ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក មានបុគ្គលិកជាង៣ពាន់នាក់ឆ្លងកូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍ United Airline បានលុបជើងហោះហើរដល់ទៅ១៤៩ជើង ស្មើនឹង៧%នៃជើងហោះហើរសរុបនៅថ្ងៃទី១១ខែមករាឆ្នាំ២០២២ ។ ការលុបជើងហោះហើរនេះដោយសារតែបុគ្គលិករហូតដល់ទៅ ៤% (ប្រមាណ៣០០០នាក់) ក្នុងចំណោមបុគ្គលិកទាំងអសនៅក្នុងក្រុមហ៊ុននេះបានឆ្លងកូវីដ-១៩ ប៉ុន្តែករណីឆ្លងស្ថិតនៅក្នុងកម្រិតស្រាល មិនទាន់មានអ្នកណាម្នាក់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។ អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍ United ... Read More »

តារាវាយតឺន្នីសលេខ១ពិភពលោក Djokovic មានសេរីភាពក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែការគំរាមកំហែងនៃការនិរទេសនៅតែមាន

កីឡាករលំដាប់ពិភពលោក Novak Djokovic ត្រូវបានមន្ត្រីអន្តោប្រវេសន៍អនុញ្ញាតឲ្យនៅខាងក្រៅការឃុំឃាំងនៅក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីគាត់បានឃាត់ជិតមួយសប្តាហ៍ពីការធ្វើដំណើរចូលទៅក្នុងប្រទេសនេះ ហើយមានការខឹងសម្បារជាអន្តរជាតិជុំវិញស្ថានភាពនៃការចាក់វ៉ាក់សាំង COVID-19 របស់គាត់។ ទោះជាយ៉ាងណាក៏ដោយ កីឡាករលំដាប់លេខ១ពិភពលោកនៅតែប្រឈមមុខនឹងការគំរាមកំហែងនៃការឃុំខ្លួនដោយរដ្ឋាភិបាលសហព័ន្ធជាលើកទី២ ហើយត្រូវបាននិរទេសបើទោះបីជាសាលក្រមកាលពីថ្ងៃចន្ទបានរារាំងការសម្រេចចិត្តរបស់រដ្ឋាភិបាលមុននេះក៏ដោយដើម្បីលុបចោលទិដ្ឋាការរបស់គាត់។ Djokovic បានត្រឡប់មកហ្វឹកហាត់វិញប៉ុន្មានម៉ោងបន្ទាប់ពីបានឈ្នះការនៅតុលាការនោះ ដោយអរគុណចៅក្រមដែលបានដោះលែងគាត់ពីការឃុំឃាំងអន្តោប្រវេសន៍ ហើយគាត់និយាយថា គាត់នៅតែផ្តោតលើការព្យាយាមឈ្នះជើងឯកកីឡាវាយតឺន្នីសជាលើកទី២១ក្នុងកម្មវិធី ... Read More »

កូរ៉េខាងជើងប្រកាសសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង១០ដងដោយជោគជ័យ

កូរ៉េខាងជើងបានប្រកាសថា ប្រទេសនេះបានសាកល្បងមីស៊ីលល្បឿនលឿនដោយជោគជ័យ ក្រោមការតាមដានរបស់ប្រមុខដឹកនាំ គីម ជុងអ៊ុន។ កម្លាំងទាហានកូរ៉េខាងត្បូងបានវាយតម្លៃថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងមានល្បឿនលឿនជាងសំឡេងដល់ទៅ១០ដង( Mach 10)។ សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ករណីបាញ់សាកល្បងមីស៊ីល គឺដើម្បីត្រួតពិនិត្យពីលក្ខណៈទូទៅនៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងដែលប្រទេសនេះបានអភិវឌ្ឍន៍។ មីស៊ីលខាងលើអាចវាយប្រហារគោលដៅនៅចម្ងាយ ... Read More »

គ្រូបង្វឹកក្លិប Newcastle កំណត់គោលដៅចុះហត្ថលេខាយកកីឡាករ៥រូបបន្ថែមទៀតសម្រាប់ក្នុងខែមករា

ការធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ FA Cup របស់ Newcastle United ក្រោមថ្វីជើងក្រុម Cambridge United កាលពីថ្ងៃសៅរ៍សប្តាហ៍មុននឹងក្លាយជាសញ្ញាដ៏អាក្រក់មួយក្នុងរដូវកាលរបស់ក្លិប ប៉ុន្តែគ្រូបង្វឹកក្រុម Newcastle លោក Eddie Howe ... Read More »

អង្គការសហប្រជាជាតិអំពាវនាវឱ្យផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថានមានទឹកប្រាក់៥ពាន់លានដុល្លារ

អង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយបរិច្ចាគប្រាក់សម្រាប់សកម្មភាពមនុស្សធម៌ដល់ប្រទេសអាហ្វហ្គានីស្ថានមានទឹកប្រាក់ ៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ ដើម្បីទប់ស្កាត់សោកនាដកម្ម និងជួយដល់ប្រទេសនេះមានអនាគតភ្លឺស្វាង បន្ទាប់ពីរងការបំផ្លាញរយៈពេល ២ទសវត្សរ៍កន្លងមកដោយសារសង្គ្រាម។ នៅថ្ងៃទី១១ខែមករា អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៌ លោក Martin Griffiths បានបញ្ជាក់ថា អាហ្វហ្គានីស្ថានកំពុងប្រឈមនឹងបញ្ហាមនុស្សធម៌យ៉ាងខ្លាំង ហើយសហគមន៍អន្តរជាតិគួរតែបរិច្ចាគដើម្បីទប់ស្កាត់គ្រោះអត់ឃ្លាននៅក្នុងប្រទេសនេះ ... Read More »

ស្ថានភាពកាហ្សាក់ស្ថាន៖ មនុស្សជិត១ម៉ឺននាក់ត្រូវបានចាប់ខ្លួន ប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ត្រីថ្មី CSTOដកទាហានចេញ

នៅថ្ងៃទី១១ខែមករានេះ ក្រសួងមហាផ្ទៃកាហ្សាក់ស្ថានបានប្រកាសថា កម្លាំងទាហានប្រទេសនេះបានចាប់ខ្លួនមនុស្សជាង ៩.៩០០នាក់ពាក់ព័ន្ធនឹងអំពើហិង្សាកាលពីសប្តាហ៍កន្លងមក។ ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំសភាកាហ្សាក់ស្ថាន ប្រធានាធិបតី Kassym-Jomart Tokayev បានតែងតាំងលោក Alikhan Smailov អាយុ៤៩ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីថ្មី ក្នុងប្រទេសនេះ ... Read More »

ប្រធានសភាអឺរ៉ុបលោក David Sassoli បានទទួលមរណភាព

ប្រធានរដ្ឋសភាអឺរ៉ុបលោក David Sassoli បានទទួលមរណភាពនៅក្នុងប្រទេសអុីតាលី នៅវេលាម៉ោង១និង១៥នាទីថ្ងៃទី១១ខែមករា ក្នុងតំបន់ Aviano ប្រទេសអុីតាលី (ពេលវេលាក្នុងតំបន់)។ កាលពីថ្ងៃទី១០ ខែមករា លោក Robert Cuillo អ្នកនាំពាក្យរដ្ឋសភាអឺរ៉ុបបានឱ្យដឹងថា ... Read More »

Brighton នឹងមិនទទួលយកតម្លៃខ្លួនតិចជាង៥០លានផោនសម្រាប់ខ្សែបម្រើ Bissouma ចំពោះក្លិបណាដែលចាប់អារម្មណ៍នោះទេ

ថ្វីបើក្រុម Brighton ចាប់ផ្តើមរដូវកាលនៅ Premier League ដ៏ពិសេសក៏ដោយក្លិបកំពុងប្រឈមមុខនឹងទីផ្សារដោះដូរកីឡាករដ៏លំបាកក្នុងខែមករា ដោយសារការចាប់អារម្មណ៍លើខ្សែបម្រើល្អបំផុតរបស់ពួកគេគឺកីឡាករ Yves Bissouma ប៉ុន្តែក្លិបនឹងមិនទទួលយកការផ្តល់ជូនតម្លៃខ្លួនទាបជាង៥០លានផោនក្នុងខែនេះទេ សម្រាប់ក្លិបណាដែលចង់បានរូបគាត់។ ក្លិប Aston Villa បានចាប់អារម្មណ៍លើកីឡាករវ័យ២៥ឆ្នាំរូបនេះ ... Read More »

ក្រុមហ៊ុនផលិតយន្តហោះ Airbus នាំមុខBoeing ៣ឆ្នាំជាប់គ្នាពីការលក់យន្តហោះ

ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus នៅតែបន្តឈរលំដាប់លេខ១ ពីប្រាក់ចំណូលលក់យន្តហោះ៣ឆ្នាំជាប់គ្នា ក្រោយពេលក្រុមហ៊ុននេះសម្រេចបានគោលដៅលក់យន្តហោះដល់ទៅ៦០០គ្រឿងនៅក្នុងឆ្នាំ ២០២១ នាំមុខយ៉ាងឆ្ងាយពីគូប្រជែងគឺក្រុមហ៊ុន Boeing របស់អាមេរិក។ បើទោះបីបែបនេះក្តី តែក្រុមហ៊ុន ផលិតយន្តហោះAirbus មានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២ ខណៈវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោក។ តាមប្រភពព័ត៌មានពី ... Read More »

អាមេរិកអនុញ្ញាតឱ្យបុគ្គលិកវិជ្ជមានកូវីដ-១៩ទៅធ្វើការធម្មតា

បណ្តាមន្ទីរពេទ្យនៅអាមេរិកបានអនុញ្ញាតឱ្យបុគ្គលិកដែលឆ្លងកូវីដ-១៩ មានអាការៈស្រាលទៅធ្វើការជាធម្មតា ដើម្បីទប់ទល់នឹងការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុងកាន់តែកើនឡើងខ្ពស់នៅអាមេរិក។ កាលពីចុងសប្តាហ៍កន្លងមក មន្ទីរសុខាភិបាលសាធារណរដ្ឋកាលី ហ្វ័រនីញ៉ា បានប្រកាសថា បុគ្គលិកដែលវិជ្ជមានកូវិដ-១៩ មិនមានអាការៈ គឺអាចបន្តធ្វើការងារបានជាធម្មតា ។ មន្ទីរសុខាភិបាលបានលើកឡើងថា គោលនយោបាយថ្មី គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុងជាទ្រង់ទ្រាយធំ ។ ... Read More »

កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលសាជាថ្មី

កូរ៉េខាងត្បូង និងជប៉ុន នៅព្រឹកថ្ងៃទី១១ខែមករា បានប្រកាសថាកូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលជាថ្មី។ នេះជាលើកទីពីរហើយ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីល។ កម្លាំងទាហានកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រ ស្ថិតនៅតំបន់ភាគខាងកើតប្រទេសនេះ។ ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងការពារដែនសមុទ្រជប៉ុនក៏បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅព្រឹកថ្ងៃទី ១១ខែមករា ។ កាលពីថ្ងៃទី៦ ... Read More »

កម្លាំងទាហានរុស្ស៊ីបោសសម្អាតក្រុមឧទ្ទាមនៅកាហ្សាក់ស្ថាន ដោយប្រើពេលតែមួយម៉ោងប៉ុណ្ណោះ

ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះកម្លាំងទាហានរុស្ស៊ីបានបោសសម្អាតបណ្តេញក្រុមជ្រុលនិយមដែលបានព្យាយាមគ្រប់គ្រងទីតាំងយោធានៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ។ ក្នុងរយៈពេលមិនដល់មួយម៉ោងផងកម្លាំងទាហានរុស្ស៊ីដែលបានបញ្ជូនទៅជួយដល់ប្រទេសកាហ្សាក់ស្ថានបានបណ្តេញក្រុមឧទ្ទាម ដោយបានចាប់ខ្លួននិងបាញ់សម្លាប់ជាច្រើននាក់ ខណៈដែលក្រុមឧទ្ទាមទាំងនោះព្យាយាមតទល់ជាមួយកម្លាំងទាហានរុស្ស៊ី។ ក្រុមជ្រុលនិយមនៅក្នុងប្រទេសនេះបានព្យាយាមដណ្តើមគ្រប់គ្រងឃ្លាំងអាវុធ ទីតាំងយោធា ដើម្បីប្រើប្រាស់សម្រាប់ការវាយប្រហារទៅលើកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ ប៉ុន្តែកម្លាំងទាហានបានទៅជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ។ សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសកាហ្សាក់ស្ថានដែលជាអតីតសហភាពសូវៀតទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក ប៉ុន្តែទទួលបានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ។ កាលពីថ្ងៃទី១០ខែមករា ចិនបានប្រកាសគាំទ្រប្រទេសរុស្ស៊ីក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិសុខចូលទៅកាន់ប្រទេសកាហ្សាក់ស្ថាន ... Read More »

Man Utd ឈាន​ទៅ​ជុំ​ទី​៤ FA Cup ខណៈ Aston Villa ស៊ុតចូល២​គ្រាប់តែអាជ្ញាកណ្តាលឆែក VAR មិនឲ្យ

ក្រុម Manchester United បានកក់កៅអីឡើងជុំទី៤នៃការប្រកួត FA Cup ជាមួយក្រុម Middlesbrough ខណៈដែលកីឡាករក្រុមបិសាចក្រហមបានតែតបាល់បញ្ចូលទីនៅនាទីទី៨ដោយខ្សែបម្រើ Scott McTominay បង្ហាញឱ្យឃើញជ័យជម្នះគ្រប់គ្រាន់ដើម្បីផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ... Read More »

ខ្សែបម្រើ Aminata Diallo របស់ក្លិប Paris St-Germain ត្រឡប់មកវិញបន្ទាប់ពីការចាប់ខ្លួនជុំវិញការវាយប្រហារលើមិត្តរួមក្រុម

កីឡាការិនី Aminata Diallo របស់ក្លិប Paris St-Germain បានត្រឡប់មកធ្វើសកម្មភាពវិញកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានសម្រាករយៈពេល២ខែបន្ទាប់ពីការចាប់ខ្លួនរបស់នាងជុំវិញការវាយប្រហារលើមិត្តរួមក្រុម KheiraHamraoui ។ Diallo មានវ័យ២៦ឆ្នាំត្រូវបានដោះលែងដោយមិនមានការចោទប្រកាន់ដោយប៉ូលិសបារាំងកាលពីខែធ្នូ ហើយបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញពី “ភាពគ្មានទោសពៃរ៍ទាំងស្រុង” របស់នាង។ ... Read More »

លោក Thomas Tuchel សារភាពថា Chelsea បើកចំហចំពោះការចាកចេញរបស់ Ross Barkley

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានលើកឡើងថា ខ្សែបម្រើ Ross Barkley អាចត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លិបក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករានេះ។ ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសរបស់ Barkley មិនសូវបានបង្ហាញខ្លួនតាំងពីដើមខែវិច្ឆិកា ដោយទទួលបានត្រឹមតែ១៥១នាទីនៃការប្រកួត Premier ... Read More »

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមថយចុះ ដោយពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន

នៅថ្ងៃទី១០ ខែមករានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ មានរហូតដល់ទៅ៨៩.៨៤២នាក់។ ចំណែកករណីឆ្លងថ្មីវីញបានថយចុះជាងមួយថ្ងៃមុន។ ក្រសូងសុខាភិបាលវៀតណាម បានប្រកាសថា គិតត្រឹមម៉ោង១៦ថ្ងៃទី៩ខែមករាដល់ ម៉ោង១៦ថ្ងៃទី១០ ខែមករា បានរកឃើញករណីឆ្លងកូវីដ-១៩សរុប ១៤.៨១៨ ... Read More »

ចិន៖ ករណីឆ្លងកូវីដ-១៩ អូមីក្រុង នៅទីក្រុង Tianjin បានឆ្លងរាលដាលដល់ទីក្រុងផ្សេងទៀត

យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ដែរនៅ តំបន់ Anyang ក្នុងខេត្ត Henan ប្រទេសចិន ក្រោយ ពីបានរកឃើញវិជ្ជមានវីរុសបំប្លែងថ្មីអូមីក្រុង ។ ករណីឆ្លងពីរនាក់ខាងលើ គឺមានប្រភពមកពីទីក្រុង Tianjin ។ អ្នកដែលឆ្លងទាំងពីរនាក់នោះគឺជានិស្សិតមកពីសាកលវិទ្យាល័យនៅទីក្រុង Tianjin ... Read More »

កាហ្សាស្ថានចាប់ខ្លួនមនុស្ស៨ពាន់នាក់ដែលបង្កអសន្តិសុខ

ក្រសួងមហាផ្ទៃប្រទេសកាហ្សាស្ថានបានប្រកាសថា កម្លាំងសន្តិសុខប្រទេសនេះបានចាប់ខ្លួនមនុស្សសរុប ៧៩៣៩នាក់ គិតត្រឹមថ្ងៃទី១០ខែមករា ដោយជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សានាពេលកន្លងមក។ សារព័ត៌មានរ៉យទ័របានផ្សាយថា អំពើហិង្សាកន្លងមកនៅក្នុងប្រទេសកាហ្សាស្ថានគឺជារឿងមិនដែលកើតមានឡើយនៅក្នុងប្រទេសតំបន់អាស៊ីកណ្តាលមួយនេះចាប់តាំងពីទទួលបានឯករាជ្យមក។ កាលពីសប្តាហ៍កន្លងមកមានបាតុកម្មអហិង្សាប្រឆាំងតម្លៃប្រេងឡើងថ្លៃ ហើយក៏មានបាតុកម្មក្លាយទៅជាហិង្សាខណៈដែលមានក្រុមជ្រុលនិយមបានចូលរួមបង្កអសន្តិសុខ ។ អគាររដ្ឋាភិបាលជាច្រើនខ្នងរងការវាយប្រហារ និងដុតបំផ្លាញ។ មន្ត្រីរដ្ឋាភិបាលកាហ្សាស្ថានបានលើកឡើងថា អំពើហិង្សានៅក្នុងប្រទេសនេះបង្កឡើងដោយក្រុមជ្រុលនិយមនិងក្រុមភេរវកម្ម ដោយមានជនបរទេសជាច្រើនត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍នោះ។ ... Read More »

លោកស្រីអោងសាន ស៊ូជី ត្រូវតុលាការកាត់ទោសដាក់គុក៤ឆ្នាំបន្ថែមទៀត

តុលាការមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រីអោងសាន ស៊ូជី ដាក់គុក៤ឆ្នាំបន្ថែមទៀត ក្រោមការចោទប្រកាន់ពីបទនាំចូល និងកាន់កាប់ដោយខុសច្បាប់នូវម៉ាស៊ីនទំនាក់ទំនង walkie-talkies និងរំលោភលើការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ។ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល២ឆ្នាំតាមច្បាប់នាំចេញនាំចូលនូវម៉ាស៊ីនទំនាក់ទំនងខុសច្បាប់ និងត្រូវជាប់គុកមួយឆ្នាំតាមច្បាប់ទូរគមនាគមន៍ ។ ក្រៅពីនេះលោកស្រីស៊ូជីក៏ជាប់ទោសព្យួរពីរឆ្នាំទៀតពីបទបំពានច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងពេលឃោសនាបោះឆ្នោត។ សេចក្តីសម្រេចរបស់តុលាការធ្វើឡើងនៅថ្ងៃទី១០ខែមករា ... Read More »

ពលរដ្ឋចិនរាប់សិបលាននាក់ ស្ទាក់ស្ទើរមិនដឹងថាត្រូវទៅស្រុកឬក៏អត់នោះទេក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ

សារព័ត៌មាន SCMP បានផ្សាយថា ចូលឆ្នាំចិនឆ្នាំ២០២២ គឺជាឆ្នាំទីពីរហើយដែលពលរដ្ឋចិនទៅធ្វើការនៅឆ្ងាយពីផ្ទះមិនអាចវិលត្រឡប់ទៅជួបជុំគ្រួសារបាន ដោយសារតែការឆ្លងកូវីដ-១៩ ។ លោក Jason Zhao បុគ្គលិកការិយាល័យធ្វើការនៅទីក្រុងប៉េកាំង បានលើកឡើងថា មកទល់ពេលនេះលោកមិនទាន់សម្រេចថាតើត្រូវទៅស្រុកជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំថ្មីនេះដែរឬក៏អត់នោះទេ។ លោក Jason ... Read More »

Ndombele អាចនឹងចាកចេញពី Tottenham ក្នុងខែមករានេះ

កីឡាករ Tanguy Ndombele សង្ឃឹមថាអាចនឹងចាកចេញពីក្រុម Tottenham Hotspur ក្នុងខែមករា។ ខ្សែបម្រើរូបនេះត្រូវបានអ្នកគាំទ្រក្រុម Spurs ស្រែកហ៊ោកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចាកចេញពីទីលាននៅពេលដែលត្រូវបានប្តូរចេញអំឡុងពេលក្រុមរបស់គាត់ឈ្នះ FA Cup ៣-១ លើក្រុម ... Read More »

ក្រោយស្មើ Lyon នៅ Ligue 1 ក្រុម PSG បន្តឈរកំពូលតារាង ដាច់១១ពិន្ទុពីក្រុមលេខ២

ក្រុមខ្លាំង Paris St-Germain នៅលីគកំពូលបារាំង Ligue 1 បានវាយបកវិញពីការស៊ុតបាល់បញ្ចូលទីដើម្បីតាមស្មើក្រុមម្ចាស់ផ្ទះ Lyon ទទួលបាន១ពិន្ទុក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករានេះ។ ក្រុមម្ចាស់ផ្ទះ Lyon បាននាំមុខមុន ដោយការស៊ុតបញ្ចូលទីនៅនាទីទី៧របស់កីឡាករ Lucas ... Read More »

តារា​វាយ​តឺន្នីសពិភពលោក Novak Djokovic ​មិន​បាន​ផ្តល់​ការ​ធានា​ទិដ្ឋាការ​ទេ

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic មិនត្រូវបានគេផ្តល់ការធានាថា ការលើកលែងផ្នែកវេជ្ជសាស្រ្តនឹងអនុញ្ញាតឱ្យគាត់ចូលទៅក្នុងប្រទេសអូស្ត្រាលីទេ។ ​មេធាវី​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បង្ហាញ​ថា Djokovic វ័យ៣៤ឆ្នាំ​មិន​បាន​ចាក់​វ៉ាក់សាំង​ទេ។ ច្បាប់ព្រំដែនការពារ Covid-19 របស់ប្រទេសអូស្ត្រាលីបានហាមប្រាមជនបរទេសដែលមិនបានចាក់វ៉ាក់សាំង២ដងពីការចូល លុះត្រាតែពួកគេមានការលើកលែងផ្នែកវេជ្ជសាស្ត្រពីការចាក់វ៉ាក់សាំង។ សវនាការរបស់តុលាការកំពុងដំណើរការ ខណៈដែល Djokovic ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកចាប់ផ្តើមថយចុះបន្តិចម្តងៗវិញហើយ

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នេះករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាថយចុះបន្តិច បើប្រៀបធៀបនឹងមួយថ្ងៃមុន ។ ក្នុងរបាយករណ៍ថ្ងៃទី ១០ខែមករា ក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លងកូវីដ-១៩ថយចុះសល់តែ ១,៨លាននាក់ប៉ុណ្ណោះ ដែលកាលពីមួយថ្ងៃមុនមានករណីឆ្លងកើនឡើងដល់ទៅ ២,១លាននាក់ ។ តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១០ខែតុលានៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ ... Read More »

ស្លាប់និងរបួសជាង៨០នាក់ដោយគ្រោះអគ្គិភ័យនៅទីក្រុងញូវយ៉ក

គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយបានឆាបឆេះនៅក្នុងអគារខុនដូដែលមានកម្ពស់ច្រើនជាន់ ស្ថិតនៅក្នុងស្រុក Bronx នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង៨០នាក់ ។ គ្រោះអគ្គិភ័យនេះកើតឡើងនៅជាន់ទីបីនៃអគារខុនដូ ។ បណ្តាញព័ត៌មាន ABC News បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យជាង២០០នាក់បានទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព នៅព្រឹកថ្ងៃទី៩ខែមករា (ពេលវេលានៅអាមេរិក)។ ... Read More »

ការផ្ទុះ Covid-19 នៅក្លិប Liverpool គឺវិជ្ជមានមិនពិតជាច្រើន

លោក Jurgen Klopp និយាយថា ការផ្ទុះឡើងនៃជំងឺ Covid-19 ដែលនាំទៅដល់ការពន្យារពេលការប្រកួត League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយរបស់ Liverpool នៅ Arsenal មានភាពវិជ្ជមានមិនពិតជាច្រើន។ ហង្សក្រហមបានអះអាងថា ... Read More »

អាល្លឺម៉ង់៖ ការចាក់វ៉ាក់សាំងជាកាតព្វកិច្ចគឺជាដំណោះស្រាយដើម្បីគេចផុតពីជំងឺរាតត្បាតកូវីដ-១៩

រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក Karl Lauterbach កាលពីថ្ងៃទី៨ ខែមករា បាននិយាយថា វាពិតជា “ឆោតល្ងង់” ដែលគិតថាវីរុសបំប្លែងថ្មី Omicron នឹងក្លាយជាការបញ្ចប់នៃជំងឺរាតត្បាតមួយនេះ។ លោកបានព្រមានថា វីរុសបំប្លែងថ្មីអាចនឹងបន្តកើតឡើង ។ លោកបញ្ជាក់ទៀតថា ... Read More »

ពលរដ្ឋបារាំងជាង១សែននាក់ធ្វើបាតុកម្មប្រឆាំង«កាតវ៉ាក់សាំង»

ពលរដ្ឋបារាំងប្រមាណជាង ១សែននាក់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដែលបានត្រៀមអនុវត្តច្បាប់ស្តីពីកាតវ៉ាក់សាំង ក៏ដូចជារិះគន់ដល់ការលើកឡើងរបស់រដ្ឋាភិបាលប្រធានាធិបតី ម៉ាក្រុង។ ការធ្វើបាតុកម្មកើតឡើងនៅទីក្រុងជាច្រើនទូទាំងប្រទេសបារាំង ហើយរដ្ឋធានីបារីសមានបាតុករច្រើនជាងគេ។ បើទោះបីមានភ្លៀងធ្លាក់ អាកាសធាតុត្រជាក់ តែក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មជាច្រើនម៉ោងដោយមានស្លាកបដាប្រឆាំង «កាតវ៉ាក់សាំង»ដែលរដ្ឋសភាបារាំងបានអនុម័ត ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ខែមករានេះ។ កាតវ៉ាក់សាំង នឹងជំនួស លិខិតបញ្ជាក់ពីសុខាភិបាលដែលបានអនុវត្តកាលពីមុន។ ... Read More »

ថៃត្រៀមលក្ខណៈរួចរាល់សម្រាប់សង្គ្រាមប្រឆាំងកូវីដ-១៩

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានឱ្យដឹងថា ក្នុងនាមជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺឆ្លងនៅតាមបណ្តាខេត្ត បានជំរុញឱ្យបណ្តាអភិបាលខេត្តត្រូវតែត្រៀមលក្ខណៈទប់ស្កាត់កូវីដ-១៩ ។ លោក Thanakorn Wangboonkongchana បញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានចេញបញ្ជាដល់ទីតាំងសុខាភិបាលទាំងអស់ត្រូវតែត្រៀមលក្ខណៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី ។ ... Read More »

មានករណីឆ្លងអូមីក្រុង ចិនចាប់ផ្តើមធ្វើតេស្តទៅលើពលរដ្ឋ១៤លាននាក់ជាបន្ទាន់

ទីក្រុង Tianjin ដែលជាទីក្រុងកំពង់ផែធំរបស់ចិន ដែលមានទីតាំងនៅជិតរដ្ឋធានីប៉េកាំង ថ្ងៃនេះ ថ្ងៃទី៩ខែមករា បានចាប់ផ្តើមធ្វើតេស្តទៅលើពលរដ្ឋ១៤លាននាក់ បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង២ករណីនៅក្នុងទីក្រុងនេះ។ សារព័ត៌មានAP បានផ្សាយថា ក្នុងបញ្ជីករណីឆ្លងថ្មី២០នាក់ មាន ១៥នាក់ជាសិស្សមានអាយុចាប់ពី៨-១៣ឆ្នាំ ស្ថិតនៅមជ្ឈមណ្ឌលបង្រៀនបន្ថែម ... Read More »