ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំងអេក្វាឌ័រស្លាប់និងរបួសជិត១០០នាក់

មន្ត្រីអេក្វាឌ័រ(Ecuador) បានចាត់ទុកអំពើហិង្សានៅមន្ទីរឃុំឃាំង Litoral ជិតទីក្រុង Guayaquil ភាគខាងលិចប្រទេសនេះកាលពីថ្ងៃទី១៣ខែវិច្ឆិកាគឺជាសោកនាដកម្មដោយមានអ្នកស្លាប់ដល់ទៅ៦៨នាក់និង២៥នាក់រងរបួសធ្ងន់។ មន្ត្រីអេក្វាឌ័រនៅថ្ងៃទី១៣ខែវិច្ឆិកា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្រោយអំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងមន្ទីរឃុំឃាំង ឈានដល់សោកនាដកម្ម ស្លាប់និងរបួសជាច្រើន។ អ្នកទោសនៅក្នុងពន្ធនាគារមកពីក្រុមផ្សេងគ្នាបានប្រើប្រាស់កាំបិត កាំភ្លើងនិងរំសេវ វាយប្រហារគ្នាទៅវិញទៅមកក្នុងមន្ទីរឃុំឃាំង Litoral ... Read More »

Alves ត្រឡប់​ទៅ Barcelona វិញ ស្របពេលក្លិបផ្លាស់ប្តូរគ្រូបង្វឹកថ្មី

ការចំណាយពេលជាង២៤ម៉ោងសម្រាប់ក្លិប Barcelona និង Dani Alvesដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលឲ្យកីឡាកររូបនេះមកចូលរួមក្លិបចាស់ជាថ្មីក្នុងការផ្ទេរគ្មានតម្លៃខ្លួនទៅកាន់កីឡដ្ឋាន Camp Nou ។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters ។ ក្លិប Barcelona បានប្រកាសពីកិច្ចព្រមព្រៀងនេះនៅថ្ងៃសុក្រ ហើយ ... Read More »

អ៊ុយក្រែនចោទរុស្ស៊ីបញ្ជូនទាហានជិត១សែននាក់ទៅកាន់ព្រំដែន

ក្រសួងការពារជាតិអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបញ្ជូនកម្លាំងទាហាន រហូតដល់ជាង៩ម៉ឺននាក់ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ពិភពលោកទាំងមូលនឹងមើលឃើញយ៉ាងច្បាស់ថា តើអ្នកណាចង់បានសន្តិភាព ហើយអ្នកណាបានបញ្ជូនទាហានជិត១សែននាក់ចូលមកកាន់ព្រំដែន»។ ការដែលរុស្ស៊ីបញ្ជូនទាហានចូលមកកាន់ព្រំដែនជិតប្រទេសអ៊ុយក្រែន បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមវាយប្រហារកើតឡើង ... Read More »

លោក Dean Smith គ្រោងនឹងដឹកនាំការងារជាគ្រូបង្វឹកនៅក្លិប Norwich

ក្លិប Norwich ដែលកំពុងប្រជែងក្នុងក្របខ័ណ្ឌ Premier League គ្រោងនឹងជួលអតីតគ្រូបង្វឹក Aston Villa លោក Dean Smith ជាអ្នកគ្រប់គ្រងថ្មីរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកាដែលចេញផ្សាយដោយ CNA។ ... Read More »

Mbappe រកបាន៤គ្រាប់ជួយឲ្យបារាំងកក់កៅអីទៅ World Cupឆ្នាំក្រោយនៅកាតា

ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទីបាន៤គ្រាប់ឲ្យក្រុមជម្រើសជាតិបារាំង ខណៈដែលម្ចាស់ជើងឯកពិភពលោកមួយនេះដណ្តើមបានកៅអីរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយក្នុងប្រទេសកាតាដោយការផ្តួលក្រុមកាហ្សាក់ស្ថានរហូតដល់៨ទល់០។ Mbappe រកបាន៤គ្រាប់ក្នុងចំណោម៨គ្រាប់ដែល៣គ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធរូបនេះរកបានក្នុង៣០ នាទីដំបូងគឺនៅនាទីទី៦ នាទីទី១២ និងនាទីទី៣២ និង១គ្រាប់ជាគ្រាប់ទី៤គឺរកបាននៅនាទីទី៨៧។ ចំណែក៤គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ ... Read More »

ការសម្រេចចិត្តចុងក្រោយរបស់កូនស្រីប្រធានាធិបតីហ្វីលីពីនពីការឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី

ហ្វីលីពីនជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន មានពលរដ្ឋរស់នៅជាង ១១០លាននាក់ នឹងរៀបចំការបោះឆ្នោតនៅខែឧសភាឆ្នាំ២០២២ សម្រាប់ជ្រើសរើសតំណែងប្រធានាធិបតី អភិបាលរដ្ឋ និងមន្ត្រីក្នុងតំបន់នីមួយៗ។ នៅពេលនេះដែរមានបេក្ខភាពជាច្រើន ដែលលេចធ្លោសម្រាប់ការបោះឆ្នោតនោះ មានកីឡាករប្រដាល់សកលដ៏ល្បីល្បាញ ម៉ានី ប៉ាក់គីអាវ ។ ជាមួយគ្នានេះដែរ កូនស្រីរបស់ប្រធានាធិបតីឌុយទែរតេ ... Read More »

កូវីដ-១៩ ឆ្លងរាលដាលគួរឱ្យបារម្ភ អឺរ៉ុបអាចប្រឈមនឹងការបិទទ្វារជាថ្មី

ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបកំពុងពិចារណាបិទទ្វារប្រទេសសាជាថ្មី ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បច្ចុប្បន្នអឺរ៉ុបក្លាយជាចំណុចកំពូលនៃការឆ្លងកូវីដ-១៩ នៅលើពិភពលោក ធ្វើឱ្យរដ្ឋាភិបាលប្រទេសមួយចំនួនឡើងគម្រោងបិទប្រទេសសាជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងកាន់តែច្រើនឡើងក្នុងឱកាសបុណ្យគ្រិស្តស្មាស់ និងឆ្លងឆ្នាំសកល។ តំបន់អឹរ៉ុបមានករណីឆ្លងកូវីដ-១៩ ជាងពាក់កណ្តាលនៃចំនួនករណីឆ្លងនៅទូទាំងពិភពលោក គិតជាមធ្យមក្នុងរយៈពេល ៧ថ្ងៃកន្លងមក។ បណ្តាប្រទេសនៅក្នុងតំបន់ភាគខាងកើតអឺរ៉ុប មានចំនួនអ្នកចាក់វ៉ាក់សាំងបានតិច ជាមូលហេតុបណ្តាលឱ្យមានករណីឆ្លងច្រើន។ ... Read More »

ផ្សែងពុលគ្របដណ្តប់ទីក្រុងញូវដេលី តុលាការកំពូលស្នើឲ្យបិទទីក្រុងពីរថ្ងៃ

ផ្សែងពុលគ្របដណ្តប់ទីក្រុងញូវដេលីជាច្រើនថ្ងៃកន្លងមកហើយ ដែលពីមួយថ្ងៃទៅមួយថ្ងៃកម្រិតនៃជាតិពុលក្នុងបរិយាកាសបន្តកើនឡើងខ្ពស់គួរឱ្យបារម្ភ។ ដើម្បីធ្វើឱ្យស្ថានភាពកាន់តែល្អប្រសើរជាងមុន តុលាការកំពូលឥណ្ឌាបានស្នើឲ្យបិទរដ្ឋធានី២ថ្ងៃ ដើម្បីទប់ស្កាត់ការបញ្ចេញជាតិពុល និងជួយឱ្យបរិយាកាសល្អជាងមុន។ នៅថ្ងៃទី១៣ខែវិច្ឆិកា តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋបាលទីក្រុងញូវដេលី ពិចារណាបិទខ្ទប់ រដ្ឋធានីមួយនេះរយៈពេលពីរថ្ងៃ ដោយសារកម្រិតនៃការបំពុលបរិយាកាសកើនឡើងខ្ពស់បំផុត។ ការស្នើពីតុលាការឥណ្ឌាត្រូវបានធ្វើ ឡើងនៅក្នុងពេលបើកសវនាការ ... Read More »

WHO នឹងចេញសេចក្តីណែនាំពីការប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ក្នុងពេលឆាប់ៗ

អង្គការសុខភាពពិភពលោក WHO បានបង្ហាញពីក្តីសង្ឃឹមថា នឹងមានកិច្ចប្រជុំក្នុងពេលឆាប់ៗនេះដើម្បីលើកឡើងពីការណែនាំប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩។ បណ្តាមន្ត្រីសុខាភិបាលរបស់អង្គការWHO បានលើកឡើងថា ថ្នាំព្យាបាលកូវីដ-១៩ គឺជាក្តីសង្ឃឹមក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ និងជួយឱ្យស្ថានភាព វិលត្រឡប់មកដូចដើមវិញក្នុងពេលឆាប់ៗនេះ។ កាលពីដើមខែវិច្ឆិកានេះអង់គ្លេស ក្លាយជាប្រទេសដំបូងគេបង្អស់ដែលបានអនុម័តប្រើប្រាស់ថ្នាំ molnupiaravir សម្រាប់ព្យាបាល កូវីដ-១៩ ... Read More »

អូស្ត្រាលីសន្យារួមជាមួយអាមេរិកការពារកោះតៃវ៉ាន់

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបញ្ជាក់ថា ប្រទេសនេះនឹងចូលរួមជាមួយអាមេរិក ក្នុងការការពារកោះតៃវ៉ាន់ ។ នៅថ្ងៃទី១៣ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានបញ្ជាក់ថា «យើងមិនអាចមិនគាំទ្រអាមេរិក រាល់សកម្មភាពការពារកោះតៃវ៉ាន់នោះឡើយ»។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបញ្ជាក់ទៀតថា «ខ្ញុំគិតថា ... Read More »

Djokovic នឹងចាប់ផ្តើមប្រកួតកម្មវិធី ATP Finals ទល់នឹង Ruud

កីឡាករ Novak Djokovic នឹងចាប់ផ្តើមយុទ្ធនាការរបស់គាត់ជាមួយនឹងកីឡាករសញ្ជាតិន័រវេស Casper Ruud នៅថ្ងៃចន្ទក្នុងគោលបំណងដើម្បីផ្គូផ្គងកំណត់ត្រារបស់ Roger Federer នៃពានរង្វាន់ ATP Finals ចំនួន៦។ ព្រឹត្តិការណ៍ប្រកួតផ្នែកបុរសបញ្ចប់រដូវកាលគឺលេងរវាងកីឡាករឯកត្តជនបុរសកំពូលទាំង៨ និងក្រុមវាយគូ ... Read More »

ប្រទេសអុីស្រាអែលមានពលរដ្ឋជាង ៤០%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីបី

មកទល់ពេលនេះមានពលរដ្ឋអុីស្រាអែលជាង៤លាននាក់ហើយក្នុងចំណោមពលរដ្ឋជាង៩,៥លាននាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ដូសទីបី ឬដូសជំរុញ ។ ក្រសួងសុខាភិបាលអុីស្រាអែល បានប្រកាសថា មានពលរដ្ឋជាង ៤លាននាក់បានចាក់វ៉ាក់សាំងដូសទីបីនៅដើមខែវិច្ឆិកា ជាសញ្ញាមួយយ៉ាងល្អសម្រាប់ប្រទេសមួយនេះក្នុងការយកឈ្នះកូវីដ-១៩។ តាមតួលេខរបស់ក្រសួងសុខាភិបាលអុីស្រាអែល មានពលរដ្ឋជាង៤លាននាក់បានចាក់ដូសទីបី និងជាង ៥,៧លាននាក់បានចាក់គ្រប់ចំនួនពីរដូស។ កាលពីដើមខែសីហា អុីស្រាអែលបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានអនុម័តចាក់ដូសជំរុញ ... Read More »

ទាហានឆ័ត្រយោងរុស្ស៊ីពីរនាក់ស្លាប់ពេលចូលរួមធ្វើសមយុទ្ធនៅជិតព្រំដែន Belarus-Poland

ទាហានឆ័ត្រយោងរុស្ស៊ីពីរនាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់ពេលចូលរូមហ្វឹកហាត់នៅតំបន់ព្រំដែនប្រទេស បេឡារ៉ូស និង ប៉ូឡូញ ដែលជាតំបន់កំពុងប្រឈមភាពតានតឹងដោយសារតែរលកជនភៀសខ្លួនសម្រុកទៅកាន់ទីនោះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្យល់ខ្លាំងនិងបញ្ហាបច្ចេកទេសឆ័ត្រយោង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ស្លាប់ទាហានពីរនាក់ ក្នុងសមយុទ្ធរួមរវាងរុស្ស៊ីនិងប៉ូឡូញ ជិតព្រំដែនប្រទេសប៉ូឡូញនៅថ្ងៃទី ១២ខែវិច្ឆិកា។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានម្នាក់បានព្យាយាមជួយសង្គ្រោះទាហានម្នាក់ទៀតរហូតដល់នាទីចុងក្រោយ ... Read More »

រដូវកាលថ្មី២០២២-២០២៣នៅ Premier League មានការសម្រាករហូតដល់៧សប្តាហ៍ដោយសារមានព្រឹត្តិការណ៍ World Cup នៅកាតា

ការប្រកួតក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស Premier League នឹងសម្រាករយៈពេល៧សប្តាហ៍សម្រាប់រដូវកាលថ្មី ហើយការចាប់ផ្តើមឡើងវិញមួយសប្តាហ៍ក្រោយនៅថ្ងៃ Boxing Day 2022 គឺនៅថ្ងៃបុណ្យគ្រីស្មាស។ ជាមួយនឹងការប្រកួត World Cup មានរយៈពេល២៨ថ្ងៃ ការប្រកួតជុំ១៦ក្រុមចុងក្រោយនៃ League ... Read More »

ថៃផ្អាកគម្រោងបើកទីតាំងកម្សាន្តនៅពេលយប់ ដោយខ្លាចឆ្លងកូវីដ-១៩ ជាថ្មី

មជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងកូវីដ-១៩ របស់រដ្ឋាភិបាលថៃ CCSA បានប្រកាសថា បានសម្រេចពន្យារពេលបើកទ្វារទីតាំងកម្សាន្តនៅពេលយប់នៅទូទាំងប្រទេសរហូតដល់ពាក់កណ្តាលខែមករាឆ្នាំ២០២២ ដោយបារម្ភខ្លាចឆ្លងកូវីដ-១៩ ជាថ្មី ។ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ ... Read More »

ឡាវមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ចំណែកថៃមានករណីឆ្លងសរុបជាង២លាននាក់ហើយ

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសឡាវមានសន្ទុះកើនឡើងខ្ពស់ ហើយនៅក្នុងរបាយការណ៍ថ្ងៃទី១២ខែវិច្ឆិកា ឡាវរកឃើញករណីឆ្លងសរុប១,១៩៨នាក់ទៀត នៅទូទាំងប្រទេស និងអ្នកជំងឺម្នាក់បានស្លាប់។ អាជ្ញាធរគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសឡាវបានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,១៩៨នាក់ ដែលត្រូវបានរកឃើញនាអំឡុងពេល២៤ម៉ោងកន្លងទៅនេះ មាន១,១៩៥នាក់ជាករណីឆ្លងក្នុងស្រុក និង៣នាក់ជាករណីនាំចូលពីក្រៅប្រទេស។ ឡាវមានករណីឆ្លងជំងឺ ... Read More »

ទីក្រុងនៅចិនបង្កើនរយៈពេលធ្វើចត្តាឡីស័កដល់ទៅ៥៦ថ្ងៃ

ទីក្រុង Shenyang ប្រទេសចិន បានរឹតបន្តឹងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយរដ្ឋាភិបាលទីក្រុងនេះស្នើដល់ជនបរទេសត្រូវតែធ្វើចត្តាឡីស័ករហូតដល់ទៅ៥៦ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង។ សារព័ត៌មាន New York Times បានផ្សាយថា ជនបរទេសដែលចូលទៅកាន់ទីក្រុង Shenyang ប្រទេសចិន ត្រូវធ្វើចត្តាឡីស័ករយៈពេល២៨ថ្ងៃក្នុងសណ្ឋាគារដែលបានកំណត់ ... Read More »

ម៉ាឡេស៊ីនឹងបើកទ្វារទទួលអ្នកទេសចរនៅដើមខែមករាឆ្នាំ២០២២

ម៉ាឡេស៊ីនឹងបើកទ្វារទទួលអ្នកទេសចរអន្តរជាតិចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២តទៅ ដែលជាសកម្មភាពដំណើរការវិស័យសេដ្ឋកិច្ច ក្រោយការចាក់វ៉ាក់សាំងបានច្រើន។ ម៉ាឡេស៊ីបានចាប់ផ្តើមបើកទ្វារសេដ្ឋកិច្ចមួយផ្នែកនាពេលកន្លងមកថ្មីៗ ក្រោយពីកូវីដ-១៩ មានសញ្ញាថយចុះ និងកម្មវិធីចាក់វ៉ាក់សាំងបានដំណើរការទៅមុខយ៉ាងរលូន។ តាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាលម៉ាឡេស៊ីបង្ហាញឱ្យឃើញថា មានពលរដ្ឋជាង៧៥%ហើយក្នុងចំណោមពលរដ្ឋ៣២លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួន ។ លោក Muhyiddin Yassin ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបានឱ្យដឹងថា ... Read More »

មហាវិទ្យាល័យ Southern California ត្រូវជម្លៀសនិស្សិតជាបន្ទាន់ក្រោយរងការគំរាមវាយប្រហារដោយគ្រាប់បែក

មហាវិទ្យាល័យ Southern California បានស្នើដល់ក្រុមនិស្សិតចាកចេញពីអគារ Grace Ford Salvatori Hall, Sample Hall និង Wallis Annenberg Hall ជាបន្ទាន់ ... Read More »

ធ្លាប់ជាគំរូនៃការទប់ស្កាត់កូវីដ-១៩ អាល្លឺម៉ង់ពេលនេះមានករណីឆ្លងដល់ទៅជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ

អាល្លឺម៉ង់ត្រូវបានគេចាត់ទុកថាជាគំរូនៃការទប់ស្កាត់កូវីដ-១៩នាពេលកន្លងមក។ ប៉ុន្តែនៅពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងខ្ពស់ ដោយមានករណីឆ្លងជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ មូលហេតុនៃការឆ្លងកូវីដ-១៩នៅក្នុងប្រទេសអាល្លឺម៉ង់កើតចេញពីការចាក់វ៉ាក់សាំងបានតិចនៅឡើយ។ តាមសារព័ត៌មាន CNBC បានផ្សាយថា អាល្លឺម៉ង់ស្ថិតនៅក្នុងការឆ្លងកូវីដ-១៩ដំណាក់កាលទី៤ ប្រភេទដែលតា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែទៅត្រជាក់នៅក្នុងប្រទេសនេះ។ កាលពីថ្ងៃទី ១១ខែវិច្ឆិកាគឺជាថ្ងៃទី៤ជាប់គ្នាដែល អាល្លឺម៉ង់ប្រឈមនឹងការឆ្លងកូវីដ-១៩ ... Read More »

ប្រធានាធិបតីអាមេរិក-ចិន នឹងជួបពិភាក្សាគ្នានៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីចិន លោកស៊ីជីនពីង បានកំណត់យកថ្ងៃទី១៥ខែវិច្ឆិកា ដើម្បីជួបពិភាក្សាគ្នាតាមអនឡាញ។ ជំនួបពិភាក្សានោះនឹងផ្តោតទៅលើបញ្ហាវិវាទរវាងប្រទេសទាំងពីរ ក្នុងនោះមានបញ្ហាកូវីដ-១៩ បញ្ហាពាណិជ្ជកម្ម…។ មន្ត្រីអាមេរិកបញ្ជាក់ថា ការជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយមេដឹកនាំចិន ស៊ី ជីនពីង គឺជាវិធីសាស្ត្រល្អបំផុតដើម្បីជួយដល់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ។ គម្រោងជួបពិភាក្សាគ្នាតាមអនឡាញនេះបានឯកភាពគ្នារួចរាល់ហើយ ... Read More »

ព័រទុយហ្គាល់បានត្រឹមស្មើ និងត្រូវការឈ្នះនៅប្រកួតក្រោយដើម្បីមានកៅអីទៅ World Cup នៅកាតា

ទម្រង់​លេង​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​របស់​ក្រុមសាធារណរដ្ឋ​អៀរឡង់​នៅ​តែ​បន្តដែលធ្វើឲ្យក្រុមភ្ញៀវព័រទុយហ្គាល់មិនអាចយកឈ្នះបានក្នុងលទ្ធផល០ទល់០នៃការ​ប្រកួត​ជម្រុះ World Cup ក្នុងពូល A កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកានៅក្នុង​ទីក្រុង Dublin។ Cristiano Ronaldo មានរាត្រីដ៏ខកចិត្តមួយសម្រាប់ព័រទុយហ្គាល់ ដែលបានឃើញ Pepe ត្រូវបានបណ្តេញចេញដោយសារកំហុសប៉ះទង្គិចជាមួយកីឡាករអៀរឡង់នៅនាទីទី៨២។ ជាមួយនឹងក្តីសង្ឃឹមក្នុងវគ្គជម្រុះរបស់សាធារណរដ្ឋអៀរឡង់បានកន្លងផុតទៅហើយ ... Read More »

ប្រទេសចិនដាក់ពង្រាយមន្ត្រីប្រឆាំងអំពើពុករលួយដើម្បីត្រួតពិនិត្យការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

គណៈកម្មាការប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ វិច្ឆិកថា ក្រុមឃ្លាំមើលការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិនបានបង្កើតក្រុមពិសេសមួយដើម្បីត្រួតពិនិត្យកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដើម្បីធានាថា ព្រឹត្តិការណ៍នេះគ្មានការស៊ីសំណូក គ្រឿងញៀន ការរីករាលដាលនៃជំងឺ COVID-19 និងហានិភ័យផ្សេងៗទៀត។ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា លោកចង់ឱ្យព្រឹត្តិការណ៍ Beijing ... Read More »

ក្លិប Aston Villa តែងតាំងលោក Steven Gerrard ជាអ្នកចាត់ការទូទៅថ្មី

ក្លិប Aston Villa បានតែងតាំងលោក Steven Gerrard ជាអ្នកចាត់ការទូទៅក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល៣ឆ្នាំរបស់គាត់នៅក្លិប Rangers ។ អតីតប្រធានក្រុម Liverpool វ័យ៤១ឆ្នាំរូបនេះបានចាកចេញពីម្ចាស់ជើងឯកលីគកំពូលស្កុតឡេនដោយបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់លីគជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំកាលពីរដូវកាលមុន។ លោក Gerrard ... Read More »

ខ្សែបម្រើ Declan Rice ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសារតែកីឡាកររូបនេះមានរបួស។ កីឡាករវ័យ២២ឆ្នាំរូបនេះមិនអាចហ្វឹកហាត់បានទេចាប់តាំងពីការប្រកួតនៅកីឡដ្ឋាន St George’s Park សម្រាប់ការប្រកួតជម្រុះ World Cup ជាមួយអាល់បានី ... Read More »

ថ្ងៃនេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបជាង១លាននាក់ហើយ

វៀតណាមជាប្រទេសដែលគ្រប់គ្រងការឆ្លងកូវីដបានយ៉ាងល្អបំផុតនាពេលកន្លងមក ដោយមានករណីឆ្លងទាបជាងគេទាំងអស់សម្រាប់ប្រទេសក្នុងតំបន់។ ប៉ុន្តែចាប់តាំងពីការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍លើកទី៤ (ចាប់ពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១) មកទល់ពេលនេះវៀតណាមមានករណីឆ្លងកើនឡើងដល់ទៅជាង១លាននាក់ហើយ។ គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប 1.000.897 នាក់ ឈរលំដាប់ទី៣៧ ក្នុងចំណោម ២២៣ប្រទេសនិងដែនដីនៅលើពិភពលោកដែលបានឆ្លងកូវីដ-១៩។ ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅឥណ្ឌា និងស្រីលង្កា ស្លាប់៤១នាក់

ក្រសួងព្យាករណ៍អាកាសធាតុ ស្រីលង្កាបានប្រកាសថា សម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់នៅតំបន់វាលទំនាបក្នុងប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំងនិងបាក់ដី បានសម្លាប់មនុស្ស ២៥នាក់នៅស្រីលង្កា ភាគច្រើនស្លាប់ដោយលង់ទឹក និងមាន៥នាក់ស្លាប់ដោយសារតែការបាក់ដី ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មានអ្នកស្លាប់១៦នាក់នៅក្នុងរដ្ឋ Tamil Nadu ។ ... Read More »

ទីក្រុងប៉េកាំង បិទតំបន់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី១១ខែវិច្ឆិកា រដ្ឋាភិបាលទីក្រុងប៉េកាំងប្រទេសចិន បានស្នើឲ្យបិទទ្វារតំបន់មួយចំនួន ក្នុងនោះមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុត និងតំបន់ប្រជុំជនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានករណីឆ្លងកូវីដ-១៩ នៅក្នុងរដ្ឋធានីប៉េកាំង។ រយៈពេលកន្លងមក ចិនទទួលបានជោគជ័យក្នុងការទប់ស្កាត់កូវីដ-១៩ ដោយសារតែ ការបិទទ្វារបានរហ័ស និងធ្វើតេស្តជាទ្រង់ទ្រាយធំ។ សារព័ត៌មាន AFP ... Read More »

រដ្ឋាភិបាលថ្មីជប៉ុនចង់មានទំនាក់ទំនងកាន់តែប្រសើរជាមួយប្រទេសក្នុងតំបន់

រដ្ឋាភិបាលថ្មីរបស់ជប៉ុនបានផ្តល់អាទិភាពក្នុងការបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយប្រទេសក្នុងតំបន់ ក្នុងនោះមានចិនជាដើម។ នាពេលថ្មីៗនេះក្រោយការឡើងកាន់អំណាចរដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសជប៉ុន បានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន ហើយទន្ទឹមគ្នានេះលោកបានអំពាវនាវឱ្យប្រទេសជិតខាងដ៏ធំរបស់ខ្លួនមួយនេះ បង្ហាញអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់ ... Read More »

អ្នកបើកបររថយន្តសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក៧២នាក់ត្រូវចាប់ខ្លួននៅ Ethiopia

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រកាសថា អ្នកបើកបររថយន្តសម្រាប់កម្មវិធីស្បៀងអាហារពិភពលោកចំនួន៧២នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ភាគខាងជើងប្រទេស Ethiopia ។ នៅពេលនេះអង្គការសហប្រជាជាតិបានទំនាក់ទំនងជាមួយរដ្ឋាភិបាល Ethiopia ដើម្បីស្វែងយល់ពីមូលហេតុដែលឈានដល់ការចាប់ខ្លួនខាងលើ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបញ្ជាក់យ៉ាងច្បាស់ថា អ្នកបើកបររថយន្តឱ្យកម្មវិធី WFPត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Afar ... Read More »