ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ទាក់ទង Arsenal ជុំវិញការដេញថ្លៃខ្ចីជើងខ្សែប្រយុទ្ធ Aubameyang

ក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតបានដាក់សំណើនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុម បន្ទាប់ពីបំពានវិន័យនៅសប្តាហ៍បន្ទាប់។ គាត់​បាន​ត្រឡប់​ទៅ​ទីក្រុង​ឡុង​វិញ​ហើយ ​ដោយ​ត្រូវ​បញ្ជូន​មក​ផ្ទះនៅដាច់ដោយឡែក​មុន​ពេល​ប្រកួត​ពាន​រង្វាន់ ... Read More »

កីឡាករបាល់ទាត់ប្រេស៊ីល Robinho ចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈ

កីឡាករបាល់ទាត់ប្រេស៊ីល Robinho បានចាញ់ក្តីក្នុងការប្តឹងឧទ្ធរណ៍ចុងក្រោយរបស់គាត់ប្រឆាំងនឹងការផ្តន្ទាទោសសម្រាប់ការចូលរួមក្នុងការរំលោភបូកលើស្ត្រីនៅទីក្រុង Milan កាលពីឆ្នាំ២០១៣។ កាល​ពី​ថ្ងៃព្រសហ្បតិ៍ តុលាការ​កំពូល​ក្នុង​ទីក្រុង​រ៉ូម​បាន​តម្កល់​សាលក្រម​មុន​ដែល​កាត់​ទោស​កីឡាករ​វ័យ៣៧ឆ្នាំ​រូបនេះឲ្យ​ជាប់​ពន្ធនាគារ៩ឆ្នាំ។ ក្នុងឆ្នាំ២០១៧ Robinho និងជនជាតិប្រេស៊ីល៥នាក់ផ្សេងទៀតត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភលើស្ត្រីជនជាតិអាល់បានីអាយុ២២ឆ្នាំនៅក្នុងក្លិបរាត្រីមួយ។ ការកាត់ទោសនេះត្រូវបានតម្កល់កាលពីខែធ្នូ ឆ្នាំ២០២០បន្ទាប់ពីការប្តឹងឧទ្ធរណ៍។ Robinho ទំនង​ជា​មិន​ទទួល​ទោស​គាត់​ទេ ... Read More »

WHO ស្នើដល់បណ្តាប្រទេសលុបវិធានការរឹតត្បិតការធ្វើដំណើរ ដោយសារតែមិនមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានស្នើដល់បណ្តាប្រទេសលុបចោលច្បាប់រឹតត្បិតការធ្វើដំណើរអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅលើគេហទំព័ររបស់ WHO https://www.who.int បានប្រកាសថា វិធានការរឹតត្បិតការធ្វើដំណើរបានបង្ហាញពីប្រសិទ្ធភាពផងដែរសម្រាប់ទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចជាតិ។ នៅក្នុងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១៩ ខែមករា បានស្នើដល់បណ្តាប្រទេសលុបច្បាប់ហាមប្រាមការធ្វើដំណើរ ដោយសារតែការរឹតត្បិតនោះមិននាំមកនូវតម្លៃអ្វីបន្ថែមទៀតឡើយ ... Read More »

ផ្ទុះភ្នំភ្លើងនៅតុងហ្គា«រាប់ពាន់ឆ្នាំមានម្តង» អាចបង្កឱ្យមានគ្រោះអាសន្នជាច្រើនទៀត

ប្រទេសកោះតុងហ្គាប្រឈមនឹងគ្រោះមហន្តរាយបរិស្ថានជាច្រើនដោយសារតែឥទ្ធិពលនៃការផ្ទុះភ្នំភ្លើង។ ក្រោយការស្រាវជ្រាវវាយតម្លៃតាមរូបភាពពីផ្កាយរណបបង្ហាញឱ្យឃើញថា តុងហ្គាអាចប្រឈមនឹងបញ្ហាជាច្រើនប៉ះពាល់ដល់ផ្កាថ្ម បំផ្លាញឆ្នេរសមុទ្រ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនោះ។ ក្រុមអ្នកស្រាវជ្រាវនាពេលថ្មីៗស្តីពីប្រវត្តិសាស្ត្រនៃការផ្ទុះភ្នំភ្លើង បង្ហាញឱ្យឃើញថា ការផ្ទុះភ្នំភ្លើងនៅតុងហ្គាគឺកម្រជួបប្រទះណាស់ គឺ រាប់ពាន់ឆ្នាំមានម្តង ។ ក្នុងពេលអនាគត តុងហ្គាអាចប្រឈមនឹងផលប៉ះពាល់យូរអង្វែង ពិសេសគឺភ្លៀងអាស៊ីដដែលអាចបំផ្លាញវិស័យកសិកម្ម ជីវៈចម្រុះ ... Read More »

ហុងកុងសម្លាប់សត្វកណ្តុរ Hamster ជាង ២.០០០ក្បាលដែលបានឆ្លងកូវីដ-១៩

ក្រោយរកឃើញសត្វកណ្តុរ Hamster ឆ្លងកូវីដ-១៩ នៅក្នុងហាងលក់សត្វចិញ្ចឹមមួយ ក្នុងទីក្រុងហុងកុង បានធ្វើឲ្យរដ្ឋាភិបាលកោះនេះសម្រេចសម្លាប់សត្វកណ្តុរនេះតែម្តងដើម្បីបញ្ចៀសការឆ្លងទៅកាន់មនុស្ស។ សត្វកណ្តុរទាំងនោះ បានឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ហើយបានឆ្លងទៅអតិថិជន ។ មន្ត្រីសុខាភិបាលបានធ្វើតេស្តទៅលើសត្វកណ្តុរHamster ដោយលទ្ធផល បានឆ្លងកូវីដ-១៩ ដែលតាចំនួន១១ក្បាល។ ... Read More »

អេហ្ស៊ីបឡើងវគ្គ១៦ក្រុមពានរង្វាន់ Africa Cup of Nations ក្រោយឈ្នះស៊ូដង់

ក្រុមជម្រើសជាតិអេហ្ស៊ីប​បាន​យក​ឈ្នះក្រុម​ស៊ូដង់​ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល D និង​ឡើង​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ​នៃ​ពាន Africa Cup of Nations កាលពីរាត្រីថ្ងៃទី១៩ ខែមករាម្សិលមិញ។ កីឡាករ Mohamed Abdelmonem រកបាន១គ្រាប់ឲ្យអេហ្ស៊ីបក្នុងការប្រកួតនេះ ដោយបានតែតបាល់ជ្រុងរបស់ Abdallah ... Read More »

ថៃកែទម្រង់គណបក្សកាន់អំណាច អគ្គលេខាបក្សត្រូវបានដកតំណែង

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ខែមករា សមាជិកគណៈកម្មាធិការគណបក្សកាន់អំណាចថៃ បានព្រមព្រៀងគ្នា ដកតំណែងអគ្គលេខាធិការបក្សលោក Thamanat Prompow ជាមួយតំណាងរាស្ត្រ២១រូបចេញពីគណបក្ស។ គណបក្សអំណាចរដ្ឋប្រជាជន (Palang Pracharath -PPRP) បានសម្រេចដកតំណែងអគ្គលេខាធិការបក្ស ក្រោយការចោទប្រកាន់ថា អគ្គលេខាធិការ Thamanat ... Read More »

តារាសម្តែងដ៏ល្បីល្បាញ Gaspard Ulliel ស្លាប់ក្នុងវ័យ៣៧ឆ្នាំដោយគ្រោះថ្នាក់ពេលជិះស្គីនៅបារាំង

តារាសម្តែងដ៏ល្បីល្បាញជនជាតិបារាំង Gaspard Ulliel គឺជាតួឯកនៅក្នុងសាច់រឿងទូរទស្សន៍ Moon Knight របស់ក្រុមហ៊ុន Marvel ដែលជិតដាក់បញ្ចាំងទៅហើយនោះ។ តាមប្រព័ន្ធផ្សព្វផ្សាយបារាំង នៅយប់ថ្ងៃទី១៩ខែមករាបានផ្សាយថា លោក Gaspard Ulliel បានស្លាប់ក្នុងវ័យ៣៧ឆ្នាំ ... Read More »

ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ អាមេរិកបញ្ចេញម៉ាស់៤០០លាន ប្រភេទN95 ចែកចាយជូនពលរដ្ឋ

សេតវិមានអាមេរិកបានប្រកាសថា រដ្ឋាភិបាលអាមេរិកបានសម្រេចបញ្ចេញម៉ាស់ចំនួន៤០០លានម៉ាស់ ប្រភេទ N95 ពីឃ្លាំងស្តុក ចែកចាយជូនពលរដ្ឋដោយអត់គិតថ្លៃ។ នេះជាសកម្មភាពថ្មីបំផុតរបស់រដ្ឋាភិបាលប្រធានាធិបតីបៃឌិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ តម្រូវការអ្នកប្រើប្រាស់ម៉ាស់N95 បានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយម៉ាស់N95លក់នៅលើទីផ្សារ ក្នុងតម្លៃពី១-២ដុល្លារក្នុង១ម៉ាស់។ សកម្មភាពរបស់រដ្ឋាភិបាលអាមេរិកកើតឡើងក្រោយពេលមានករណីឆ្លងនៅតែកើនឡើងខ្ពស់ដដែល។នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ... Read More »

ប្រធានាធិបតីកាហ្សាក់ស្ថាន ដកហូតតំណែងរដ្ឋមន្ត្រីការពារជាតិ

ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev កាលពីថ្ងៃទី១៩ខែមករា បានប្រកាសដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Murat Bektanov ដោយសារតែ អសមត្ថភាពក្នុងការគ្រប់គ្រង ទប់ស្កាត់អំពើហិង្សាមិនធ្លាប់មាន តាំងពីប្រទេសកាហ្សាក់ស្ថានទទួលបានឯករាជ្យរយៈពេល៣០ឆ្នាំកន្លងមក។ ការសម្រេចដកហូតតំណែងលោក Bektanov ... Read More »

បិសាចក្រហម Man Utd យកបាន៣ពិន្ទុ ខណៈ Tottenham វាយបកចុងម៉ោងឈ្នះ Leicester City

ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយអ្នកចាំ David de Gea ពីការវាយបករបស់ក្រុម Brentford ដើម្បីទទួលបាន៣ពិន្ទុក្នុងលទ្ធផល៣ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ក្រុមរបស់លោក ... Read More »

Nadal យកឈ្នះ Hanfmann ឈានទៅកាន់ជុំទី៣ ព្រឹត្តិការណ៍Australian Open

កីឡាករវាយតឺន្នីសឆ្នើមរបស់អេស្ប៉ាញ Rafa Nadal បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានយកឈ្នះកីឡាកររបស់អាល្លឺម៉ង់ YannickHanfmann នៅវគ្គជម្រុះជុំទី២ ក្នុងលទ្ធផល 6-2 6-3 6-4 និងឈានទៅជុំទី៣នៃព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃពុធ ... Read More »

ក្លិប PSG និង Mbappe កំពុងពិភាក្សាលើការបន្តកុងត្រា ចំពេល Real Madrid ចាប់អារម្មណ៍

ក្លិបបារាំង Paris Saint-Germain កាន់តែមានទំនុកចិត្តថា ពួកគេអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Kylian Mbappe ឱ្យបន្តកិច្ចសន្យារបស់គាត់នៅក្លិប។ កិច្ចព្រមព្រៀងដែលមានស្រាប់របស់ Mbappe នឹងអស់នៅខែមិថុនា ប៉ុន្តែគ្រួសាររបស់គាត់បានកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបនៅ Ligue 1 ក្នុងរយៈពេលខ្លី ... Read More »

តម្លៃប្រេងនៅលើពិភពលោកអាចកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល

នៅលើទីផ្សារចរាចរណ៍ប្រេងនៅលើពិភពលោកនាថ្ងៃទី១៩ ខែមករា តម្លៃប្រេងនៅលើពិភពលោកបានកើនឡើងដល់ទៅ៨៩ដុល្លារក្នុងមួយបារ៉ែល គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលាឆ្នាំ២០១៤មកទល់ពេលនេះ។ ក្រុមអ្នកជំនាញបានលើកឡើងថា តម្លៃប្រេងអាចកើនឡើងដល់ទៅ១០០ដុល្លារក្នុងពេលខាងមុខ។ គិតត្រឹមម៉ោង១៤ថ្ងៃទី១៩ខែមករា តម្លៃប្រេង Brent សម្រាប់ខែមីនាឆ្នាំ២០២២ កើនឡើង១,១៤% ស្មើនឹង៨៨,៥១ដុល្លារក្នុងមួយបារ៉ែល។ ក្នុងពេលខ្លះតម្លៃចរាចរនៅលើទីផ្សារកើនឡើងដល់ទៅ៨៩ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅនៅលើពិភពលោកបន្តកើនឡើងខ្ពស់លើកទី៤ជាប់គ្នា ដោយសារតែបំពង់បង្ហូរប្រេង ... Read More »

ចិនផ្តល់ទិដ្ឋាការដល់មន្ត្រីការទូតអាមេរិក៤៦រូបចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំង

មន្ត្រីការទូតអាមេរិក៤៦រូបទទួលបានការផ្តល់ទិដ្ឋាការឱ្យចូលរួមបើកកម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែកុម្ភៈ។ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា មិនមែនជាតំណាងផ្លូវការដល់រដ្ឋាភិបាលអាមេរិកឡើយ។ ជាមួយគ្នានេះដែរ ចិនបានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោនឱ្យបញ្ឈប់ការធ្វើនយោបាយព្រឹត្តិការណ៍កីឡា។ គេហទំព័រ SCMP បានផ្សាយថា ក្រោយសេតវិមានប្រកាសថាធ្វើពហិការកីឡាអូឡំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២មក រដ្ឋាភិបាលអាមេរិកក៏បានដាក់លិខិតសំុទិដ្ឋាការជូនមន្ត្រី១៨រូបទៅចូលរួមព្រឹត្តិការណ៍នេះដែរ។ ក្រោយមកបញ្ជីឈ្មោះមន្ត្រីទៅចូលរួមគឺបានកើនឡើងដល់ទៅ៤៦នាក់ ភាគច្រើនធ្វើការនៅក្នុងក្រសួងការបរទេសអាមេរិក។ ទីក្រុងប៉េកាំងបានលើកឡើងថា ដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡារបស់មន្ត្រីអាមេរិកបានឡើងគម្រោងជាមុន ... Read More »

វិស័យទេសចរណ៍ពិភពលោកមិនអាចដំណើរការទាំងស្រុងឡើងវិញនៅមុនឆ្នាំ២០២៤នោះឡើយ

ការបង្ហាញវត្តមាននិងឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងតាំងពីចុងខែវិច្ឆិកាឆ្នាំ២០២១មកទល់ពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅលើពិភពលោក។ តាមរបាយការណ៍ របស់អង្គការទេសចរណ៍ពិភពលោក(UNWTO) បានបញ្ជាក់ថា «វិស័យទេសចរណ៍ នៅលើពិភពលោកក្នុងឆ្នាំ២០២១ មិនមានការកែប្រែរីកចម្រើនជាងមុននោះឡើយ បើប្រៀបធៀបនឹងឆ្នាំ២០២០»។ ក្រុមអ្នកឯកទេសបានលើកឡើងថា វិស័យទេសចរណ៍មិនទាន់អាចដំណើរការទាំងស្រុងវិញនៅមុនឆ្នាំ២០២៤នោះឡើយ។ ប៉ុន្តែនៅចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចនឹងដំណើរការល្អឡើងវិញជាងមុន។ ... Read More »

អាមេរិកព្យាករថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនពីប្រទេសបេឡារូស

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានប្រកាសថា ការធ្វើសមយុទ្ធរួមរវាងរុស្ស៊ីនឹងប្រទេស Belarus នាពេលខាងមុខ គឺជាយុទ្ធសាស្ត្រអនុញ្ញាតឱ្យរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនពីតំបន់ភាគខាងជើង។ មន្ត្រីអាមេរិកបានបញ្ជាក់ថា «ពេលវេលានៃការធ្វើសមយុទ្ធពិតជាគួរឱ្យចាប់អារម្មណ៍ និងបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឈរជើងនៃកម្លាំងទាហានរុស្ស៊ីនៅក្នុងប្រទេសបេឡារូស ដើម្បីវាយប្រហារអ៊ុយក្រែនពីភាគខាងជើង»។ ជាទូទៅការធ្វើសមយុទ្ធធម្មតាគឺត្រូវតែប្រកាសជាមុន យ៉ាងតិច៤២ថ្ងៃ ក្នុងករណីមានទាហានចូលរួមធ្វើសមយុទ្ធប្រមាណ៩០០០នាក់ ។ ប៉ុន្តែពេលនេះរុស្ស៊ីមានគម្រោងធ្វើសមយុទ្ធដោយមានទាហានចូលរួមដល់ទៅ១៣ពាន់នាក់ ដោយមិនប្រកាសជាមុន ... Read More »

ហ្វីលីពីនមានករណីស្លាប់ពីរនាក់ដោយសារឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងជាលើកដំបូង

ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសហ្វីលីពីនមាន៣៣២នាក់ក្នុងសហគមន៍ ក្នុងនោះមាន១៦០នាក់ជាជនជាតិហ្វីលីពីនវិលត្រឡប់មកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី១៩ ខែមករាបានប្រកាសថា មានករណីស្លាប់ពីរនាក់ក្រោយឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ជាមួយនឹងករណីឆ្លងថ្មីចំនួន៤៩២នាក់បន្ថែមទៀត ក្នុងនោះមានជាង ៣៣២នាក់ឆ្លងក្នុងសហគមន៍។ នៅក្នុងរដ្ឋធានីម៉ានីល មានពលរដ្ឋរស់នៅជាង១៣លាននាក់ មានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីច្រើនជាងគេ គឺមានដលទៅ ២២៧នាក់ ។ ... Read More »

អាជ្ញាកណ្តាល​ស្ត្រី​ក្លាយជា​អ្នក​ដំបូង​គេ​ដែល​ទទួលបន្ទុក​ការប្រកួត Africa Cup of Nations

អាជ្ញាកណ្តាលរបស់ប្រទេសរវ៉ាន់ដា (Rwandan) លោកស្រី SalimaMukansanga កាលពីថ្ងៃអង្គារបានក្លាយជាស្ត្រីដំបូងគេដែលដឹកនាំការប្រកួតពានរង្វាន់ Africa Cup of Nations នៅពេលដែលគាត់ទទួលបន្ទុកការប្រកួតរវាងក្រុមហ្ស៊ីមបាវ៉េ និងហ្គីណេក្នុងប្រទេសកាម៉ារូន។ លោកស្រី Mukansanga បានដើរចេញពីទីលានដោយកាន់បាល់ការប្រកួត អមដោយមន្ត្រីការប្រកួតបុរស៣នាក់ជាមួយប្រទេសហ្ស៊ីមបាវ៉េបន្តឈ្នះការប្រកួត​ ... Read More »

អូមីក្រុងមិនមែនជាវីរុសបំប្លែងថ្មីចុងក្រោយនោះឡើយ ចូរកុំធ្វេសប្រហែសឱ្យសោះ

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១៨ខែមករា បានប្រកាសថា ជំងឺឆ្លងនឹងមិនទាន់បញ្ចប់នៅឡើយទេ ក្រោយពេលវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងបានបញ្ចប់ ។ WHO ព្រមានថា នឹងមានវីរុសបំប្លែងថ្មីទៀតបន្តឆ្លងរាលដាលនៅលើពិភពលោក។ លោកស្រី Maria Van Kerkhove ... Read More »

Dortmund បានធ្លាក់ចេញពី German Cup ក្រោមថ្វីជើងក្រុមនៅលីគទី២ St Pauli

ក្រុមយក្សនៅអាល្លឺម៉ង់ Borussia Dortmund ត្រូវបានធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ German Cup កាលពីថ្ងៃអង្គារ នៅពេលដែលពួកគេបានរងបរាជ័យយ៉ាងភ្ញាក់ផ្អើលក្នុងវគ្គ១៦ក្រុមចុងក្រោយលើក្រុម St Pauli នៃក្របខ័ណ្ឌទី២របស់អាល្លឺម៉ង់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ក្រុម ... Read More »

រលកយក្សស៊ូណាមិកម្ពស់១៥ម៉ែត្របំផ្លាញផ្ទះទាំងអស់នៅលើកោះតុងហ្គា

រដ្ឋាភិបាលតុងហ្គា បានប្រកាសថា រលកយក្សស៊ូណាមិមានកម្ពស់ដល់ទៅ១៥ម៉ែត្រ បានបំផ្លាញអ្វីគ្រប់យ៉ាង រួមទាំងផ្ទះសម្បែងរបស់ពលរដ្ឋនៅលើកោះមួយក្នុងប្រទេសកោះតុងហ្គានេះផងដែរ។ ជាមួយគ្នានេះកោះមួយផ្សេងទៀតមានផ្ទះតែពីរខ្នងប៉ុណ្ណោះក្នុងគ្រោះធម្មជាតិមិនធ្លាប់មាននេះ។ សារព័ត៌មាន Daily Mail បានដកស្រង់របាយការណ៍ដំបូងបំផុតរបស់រដ្ឋាភិបាលតុងហ្គាដែលបានប្រកាសកាលពីថ្ងៃទី១៨ខែមករាថា មានមនុស្ស៣នាក់ស្លាប់ និងរងរបួសជាច្រើនក្នុងការវាយប្រហារដោយរលកយក្សស៊ូណាមិ កម្ពស់១៥ម៉ែត្រ បង្កឡើងដោយការផ្តុះភ្នំភ្លើងកាលពីថ្ងៃទី១៥ខែមករា។ អ្នកដែលស្លាប់ក្នុងហេតុការណ៍ខាងលើ ... Read More »

ក្លិប Brentford ពិចារណាចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិដាណឺម៉ាកChristian Eriksen

ក្លិប Brentford បាននិងកំពុងនិយាយជាមួយកីឡាករ Christian Eriksenអំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ។Eriksen បានលុបចោលកិច្ចសន្យារបស់គាត់ដោយក្លិប Inter Milan កាលពីខែមុន បន្ទាប់ពីត្រូវបានប្រាប់ថាគាត់មិនអាចលេងក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីមានបញ្ហាបេះដូង (ICD) មិនទាន់ជា១០០ភាគរយ។ ... Read More »

Everton ចង់​បាន​អ្នក​ចាត់​ការ​បែលហ្ស៊ិក Roberto Martinez ដើម្បីជំនួសតំណែងលោក Rafael Benitez

ក្លិប Everton ចាប់អារម្មណ៍លើគ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិកលោកRoberto Martinez ត្រឡប់មកក្លិបវិញ ហើយបានទាក់ទងជាមួយសមាគមបាល់ទាត់បែលហ្ស៊ិកផងដែរ។ លោកមានការស្ទាក់ស្ទើរក្នុងការដឹកនាំក្រុមជាមួយនឹងការប្រកួត World Cup នៅប្រទេសកាតាក្នុងខែវិច្ឆិកាខាងមុខ ហើយជឿជាក់ថា ពួកគេនឹងអាចទាក់ទាញគាត់មកដឹកនាំក្លិប។​ លោក Martinez មាន​ឈ្មោះ​ខ្ពស់​ក្នុង​បញ្ជី​អ្នក​ប្រជែងជាគ្រូបង្វឹកEverton ... Read More »

ឥណ្ឌូនេស៊ីអនុម័តច្បាប់ប្តូររដ្ឋធានីចាការតា ទៅកាន់កោះBorneo

រដ្ឋសភាឥណ្ឌូនេស៊ីបានអនុម័តច្បាប់ផ្លាស់ប្តូររដ្ឋធានីចាការតា ទៅកាន់តំបន់ Kalimantan នៅលើកោះ Borneo។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ច្បាប់ថ្មីបានកំណត់ពីវិធានការគ្រប់គ្រងក៏ដូចជាការចំណាយមូលនិធិសម្រាប់អភិវឌ្ឍបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។ នេះជាគម្រោងផ្លូវច្បាប់របស់រដ្ឋដែលត្រូវចំណាយប្រាក់ជាង៣២ពាន់លានដុល្លារ ដែលស្នើឡើងដោយប្រធានាធិបតី Joko Widodo ។ មានប្រសាសន៍ទៅកាន់រដ្ឋសភា ក្រោយការអនុម័តច្បាប់ផ្លាស់ប្តូររដ្ឋធានីនៅថ្ងៃទី១៨ខែមករា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី ... Read More »

ចិនស្នើឱ្យកម្ចាត់មេរោគសំបុត្រផ្ញើមកពីបរទេសទាំងអស់ដើម្បីទប់ស្កាត់កូវីដ-១៩

សេវាប្រៃសណីយ៍របស់ប្រទេសចិនបានបញ្ជាឱ្យបុគ្គលិកត្រូវតែបាញ់សម្លាប់មេរោគរាល់សំបុត្រ សម្ភារដែលបានផ្ញើមកពីក្រៅប្រទេស ក្រោយពេលមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនៅក្នុងទីក្រុងប៉េកាំង ហើយរកឃើញឆ្លងពីសំបុត្រផ្ញើមកពីប្រទេសកាណាដា។ មន្ត្រីចិនបានឱ្យដឹងថា មានករណីឆ្លងកូវីដ-១៩ជាច្រើនករណី គឺបានឆ្លងពីទំនិញដែលផ្ញើមកពីក្រៅប្រទេស ក្នុងនោះមានស្ត្រីនៅទីក្រុងប៉េកាំងម្នាក់ដែលមិនមានប្រវត្តិចេញទៅក្រៅឡើយតែបានឆ្លងកូវីដ-១៩ ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ខែមករា សេវាប្រៃសណីយ៍ ចិន បានស្នើដល់បុគ្គលិក ប្រៃសណីយ៍ទាំងអស់ត្រូវបាញ់ថ្នាំសម្លាប់មេរោគ រាល់សំបុត្រផ្ញើមកពីបរទេស។ ... Read More »

អង្គការសហប្រជាជាតិជំរុញឱ្យបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ

ក្រោយពេលកូរ៉េខាងជើងបានបញ្ជាក់ថា បានសាកល្បងមីស៊ីលដោយជោគជ័យបំពាក់បច្ចេកវិទ្យានាំផ្លូវកាលពីថ្ងៃទី១៧ខែមករាមក អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់ទីក្រុងព្យុងយ៉ាង និងប្រទេសពាក់ព័ន្ធតភ្ជាប់កិច្ចពិភាក្សាឡើងវិញស្តីពីកម្មវិធីបរមាណូនៅឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃនេះថា មីស៊ីលចំនួន២គ្រាប់ដែលខ្លួនបានធ្វើតេស្តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះគឺជាប្រភេទមីស៊ីលនាំផ្លូវ ។ កន្លងមកកូរ៉េខាងត្បូងបានសន្និដ្ឋានថា ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។ ... Read More »

ថៃមានគម្រោងបើកដំណើរការឡើងវិញកម្មវិធីទេសចរណ៍ដោយលើកលែងការធ្វើចត្តាឡីស័ក

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានឱ្យដឹងថា លោកនឹងស្នើគម្រោងទៅដល់រដ្ឋាភិបាលស្តីពីការលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរបរទេស។ កម្មវិធីនោះមានឈ្មោះថា(Test&Go) ដើម្បីទាក់ទាញអ្នកទេសចរឱ្យកាន់តែច្រើនមកកម្សាន្តនៅប្រទេសថៃ ជាការរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ លោក Anutin Charnvirakul បានបញ្ជាក់ថា កម្មវិធីទេសចរណ៍ខាងលើគឺដើម្បីទាក់ទាញអ្នកទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន ។ ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប១,៩៣លាននាក់ក្នុងរយៈពេល២៤ម៉ោង

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង១.៩២៩.៤០៤ នាក់ ក្នុងនោះអាមេរិកឆ្លងច្រើនជាងគេគឺមានជាង៣៣៩ពាន់នាក់ ។ ចំណែកប្រទេសរុស្ស៊ីវិញមានករណីស្លាប់ច្រើនជាងគេដោយកូវីដ-១៩ គឺមានជាង៦៧០នាក់។ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ... Read More »

ករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍ទីក្រុងប៉េកាំង គឺមានប្រភពឆ្លងតាមសំបុត្រផ្ញើមកពីកាណាដា

បើទោះបីក្រុមអ្នកឯកទេសបញ្ជាក់ថា ការឆ្លងកូវីដ-១៩ តាមសំបុត្រគឺមានទាបបំផុតក្តី បុន្តែមន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងបង្ហាញការសង្ស័យថា ករណីឆ្លងអូមីក្រុងនៅក្នុងសហគមន៍ទីក្រុងប៉េកាំងគឺឆ្លងតាមលិខិតផ្ញើមកពីប្រទេសកាណាដា។ មន្ត្រីទីក្រុងប៉េកាំងបានរកឃើញ អូមីក្រុងនៅលើសំបុត្រដែលផ្ញើមកពីប្រទេសកាណាដា ដែលអ្នកជំងឺអូមីក្រុងដំបូងគេបង្អស់នៅក្នុងទីក្រុងប៉េកាំងបានកាន់សំបុត្រនោះមុនគេនៅថ្ងៃទី១១ខែមករា។ តាមការលើកឡើងរបស់មន្ត្រីទីក្រុងប៉េកាំងបញ្ជាក់ថា សំបុត្រនោះផ្ញើមកពីកាណាដា ឆ្លងកាត់អាមេរិក មកកាន់ហុងកុង មុនពេលចូលដល់ទីក្រុងប៉េកាំង។ វីរុសអូមីក្រុងត្រូវបានគេរកឃើញនៅជាប់សំបុត្រខាងក្រៅ និងលិខិតនៅខាងក្នុងផងដែរ។ ... Read More »