ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ការខិតជិតទៅលើកពានរបស់ Man City កាន់តែកៀក ទោះបីស្មើជាមួយ West Ham ក៏ដោយ

ក្រុម Manchester City បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ជាលើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola ដើម្បីរកបាន១ពិន្ទុនៅលើទឹកដីក្រុម West Ham ដែលមានន័យថា ការទទួលជ័យជម្នះលើក្រុម Aston Villa នៅថ្ងៃចុងក្រោយនៃរដូវកាលនេះនឹងធ្វើឱ្យពួកគេក្លាយជាម្ចាស់ជើងឯក។ ការដណ្តើមពាន ... Read More »

ករណីឆ្លងកូវីដ-១៩នៅកូរ៉េខាងជើងកើនឡើងដល់ជាង១,២លាននាក់ កម្លាំងទាហានចូលរួមទប់ស្កាត់

មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានស្នើដល់កម្លាំងទាហានចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាលើកដំបូងនៅក្នុងប្រទេសនេះ ក៏ដូចជារក្សាស្ថិរភាពថ្នាំព្យាបាលអ្នកជំងឺ។ នៅក្នុងកិច្ចប្រជុំក្រសួងនយោបាយបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី១៥ខែឧសភា មេដឹកនាំគីម ជុងអ៊ុន បានរិះគន់ដល់វិស័យសុខាភិបាលខ្វះការទទួលខុសត្រូវ។ លោកគីម ជុងអ៊ុនបញ្ជាឱ្យចែកចាយថ្នាំពីឃ្លាំងស្តុកដល់ពលរដ្ឋឱ្យបានទាន់ពេលវេលា។ កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួនកាលពីសប្ដាហ៍មុន ... Read More »

រុស្ស៊ីបានបង្កើនទំនាក់ទំនងដើម្បីទប់ទល់ជាមួយសង្គ្រាមចម្រុះពីលោកខាងលិច

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ទីក្រុងមូស្គូកំពុងតែក្លាយជាគោលដៅនៃ«សង្គ្រាមចម្រុះជាទ្រង់ទ្រាយធំ» របស់ប្រទេសលោកខាងលិច។ ប៉ុន្តែរុស្ស៊ីនឹងទប់ទល់ឱ្យបានរាល់ការដាក់ទណ្ឌកម្ម ដោយសារតែបានបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយចិន ឥណ្ឌា និងប្រទេសជាច្រើនទៀត។ នៅក្នុងសុន្ទរកថា ក្រោយពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនឈានដល់ថ្ងៃទី៨០ហើយនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei ... Read More »

លីបង់រៀបចំការបោះឆ្នោតសភាជាលើកដំបូង ក្រោយការផ្ទុះកំពង់ផែសម្លាប់មនុស្សអស់ជាច្រើន

នៅថ្ងៃទី១៥ខែឧសភា ពលរដ្ឋលីបង់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាលើកដំបូង ក្រោយការផ្ទុះនៅកំពង់ផែ Beirut និងសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ។ ក្រោយរយៈពេលជាច្រើនខែមិនអាចកំណត់បាននៅថ្ងៃទី ១៥ខែឧសភា ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសលីបង់បានបើកទ្វារដំណើរការចាប់ពីម៉ោង ៧ព្រឹក ។ ពលរដ្ឋដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ នឹងទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ១២៨រូបក្នុងរដ្ឋសភាលីបង់ថ្មី។ ... Read More »

កូរ៉េខាងត្បូងស្នើផ្តល់ជំនួយដល់កូរ៉េខាងជើងទប់ស្កាត់កូវីដ-១៩

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង បានស្នើផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារពេទ្យដល់កូរ៉េខាងជើងដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩ ជាទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសនេះ ។ បច្ចុប្បន្នកូរ៉េខាងជើង បានបិទប្រទេសទាំងមូលតាំងពីថ្ងៃទី១២ខែឧសភា ក្រោយពីមានករណីឆ្លងនិងស្លាប់ជាច្រើនមក។ រដ្ឋាភិបាលកូរ៉េខាងត្បូង មានគម្រោងស្នើបើកកិច្ចប្រជុំតាមអនឡាញជាមួយកូរ៉េខាងជើងដើម្បីស្វែងរកវិធានការក្នុងការផ្តល់ជំនួយដល់ទីក្រុងព្យុងយ៉ាង ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃកូវីដ-១៩ ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ទីក្រុងសេអ៊ូលនឹងវាយតម្លៃពីស្ថានភាពដើម្បីផ្តល់ជំនួយដល់កូរ៉េខាងជើង។ ... Read More »

ហេតុអ្វីបានជាអឺរ៉ុបមិនអាចហាមប្រាមនាវាដឹកប្រេងចេញពីប្រទេសរុស្ស៊ីបាន?

គណៈកម្មការសហគមន៍អឹរ៉ុប បានពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ថ្មីស្តីពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងនោះបានលើកលែងការហាមប្រាមដល់នាវាដឹកប្រេងរបស់អឺរ៉ុប ដែលដឹកប្រេងចេញពីប្រទេសរុស្ស៊ី ក្រោយពីមានប្រទេសជាច្រើនប្រឆាំង ។ សារព័ត៌មាន Oilprice.comបានផ្សាយថា អឺរ៉ុប នឹងលើកលែងទណ្ឌកម្មដល់បណ្តានាវាដឹកប្រេងរបស់អឺរ៉ុប ដោយប្រទេសមួយចំនួនមិនអាចផ្អាកការទិញប្រេងពីប្រទេសរុស្ស៊ីនោះឡើយ។ ដោយសារតែប្រទេស ក្រិច និងប្រទេសឆេក ម៉ាល់តា ... Read More »

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមថយចុះខ្លាំង

ក្នុងពេលនេះវៀតណាមកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សុីហ្គេមលើកទី៣១ ដោយមិនមានការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩នោះឡើយ ។ អ្នកគាំទ្របានអនុញ្ញាតឱ្យចូលទៅកាន់ទីលានទស្សនាការប្រកួតនានា ពិសេសគឺបាល់ទាត់តែម្តង។ បើទោះបីយ៉ាងណាក្តីវៀតណាមនៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ ថយចុះនៅសល់តែ ជាង១.៨០០នាក់ប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ចំនួន ១,៨៩៥ករណីបន្ថែមទៀត និងករណីស្លាប់ថ្មីចំនួន២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល ... Read More »

ម៉ាឡេស៊ី​ត្រូវបានជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​កីឡាស៊ីហ្គេម​លើក​ទី​៣៤នៅឆ្នាំ​២០២៧

ក្រុមប្រឹក្សាអូឡាំពិកនៃប្រទេសម៉ាឡេស៊ីបានប្រកាសនៅសប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៤ នៅឆ្នាំ២០២៧ខាងមុខ ។ នៅក្នុងការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ក្រុមប្រឹក្សាបាននិយាយថា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានផ្តល់រង្វាន់ជាឯកច្ឆ័ន្ទសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាឆ្នាំ២០២៧ដល់ប្រទេសម៉ាឡេស៊ី។ ការធ្វើជាម្ចាស់ផ្ទះនេះនឹង​ជា​លើក​ទី១​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ដែល​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​កីឡា​នេះ ដោយ​​បាន​ធ្វើ​លើក​ចុង​ក្រោយ​នៅ​ទីក្រុង Kuala Lumpur ... Read More »

កីឡាករអ៊ុយក្រែន Yarmolenko គ្រោងនឹងចាកចេញពី West Ham នៅចុងបញ្ចប់នៃកិច្ចសន្យាក្នុងខែមិថុនា

ខ្សែ​បម្រើ​ស្លាបសញ្ជាតិ​អ៊ុយក្រែន Andriy Yarmolenko គ្រោង​នឹង​ចាក​ចេញ​ពីក្លិបញញួរធំ West Ham នៅ​ពេល​កុងត្រា​របស់​គេ​អស់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ២០២២ខាងមុខនេះ។ កីឡាករវ័យ៣២ឆ្នាំរូបនេះគឺជាអ្នករកចំណូលបានច្រើនជាងគេរបស់ West Ham ហើយអ្នកចាត់ការលោកDavid Moyes បានធ្វើការសម្រេចចិត្តអនុញ្ញាតឱ្យគាត់ចាកចេញនៅចុងបញ្ចប់នៃកិច្ចព្រមព្រៀងរបស់គាត់។ កីឡាករ ... Read More »

បាញ់ប្រហារនៅក្នុងផ្សារទំនើប ស្លាប់១០នាក់នៅអាមេរិក

មានករណីបាញ់ប្រហារនៅក្នុងផ្សារទំនើបក្នុងស្រុក Buffalo នៃរដ្ឋ ញូវយ៉ក នារសៀលថ្ងៃទី ១៤ខែឧសភា(ពេលវេលាអាមេរិក)បណ្តាលឱ្យមនុស្ស១០នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ សារព័ត៌មានរ៉យទ័របានផ្សាយថា តាមការលើកឡើងរបស់កម្លាំងសន្តិសុខក្នុងតំបន់ ជនដៃដល់បានពាក់អាវការពារគ្រាប់ បាញ់ប្រហារទៅលើមនុស្សនៅក្នុងផ្សារ ។ ជនដៃដល់បានបើករថយន្តពីផ្ទះទៅកាន់ផ្សារទំនើប TOPS ក្នុងស្រុក Buffalo ... Read More »

Paul Pogba ទទួលបានការផ្តល់ជូនកុងត្រាជាមួយ Juventus ខណៈត្រៀមខ្លួនចាកចេញពី Man Utd

ក្លិបសេះបង្កង់ Juventus ជឿជាក់​ថា ​ពួកគេ​បាន​ដាក់​សំណើ​មួយ​ដែល​ធ្វើ​ឱ្យ​ក្លិប​ពេញចិត្ត​ក្នុង​ការ​ចុះហត្ថលេខា​លើខ្សែបម្រើ​ Paul Pogba។ កីឡាករដែលជួយឲ្យបារាំងឈ្នះជើងឯក World Cup វ័យ២៩ឆ្នាំរូបនេះកំពុងចាកចេញពី Manchester United នៅរដូវក្តៅនេះ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ ហើយឥឡូវនេះក្លិបយក្សអុីតាលីកំពុងស្ថិតក្នុងតួនាទីយ៉ាងសំខាន់ក្នុងការចុះហត្ថលេខាលើគាត់ជាលើកទីពីរ។ ... Read More »

បំពង់បង្ហូរឧស្ម័ននៅភាគខាងកើតប្រទេសយេម៉ែនរងការដុតបំផ្លាញ

បំពង់បង្ហូរឧស្ម័ននៅតំបន់ភាគខាងកើតប្រទេសយេម៉ែន ត្រូវបានខ្មាន់កាំភ្លើងបំផ្ទុះឱ្យឆេះជាលើកទីពីរ ក្នុងរយៈពេល១ខែកន្លងមក ។ ប្រភពព័ត៌មានពីខេត្ត Shabwah ប្រទេសយេម៉ែនបានឱ្យដឹងថា ហេតុការណ៍វាយប្រហារទៅលើបំពង់បង្ហូរឧស្ម័នកើតឡើងនៅយប់ថ្ងៃទី១៣ខែឧសភា ។ ប្រភពព័ត៌មានបានឱ្យដឹងថា សម្ព័ន្ធមិត្តយោធារបស់អារ៉ាប៊ី សាអ៊ូឌីត បានបំពានបទឈប់បាញ់នៅក្នុងប្រទេសយេម៉ែនដល់ទៅ៧៥លើកក្នុងរយៈពេលជាងមួយខែកន្លងមក។ អារ៉ាប៊ី សាអ៊ូឌីត ... Read More »

រុស្ស៊ីព្រមានថានឹងតបតប្រសិនបើណាតូ បញ្ជូនអាវុធបរមាណូជាប់ព្រំដែននោះ

រដ្ឋលេខាធិការក្រសួងការបរទេស រុស្សុី លោកAlexander Grushko នៅថ្ងៃទី១៤ខែឧសភា បានបញ្ជាក់ថា រុស្ស៊ីនឹងអនុវត្តវិធានការការពារខ្លួនប្រសិនបើអង្គការណាតូដាក់ពង្រាយកម្លាំងបរមាណូនៅជិតព្រំដែនជាប់ប្រទេសរុស្ស៊ី។ សារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្តីរដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីដែលបានបញ្ជាក់ថា រុស្ស៊ីមិនមានបំណងប្រឈមមុខជាមួយប្រទេសហ្វាំងឡង់ ក៏ដូចជាប្រទេសស៊ុយអែតនោះទេ ហើយប្រទេសទាំង២ក៏មិនមានមូលហេតុអ្វីត្រូវចូលជាសមាជិកណាតូនោះឡើយ។ ការប្រកាសរបស់រុស្ស៊ីគឺក្នុងពេលដែលប្រទេសហ្វាំងឡង់ និងស៊ុយអែតនៅថ្ងៃទី១៥ ... Read More »

រុស្ស៊ីផ្អាកការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសហ្វាំងឡង់ចាប់ពីថ្ងៃទី១៤ខែឧសភានេះ

ក្រុមហ៊ុន Rao Nordic គឺជាក្រុមហ៊ុនកូនរបស់ក្រុមហ៊ុនថាមពលជាតិរុស្ស៊ី Inter RAO បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ខែឧសភានេះ រាល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រទេសប៉ូឡូញ ដោយសារតែពិបាកនៅក្នុងការទូទាត់ប្រាក់ ។ កាលពីថ្ងៃទី១៣ខែឧសភា ក្រុមហ៊ុន Rao Nordic ... Read More »

ថៃចែកដើមកញ្ឆា១លានដើមជូនពលរដ្ឋ យកទៅដាំ

សារព័ត៌មានCNN បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃលោក Anutin Charnvirakul បានបង្ហាញពីគោលបំណងចង់ឲ្យដើមកញ្ឆាត្រូវបានដាំដុះដូចជាដើមឈើនានាក្នុងវិស័យកសិកម្ម។ តាមច្បាប់ថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី ៩ខែមិថុនា ខាងមុខ ពលរដ្ឋអាចដាំដើមកញ្ឆានៅតាមផ្ទះ ហើយកញ្ឆាទាំងអស់ នឹងត្រូវប្រើប្រាស់ក្នុងគោលដៅសុខាភិបាលតែប៉ុណ្ណោះ។ ដើមកញ្ឆា នឹងមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មនោះឡើយ។ ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី-អាមេរិកជួបពិភាក្សាគ្នាជាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីរុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃទី១៣ខែឧសភា ដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby ... Read More »

កូរ៉េខាងជើងមានករណីស្លាប់ដោយកូវីដ-១៩ ជិត៣០នាក់

សារព័ត៌មានកូរ៉េខាងជើង នៅថ្ងៃទី១៤ខែឧសភាបានផ្សាយថា ប្រទេសនេះបានរកឃើញករណីស្លាប់ដោយកូវីដ-១៩ចំនួន២១នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់២៧នាក់ហើយ។ ក្នុងថ្ងៃទី១៣ខែឧសភា មានករណីគ្រុនក្តៅចំនួន១៧៤ពាន់នាក់។ ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសលោកកំពុងតែប្រឈមនឹងភាពវឹកវរយ៉ាងធ្ងន់ធ្ងរ ព្រោះតែការរីករាលដាលនៃជំងឺ។ សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ... Read More »

កីឡាករ Coutinho របស់ Barcelona ចូលរួមជាមួយ Aston Villa ជាអចិន្ត្រៃយ៍

ក្លិប Aston Villa បានចុះកុងត្រាជាមួយអតីតកីឡាករ Liverpool ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ពី Barcelona។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង Reuters។ ... Read More »

លោកបៃឌិនប្រកាសថានឹងទៅកាន់តំបន់គ្មានយោធានៅព្រំដែនកូរ៉េទាំងពីរ

លេខាព័ត៌មាននៅសេតវិមានបានប្រកាសថា ប្រធានាធិបតី ចូ បៃឌិន បានប្រកាសពីគោលបំណងទៅកាន់តំបន់គ្មានយោធា ស្ថិតនៅព្រំដែនកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅចុងខែឧសភានេះ។ សារព័ត៌មានរ៉យទ័របានដកស្រង់ ព័ត៌មានពីសេតវិមានបានប្រកាសថា ប្រធានាធិបតីបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងជើងនិងជប៉ុន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ... Read More »

UNICEF ៖ មានកុមារនីហ្សេរីយ៉ាជិត១៩លាននាក់មិនបានទៅសាលារៀន

ការវាយប្រហារទៅលើសាលារៀនពីសំណាក់ក្រុមភេរវកម្ម បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សាលារៀននានា ធ្វើឱ្យឪពុកម្តាយមិនអនុញ្ញាតឱ្យកូនទៅសាលារៀននោះឡើយ។ តាមការប្រកាសរបស់មូលនិធិកុមារអន្តរជាតិ (UNICEF) បានឱ្យដឹងថា មានកុមារនីហ្សេរីយ៉ា ដល់ទៅ១៨,៥លាននាក់មិនបានទៅសាលារៀនឡើយ ដែលភាគច្រើនជាកុមារី។ ចំនួនកុមារដែលមិនបានទៅសាលាបានកើនឡើងខ្ពស់ជាងកាលពីឆ្នាំ២០២១ ដែលមានកុមារជាង១០,៥លាននាក់មិនបានទៅសាលារៀន។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានការិយាល័យរបស់(UNICEF) លោក Kano ... Read More »

រុស្ស៊ីផ្លាស់ប្តូរគោលជំហរចាត់ទុកការចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែន ដូចជាចូលសមាជិកណាតូដែរ

លោក Dmitry Polyanskiy អនុប្រធានគណៈប្រតិភូរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានប្រកាសថា រុស្ស៊ីបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនស្តីពីប្រទេសអ៊ុយក្រែន ដោយចាត់ទុកការចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែន ដូចជាការចូលជាសមាជិកណាតូដូច្នេះដែរ។ លោកបន្តទៀតថា ពីមុនរុស្ស៊ីមិនបារម្ភពីការចូលជាសមាជិកសហគមន៍អឺរ៉ុបរបស់អ៊ុយក្រែននោះឡើយ ប៉ុន្តែពេលនេះរុស្ស៊ីបានផ្លាស់ប្តូរគោលជំហរនេះហើយ។ ក្រៅពីអ៊ុយក្រែន រុស្ស៊ីក៏បានព្រមានដល់ប្រទេសហ្វាំងឡង់ដែលបានដាក់លិខិតសំុចូលជាសមាជិករបស់ណាតូ ដោយចាត់ទុកថានោះជាការគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី។ សារព័ត៌មាន Reuters ... Read More »

រុស្ស៊ីបញ្ជាក់ថា៖ យុទ្ធនាការយោធានៅអ៊ុយក្រែនកំពុងដំណើរការតាមគម្រោង

តំណាងរុស្ស៊ីប្រចាំនៅសហគមន៍អឺរ៉ុប លោក Vladimir Chizhov បានបញ្ជាក់ថា យុទ្ធនាការយោធា ពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងដំណើរការទៅតាមការគ្រោងទុក បើទោះបីមិនឆាប់រហ័សដូចពលរដ្ឋរុស្ស៊ីមួយចំនួនរំពឹងទុកក្តី។ លោក Vladimir Chizhov បន្តទៀតថា «ប្រសិនបើទាហានរុស្ស៊ីធ្វើតាមអ្វីដែលអាមេរិក និងលោកខាងលិចបានធ្វើ គឺយើងនឹងវាយប្រហារអ៊ុយក្រែនជាច្រើនលើក ... Read More »

ជាលើកដំបូងមេដឹកនាំគីម ជុងអ៊ុន ពាក់ម៉ាស់ថ្លែងសុន្ទរកថាទៅកាន់មហាជន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃទី ១៣ខែឧសភាបានផ្សាយថា កូវីដ-១៩បានឆ្លងរាលដាលក្នុងល្បឿនលឿននៅលើទឹកដីកូរ៉េខាងជើង ចាប់តាំងពីចុងខែមេសាកន្លងមក។ នៅថ្ងៃនេះដែរកូរ៉េខាងជើងបានប្រកាសពីករណីស្លាប់៦នាក់ដោយកូវីដ-១៩។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានទទួលស្គាល់ពីការឆ្លងរាលដាលទ្រង់ទ្រាយធំ និងបង្កឱ្យមានវិបត្តិសុខភាពសាធារណៈ។ ជាលើកដំបូង បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងបានផ្សាយរូបភាព មេដឹកនាំគីម ជុងអ៊ុន ពាក់ម៉ាស់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកនៃបក្សពលករកូរ៉េខាងជើង ... Read More »

ការ​បែងចែក​សំបុត្រសម្រាប់ទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ​ UEFA Champions League ​បាន​ដំណើរការ​ហើយ​

ប្រធាន UEFA លោក Aleksander Ceferin បាននិយាយថា ការចែកចាយ និងកំណត់តម្លៃសំបុត្រវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League បានដំណើរការ និងបែងចែកហើយដើម្បីជួយឲ្យក្លិបទទួលបានអ្នកគាំទ្រចូលទស្សនាដើម្បីផ្តល់កម្លាំងចិត្តរៀងៗខ្លួន។ លោក Jurgen Klopp ... Read More »

KCNA៖ កូរ៉េខាងជើងមានករណីស្លាប់ដោយកូវីដ-១៩ ជាលើកដំបូង

រយៈពេលមួយថ្ងៃបិទទ្វារប្រទេសទាំងមូល បន្ទាប់ពីរកឃើញករណីឆ្លងកូវី-១៩ ជាលើកដំបូង ប្រភេទអូមីក្រុង នៅពេលនះកូរ៉េខាងជើង បានប្រកាសថា មានករណីស្លាប់ដោយកូវីដ-១៩ ចំនួន៦នាក់ និង១៨.០០០នាក់វិជ្ជមានកូវីដ-១៩។ សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) នៅថ្ងៃទី១៣ខែឧសភាបានផ្សាយថា មានករណីស្លាប់៦នាក់ដោយកូវីដ-១៩ ជាលើកដំបូង និង១៨ពាន់នាក់មានអាការៈក្រោយការឆ្លងកូវីដ-១៩។ ... Read More »

Tottenham លត់ Arsenal ៣-០ បន្តប្រជែងតំណែង Top 4 នៅ Premier League

ក្រុមមាន់ខ្នាយមាស Tottenham បានដាក់សម្ពាធលើគូប្រជែង Arsenal ក្នុងការប្រជែងយកកៅអី Champions League នៅរដូវកាលក្រោយ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍លទ្ធផល៣ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ឧសភានេះ។​ ក្រុម Arsenal អាច​នឹង​​បញ្ជាក់​បាន​កៅអី​មួយ​ក្នុង​តារាង​ Top 4 ... Read More »

ខ្សែការពារអុីតាលី Chiellini បញ្ជាក់ថាគាត់នឹងចាកចេញពី Juventus នៅចុងរដូវកាលនេះបន្ទាប់ពីលេងរយៈពេល១៧ឆ្នាំ

ខ្សែការពារអុីតាលី Giorgio Chiellini បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិបសេះបង្កង់ Juventus នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីរយៈពេល១៧ឆ្នាំនៅក្លិបយក្សរបស់អុីតាលីមួយនេះ។ ខ្សែការពារកណ្តាលវ័យ៣៧ឆ្នាំរូបនេះបានជួយក្រុមឈ្នះពានរង្វាន់ Serie A ចំនួន៩ដង ក៏ដូចជាពានរង្វាន់ Coppa Italia ៥ដងចាប់តាំងពីចូលរួមជាមួយក្លិបJuventus ... Read More »

ក្នុងពេលកំពុងបិទប្រទេសទប់ស្កាត់ការឆ្លងកូវីដ-១៩ កូរ៉េខាងជើងបន្តសាកល្បងមីស៊ីលអន្តរទ្វីប

កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី១២ខែឧសភានេះបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបឆ្ពោះទៅកាន់ប្រទេសជប៉ុន។ កាលពីថ្ងៃទី៧ខែឧសភា គណៈបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង-អាមេរិក JCS បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលទៅកាន់ដែនសមុទ្រជប៉ុន ហើយក្រោយមកកូរ៉េខាងជើងបញ្ជាក់ថានោះជាមីស៊ីលអន្តរទ្វីប SLBM ។ ក្នុងពេលនោះដែរ ជប៉ុនក៏បានបញ្ជាក់ថា មានមីស៊ីលធ្លាក់នៅក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ ចំណែការបាញ់សាកល្បងមីស៊ីលនៅពេលនេះ គឺចំពេលដែលកូរ៉េខាងជើងប្រកាសបិទប្រទេសទាំងមូលក្រោយរកឃើញករណីឆ្លងកូវីដ-១៩ជាលើកដំបូងនៅថ្ងៃទី ... Read More »

រុស្ស៊ីព្រមានថា អាចនឹងផ្ទុះសង្គ្រាមបរមាណូជាទ្រង់ទ្រាយធំ

អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev ជាអតីតប្រធានាធិបតីរុស្ស៊ី បានព្រមាននៅថ្ងៃទី១២ខែឧសភានេះថា ការណ៍ដែលប្រទេសលោកខាងលិចបង្កើនការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន អាចជំរុញឱ្យមានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ីនឹងណាតូ ។ នៅលើបណ្តាញសង្គម លោក Dmitry Medvedev បានបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ីនឹងណាតូ ... Read More »

អូស្ត្រាលីបើកភ្លើងខៀវឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារក្រោមអាយុ៦ឆ្នាំ

នៅក្នុងប្រទេសអូស្ត្រាលី ការចាក់វ៉ាក់សាំងធ្វើឡើងទៅលើមនុស្សដែលមានអាយុចាប់ពី៦ឆ្នាំឡើង។ ប៉ុន្តែនៅពេលនេះអូស្ត្រាលីបានអនុញ្ញាតឱ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារក្រោមអាយុ៦ឆ្នាំ។ បច្ចុប្បន្នអូស្ត្រាលី គឺជាប្រទេស ដែលបានចាក់វ៉ាក់សាំងឈរលំដាប់ទីមួយនៅលើពិភពលោក ប៉ុន្តែក៏មានប្រទេសជាច្រើនបានចាក់វ៉ាក់សាំងជូនកុមារមានអាយុចាប់ពី៥ឆ្នាំឡើងដែរ។ នៅពេលនេះអូស្ត្រាលីបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារអាយុក្រោម៦ឆ្នាំ។ អូស្ត្រាលីនឹងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna សម្រាប់ចាក់ជូនកុមារក្រោមអាយុ៦ឆ្នាំ ។ នៅថ្ងៃទី ... Read More »