ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Rafael Nadal ត្រូវ​ជួប​ជាមួយ Daniil Medvedev ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Australian Open

កីឡាករវាយតឺន្នីស Rafael Nadal បានផ្លាស់ប្តូរការឈ្នះមួយចេញពីកំណត់ត្រា Grand Slam ផ្នែកបុរសជាលើកទី២១បន្ទាប់ពីការចាប់ផ្តើមលេចធ្លោដោយផ្តួលកីឡាករ Matteo Berrettini របស់អុីតាលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Australian Open ឆ្នាំនេះ។ កីឡាករលេខ៧ Berrettini ... Read More »

រុស្ស៊ីបានបញ្ជូនឈាមទៅកាន់ព្រំដែនជាប់អ៊ុយក្រែនត្រៀមជួយសង្គ្រោះទាហានរងរបួស

រុស្សុីបានបញ្ជូនឈាមជាច្រើនទៅកាន់ព្រំដែនជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមវាយប្រហារគ្នាអាចនឹងកើតមានឡើង ហើយការបញ្ជូនឈាមនោះគឺដើម្បីជួយសង្គ្រោះទាហានរងរបួសត្រូវបញ្ជូលឈាមជាចាំបាច់។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការផ្គត់ផ្គង់ឈាមសម្រាប់សមរភូមិគឺជារឿងមួយដ៏សំខាន់ ហើយទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់សម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន។ បច្ចុប្បន្នរុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានជាង១សែននាក់នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ ប៉ុន្តែកន្លងមកអ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងមូស្គូនឹងមិនចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែបានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យលោកខាងលិចមកជាន់ឈ្លីផលប្រយោជន៍សន្តិសុខរបស់ខ្លួនឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្សុីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយវិទ្យុរុស្ស៊ីថា ... Read More »

បាក់ស្ពានក្នុងទីក្រុងដែលប្រធានាធិបតីចូ បៃឌិនត្រៀមបំពេញទស្សនកិច្ច

យ៉ាងហោចណាស់ក៏មានមនុស្ស ១០នាក់ដែរបានរងរបួសក្នុងករណីបាក់ស្រុតស្ពានក្នុងតំបន់ Pittsburgh ក្នុងពេលដែលប្រធានាធិបតីអាមេរិកត្រៀមបំពេញទស្សនកិច្ចនៅទីនោះដើម្បីពិភាក្សាស្តីពីហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នងសន្និសីទកាសែតនាកន្លែងកើតហេតុ អភិបាលក្រុង Pittsburgh លោក Ed Gainey បានឱ្យដឹងថា ការបាក់ស្រុតស្ពានកើតឡើងនៅមហាវិថី Forbes និង Branddock ... Read More »

Frank Lampard ត្រូវបានផ្តល់ការងារជាគ្រូបង្វឹក្លិប Everton ដើម្បីជំនួសលោក Rafael Benitez

ក្លិបស្ករគ្រាប់ Everton បានផ្តល់តំណែងអ្នកចាត់ការនៅទំនេររបស់ពួកគេដល់អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសលោក Frank Lampard ។លោក Lampard វ័យ៤៣ឆ្នាំបានឈប់ពីការងាររយៈពេល១ឆ្នាំបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Chelsea កាលពីខែមករាឆ្នាំមុនបន្ទាប់ពីដឹកនាំបាន១៨ខែ។ បុរសសញ្ជាតិព័រទុយហ្គាល់លោក Vitor Pereira និងអតីតអ្នកចាំទីលោកDuncan Ferguson ... Read More »

ខ្សែប្រយុទ្ធ Benzema ត្រូវតុលាការបារាំងរឹបអូសប្រាក់ជិត៣០ម៉ឺនដុល្លារក្នុងសំណុំរឿងផ្លូវភេទ

អាជ្ញាសាលាបារាំងបានរឹបអូសយកប្រាក់ចំនួន២៣០,០០០អឺរ៉ូ (២៦០,០០០ដុល្លារអាមេរិក) ពីខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ជុំវិញការកាត់ទោសគាត់កាលពីឆ្នាំមុនពីបទមានភាពស្មុគស្មាញក្នុងការដេញថ្លៃដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង Mathieu Valbuena ជាមួយនឹងកាសែតពាក់ព័ន្ធនឹងផ្លូវភេទ។ តុលាការបានបញ្ជាឱ្យ Benzema ក្នុងខែវិច្ឆិកា ... Read More »

Barcelona កំពុងពិភាក្សាចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លិបWolves

ក្លិបអ្នកមានបុណ្យ Barcelona បានបើកការពិភាក្សាជាមួយក្លិប Wolves លើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ Adama Traore ឡើងវិញ។ ក្លិបយក្សនៅអេស្ប៉ាញចង់បានកិច្ចព្រមព្រៀងខ្ចីជើងដំបូងដោយមានកាតព្វកិច្ចទិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ការផ្លាស់ប្តូរនេះបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Tottenham ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ២៦ឆ្នាំរូបនេះដែរដែលបានចាប់ផ្តើមអាជីពរបស់គាត់នៅ Barcelona។ ក្រុមរបស់លោក Antonio ... Read More »

ហ្វីលីពីនលុបច្បាប់ហាមប្រាមជនបរទេសដែលចាក់វ៉ាក់សាំងរួចចូលក្នុងប្រទេសនេះ

ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ហ្វីលីពីនបានលុបច្បាប់ហាមប្រាមជនបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលក្នុងប្រទេសនេះដើម្បីដំណើរការវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន លោកស្រី Romulo-Puyat បានឱ្យដឹងថា ពលរដ្ឋមកពី១៥០ ប្រទេស ក្នុងនោះមានអាមេរិក កូរ៉េខាងត្បូង ជប៉ុន ... Read More »

ទទួលឆ្នាំថ្មីនៅសិង្ហបុរី មួយគ្រួសារអាចទទួលភ្ញៀវបាន៥នាក់ក្នុងមួយថ្ងៃ និងធ្វើតេស្តរហ័សមុនជួបជុំគ្នា

ការឆ្លងកូវីដ-១៩ បំបែ្លងថ្មីអូមីក្រុង បានបង្ខំឱ្យរដ្ឋាភិបាលសិង្ហបុរី អនុវត្តវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៨ខែមករា ក្រសួងអភិវឌ្ឍន៍ស្ថិរភាព និងបរិស្ថានសិង្ហបុរី(MSE) បានបញ្ជាក់ថា មន្ត្រីសន្តិសុខនឹងតាមដានសកម្មភាព ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងតំបន់មានករណីឆ្លងកូវីដ-១៩ ច្រើនក្នុងពេលចូលឆ្នាំ។ នៅក្នុងតំបន់រស់នៅរបស់ជនជាតិចិន ... Read More »

ប្រធានាធិបតីស្រីដំបូងគេបង្អស់នៃប្រទេសហុងឌូរ៉ាស់ស្បថចូលកាន់តំណែង

ស្ត្រីដំបូងគេបង្អស់ក្នុងប្រទេសហុងឌូរ៉ាស់(Honduras) បានស្បថចូលកាន់តំណែងប្រធានាធិបតីជាប្រវត្តិសាស្ត្រនៅថ្ងៃទី ២៧ខែមករា។ លោកស្រីសន្យាថានឹងកែទម្រង់កាត់បន្ថយភាពក្រីក្រ បទល្មើសក្នុងប្រទេសនេះ។ ប្រធានាធិបតីជាប់ឆ្នោតលោកស្រី Xiomara Castro និងស្វាមីដែលជាអតីតប្រធានាធិបតី លោក Manuel Zelaya ក៏បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនាថ្ងៃទី២៧ខែមករា ឆ្នាំ២០២២នោះដែរ ។ ... Read More »

កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២៤ម៉ោង

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ខែមករាថា មានករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ក្នុងពេលដែលកូរ៉េខាងត្បូងព្យាយាមទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ -១៩ចំនួន ១៦.០៩៦នាក់ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ ១៥.៨៩៤នាក់។ នេះជាថ្ងៃទី៤ហើយដែលកូរ៉េខាងត្បូងមានករណីឆ្លងកើនឡើងខ្ពស់។ កាលពីថ្ងៃទី២៥ខែមករា កូរ៉េខាងត្បូងរកឃើញករណីឆ្លងតែ៨.៥៧០នាក់ប៉ុណ្ណោះ ហើយនៅថ្ងៃទី ... Read More »

អាមេរិកអំពាវនាវចិនឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលរុស្ស៊ីពីបញ្ហាអ៊ុយក្រែន

កាលពីថ្ងៃទី២៧ខែមករា អាមេរិកបានអំពាវនាវដល់់ចិនឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសបញ្ចប់វិវាទក្នុងប្រទេសអ៊ុយក្រែន។ ក្រុមអ្នកឯកទេសអាមេរិក បានលើកឡើងថា ទីក្រុងប៉េកាំងអាចនឹងគាំទ្រទីក្រុងវ៉ាស៊ីនតោនក្នុងបញ្ហាទាំងនោះ។ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Antony Blinken ដោយនៅក្នុងជំនួបនោះរដ្ឋមន្ត្រីការរទេសចិនបាន អំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ បញ្ចៀសភាពតានតឹងខ្លាំងជាងនេះ ។ ... Read More »

ស្លាប់និងរបួសរាប់សិបនាក់ដោយសារព្យុះអេណានៅភាគខាងត្បូងទ្វីបអាហ្វ្រិក

នៅតំបន់ភាគខាងត្បូងអាហ្វ្រិក ក្នុងនោះមានប្រទេសម៉ូហ្សំប៊ិក, ម៉ាដាហ្គាស្ការ និងម៉ាឡាវី បានរងការវាយប្រហារដោយព្យុះ អេណាបណ្តាលឱ្យមានអ្នកស្លាប់ អ្នករបួសនិងបាត់ខ្លួនជាច្រើន ។ ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Ana ដែលបានវាយប្រហារលើប្រទេសចំនួន៣ខាងលើនៅក្នុងតំបន់ភាគខាងត្បូងអាហ្វ្រិកបានកើនដល់ ៧៧នាក់ហើយ នៅថ្ងៃ២៧ ខែមករា។ នៅតំបន់ភាគកណ្តាលនិងភាគខាងជើងនៃប្រទេសម៉ូហ្សំប៊ិកមានមនុស្ស១១នាក់ស្លាប់ ... Read More »

ប្រេស៊ីលបានត្រឹមស្មើអេក្វាឌ័រ ខណៈអ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីឈ្នះដូចគ្នាក្នុងជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

ការតែតបាល់បញ្ចូលទីក្នុងតង់ទី២របស់កីឡាករ Felix Torres បានធ្វើឱ្យអេក្វាឌ័រតាមស្មើជាមួយប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup ដែលឃើញក្រុមទាំងពីរមានការបណ្តេញចេញកីឡាករម្នាក់១។ ប្រេស៊ីល​ដែល​បាន​កក់កៅអីទៅ​វគ្គ​ជម្រុះ​នៅកាតារួច​ហើយ​បាន​នាំ​មុខ​មុន​តាម​រយៈ​ការស៊ុតបាល់បញ្ចូលទី​របស់ខ្សែបម្រើ Casemiro នៅ​នាទី​ទី៦។ អ្នកចាំទី Alexander Dominguez របស់អេក្វាឌ័រត្រូវបានបណ្តេញចេញពីការប្រកួតនៅនាទីទី១៥ បន្ទាប់ពីបង្កកំហុស ... Read More »

Novak Djokovic ត្រៀម​ត្រឡប់​ទៅ​ប្រកួត​ក្នុង​ទីក្រុង​ឌូបៃ​ បន្ទាប់​ពី​បាត់​បង់ឱកាសនៅ​ Australian Open

កីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic គ្រោងនឹងវិលចូលប្រឡូកក្នុងទីក្រុងឌូបៃ នៅខែក្រោយ។ កីឡាករវ័យ៣៤ឆ្នាំត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលីនៅមុនព្រឹត្តិការណ៍ Australian Open បន្ទាប់ពីចាញ់ ក្តីតុលាការដើម្បីបដិសេធការលុបចោលទិដ្ឋាការរបស់គាត់ចូលប្រទេសអូស្ត្រាលី។កីឡាករវាយតឺន្នីសឈ្នះពានរង្វាន់ Grand Slam ២០សម័យគឺស្ថិតនៅក្នុងបញ្ជីសម្រាប់ព្រឹត្តិការណ៍ Dubai ATP ... Read More »

ខ្សែ​បម្រើ​ស្លាបវ័យក្មេង Amad Diallo ​របស់ Manchester United ​ចូល​រួម​ជាមួយក្លិប Rangers ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល៦ខែ

ខ្សែបម្រើស្លាបរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Amad Diallo បានចូលរួមជាមួយក្រុម Rangers ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែ ពោលគឺមួយឆ្នាំបន្ទាប់ពីបានមកដល់ទឹកដី Old Trafford ក្នុងការផ្លាស់ប្តូរតម្លៃ១៩លានផោនពី Atalanta ។ ... Read More »

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅរោងចក្រផលិតអាវុធក្រោយពីសាកល្បងមីសុីល៦លើកដើមឆ្នាំ២០២២

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយទទួលបានជោគជ័យ។ ក្រោយការសាកល្បងនោះមេដឹកនាំគីម ជុងអ៊ុនបានបំពេញទស្សនកិច្ចទៅត្រួតពិនិត្យរោងចក្រផលិតអាវុធធំបំផុតក្នុងប្រទេសនេះ។ ការប្រឈមមុខតានតឹងនៅឧបទ្វីបកូរ៉េកើតឡើងក្រោយពេលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលលើកទី៦ជាបន្តបន្ទាប់ក្នុងរយៈពេល មិនដល់មួយខែផងនាដើមឆ្នាំ២០២២នេះ។ មេដឹកនាំគីម ជុងអ៊ុនបានទៅត្រួតពិនិត្យការធ្វើតេស្តមីស៊ីលដោយផ្ទាល់ ។ បន្ទាប់មកលោកក៏បានទៅត្រួតពិនិត្យរោងចក្រផលិតអាវុធ ហើយលោកបានសរសើរពីការរីកចម្រើនក្នុងវិស័យផលិតអាវុធនៅក្នុងប្រទេសនេះ។ លោកគីម ... Read More »

Aston Villa ចុះហត្ថលេខាលើខ្សែការពារ Calum Chambers ពី Arsenal

ក្លិប Aston Villa បានចុះហត្ថលេខាទិញបានខ្សែការពារ CalumChambers ពីក្លិបកាំភ្លើងធំ Arsenal ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះ។កីឡាករវ័យ២៧ឆ្នាំដែលបានបង្ហាញខ្លួនត្រឹមតែ៥ប្រកួតសម្រាប់ក្រុមកាំភ្លើងធំនៅរដូវកាលនេះបានផុតកុងត្រានៅរដូវក្តៅ ហើយចូលរួមជាមួយការផ្ទេរដោយគ្មានតម្លៃឈ្នួល ។ ការចុះហត្ថលេខារបស់កីឡាកររូបនេះបន្ទាប់ពីការមកដល់របស់ Philippe Coutinho ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona, ... Read More »

WTO ចេញសេចក្តីសម្រេច អនុញ្ញាតឱ្យចិនដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក

អង្គការពាណិជ្ជកម្មពិភពលោក WTO បានចេញសេចក្តីសម្រេច អនុញ្ញាតឱ្យចិនដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក មានតម្លៃ៦៤៥លានដុល្លារក្នុងមួយឆ្នាំ ។ នេះជាសាលក្រមរបស់WTO ក្រោយពេលប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ប្រឈមវិវាទក្នុងវិស័យពាណិជ្ជកម្មរយៈពេល១០ឆ្នាំកន្លងមក ក្នុងនោះមានទាំងការលក់បង្ខូចតម្លៃផងដែរ។ សេចក្តីសម្រេចរបស់ WTO មាន៨៧ទំព័រ បានបញ្ជាក់យ៉ាងច្បាស់ថា «ពឹងផ្អែកទៅលើទស្សនៈ ... Read More »

ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មដុតកម្ទេចរថភ្លើង

ការធ្វើបាតុកម្មពាក់ព័ន្ធនឹងផ្លូវដែកនៅក្នុងប្រទេសឥណ្ឌា កាន់តែតានតឹងឡើង ដោយមានបាតុករជាច្រើនខឹងសម្បារហូតដល់ដុតកម្ទេចរថភ្លើងដើម្បីប្រឆាំងនឹងអាជ្ញាធរផ្លូវដែកនិងរដ្ឋាភិបាល។ នៅថ្ងៃទី២៧ ខែមករា សារព័ត៌មាន Aljazeera បានផ្សាយថា ពលរដ្ឋនៅក្នុងរដ្ឋ Bihar បាននាំគ្នាធ្វើបាតុកម្មតាំងពីដើមសប្តាហ៍ ដោយសារតែក្រុមយុវជនខឹងសម្បាព្រោះតែការប្រឡងចូលក្របខ័ណ្ឌរដ្ឋក្នុងវិស័យផ្លូវដែកមិនមានតម្លាភាព។ ពេលដំបូង បាតុកម្មធ្វើឡើងទ្រង់ទ្រាយតូចនោះទេ ប៉ុន្តែក្រោយមកក៏បានរាលដាលទៅជាទ្រង់ទ្រាយធំនៅទូទាំងរដ្ឋ ... Read More »

កូរ៉េខាងជើងបើកទ្វារព្រំដែនក្រោយ២ឆ្នាំបិទទប់ស្កាត់ការឆ្លងកូវីដ-១៩

ក្រោយរយៈពេលពីរឆ្នាំបិទទ្វារប្រទេសទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅពេលនេះកូរ៉េខាងជើង បានសម្រេចបើកទ្វារព្រំដែនឡើងវិញ។ រថភ្លើងដឹកទំនិញរបស់កូរ៉េខាងជើងបានទៅកាន់ប្រទេសជិតខាង (ចិន)។ តាមសារព័ត៌មាន AP បានផ្សាយថា ការបើកទ្វារព្រំដែនរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលប្រទេសនេះបានសាកល្បងមីស៊ីលរហូតដល់ទៅ៦លើកនាដើមឆ្នាំ២០២២នេះ។ សាររបស់កូរ៉េខាងជើងដែលបានសាកល្បងមីស៊ីលដល់ទៅ៦លើកនេះ គឺជាការព្រមានដល់អាមេរិក និងមួយផ្នែកទៀតជាការបើកទ្វារប្រទេសជាតិជាបណ្តើរៗ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ក្រោយរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩ បើទោះបីកូរ៉េខាងជើងមិនមានករណីឆ្លងម្នាក់ណាក៏ដោយ។ ... Read More »

អ៊ុយក្រែន៖ ផ្ទុះអាវុធនៅរោងចក្រយោធា ស្លាប់និងរបួស១០នាក់

ទាហានអ៊ុយក្រែនម្នាក់បានបើកការបាញ់ប្រហារទៅលើសន្តិសុខនៅរោងចក្រយោធា ស្ថិតនៅភាគកណ្តាលប្រទេសនេះដោយមិនមានមូលហេតុបណ្តាលឱ្យមានអ្នកស្លាប់ ៥នាក់និងរបួស៥នាក់។ នៅថ្ងៃទី២៧ ខែមករា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រកាសឱ្យដឹងថា មានមនុស្ស ៥នាក់ស្លាប់និង៥នាក់រងរបួសក្នុងការបាញ់ប្រហារនៅរោងចក្រផលិតកាំជ្រួចមីសុីលនៅក្នុងទីក្រុង Dnipro ភាគកណ្តាលប្រទេសអ៊ុយក្រែន។ ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី២៧ខែមករា (ពេលវេលាក្នុងតំបន់) ក្នុងពេលកម្លាំងការពារទទួលបានការផ្តល់អាវុធនៅរោងចក្រ Pivdenmash។ ... Read More »

តារាវាយតឺន្នីសលំដាប់កំពូល Novak Djokovic អាចលេងនៅប្រទេសបារាំងក្រោមច្បាប់វ៉ាក់សាំង ក្រោយខកខានប្រកួត Australian Open

កីឡាករវាយតឺន្នីសលំដាប់កំពូល Novak Djokovic អាចត្រូវបានអនុញ្ញាតឱ្យលេងការពារជើងឯកពានរង្វាន់ French Open របស់គាត់ក្រោមច្បាប់ចុងក្រោយនៃការការពារ COVID-19 ដែលអនុម័តដោយរដ្ឋាភិបាលបារាំង ទោះបីជាគាត់នៅតែមិនត្រូវបានចាក់វ៉ាក់សាំងនៅពេលដែលទីលាន Grand Slam ដែលនឹងចាប់ផ្តើមក្នុងខែឧសភាក៏ដោយ។ Djokovic ត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី ... Read More »

រុស្ស៊ីធ្វើសមយុទ្ធនៅព្រំដែនអ៊ុយក្រែន, អាមេរិកថារុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែននៅពាក់កណ្តាលខែកុម្ភៈ

កម្លាំងទាហានរុស្ស៊ីបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃទី២៦ខែមករា ស្ថិតនៅភាគខាងកើតទីក្រុង Rostov ជិតព្រំដែនប្រទេសអ៊ុយក្រែន។ ជាមួយគ្នានោះរុស្សុីក៏បានបញ្ជូនយន្តហោះចម្បាំង និងអាវុធជាច្រើនទៅកាន់ប្រទេសបេឡារូសផងដែរ។ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានផែនការប្រើកម្លាំងយោធា វាយប្រហារលើអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ បើទោះជាទីក្រុងមូស្គូ បដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន ... Read More »

ក្នុងរយៈពេល២៤ម៉ោងពិភពលោករកឃើញករណីឆ្លងកូវីដ-១៩ជិត៣,៥លាននាក់

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ3.483.019 នាក់ និងស្លាប់10.216 នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ក្នុងពេលមួយថ្ងៃៗ។ តាមគេហទំព័រ worldometers.info នៅលើពិភពលោក គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ខែមករា មានករណីឆ្លងសរុបដល់ទៅ 362.859.116 នាក់ ... Read More »

កូរ៉េខាងជើងសាកល្បងមីស៊ីលជាលើកទី៦ហើយនៅក្នុងខែមករានេះ

នៅព្រឹកថ្ងៃទី២៧ខែមករា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា កូរ៉េខាងជើងទើបតែបានសាកល្បងមីស៊ីលពីរគ្រាប់បន្ថែមទៀតទៅកាន់តំបន់សមុទ្រភាគខាងកើត។ នៅក្នុងសេចក្តីប្រកាសនោះ គណៈទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទីក្រុង Hamhung ទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ២៧ខែមករាឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ... Read More »

Neymar មិនទាន់ច្បាស់១០០%ចំពោះការវិលត្រឡប់មុនការប្រកួតរវាង PSG នឹង Real Madridនៅ Champions League

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម PSG បានបង្ហាញពីភាពមិនច្បាស់លាស់របស់គាត់ថា តើខ្សែប្រយុទ្ធ Neymar នឹងជាសះស្បើយពេញលេញហើយឬនៅសម្រាប់ការប្រកួតជើងទី១នៃក្របខ័ណ្ឌChampions League វគ្គ១៦ក្រុមចុងក្រោយរបស់ Paris Saint-Germainជាមួយក្រុម Real Madrid ... Read More »

ខ្សែប្រយុទ្ធ Balotelli ជាប់ឈ្មោះក្នុងក្រុមអុីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨

កីឡាករ​ Mario Balotelli ត្រូវបានដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិអុីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ ខណៈដែលខ្សែប្រយុទ្ធមកពីក្លិបAdana Demirspor ក៏បានចូលរួមជាមួយកីឡាករដែលមិនធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិទាំង៧នាក់ក្នុងការជ្រើសរើសទៅហ្វឹកហាត់ទាំង៣៥នាក់របស់គ្រូបង្វឹកលោក Roberto Mancini ។ Balotelli ដែលធ្លាប់ធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Mancini កាលពីដើមក្នុងអាជីពរបស់គាត់នៅ Inter ... Read More »

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អូស្ត្រាលីលោក Arnold នឹង​អវត្តមាន​ក្នុង​ការ​ប្រកួតជម្រុះ World Cup ពេលប៉ះ​ប្រទេស​វៀតណាម​បន្ទាប់​ពី​ធ្វើ​តេស្ត​វិជ្ជមាន COVID-19

លោក Graham Arnold គ្រូបង្វឹកអូស្ត្រាលីនឹងអវត្តមានក្នុងការប្រកួតជម្រុះ World Cup ដ៏សំខាន់របស់ក្រុមអូស្ត្រាលីជាមួយវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់អូស្ត្រាលី ​​Football Australia ។ លោក Graham ... Read More »

ត្រូវតែធ្វើការវះកាត់ដើម្បីផ្លាស់ប្តូរភេទទើបទទួលស្គាល់ភេទតាមផ្លូវច្បាប់

ពលរដ្ឋភេទទីបីនៅកោះហុងកុង ប្រទេសចិន នឹងមិនទទួលស្គាល់ ភេទជាផ្លូវច្បាប់នោះឡើយប្រសិនបើមិនវះកាត់កែភេទនោះទេ។ នេះជាការសម្រេចរបស់តុលាការហុងកុងនាថ្ងៃទី២៦ខែមករាឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចខាងលើរបស់តុលាការ គឺក្រោយពេលបុរស(ភេទទីបី) ឈ្មោះQ និង Henry Tse បានចោទប្រកាន់រដ្ឋាភិបាលកោះហុងដែលបានអនុញ្ញាតឲ្យតែអ្នកភេទទីបីដែលបានវះកាត់កែភេទរួចទើបទទួលស្គាល់ជាផ្លូវការនៅលើលិខិតស្នាម ។ ទាំងនោះជាការបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង។ តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ... Read More »

រុស្ស៊ីបញ្ជូនកងពលយន្តហោះចម្បាំងវាយលុកទៅកាន់ប្រទេស Belarus ត្រៀមចូលរួមធ្វើសមយុទ្ធ

រុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានឆ័ត្រយោងទៅកាន់ប្រទេស Belarus នៅថ្ងៃទី២៦ខែមករា ។ កន្លងមក រុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានថ្មើរជើង កងកម្លាំងកាំភ្លើងធំ ទាហានជើងទឹកវាយឡើងគោកទៅចូលរួមសមយុទ្ធក្នុងប្រទេសបេឡារូសនាដើមខែកុម្ភៈឆ្នាំ២០២២ផងដែរ។ រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធក្នុងថ្ងៃទី២៦ខែមករា ក៏ដូចជាបានបញ្ជូនកម្លាំង និងយន្តហោះចម្បាំង ជាច្រើនទៅកាន់ប្រទេសបេឡារូស ដើម្បីត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅដើមខែក្រោយ។ ជាមួយគ្នានេះដែរ រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង ... Read More »