកុមារដល់ទៅ ៣២៦នាក់។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងរដូវនិងទឹកជំនន់ដ៏អាក្រក់ៗ នារដូវខ្យល់មូសុងក្នុងប្រទេសប៉ាគីស្ថានបានជះផលប៉ះពាល់ដល់ មនុស្សជាង៣០លាននាក់ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ ប៉ាគីស្ថានបានទទូចសុំឱ្យសហគមន៍អន្តរជាតិជួយដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយខណៈដែលខ្លួនកំពុងតស៊ូទប់ទល់នឹងផលវិបាកនៃភ្លៀងធ្លាក់ខ្លាំងដែលបានបង្កជាទឹកជំនន់ធំៗ ចាប់តាំងពីខែមុន ... Read More »
លោកប្រាយុទ្ធ ចាន់អូចា រងគំនាបឱ្យលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ
ក្រុមប្រឆាំងរដ្ឋាភិបាលបានដាក់គំនាបទៅលើលោកប្រាយុទ្ធ ចាន់អុចាឱ្យលាលែងចេញពីតំណែង រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ លោកប្រាយុទ្ធ ចាន់អូចាបញ្ជាក់ថា លោក នឹងបន្តកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ បើទោះបីរងគំនាបយ៉ាងខ្លាំងឱ្យលោកលាលែងចេញពីតំណែងក៏ដោយ។ លោក Jatuporn Prompan អតីតមេដឹកនាំរណសិរ្សប្រជាធិបតេយ្យ (UDD) ដែលគេស្គាល់ថាជាក្រុមប្រឆាំងអាវក្រហម ... Read More »
ក្លិបនៅ Premier League បំបែកកំណត់ត្រាចំណាយក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈមួយសប្តាហ៍ទៀតបិទ
ក្លិប Premier League បានបំបែកកំណត់ត្រារបស់ពួកគេសម្រាប់ការចំណាយក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលទីផ្សារដោះដូរកីឡាករនេះនឹងចប់នៅចុងខែសីហា។ នេះបើយោងតាមការវិភាគពីក្រុមហ៊ុនហិរញ្ញវត្ថុ Deloitte ។ ក្រុមហ៊ុន Deloitte បានគណនាថា ក្លិបបានចំណាយប្រាក់១.៥ពាន់លានផោនមកទល់ពេលនេះក្នុងរដូវក្តៅនេះ ដែលលើសពីកំណត់ត្រាមុន១.៤ពាន់លានផោនក្នុងឆ្នាំ២០១៧។ នៅសល់មួយសប្តាហ៍ទៀតដែលត្រូវទៅរហូតដល់ទីផ្សារដោះដូរកីឡាករបិទនៅម៉ោង១១យប់ ថ្ងៃទី១ ... Read More »
អតីតប្រធានាធិបតីរុស្ស៊ីព្យាករថា កម្លាំងទាហានអ៊ុយក្រែននឹងធ្វើរដ្ឋប្រហារ
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្យាករថា កម្លាំងទាហានអ៊ុយក្រែនអាចនឹង ធ្វើរដ្ឋប្រហារនៅទីក្រុងកៀវ ដើម្បីធ្វើនូវអ្វីដែលរដ្ឋាភិបាលស៊ីវិលបដិសេធអនុវត្តពិភាក្សាសន្តិភាពជាមួយរុស្ស៊ី។ លោក Dmitry Medvedev បច្ចុប្បន្នជាអនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី បានលើកឡើងពីយុទ្ធសាស្ត្រចំនួន២ដែលអាចនឹងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ទីមួយគឺកម្លាំងទាហានអ៊ុយក្រែនធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលទីក្រុងកៀវដើម្បីពិភាក្សាសន្តិភាពជាមួយរុស្ស៊ី ដែលជាចំណុចរដ្ឋាភិបាលបច្ចុប្បន្នបានបដិសេធ។ ... Read More »
ម៉ាសេដូនៀខាងជើង ប្រកាសអាសន្នពីកង្វះថាមពល
ការប្រកាសអាសន្នពីវិបត្តិកង្វះថាមពលនៅទូទាំងប្រទេសដែលចូលជាធរមានចាប់ពីថ្ងៃទី១ខែកញ្ញា នឹងអូសបន្លាយរយៈពេល៣០ថ្ងៃ ដោយកង្វះអគ្គិសនី និងថាមពល ក៏ដូចជាកង្វះប្រភពផ្គត់ផ្គង់ ។ ក្នុងពេលនេះដែរ រដ្ឋាភិបាល ម៉ាសេដូនៀ(Macedonia)ខាងជើង ក៏បានប្រកាសពីកង្វះថាមពលសម្រាប់ដុតកម្តៅនៅរដូវរងាក្នុងរដ្ឋធានី Skopje ដែរ។ ជាក់ស្តែងចាប់ពីថ្ងៃទី១ខែកញ្ញា គណៈកម្មការត្រួតពិនិត្យស្ថានភាពនិងការផ្គត់ផ្គង់ថាមពលសម្រាប់ពលរដ្ឋក្នុងរដូវរងា ក៏ដូចជាវាយតម្លៃពីស្ថានភាពដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា ... Read More »
Heather Watson និង Katie Bulter ឈ្នះការប្រកួតជុំទីមួយកម្មវិធី US Open
កីឡាការិនីជនជាតិអង់គ្លេស Heather Watson និង Katie Bulterទាំង២នាក់បានកត់ត្រាជ័យជម្នះជាប់ៗគ្នាក្នុងការប្រកួតជម្រុះបើកឆាករបស់ពួកគេសម្រាប់វគ្គជម្រុះកម្មវិធី US Open ។ Watson ដែលជាអតីតកីឡាករលេខ១របស់អង់គ្លេស ដោយមិនបានចូលក្នុងការប្រកួតដ៏សំខាន់ជាលើកដំបូងចាប់តាំងពីព្រឹត្តិការណ៍ US Open ឆ្នាំ២០១៩ ... Read More »
កាំជ្រួចមីសុីល Iskander វាយប្រហារចំស្ថានីយរថភ្លើងសម្លាប់ទាហានអ៊ុយក្រែន២០០នាក់
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នៅថ្ងៃទី២៥ ខែសីហា បានបញ្ជាក់ថា កាំជ្រួចមីស៊ីល Iskander បានវាយប្រហារចំគោលដៅនៅស្ថានីយរថភ្លើងមួយកន្លែង ក្នុងតំបន់ Dnepropetrovsk សម្លាប់ទាហានអ៊ុយក្រែន២០០នាក់ ។ ឧត្តមសេនីយ៍ ... Read More »
តំណាងរាស្ត្រអាមេរិកបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់បង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិកនឹងចិន
នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ តំណាងរាស្ត្រអាមេរិកម្នាក់មកពីគណៈកម្មការពាណិជ្ជកម្ម និងយោធានៃរដ្ឋសភាអាមេរិកបានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បើទោះបីមានការជំទាស់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងក្តី។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៦ខែសីហាឆ្នាំ២០២២ បានផ្សាយថា នេះជាដំណើរទស្សនកិច្ចជាលើកទី៣ដោយឥស្សរជនអាមេរិកក្នុងខែសីហានេះ។ វីដេអូផ្សាយផ្ទាល់ពីអាកាសយានដ្ឋាន Songshan បានបង្ហាញថា សមាជិកព្រឹទ្ធសភាអាមេរិក គឺលោកស្រី Marsha ... Read More »
Benzema ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA និងជាបេក្ខភាពលេចធ្លោក្នុងពាន Ballon d’Or
សម្រាប់ Karim Benzema ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ទំនងជាមិនមែនជាការទទួលស្គាល់ចុងក្រោយដែលគាត់ទទួលបានសម្រាប់តួនាទីរបស់គាត់ក្នុងការជួយឲ្យ Real Madrid ឈ្នះ Champions League កាលពីរដូវកាលមុននោះទេ។ ក្នុងនោះពានរង្វាន់កីឡាករឆ្នើម Ballon d’Or ... Read More »
ត្រួវព្យួរការងារជានាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា នៅតែជារដ្ឋមន្ត្រីការពារជាតិថៃ
លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកនៅតែកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ហើយធ្វើសកម្មភាពក្នុងនាមក្រសួងការពារជាតិ ក្រោយតុលាការធម្មនុញ្ញប្រកាសព្យួរការងារនាយករដ្ឋមន្ត្រី។ លោកប្រាយុទ្ធបានបង្ហោះសារលើបណ្តាញសង្គមTwitter កាលពីថ្ងៃទី២៥ខែសីហាថា «ខ្ញុំនឹងបន្តភារកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីប្រជាជននិងប្រទេសជាតិថៃ»។ តុលាការធម្មនុញ្ញថៃបានចេញសាលក្រមព្យួរតំណែងលោកប្រាយុទ្ធ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទទួលយកញតិ្តរបស់គណបក្សប្រឆាំងដែលស្នើឱ្យពិនិត្យឡើងវិញលើអាណត្តិនាយករដ្ឋមន្ត្រី និងព្យួរតួនាទីរបស់លោកជាបណ្ដោះអាសន្ន។ ខាងគណបក្សប្រឆាំងបានអះអាងថា ... Read More »
Liverpool ជួប Rangers ខណៈ Celtic ប៉ះ Real Madrid ក្នុងការចាប់ឆ្នោត Champions League រដូវកាលនេះ
Liverpool និង Rangers នឹងជួបគ្នាក្នុងវគ្គចែកពូល Champions League ខណៈដែល Erling Haaland របស់ Manchester City នឹងត្រូវជួបជាមួយក្លិបចាស់ Borussia Dortmund។ ... Read More »
ក្រោយការប្រឈមមុខតានតឹងជាថ្មី ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឱ្យធ្វើបច្ចុប្បន្នគម្រោងទប់ទល់ជាមួយកូរ៉េខាងជើង
ស្ថានការណ៍ឧបទ្វីបកូរ៉េបានប្រឈមមុខតានតឹងជាថ្មី បន្ទាប់ពីអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ២០១៨មក។ ក្នុងពេលទៅត្រួតពិនិត្យលេណដ្ឋាន(boongke)យោធា ក្នុងទីក្រុងសេអ៊ូល ប្រធានាធិបតី Yoon Suk-yeol បានចេញបញ្ជាឱ្យធ្វើបច្ចុប្បន្នស្ថានភាពយុទ្ធសាស្ត្រ ទប់ទល់ជាមួយនឹងការគំរាមកំហែងដោយគ្រាប់បែកបរមាណូពីកូរ៉េខាងជើង ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ... Read More »
រុស្ស៊ីស្នើលក់ប្រេងដល់បណ្តាប្រទេសអាស៊ី ដោយបញ្ចុះតម្លៃដល់ទៅ ៣០ភាគរយ
រុស្ស៊ីបានពិភាក្សាជាមួយប្រទេសនៅក្នុងតំបន់អាស៊ី ដើម្បីចុះកិច្ចព្រមព្រៀងយូរអង្វែង ពីការទិញប្រេងរុស្ស៊ី ដោយបានបញ្ចុះតម្លៃដល់ទៅ ៣០% ។ សកម្មភាពខាងលើកើតឡើង ក្នុងពេលអាមេរិកកំពុងតែដាក់គំនាបទៅលើរុស្ស៊ី ក្នុងការនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិ។ មន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីការផ្គត់ផ្គង់ប្រេង ដល់អតិថិជនរុស្ស៊ីនៅតំបន់អាស៊ី គឺមានតម្លៃថោកជាងទីផ្សារអន្តរជាតិដល់ទៅ៣០% ។ នេះជាការខិតខំរបស់រុស្ស៊ីដើម្បីបំបែកការឡោមព័ទ្ធនាំចេញប្រេងរបស់ទីក្រុងមូស្គូ ... Read More »
កម្លាំងសន្តិសុខមីយ៉ាន់ម៉ាចាប់ខ្លួនអតីតឯកអគ្គរាជទូតអង់គ្លេសនិងស្វាមីប្រចាំប្រទេសនេះ
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៥ខែសីហា បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីមីយ៉ាន់ម៉ាដែលបានឱ្យដឹងថា កម្លាំងសន្តិសុខបានចាប់ខ្លួនលោកស្រី Vicky Bowman អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកស្រី Vicky Bowman ដែលកំពុងតែធ្វើការនៅមជ្ឈមណ្ឌល ទទួលខុសត្រូវក្រុមហ៊ុនមីយ៉ាន់ម៉ា (MCRB) និងស្វាមី គឺលោក ... Read More »
ជាការទទួលខុសត្រូវចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី ស្នងការប៉ូលិសជាតិលាលែងចេញពីតំណែង
នៅថ្ងៃទី២៥ខែសីហា ស្នងការប៉ូលិសជាតិជប៉ុនបានប្រកាស លាលែងចេញពីតំណែងដើម្បីជាការទទួលខុសត្រូវចំពោះករណីធ្វើឃាតទៅលើអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ។ ស្នងការប៉ូលិសជាតិបានបញ្ជាក់ថា ចំបាច់ត្រូវតែមានការចាប់ផ្តើមជាថ្មីសម្រាប់ស្ថាប័ននេះ ដើម្បីធានាសន្តិសុខ ដល់អ្នកនយោបាយ។ លោក Nakamura Itaru ស្នងការប៉ូលិសជាតិជប៉ុនបានបញ្ជាក់ថា ការលាលែងពីតំណែង ... Read More »
មូលហេតុដែលក្លិប Bayern Munich សម្រេចចិត្តមិនទទួលយក Cristiano Ronaldo
នាយកផ្នែកកីឡារបស់ក្លិប Bayern Munich លោក HasanSalihamidzic បានបង្ហើបថា មន្ត្រីក្លិបបានបោះឆ្នោតប្រឆាំងនឹងការនាំយកតារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះ។ Ronaldo មានការខកចិត្តយ៉ាងខ្លាំងចំពោះ ... Read More »
Newcastle យល់ព្រមលើកិច្ចព្រមព្រៀងកំណត់ត្រាក្លិបនាំយកAlexander Isak ពី Real Sociedad
ក្លិបសារិកាព្រៃ Newcastle United បានយល់ព្រមលើកិច្ចព្រមព្រៀងកំណត់ត្រាក្លិបជាមួយក្លិប Real Sociedad សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alexander Isak។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ 90min.com នៅថ្ងៃទី២៥ ខែសីហានេះ។ Isak បានស្ថិតនៅលើរ៉ាដារបស់ ... Read More »
ទោះបីឥណ្ឌាបានដកតំណែងមន្ត្រី យោធា៣រូបក្តី ក៏ប៉ាគីស្ថានមិនព្រមបញ្ចប់ដែរ
នៅថ្ងៃទី២៤ខែសីហា មេបញ្ជាការកម្លាំងទាហានអាកាសឥណ្ឌាបានសម្រេចដកតំណែងមន្ត្រីយោធា៣រូបដែលបានបាញ់ច្រឡំមីស៊ីលទៅកាន់ប្រទេសប៉ាគីស្ថាន។ ប៉ុន្តែភាគីប៉ាគីស្ថានមិនព្រមទទួលយកឡើយ។ ក្រសួងការបរទេសប៉ាគីស្ថាន បានប្រកាសថា ប្រទេសនេះបានប្រឆាំងនឹងការបញ្ចប់ហេតុការណ៍ ត្រឹមដកតំណែងមន្ត្រីនោះ។ ភាគីប៉ាគីស្ថានបានស្នើឥណ្ឌាបើកការស្រាវជ្រាវរួម។ កាំជ្រួចមីស៊ីល BrahMos អាចបំពាក់ក្បាលគ្រាប់បរមាណូបាន ត្រូវកម្លាំងទាហានឥណ្ឌាបាញ់ច្រឡំទៅលើទឹកដីប៉ាគីស្ថាននៅថ្ងៃទី ៩ខែសីហា។ រដ្ឋាភិបាលប៉ាគីស្ថានបានស្នើដល់ទីក្រុងញូវដេលី ឆ្លើយនឹងសំណួរពីមូលដ្ឋានសុវត្ថិភាព ... Read More »
អាមេរិក ៖ បាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ស្លាប់និងរបួសជាច្រើន
នៅថ្ងៃទី២៤ខែសីហា មានករណីបាញ់ប្រហារនៅមុខផ្ទះសម្រាប់មនុស្សចាស់ជរា ស្ថិតនៅក្នុងរដ្ឋធានីវ់ាស៊ីនតោន បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង៣នាក់រងរបួស។ កម្លាំងប៉ូលិសទីក្រុងវ៉ាសុីនតោន បានឱ្យដឹងថា ករណីបាញ់ប្រហារកើតឡើងនៅជាយក្រុងTruxton Circle នាវេលាម៉ោង១២និង ៤៩នាទីថ្ងៃទី២៤ខែសីហា។ រថយន្តមួយគ្រឿងប្រភេទ(SUV) ពណ៌ខ្មៅបានមកឈប់នៅមុខបរិវេណផ្ទះសម្រាប់មនុស្សចាស់ជរា ហើយបាញ់ប្រហារ រួចបើករថយន្តចេញបាត់ទៅ។ ... Read More »
អំណាចរបស់តុលាការរដ្ឋធម្មនុញ្ញ ក្នុងនយោបាយថៃ
ប្រទេសថៃ៖ នេះមិនមែនជាលើកទី១ឡើយដែលតុលាការរដ្ឋធម្មនុញ្ញថៃលូកដៃក្នុងនយោបាយនៃប្រទេសថៃ។ កាលពីឆ្នាំ២០០៦ ក្នុងសម័យដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន សុីណាវ៉ាត្រា និងឆ្នាំ២០១៤ ក្នុងសម័យដឹកនាំរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ត្រូវបានតុលាការធម្មនុញ្ញលុបលទ្ធផលបោះឆ្នោតផងដែរ។ ក្នុងពេលនេះក៏មានក្រុមបាតុករទាមទារឱ្យលោកប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែងដែរ។ នៅថ្ងៃទី២៤ខែសីហា ... Read More »
ស្លាប់និងរបួសជិត១០នាក់ដោយសារព្យុះនៅហ្វីលីពីន
តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិហ្វីលីពីនបានឱ្យដឹងនៅថ្ងៃទី ២៥ខែសីហាថា ក្រោយពេលព្យុះ Ma-on វាយប្រហារចូលដីគោកក្នុងកោះ Luzon បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង៤នាក់រងរបួស។ ក្នុងរយៈពេល២៤ម៉ោង ព្យុះ Ma- onបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចភូមិជិត៤០០ភូមិនៅលើកោះខាងលើ ។ ... Read More »
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាស្នើឱ្យ FIFA ដកការព្យួរ
សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌាបានស្នើសុំឱ្យស្ថាប័នគ្រប់គ្រងពិភពលោក FIFA លុបចោលការព្យួរដែលដាក់មកលើសហព័ន្ធនេះ បន្ទាប់ពីអាណត្តិនៃគណៈកម្មាធិការដែលបង្កើតឡើងដោយតុលាការដើម្បីគ្រប់គ្រងកីឡានៅក្នុងប្រទេសត្រូវបានបញ្ចប់ក្នុងសប្តាហ៍នេះ។ តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានរំសាយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) កាលពីខែឧសភា ហើយបានតែងតាំងគណៈកម្មាធិការដែលមានសមាជិក៣នាក់ ដើម្បីគ្រប់គ្រងកីឡា កែប្រែរដ្ឋធម្មនុញ្ញ និងរៀបចំការបោះឆ្នោតដែលរង់ចាំអស់រយៈពេល១៨ខែ។ FIFA បានហាមឃាត់ AIFF ក្នុងខែនេះដោយលើកឡើងពី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច