ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋបាលពិសេសក្រុងហុងកុង៖ ដាក់កំហិតឲ្យប្រជាជន ត្រូវតែពាក់ម៉ាសនៅតាមទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19

អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរក្រុងហុងកុង បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា រកឃើញករណីឆ្លង COVID-19 ចំនួន៦១នាក់ថ្មីថែមទៀត ។ ដូច្នេះតំបន់រដ្ឋបាលពិសេសក្រុងហុងកុង នៅថ្ងៃពុធ ទី២២ខែកក្កដា ឆ្នាំ២០២០ បានប្រកាសឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ត្រូវតែពាក់ម៉ាស នៅតាមទីកន្លែងសាធារណៈនានាជាកំហិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលខ្លាំងជាថ្មីម្តងទៀត ។ នៅក្នុងសេចក្តីប្រកាសខាងលើនេះ ... Read More »

អាជ្ញាធរអាមេរិកឃាត់ខ្លួន ប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio ពាក់ព័ន្ធរឿងស៉ីសំណូកសូកប៉ាន់លុយ៦០លានដុល្លារ

អន្តរជាតិ៖ អាជ្ញាធរអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដាម្សិលមិញនេះបានឃាត់ខ្លួនលោក Larry Householder ដែលជាប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធសំណុំរឿងស៉ីសំណូកសូកប៉ាន់ ដែលមានទឹកប្រាក់ចំនួន៦០លានដុល្លារ។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សារនៅថ្ងៃពុធ ទី២២ខែកក្កដា ... Read More »

រដ្ឋ Victoria ប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ-​១៩​ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល២៤ម៉ោង

ប្រទេសអូស្រ្តាលី៖ ការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទីពីរនៅក្នុងរដ្ឋ​Victoria ប្រទេសអូស្ត្រាលី មិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយទេ​ ហើយនៅថ្ងៃទី​២២ខែកក្កដានេះ​មានអ្នកឆ្លងថ្មីកើនឡើងជាប្រវត្តិសាស្ត្រ។ ស្ថានភាព​នាពេលនេះ​រដ្ឋាភិបាល រដ្ឋ Victoria អាចនឹងបន្តបិទទ្វាររយៈពេលយូ​​ក្រោយពេលរកឃើញមានករណីឆ្លងច្រើន​មិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លងកូវីដ​-១៩ ថ្មីនៅរដ្ឋVictoria មានរហូតដល់ទៅ ៤៨៤ នាក់​។ ... Read More »

ថៃរក្សាស្ថានភាពអាសន្នក្នុងប្រទេសបន្ថែមមួយខែទៀត

ប្រទេសថៃ៖ នៅថ្ងៃទី​២២ខែកក្កដា មជ្ឈមណ្ឌលគ្រប់គ្រង ការឆ្លងរាលដាលកូវីដ​-១៩​ ថៃ ​(CCSA) បានប្រកាសថា​ ថៃនឹងបន្ត រក្សាស្ថានភាពអាសន្ន បន្ថែម​១ខែទៀត រហូតដល់ថ្ងៃទី​៣១ខែសីហា​​។ ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន​ត្រូវបញ្ចប់នៅចុងខែកក្កដា ។ អ្នកនាំពាក្យ (CCSA) លោក ... Read More »

ចិនត្រៀមវាយបកអាមេរិកដោយបិទស្ថានកុងស៊ុលអាមេរិក នៅទីក្រុងវូហាន

អន្តរជាតិ៖ ភាពតានតឹងនៅក្នុងទំនាក់ទំនងការបរទេសរវាង ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនកាន់តែតានតឹងខ្លាំងឡើង​ក្រោយពេល អាមេរិក​ស្នើឲ្យបិទទ្វារស្ថានកុងស៊ុលរបស់ចិននៅក្នុងទីក្រុង Houston។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់ប្រភពព័ត៌មាន​ពី​ប្រទេសចិន បានឲ្យដឹងថា ចិនបានត្រៀមវាយបកទៅលើអាមេរិកវិញដោយ បិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុងវូហាន ប្រទេសចិនផងដែរ​ ។ សកម្មភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត។ ... Read More »

នាយករដ្ឋមន្ត្រីក្រិក៖ ស្នើឲ្យសហភាពអឺរ៉ុប(EU) គួរតែដាក់ ទណ្ឌកម្មទៅលើប្រទេសតួកគី នៅក្នុងជម្លោះដែនសមុទ្រមេឌីទែរ៉ាណេ

អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី២១ ខែកក្កដាម្សិលមិញនេះ លោក ឃគីរីយ៉ាកូសមីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្ត្រីក្រិក បានថ្លែងទៅកាន់សហភាពអឺរ៉ុប (EU)ថា៖ គួរតែដាក់ទណ្ឌកម្មទៅលើប្រទេសតួកគីប្រសិនបើប្រទេសនេះ នៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួន ចូលក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ។ ... Read More »

ប្រធានរដ្ឋសភាអាមេរិកហៅវីរុសកូវីដ​-១៩​ថាជា​« វីរុសត្រាំ​»

អន្តរជាតិ៖ កន្លងមកលោកត្រាំ តែងតែហៅវីរុសកូវីដ​-១៩​ ថាជាវីរុសចិន ដោយលោកចាត់ទុកថា វីរុសនេះកើតចេញពីមន្ទីរពិសោធន៍របស់ចិន​។ ប៉ុន្តែនៅពេលនេះ​ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានហៅវីរុសកូវីដ​-១៩​ថាជា«វីរុស​ត្រាំ»។ សកម្មភាពខាងលើ​កើតឡើងក្នុងពេលដែលលោកត្រាំ ដំណើរការកិច្ចប្រជុំក្រុមទប់ស្កាត់កូវីដ​-១៩មកពីបណ្តារដ្ឋនៅក្នុងសប្តាហ៍នេះ ។ ជាមួយគ្នានេះដែរ លោកត្រាំ​បាន​អំពាវនាវដល់ពលរដ្ឋឱ្យពាក់ម៉ាស់គ្រប់គ្នានៅទីសាធារណៈ។ ... Read More »

ទណ្ឌិតជាង ៥០០នាក់ ដែលជាប់ក្នុងពន្ធនាគារមួយ នៅសហរដ្ឋអាមេរិក ត្រូវបានរកឃើញឆ្លងជំងឺ COVID-19

អន្តរជាតិ៖ អ្នកទោសចំនួន ៥១០នាក់ ដែលជាប់នៅក្នុងពន្ធនាគារមួយនៃរដ្ឋតិចសាស ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 ។ នេះបើតាមការអះអាងពីមន្រ្តីការិយាល័យពន្ធនាគារអាមេរិក បានជូនដំណឹងឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ។ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធទី២២ ... Read More »

ប្រធានាធិបតី​ហ្វីលីពីន៖ ការចម្លង​កូ​រ៉ូ​ណាវី​រុស​ COVID-19 ទៅ​អ្នកដទៃ គឺជា «​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»​

អន្តរជាតិ៖ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០ថា ប្រជាជនណា ដែលមិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សុវត្ថិភាព ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាតជំងឺឆ្លង COVID-19 នៅក្នុង​ប្រទេសនោះ នឹងត្រូវចាប់ខ្លួន ... Read More »

ប្រធានាធិបតីអ៊ុយក្រែនធ្វើតាមសំណើដ៏ប្លែករបស់ខ្មាន់កាំភ្លើងចាប់មនុស្ស​២០នាក់ធ្វើចំណាប់ខ្មាំង

អន្តរជាតិ៖កាលពីថ្ងៃទី​២១ ខែកក្កដា មានករណីចាប់មនុស្សនៅលើរថយន្តក្រុងធ្វើជាចំណាប់ខ្មាំងនៅទីក្រុង​Lutsk ភាគខាងលិចប្រទេសអ៊ុយក្រែន​។ ខ្មាន់កាំភ្លើងបានផ្ទុះអាវុធជាច្រើនគ្រាប់​ហើយមានទាំងរំសេវផ្ទុះជាច្រើនផងដែរ ។ ក្រុមប៉ូលិសប្រឆាំងភេរវកម្ម អ៊ុយក្រែនបានឡោមព័ទ្ធ​រថយន្តក្រុង​​ជាច្រើនម៉ោង ហើយក៏បានចរចាជាមួយ​ជនចាប់ជំរិតផងដែរ។ ជនចាប់ចំណាប់ខ្មាំងបានស្នើនិយាយជាមួយ​ប្រធានាធិបតីអ៊ុយក្រែន​ Volodymyr Zelensky។ ក្រោយជួបនិយាយគ្នាជាមួយ​ប្រធានាធិបតី​ជនដៃដល់បានដោះលែងមនុស្ស​៣នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ​។ ក្រោយរយៈពេល​១៥នាទី ... Read More »

ប្រទេសថៃ៖ បញ្ហាប្រឈមនឹងកង្វះខាតទឹក អាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិដ្ឋានរបស់កសិករថៃ

អន្តរជាតិ៖ បើយោងតាមការវិភាគរបស់ វិទ្យាស្ថានវារីអគ្គិសនីព័ត៌មានវិទ្យា(HII) ក្រោមក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងច្នៃប្រឌិតថ្មីរបស់ថៃបានបញ្ជាក់ថា ប្រទេសថៃ កំពុងប្រឈមនឹងកង្វះខាតទឹក ដោយសាររដូវវស្សាឆ្នាំនេះនឹងមានរយៈពេលខ្លីជាងពេលធម្មតា ​​​​ដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិដ្ឋានរបស់កសិករផងដែរ ។ លោក Sutat Veesaku នាយកវិទ្យាស្ថាន HII ... Read More »

ចាប់ពី​ថ្ងៃទី​១៧ ខែសីហាខាងមុខ​នេះ! ប្រទេស​នេ​ប៉ាល់ ​នឹង​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ

អន្តរជាតិ៖ នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាល​នេ​ប៉ាល់ បានប្រកាសថា ខ្លួន​នឹង​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ នៅ​ពាក់កណ្ដាល​ខែសីហា​ខាងមុខ ក្នុង​គោលដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ដែល​រងគ្រោះ​ដោយសារ COVID-19 អស់រយៈពេលជាច្រើនខែកន្លងទៅនេះ ។  ​ទីភ្នាក់ងារ​ព័ត៌មាន AFP ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រ នៅប្រទេសកូឡុំប៊ី បណ្ដាលឲ្យមនុស្ស៩នាក់ស្លាប់, ៦នាក់រងរបួស

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅឯតំបន់ភាគអាគ្នេយ៍នៃប្រទេសកូឡុំប៊ី ។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកូឡុំប៊ី នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ម្សិលមុិញនេះ ។  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ... Read More »

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក៖ គ្មានការបញ្ជាឲ្យដកកងទ័ពអាមេរិក ចេញពីកូរ៉េខាងត្បូងនោះឡើយ

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយដោយដកស្រង់សម្តី លោក ម៉ាក អ៉ីស្ពើ (Mark Esper) ប្រមុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារទី២១ ខែកក្កដា ... Read More »

គណបក្ស ​Baath របស់ប្រធានាធិបតីស៊ីរី ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភា

អន្តរជាតិ៖ កាលពីថ្ងៃទី​២១ខែកក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ីរី បានប្រកាសឲ្យដឹងថា គណបក្ស​Baath កាន់អំណាច ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងសភា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩​ខែកក្កដា ។ តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត​ គណបក្ស​ Baath របស់ប្រធានាធិបតី បាសា អាល់អាសាដ​ទទួលបានការគាំទ្រដល់ទៅ​១៧៧កៅអីក្នុងសភាដែលមាន ២៥០កៅអី​។ ... Read More »

ខ្សែបម្រើវ័យក្មេង Bellingham ចូលរួមជាមួយក្លឹប Borussia Dortmund

កីឡាអន្តរជាតិ៖ ខ្សែបម្រើវ័យ១៧ឆ្នាំ Jude Bellingham បានបញ្ចប់ការផ្លាស់ប្តូរពីក្លឹប Birmingham City FC ទៅក្លឹប Borussia Dortmund ជាផ្លូវការហើយ។ Bellingham ដែលលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស U-17 ផងដែររកបាន៤គ្រាប់ ... Read More »

កីឡាករ២រូប និងបុគ្គលិក៣រូបឆ្លងកូវីដ-១៩នៅលីកកំពូលរ៉ូម៉ានី

កីឡាអន្តរជាតិ៖ សមាជិក៥រូបទៀតនៃក្រុមបាល់ទាត់ CFR Cluj នៃលីគកំពូលរូម៉ានីត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីដើមសប្តាហ៍នេះបន្ទាប់ពីការធ្វើតេស្តវិជ្ជមានសម្រាប់កីឡាករម្នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោក Justin Stefan អគ្គលេខាធិការនៃសម្ព័ន្ធកីឡាបាល់ទាត់អាជីពរបស់ប្រទេសរ៉ូម៉ានីបានមានប្រសាសន៍ថា “ឥឡូវនេះយើងមាន៥ករណីទៀតលើក្រុម CFR Cluj ប្រហែលជាកីឡាករ២នាក់ និងសមាជិកបុគ្គលិកបច្ចេកទេស៣នាក់ដែលពួកគេត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ... Read More »

ការប្រកួតជើងឯកស្នូកឃ័រពិភពលោកនឹងអនុញ្ញាតឱ្យមានអ្នកទស្សនាចូលរួម

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតកីឡាស្នូកឃ័រពិភពលោកបានបញ្ជាក់កាលពីថ្ងៃពុធថាព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងប្រារព្ធធ្វើនៅទីក្រុងSheffield ប្រទេសអង់គ្លេសនឹងក្លាយជាព្រឹត្តិការណ៍សាកល្បងមួយដែលអនុញ្ញាតឱ្យមានការចូលរួមពីអ្នកទស្សនាក្នុងការប្រកួតផ្ទាល់។ កាលពីថ្ងៃសុក្រសប្តាហ៍មុនរដ្ឋាភិបាលអង់គ្លេសបានប្រកាសថាព្រឹត្តិការណ៍កីឡាមួយចំនួនតូចនឹងត្រូវបានប្រកួតដើម្បីសាកល្បងការវិលត្រឡប់របស់អ្នកទស្សនា ដោយសុវត្ថិភាពដោយអាចធ្វើនៅចុងខែកក្កដា និងដើមខែសីហា។ អ្នកគាំទ្រអាចវិលត្រឡប់ទៅកីឡដ្ឋាននានាក្នុងប្រទេសអង់គ្លេសវិញក្នុងខែតុលាប្រសិនបើព្រឹត្តិការណ៍សាកល្បងដំណើរការល្អ និងមិនមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៦ ខែសីហានៅឯមហោស្រព Crucible ក្នុងទីក្រុង Sheffield នឹងស្វាគមន៍មនុស្សជាច្រើនដែលនឹងចូលរួមទស្សនានៅគ្រប់វគ្គទាំងអស់នៃការប្រកួត។ ... Read More »

លោក Aguirre ចាកចេញពីក្លឹប Leganes បន្ទាប់ពីកាត់ចេញពីលីគកំពូលអេស្ប៉ាញ La Liga

កីឡាអន្តរជាតិ៖ ក្លឹប Leganes បានបញ្ជាក់កាលពីថ្ងៃចន្ទថា Javier Aguirre នឹងមិនបន្តធ្វើជាគ្រូបង្វឹកក្រុមរបស់ពួកគេនៅរដូវកាលក្រោយឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអង្គារនេះ។ ការប្រកាសនេះបានធ្វើឡើងមិនដល់២៤ម៉ោងផងបន្ទាប់ពីក្លឹបត្រូវបានកាត់ទៅលេងនៅលីគលំដាប់ទី២ របស់អេស្ប៉ាញបើទោះបីជាលទ្ធផលស្មើ ២-២ នៅលើទឹកដីខ្លួនឯងជាមួយក្រុម Real Madrid ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ និងឈ្នះ ... Read More »

ក្រុមហ៊ុនប្រេង​ Total របស់បារាំង ក្លាយទៅជាក្រុមហ៊ុនរបស់អឺរ៉ុបវិញហើយ

អន្តរជាតិ៖ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង​ តូតាល់ នៅពេលនេះ​បានអនុវត្ត តាមច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប។ ទាំងនោះហើយ​អនុញ្ញាតឲ្យក្រុមហ៊ុន​ធ្វើសកម្មភាព​នៅគ្រប់ប្រទេសទាំងអស់ របស់សហគមន៍អឺរ៉ុប ក្រោមលក្ខខណ្ឌច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប​។ ក្រុមហ៊ុន Total SA បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Total SE ក្រោយបញ្ចប់​បែបបទចុះបញ្ជីជាមួយ​អង្គការពាណិជ្ជកម្ម​ ​នៅ ... Read More »

រដ្ឋាភិបាល​ថៃ៖ ​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង

អន្តរជាតិ៖ ដើម្បី​កាត់បន្ថយ​បន្ទុក​របស់​រដ្ឋ នៅ​ថ្ងៃទី​២១ ខែកក្កដាឆ្នាំ២០២០នេះ រដ្ឋាភិបាល​ថៃ បាន​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង ។នេះបើតាមការអះអាងពីអ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ លោក Taweesilp Visanuyothin ។ ... Read More »

សង្ស័យមេខ្លោងជួញដូរគ្រឿងញៀន​៩នាក់នៅហ្វុីលីពីនបន្លំធ្វើស្លាប់ដោយកូវីដ-១៩​ដើម្បីចេញពីគុក

អន្តរជាតិ៖ ប្រធានរដ្ឋសភាហ្វុីលីពីន បានអំពាវនាវឲ្យបើកការស្រាវជ្រាវពីការស្លាប់​របស់អ្នកទោសគ្រឿងញៀន ៩នាក់ដែលមានទោសធ្ងន់​ អាចបន្លំធ្វើជាស្លាប់​ដើម្បីបានចេញពីគុក​។ ក្រុមជនល្មើសទាំង​៩នាក់ខាងលើ គឺជាមេខ្លោងជួញដូរគ្រឿងញៀន មានទ្រព្យសម្បត្តិច្រើន ​ត្រូវបានគេដឹងថា បានស្លាប់ដោយកូវីដ​-១៩។ អ្នកទោសកម្រិតធ្ងន់ខាងលើ​បានឃុំខ្លួននៅក្នុងគុកNew Bilibid ដែលមានអ្នកយាមយ៉ាងតឹងតែងបំផុត​។ ក្នុងចំណោមអ្នកទោស​ទាំងនោះ មានម្នាក់ធ្លាប់ធ្វើជាសាក្សី​ដ៏សំខាន់នៅក្នុងសកម្មភាពប្រឆាំង សមាជិកសភាមកពីគណបក្សប្រឆាំង​។ ... Read More »

វាយប្រហារចាប់មនុស្សធ្វើជាចំណាប់ខ្មាំង​នៅអ៊ុយក្រែន

អន្តរជាតិ៖ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមFacebook កម្លាំងប៉ូលិស​អ៊ុយក្រែនបានប្រកាសថា បាន​កំណត់អត្តសញ្ញាណជនដៃដល់ វាយប្រហារចាប់មនុស្សធ្វើជាចំណាប់ខ្មាំង​ហើយ។ ជនដៃដល់ធ្លាប់បង្ហាញការខកចិត្តចំពោះរដ្ឋាភិបាលអ៊ុយក្រែននៅលើបណ្តាញសង្គម។ កម្លាំងប៉ូលិសអ៊ុយក្រែន​បានបិទទីក្រុង Lutsk ភាគពាយព្យនៃប្រទេស ក្រោយពេលមានករណីវាយប្រហារ​ចាប់រថយន្តក្រុងដឹកអ្នកដំណើរធ្វើជាចំណាប់ខ្មាំង​នៅថ្ងៃទី​២១ខែកក្កដាឆ្នាំ​២០២០។ ប៉ូលិសក្នុងទីក្រុង​Lutsk បានព្យាយាមចរចាជាមួយ​ជនដៃដល់ប្រដាប់ដោយអាវុធដែលបានចាប់អ្នកដំណើរប្រមាណ​២០នាក់ធ្វើជាចំណាប់ខ្មាំង​។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក ប៉ូលិសបានកំណត់អត្តសញ្ញាណជនដៃដល់​ហើយ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន ... Read More »

សារព័ត៌មានអាមេរិក អះអាងថា៖ ការរីករាលដាលជំងឺឆ្លង COVID-19 លើកនេះ ធ្វើឱ្យអាមេរិកធ្លាក់ក្នុងភាពបែកបាក់គ្នាខាងនយោបាយយ៉ាងជ្រៅ

សហរដ្ឋអាមេរិក៖ កាសែត The Washington Post បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ (ក្នុងម៉ោងនៅវ៉ាស៊ីនតោន) ដែលមានចំណងជើងថា «វិបតិ្តគួរឱ្យពិភពលោក ភ្ញាក់ផ្អើល៖ ក្នុងការឆ្លើយតបរបស់អាមេរិកចំពោះ COVID-19» ។ ... Read More »

ចិន៖ ចាប់ផ្តើមបើករោងភាពយន្តឡើងវិញ ក្រោយផ្អាកសកម្មភាពអស់ជាងច្រើនខែ ដើម្បីទប់ស្កាត់កូវីដ-១៩

អន្តរជាតិ៖ បន្ទាប់ពីស្ថានការណ៍កូវីដ១៩ នៅប្រទេសចិន បានធូរស្រាលនោះ រដ្ឋបាលភាពយន្តចិន បានអនុញ្ញាតិឲ្យបើករោងភាពយន្តឡើងវិញក្រោយផ្អាកសកម្មភាពអស់រយៈពេល៦ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ថា ដោយសារតែនៅតាមតំបន់ភាគច្រើន ... Read More »

ទីបំផុតអឺរ៉ុបអនុម័តកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ច​មានទឹកប្រា់​៧៥០ ពាន់លានអឺរ៉ូ

អន្តរជាតិ៖ ក្រោយកិច្ចពិភាក្សា​យ៉ាងតានតឹងនៅទីក្រុង Brussels ប្រទេសជាសមាជិក​សហគមន៍អឺរ៉ុប​​បានឈានដល់កិច្ចព្រមព្រៀងស្តីពីមូលនិធិមានទឹកប្រាក់ដល់ទៅ ៧៥០ពាន់លានអឺរ៉ូ​ដើម្បីជួយដល់សេដ្ឋកិច្ច​ប្រទេសជាសមាជិក ក្រោយរងផលប៉ះពាល់ដោយសារកូវីដ-១៩។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Charles Michel បានបញ្ជាក់ថា​​ កិច្ចព្រមព្រៀងខាងលើ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អឺរ៉ុបទាំងមូល​ ក្នុងពេលប្រទេសទាំងអស់ត្រូវការជាចាំបាច់ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួន។ ​លោក​Charles ... Read More »

អាជ្ញាធរ​ចិន៖ សម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេសចិន ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​

អន្តរជាតិ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុកនៅ​ថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះ ខណៈ​ភ្លៀង​នៅតែបន្ត​ខ្លាំងៗឡើង ដែល​បង្កើន​បរិមាណ​ទឹក​ទន្លេ​នៅក្នុង​ប្រទេស​ចិន​ ទើបអាជ្ញាធរ​ចិន បានសម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេស ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​ ។ ​បើតាម​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​ចិន បានបញ្ជាក់ថា គ្រោះទឹកជំនន់​នេះបាន​ប៉ះពាល់​ដល់​មនុស្ស​ជិត​២៤​លាន​នាក់ ចាប់តាំងពី​ដើមខែ​កក្កដា​មកនេះ​ ។ ដោយកម្រិត​ទឹក​បន្ត​ហក់​ឡើង​ខ្ពស់​នៅ​ភាគ​ខាងកើត ... Read More »

ក្រុមអ្នកតវ៉ា​ថៃ៖ ស្រែករិះគន់​រដ្ឋាភិបាលថៃ​ថា ​ខ្ជះខ្ជាយ​លុយ​ជាតិ​លើ​វិស័យ​យោធា​ ដោយចោទ​ពួកយោធា​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ប្រទេសថៃ

អន្តរជាតិ៖ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយនៅ​ថ្ងៃទី​២០ ខែកក្កដា ម្សិលមិញថា ក្រុមអ្នកតវ៉ាប្រមាណជា ២០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​យោធា​ថៃ ក្នុង​ទីក្រុងបាងកក ហើយស្រែក​រិះគន់​រដ្ឋាភិបាល​ថា​ខ្ជះខ្ជាយ​លុយ​ជាតិ​លើ​វិស័យ​យោធា ហើយ​ចោទ​ពួកយោធា​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ប្រទេសថៃ ​។ ដោយក្នុងការតវ៉ានោះ ពួកគេបាន​លើក​បដា​បង្ហាញ​ពី​រូបអ្នក​រិះគន់​របប​លោក​នាយករដ្ឋមន្ត្រី ... Read More »

បាញ់ប្រហារនៅក្នុងពិធីមង្គលការ​នៅប្រទេសនីហ្សេរីយ៉ា ស្លាប់​២១នាក់​

​អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្ស​២១នាក់ស្លាប់​និង២៨នាក់រងរបួស​ជាទម្ងន់​ក្រោយពីខ្មាន់កាំភ្លើងមួយក្រុមបាញ់ប្រហារទៅលើពិធីរៀបមង្គលការក្នុងភូមិ Kukum Daji ស្រុក Kaura រដ្ឋ Daduna ​ស្ថិតនៅភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា។ លោក ​Yashen Titus មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ​ខ្មាន់កាំភ្លើងសង្ស័យថាជាអ្នកគង្វាលសត្វចិញ្ចឹម​​ ជាអ្នកវាយប្រហារទៅលើពិធីរៀបការ ... Read More »

ចាប់ខ្លួនជនបរទេសជួញដូរគ្រឿងញៀនកូកាអុីនជាង៣តោននៅកូស្តារីកា

អន្តរជាតិ៖ តាមអ្នកសារព័ត៌មាន TTXVN​ដែលប្រចាំការនៅអាមេរិកកណ្តាលបានរាយការណ៍ព័ត៌មានថា កាលពីថ្ងៃទី​២០ ខែកក្កដា ក្រសួងសន្តិសុខជាតិកូស្តារីកាបានប្រកាសថា មានជនបរទេស​៨នាក់ត្រូវបានចាប់ខ្លួន​ពាក់ព័​ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន​ដល់ទៅ​៣,៣តោន​ប្រភេទកូកាអុីន​នៅតំបន់សមុទ្រ Caribe របស់ប្រទេសនេះ​។ ជាក់ស្តែងកាលពីថ្ងៃទី​១៩​ខែកក្កដា កម្លាំងការពារដែនសមុទ្រកូស្តា​រីកា បានសហការជាមួយកម្លាំងសន្តិសុខអាមេរិក និងកូឡុំប៊ី ចាប់បានជនជាតិកូឡុំប៊ី​៤នាក់ដែលដឹកជញ្ជូន​ទំនិញ៨៣កេស មានកូកាអុីនសរុប​២.០៩៣ កញ្ចប់ ... Read More »