ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ីដាក់លក្ខខណ្ឌសម្រាប់ជួបពិភាក្សាជាមួយអ៊ុយក្រែន ពាក់ព័ន្ធការនាំផលិតផលកសិកម្ម

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រកាសថា កិច្ចប្រជុំកំពូលរវាងរុស្ស៊ីនឹងអ៊ុយក្រែនអាចនឹងកើតឡើងក្នុងពេលដែលភាគីទាំងពីរតភ្ជាប់កិច្ចពិភាក្សាឡើងវិញ។ ទន្ទឹមនឹងនោះក៏នឹងពិភាក្សាស្តីពីការនាំស្បៀងអាហារ ផលិតផលកសិកម្មរបស់អ៊ុយក្រែនចេញទៅក្រៅប្រទេស។ សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានរងផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខស្បៀងអាហារ ពិភពលោកទាំងមូល ដោយផលិតផលកសិកម្មជាច្រើន ពិសេសស្រូវសាលី មិនអាចនាំចេញទៅក្រៅបាន។ ក្នុងពេលនេះ ប្រមុខ UN ... Read More »

ជំងឺគ្រុនឈាមផ្ទុះឡើងយ៉ាងខ្លាំង ជុំវិញពិភពលោក

ទ្វីបអាមេរិក និងអាស៊ី ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយជំងឺគ្រុនឈាមនៅក្នុងឆ្នាំ២០២២ ។ នាំមុខគេគឺប្រទេសប្រេស៊ីល ប៉េរូ វៀតណាម ឥណ្ឌូនេស៊ី និងកូឡំប៊ី។ បណ្តាញព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី លោក Desmond ... Read More »

ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric ចុះកិច្ចសន្យាបន្តរយៈពេល១ឆ្នាំជាមួយក្លិប Real Madrid

ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយក្លិបអធិរាជស Real Madrid។ កិច្ចសន្យាថ្មីបានរក្សា Modric នៅកីឡដ្ឋាន Santiago Bernabeu បន្តទៀតរហូតដល់ខែមិថុនា ឆ្នាំ២០២៣។ កីឡាករវ័យ៣៦ឆ្នាំដែលបានឈ្នះពានរង្វាន់ Ballon ... Read More »

បែលហ្ស៊ិកបំបាក់ប៉ូឡូញ ៦-១ ក្នុងពានរង្វាន់ National League

កីឡាករបម្រុង Leandro Trossard ស៊ុតបញ្ចូលទីបាន២គ្រាប់ឲ្យក្រុមបែលហ្ស៊ិកយកឈ្នះប៉ូឡូញ ៦-១ ក្នុងការប្រកួត Nations League A4 នៅកីឡដ្ឋាន King Baudouin កាលពីរាត្រីថ្ងៃពុធ។ បែលហ្ស៊ិកដែលធ្លាក់ចេញពីផ្ទះក្នុងលទ្ធផល ៤-១ ... Read More »

ចិនថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង

ក្នុងពេលដែលកំពុងតែឆ្លងរាលដាលកូវីដ-១៩នៅកូរ៉េខាងជើង ការដាក់ទណ្ឌកម្មបន្ថែមរបស់អង្គការអង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើងនឹងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើងកាន់តែជួបផលលំបាក។ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង គឺពិតជាតឹងតែងមិនធ្លាប់មាន ជាការសម្លាប់ពលរដ្ឋកូរ៉េខាងជើងទាំងមូល ព្រមទាំងជះឥទ្ធិពលអាក្រក់ដល់សកម្មភាពមនុស្សធម៌ និងជីវិតរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង ។ មន្ត្រីចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្នុងពេលដែលការឆ្លងរាលដាលកូវីដ-១៩ ទ្រង់ទ្រាយធំ ហើយការដាក់ទណ្ឌកម្មបន្ថែមពាក់ព័ន្ធកម្មវិធីមីស៊ីលនិងបរមាណូរបស់កូរ៉េខាងជើង នឹងធ្វើឱ្យពលរដ្ឋប្រទេសនេះជួបវិបត្តិកាន់តែខ្លាំង។ ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះ ... Read More »

Manchester City ច្រានចោលការចង់បានខ្សែប្រយុទ្ធ Bukayo Saka ពីក្លិបកាំភ្លើងធំ Arsenal

ក្រុម Manchester City បានឈ្នះពាន Premier League ដោយឈ្នះ១ពិន្ទុពីក្រុម Liverpool កាលពីរដូវកាលមុន ហើយលោក Pep Guardiola នឹងពង្រឹងក្រុមរបស់គាត់ដើម្បីធានាថា Man City ... Read More »

អុីរ៉ង់ដកកាមេរ៉ាតាមដានរបស់អង្គការ IAEA ចេញពីទីតាំងបរមាណូ

កាលពីថ្ងៃទី៨ខែមិថុនា បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់ បានផ្សាយថា ប្រទេសនេះបានរុះរើកាមេរ៉ារបស់អង្គការ IAEA សម្រាប់តាមដានសកម្មភាពនៅទីតាំងបរមាណូរបស់អុីរ៉ង់។ សកម្មភាពខាងលើនឹងបង្កឱ្យមានការប្រឈមមុខតានតឹងជាថ្មី ជុំវិញកម្មវិធីបរមាណូរបស់អុីរ៉ង់ ។ អ្នកនាំពាក្យអង្គការថាមពលបរមាណូអុីរ៉ង់ លោក Behrouz Kamalvandi បានប្រកាសថា «ចាប់តាំងពីថ្ងៃនេះទៅ ... Read More »

Real Madrid យល់ព្រមជាមួយក្លិប AS Monaco លើកិច្ចព្រមព្រៀងទិញខ្សែបម្រើ Aurelien Tchouameni ក្នុងតម្លៃជាង១០០លានអឺរ៉ូ

ក្លិបអធិរាជស Real Madrid បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយក្លិបបារាំង AS Monaco ដើម្បីចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិបារាំង Aurelien Tchouameni ក្នុងកញ្ចប់សរុបដែលមានតម្លៃជាង១០០លានអឺរ៉ូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា។ ... Read More »

ទីក្រុង Melitopol របស់អ៊ុយក្រែនត្រៀមបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី

ប្រមុខដឹកនាំរដ្ឋាភិបាលនៅក្នុងទីក្រុង Melitopol លោកស្រី Galina Danilchenko បានប្រកាសពីគម្រោងបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី ។ លោកស្រី Galina Danilchenko បញ្ជាក់ថា «យើងដឹងថា អនាគតរបស់យើងគឺចូលជាមួយរុស្ស៊ី។ យើងចាប់ផ្តើមគម្រោងសម្រាប់បោះឆ្នោតប្រជាមតិក្នុងរឿងនេះ»។ លោកស្រីបន្តទៀតថា ... Read More »

រថយន្តបើកបុកហ្វូងមនុស្សនៅទីក្រុងប៊ែរឡាំង ស្លាប់និងរបួស ៣០នាក់

នៅថ្ងៃទី៨ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានផ្សាយថា មានរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សេនៅទីក្រុងប៊ែរឡាំង បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ បណ្តាញព័ត៌មាន DW បានដកស្រង់ការប្រកាសរបស់មន្ត្រីក្នុងតំបន់ដែលបានឱ្យដឹងថា មានរថយន្តមួយគ្រឿងបានបើកបុកហាងកាហ្វេមួយកន្លែងនៅលើផ្លូវ Rankestrasse ស្ថិតនៅក្នុងស្រុក Charlottenburg ភាគខាងលិច ទីក្រុងប៊ែរឡាំង ... Read More »

ស្លាប់និងរបួសជិត៨០នាក់ដោយគ្រោះថ្នាក់រថភ្លើងនៅអុីរ៉ង់

រថភ្លើងមួយខ្សែបានធ្លាក់កង់ចេញពីផ្លូវបណ្តាលឱ្យក្រឡាប់នៅព្រឹកថ្ងៃទី៨ ខែមិថុនា បណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់ និងជាង ៥០នាក់រងរបួស។ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយផ្នែកបានក្រឡាប់ធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៉ីរ៉ង់ នាព្រឹកថ្ងៃពុធនេះ ដោយបានបង្កឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និង៥០នាក់ទៀតរងរបួស ដោយក្នុងចំណោមនោះមានខ្លះរងរបួសធ្ងន់ធ្ងរផងដែរ។ បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបង្ហាញឱ្យឃើញថា ទូរថភ្លើងចំនួន៤ ក្នុងចំណោមទូរថភ្លើងចំនួន៧កំណាត់បានក្រឡាប់ធ្លាក់ផ្លូវ នៅក្នុងភាពងងឹតនាពេលព្រឹកព្រលឹមថ្ងៃពុធនេះ ... Read More »

បាញ់ប្រហារសិស្សសាលានៅភាគខាងត្បូងម៉ិចស៊ីកូ ស្លាប់៦នាក់

នៅយប់ថ្ងៃទី៧ ខែមិថុនា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើសិស្សសាលានៅរដ្ឋ Guanajuat ភាគខាងត្បូងម៉ិចស៊ីកូ បណ្តាលឱ្យសិស្ស ប្រុស៣នាក់ស្លាប់ សិស្សស្រីពីរនាក់ និងអាណាព្យាបាលម្នាក់អាយុ៦៥ឆ្នាំស្លាប់ ។ ស្នងការរដ្ឋ Guanajuat លោកCesar Prieto បានប្រកាសថា ... Read More »

អាមេរិក កូរ៉េខាងត្បូង ជប៉ុន ជួបពិភាក្សាគ្នាលើបញ្ហាកូរ៉េខាងជើង

នៅថ្ងៃទី៨ ខែមិថុនា មន្ត្រីការបរទេសរបស់ប្រទេសទាំងបី អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សាគ្នានៅក្នុងទីក្រុងសេអ៊ូល ស្តីពីកិច្ចសហប្រតិបត្តិការលើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក ពិសេសបញ្ហាកូរ៉េខាងជើង ។ កិច្ចពិភាក្សាខាងលើកើតឡើងដោយសារមានក្តីបារម្ភស្តីពីការសាកល្បងអាវុធបរមាណូរបស់កូរ៉េខាងជើង ។ ក្នុងពេលនេះដែរបេសកជនពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោកSung ... Read More »

Lukaku របស់​បែលហ្ស៊ិក​អវត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយប៉ូឡូញ​ដោយសារ​របួស​កជើង

ក្រុមបានប្រកាសថា ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku នឹងខកខានការប្រកួតក្នុងពូល UEFA Nations League នៅថ្ងៃពុធនេះជាមួយក្រុមប៉ូឡូញ ដោយសាររបួសកជើងស្តាំក្នុងការរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងទឹកដីខ្លួនឯងក្រោមស្នាដៃក្រុមហូឡង់កាលពីថ្ងៃសុក្រសប្តាហ៍មុន។ Lukaku បានចាប់ផ្តើមការប្រកួតបើកឆាក Nations League របស់បែលហ្សុិកទល់នឹងហូឡង់កាលពីថ្ងៃសុក្រ ... Read More »

អុីរ៉ង់កាត់ទោសព្យួរ.ក អ្នកទោស១២នាក់ក្នុងមួយថ្ងៃ

អុីរ៉ង់បានកាត់ទោសប្រហារជីវិត អ្នកទោស១១នាក់ជាបុរសនិងស្ត្រីម្នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន និងសម្លាប់មនុស្ស ។ ការកាត់ទោសប្រហារជីវិតគឺធ្វើឡើងនៅក្នុងមន្ទីរឃុំឃាំង Zahedan។ អង្គការសិទ្ធិមនុស្សអុីរ៉ង់ (IHR) មានទីតាំងនៅក្នុងប្រទេសន័រវែស បានប្រកាសកាលពីថ្ងៃទី ៧ខែមិថុនាថា អុីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្ស១២នាក់ក្នុងទីក្រុង Zahedan ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ ... Read More »

ក្រុម​ជម្រើស​ជាតិ​​អាមេរិក​ពាក់​កង​ដៃ​ពណ៌​ទឹក​ក្រូចដើម្បី​គាំទ្រ​ការ​គ្រប់​គ្រង​កាំភ្លើង​ឲ្យកាន់​តែ​តឹង​តែង

ក្រុមបាល់ទាត់ជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិកបានពាក់ខ្សែដៃពណ៌ទឹកក្រូចដើម្បីគាំទ្រឲ្យមានការគ្រប់គ្រងកាំភ្លើងកាន់តែតឹងរ៉ឹង អំឡុងពេលប្រកួតស្មើ ០-០ កាលពីថ្ងៃអាទិត្យជាមួយក្រុមអ៊ុយរ៉ាហ្គាយ។ ការបង្ហាញការគាំទ្រឲ្យមានការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងនេះ បានកើតឡើងបន្ទាប់ពីក្រុមនេះបានផ្ញើលិខិតមួយទៅកាន់សភាដែលអំពាវនាវឱ្យមាន “ច្បាប់កាំភ្លើងកាន់តែរឹងមាំ” បន្ទាប់ពីមានការបាញ់ប្រហារទ្រង់ទ្រាយធំជាច្រើននៅក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សភាតំណាងរាស្រ្តអាមេរិកត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើច្បាប់គ្រប់គ្រងអាវុធនៅប៉ុន្មានថ្ងៃខាងមុខនេះ។ គ្រូបង្វឹកសញ្ជាតិអាមេរិកលោក Gregg Berhalter បាននិយាយថា គាត់ពិតជាមានមោទនភាពចំពោះក្រុមរបស់គាត់។ ... Read More »

Kane រកបានគ្រាប់ទី៥០ឲ្យជម្រើសជាតិអង់គ្លេសតាមស្មើអាល្លឺម៉ង់នៅ National League

ការស៊ុតបាល់ប៉េណាល់ទីរបស់ Harry Kane បានជួយឱ្យអង់គ្លេសស្មើជាមួយអាល្លឺម៉ង់ក្នុងពានរង្វាន់ Nations League ខណៈដែលគាត់បានក្លាយជាបុរសទី២ដែលអាចរកគ្រាប់បាល់បាន៥០គ្រាប់សម្រាប់ប្រទេសរបស់គាត់។ ប្រធានក្រុមអង់គ្លេស Kane បានស៊ុតបាល់ប៉េណាល់ទីផុតដៃអ្នកចាំទីអាល្លឺម៉ង់ Manuel Neuer។ នេះគឺជាគ្រាប់បាល់ដែលផ្តល់ឱ្យអង់គ្លេសនូវ១ពិន្ទុដំបូងក្នុងការប្រកួតបន្ទាប់ពីការបរាជ័យក្នុងប្រទេសហុងគ្រីកាលពីថ្ងៃសៅរ៍ ហើយបានធ្វើឲ្យKane ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ក្នុងតារាងកំណត់ត្រាគ្រប់ពេលរបស់ជម្រើសជាតិអង់គ្លេស ... Read More »

OPEC បារម្ភពីផលប៉ះពាល់ ប្រសិនបើដករុស្ស៊ីចេញពីកិច្ចព្រមព្រៀងថាមពលប្រេង

សមាជិកអង្គការOPECមួយចំនួនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីកង្វះថាមពលប្រេង ក៏ដូចជាការសាមគ្គីភាពរបស់ប្រទេសជាសមាជិក ប្រសិនបើដករុស្ស៊ីចេញពីកិច្ចព្រមព្រៀងលើវិស័យប្រេង ។ កន្លងមកថ្មីៗ នៅក្នុងកិច្ចប្រជុំអនឡាញប្រទេសជាសមាជិកនាំប្រេងចេញនៅលើពិភពលោក(OPEC+) បានព្រមព្រៀងគ្នាបង្កើនការខួងប្រេងច្រើនជាងមុន ក្រោយពេលប្រទេសតំបន់អឺរ៉ុបឈប់ទិញប្រេងពីរុស្ស៊ី ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា មុនពេលកិច្ចប្រជុំ OPEC+ តាមអនឡាញមានព័ត៌មានថា ប្រទេសមួយចំនួនជាសមាជិកក្នុងក្រុមចង់ដករុស្ស៊ីចេញពីអង្គការ OPEC ... Read More »

សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋស្នើឱ្យពិភាក្សាបន្ថែមទៀតពីសេចក្តីព្រាងច្បាប់ស្តីពីការប្រើប្រាស់កាំភ្លើង

តាមតួលេខពីរដ្ឋាភិបាលអាមេរិក គិតចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះ អំពើហិង្សាពាក់ព័ន្ធកាំភ្លើងបានសម្លាប់មនុស្សដល់ទៅជាង១៨ពាន់នាក់នៅក្នុងទឹកដីអាមេរិក ។ ក្នុងចំណោមនោះមាន១០៣០០នាក់ស្លាប់ដោយការធ្វើអត្តឃាតពាក់ព័ន្ធនឹងកាំភ្លើង។ កាលពីថ្ងៃទី៦ខែមិថុនា (ពេលវេលាអាមេរិក) សមាជិកព្រឹទ្ធសភាលោក John Corney មកពីគណបក្សសាធារណរដ្ឋបានអំពាវនាវដល់ ក្រុមដែលមានសំឡេងភាគច្រើន នៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាពិភាក្សាលម្អិតស្តីពីច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ ដោយសារតែមានករណីបាញ់ប្រហារជាបន្តបន្ទាប់រយៈពេលកន្លងមករដ្ឋមួយចំនួននៅអាមេរិក បានសម្រេចចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើងដោយខ្លួនឯង។ ... Read More »

អាមេរិកនិងកូរ៉េខាងត្បូងបញ្ជូនយន្តហោះចម្បាំង២០គ្រឿងធ្វើសមយុទ្ធក្រោយពីកូរ៉េខាងជើងសាកល្បងមីស៊ីល

នៅថ្ងៃទី៧ខែមិថុនា អាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះចម្បាំង២០គ្រឿងហោះហើរនៅតំបន់សមុទ្រកូរ៉េខាងជើង ។ សារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្រ្តីទីក្រុងសេអ៊ូលបានឱ្យដឹងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនាថ្ងៃអង្គារនេះ បានរួមគ្នាសម្ញែងអានុភាពយោធាផ្លូវអាកាសរបស់ពួកគេ ដែលមានការចូលរួមពីយន្តហោះចម្បាំងចំនួន២០គ្រឿង រួមទាំងយន្តហោះ ... Read More »

ក្រុមប្រឆាំងថៃនឹងស្នើបោះឆ្នោតផ្តល់ទំនុកចិត្តដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

មេដឹកនាំក្រុមប្រឆាំង លោក Sutin Klungsang បានស្នើបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្នុងក្រសួងសំខាន់ៗទាំង៥ ។ សំណើបោះឆ្នោតនឹងបញ្ជូនទៅកាន់រដ្ឋសភានៅថ្ងៃទី១៥ ខែមិថុនា។ មានប្រសាសន៍ក្រោយកិច្ចប្រជុំរបស់គណបក្សប្រឆាំងកាលពីថ្ងៃទី ៦ខែមិថុនា មេដឹកនាំគណបក្សប្រឆាំងលោក Sutin Klungsang ... Read More »

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris St-Germain ជាប់ចំណាត់ថ្នាក់ជាកីឡាករមានគុណតម្លៃបំផុតរបស់ពិភពលោក

យោងតាមក្រុមស្រាវជ្រាវ CIES Football Observatory បានឱ្យដឹងថាកីឡាករ Kylian Mbappe, Vinicius Jr និង Erling Haaland គឺជាកីឡាករដែលមានគុណតម្លៃបំផុតនៅក្នុងពិភពលោក។ Mbappeវ័យ២៣ឆ្នាំ ដែលបានច្រានចោលការផ្លាស់ទៅ ... Read More »

ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ច្រានចោលសំណើរបស់ក្លិបLiverpool សម្រាប់ការស្កេនរបួសមុនការប្រកួត

កីឡាករ Mohamed Salah បានច្រានចោលសំណើរបស់ក្លិប Liverpool ក្នុងការស្កែនមុនការប្រកួតលើរបួសដែលមិនបានបង្ហាញមុនពេលខ្សែប្រយុទ្ធបានលេង៩០នាទីសម្រាប់ប្រទេសរបស់គាត់កាលពីថ្ងៃអាទិត្យ។ ប្រធានក្រុមវ័យ២៩ឆ្នាំរូបនេះបានឈ្នះក្រុមហ្គីណេ ១-០ ក្នុងទីក្រុង Cairo ខណៈដែលអេហ្ស៊ីបបានចាប់ផ្តើមយុទ្ធនាការជម្រុះរបស់ពួកគេសម្រាប់ការប្រកួត Africa Cup of Nations ... Read More »

រុស្ស៊ីប្រកាសដាក់ទណ្ឌកម្មពលរដ្ឋអាមេរិក៦១នាក់បន្ថែមទៀត

ពលរដ្ឋអាមេរិកជាង៦០នាក់ រួមមានទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Janet Yellen និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Jennifer Granholm ត្រូវបានរុស្ស៊ីហាមប្រាមចូលទឹកដីរបស់ខ្លួន។ សកម្មភាពខាងលើគឺដើម្បីតបតនឹងអាមេរិកដែលដាក់ទណ្ឌកម្មមកលើមន្ត្រីរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា នេះជាការឆ្លើយតបទៅនឹងការពង្រីកទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ី ពិសេសគឺមន្ត្រី និងអ្នករកស៊ីសំខាន់ៗរបស់រុស្ស៊ី។ ក្នុងពេលនេះ ... Read More »

អាមេរិក អង់គ្លេសបន្តផ្តល់អាវុធដល់អ៊ុយក្រែន រុស្ស៊ីព្រមានជាថ្មី

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ខែមិថុនាថា អាមេរិកបានប្រកាសថានឹងបន្តផ្តល់ជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែនទៀត ។ លោកស្រី Karine Jean-Pierre បញ្ជាក់ទៀតថា «រុស្ស៊ី នឹងបន្តទទួលបានលទ្ធផលល្អនៅក្នុងប្រទេសអ៊ុយក្រែន ទាំងនោះហើយទើបយើងសម្រេច ផ្តល់អាវុធបន្ថែមទៅឱ្យអ៊ុយក្រែន ដើម្បីរារាំងសកម្មភាពរបស់រុស្ស៊ី»។ ... Read More »

អាមេរិក ៖ ក្មេងប្រុសអាយុ២ឆ្នាំយកកាំភ្លើងលេងបាញ់ចំឪពុកស្លាប់ តើជាកំហុសអ្នកណា?

សេរីភាពនៅក្នុងការប្រើប្រាស់កាំភ្លើងនៅអាមេរិក គឺជាដើមហេតុបង្កឱ្យមានសោកនាដកម្មជាច្រើន ដោយក្មេងៗក៏ហ៊ានយកកាំភ្លើងទៅសាលារៀនបាញ់ប្រហារមិត្តភក្តិពេលខឹងដែរ…។ ក្នុងពេលនេះ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ក៏បានយកកាំភ្លើងឪពុកលេង ហើយចៃដន្យបានបាញ់សម្លាប់ឪពុកខ្លួនឯងតែម្តង។ នៅថ្ងៃទី៦ ខែមិថុនា ក្មេងប្រុសអាយុ២ឆ្នាំឈ្មោះ Reggie Mabry បានឃើញកាំភ្លើងរបស់ឪពុក នៅក្នុងចង្កេះក៏ទាញយកមកលេង ហើយបាញ់សម្លាប់ឪពុកតែម្តង។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងស្រុក ... Read More »

ក្លិប Cardiff City ចង់បានប្រធានក្រុមវែល Gareth Bale បន្ទាប់ពីចាកចេញពី Real Madrid

ក្លិប Cardiff City កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើប្រធានក្រុមជម្រើសជាតិវែល កីឡាករ Gareth Bale ដែលមិនគួរឱ្យជឿ។ ប្រធានក្លិបលោក Mehmet Dalman បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសដើម្បីដឹកនាំការចរចា។ Bale មានវ័យ៣២ឆ្នាំអាចរកបានលើការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចាកចេញពី Real ... Read More »

ជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមរបស់ពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាម បន្តរីកចំរើន

ជនជាតិខ្មែរនៅវៀតណាម បានរស់នៅយូរអង្វែង​ក្នុងតំបន់​ភូមិ​ភាគ​និរតី​នៃប្រទេសវៀតណាម។ តាមតួលេខនៃការធ្វើជំរឿនសម្រាប់គោលនយោបាយរួមនៃតំបន់ជនជាតិភាគតិចនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិចវៀតណាម ក្នុងឆ្នាំ ២០១៧ ជនជាតិខ្មែរមាន ចំនួន ១.២៤៩.១៩៩ នាក់ មានប្រមាណ ៣៣ ម៉ឺនគ្រួសារ រស់នៅ ក្នុង ៤៨៨/៦៩១ ... Read More »

ក្រុមការពារតំណែងជើងឯកពិភពលោកបារាំងតាមត្រឹមស្មើ​ក្រូអាត​ក្នុង​ការ​ប្រកួត National League

ក្រុមការពារតំណែងជើងឯកពិភពលោកបារាំងទទួលបាន១ពិន្ទុពីការប្រកួត Nations League ចំនួន២ប្រកួត បន្ទាប់ពីត្រូវបានក្រុមក្រូអាតតាមស្មើក្នុងលទ្ធផល ១ទល់១កាលពីរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ គ្រូបង្វឹកជម្រើសជាតិបារាំងលោក Didier Deschamps បានធ្វើការផ្លាស់ប្តូរក្រុម១០នាក់បន្ទាប់ពីចាញ់ ២-១ ដោយប្រទេសដាណឺម៉ាកកាលពីថ្ងៃសុក្រ។ ក្រុមបារាំងបានសម្លឹងមើលទៅលើផ្លូវសម្រាប់ជ័យជម្នះ ... Read More »

Liverpool បដិសេធការដេញថ្លៃ២១លានផោនបូកនឹង៤លានផោនក្នុងការបន្ថែមពី Bayern Munich ដើម្បីចុះហត្ថលេខាលើ Sadio Mane

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានច្រានចោលការដេញថ្លៃ២១លានផោនបូកនឹង៤លានផោនទៀតក្នុងការដេញថ្លៃបន្ថែមពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ SadioMane ។ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីទឹកដី Anfield នៅរដូវក្តៅនេះ ហើយថ្មីៗនេះបានផ្តល់ការចង្អុលបង្ហាញយ៉ាងច្បាស់ថា ថ្ងៃរបស់គាត់នៅក្លិបគឺមានចំនួនច្រើនហើយ។ ដោយនៅសល់តែ១ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ... Read More »