ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីនឹងមិនអនុវត្តការបិទទ្វារប្រទេសជាថ្មីម្តងទៀតឡើយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសនៅថ្ងៃទី២៣ខែមករាថា រដ្ឋាភិបាលនឹងមិនបិទទ្វារម្តងទៀតឡើយ ក្នុងពេលមានពាក្យចចាមអារ៉ាមថា នឹងបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ រដ្ឋាភិបាលបានប្រកាសថា នឹងមិនមានការរឹតត្បិតក្នុងការធ្វើដំណើរនោះឡើយ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រី Ismail ... Read More »

ទីក្រុងប៉េកាំងធ្វើតេស្តលើពលរដ្ឋ ២លាននាក់ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍

នៅថ្ងៃទី២៣ខែមករា នៅរយៈពេលមិនដល់២សប្តាហ៍ទៀត ការប្រកួតកីឡាអូឡាំពិករដូវរងានឹងមកដល់ ទីក្រុងប៉េកាំងបានរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបានធ្វើតេស្តទៅលើពលរដ្ឋប្រមាណ២លាននាក់រស់នៅតំបន់ជិតទីតាំងរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ ការធ្វើតេស្តជាទ្រង់ទ្រាយធំ ក្រោយពេលក្រសួងប្រៃសណីយ៍បានស្នើដល់បុគ្គលិកឱ្យបាញ់សម្លាប់មេរោគនៅលើលិខិតផ្ញើមកពីក្រៅប្រទេស បន្ទាប់ពីមានករណីឆ្លងអូមីក្រុងមានប្រភពមកពីសំបុត្រផ្ញើមកពីប្រទេសកាណាដា។ ក្នុងទីក្រុងប៉េកាំងបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៣០នាក់ក្នុងរយៈពេល១សប្តាហ៍កន្លងមក។ អង្គការសុខភាពពិភពលោកក៏ដូចជាមជ្ឈមណ្ឌល គ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ... Read More »

រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែន ក្រោយការបញ្ចប់កីឡាអូឡាំពិកទីក្រុងប៉េកាំង

មេទ័ពអ៊ុយក្រែនមួយរូបបានបញ្ជាក់ថា ការវាយប្រហារអ៊ុយក្រែនគឺជាប់ពាក់ព័ន្ធជាមួយការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ សារព័ត៌មាន Bloomberg បានផ្សាយថា ប្រធានាធិបតីចិនស៊ី ជីនពីង បានស្នើដល់ប្រធានាធិបតីពូទីនឱ្យផ្អាកការឈ្លានពានអ៊ុយក្រែន រង់ចាំបញ្ចប់ការប្រកួតកីឡាអូឡំាពិកសិន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Times លោកឧត្តមសេនីយ៍ Alexander Pavlyuk មេបញ្ជាការកងទ័ពអ៊ុយក្រែនប្រកាសថា ... Read More »

Tottenham ត្រូវធ្វើការធ្ងន់ដោយប៉ះម្ចាស់ផ្ទះតោខៀវ Chelsea ដើម្បីប្រជែងយកក្រុមកំពូលទាំង៤ (Top 4)

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នឹងត្រូវប៉ះក្រុមភ្ញៀវមាន់ខ្នាយមាសTottenham Hotspur នៅរាត្រីថ្ងៃអាទិត្យនេះ នៅពេលដែលគូប្រជែងនៅទីក្រុងឡុងទាំង២ ត្រូវប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge វេលាម៉ោង១១និង៣០នាទីយប់។ Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ ... Read More »

ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ Copa del Rey៖ Bilbao ប៉ះ Real Madrid, Real Sociedad ប៉ះ Real Betis

ការចាប់ឆ្នោតវគ្គ១/៤ផ្តាច់ព្រ័ត្រ ឬវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Copa del Rey បានបង្ហាញពីការប្រកួតដ៏គួរឱ្យរំភើបជាច្រើនដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១ និងទី៣ ខែកុម្ភៈ ដោយការប្រកួតរបស់ក្លិប Athletic Bilbao ជាមួយក្រុម Real Madrid នៅកីឡដ្ឋាន ... Read More »

ចិនដាក់ទោសមន្ត្រីជិត១០០រូបដែលគ្រប់គ្រងមិនបានល្អទុកឱ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំកាលពីឆ្នាំ២០២១

រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដាក់ទោស ពិន័យមន្ត្រីព្រមទាំងប្រធានក្រុមហ៊ុនធំៗ ប្រមាណ១០០នាក់ដែលខ្វះការទទួលខុសត្រូវទុកឱ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំកើតឡើងនៅក្នុងខេត្ត Henan កាលពីខែកក្កដាឆ្នាំ២០២១ បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន។ ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបង្ហោះសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានពិនិត្យការស៊ើបអង្កេតលើគ្រោះមហន្តរាយនេះ ហើយបានកំណត់ថា មន្ត្រីមួយចំនួននិងរដ្ឋាភិបាលខេត្តក៏ដូចជាមូលដ្ឋានបានប្រព្រឹត្តបទឧក្រិដ្ឋធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ។ ក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាក់ថា មន្ត្រីមួយចំនួនក្នុងខេត្តHenan ... Read More »

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ផ្អាកពិធីមង្គលការដោយសារតែការឆ្លងអូមីក្រុងក្នុងសហគមន៍

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Arden បានសម្រេចផ្អាកពិធីមង្គលការរបស់ខ្លួនដោយសារតែមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២៣ខែមករា នាយករដ្ឋមន្ត្រី Jacinda Arden បានបញ្ជាក់ថា «ពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងមិនកើតឡើងក្នុងពេលនេះឡើយ ។ ខ្ញុំពិតជាសោកស្តាយចំពោះការពន្យារពេលនេះ»។ ការសម្រេចខាងលើរបស់ប្រមុខដឹកនាំនូវែលហ្សេឡង់គឺក្រោយពេលដែលប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មីក្នុងសហគមន៍ ហើយនៅយប់ថ្ងៃទី ... Read More »

លោក Ferguson មានក្តីសុបិន្តក្នុងការដឹកនាំក្លិប Everton ជាអចិន្ត្រៃយ៍

អ្នកចាត់ការចាំផ្ទះក្រុម Everton លោក Duncan Ferguson បាននិយាយថា គាត់សុបិនចង់គ្រប់គ្រងក្លិបជាអចិន្ត្រៃយ៍ ប៉ុន្តែបានសារភាពថា គាត់ខ្វះបទពិសោធន៍ដើម្បីធ្វើដូច្នេះនៅពេលនេះ។ លោក Ferguson ជាអតីតកីឡាករដែលស៊ុតបញ្ចូលទីបាន៧២គ្រាប់ក្នុងការបង្ហាញខ្លួន២៧៣លើកក្នុងការប្រកួតនៅក្នុងក្លិប បានមកដឹកនាំក្រុម Everton សម្រាប់តំណែងទី២ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នបន្ទាប់ពីការបណ្តេញលោក ... Read More »

Man United បរាជ័យនាំយកខ្សែប្រយុទ្ធ Haaland ខណៈ Real Madrid ជាគោលដៅឈានមុខគេ

ក្លិបបិសាចក្រហម Manchester United អស់លទ្ធភាពក្នុងការចុះហត្ថលេខាលើកីឡាករ Erling Haaland ដោយក្លិបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តោតលើជម្រើសប្រយុទ្ធជំនួស ហើយខ្សែប្រយុទ្ធ Borussia Dortmund រូបនេះពេញចិត្តនឹងការផ្លាស់ប្តូររដូវក្តៅទៅកាន់ក្លិប Real Madrid ច្រើនជាង។ Haaland ... Read More »

នាវាផ្ទុកយន្តហោះអាមេរិកចូលរួមធ្វើសមយុទ្ធក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី

នាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូរបស់អាមេរិក USS Harry S. Truman បានចូលរួមធ្វើសមយុទ្ធជាមួយណាតូ នៅសប្តាហ៍ក្រោយក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ។ សមយុទ្ធមានឈ្មោះថា “Neptune Strike«22»នឹងចាប់ផ្តើមនៅថ្ងៃទី២៤ខែមករាហើយអូសបន្លាយរយៈពេល១២ថ្ងៃ ។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្ហាញពីសមត្ថភាព និងកិច្ចសហប្រតិបត្តិការវាយប្រហារនៅលើដែនសមុទ្រ ក៏ដូចជាបង្កើនសកម្មភាពការពារដល់ប្រទេសជាសម្ពន្ធមិត្ត។ ... Read More »

អូស្ត្រាលីផ្តល់សិទ្ធិរស់នៅដល់ពលរដ្ឋអាហ្វហ្គានីស្ថាន១៥ពាន់នាក់

រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសម្រេចផ្តល់សិទ្ធិរស់នៅដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន១៥ពាន់នាក់ តាមកម្មវិធីមនុស្សធម៌។ ជនជាតិអាហ្វហ្គានីស្ថានដែលទទួលបានសិទ្ធិរស់នៅនិងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី គឺធ្លាប់បានធ្វើការឱ្យកម្លាំងទាហានអូស្ត្រាលី ក៏ដូចជាស្ថានទូត និងអង្គការនានារបស់អូស្ត្រាលីនៅអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី ២១ខែមករា បានប្រកាសថា ការសម្រេចខាងលើគឺស្ថិតនៅក្នុងកម្មវិធី វីសាមនុស្សធម៌សម្រាប់គ្រួសារជនជាតិអាហ្វហ្គានីស្ថាន ។ តាមគម្រោងអូស្ត្រាលីនឹងផ្តល់សិទ្ធិរស់នៅដល់អតីតបុគ្គលិកបម្រើការទាហានអូស្ត្រាលីពេលឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ... Read More »

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែខិតជិត អង់គ្លេសបញ្ជូនកម្លាំងទាហានពិសេសទៅហ្វឹកហាត់ប្រើប្រាស់អាវុធ

ការប្រឈមមុខតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែនជិតឈានដល់ចំណុចផ្ទុះសង្គ្រាមទប់លែងបានហើយ ដោយប្រទេសទាំងពីរបានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើសង្គ្រាម ។ ក្នុងពេលនេះដែរ អង់គ្លេសបានបញ្ជូនទាហានទៅហ្វឹកហាត់ទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធដែលអង់គ្លេសបានផ្តល់ជូននាពេលកន្លងមក។ តាមសារព័ត៌មាន Sky News បានផ្សាយនៅថ្ងៃទី២២ខែមករាថា កម្លាំងទាហានអង់គ្លេស៣០នាក់បានទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីបង្វឹកហាត់កម្លាំងទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធប្រឆាំងរថក្រោះដែលប្រទេសអង់គ្លេសបានផ្តល់ជូនរដ្ឋាភិបាលទីក្រុង Kiev ។ កម្លាំងទាហានអង់គ្លេសក៏បានយកទៅជាមួយនូវជើងទម្របាញ់មីស៊ីលប្រឆាំងរថក្រោះចំនួន២០០០ដើមផងដែរ។ ចំណែកប្រទេសអាល្លឺម៉ង់វិញ ... Read More »

អាមេរិកព្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីពូទីន និងបំពង់បង្ហូរប្រេង Nord Stream 2

នៅថ្ងៃទី២១ខែមករាប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិក លោក Gregory Meeks បានស្នើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីរុស្ស៊ី លោកពូទីននិងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់រុស្ស៊ី។ សេចក្តីព្រាងច្បាប់ខាងលើកើតឡើងទន្ទឹមជាមួយច្បាប់ការពារដែនអធិបតេយ្យរបស់អ៊ុយក្រែនឆ្នាំ២០២២ របស់ព្រឹទ្ធសភាអាមេរិក ដែលតាក់តែងឡើងដោយប្រធានគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Robert ... Read More »

មន្ទីរបញ្ចកោណអាមេរិកបង្ហាញពីដំណោះស្រាយល្អបំផុតសម្រាប់បញ្ហាកូរ៉េខាងជើង

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក John Kirby នៅថ្ងៃទី២១ខែមករា(ពេលវេលាអាមេរិក) បានប្រកាសថា អាមេរិកនឹងស្វែងរកដំណោះស្រាយរំសាយអាវុធបរមាណូទាំងស្រុងនៅឧបទ្វីបកូរ៉េ ដោយចាត់ទុកទំនាក់ទំនងការទូតជាវិធានការដ៏ល្អបំផុតសម្រាប់សម្រេចគោលដៅខាងលើ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យមន្ទីរបញ្ចកោណបានបញ្ជាក់យ៉ាងច្បាស់ថា « ជាការណ៍ពិតណាស់ យើងមិនចង់ឱ្យកម្មវិធីយោធារបស់កូរ៉េខាងជើងគំរាមកំហែងដល់សម្ពន្ធមិត្តរបស់អាមេរិកក្នុងតំបន់នោះឡើយ។ ដូច្នេះយើងអំពាវនាវដល់មេដឹកនាំកូរ៉េខាងជើង គីម ... Read More »

Sevilla សម្លឹងមើល Moussa Dembele ជាជម្រើសទី២ ប៉ុន្តែ Anthony Martial នៅតែជាអាទិភាព

ខ្សែប្រយុទ្ធ Moussa Dembele អាចត្រឡប់ទៅក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga វិញ ខណៈដែលក្លិប Sevilla បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Lyon រូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ។ កីឡាករវ័យ២៥ឆ្នាំរូបនេះគឺជាជម្រើសដ៏សំខាន់របស់ក្លិប Sevillaប្រសិនបើពួកគេបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធ Anthony ... Read More »

PSG កំពុងពិភាក្សាចុះហត្ថលេខាយកខ្សែបម្រើ Ndombele ពី Tottenham ក្នុងលក្ខខ័ណ្ឌខ្ចីជើង

កីឡាករសញ្ជាតិបារាំង Ndombele ត្រូវបានគេសរសើរសម្រាប់ការវិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់គាត់ចំពេលមានការតស៊ូបន្តរបស់គាត់សម្រាប់ទម្រង់លេងនៅក្លិបមាន់ខ្នាយមាស Spurs។ បច្ចុប្បន្នក្លិប PSG កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Tottenham រូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើង។ Ndombele បានចំណាយពេល២រដូវកាលកន្លះក្នុងក្លិប Spurs ដោយដំបូងត្រូវបានផ្ទេរពី Lyon ក្នុងតម្លៃកំណត់ត្រាក្លិប៥៤លានផោន (៧៤លានដុល្លារ) ... Read More »

មីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតសមាជិកគណបក្សរបស់លោកស្រី អោងសានស៊ូជី

តុលាការមីយ៉ាន់ម៉ានៅថ្ងៃទី២១ខែមករា បានប្រកាសសាលក្រមប្រហារជីវិតសមាជិកគណបក្ស ជាតិដើម្បីប្រជាធិបតេយ្យ NLD មួយរូប ។ តុលាការមីយ៉ានម៉ា បានសម្រេចប្រហារជីវិត លោក Phyo Zayar Thaw សមាជិកគណបក្សរបស់លោកស្រីអោងសានស៊ូជី ដោយចោទប្រកាន់ពីបទភេរវកម្ម ។ ... Read More »

ម្ចាស់ជើងឯក២សម័យ Azarenka ផ្តួល Elina Svitolina ឡើងវគ្គ១៦ក្រុមចុងក្រោយ Australian Open

ម្ចាស់ជើងឯកកីឡាវាយតឺន្នីស២សម័យកាល កីឡាការិនី Victoria Azarenka បានយកឈ្នះកីឡាការិនី Elina Svitolina ដើម្បីឈានទៅដល់ជុំទី៤ វគ្គ១៦ក្រុមចុងក្រោយកម្មវិធី Australian Open ជាលើកដំបូងចាប់តាំងពីឆ្នាំ២ឥ២១៦។​ កីឡាការិនីលំដាប់លេខ២៥ពិភពលោកសញ្ជាតិបេឡារុស្ស ដែលជាម្ចាស់ជើងឯកនៅទីក្រុងមែលប៊នក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣បានឈ្នះ ... Read More »

មន្ទីរឃុំឃាំងរងការវាយប្រហារតាមដែនអាកាស ស្លាប់និងរបួសជាង២០០នាក់នៅយេម៉ែន

មានការវាយប្រហារតាមដែនអាកាសសំដៅទៅលើមន្ទីរឃុំឃាំងនៅតំបន់ភាគខាងជើងប្រទេសយេម៉ែន បណ្តាលឱ្យមនុស្ស ៧០នាក់ស្លាប់និងជាង១៣០នាក់រងរបួស ក្នុងពេលកម្លាំងទាហានដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតវាយបកតបតនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កម្លាំងហ៊ូធីទៅលើបណ្តាប្រទេសក្នុងតំបន់អារ៉ាប់។ សមាគមគ្រូពេទ្យគ្មានព្រំដែន MSF នៅថ្ងៃទី២១ខែមករា បានប្រកាសថា «កាលពីយប់មិញ មន្ទីរឃុំឃាំង Sa’ada City Remand រងការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។ មន្ទីរពេទ្យ ... Read More »

ការប្រកួតរវាង Inter Milan និង Venezia មានហានិភ័យនៃការពន្យារពេល បន្ទាប់ពីការផ្ទុះឡើងករណីឆ្លង COVID-19

ការប្រកួតក្នុងក្របខ័ណ្ឌអុីតាលី Serie A រវាងក្រុមជើងឯក Inter Milan និង Venezia នៅថ្ងៃសៅរ៍នេះមានហានិភ័យនៃការពន្យារពេល បន្ទាប់ពីក្រុម Venezia បានកត់ត្រាករណីវិជ្ជមាន COVID-19 ថ្មីចំនួន១១កាលពីថ្ងៃសុក្រ ទី២១ ... Read More »

រុស្ស៊ី«បង្ហាញសាច់ដុំ» ក្នុងពេលកំពុងតានតឹងជាមួយអ៊ុយក្រែននិងប្រទេសលោកខាងលិច

មន្ត្រីរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី ២១ខែមករាថា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំកម្លាំងទាហានជើងទឹក ដោយមានការចូលរួមពីកងពលទាំងអស់។ សមយុទ្ធនឹងធ្វើឡើងនៅចុងខែនេះនិងដើមខែកុម្ភៈនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក។ សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់មេបញ្ជាការទាហានជើងទឹករុស្ស៊ីលោក Nikolay Yevmenov ដែលបានបញ្ជាក់ថា «តាមគម្រោងហ្វឹកហាត់កម្លាំងទាហាននៅក្នុងឆ្នាំ២០២២នេះ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅចុងខែមករា និងដើមខែកុម្ភៈឆ្នាំ ២០២២នេះ។ សមយុទ្ធធ្វើឡើងដោយមានការចូលរួមពីកងពលទាំងអស់ក្រោមការបញ្ជារបស់អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី»។ ... Read More »

អាមេរិកស្នើផ្តល់ជំនួយវ៉ាក់សាំង៦០លានដូសដល់កូរ៉េខាងជើង

តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូប បានលើកឡើងថា អាមេរិកធ្លាប់បានស្នើផ្តល់ជំនួយវ៉ាក់សាំង៦០លានដូសដល់កូរ៉េខាងជើងតាមរយៈអង្គការសហប្រជាជាតិ។ សំណើខាងលើបានធ្វើឡើងតាំងពីចុងឆ្នាំ ២០២១។ តំណាងរាស្ត្រកូរ៉េខាងត្បូង លោក Kim Kyung-hyup បានចែករំលែកព័ត៌មានខាងលើជាមួយបណ្តាញព័ត៌មានយ៉ុងហាប់ នៅថ្ងៃទី២១ខែមករាឆ្នាំ២០២២។ ក្រសួងចារកិច្ចកូរ៉េខាងត្បូងក៏បានលើកឡើងពីព័ត៌មានខាងលើក្នុងកិច្ចប្រជុំសភាកូរ៉េខាងត្បូងដែរ។ លោក Kim Kyung-hyup ... Read More »

ប្រជ្រៀតជាន់លើគ្នាក្នុងពិធីបុណ្យសាសនានៅប្រទេសLiberiaស្លាប់២៩នាក់

នៅថ្ងៃទី២០ខែមករា ប៉ូលិសប្រទេស Liberia បានប្រកាសថា មានមនុស្សយ៉ាងតិច២៩នាក់ស្លាប់នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់លើគ្នានៅក្នុងពិធីសាសនាស្ថិតនៅជាយរដ្ឋធានី Monrovia ប្រទេស Liberia ។ តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមករា(ពេលវេលាក្នុងប្រទេស Liberia)។ ហេតុការណ៍កើតឡើងក្នុងពេលដែលសាសនិកគ្រឹស្តធ្វើពិធីអធិស្ឋាននៅកីឡដ្ឋានបាល់ទាត់។ អ្នកនាំពាក្យកម្លាំងប៉ូលិស ... Read More »

ចាប់ពីឆ្នាំ២០២៤ទៅ ​ការចុះហត្ថលេខាខ្ចីជើងកីឡាករមានត្រឹម៦នាក់ប៉ុណ្ណោះដើម្បី​អភិវឌ្ឍសមត្ថភាព និងទេពកោសល្យកីឡាករក្នុងស្រុក

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ស្ថាប័ននេះគ្រោងនឹងអនុវត្តច្បាប់ដែលក្លិបនឹងត្រូវកំណត់ក្នុងការចុះហត្ថលេខា និងបញ្ជូនកីឡាករត្រឹម៦នាក់ឱ្យខ្ចីជើងជាអន្តរជាតិចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីឱ្យមានការផ្តោតអារម្មណ៍បន្ថែមទៀតចំពោះការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យរបស់ពួកគាត់។ នេះបើយោងតាមការប្រកាសរបស់ FIFAឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍ដដែល FIFA បានប្រកាសថា ... Read More »

បារាំងនឹងកាត់បន្ថយការរឹតត្បិត ប្រឆាំងកូវីដ-១៩ ចាប់ពីខែកុម្ភៈ

នៅថ្ងៃទី ២០ខែមករា នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានប្រកាសថា នឹងកាត់បន្ថយការរឹតត្បិតប្រឆាំងកូវីដ -១៩ ចាប់ពីខែកុម្ភៈឆ្នាំ២០២២តទៅ។ ជាមួយគ្នានេះដែរ ច្បាប់ស្តីពីការចាក់វ៉ាក់សាំង ឬ កាតវ៉ាក់សាំងនឹងចូលជាធរមាននៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃទី ... Read More »

កូរ៉េខាងជើងព្រមានបន្តសាកល្បងបរមាណូ និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី២០ខែមករាបានផ្សាយថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនសកម្មភាពការពារ ហើយអាចបន្តសកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ដែលបានផ្អាកជាយូរមកហើយនោះ។ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សពលករកាន់អំណាច ដើម្បីពិភាក្សាលើគោលនយោបាយសំខាន់ៗ ក្នុងនោះក៏មានវិធានការទប់ទល់ជាមួយការដាក់ទណ្ឌកម្មរបស់អាមេរិកផងដែរ។ នៅក្នុងរបាយការណ៍នៃកិច្ចប្រជុំបានបញ្ជាក់ថា ការគំរាមកំហែងដោយយោធារបស់ទីក្រុងវ៉ាស៊ីនតោនបានឈានដល់កម្រិតគ្រោះថ្នាក់។ ទាំងនោះហើយបានជាទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមលក្ខណៈ យ៉ាងល្អិតល្អន់បំផុតដើម្បីប្រឈមមុខជាមួយអាមេរិកយូរអង្វែង។ ... Read More »

មានជិត៣០ក្រុមហ៊ុននឹងផលិតឱសថសម្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck

មានក្រុមហ៊ុនផលិតឱសថចំនួន២៧ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផលិតឱសថ molnupiravir ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck សម្រាប់ចែកចាយដល់ប្រទេសក្រីក្រ ក្នុងតម្លៃទាប។ ឱសថព្យាបាលកូវីដ-១៩ molnupiravir នឹងចាប់ចែកចាយដល់ប្រទេសក្រីក្រក្រោយពីមានក្រុមហ៊ុនផលិតជាច្រើនអាចបំពេញតម្រូវការប្រើប្រាស់បានទាន់ពេលវេលា ។ ក្នុងចំណោម២៧ក្រុមហ៊ុនដែលបានព្រមព្រៀងផលិតឱសថព្យាបាលកូវីដ-១៩ នោះមានក្រុមហ៊ុនមកពីប្រទេសចិន ឥណ្ឌា ប្រទេសតំបន់អាហ្វ្រិក ... Read More »

ហ្គាណា៖ ម៉ូតូបើកបុករថយន្តដឹករំសេវបណ្តាលឱ្យផ្ទុះឆេះផ្ទះអស់៥០០ខ្នងនិងស្លាប់១០នាក់

មានករណីផ្ទុះរំសេវយ៉ាងខ្លាំង ក្នុងតំបន់ជនបទមួយស្ថិតនៅភាគខាងលិចប្រទេសហ្គាណា កាលពីថ្ងៃទី២០ខែមករា បានបង្កជាគ្រោះអគ្គិភ័យទ្រង់ទ្រាយធំបំផ្លាញផ្ទះសម្បែងអស់រាប់រយខ្នង។ ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលម៉ូតូមួយគ្រឿងបានបើកបុករថយន្តដឹករំសេវទៅកាន់អណ្តូងរ៉ែមាស។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ភ្លើងកំពុងឆាបឆេះទ្រង់ទ្រាយធំទៅលើផ្ទះពលរដ្ឋនៅជុំវិញនោះយ៉ាងសន្ធោសន្ធៅ។ ក្រោយការផ្ទុះបង្កើតជារណ្តៅមួយយ៉ាងធំ។ លោក Seji Saji Amedonu អគ្គនាយករងគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មានផ្ទះ៥០០ខ្នងរងការបំផ្លាញ។ ... Read More »

Diogo Jota រកបាន២គ្រាប់ជួយឲ្យ Liverpool ​ឈ្នះ Arsenal ឡើង​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់ League Cup

គ្រាប់បាល់២គ្រាប់របស់ Diogo Jota បានជួយឱ្យក្រុមហង្សក្រហមLiverpool ទទួលជ័យជម្នះក្នុងលទ្ធផល​២ទល់០ យ៉ាងងាយស្រួលនៅលើទឹកដីក្រុមកាំភ្លើងធំ Arsenal ក្នុងជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup កាលពីថ្ងៃព្រហស្បតិ៍ដោយត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ទល់នឹងក្រុមតោខៀវ Chelsea ។ ... Read More »

Barcelona បាត់បង់ឱកាសប្រជែង Copa del Rey ខណៈ Real Madrid ឡើងវគ្គ៨ក្រុម

កីឡាករ Iker Muniain ស៊ុតបញ្ចូលទីបាន២គ្រាប់ រួមទាំងការស៊ុតបាល់ប៉េណាល់ទីក្នុងបន្ថែមម៉ោងបន្ថែមធ្វើឲ្យក្រុមAthletic Bilbao ទម្លាក់ Barcelona ចេញពីពានរង្វាន់ Copa del Rey ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករានេះ។ Muniain ... Read More »