ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

៣ ថ្ងៃជាប់គ្នាពិភពលោកមានករណីឆ្លងកូវីដ-១៩ ជាង ៣លាននាក់ក្នុងមួយថ្ងៃៗ

ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់រយៈពេល៣ថ្ងៃជាប់គ្នា ដោយក្នុងមួយថ្ងៃៗមានករណីឆ្លងជាង ៣លាននាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងរហូតដល់ទៅជាង៣,១លាននាក់ ហើយអាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេ គឺជាង៨សែននាក់ក្នុងពេល២៤ម៉ោង។ តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី១៥ខែមករា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ១៩ ... Read More »

កីឡាករឆ្នើម Andy Murray ផ្តួល Reilly Opelka ឡើងទៅវគ្គផ្តាច់ព្រ័ត្រកម្មវិធី Sydney Tennis Classic

កីឡាករវាយតឺន្នីសឆ្នើម Andy Murray របស់ចក្រភពអង់គ្លេសបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour ជាលើកដំបូងរបស់គាត់ចាប់តាំងពីឆ្នាំ២០១៩ជាមួយនឹងការឈ្នះ៣សិតលើកីឡាករ Reilly Opelka នៅ Sydney Tennis Classic។ កីឡាករ​វ័យ៣៤ឆ្នាំ​រូបនេះ​បាន​វាយបក​២សិត​ដើម្បី​យក​ឈ្នះ​កីឡាករ​អាមេរិក​លំដាប់​ទី២៥ ក្នុងលទ្ធផល ... Read More »

ខ្សែប្រយុទ្ធ Aubameyang របស់ហ្គាបុងខកខានបង្ហាញខ្លួនពេលប៉ះហ្គាណាដោយសារមានបញ្ហាបេះដូង

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានខកខានការប្រកួតពានរង្វាន់ Africa Cup of Nations ឲ្យជម្រើសជាតិហ្គាបុងជាមួយក្រុមហ្គាណាកាលពីថ្ងៃសុក្រ បន្ទាប់ពីការស្គេនបង្ហាញថាមានបញ្ហាបេះដូងបន្ទាប់ពីការឆ្លងជំងឺ Covid-19។ទោះបីជាយ៉ាងណាគ្រូពេទ្យរបស់ក្រុម Arsenal បាននិយាយទៅកាន់គ្រូពេទ្យរបស់ហ្គាបុងថា ... Read More »

ក្រុមកាំភ្លើងធំ Arsenal ស្នើសុំពន្យារពេលការប្រកួតជាមួយ Tottenhamដោយសារកូវីដ-១៩

ក្រុមកាំភ្លើងធំ Arsenal បានស្នើសុំពន្យារពេលការប្រកួត North London Derby នៅថ្ងៃអាទិត្យជាមួយក្រុមមាន់ខ្នាយមាស Tottenham នៅកីឡដ្ឋាន Tottenham Hotspur ដោយសារតែខ្វះកីឡាករដែលមិនលេងបាន។ ក្រុមកាំភ្លើងធំបានឲ្យដឹងថា ពួកគេបានស្ទាក់ស្ទើរដោយសារតែកីឡាកររបួស, ករណីវិជ្ជមាន ... Read More »

ការប្រឈមមុខតានតឹងនៅព្រំដែន ថៃនិងមីយ៉ាន់ម៉ា

កាលពីថ្ងៃទី១៣ខែមករា កម្លាំងទាហានថៃបានបាញ់គ្រាប់បែកផ្សែងចូលទៅកាន់ទឹកដីមីយ៉ាន់ម៉ា ក្រោយពេលមានគ្រាប់បែកជាច្រើនដែលបាញ់ចេញពីប្រទេសមីយ៉ាន់ម៉ាចូលទៅកាន់ភូមិមួយនៅក្នុងខេត្ត Tak ។ សង្គ្រាមវាយប្រហារគ្នារវាងកម្លាំងទាហានមីយ៉ាន់ម៉ា នឹងក្រុមទាហានសម្ពន្ធមិត្តជាតិ Karen (KNU) កាន់តែខ្លាំងឡើងស្ថិតនៅក្នុងខេត្ត Myawaddy ជិតព្រំដែនថៃនិងមីយ៉ាន់ម៉ា ។ កម្លាំងទាហានមីយ៉ាន់ម៉ា បានវាយប្រហារទៅលើក្រុមទាហានប្រឆាំងនៅព្រំដែនដោយអាវុធធុនធ្ងន់ ... Read More »

ប្រទេសចំនួន៨បាត់បង់សិទ្ធិបោះឆ្នោតនៅអង្គការសហប្រជាជាតិ ដោយសារតែជំពាក់បំណុលសមាជិក

អ្នកនាំពាក្យអង្គការសហប្រជាជាតិបានប្រកាសថា មានប្រទេសចំនួន៨ ត្រូវបានដកសិទ្ធិក្នុងការបោះឆ្នោតនៅក្នុងអង្គការសហប្រជាជាតិដោយសារតែមិនទាន់បង់ប្រាក់ដល់អង្គការសហប្រជាជាតិ ។ លោក Paulina Kubiak អ្នកនាំពាក្យអង្គការសហប្រជាជាតិអាណត្តិទី៧៦ បានប្រកាសថា «នៅក្នុងសារលិខិតផ្ញើទៅកាន់មហាសន្និបាត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា ... Read More »

កូរ៉េខាងត្បូងប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រភាគខាងកើត

កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី១៤ខែមករាបានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេស។ នេះជាការបាញ់លើកទីពីរហើយក្នុងរយៈពេល១សប្តាហ៍ ។ តាមសារព័ត៌មាន TTXVN បានផ្សាយថា គណៈទីបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូងបានប្រកាសពីករណីបាញ់ប្រហារកូរ៉េខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមនោះឡើយ។ សកម្មភាពថ្មីបំផុតរបស់កូរ៉េខាងជើង កើតឡើងក្រោយប៉ុន្មានថ្ងៃដែលប្រធានាធិបតីអាមេរិកចូ បៃឌិនអនុម័តដាក់ទណ្ឌកម្មទៅលើពលរដ្ឋកូរ៉េខាងជើង៦រូបដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធបរមាណូល្បឿនលឿន ។ កន្លងមកថ្មីៗ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលពីរលើកនៅថ្ងៃទី៥និងថ្ងៃទី១១ខែមករា ... Read More »

ជប៉ុនអាចនឹងបើកទ្វារសម្រាប់និស្សិតក្រៅប្រទេសចូលមកសិក្សា

រដ្ឋាភិបាលជប៉ុនកំពុងតែពិចារណាក្នុងការអនុញ្ញាតឱ្យក្រុមនិស្សិតបរទេសចូលមកសិក្សានៅក្នុងប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះហាមប្រាមពលរដ្ឋបរទេសចូលក្នុងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ គម្រោងខាងលើរបស់រដ្ឋាភិបាលជប៉ុន គឺអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍តាមកម្មវិធីសិក្សាតាមសាលានៅបណ្តាខេត្តនៃប្រទេសជប៉ុន។ ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Matsuno Hirokazu បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យឱ្យនិស្សិតវិលត្រឡប់មកសិក្សានៅក្នុងប្រទេសជប៉ុនវិញ។ ជប៉ុនបានរឹតត្បិតព្រំដែនអាកាស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។ ក្រុមនិស្សិតជាច្រើនបានអាក់ខានទៅសិក្សានៅក្នុងប្រទេសជប៉ុនដែលជាហេតុធ្វើឱ្យបាត់បង់បញ្ញវន្តជាច្រើននាពេលអនាគត។ គិតត្រឹមខែឧសភា ... Read More »

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​បារាំង Kingsley Coman ​បន្ត​កុងត្រា​ជាមួយ Bayern Munich ដល់​ឆ្នាំ២០២៧

ខ្សែបម្រើស្លាបសញ្ជាតិបារាំង Kingsley Coman បានចុះកិច្ចសន្យាបន្តជាមួយក្លិប Bayern Munich ដោយរក្សារូបគេនៅក្លិប Bundesligaរហូតដល់ឆ្នាំ២០២៧។ កិច្ចសន្យា​របស់​កីឡាករ​វ័យ២៥ឆ្នាំ​ត្រូវ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ២០២៣។ កីឡាករ Kingsley Coman បានចូលរួមជាមួយ Bayern ... Read More »

កាំជ្រួចមីស៊ីល៣គ្រឿងវាយប្រហារស្ថានទូតអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់

មានពលរដ្ឋពីរនាក់រងរបួសក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីល សំដៅទៅលើស្ថានទូតអាមេរិក ស្ថិតនៅតំបន់បៃតងក្នុងរដ្ឋធានីបាដាដ ប្រទេសអុីរ៉ាក់។ ការវាយប្រហារដោយប្រើប្រាស់កាំជ្រួចមីស៊ីលដល់ទៅ៤គ្រាប់ ក្នុងនោះមានមួយគ្រាប់ធ្លាក់ក្បែរសាលារៀននៅជិតនោះ។ សារព័ត៌មាន AP បានផ្សាយថាមន្ត្រីទាហានអុីរ៉ាក់ដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មានកាំជ្រួចមីស៊ីលដល់ទៅ៣ដើមធ្លាក់នៅក្នុង បរិវេណស្ថានទូតអាមេរិក។ ក្រៅពីនេះនៅមានមីស៊ីលមួយគ្រាប់ទៀតធ្លាក់នៅសាលារៀនក្បែរនោះ។ មានស្ត្រីម្នាក់និងក្មេងស្រីម្នាក់រងរបួសក្នុងការវាយប្រហារនោះ។ កម្លាំងទាហានអុីរ៉ាក់បានលើកឡើងថា មីស៊ីលខាងលើបានបាញ់ចេញពីតំបន់ ... Read More »

ថៃត្រៀមយកប្រាក់ពីអ្នកទេសចរចំនួន៣០០បាតក្នុងមនុស្សម្នាក់

ចាប់ពីខែមេសា ឆ្នាំ២០២២ទៅ អ្នកទេសចរបទេស មានទាំងប្រទេសក្នុងតំបន់អាស៊ានផងដែលចូលទៅធ្វើទស្សនកិច្ចប្រទេសថៃ នឹងត្រូវបង់ប្រាក់ពេលចូលក្នុងទឹកដីថៃ ក្នុងម្នាក់៣០០បាត (ប្រមាណ១០ដុល្លារអាមេរិក)។ រដ្ឋាភិបាលថៃបានលើកឡើងថា ការយកប្រាក់ខាងលើ គឺដើម្បីអភិវឌ្ឍជួសជុលទីតាំងទេសចរណ៍ ក៏ដូចជាផ្តល់កាធានារ៉ាប់រ៉ងស្តីពីគ្រោះថ្នាក់ ដល់អ្នកទេសចរដែលចូលមកប្រទេសថៃ។ បើទោះបីទឹកប្រាក់ខាងលើនេះមិនច្រើន តែសមាគម និងបណ្តាក្រុមហ៊ុនទេសចរណ៍ថៃយល់ឃើញថា ... Read More »

អតីតខ្សែការពារ Galatasaray និងជាជម្រើជាតិទួរគី Ahmet Calikទទួលមរណភាពក្នុងវ័យ២៧ឆ្នាំ

អតីតខ្សែការពារជម្រើសជាតិទួរគី កីឡាករ Ahmet Calik បានទទួលមរណភាពក្នុងវ័យ២៧ឆ្នាំ។ Calik ដែលកំពុងលេងឱ្យក្រុម Konyaspor របស់ទួរគី Super Lig និងបានចំណាយពេល៣ឆ្នាំជាមួយក្រុម Galatasaray បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃពុធ។ ក្លិប​បាន​បង្ហោះ​លើ ... Read More »

ក្លិប Man City ប្រកាសពីប្រាក់​ចំណូលក្នុង​រដូវកាល២០២០-២០២១ ទោះបី​មាន​ឥទ្ធិពល​កូវីដ-១៩ក៏ដោយ

ម្ចាស់ជើងឯក Premier League ក្លិប Manchester City បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាសម្រាប់រដូវកាល ២០២០-២០២១ ខណៈដែលក្លិបនេះបានត្រឡប់មករកប្រាក់ចំណេញវិញ បើទោះបីជាលេងយុទ្ធនាការភាគច្រើនដោយគ្មានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន និងដោយសារជំងឺរាតត្បាត COVID-19 ក៏ដោយ។ ក្លិបនេះធ្លាប់បានរាយការណ៍ពីការខាតបង់ប្រាក់សុទ្ធចំនួន១២៦លានផោនសម្រាប់រដូវកាល ២០១៩-២០២០ ... Read More »

រកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅទីក្រុងកំពង់ផែធំទីពីររបស់ចិន

រកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងដោយមិនមានរោគសញ្ញា បន្ទាប់ពីត្រឡប់មកពីសាកលវិទ្យាល័យមួយនៅជិតទីក្រុង Tianjin ដែលជាកន្លែងយ៉ាងហោចណាស់ក៏មានការឆ្លងមេរោគអូមីក្រុងចំនួន១៣៧ករណី គិតត្រឹមថ្ងៃទី១២ខែមករានោះ។ក្រោយការរកឃើញនៅទីក្រុង Dalian ដែលជាទីក្រុងកំពង់ផែធំទីពីរមានប្រជាជនចំនួន៧លាននាក់ ។ សារព័ត៌មានBloomberg ដែលបានផ្សាយនៅថ្ងៃទី១៣ខែមករាបញ្ជាក់ថា គឺជាការរកឃើញករណីឆ្លងកូវីដ-១៩ម្នាក់ប្រភេទអូមីក្រុង។ ទីក្រុង Dalian ក៏បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួនពីរនាក់ផ្សេងទៀតតែមិនទាន់ដឹងជាប្រភេទណាឡើយ ... Read More »

ហ្វីលីពីនអនុវត្តយុទ្ធសាស្ត្រ «អ្នកមិនចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យជិះរថយន្ត»

ក្រសួងចរាចរណ៍ដឹកជញ្ជូន ហ្វីលីពីន កាលពីថ្ងៃទី១២ខែមករា បានប្រកាសពីគោលនយោបាយ «អ្នកមិនចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យធ្វើដំណើរតាមរថយន្តនោះឡើយ» ស្ថិតនៅក្នុងទីក្រុងម៉ានីល ជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ។ តាមច្បាប់ថ្មីអ្នកដំណើរមិនទាន់ចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនោះឡើយ ខណៈដែលករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ អ្នកបើកបររថយន្តក្រុង អាកាសចរណ៍ និងកប៉ាល់នៅដែនសមុទ្រ ... Read More »

អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក ស្នើត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយរុស្សុី

លោកស្រី Evelyn Farkas អតីតជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានលើកឡើងថា អាមេរិកគួរតែត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី ។ ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែជ្រៀតជ្រែកដោយយោធា ប្រសិនបើទីក្រុងមូស្គូវាយប្រហារឈ្លានពានអ៊ុយក្រែននោះ។ លោកស្រី Evelyn Farkas ជាជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការរុស្ស៊ី អ៊ុយក្រែន និងអាស៊ី ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ៣,៤លាននាក់ ក្នុងរយៈពេល២៤ម៉ោង

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ៣,៤លាននាក់ ។ ប្រទេសជាច្រើនបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ខ្ពសបំផុតមិនធ្លាប់មានពីមុនមក។ ចាប់តាំងពីអូមីក្រុងផ្ទុះឡើងនៅលើពិភពលោក តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២១ មកទល់ពេលនេះ វីរុសនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយបានជំនួសតំណែងវីរុសប្រភេទដែលតា គ្រប់គ្រងការឆ្លងនៅលើពិភពលោក។ នេះជាលើកដំបូងចាប់តាំងពីផ្ទុះកូវីដ-១៩មក ពិភពលោកមានករណីឆ្លងជាង៣លាននាក់ក្នុងមួយថ្ងៃ ... Read More »

អាមេរិកចោទប្រកាន់រុស្ស៊ីថាបានផ្តល់បច្ចេកវិទ្យាសម្រាប់កម្មវិធីកាំជ្រួចមីស៊ីលដល់កូរ៉េខាងជើង

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកថា ក្រុមហ៊ុនរបស់រុស្ស៊ី Parsek ស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក ដោយសារតែក្រុមហ៊ុននេះបានផ្តល់បច្ចេកវិទ្យាមីស៊ីលល្បឿនលឿនដល់កូរ៉េខាងជើង។ លោក Antony Blinkenបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៦-២០២១ ពលរដ្ឋកូរ៉េខាងជើងឈ្មោះ O ... Read More »

ខ្សែការពារ Lucas Digne របស់ Everton ផ្លាស់ទៅ Aston Villa ក្នុងកិច្ចព្រមព្រៀង២៥លានផោន

ក្លិប Aston Villa បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ២៥លានផោនសម្រាប់ទិញខ្សែការពារ Lucas Digne របស់ Everton ហើយការពិភាក្សាគឺស្ថិតក្នុងដំណាក់កាលល្អប្រសើរ។ ក្នុង​ការ​អភិវឌ្ឍ​ដាច់​ដោយ​ឡែកមួយទៀតគឺ Everton បាន​ចាប់អារម្មណ៍​ខ្សែ​បម្រើ​ស្លាប Anwar El Ghazi ... Read More »

អាមេរិកសន្យាផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន៣០៨លានដុល្លារក្នុងឆ្នាំ២០២២

រដ្ឋាភិបាលអាមេរិកបានសន្យាផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់បន្ថែមដល់អាហ្វហ្គានីស្ថាន ចំនួន៣០៨លានដុល្លារក្នុងឆ្នាំ២០២២ ។ នេះជាផ្នែកមួយក្នុងកញ្ចប់ជំនួយដំបូងរបស់អាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថានក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ដើម្បីបញ្ចៀសសោកនាដកម្មកើតឡើង។ នៅក្នុងសេចក្តីប្រកាស អង្គការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឱ្យដឹងថា ទឹកប្រាក់៣០៨ លានដុល្លារគឺសម្រាប់ជំនួយស្បៀងអាហារ និងអាហារូបត្ថម្ភដល់អ្នកងាយរងគ្រោះ។ ជាមួយគ្នានេះនឹងជួយដល់វិស័យសុខាភិបាលប្រទេសនេះផងដែរ ។ តាមគម្រោង ... Read More »

WHO ព្រមានថា អូមីក្រុងពិតជាគ្រោះថ្នាក់សម្រាប់អ្នកមិនចាក់វ៉ាក់សាំង

អង្គការសុខភាពពិភពលោក WHO បានព្រមានជាថ្មីថា វីរុសបំប្លែងថ្មីអូមីក្រុងពិតជាគ្រោះថ្នាក់សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ អង្គការ WHO បានបញ្ជាក់ថា អ្នកដែលមិនចាក់វ៉ាក់សាំង និងមើលស្រាលកូវីដ-១៩ គឺជាកំហុសឆ្គងយ៉ាងធំធេង។ ការព្រមានខាងលើរបស់អង្គការសុខភាពពិភពលោក គឺកើតឡើងក្នុងពេលដែលពិភពលោកកំពុងមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ១៥លាននាក់ក្នុងមួយសប្តាហ៍ គឺជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានគិតក្នុងមួយសប្តាហ៍ៗ។ ... Read More »

Chelsea ទម្លាក់ Tottenham ឡើងវគ្គផ្តាច់ព្រ័ត្រ League Cup

ក្រុមតោខៀវ Chelsea បាន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ខណៈ​ពួក​គេ​បាន​បញ្ចប់​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​យ៉ាង​ស្រួល​លើ​ក្រុម Tottenham ។ Spurs បានបរាជ័យក្រោមថ្វីជើង Chelsea ២​គ្រាប់​ក្នុង​ជើង​ទី១ ហើយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Antonio Rudiger ... Read More »

Real Madrid ផ្តួលគូប្រជែង Barcelona ឡើងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup

ក្រុមស្តេចស Real Madrid បានឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Spanish Super Cup បន្ទាប់ពីយកឈ្នះគូប្រជែង Barcelona ក្នុងម៉ោងបន្ថែមលទ្ធផល៣ទល់២។ កីឡាករ Federico Valverde របស់ក្រុម Real Madrid ... Read More »

Sanchez ស៊ុត​បញ្ចូល​ទីម៉ោងបន្ថែមជួយ Inter ផ្តួល Juventus លើកពានItalian Super Cup

ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លិប Inter Milan បានស៊ុតបញ្ចូលទីនៅនាទីចុងក្រោយនៃម៉ោងបន្ថែម ដើម្បីដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Juventus ក្នុងការប្រកួតពានរង្វាន់ Italian Super Cup ... Read More »

អឺរ៉ុប កាណាដា ពិន័យជាប្រាក់យ៉ាងច្រើនដល់អ្នកមិនចាក់វ៉ាក់សាំង

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប និង កាណាដា បានអនុវត្តការពិន័យជាប្រាក់ដល់អ្នកដែលមិនព្រមចាក់វ៉ាក់សាំង។ នៅខេត្ត Quebec ប្រទេសកាណាដា នឹងពិន័យដល់ពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅដែលមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ អភិបាលខេត្ត Quebec លោក Francois Legault ... Read More »

ឆ្នាំ២០២២ មានការបោះឆ្នោតចំនួន១០ដែលចាប់អារម្មណ៍បំផុតនៅលើពិភពលោក

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក ការបោះឆ្នោតនៅបារាំង អូស្ត្រាលី កូរ៉េខាងត្បូង ប្រេស៊ីល ហ្វីលីពីន…គឺស្ថិតនៅក្នុងការការបោះឆ្នោតដែលចាប់អារម្មណ៍បំផុតលើពិភពលោកក្នុងឆ្នាំ ២០២២នេះ។ ការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២២ គឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដើម្បីជ្រើសរើសតំណាងរាស្ត្រក្នុងរដ្ឋសភានិងព្រឹទ្ធសភា។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិតែងតែមិននាំផលល្អឡើយដល់គណបក្សកាន់អំណាច ពិសេសនៅក្នុងរដ្ឋសភា។ ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមក គណបក្សរបស់គណបក្សកាន់អំណាចតែងតែធ្វើឱ្យបាត់បង់ ... Read More »

៣ប្រទេសក្នុងតំបន់អាស៊ីស្ថិតនៅកំពូលតារាងលិខិតឆ្លងដែលមានឥទ្ធិពលបំផុតលើពិភពលោក

តាមតួលេខរបស់ក្រុមហ៊ុន Henley & Partners ដែលមានទីតាំងនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស បានបញ្ជាក់ថា ដោយសារតែកូវីដ-១៩ ការធ្វើដំណើរចុះឡើងរវាងបណ្តាប្រទេសកាន់តែតិចទៅៗ ។ ក្រុមហ៊ុន Henley & Partnersបានប្រកាសនៅថ្ងៃទី១២ខែមករាថា ពលរដ្ឋជប៉ុន ... Read More »

អំពើហិង្សានៅកាហ្សាក់ស្ថាន ខាតបង់សេដ្ឋកិច្ចចាប់ពី២-៣ពាន់លានដុល្លារ

តាមការវាយតម្លៃជាបឋមរបស់រដ្ឋាភិបាលកាហ្សាក់ស្ថានបានឱ្យដឹងថា ការខាតបង់សេដ្ឋកិច្ចដោយបាតុកម្មហិង្សានៅក្នុងប្រទេសនេះនាពេលកន្លងមក គិតជាទឹកប្រាក់មានចាប់ពី២-៣ពាន់លានដុល្លារ។ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក Charles Michel ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym Tokayev បានលើកឡើងថា អំពើហិង្សាដែលបានកើតឡើងនៅក្នុងប្រទេសនេះគឺជាសកម្មភាពឈ្លានពានមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីប្រទេសទទួលបានឯករាជ្យមកទល់ពេលនេះ។ សកម្មភាពបង្កហិង្សាបង្កើតឡើងដោយក្រុមភេរវកម្ម បណ្តាលឱ្យមនុស្សជាច្រើនស្លាប់និងរបួស ... Read More »

Bayern Munich គឺជាក្លិបជើងឯកនៅលីគកំពូលអឺរ៉ុបតែមួយគត់ដែលរកប្រាក់ចំណេញក្នុងរដូវកាល២០២០-២០២១

របាយការណ៍មួយបានបង្ហាញឱ្យដឹងថា Bayern Munich គឺជាក្លិបជើងឯកតែមួយគត់ពីលីគកំពូលទាំង៨របស់អឺរ៉ុបដែលរកប្រាក់ចំណេញក្នុងរដូវកាលឆ្នាំ ២០២០-២០២១ ខណៈដែលជំងឺរាតត្បាតកូវីដ-១៩បានវាយប្រហារបាល់ទាត់នៅតំបន់អឺរ៉ុប។ របាយការណ៍នេះត្រូវបានបង្ហាញដោយ KPMG Football Benchmark ដែលបានវិភាគហិរញ្ញវត្ថុរបស់ម្ចាស់ជើងឯកនៃប្រទេសអង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់, អុីតាលី, បារាំង, ... Read More »

នីហ្សេរីយ៉ាទទួលបានជ័យជម្នះលើម្ចាស់ផ្ទះជើងឯក៧សម័យកាលអេហ្ស៊ីបថ្ងៃដំបូងក្នុងវគ្គជម្រុះតាមពូលពានរង្វាន់ Africa Cup of Nations

ក្រុមជម្រើសជាតិនីហ្សេរីយ៉ាបានទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Africa Cup of Nations ក្នុងលទ្ធផល១ទល់០ទៅលើក្រុមខ្លាំងអេហ្ស៊ីបដែលជាអតីតម្ចាស់ជើងឯកពានរង្វាន់នេះ៧សម័យកាលមកហើយ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ កីឡាករ Kelechi Iheanacho ជាអ្នករកបានគ្រាប់បាល់១គ្រាប់ដែលជាគ្រាប់ជ័យជម្នះយ៉ាងងាយស្រួលក្នុងការប្រកួត Africa Cup ... Read More »