ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

James, Jorginho និង Werner អាចបង្ហាញខ្លួនសម្រាប់ Chelsea ប៉ះWest Ham

ក្រុម Chelsea នឹងមានជំនួបប្រកួត Premier League នៅរាត្រីថ្ងៃសៅរ៍ទី៤ ខែធ្នូ ទៅកាន់ទឹកដីក្រុម West Ham United ដោយអ្នកចាត់ការ Thomas Tuchel និយាយថា ... Read More »

ករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់មិនធ្លាប់មានទៅលើកុមារក្រោមអាយុ៥ឆ្នាំនៅអាហ្វ្រិកខាងត្បូង

មកទល់ពេលនេះ កូវីដ-១៩មិនសូវប៉ះពាល់ដល់កុមារមានអាយុតិចនោះឡើយ ប៉ុន្តែពេលនេះមានសញ្ញាឆ្លងកើនឡើងខ្ពស់ទៅលើកុមារអាយុក្រោម៥ឆ្នាំនៅអាហ្វ្រិកខាងត្បូង ដែលជាប្រទេសកំពុងប្រឈមការឆ្លងរាលដាលវីរុសបំប្លែងថ្មី Omicron ។ ទីប្រឹក្សារដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានឱ្យដឹងថា វីរុសបំប្លែងថ្មី Omicron អាចឆ្លងរាលដាលខ្ពស់នៅក្នុងប្រទេសនេះ ហើយកុមារក្រោមអាយុ៥ឆ្នាំបានចូលមន្ទីរពេទ្យកើនឡើងក្រោយការឆ្លងកូវីដ-១៩។ ការឆ្លងកើនឡើងគួរឱ្យប្រកាសអាសន្ននេះអាចនឹងដាក់សង្គ្រាមប្រឆាំងកូវីដ-១៩ ក្នុងដំណាក់កាលថ្មី ក្នុងពេលវីរុសបំប្លែងថ្មី Omicron ... Read More »

Inter Milan និង AC Milan ចាប់អារម្មណ៍ចង់បានខ្សែការពារ Alex Telles របស់ Man Utd

ខ្សែការពារវ័យ២៨ឆ្នាំរូបនេះបានចូល និងក្រៅក្រុម United ក្រោមការបណ្តេញចេញពីលោក Ole Gunnar Solskjaer ចាប់តាំងពីការមកដល់របស់គាត់ក្នុងខែតុលា ឆ្នាំ២០២០។ កីឡាករ Alex Telles របស់ក្រុមបិសាចក្រហម Manchester United ... Read More »

Arsenal ត្រៀមដាក់គោលដៅលើ Dominic Calvert-Lewin ដើម្បីជំនួស Alexander Lacazette

ក្លិប Arsenal នឹងកំណត់គោលដៅខ្សែប្រយុទ្ធអង់គ្លេស Dominic Calvert-Lewin ជាអ្នកជំនួស Alexander Lacazette នៅរដូវក្តៅក្រោយ។ នេះគឺជាដំណឹងអាក្រក់បន្ថែមទៀតសម្រាប់គ្រូបង្វឹកក្រុម Everton លោក Rafael Benitez ដែលបានសារភាពថា ... Read More »

លីគកំពូលអាល្លឺម៉ង់ Bundesliga នឹងត្រូវកាត់បន្ថយចំនួនអ្នកចូលទស្សនាបន្ទាប់ពីការរឹតបន្តឹងពីការឆ្លង Covid-19

ការប្រកួតក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ Bundesliga អាចមានអ្នកចូលរួមត្រឹម៥០ភាគរយ និងអតិបរមា១៥,០០០នាក់ បន្ទាប់ពីប្រទេសអាឡឺម៉ង់បានណែនាំឡើងវិញនូវការរឹតបន្តឹងវិធានការការពារជំងឺ Covid-19 កាលពីថ្ងៃព្រហស្បតិ៍។ អធិការបតីដែលផុតអាណត្តិលោកស្រី Angela Merkel និងអ្នកស្នងតំណែងលោកស្រី Olaf Scholz បានយល់ព្រមជាមួយមេដឹកនាំនៃរដ្ឋចំនួន១៦របស់ប្រទេសអាល្លឺម៉ង់ លើវិធានការមួយចំនួនដែលកំពុងត្រូវបានដាក់ឱ្យដំណើរការ។ ... Read More »

តាលីបង់ចេញច្បាប់ស្តីពីសិទ្ធិរបស់ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន

នៅថ្ងៃទី៣ខែធ្នូ រដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចេញច្បាប់ស្តីពីសិទ្ធិរបស់ស្ត្រី ក្នុងនោះមានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវចាត់ទុកស្ត្រីជា«ទ្រព្យសម្បត្តិ» ហើយការរៀបអាពាហ៍ពិពាហ៍ គឺត្រូវតែទទួលបានការយល់ព្រមពីស្ត្រី មិនត្រូវបង្ខំនោះឡើយ។ ច្បាប់ខាងលើក៏បានបញ្ជាក់ផងដែរថា ស្ត្រីទទួលបានការចែកទ្រព្យសម្បត្តិពីប្តីស្លាប់។ តុលាការក៏ត្រូវតែពឹងផ្អែកទៅលើច្បាប់ថ្មីស្តីពីសិទ្ធិរបស់ស្ត្រីក្នុងការកាត់ក្តីនានាពាក់ព័ន្ធនឹងស្ត្រី។ នៅក្នុងសាសនាក៏ត្រូវតែអនុវត្តផងដែរ ។ ប៉ុន្តែច្បាប់ថ្មីមិនបានបញ្ជាក់ថា ស្ត្រីអាចទទួលបានការសិក្សាអបរំដែរឬទេ ... Read More »

Omicron បានឆ្លងរាលដាលដល់តំបន់អាស៊ានហើយ

នៅក្នុងតំបន់អាស៊ាន ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron ហើយ។ ក្នុងពេលជាមួយគ្នានេះប្រទេសក្នុងតំបន់បានបង្កើនការត្រួតពិនិត្យអ្នកដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។ នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicron ជាលើកដំបូងទៅលើអ្នកដំណើរពីរនាក់មកពី ... Read More »

ក្រុមគ្រូពេទ្យឥណ្ឌាធ្វើកូដកម្មខណៈដែលកូវីដបំប្លែងថ្មី Omicron អាចបង្ករលកនៃការឆ្លងលើកទីបី

ឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៩.២១៦នាក់នៅថ្ងៃទី ៣ខែធ្នូ ហើយជាមួយគ្នានេះក៏បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicronចំនួន២នាក់ផងដែរ ។ នៅពេលនេះក្រុមគ្រូពេទ្យបាននាំគ្នាធ្វើកូដកម្មទាមទារឱ្យក្រុមនិស្សិតពេទ្យដែលទើបតែប្រឡងបញ្ចប់មកជួយធ្វើការ ។ ក្រោយពេលបណ្តាមន្ទីរពេទ្យនៅក្នុងប្រទេសនេះត្រូវធ្វើការទាំងថ្ងៃទាំងយប់ដោយសារតែការឆ្លងកូវីដ-១៩ប្រភេទដែលតា កាលពីខែមេសានិងឧសភាកន្លងមក ។ នៅពេលនេះឥណ្ឌាក៏បន្តរកឃើញករណីឆ្លងថ្មីរាប់សិបពាន់នាក់ក្នុងសប្តាហ៍កន្លងមកដែរ ។ ការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី ... Read More »

អាល្លឺម៉ង់ប្រារព្ធពិធីចែកផ្លូវគ្នាជាមួយអធិការបតី លោកស្រី Angela Merkel(មានវីដេអូ)

នៅថ្ងៃទី២ខែធ្នូនេះ កម្លាំងទាហានអាល្លឺម៉ង់បានប្រារព្ធពិធីយ៉ាងអធិកអធមដើម្បីបែកផ្លូវជាមួយលោកស្រី Angela Merkel ដែលជាបុគ្គលបានដឹកនាំប្រទេសរយៈពេល១៦ឆ្នាំកន្លងមកហើយដោយបានផ្សារភ្ជាប់ជាមួយកម្លាំងយោធាយ៉ាងរឹងមាំ។ កម្លាំងទាហានអាល្លឺម៉ង់បានច្រៀងបទចម្រៀងដែលលោកស្រី Angela Merkel ជ្រើសរើស សម្រាប់ក្រុមតន្ត្រីយោធា”Großer Zapfenstreich” ដែលជាការរំលឹកខួប១៦ឆ្នាំនៃការដឹកនាំយ៉ាងល្អរបស់លោកស្រី Merkel ។ នៅក្នុងពិធីចែកផ្លូវជាមួយលោកស្រី ... Read More »

ប្រធានាធិបតីបៃឌិន៖ អាមេរិកនឹងធ្វើសង្គ្រាមទប់ស្កាត់ការឆ្លង Omicron ដោយវិទ្យាសាស្ត្រ មិនមែនដោយភាពចលាចលឡើយ

នៅថ្ងៃទី២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក បៃឌិន បានប្រកាសពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងថ្មី Omicron ដែលកំពុងគំរាមកំហែងការឆ្លងជាថ្មីនៅលើពិភពលោក។ ការលើកឡើងខាងលើរបស់ប្រធានាធិបតីអាមេរិកគឺក្រោយពេលប្រទេសនេះរកឃើញករណីឆ្លងកូវីដបំប្លែងថ្មីOmicronជាលើកដំបូង។ ប្រធានាធិបតីអាមេរិកក៏បានលើកឡើងថា ការឆ្លងកូវីដ-១៩ អាចនឹងកើនឡើងខ្ពស់នៅរដូវរងានេះ។ ប៉ុន្តែយើងនឹងតស៊ូជាមួយវាតាមបែបវិទ្យាសាស្ត្រ។ ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ... Read More »

Ronaldo រកបានគ្រាប់បាល់ទី៨០០គ្រាប់ក្នុងជ័យជម្នះរបស់ Man Utd លើក្រុម Arsenal ក្នុងលទ្ធផល៣ទល់២

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី៨០០ក្នុងអាជីពរបស់គាត់ ដោយរកបាន២គ្រាប់រួមទាំងបាល់ប៉េណាល់ទី ខណៈដែលក្រុម Manchester United បានផ្តួលក្រុម Arsenal ក្នុងលទ្ធផល៣ទល់២យ៉ាងប្រផិតប្រផើយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ ខណៈដែលគ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់ក្រុម Man ... Read More »

កម្លាំងទាហានមីយ៉ាន់ម៉ាបង្កើនកម្លាំងតទល់ជាមួយទាហានក្រុមប្រឆាំង

ក្រោយការធ្វើរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានាខែកុម្ភៈឆ្នាំ២០២១មក ក្រុមបដិវត្តន៍ប្រដាប់អាវុធប្រឆាំងយោធាបានកើនឡើងជាច្រើន ដោយមានការចូលរួមពីក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេសនេះទៀតផង ដែល ទាំងនោះហើយបានធ្វើឱ្យកម្លាំងយោធារដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវបែងចែកកម្លាំងដើម្បីទប់ទល់ការងើបឡើងប្រឆាំង។ សមរភូមិកើតឡើងនៅក្នុងតំបន់ Thantlang រដ្ឋ Chin ប្រទេសមីយ៉ាន់ម៉ា ហើយនៅទីនោះទាហានបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយកម្លាំងការពារប្រជាជនមីយ៉ាន់ម៉ា (PDF) ដែលជាកម្លាំងប្រឆាំង ។ ការប៉ះទង្គិចគ្នានោះបណ្តាលឱ្យពលរដ្ឋជាង៨ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ... Read More »

អតីតខ្សែបម្រើ Liverpool និង Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ

អតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ។ Kennedy ដែលបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួតសម្រាប់ប្រទេសអង់គ្លេសត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺឈ្មោះ Parkinsonក្នុងឆ្នាំ១៩៨៤។ លោក Ray Kennedy ... Read More »

ការប្រកួតរវាង Manchester United នឹង Young Boys អាចត្រូវបានផ្លាស់ប្តូរដោយសារ Covid-19

ការប្រកួតក្របខ័ណ្ឌ Champions League របស់ Manchester United ទល់នឹងក្រុមស្វីស Young Boys នៅកីឡដ្ឋាន Old Trafford នៅថ្ងៃទី៨ខែធ្នូខាងមុខ អាចត្រូវបានផ្លាស់ប្តូរដោយសារតែការរឹតបន្តឹងករណីឆ្លងជំងឺCovid-19 ។ ... Read More »

Dortmund លុបចោលការលក់សំបុត្រសម្រាប់ការប្រកួតជាមួយ Bayern Munich ចំពេលមានការកើនឡើង COVID-19

ក្លិប Borussia Dortmund បានលុបចោលការលក់សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូជាមួយនឹងក្រុម Bayern Munich ដោយសារតែស្ថានការណ៍ជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅក្នុងប្រទេសអាឡឺម៉ង់។ នេះបើយោងតាមក្លិប Bundesliga បានប្រកាសកាស។ ប្រទេសអាឡឺម៉ង់ដែលកំពុងតស៊ូដើម្បីទប់ទល់នឹងរលកទី៤ ... Read More »

បារាំងព្រមានថា កូវីដបំប្លែងថ្មីអូមីក្រុង អាចក្លាយជាវីរុសឆ្លងរាលដាលខ្ពស់

ឆ្លើយតបក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍បារាំង BFM ទីប្រឹក្សារដ្ឋាភិបាលបារាំង លោក Jean-Francois Delfraissy បានបញ្ជាក់ថា ចំនួនអ្នកឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicron នឹងកើនឡើងក្នុងពេលខាងមុខ ហើយវីរុសនេះនឹងជំនួសកន្លែងនៃវីរុសដែលតា ។ លោកJean-Francois Delfraissy ... Read More »

ចិនរកឃើញអង្គបដិប្រាណដែលអាចទប់ស្កាត់រាល់ការបំប្លែងថ្មីនៃវីរុសកូវីដ-១៩

ក្រុមអ្នកវិទ្យាសាស្ត្រចិនបានប្រកាសថា បានញែកអង្គបដិប្រាណ ដែលអាចបន្សាបយ៉ាងមានប្រសិទ្ធភាពរាល់ការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ ។ បណ្តាញព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយថា នៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចិន មកពីមហាវិទ្យាល័យ Sun Yat-sen និងមហាវិទ្យាល័យ Zhejiang បានលើកឡើងថា ពួកគាត់អាចផលិតឱសថដែលអាច ... Read More »

ស្លាប់១៣នាក់និងបាត់ខ្លួនជាច្រើនដោយគ្រោះទឹកជំនន់នៅវៀតណាម

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ទៀតដោយសារគ្រោះទឹកជំនន់បាក់ដីនៅក្នុងខេត្ត ភូអៀង និងប៊ិញឌិញ។ ផ្លូវថ្នល់ជាច្រើនត្រូវបានកាត់ផ្តាច់ ។ អាជ្ញាធរវៀតណាមនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះបានរាយការណ៍ឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន១៨នាក់ដែរបានបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគកណ្តាល ... Read More »

បាញ់ទៀតហើយនៅអាមេរិក ស្លាប់៣នាក់ក្នុងនោះមានប៉ូលិសម្នាក់

សារព័ត៌មាន CNN នៅថ្ងៃទី២ខែធ្នូបានផ្សាយថា មានប៉ូលិសម្នាក់និងពលរដ្ឋ២នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារកើតឡើងនៅតំបន់ Rex ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ។ ជនដៃដល់ក៏ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់ដែរ។ លោក Kevin Roberts ស្នងការប៉ូលិសស្រុក Clayton ... Read More »

ធនាគារពិភពលោកយល់ព្រមបើកប្រាក់២៨០លានដុល្លារឱ្យទៅអាហ្វហ្គានីស្ថាន

គណៈកម្មការគ្រប់គ្រងធនាគារពិភពលោក កាលពីថ្ងៃទី១ខែធ្នូ បានសម្រេចបើកប្រាក់២៨០លានដុល្លារដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថានទប់ទល់នឹងវិបត្តិមនុស្សធម៌។ សារព័ត៌មានរ៉យទ័រ បានផ្សាយថាមុនពេលបើកប្រាក់បញ្ជូនទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក ក្រុមអ្នកជំនួយនឹងជួបគ្នានៅថ្ងៃទី៣ខែធ្នូដើម្បីសម្រេចជាលើកចុងក្រោយ។ រាល់ការបើកប្រាក់បង្កកទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺចាំបាច់ត្រូវតែសួរដល់អ្នកផ្តល់ជំនួយធំៗក្នុងនោះមានអាមេរិកជាដើម ។ គណៈកម្មការធនាគារពិភពលោក បានជួបប្រជុំគ្នានៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាពីការបើកប្រាក់៥០០លានដុល្លារក្នុងចំណោមប្រាក់១,៥ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ដល់ប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្នមានពលរដ្ឋអាហ្វហ្គានីស្ថាន ... Read More »

វៀតណាមចុះហត្ថលេខាទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ពីប្រទេសរុស្ស៊ី

ក្រុមហ៊ុនសាជីវកម្ម T&T បានចុះហត្ថលេខាលើកំណត់ហេតុ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងក្រុមហ៊ុន Binnopharm ស្តីពីការផ្ទេរបច្ចេកវិទ្យាផលិតវាក់សាំង Sputnik V ។ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់រុស្ស៊ី របស់ប្រធានាធិបតីវៀតណាម លោកង្វៀង សឹងភុក ... Read More »

បិសាចក្រហម Manchester United ប៉ះកាំភ្លើងធំ Arsenal ដើម្បីប្រជែងយកតំណែង Top 4

ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការប្រកួត Premier League ៣ប្រកួតជាប់គ្នាដែលនឹងឈានទៅប្រកួតនៅទឹកដីOld Trafford ជាមួយនឹងក្រុម Arsenal រាត្រីថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រជែងយក៣ពិន្ទុឆ្ពោះទៅកាន់តំបន់ក្រុមខ្លាំងទាំង៤ Top 4 នៅលីគកំពូលអង់គ្លេស។ ... Read More »

ក្រុមខ្លាំងកំពូលតារាងទាំង៣ទទួលបានលទ្ធផលល្អដូចគ្នានៅ Premier League សប្តាហ៍ទី១៤

ក្រុមខ្លាំងៗទាំង៣នៅលីគកំពូលអង់គ្លេស បានទទួលទ្ធផលល្អដូចគ្នា ដោយតោខៀវ Chelsea យកឈ្នះ Watford ២ទល់១, ក្រុមមេឃខៀវ Manchester City យកឈ្នះក្រុម Aston Villa ២ទល់១ដែរ ខណៈដែលក្រុមហង្សក្រហម ... Read More »

Real Madrid ចង់បាន Rudiger ប្រសិនបើបដិសេធមិនបន្តកុងត្រាថ្មីនៅChelsea

ខ្សែការពារសញ្ជាតិអាឡឺម៉ង់ Antonio Rudiger មិនចាប់អារម្មណ៍លើការបន្តស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ហើយត្រូវបានក្លិបកំពូលៗជាច្រើននៅអឺរ៉ុបចង់បាន ជាពិសេសគឺក្លិបយក្សនៅអេស្ប៉ាញ Real Madrid។ ក្រុម Real Madrid មានសុទិដ្ឋិនិយមអំពីឱកាសរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ ហើយកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរសម្រាប់កីឡាករ ... Read More »

អាមេរិករកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីOmicron ជាលើកដំបូង

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicron ជាលើកដំបូងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។ នៅក្នុងសេចក្តីប្រកាសរបស់ CDC កាលពីយប់ថ្ងៃទី១ខែធ្នូ ថា« អ្នកជំងឺ មានអាការៈស្រាល ហើយសុខភាពកំពុងតែល្អប្រសើរ ... Read More »

លោក Mancini ជាបេក្ខជនលេចធ្លោសម្រាប់ក្លាយជាអ្នកចាត់ការក្លិបManchester United រដូវកាលក្រោយ

លោក Roberto Mancini បានលេចចេញជាបេក្ខភាពសំខាន់ដើម្បីចូលកាន់តំណែងនៅក្លិប Manchester United នៅរដូវក្តៅក្រោយ។ អតីតអ្នកចាត់ការទូទៅរបស់ក្រុម Manchester City អាចជាឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើនដែលត្រូវស្ថិតក្រោមការពិចារណាយ៉ាងប្រុងប្រយ័ត្នសម្រាប់តំណែង ដោយនាយកប្រតិបត្តិនៅ Old Trafford អាស្រ័យលើរបៀបដែលស្ថានភាពរបស់គាត់ជាមួយក្រុមជម្រើសជាតិអុីតាលីមានការរីកចម្រើន។ ... Read More »

ពេលករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ អាមេរិកសម្រេចអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

នៅពេលករណីឆ្លងកូវីដ-១៩នៅអាមេរិកកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប១០៦,៨៧៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៤៣៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា ។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៤២៨,៩១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៣,០៤៥នាក់ និងជាសះស្បើយឡើងសរុប ... Read More »

ឥណ្ឌាផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី១ខែធ្នូ ឥណ្ឌាបានសម្រេចផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ទាំងចេញនិងចូលទឹកដីឥណ្ឌា។ នៅក្នុងសេចក្តីប្រកាស នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា(DGCA) បានប្រកាសថា រដ្ឋាភិបាលឥណ្ឌាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដល់ស្ថានភាពប្រែប្រួលនៃការឆ្លងរាលដាលកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងថ្មី Omicron ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌាបានសម្រេចផ្អាកការហោះហើរដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី។ កន្លងមកឥណ្ឌាបានសម្រេចតភ្ជាប់ជើងហោះហើរអន្តរជាតិដឹកអ្នកដំណើរចាប់ពីថ្ងៃទី១៤ខែធ្នូ ក្រោយរយៈពេលជាង២០ខែបានផ្អាកដោយសារកូវីដ-១៩ ... Read More »

បារាំងនិងអង់គ្លេសបង្កើនយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ-១៩

បារាំងបានសម្រេចអូសបន្លាយពេលវេលាហាមប្រាមហោះហើរមកពីប្រទេសតំបន់អាហ្វ្រិករហូតដល់ថ្ងៃទី ៤ខែធ្នូ ដើម្បីទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី Omicron ។ ជាមួយគ្នានេះដែរ អង់គ្លេសបានអំពាវនាវដល់ពលរដ្ឋឱ្យចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី Omicron ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១ខែធ្នូ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុបរបស់បារាំង លោក Clement ... Read More »

កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ជាង៥ពាន់នាក់ក្នុងមួយថ្ងៃ គឺខ្ពស់បំផុតមិនធ្លាប់មាន

នៅថ្ងៃទី១ខែធ្នូ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងជាង៥ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ករណីឆ្លងកើនឡើងក្នុងពេលដែលពិភពលោកបារម្ភពីការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីOmicron។ កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងមានដល់ទៅ៥.១២៣នាក់ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ដល់ទៅ៥.០៧៥នាក់ ។ សរុបករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ទៅ ជាង៤៥២ពាន់នាក់ ។ ក្រៅពីនេះក៏មានអ្នកស្លាប់៣៤នាក់ផងដែរក្នុងរបាយការណ៍ថ្ងៃទី១ខែធ្នូ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅ៣.៦៥៨នាក់ ... Read More »