នៅព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២១ អាកាសធាតុនៅទីក្រុង Milan ប្រទេសអុីតាលីធ្លាក់ត្រជាក់ក្រោម ០ អង្សាសេ បង្កឲ្យមានព្រិលធ្លាក់យ៉ាងក្រាស់។ ក្នុងពេលភ្ញាក់ពីដេក ព្រិលគ្របដណ្តប់ពេញមុខផ្ទះដំបូលផ្ទះ និងផ្លូវថ្នល់មិនអាចធ្វើដំណើរបានឡើយ។ នៅក្នុងទីក្រុងមានព្រិលធ្លាក់កម្រាស់ដល់ទៅ២០សង់ទីម៉ែត្រ។ រថយន្តក្រុង រថភ្លើងមកកាន់ទីក្រុង Milan ត្រូវបានផ្អាកដោយសារតែព្រិលធ្លាក់ក្រាស់ពេក។ ... Read More »
ព័ត៌មានអន្តរជាតិ
បារាំង៖ ស្វាគមន៍ឆ្នាំថ្មីរថយន្តរាប់សិបគ្រឿងរងការដុតបំផ្លាញ
យ៉ាងហោចណាស់ក៏មានរថយន្តដល់ទៅ៣០ គ្រឿង រងការដុតបំផ្លាញនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ក្នុងយប់ឆ្លងឆ្នាំ ឈានចូលឆ្នាំ២០២១។ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធការដុតបំផ្លាញរថយន្ត។ រូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញ រថយន្តជាច្រើនគ្រឿងត្រូវភ្លើងឆេះ ដោយមានទាំងសំឡេងផ្ទុះផងដែរ។ មន្ត្រីរដ្ឋាភិបាលក្នុងទីក្រុង Strasbourg ... Read More »
ខ្សែបម្រើ Philippe Coutinho របស់ក្រុម Barcelona អាចអវត្តមាន១០សប្តាហ៍ដោយសាររបួសសាច់ដុំ
ក្លិប Barcelona នឹងមិនមានខ្សែបម្រើ Philippe Coutinhoរយៈពេល៨ទៅ១០ សប្តាហ៍បន្ទាប់ពីការធ្វើតេស្តកាលពីថ្ងៃពុធកន្លងទៅបានបង្ហាញថា កីឡាករប្រេស៊ីលរូបនេះបានរងរបួសសរសៃពួរសាច់ដុំអំឡុងពេលប្រកួតស្មើ ១-១ នៅឯផ្ទះជាមួយ Eibar ។ នេះបើយោងតាមការចេញសេចក្តីបំភ្លឺនៅលើគេហទំព័ររបស់ក្លិប Barcelona ។ Coutinho ... Read More »
Diego Costa អាចជំនួស Raul Jimenez នៅក្រុម Wolves
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធ Diego Costa ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្លិប Wolves នៅអង់គ្លេសបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅក្លិប AtleticoMadrid ត្រូវបានបញ្ចប់មុនពេលទីផ្សារដោះដូរកីឡាករខែមករា។ ក្លិបនៅ Premier League កំពុងព្យាយាមរកគ្រាប់បាល់ចាប់តាំងពី ... Read More »
ប៉ាគីស្ថានបញ្ជាទិញវ៉ាក់សាំង១,២លានដូសពីប្រទេសចិន
រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន ១,២លានដូសពីប្រទេសចិន ហើយក្រុមហ៊ុនផលិតឱសថចិននឹងផ្តល់ជូននៅត្រីមាសទី១ឆ្នាំ២០២១នេះ។ តាមកិច្ចព្រមព្រៀង ប៉ាគីស្ថានបានចំណាយប្រាក់ដល់ទៅ១៥០លានដុល្លារសម្រាប់ទិញវ៉ាក់សាំង។ កិច្ចព្រមព្រៀងទិញវ៉ាក់សាំងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឱសថ Sinopharm របស់ចិនតាំងពីដើមខែធ្នូ។ រដ្ឋមន្ត្រី បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ប៉ាគីស្ថាន លោកChaudhry Fawad Hussain ... Read More »
អុីរ៉ង់សម្រេចសងសំណងដល់ជនរងគ្រោះក្នុងករណីបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរក្នុងម្នាក់ៗ១៥០ពាន់ដុល្លារ
រដ្ឋាភិបាលអុីរ៉ង់បានសម្រេចសងសំណងដល់គ្រួសារជនរងគ្រោះស្លាប់ដោយការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន១៧៦នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់១៥០ពាន់ដុល្លារ។ ជើងហោះហើរលេខ៧៥២ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ត្រូវកម្លាំងទាហានការពារអុីរ៉ង់បាញ់ច្រឡំកាលពីថ្ងៃទី ៨ខែមករាឆ្នាំ២០២០ ក្រោយពេលយន្តហោះនេះចាប់ផ្តើមហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិImam Khomeini ក្នុងទីក្រុងតេអេរ៉ង់។ អ្នកដំណើរទាំង១៧៦នាក់ស្លាប់ទាំងអស់។ មន្ត្រីអុីរ៉ង់បានឲ្យដឹងថា ហេតុការណ៍ខាងលើគឺជាកំហុសរបស់មនុស្ស។ រដ្ឋាភិបាលអុីរ៉ង់បានប្រកាសថា ប្រាក់សំណងខាងលើនឹងផ្តល់ជូនគ្រួសារជនរងគ្រោះមិនថាជាតិសាសន៍ណាឡើយ ... Read More »
អាកាសយានដ្ឋានប្រទេសយេម៉ែនរងការវាយប្រហារក្នុងពេលយន្តហោះនាយករដ្ឋមន្ត្រីចុះចត
មានមនុស្ស ២២នាក់ស្លាប់ និងជាង៥០នាក់រងរបួសនៅក្នុងករណីវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុង Aden ប្រទេសយេម៉ែន។ ការវាយប្រហារនេះចំពេលដែលយន្តហោះដឹកនាយករដ្ឋមន្ត្រីAbdulmalik និងគណៈរដ្ឋមន្ត្រីចុះចតភ្លាម។ នៅលើយន្តហោះ មាននាយករដ្ឋមន្ត្រីAbdulmalik និងគណៈរដ្ឋមន្ត្រីទាំងអស់ដែលទើបតែតែងតាំង។ ក្រៅពីនេះរួមមានឯកអគ្គរដ្ឋទូតប្រទេសអារ៉ាបីសាអ៊ូឌីត គឺលោកMohammed Said al-Jaber ផងដែរ ... Read More »
ពិធីឆ្លងឆ្នាំសកល២០២១នេះ! អាជ្ញាធរថៃ ដាក់បម្រាមលើការការជួបជុំ និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ នៅជុំវិញប្រទេស
អន្តរជាតិ៖ ក្រោយពីអាជ្ញាធរថៃ បានរកឃើញករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែអាក្រក់ជំងឺរាតត្បាតសកល ក្នុងអំឡុងពិធីឆ្លងឆ្នាំសកល២០២១នេះ រដ្ឋាភិបាលថៃ បានដាក់បម្រាមលើការការជួបជុំ និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ នៅជុំវិញប្រទេស។ បើតាមក្រសួងសុខាភិបាលថៃ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ បានរកឃើញជំងឺកូវីដ-១៩ថ្មី ... Read More »
អឺរ៉ុបបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
អឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងប្រទេសទាំង២៧ក្នុងសហគមន៍ ។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់ គឺជារបស់ក្រុមហ៊ុនPfizer / BioNTech ។ វ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នៅថ្ងៃទី២១ ខែធ្នូ ។ នេះជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប ដែលមានពលរដ្ឋ៤៥០លាននាក់រស់នៅ ។ ... Read More »
Diego Costa ចាកចេញពី Atletico Madrid ជាផ្លូវការហើយ
ក្លិបលីគកំពូលអេស្ប៉ាញ Atletico Madrid បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយជាមួយខ្សែប្រយុទ្ធ Diego Costa ត្រូវបានឈានដល់បញ្ចប់កិច្ចសន្យារបស់គាត់បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស្នើសុំជាផ្លូវការ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marcaកាលពីថ្ងៃទី៣០ ធ្នូ។ អនុស្សាវរីយ៍នៃការប្រកួតចុងក្រោយសម្រាប់អ្នកគាំទ្រក្លិប Atletico Madridគឺជាការប្រកួតដែលកីឡាករវ័យ៣២ឆ្នាំរូបនេះទទួលបានបាល់ពិន័យ១១ម៉ែត្រទៅលើក្រុម ... Read More »
ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩
ការប្រកួតនៅក្របខ័ណ្ឌ Premier League របស់ក្រុម Fulham ប្រកួតនៅទឹកដី Tottenham កាលពីរាត្រីថ្ងៃពុធត្រូវបានពន្យារពេលដោយសារតែមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឯក្លិប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូនេះ។ ក្រុម Fulham ... Read More »
តារាវាយតឺន្នីសឆ្នើម Federer និង Nadal ជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សាកីឡាកររបស់ ATP
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា កីឡាករវាយតឺន្នីសឆ្នើម២រូបគឺ Rafael Nadal និង Roger Federer ដែលជាប់ចំណាត់ថ្នាក់ទី២ និងទី៥ នៅលើពិភពលោកត្រូវបានជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សារបស់កីឡាករ ATP ... Read More »
ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ
ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ថា មនុស្សចំនួន១៨នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងរវាងថ្ងៃទី២១ និងថ្ងៃទី២៧ ខែធ្នូលើកីឡាករនិងបុគ្គលិកចំនួន១,៤៧៩នាក់។ នេះគឺជាចំនួនករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុង១សប្តាហ៍នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រដែល CNA ប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ធ្នូ។ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្ស១៣១នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុង១៧ជុំនៃការសាកល្បងធ្វើតេស្តរៀងរាល់សប្តាហ៍។ លីកមិនបានប្រាប់ឈ្មោះបុគ្គលដែលបានធ្វើតេស្តវិជ្ជមាន ... Read More »
ថៃ៖ អ្នកដែលបំពានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា នឹងត្រូវពិន័យជាទឹកប្រាក់ដល់ទៅ១៣០០ដុល្លារ
រដ្ឋាភិបាលថៃ បានហាមប្រាមប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី លើកលែងតែការជួបជុំជាលក្ខណៈគ្រួសារ និងសកម្មភាពប្រមូលផ្តុំដែលរៀបចំឡើងដោយរដ្ឋាភិបាល។ ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ។ អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍នៅថ្ងៃទី៣០ ខែធ្នូថា អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩(CCSA) លោកTaweesilp Visanuyothin បានប្រកាសថា ... Read More »
ក្រោយការរញ្ជួយដីកម្រិតខ្លាំងបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ក្រូអាតបន្តរងការរញ្ជួយដីពីរលើកផ្សេងទៀត
ក្រោយការរញ្ជួយដីកម្រិត៦,៤ រុិចទ័រ សម្លាប់មនុស្ស៧នាក់ និងរងរបួសរាប់សិបនាក់ ក្នុងទីក្រុង Sisak ប្រទេស Croatiaមក ពេលនេះប្រទេសមួយនេះបានរងការរញ្ជួយដីពីរលើកផ្សេងទៀត មានកម្រិត៤,៨ និង ៤,៧ រុិចទ័រ ស្ថិតនៅក្នុងស្រុក Petrinja ... Read More »
សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋLouisiana ស្លាប់ដោយកូវីដ-១៩
កាលពីយប់ថ្ងៃទី២៩ខែធ្នូ លោកLuke Letlowសមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋLouisianaលោក Luke Letlow បានស្លាប់ដោយកូវីដ-១៩ លោកជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។ តាមសារព័ត៌មានPolitico បានផ្សាយថា លោក Luke Letlow អាយុ៤១ឆ្នាំបានចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី១៨ខែធ្នូ ក្រោយលោកប្រកាសថា ... Read More »
ក្រុមហ៊ុនចិនដាក់សំណើអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាផ្លូវការ
ក្រុមហ៊ុនផលិតឱសថចិន Sinopharm បានដាក់លិខិតស្នើដល់ក្រសួងគ្រប់គ្រងឱសថរបស់ចិនអនុញ្ញាតឲ្យប្រើប្រាស់ទូលំទូលាយក្នុងប្រទេសចិននិង ជុំវិញពិភពលោក។ ក្រុមហ៊ុនSinopharm បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ប្រទេសនេះមានប្រសិទ្ធភាពដល់ទៅ៧៩,៣៤% ក្នុងការសាកល្បងចុងក្រោយបង្អស់។ វ៉ាក់សាំងនេះក្រោយចាក់លើកទីពីរ នឹងបង្កើតអង់ទីគ័រ ប្រឆាំងកូវីដ-១៩ដល់ទៅ ៩៩,៥២ភាគរយ គឺជាជោគជ័យ៉ាងធំធេង។ កន្លងមក ក្រុមហ៊ុនចិនផលិតឱសថមួយទៀតគឺ ... Read More »
ជនភៀសខ្លួនជាង២ពាន់នាក់ស្លាប់ ពេលព្យាយាមឆ្លងសមុទ្រចូលទៅប្រទេសអេស្ប៉ាញ
កាលពីថ្ងៃទី២៩ខែធ្នូ អង្គការជនភៀសខ្លួនបានឲ្យដឹងថា មានជនភៀសខ្លួនជិត២.២០០នាក់បានស្លាប់ ពេលធ្វើដំណើរតាមដែនសមុទ្រចូលទៅកាន់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២០។ ភាគច្រើនជនភៀសខ្លួនជួបគ្រោះថ្នាក់ពេលធ្វើដំណើរឆ្ពោះទៅកាន់កោះCanary ។ អង្គការក្រៅរដ្ឋាភិបាល (NGO) ដែលបានតាមដានសកម្មភាពជនភៀសខ្លួន គឺអង្គការ Caminando Fronteras បានឲ្យដឹងថា ក្រុមជនភៀសខ្លួនបានព្យាយាមចូលទៅកាន់កោះCanary ដើម្បីបន្តដំណើរទៅកាន់អឺរ៉ុប ... Read More »
អាមេរិករកឃើញវីរុសកូវីដ-១៩ ទម្រង់ថ្មីជាលើកដំបូងនៅរដ្ឋColorado
វីរុសទម្រង់ថ្មីដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស ត្រូវបានរកឃើញនៅក្នុងរដ្ឋ Colorado អាមេរិក ។ អភិបាលរដ្ឋColorado លោកJared Polis នៅថ្ងៃទី២៩ខែធ្នូ(ពេលវេលាអាមេរិក) បានប្រកាសថា បានរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មីមួយករណី ដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេសដែរ។ ពាក់ព័ន្ធការឆ្លងកូវីដ-១៩ នេះដែរ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក ... Read More »
រញ្ជួយដី បំផ្លាញស្រុកមួយស្ទើរតែទាំងស្រុងនៅប្រទេសក្រូអាត
ពលរដ្ឋក្រូអាតបានរងទុក្ខដោយសារការឆ្លងកូវីដ-១៩ ហើយនៅចុងឆ្នាំនេះស្ថានភាពបានល្អប្រសើរឡើងវិញបន្តិច ដោយពលរដ្ឋសង្ឃឹមថា នឹងទទួលស្វាគមន៍ឆ្នាំថ្មីដោយរីករាយ ។ ប៉ុន្តែជាអកុសល គ្រោះធម្មជាតិរញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសនេះ បណ្តាលឲ្យផ្ទះសម្បែង បាក់ដួលរលំ ខ្ទេចខ្ទី មិនខុសអ្វីពីការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននោះឡើយ។ ការរញ្ជួយដី មានកម្រិត៦,៤រ៉ិចទ័រកើតឡើងនៅក្នុងស្រុក Petrinja ជិតទីក្រុងZagreb ... Read More »
អ្នកចាត់ការទូទៅក្លិប Kilmarnock ត្រូវបានគេរំលោភបំពានរឿងប្រកាន់ជាតិសាសន៍
សេចក្តិថ្លែងការណ៍មួយរបស់ក្លិប Kilmarnock ដែលជាសមាជិកនៃលីគកំពូលស្កុតឡេនបានទាក់ទងទៅប៉ូលិសបន្ទាប់ពីទទួលបានលិខិតមួយកាលពីថ្ងៃចន្ទដែលមាន “ការរំលោភបំពានរើសអើងជាតិសាសន៍” ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Alex Dyer។ នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ផ្សាយកាលពីថ្ងៃទី២៩ ធ្នូ។ បុរសអង់គ្លេសអាយុ៥៥ឆ្នាំ Alex Dyer ... Read More »
បិសាចក្រហមរកបាន១គ្រាប់ចុងម៉ោងឡើងឈរលេខ២បណ្តោះអាសន្ននៅ Premier League
សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ធ្នូនេះថា ក្រុមបិសាចក្រហម Manchester United បានរំកឹលឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស Premier League ដោយបានយកឈ្នះក្រុមភ្ញៀវ Wolverhampton ក្នុងលទ្ធផល១ទល់០សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១៥របស់ខ្លួនកាលពីរាត្រីថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ ខែធ្នូ ... Read More »
ខ្សែការពារ Gabriel របស់ក្រុមកាំភ្លើងធំ Arsenal ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីល Gabriel លេងនៅក្លិបកាំភ្លើងធំ Arsenal បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្រុមកាំភ្លើងធំ Arsenal បានប្រកាសថា ... Read More »
Manchester United ចង់បន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យជ្រេ EdinsonCavani
អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងមើលការពង្រីកកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Edinson Cavani រួចហើយ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល១ឆ្នាំកាលពីខែតុលាជាមួយនឹងជម្រើសមួយឆ្នាំទៀត។ អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Solskjaer ... Read More »
សិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី៣០ខែធ្នូ
ចាប់ពីព្រឹកថ្ងៃទី ៣០ ខែធ្នូ (ស្អែកនេះ) ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួន ហើយ។ សិង្ហបុរីក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋរបស់ខ្លួន។ តាមគម្រោងបុគ្គលិកសុខាភិបាល នៅក្នុងមន្ទីរពេទ្យជំងឺឆ្លងជាតិ សិង្ហបុរី នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់ ព្រមទាំងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា។ បន្ទាប់មកពីមនុស្សចាស់មានវ័យពី៧០ឆ្នាំឡើងទៅ។ ចំណែកពលរដ្ឋទូទៅនឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់តាមគម្រោង ... Read More »
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឆ្នាំ២០២១ គឺជាឆ្នាំដើម្បីផ្សះផ្សាផែនដី
ក្រោយរយៈពេល១ឆ្នាំប្រឈមនឹងឧបសគ្គជាច្រើន ជាឆ្នាំនៃសោកនាដកម្មនិងទឹកភ្នែក… ពិភពលោកបានត្រៀមឈានចូលឆ្នាំ២០២១ គឺជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងជាការផ្សះផ្សាផែនដីទាំងមូល តាមរយៈការខិតខំដើម្បីយកឈ្នះកូវីដ-១៩ និងកាត់បន្ថយឧស្ម័នពុលបំផ្លាញផែនដី។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នេះជាសារឆ្នាំថ្មីរបស់លោក ដែលបានថ្លែងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានានៅថ្ងៃទី២៩ខែធ្នូ។ នៅក្នុងសារផ្ទាល់មាត់របស់លោកAntonio ... Read More »
អឺរ៉ុប៖ ការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត តែអ្នកមិនចាក់អាចនឹងពិបាកក្នុងការធ្វើដំណើរក្នុងតំបន់
ប្រទេសអឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ហើយ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ គឺស្ថិតនៅលើការស្ម័គ្រចិត្ត។ ប៉ុន្តែប្រទេសមួយចំនួនបានឡើងបញ្ជីឈ្មោះអ្នកដែលបានចាក់ និងអ្នកមិនបានចាក់ដើម្បីមានវិធានការនៅពេលក្រោយ។ ជាក់ស្តែងប្រទេសអេស្ប៉ាញក្រសួងសុខាភិបាលប្រទេសនេះបានបង្កើតបញ្ជីឈ្មោះពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីទទួលបានសំណើពីមន្ត្រីសុខាភិបាលក្នុងតំបន់ក្តី។ បញ្ជីឈ្មោះនោះនឹងចែកចាយតាមប្រទេសជាសមាជិកអឺរ៉ុប ប៉ុន្តែឯកសារនោះមិនបានប្រកាសជាសាធារណៈឡើយ។ ការចែកចាយបញ្ជីឈ្មោះអ្នកមិនចាក់វ៉ាក់សាំងអាចជាការទប់ស្កាត់ អ្នកទាំងនោះមិនឲ្យចេញចូលទៅកាន់ប្រទេសផ្សេងក្នុងតំបន់។ នៅក្នុងប្រទេសអេស្ប៉ាញការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃទី២៨ខែធ្នូ។ តាមសារព័ត៌មានArabnews បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញលោកSalvador ... Read More »
អ្នកកាសែតចិនម្នាក់ ក្រោយផ្សព្វផ្សាយយ៉ាងលម្អិតពីការផ្ទុះជំងឺកូវីដ-១៩ នៅក្រុងវូហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យជាប់គុក៤ឆ្នាំ
អន្តរជាតិ៖ អ្នកកាសែតពលរដ្ឋចិនម្នាក់ បន្ទាប់ពីរូបគាត់កាលពីកន្លងទៅបានផ្សព្វផ្សាយយ៉ាងលម្អិតពីការផ្ទុះជំងឺកូវីដ-១៩ នៅក្រុងវូហាន និងការរិះគន់ក្នុងបណ្តាញសង្គមចំពោះវិធានការរបស់អាជ្ញាធរចិនក្នុងការទប់ស្កាត់ការឆ្លងជំងឺមួយនេះ។ ស្រាប់តែនៅថ្ងៃទី២៨ ខែធ្នូ តុលាការក្រុងសៀងហៃ បានកាត់ទោសដាក់គុកចំនួន ៤ឆ្នាំ។ លោកស្រី Zhang Zhan ជាមេធាវីប្រែខ្លួនទៅជាអ្នកសារព័ត៌មាន បានរាយការណ៍យ៉ាងលម្អិតពីស្ថានភាពដំណាក់កាលដំបូងនៃការឆ្លងជំងឺកូវីដ-19 ... Read More »
ការប្រកួតរវាង Everton និង Man City ត្រូវពន្យារពេលដោយសារមានករណីឆ្លងកូវីដ-១៩ ខណៈ Leicester និង Chelsea បានត្រឹមស្មើគូប្រកួត
ការប្រកួតនៅ Premier League សម្រាប់សប្តាហ៍ទី១៦ របស់ក្រុមមេឃខៀវ Manchester City ជាមួយក្រុម Everton កាលពីថ្ងៃចន្ទត្រូវបានពន្យារពេលដោយសារតែមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ... Read More »
Roger Federer អវត្តមានក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីវះកាត់ជង្គង់
អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃចន្ទទី២៨ ធ្នូថា ម្ចាស់ជើងឯក Grand Slam ២០សម័យកាលកីឡាករ Roger Federer នឹងខកខានការប្រកួតកម្មវិធី Australian Open ជាលើកដំបូងក្នុងអាជីពរបស់គាត់ ខណៈដែលគាត់មិនទាន់ជាសះស្បើយពីការវះកាត់ជង្គង់នៅឡើយ។ កីឡាករវាយតឺន្នីសសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានអវត្តមានតាំងពីខែកុម្ភៈ ប៉ុន្តែថ្មីៗនេះបានបន្តការហ្វឹកហាត់ ... Read More »