ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្លិប Benfica ឈានដល់កិច្ចព្រមព្រៀងជាមួយលោកRoger Schmidt ដើម្បីក្លាយជាគ្រូបង្វឹកថ្មី

ក្លិបនៅលីគកំពូលព័រទុយហ្គាល់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិប Benfica បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីតែងតាំងអតីតអ្នកចាត់ការក្លិប PSV លោក Roger Schmidt ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។ Benfica បានប្រកាសថា ការចរចាកំពុងកើតឡើងសម្រាប់បុរសសញ្ជាតិអាល្លឺម៉ង់ Schmidt ដែលកិច្ចសន្យារបស់គាត់នៅក្លិបលីគកំពូលEredivisie របស់ហូឡង់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះដើម្បីជំនួសលោក ... Read More »

រុស្ស៊ីបញ្ជាក់ថា ពិតជាបានវាយប្រហារនៅទីក្រុងកៀវ កម្ទេចរោងចក្រផលិតមីស៊ីលមែន

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៩ខែមេសា បានបញ្ជាក់ថា ខ្លួនពិតជាបានវាយប្រហារដោយមីស៊ីល ដែលមានកម្រិតចំគោលដៅខ្ពស់ទៅលើទីក្រុង Kyiv កាលពីថ្ងៃទី ២៨ខែមេសា ក្នុងពេលដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានកម្រិតចំគោលដៅខ្ពស់បានកម្ទេចទីតាំងរោងចក្រផលិតមីស៊ីល ... Read More »

អឺរ៉ុប៖ បណ្តាក្រុមហ៊ុនធំៗ មានគម្រោងបើកគណនីប្រាក់រូប្លិ៍ (ruble) ដើម្បីទិញឧស្ម័នហ្គាសពីរុស្ស៊ី

ក្រុមហ៊ុនថាមពលមួយចំនួនរបស់អឺរ៉ុប បានឡើងគម្រោងបើកគណនីប្រាក់រូប្លិ៍ (ruble) របស់រុស្ស៊ី ដើម្បីទូទាត់តម្លៃឧស្ម័នហ្គាសទិញពីរុស្ស៊ី តាមសំណើរបស់វិមានក្រិមឡាំង។ សកម្មភាពទាំងនោះត្រូវបានក្រុមអ្នកនយោបាយប្រឆាំងរុស្ស៊ីលើកឡើងថានឹងធ្វើឲ្យប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មលើរុស្ស៊ីត្រូវបាត់បង់។ សារព័ត៌មាន Financial Times បានដកស្រង់ប្រភពព័ត៌មានពីក្រុមហ៊ុនចែកចាយឧស្ម័នហ្គាសនៅអាល្លឺម៉ង់ អូទ្រិស ហុងគ្រី ស្លូវ៉ាគី ដែលបានឱ្យដឹងថា ... Read More »

ចិន ៖ ស្រុតអគារកម្ពស់៦ជាន់ បាត់ខ្លួនមនុស្សជាច្រើននាក់

បណ្តាញទូរទស្សន៍ CCTV បានផ្សាយថា កម្លាំងជួយសង្គ្រោះបានខិតខំស្វែងរកជនរងគ្រោះកប់ក្រោមគំនរអគារកម្ពស់៦ជាន់ដែលបានបាក់ស្រុតនៅវេលាថ្ងៃត្រង់ថ្ងៃទី ២៩ខែមេសានេះ។ អគារខាងលើមានភោជនីយដ្ឋាន រោងភាពយន្ត។ មកទល់ពេលនេះគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅខាងក្នុងនៅឡើយទេ។ សារព័ត៌មាន AFP បានផ្សាយថា ក្រុមជួយសង្គ្រោះខិតខំប្រជែងនឹងពេលវេលាក្នុងការស្វែងរកអ្នកនៅរស់ជាប់គាំងក្រោមអគារ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា ... Read More »

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងប្រាប់ឱ្យយោធាត្រៀមខ្លួន ខណៈការងារសាកល្បងនុយក្លេអ៊ែរកំពុង ដំណើរការល្អ

សេអ៊ូល៖ លោក គីម បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលថតរូបជាមួយកងទ័ព នៅក្នុងក្បួនដង្ហែយោធាដ៏ធំមួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ដែលជាការប្រារព្ធខួបលើកទី៩0 នៃការបង្កើតកងទ័ពកូរ៉េខាងជើង។ ក្បួនដង្ហែកាលពីថ្ងៃច័ន្ទ បានបង្ហាញនូវកាំជ្រួចមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មីស៊ីល Hwasong-17 និងកាំជ្រួចល្បឿនលឿនជាងសំឡេងដែលត្រូវបានសាកល្បងនាពេលថ្មីៗនេះ។ រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា ... Read More »

តំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែននឹងប្តូរទៅប្រើប្រាស់ប្រាក់រុស្ស៊ីវិញ

តំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន នឹងចាប់ផ្តើមប្រើប្រាស់ប្រាក់រុស្ស៊ីចាប់ពីថ្ងៃទី ១ខែឧសភាតទៅ។ សារព័ត៌មាន RIA បានផ្សាយថា ការផ្លាស់ប្តូរមកប្រើប្រាស់ប្រាក់រុស្ស៊ីវិញ នឹងត្រូវចំណាយពេល៤ខែខាងមុខទៀត ។ ក្នុងរយៈពេលនោះប្រាក់រុស្ស៊ីនឹងចាប់ផ្តើមចរាចរណ៍ជាផ្លូវការទន្ទឹមនឹងប្រាក់ Hryvnia របស់ប្រទេសអ៊ុយក្រែន។ កន្លងមក ... Read More »

ប្រទេសដំបូងគេបង្អស់នៅលើពិភពលោកផ្អាកការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ដាណឺម៉ាកក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ តាមការលើកឡើងរបស់គណៈកម្មាធិការសុខាភិបាលជាតិដាណឺម៉ាក់បានបញ្ជាក់ថា កូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ។ ចំណែកពលរដ្ឋដែលបានចាក់វ៉ាក់សាំង គឺមានដល់ទៅ ៨៩% ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ ដូច្នេះហើយគណៈកម្មាធិការសុខាភិបាលជាតិបានសម្រេចផ្អាកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ហើយ ។ ចាប់ពីថ្ងៃទី១៥ខែឧសភាខាងមុខ ពលរដ្ឋដាណឺម៉ាក់នឹងមិនទទួលបានលិខិតអញ្ជើញទៅចាក់វ៉ាក់សាំងទៀតនោះឡើយ។ ប៉ុន្តែពលរដ្ឋអាចទៅចាក់វ៉ាក់សាំងដូសបំពេញបន្ថែមដែលខ្លួនចង់បាន។ កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសដាណឺម៉ាកចាប់ផ្តើមនៅថ្ងៃបុណ្យណូអែលឆ្នាំ២០២០។ ... Read More »

Ronnie O’Sullivan ប៉ះ John Higgins វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកស្នូកឃើពិភពលោក

កីឡាករ​ John Higgins បានផ្តួល Jack Lisowski ក្នុងការប្រកួតដ៏តានតឹងដើម្បីជួបជាមួយ Ronnie O’Sullivan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកស្នូកឃើពិភពលោកឆ្នាំនេះ។ កីឡាករHiggins បានធ្វើបានល្អនិងអស្ចារ្យក្នុងលទ្ធផល១០៥ទល់នឹង៧២ ខណៈដែលគាត់បានចាញ់ពី១២សិតទល់១១សិត មកឈ្នះ១៣សិតទល់នឹង១២សិត។ ចំណែកម្ចាស់ជើងឯក៦សម័យកាល ... Read More »

ទាហានស៊ីឈ្នួលអាមេរិកស្លាប់ពេលចូលរួមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី

គ្រួសារពលរដ្ឋអាមេរិកឈ្មោះ Willy Joseph Cancel បានបញ្ជាក់ជាមួយបណ្តាញព័ត៌មាន CNNថា Willy Joseph Cancel បានស្លាប់នៅក្នុងសមរភូមិនៅអ៊ុយក្រែន ពេលចូលរួមក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ក្នុងនាមទាហានស៊ីឈ្នួល។ ការស្លាប់នៅថ្ងៃទី២៥ខែមេសា ហើយលោក Willy ... Read More »

ស៊ុយអែតគ្មានគម្រោងធ្វើប្រជាមតិ ចូលជាសមាជិកណាតូនោះឡើយ

នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson នៅថ្ងៃទី២៨ខែមេសា បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីមិនមានគម្រោងបោះឆ្នោតប្រជាមតិចូលជាសមាជិកណាតូនោះឡើយ។ ទោះជាសភារបស់ខ្លួនសម្រេចចិត្តដំណើរការការស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ជាផ្លូវការក៏ដោយ។ ការបញ្ជាក់របស់លោកស្រី អាន់ឌែសសុន ធ្វើឡើងខណៈដែលសភាស៊ុយអែតកំពុងពិនិត្យលើគោលនយោបាយសន្តិសុខ ជាមួយនឹងរបាយការណ៍ស្តីពីការចូលជាសមាជិកអង្គការ NATO ... Read More »

កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Swiatek ចង់បានការរួបរួមគ្នាអនុញ្ញាតឲ្យកីឡាកររុស្ស៊ីនិងបេឡារូសបានប្រកួត

កីឡាការិនី Iga Swiatek បានអំពាវនាវដល់ស្ថាប័នគ្រប់គ្រងកីឡាវាយតឺន្នីសឱ្យរួបរួមគ្នាក្នុងការសម្រេចចិត្តរបស់ពួកគេទាក់ទងនឹងការចូលរួមរបស់កីឡាកររុស្ស៊ី និងបេឡារូសនៅក្នុងការប្រកួតដើម្បីជៀសវាង “ភាពវឹកវរ” ដែលបង្កើតឡើងដោយការផ្លាស់ប្តូរឯកតោភាគីពីស្ថាប័នការប្រកួត Wimbledon ដើម្បីហាមឃាត់ពួកគេពីការប្រកួតជើងឯករដូវក្តៅនេះ។ កីឡាការិនី​លំដាប់​លេខ១​ពិភពលោករូបនេះ​បាន​បញ្ចេញ​សំឡេង​ក្នុង​ការ​គាំទ្រ​របស់​នាង​ចំពោះ​ប្រទេស​អ៊ុយក្រែន ហើយ​បាន​ពាក់​បូ ​ជាមួយ​នឹង​ពណ៌​ប្រទេស​ក្នុង​ពេល​ប្រកួត​របស់​នាង។ កាលពីសប្តាហ៍មុនអ្នករៀបចំកម្មវិធីប្រកួត Wimbledon បានប្រកាសថា ... Read More »

Man Utd បានត្រឹមស្មើជាមួយ Chelsea ធ្វើឲ្យឱកាសប្រជែងតំណែង Top 4 កាន់តែលំបាក

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី១៧របស់គាត់ក្នុងរដូវកាលនេះដើម្បីជួយឱ្យ Manchester United ទទួលបាន១ពិន្ទុបន្ទាប់ពីក្រុម Chelsea រកបាន១គ្រាប់មុន ក្នុងការប្រកួតសប្តាហ៍ទី៣៤ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។តាមពិតក្រុមភ្ញៀវមានប្រៀបខ្លាំងក្នុងតង់ទីមួយនៅ Old Trafford ... Read More »

ក្លិប Venezia បណ្តេញគ្រូបង្វឹកលោក Zanetti ចេញជំនួសដោយលោកSoncin

ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី Venezia បានបណ្តេញគ្រូបង្វឹកលោក Paolo Zanetti ហើយជំនួសគាត់ដោយលោក Andrea Soncin រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ លោក Zanetti ... Read More »

ដង្ហែក្បួនរថយន្តសាសនាប៉ះខ្សែភ្លើងឆក់ស្លាប់និងរបួសជិត៣០នាក់នៅឥណ្ឌា

យ៉ាងហោចណាស់ក៏មានមនុស្ស ១១នាក់ស្លាប់និង១៥នាក់រងរបួសនៅក្នុងហេតុការណ៍ដង្ហែក្បួនរថយន្តនៃសាសនាហិណ្ឌូទៅប៉ះជាមួយខ្សែភ្លើង ។ ហេតុការណ៍ខាងលើកើតឡើង នៅព្រឹកថ្ងៃទី២៧ខែមេសា ក្នុងពេលដែលក្បួនរថយន្តដង្ហែឆ្លងកាត់ខណ្ឌ Thanjavur នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ពិធីនេះត្រូវបានរៀបចំឡើងដោយព្រះវិហាហិណ្ឌូមួយនៅក្នុងតំបន់។ ក្បួនរថយន្តបានតុបតែងយ៉ាងល្អ មានកម្ពស់ដល់ទៅ ២,៧ម៉ែត្រ ... Read More »

ប្រធានាធិបតី ម៉ាក្រុង ត្រូវពលរដ្ឋគប់ផ្លែប៉េងប៉ោះ

ប្រធានាធិបតីបារាំងទើបតែជាប់ឆ្នោតលើកទីពីរ លោកម៉ាក្រុងត្រូវពលរដ្ឋខឹងសម្បារហូតដល់គប់ផ្លែប៉េងប៉ោះទៅលើរូបលោក ក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ផ្សារមួយកន្លែងនៅជាយក្រុងប៉ារីស ។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២៧ខែមេសា ក្នុងផ្សារស្ថិតនៅតំបន់ Cergy-Pointoise ភាគខាងជើងទីក្រុងប៉ារីស ប្រទេសបារាំង ដែលភាគច្រើនជាពលកររស់នៅ ។ ពលរដ្ឋរស់នៅក្នុងស្រុក Cergy-Pointoise ជាងពាក់កណ្តាលបានបោះឆ្នោតជូនបេក្ខភាពប្រឆាំង លោក ... Read More »

ក្រោយការដកទាហានចេញពីអាហ្វហ្គានីស្ថាន អាមេរិកបន្សល់ទុកអាវុធមានតម្លៃជាង៧ពាន់លានដុល្លារនៅទីនោះ

ក្នុងរយៈពេល១៦ឆ្នាំនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាមេរិកបានបញ្ជូនអាវុធមានតម្លៃដល់ទៅជិត៧ពាន់លានដុល្លារឱ្យទៅរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក្រោយមកអាមេរិកបានដកទាហានចេញនៅថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១។ ចាប់ពីឆ្នាំ២០០៥ដល់ខែសីហាឆ្នាំ២០២១ អាមេរិកបានបញ្ជូនអាវុធទៅកាន់អាហ្វហ្គានីស្ថានមានតម្លៃសរុប ជាង១៨,៦ពាន់លានដុល្លារ ។ ជាមួយគ្នានោះនៅមានអាវុធមានតម្លៃ ៧,១២ពាន់លានដុល្លារដែលប្រទេសលោកខាងលិចបន្សល់ទុកនៅទីនោះ រួមមានទាំងយន្តហោះចម្បាំង គ្រាប់រំសេវ អាវុធទំនើបៗជាច្រើន។ របាយការណ៍ខាងលើដែលបញ្ចេញដោយក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃ២៨ខែសីហា ... Read More »

អាមេរិកនិងអង់គ្លេសកំពុងញុះញង់អ៊ុយក្រែនឱ្យវាយប្រហារទៅលើទឹកដីរុស្ស៊ី

ទីក្រុងមូស្គូបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់មន្ត្រីជាន់ខ្ពស់អង់គ្លេសដែលបានលើកឡើងថា ទីក្រុងកៀវអាចប្រើប្រាស់អាវុធដែលអង់គ្លេសប្រគល់ជូនក្នុងការវាយប្រហារទៅលើទឹកដីរុស្ស៊ីដោយស្របច្បាប់។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានបញ្ជាក់ថា «យើងបានប្តេជ្ញាជួយដល់អ៊ុយក្រែនក្នុងការតទល់ជាមួយរុស្ស៊ី និងដណ្តើមយកទឹកដីមកវិញ ។ កិច្ចការទាំងនោះគឺពាក់ព័ន្ធទៅលើប្រទេសអ៊ុយក្រែន ថាតើហ៊ានវាយប្រហាររុស្ស៊ីដែរឬទេ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony ... Read More »

រុស្ស៊ីបង្កើនប្រាក់ចំណូលទ្វេដងពីការលក់ប្រេងនៅក្នុងពេល២ខែនៃការធ្វើសង្គ្រាម

រុស្ស៊ីទទួលបានប្រាក់ចំណូលរហូតដល់ទៅ៦២ពាន់លានអឺរ៉ូ ដោយការលក់ប្រេងចេញទៅក្រៅប្រទេសក្នុងរយៈពេល២ខែនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ តាមតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវពីថាមពល និង បរិយាកាសស្អាត (CREA) បានបញ្ជាក់ថា ប្រាក់ចំណូលពីការលក់ប្រេងរបស់រុស្ស៊ីបានកើនឡើងដល់ទៅទ្វេដង ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន ។ ដោយឡែកនៅក្នុងប្រទេសតំបន់អឺរ៉ុប ប្រាក់ដែលទិញប្រេងនិងធ្យូងថ្ម ពីរុស្ស៊ីបានកើនឡើងដល់ទៅ ៤៤ពាន់លានដុល្លារ។ ក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំ ... Read More »

ខ្សែការពារ​ Ronald Araujo របស់ក្លិប Barcelona យល់ព្រមលើកិច្ចព្រមព្រៀងថ្មីដល់ឆ្នាំ២០២៦ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់១ពាន់លានអឺរ៉ូ

ខ្សែការពារ Ronald Araujo របស់ក្លិប Barcelona បានយល់ព្រមលើកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់១ពាន់លានអឺរ៉ូ (៨៤១លានផោន)។ កុងត្រាពីមុនរបស់ Araujo ជាមួយក្លិបអេស្ប៉ាញមួយនេះនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣។ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ២៣ឆ្នាំរូបនេះបានលេង២៦ដងនៅ La Liga ក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងនោះមាន១គ្រាប់ក្នុងការឈ្នះ ៤-០ ... Read More »

Inter Milan បាត់បង់ឱកាសឡើងកំពូលតារាង Serie A ក្រោយចាញ់Bologna ២-១

ក្រុមខ្លាំងនៅអុីតាលី Inter Milan បានបាត់បង់ឱកាសដើម្បីឡើងលើកំពូលតារាង Serie A ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះBologna ក្នុងលទ្ធផល២ទល់១ ហើយបានធ្វើឱ្យក្រុម AC Milan គ្រប់គ្រងកំពូលតារាងដដែលក្នុងការប្រជែងពានរដូវកាលនេះ។ AC Milan មាន​២​ពិន្ទុ​ដាច់​នៅ​លើ​កំពូល​តារាង​ក្នុង​ការ​ប្រកួតនៅសល់៤​ប្រកួត​ទៀត​ចប់រដូវកាល។ ... Read More »

ខ្សែបម្រើ Jacob Ramsey របស់ Aston Villa បន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំ

ខ្សែបម្រើ Jacob Ramsey របស់ក្លិប Aston Villa បានចុះកិច្ចសន្យាថ្មីជាមួយក្លិបដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៧។ កីឡាករវ័យ២០ឆ្នាំរូបនេះបាននៅជាមួយក្លិប Aston Villa តាំងពីគាត់មានអាយុ៦ឆ្នាំ ហើយបានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់ក្នុងការប្រកួត Championship ជាមួយ West ... Read More »

Real Madrid យល់ព្រមលើកិច្ចព្រមព្រៀងនាំយកខ្សែការពារ Antonio Rudiger ពី Chelsea

ក្លិបយក្សអេស្ប៉ាញ Real Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែការពារ Antonio Rudiger របស់ក្លិបតោខៀវChelsea នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ កាលពីថ្ងៃអាទិត្យអ្នកចាត់ការក្រុម Chelsea លោក Thomas Tuchel បាននិយាយថា Rudiger ... Read More »

Liverpool មាន​ប្រៀបក្នុងទឹកដីក្នុងជំនួបជើងទី១ជាមួយ Villarreal នៅChampions League រាត្រីនេះ

ក្រុម Villarreal នឹងធ្វើដំណើរទៅជួបក្រុមខ្លាំងរបស់អង់គ្លេស Liverpool នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃពុធ សម្រាប់ការប្រកួតជើងទី១នៃពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ។ Liverpool បានឈ្នះការប្រកួត Champions ... Read More »

Chiellini របស់​អុីតាលី​នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បន្ទាប់​ពីប្រកួតមិត្តភាពជាមួយ​អាហ្សង់ទីន

ខ្សែការពារសញ្ជាតិអ៊ីតាលី Giorgio Chiellini នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីកីឡាករជម្រើសជាតិអ៊ីតាលីជាម្ចាស់ជើងឯកអឺរ៉ុបរូបនេះប្រកួតមិត្តភាពជាមួយសមភាគីអាមេរិកខាងត្បូងអាហ្សង់ទីននៅកីឡដ្ឋាន Wembley ក្នុងខែមិថុនាខាងមុខ។ ការខកខានរបស់អ៊ីតាលីក្នុងការប្រកួត World Cup ឆ្នាំនេះនៅប្រទេសកាតា ហាក់ដូចជាបានពន្លឿនការសម្រេចចិត្តរបស់ខ្សែការពារ Juventus វ័យ៣៧ឆ្នាំរូបនេះដោយការប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននៅទីក្រុងឡុង ជាកន្លែងដែលអ៊ីតាលី បានឈ្នះជើងឯកទ្វីបអឺរ៉ុបកាលពីខែកក្កដាកន្លងទៅគឺជាការប្រកួតចុងក្រោយរបស់គាត់ដែរ។ ... Read More »

រូបសំណាកជានិមិត្តរូបនៃមិត្តភាពរុស្ស៉ី-អ៊ុយក្រែន​ នាសម័យសហភាពសូវៀតនៅទីក្រុងកៀវត្រូវ​បានរុះចោល

អន្តរជាតិ​៖ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះថា៖​ ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ​ កាលពីថ្ងៃអង្គារទី២៦​មេសា​ ម្សិលមិញ​នេះ​ រូបសំណាកដ៏ធំមួយសល់ពីអតីតសម័យសហភាពសូវៀតដែលជានិមិត្តរូបនៃមិត្តភាព រវាងរុស្ស៊ី នឹងអ៊ុយក្រែន ស្ថិតនៅចំកណ្តាលទីក្រុងកៀវ ត្រូវ​បានអាជ្ញាធរអ៊ុយក្រែនរុះរើចោល។ ... Read More »

លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវតុលាការ​មី​យ៉ាន់​ម៉ា​កាត់ទោស​ដាក់គុក​៥​ឆ្នាំ​ ចំពោះ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​

អន្តរជាតិ​៖ លោកស្រី អ៊ុង​សាន ស៊ូ​ជី ​អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​ នៅថ្ងៃពុធទី​២៧​ ខែមេសា​ ឆ្នាំ​២០២២នេះ​ ត្រូវ​តុលាការ​មួយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​គ្រប់គ្រង​ដោយ​យោធា បាន​សម្រេចកាត់​ទោស​ឱ្យ​​ជាប់ពន្ធនាគារ​រយៈពេល​ ៥​ឆ្នាំ​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​។​ ​លោកស្រី​ ស៊ូ​ជី ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន ... Read More »

ខ្សែបម្រើ Elneny ចង់បន្តស្នាក់នៅក្លិបកាំភ្លើងធំ Arsenal

ខ្សែបម្រើ Mohamed Elneny របស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា គាត់ចង់បន្តកុងត្រាជាមួយក្លិបនៅទីក្រុងឡុងមួយនេះ បើទោះបីជាកីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះលេងបានតែ១២ប្រកួតក្នុងរដូវកាលនេះក៏ដោយ។ Elneny ដែលបានចាប់ផ្តើមក្នុងការប្រកួត Premier League ពីរលើកចុងក្រោយរបស់ក្រុម Arsenal ដែលជាកន្លែងដែលពួកគេបានផ្តួលក្រុមManchester ... Read More »

Man City មានប្រៀបក្នុងជើងទី១លើ Real Madrid ក្រោយយកឈ្នះ៤ទល់៣

ក្រុម Manchester City នឹងដណ្តើមយកប្រៀបក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទៅកាន់កីឡដ្ឋាន Bernabeu បន្ទាប់ពីបានយកឈ្នះលើក្រុម Real Madrid ក្នុងការប្រកួតជើងទី១នៅកីឡដ្ឋាន Etihad លទ្ធផល ៤ទល់៣ ... Read More »

រុស្ស៊ីព្រមានប៉ូឡូញនិងប៊ុលហ្គារីពីការផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាស

ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ី បានប្រកាសទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីថា នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាសចាប់ពីថ្ងៃទី២៧ខែមេសានេះទៅ ក្នុងពេលដែលមានភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ូឡូញនិងប៊ុលហ្គារី គឺជាប្រទេសដំបូងដែលត្រូវរុស្ស៊ីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាស ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនចាប់ពីថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២មក ។ ប៉ូឡូញជាប្រទេសបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអង្គការជាច្រើនរបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានស្នើដល់បណ្តាប្រទេសមិនមានភាពជិតស្និទ្ធជាមួយរុស្សុី ... Read More »

ប្រធានាធិបតិពូទីនដាក់លក្ខខណ្ឌ ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា រុស្ស៊ីនឹងមិនបែរខ្នងជាមួយនឹងកិច្ចពិភាក្សាជាមួយអ៊ុយក្រែននោះឡើយ ដោយសង្ឃឹមថា ភាគីទាំងសងខាងទទួលបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ ប្រធានាធិបតីពូទីនបានលើកឡើងនៅក្នុងជំនួបពិភាក្សា ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា «បើទោះបីការណ៍ពិតគឺជាសង្គ្រាមកំពុងតែកើតឡើង យើងសង្ឃឹមថាភាគីទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងតាមរយៈការទូត។ យើងបន្តកិច្ចពិភាក្សាដោយមិនបោះបង់នោះឡើយ។ ជាមួយគ្នានេះដែរ ... Read More »