ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Sabalenka ឈ្នះការបើកឆាកកម្មវិធី Ostrava Open

កីឡាការិនីវាយតឺន្នីសលំដាប់ទី៣ Aryna Sabalenka បានយកឈ្នះកីឡាការិនីមិត្តរួមជាតិ Victoria Azarenka ក្នុងលទ្ធផល ៦-២ និង ៦-២ ដើម្បីឈ្នះការបើកឆាកកម្មវិធី J&T Banka Ostrava Open ... Read More »

Hazard មានឈ្មោះក្នុងក្រុមដើម្បីធ្វើដំណើរទៅប៉ះក្រុម Monchengladbach ថ្ងៃនេះ

ក្រុមអធិរាជស Real Madrid បានដាក់ឈ្មោះកីឡាកររួចហើយដើម្បីធ្វើដំណើរទៅទឹកដីអាល្លឺម៉ង់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះជាមួយក្រុម Borussia Monchengladbach ខណៈដែលខ្សែបម្រើប្រយុទ្ធ Eden Hazard ត្រូវបានកោះហៅសម្រាប់ការប្រកួតនៅប្រទេសអាល្លឺម៉ង់មួយនេះ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមិនទាន់បានលេងនៅឡើយទេនៅរដូវកាលនេះបន្ទាប់ពីរងរបួសសាជាថ្មី។ ការរងរបួសគឺជាបញ្ហាមួយចាប់តាំងពីគាត់បានមកដល់ ... Read More »

ក្រុមចារកិច្ចអុីស្រាអែលលួចទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់ចិន​មកស្រាវជ្រាវ

ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានផ្សាយថា ក្រុមចារកិច្ចរបស់ប្រទេសនេះបានទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់ចិន​ដែលធ្វើតេស្តទទួលបានជោគជ័យ​ដើម្បីយកទៅស្រាវជ្រាវ។ តាមសារព័ត៌មាន​Channel 12 និង Jerusalem Post បានផ្សាយថា កាលពីសប្តាហ៍កន្លងមក​ ក្រុមចារកិច្ច​ជាតិអុីស្រាអែលមានឈ្មោះថា(Mossad) បានទិញវ៉ាក់សាំងកូវីដ​-១៩ របស់ចិន​ និងវ៉ាក់សាំងពីប្រទេសផ្សេងៗទៀតក្នុងគោលដៅបំពេញតាមការស្រាវជ្រាវរបស់ខ្លួន​។ មន្ត្រីចារកិច្ចអុីស្រាអែល​បាននិយាយទៅកាន់សារព័ត៌មាន Jerusalem ... Read More »

រូបភាពរាជបុត្រអារ៉ាប៊ីសាអូឌីត សន្លប់​១៥ឆ្នាំហើយដោយគ្រោះថ្នាក់ចរាចរណ៍

រាជបុត្រ អារ៉ាប៊ីសាអូឌីត Al-Waleed bin Khalid Al-Saud បានសន្លប់តាំងពីឆ្នាំ​២០០៥ រហូតមកទល់ពេលនេះគឺ​១៥ឆ្នាំមកហើយ ដោយារតែឈាមកកនៅខួរក្បាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពី​ឆ្នាំ​២០០៥។ សារព័ត៌មាន​​ Daily Star ​បានផ្សាយថា ... Read More »

សភាថៃបើកកិច្ចប្រជុំជាពិសេសស្តីពីវិវាទនយោបាយក្នុងប្រទេស​

នៅថ្ងៃទី​២៥ ខែតុលា សភាថៃបានបើកកិច្ចប្រជុំជាពិសេស​រយៈពេល​២ថ្ងៃ​​ដើម្បីពិភាក្សាពីវិវាទនយោបាយក្នុងប្រទេស ក្រោយពីមានបាតុកម្មកើតឡើងអូសបន្លាយជាច្រើនថ្ងៃមក ។ ប្រធានរដ្ឋសភាChuan Leekpai បានអំពាវនាវដល់សមាជិករដ្ឋសភានិងព្រឹទ្ធសភា សហការគ្នាដើម្បី​ស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ។ កិច្ចប្រជុំជាពិសេស និងបន្ទាន់របស់រដ្ឋសភាធ្វើឡើងតាមមាត្រាទី១៦៥ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា រដ្ឋាភិបាលអាច​កោះប្រជុំជាបន្ទាន់ ​រដ្ឋសភានិងព្រឹទ្ធសភាដើម្បីស្តាប់ការលើកឡើងពីផែនការនយោបាយសំខាន់ៗ​។ ... Read More »

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រឈមនឹងគំនាបឲ្យលាលែងចេញពីតំណែង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ប្រឈមនឹងសំណើឲ្យលោកលាលែងចេញពីតំណែង។ នៅពេលនេះសភាមិនមានទំនុកចិត្តលើរូបលោកទៀតឡើយ​ក្រោយពេលដែល​សំណើប្រកាសអាសន្នទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩ ត្រូវសភាច្រានចោល។ ជាមួយគ្នានោះដែរព្រះមហាក្សត្រ​ម៉ាឡេស៊ី ក៏បានបដិសេធ ប្រកាសអាសន្ន​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​​ផ្ទុះឡើងជាថ្មី នៅម៉ាឡេស៊ី នាយករដ្ឋមន្ត្រី Muhyiddin Yassin ... Read More »

ទិដ្ឋភាពនៃកម្លាំងទាហានជើងទឹកពិសេស​របស់អង់គ្លេស​​ពាក់ឈុតហោះ​ហើរវាយលុកឡើងនាវាចម្បាំងសត្រូវ

កម្លាំងទាហានជើងទឹករបស់អង់គ្លេសបានស្លៀកឈុតហោះហើរ​ដើម្បីវាយលុកទៅលើនាវាសត្រូវ យាមល្បាត។ រូបភាពវីដេអូ​បង្ហាញឲ្យឃើញថា កម្លាំងទាហានជើងទឹក បានហ្វឹកហាត់វាយប្រហារឡើងទៅលើនាវាចម្បាំងរបស់សត្រូវ។ ក្រុមទាហានជើងទឹកពិសេសបានស្លៀកឈុត​ហោះហើរ​ជិះលើកាណូតល្បឿនលឿន បើកចូលទៅក្បែរនាវាចម្បាំង​ ហើយក្រុមទាហានពិសេសបានហោះហើរឡើងទៅលើនាវាចម្បាំងតែម្តង​។ សម្លៀកបំពាក់សម្រាប់ហោះហើរ មានម៉ាស៊ីនធុនតូចចំនួន​៥គ្រឿង ក្នុងនោះមានម៉ាស៊ីន​៤​គ្រឿងបំពាក់នៅលើដៃ និង​១បំពាក់លើខ្នង​ធំជាងគេ​។ ជាមួយសម្លៀកបំពាក់នោះ មនុស្សអាចហោះហើរបានក្នុងល្បឿនដល់ទៅ​៨០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ។ ... Read More »

ស្ថានភាពកូវីដ​-១៩ នៅក្នុងប្រទេសអូស្ត្រាលី​ កូរ៉េខាងត្បូង ចិន និងវៀតណាម

នៅរដ្ឋVictoriaប្រទេសអូស្ត្រាលី​ជាលើកទីមួយ មិនមានករណីឆ្លងថ្មី ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ ចំណែកកូរ៉េខាងត្បូងបារម្ភ​ពីការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី ។ នៅថ្ងៃទី​២៦ខែតុលា រដ្ឋវិចទ័ររៀ មិនមានការណីឆ្លងកូវីដ​-១៩ថ្មីឡើយ​ គឺជាដំណឹងល្អបំផុត​ក្រោយរយៈពេល​​៤ខែ​ប្រឈ​មការឆ្លងរាលដាលទ្រង់ទ្រាយធំ​។ ទាំងនោះគឺជាលទ្ធផលនៃការខិតខំទប់ស្កាត់របស់រដ្ឋាភិបាល​​ ហើយទីក្រុងមែលបឺន នឹងត្រូវលុបច្បាប់បម្រាមនានា​។ បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លងកូវីដ​-១៩ ... Read More »

ទីបំផុត! ព្រះចៅ ស៊ូលតង់ ៖ មិនចាំបាច់ត្រូវប្រកាសអាសន្នបិទប្រទេសនោះទេ ព្រោះបច្ចុប្បន្នរដ្ឋាភិបាលគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានល្អ

អន្តរជាតិ៖ បន្ទាប់ពីការពិភាក្សាគ្នា និងផ្អែកលើស្ថានការណ៍បច្ចុប្បន្ន ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងបន្តប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលCOVID-19។ ស្រាប់តែពេលនេះ ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉ាត់ ហ្សាហ៍ (Sultan Abdullah Sultan Ahmad ... Read More »

ប្រមុខដឹកនាំ WHO៖ អំពាវនាវឲ្យមានការសាមគ្គីភាពជាសកល ក្នុងការដាក់ចេញឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា

អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA បានដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះថា៖ ខណៈចំនួនករណីឆ្លងបានបន្តកើនឡើងយ៉ាងគំហុក នៅទូទាំងពិភពលោក ពិសេសនៅទ្វីបអាមេរិក និងអឺរ៉ុបនោះ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោកថេដ្រូស អាដាណម ... Read More »

នៅសល់តែ​៨ថ្ងៃទៀតប៉ុណ្ណោះ​ការបោះឆ្នោតអាមេរិក និងមកដល់ ឱកាសរបស់លោកត្រាំ កាន់តែបាត់បង់

ពេលវេលានៅសល់មិនច្រើនទៀតឡើយសម្រាប់ប្រធានាធិបតីដូណាល់ ត្រាំ​ក្នុងការកែប្រែស្ថានការណ៍ យកឈ្នះបេក្ខភាពចូលបៃឌិន​ក្នុងការបោះឆ្នោតនាថ្ងៃទី​៣ខែវិច្ឆិកា ។លទ្ធផលស្ទង់មតិនាពេលកន្លងមក លោកត្រាំ ត្រូវគូប្រជែងនាំមុខជានិច្ច​។ អ្វីដែល​ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបារម្ភបំផុតនោះគឺ មិនអាចបង្ហាញខ្លួនបានល្អដូចកាលពីឆ្នាំ​២០១៦ ដោយពលនោះលោកត្រាំជាបុគ្គលថ្មីក្នុងនយោបាយអាមេរិក មិនមានអ្នកណាស្គាល់ឡើយ ទើបមានការគាំទ្រខ្ពស់។ ចំណែកការបោះឆ្នោតឆ្នាំនេះ​ លោកត្រាំ​បានធ្វើឲ្យពលរដ្ឋ​អាមេរិកជាច្រើនខកចិត្តចំពោះការដឹកនាំរបស់លោកជិត​៤ឆ្នាំកន្លងមក ​មិនបានល្អនោះឡើយ​។ ទាំងនោះហើយការកែប្រែស្ថានភាព​របស់លោកត្រាំ ... Read More »

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ស្នើទៅព្រះមហាក្សត្រឲ្យដាក់ប្រទេសក្នុងស្ថានភាពអាសន្ន

អន្តរជាតិ៖ បន្ទាប់ពីលោក Muhyiddin Yassin នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានស្នើទៅព្រះមហាក្សត្រឲ្យដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅថ្ងៃទី២៥ខែតុលា ម្សិលមិញនេះព្រះមហាក្សត្រម៉ាឡេស៊ី នឹងជជែកពិភាក្សាជាមួយអ្នកតំណាងរដ្ឋម៉ាឡេស៊ី ជុំវិញបញ្ហាដាក់រដ្ឋក្នុងស្ថានភាពអាសន្ន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជរាំងនៅថ្ងៃទី២៤ ខែតុលា។ បើយោងតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២៤ ខែតុលារាជវាំងម៉ាឡេស៊ី មិនបានលើកឡើងពីសំណើប្រកាសដាក់ស្ថានភាពអាសន្នរបស់នាយករដ្ឋមន្រ្តីឡើយ ដោយលើកឡើងថា ... Read More »

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស្ថានភាពចលនាបាតុកម្ម ក៏មិនខុសពី៦ឆ្នាំមុន ដែលលោកស្រី កាន់អំណាចនោះទេ

អន្តរជាតិ៖ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ថ្មីៗនេះ បានបង្ហាញពីក្តីបារម្ភចំពោះស្ថានភាពប្រទេសថៃ ដែលកំពុងតែមានចលនាបាតុកម្មទាមទារឲ្យមានកំណែទម្រង់ប្រទេសទ្រង់ទ្រាយធំមួយនេះ ក៏មិនខុសពី៦ឆ្នាំមុន នៅពេលដែលលោកស្រី កាន់អំណាចនោះទេ។ ហើយជាពិសេសនោះ គឺទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា ... Read More »

Alexander Zverev ឈ្នះពានរង្វាន់ ATP នៅទីក្រុង Cologne

កីឡាករវាយកូនហ្គោល Alexander Zverev បានឈ្នះពានរង្វាន់ក្នុងផ្ទះទី២ របស់គាត់សម្រាប់កម្មវិធី ATP ក្នុងរយៈពេលមួយសប្តាហ៍ជាមួយនឹងជ័យជម្នះ ៦-២ និង ៦-១ លើកីឡាករសញ្ជាតិអាហ្សង់ទីន Diego Schwartzman នៅទីក្រុង Cologne ... Read More »

ចំនួនអ្នកឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ បារាំង​គ្រោងបិទប្រទេសជាថ្មី​

កាលពីថ្ងៃទី​២៥ខែតុលា ​បារាំងមានករណីឆ្លងកូវីដ​-១៩​កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ​ដោយមានអ្នកឆ្លងដល់ទៅជាង៥២ពាន់នាក់ ក្នុងរយៈពេល​២៤ម៉ោង ។ ស្ថានភាព ជំងឺ​បន្តកើនឡើងធ្វើឲ្យប្រធានាធិបតី ម៉ាក្រុង មានគម្រោងបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់ ។ ក្នុងរយៈពេលតែ​៣ថ្ងៃកន្លងមក ចំនួនអ្នកឆ្លងនៅបារាំងកើនឡើងខ្ពស់ជាបន្តបន្ទាប់​គឺលើសពី​៤ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយចំនួនអ្នកធ្វើតេស្តរកឃើញឆ្លងកើនឡើង​១៧ភាគរយ។ ក្នុងទីតាំងមានករណីឆ្លងកូវីដ​-១៩​កើនឡើងដល់ទៅ​១៧៤១កន្លែង​​​។ ក្រៅពីអ្នកឆ្លងច្រើន ... Read More »

លោក Lewis Hamilton បំបែកកំណត់ត្រារបស់ Formula 1 ដែលមិនធ្លាប់មានពីមុនមក

លោក Lewis Hamilton បានបំបែកកំណត់ត្រាឈ្នះពានរង្វាន់គ្រប់កម្មវិធីFormula 1 របស់លោក Michael Schumacher ជាមួយនឹងការប្រកួតដែលបង្ហាញពីស្ថានភាពដែលគាត់ធ្វើបានដោយខ្លួនឯងក្នុងរយៈពេល១៤ ឆ្នាំចុងក្រោយនេះ។ Lewis Hamilton បានប្រកួតឆ្លងកាត់កម្មវិធីនៅព័រទុយហ្គាល់ Grand Prix ច្រើនជាង២៥ ... Read More »

David Silva ជួយ Real Sociedad ឲ្យឈរកំពូលតារាង La Ligaក្រោយឈ្នះ Huesca

David Silva បង្កើតឱកាសដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន២គ្រាប់ម្នាក់ឯង ខណៈដែលរូបគេបានជួយឲ្យក្រុម Real Sociedadឡើងឈរកំពូលតារាង La Liga ដោយទទួលបានជ័យជំនះលើក្រុមភ្ញៀវHuesca ក្នុងលទ្ធផល៤ទល់១។ Silva ដែលមានវ័យ៣៤ឆ្នាំទៅហើយបានចូលរួមជាមួយក្រុម Real Sociedad ក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចាកចេញពីក្រុមManchester ... Read More »

Southampton ធ្វើបានល្អខណៈកាំភ្លើងធំ Arsenal បាត់បង់៣ពិន្ទុនៅក្នុងទឹកដីរបស់ខ្លួន

ក្រុមម្ចាស់ផ្ទះ Southampton បន្តធ្វើបានល្អដោយបានយកឈ្នះក្រុមភ្ញៀវស្ករគ្រាប់ Everton ក្នុងលទ្ធផល ២ទល់០ នៅក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៦ រដូវកាល២០២០-២០២១កាលពីយប់មិញ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Southampton រកបានដោយកីឡាករ Ward-Prowse  ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងចូលរួមរំលែកទុក្ខដល់គ្រួសារអតីតប្រធានក្រុមហ៊ុនសាំស៊ុង

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ប្រធានាធិបតី មូន ជេអុីន បានបញ្ជូនកម្រងផ្កានិងលិខិតរំលែកទុក្ខដល់គ្រួសារ លោក Lee Kun Hee ជាអ្នកបង្កើតក្រុមហ៊ុនSamsung នៅថ្ងៃទី២៥ ខែតុលា។ ប្រធានការិយាល័យកូរ៉េខាងត្បូងលោក Kang ... Read More »

វាយប្រហារគ្រាប់បែកអត្តឃាតនៅមជ្ឈមណ្ឌលអប់រំអាហ្វហ្គានីស្ថានស្លាប់២៤នាក់

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងអង្គការណាតូបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារភេរវកម្មខាងលើ។ ការវាយប្រហានោះគឺសំដៅទៅលើក្រុមអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ីអុីត ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៥ខែតុលាបានប្រកាសថា ការវាយប្រហារគ្រាប់បែកអត្តឃាតសំដៅទៅលើមជ្ឈមណ្ឌលអប់រំក្នុងទីក្រុងកាប៊ុល សម្លាប់មនុស្សដល់ទៅ២៤នាក់ភាគច្រើនជាសិស្ស ដែលមានអាយុចាប់ពី១៥ដល់២៦ឆ្នាំ។ ការវាយប្រហារនៅមជ្ឈមណ្ឌលអប់រំ Kawsar-e Danish ក្រៅពីសម្លាប់មនុស្ស២៤នាក់នៅមាន៥០នាក់ផ្សេងទៀតរងរបួស។ ក្រុមភេរវកម្ម IS ... Read More »

ផ្ទុះឆេះនាវាដឹកប្រេងរបស់រុស្ស៊ីនៅដែនសមុទ្រ Azov

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា នាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿង​បានផ្ទុះឆេះ​ផ្អៀងមួយចំហៀងហើយក៏ក្រឡាប់លិចតែម្តង​។​សកម្មភាពខាងលើត្រូវបានគេសង្ស័យថាជាការវាយប្រហារបំផ្លាញ។ នៅយប់ថ្ងៃទី​២៤​ខែតុលា​ មានករណីផ្ទុះយ៉ាងខ្លាំង​​នៅតំបន់សមុទ្រ​Azov​ ។ ការផ្ទុះនោះគឺនៅលើនាវាដឹកប្រេងបំពាក់ទង់ជាតិរុស្ស៊ី​​។ តាមការផ្សាយរបស់សារព័ត៌មានមូស្គូ​ ទាំងនោះជាសកម្មភាពវាយប្រហារបំផ្លាញ ដោយសារតែនៅលើនាវានោះមិនមានប្រេងឬឧស្ម័នឡើយ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី​បានឲ្យដឹងថា ​« នេះជាករណីផ្ទុះនៅលើនាវាដឹកប្រេងរបស់រុស្ស៊ី​ ដែលមានឈ្មោះថា General Hazi ... Read More »

អាមេរិកសន្យាផ្តល់ជំនួយ​១ពាន់លានដុល្លារដល់ប្រេស៊ីលទប់ស្កាត់ក្រុមហ៊ុនហួវៃ

អាមេរិកបានខិតខំបញ្ចុះបញ្ជូលសម្ពន្ធមិត្តឲ្យបោះបង់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនគឺក្រុមហ៊ុនហួវៃ ក្នុងការបំពាក់សេវាអត់ខ្សែ5G នៅក្នុងប្រទេសនេះ​។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប្រេស៊ីល មន្ត្រីធនាគារនាំចេញនាំចូលអាមេរិក (EXIM) និងរដ្ឋាភិបាលអាមេរិក បានចុះហត្ថលេខាលើកំណត់ហេតុ ដោយក្នុងនោះអាមេរិកសន្យាផ្តល់ជំនួយ​១ពាន់លានដុល្លារដល់ប្រេស៊ីល​។ ប្រាក់ជំនួយទាំងនោះគឺផ្តល់ទៅលើថាមពលប្រព័ន្ធទូរគមនាគមន៍ពិសេសគឺបណ្តាញសេវា 5G ​ផងដែរ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បានបញ្ជាក់ថា ក្រុមហ៊ុនហួវៃគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ហើយ​បានប្រមូលទិន្នន័យរបស់ពលរដ្ឋ ... Read More »

ប្រជាជនហ្វីលីពីនជិត ២ពាន់នាក់ ត្រូវជម្លៀសខណៈកំពុងប្រឈមមុខព្យុះត្រូពិច «ម៉ូឡាវ»

អន្តរជាតិ៖ ខណៈដែលព្យុះត្រូពិច «ម៉ូឡាវ (Molave) ត្រូវគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ចំនួន២ នៃប៉ែកខាងត្បូងកោះធំរបស់ប្រទេសហ្វីលីពីនគឺ លូហ្សុន (Luzon) នាថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះអាជ្ញាធរហ្វីលីពីនបានសម្រេចជម្លៀសប្រជាជនជិត១,៨០០នាក់ ហើយផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រផងដែរ ... Read More »

ប្រសិនគ្មានការប្រែប្រួលទេ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) នឹងចូលជាធរមាននៅ ៩០ថ្ងៃខាងមុខទៀត

អន្តរជាតិ៖ បើតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) នៅថ្ងៃទី២៤ ខែតុលាថ្មីៗនេះថា៖ បន្ទាប់ពីប្រទេសទី៥០ ហុងឌូរ៉ាស បានផ្តល់សច្ចាប័ន នឹងប្រសិនគ្មានការប្រែប្រួលទេ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)  នឹងចូលជាធរមាននៅ ៩០ថ្ងៃខាងមុខទៀត។ សូមជម្រាបថា នៅក្នុងខែមករា ឆ្នាំ២០២១ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United ត្រូវបានគេផ្តល់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងមួយសម្រាប់ Borussia Dortmund និងខ្សែការពារស្លាបអង់គ្លេស Jadon ... Read More »

កើតមកគ្មានដៃ ប៉ុន្តែបុរសប៉ាគីស្ថាន Ikram មានជំនាញលេងស្នូកឃ័រយ៉ាងអស្ចារ្យ

លោក Muhammad Ikram អាយុ៣២ឆ្នាំ បានតម្រង់ក និងចង្ការបស់លោកដោយបញ្ចោញកូនស្នូកឃ័រនៅលើតុ ហើយទម្លាក់កូនស្នូកឃ័រចូលក្នុងរន្ធតាបស្នូកឃ័រយ៉ាងជំនាញ ព្រោះតែលោកកើតមក គ្មានដៃប៉ុន្តែលោកស្ទាត់ជំនាញខាងល្បែងស្នូកឃ័រ។ នៅ Samundri ជាទីប្រជុំជនមានហុយដីមួយក្នុងខេត្ត Punjab លោក Ikram បានចំណាយពេល៨ឆ្នាំរុញកូនស្នូកឃ័រមួយនៅជាប់នឹងចង្ការបស់គាត់ ... Read More »

ខ្សែប្រយុទ្ធ Ighalo របស់ក្រុមបិសាចក្រហម Manchester United រិះគន់រដ្ឋាភិបាលនីហ្សេរីយ៉ាបន្ទាប់ពីទាហានបាញ់ទៅលើក្រុមអ្នកតវ៉ា

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមកីឡាករ Odion Ighalo បាននិយាយថា លោកមានការខ្មាស់អៀនចំពោះរដ្ឋាភិបាលនីហ្សេរីយ៉ាបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទាហានបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅក្នុងសង្កាត់ Lekki នៃរដ្ឋធានីពាណិជ្ជកម្ម Lagos កាលពីដើមសប្តាហ៍នេះ។ ប្រជាជននីហ្សេរីយ៉ាបានធ្វើបាតុកម្មនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃអស់រយៈពេលជិត២សប្តាហ៍ប្រឆាំងនឹងកងកំលាំងប៉ូលិសពិសេសប្រឆាំងចោរប្លន់ (SARS) ដែលក្រុមសិទិ្ធមនុស្សជាច្រើនត្រូវបានចោទប្រកាន់អស់រយៈពេលជាច្រើនឆ្នាំពីបទជំរិតទារប្រាក់, ការយាយី, ការធ្វើទារុណកម្ម ... Read More »

លោកចូបៃឌិន៖ នឹងផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋដោយឥតគិតថ្លៃ​

នៅថ្ងៃទី​២៤ខែតុលា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូបៃឌិន បានប្រកាសថា ប្រសិនបើលោកជាប់ឆ្នោត​​ប្រធានាធិបតី ក្នុងការបោះឆ្នោត​នាថ្ងៃទី​៣ខែវិច្ឆិកាខាងមុខ ​លោកនឹងចេញបញ្ជាឲ្យ ផ្តល់វ៉ាក់សាំង ដោយឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ ។ តាមគេហទំព័រ Worldometer បច្ចុប្បន្ន ... Read More »

ស្តេចថៃ«ចូលពេទ្យស្ងាត់ៗ» ក្រោយអង្គរក្សផ្ទាល់ឆ្លងកូវីដ​-១៩

ព្រះមហាក្សត្រថៃ Vajiralongkorn បានយាងទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងបាងកកនៅវេលាម៉ោង​២យប់ក្រោយទទួលបានព័ត៌មាន​ថា​ អង្គរក្សផ្ទាល់របស់ព្រះអង្គឆ្លងកូវីដ​-១៩។ សារព័ត៌មាន New York Post បានផ្សាយថា ព្រះមហាក្សត្រថៃ ព្រះជន្ម៦៨ព្រះវស្សា បានយាងទៅកាន់មន្ទីរពេទ្យស្ងាត់ៗ​​។ ប៉ុន្តែព័ត៌មានផ្លូវការស្តីពីព្រះមហាក្សត្រ បានចូលព្យាបាលក្នុងមន្ទីរពេទ្យមិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ ។ ... Read More »

ប្រធានាធិបតីរុស្ស៉ី អះអាងថា៖ លោក​ជា​អ្នកជួយមេដឹកនាំ​ប្រឆាំង​រុស្ស៊ីដោយផ្ទាល់ ដើម្បីយកព្យាបាល​នៅ​អាល្លឺម៉ង់​

អន្តរជាតិ៖ បើតាមការអះអាងរបស់ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីននិយាយថា លោក​ជា​អ្នកធ្វើ​អន្តរាគមន៍​ដោយផ្ទាល់ ដើម្បី​ធានាថា​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Alexei Navalny អាច​ទទួលបាន​ការព្យាបាល​នៅ​អាល្លឺម៉ង់​។បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ កាលពី​ថ្ងៃទី​២០ខែសីហាកន្លងទៅ បានធ្លាក់ខ្លួន​ឈឺ និង​មិនដឹង​ខ្លួន​ ត្រូវបាន​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) យកសំណាក​ឈាម​របស់លោកពិនិត្យ ... Read More »