ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើរបស់ប្រជាពលរដ្ឋ១ខ្នង រួមនឹងទ្រព្យសម្បត្តិ សម្ភារប្រើប្រាស់មួយចំនួនធំបានរងការឆាបឆេះបំផ្លាញគ្មានសល់ដោយសារឆ្លងចរន្តអគ្គិសនី។ ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ... Read More »
ព័ត៌មានអន្តរជាតិ
ប្រទេសក្នុងតំបន់អាស៊ានបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
នៅក្នុងការខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងប្រទេសតំបន់អាស៊ានដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញនោះ ប្រទេសក្នុងតំបន់បានបង្កើនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួនដើម្បីអាចគ្រប់គ្រងការឆ្លងបានល្អបំផុត ។ ក្នុងពេលនេះដែរ ប្រទេសហ្វុីលីពីន បានពង្រីកការចាក់វ៉ាក់សាំងដល់ពលករ មន្ត្រីរាជការប្រមាណ៣៥លាននាក់ ក្នុងនោះមានប៉ូលិសចរាចរណ៍ជាដើម។ តាំងពីខែមីនា ហ្វុីលីពីនបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនក្រុមគ្រូពេទ្យ មនុស្សចាស់ …។ ចាប់ពីថ្ងៃទី៩ ខែមិថុនាទៅ ហ្វុីលីពីននឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ... Read More »
មីយ៉ាន់ម៉ា ៖ ទាហានប្រជាជនប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាល បណ្តាលឱ្យពលរដ្ឋ២០នាក់ស្លាប់
យ៉ាងហោចណាស់ក៏មានពលរដ្ឋ២០នាក់ដែរបានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ ជាមួយកម្លាំងសន្តិសុខក្នុងតំបន់ខ្ពស់រាបដងទន្លេ Ayeyarwady កាលពីថ្ងៃទី៥ ខែមិថុនា។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារគ្នាកើតឡើង នៅក្នុងភូមិ Hlayswe ស្ថិតនៅក្នុងស្រុក Kyonpyaw មានចម្ងាយពីទីក្រុង Yangon ១៥០គីឡូម៉ែត្រ ។ ... Read More »
ស្លាប់ជាង១៣០នាក់ដោយការវាយប្រហារភេរវកម្មនៅ Burkina Faso
សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមិថុនាបានផ្សាយថា រដ្ឋាភិបាល Burkina Faso បានប្រកាសថា ការវាយប្រហាររបស់ក្រុមភេរវកម្មជ្រុលនិយមទៅលើភូមិមួយស្ថិតនៅភាគខាងជើងប្រទេសនេះសម្លាប់មនុស្ស១៣២នាក់ និងរបួសជាង ៤០នាក់។ ការវាយប្រហារខាងលើកើតឡើងតាំងពីយប់ថ្ងៃទី៤ខែមិថុនា ស្ថិតនៅក្នុងភូមិ Solhan ក្នុងខេត្ត ... Read More »
ប្រទេសទីមួយនៅលើពិភពលោកបានប្រកាសបញ្ចប់ការឆ្លងកូវីដ-១៩
ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសន័រវេស ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ក្នុងប្រទេសនេះបានថយចុះខ្លាំង ហើយការចាក់វ៉ាក់សាំងទទួលបានជោគជ័យទាំងស្រុង ។ លោកវេជ្ជបណ្ឌិត Preben Aavitsland ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា កូវីដ-១៩ មិនមែនជាបញ្ហាប្រឈមក្នុងប្រទេសនេះឡើយ។ សារព័ត៌មាន Financial Times នៅថ្ងៃទី៧ខែមិថុនាបានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត ... Read More »
Nmecha ជួយឲ្យអាល្លឺម៉ង់ឈ្នះជើងឯកយូរ៉ូអាយុក្រោម២១ឆ្នាំ
កីឡាករ Lukas Nmecha របស់ក្រុម Manchester City បានរកគ្រាប់បាល់១គ្រាប់នៅតង់ទី២ នាទីទី៤៩ ជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ផ្តួលព័រទុយហ្គាល់ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ) អាយុក្រោម២១ឆ្នាំជាលើកទី៣ ក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មិថុនា។ Nmecha ដែលបានចំណាយពេលកាលពីរដូវកាលឆ្នាំ២០២០-២០២១ ... Read More »
ស្លាប់៣០នាក់ របួសជាង៥០នាក់ដោយគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នានៅប៉ាគីស្ថាន
នៅថ្ងៃទី ៧ខែមិថុនានេះរថភ្លើងពីរគ្រឿងបានបុកគ្នានៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់ជាង៣០នាក់និងរងរបួសជាង៥០នាក់។ លោក Ghotki Usman Abdullah មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ក្រៅពីអ្នកស្លាប់និងរបួសក៏មានមនុស្សជាច្រើនជាប់គាំងនៅខាងក្នុងរថភ្លើងនៅឡើយដែរ។ ក្រុមជួយសង្គ្រោះបានព្យាយាមជួយអ្នកដែលជាប់នៅខាងក្នុងរថភ្លើង។ បើតាមអាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា ហេតុការណ៍រថភ្លើងបុកគ្នានេះបានកើតមានឡើងនៅចំណុចផ្លូវដែកត្រង់ចន្លោះស្ថានីយរថភ្លើងរ៉ៃទី (Raiti) ... Read More »
ម៉ិចស៊ីកូ ៖ មានករណីកាត់ក្បាលមនុស្សយកទៅបោះចោលនៅទីតាំងបោះឆ្នោតធ្វើឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា បុរសម្នាក់បានគប់ក្បាលមនុស្សចូលទៅកាន់ទីតាំងបោះឆ្នោតក្នុងតំបន់ Terrazas Del Valle ស្ថិតនៅក្នុងទីក្រុងព្រំដែន Tijuana ប្រទេសម៉ិចស៊ីកូ នាថ្ងៃទី៦ ខែមិថុនា (ពេលវេលាក្នុងតំបន់)។ ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋម៉ិចស៊ីកូនាំគ្នាទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ។ មន្ត្រីនៅក្នុងតំបន់បានឱ្យដឹងថាក្រោយពេលបោះក្បាលមនុស្សចូលទៅក្នុងការិយាល័យបោះឆ្នោតរួចហើយ បុរសខាងលើបានព្យាយាមរត់គេចខ្លួន ហើយកម្លាំងប៉ូលិសក៏បានតាមចាប់ ... Read More »
អាមេរិក៖ មានការបាញ់ប្រហារក្នុងពិធីជប់លៀងបញ្ចប់ការសិក្សាស្លាប់និងរបួសជិត២០នាក់
មានករណីបាញ់ប្រហារពីរលើកផ្សេងគ្នានៅរដ្ឋ Florida និងទីក្រុង New Orleans រដ្ឋ Louisiana បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង ១៤នាក់រងរបួស។ ការបាញ់ប្រហារកើតឡើងនៅថ្ងៃទី ៦ខែមិថុនា (ពេលវេលានៅអាមេរិក)។ ស្នងការប៉ូលិសស្រុក Miami ... Read More »
លោក Duncan Ferguson បដិសេធតួនាទីនៅ Real Madrid ចង់ទៅដឹកនាំនៅ Everton
លោក Duncan Ferguson ដែលជាអតីតកីឡាករបានលាឈប់ពីការងារនៅឯក្លិប Real Madrid ព្រោះគាត់ចង់ក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិបEverton ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីយប់ថ្ងៃទី៦ មិថុនា។ អតីតកីឡាកររបស់ក្លិប Real ... Read More »
Tottenham បញ្ចប់កិច្ចពិភាក្សាជាមួយលោក Conte ជុំវិញតួនាទីជាគ្រូបង្វឹក
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិប Tottenham Hotspur បានបញ្ឈប់ការពិភាក្សាជាមួយលោក Antonio Conte ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។ កាលពីខែមុន លោក Conte បានបញ្ចប់កិច្ចសន្យារបស់គាត់នៅឯក្លិប ... Read More »
Barcelona កំពុងមានគូប្រជែងជាមួយ PSG ក្នុងការប្រជែងយកខ្សែបម្រើ Georginio Wijnaldum
ក្រុម Barcelona មានគោលបំណងដើម្បីប្រកាសពីការចុះហត្ថលេខាលើកីឡាករ Georginio Wijnaldum នៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែការពិភាក្សាសំរាប់ខ្សែបម្រើរូបនេះបានឈានដល់ចំណុចច្របូកច្របល់ដោយក្រុម Paris Saint-Germain បានផ្តល់ជូននូវតំលៃខ្ពស់ដែលបង្ខំឲ្យក្លិបកាតាឡាន់មួយនេះជម្រុញបន្ថែមទៀតសំរាប់ការចុះហត្ថលេខារបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ សារព័ត៌មាន MARCA បានផ្សាយថា អ្នកតំណាងរបស់កីឡាករWijnaldum បាននៅការិយាល័យរបស់ ... Read More »
អាជ្ញាធរវៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ចំនួន ២០៦ករណីបន្ថែមទៀត
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសថា៖ បន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២០៦ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះដែរ។ ... Read More »
ត្រឹមរយៈពេលតែមួយថ្ងៃ! ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជាង ៦ពាន់ករណី
អន្តរជាតិ៖ បេីយោងតាមរាយការណ៍របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃអាទិត្យទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីករណីរកឃេីញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ចំនួន ៦,២៤១នាក់បន្ថែមទៀត ខណៈចំនួនអ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់បានបង្កើតកំណត់ត្រាថ្មីសម្រាប់ថ្ងៃទី១៣ ជាប់គ្នាមកហើយ។ បើយោងតាមសារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យនេះដែល បានដកស្រង់ចេញផ្សាយពីរបាយការណ៍អាជ្ញារធរម៉ាឡេស៊ី បានគូសបញ្ជាក់ថា៖ ... Read More »
ស្លាប់និងរបួស២០នាក់ក្នុងការវាយប្រហារដោយកាំបិតនៅប្រទេសចិន
យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតកាលពីថ្ងៃទី៥ខែមិថុនា ក្នុងទីក្រុងអានឈីង ខេត្តអានហួយ ភាគខាងកើតប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានផ្សាយថា ការវាយប្រហារដោយកាំបិត បង្កឡើងដោយបុរសម្នាក់ ស្ថិតនៅតាមដងផ្លូវ ក្នុងទីក្រុង Anqing ខេត្ត ... Read More »
ក្រុមហ៊ូធីវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើស្ថានីយប្រេងសាំងនៅយេម៉ែនស្លាប់១៤នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ស្លាប់ដែរនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើស្ថានីយប្រេងសាំងក្នុងទីក្រុង Marib ប្រទេសយេម៉ែននាថ្ងៃទី ៦ខែមិថុនា ។ ការវាយប្រហារបង្កឡើងដោយក្រុមហ៊ូធី ហើយអ្នកស្លាប់គឺជាពលរដ្ឋស្លូតត្រង់។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារដោយកាំជ្រួចមីសុីលនោះក្រៅពីអ្នកស្លាប់ក៏មានមនុស្សរាប់សិបនាក់រងរបួសដែរដែលភាគច្រើនគឺរលាកភ្លើង។ ចំណែកសារព័ត៌មាន Sputnik បានផ្សាយថា មានមនុស្ស១២នាក់ស្លាប់ និង៧នាក់រងរបួស ភាគច្រើនជាពលរដ្ឋស្លូតត្រង់ ... Read More »
ពលរដ្ឋហុងគ្រីរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងការសាងសង់មហាវិទ្យាល័យចិន
ពលរដ្ឋហុងគ្រីប្រមាណ១ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យចិន សាងសង់មហាវិទ្យាល័យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានី ប៊ុយដាប៉ែស(Budapest)។ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលដែលអនុញ្ញាតឲ្យចិនសាងសង់មហាវិទ្យាល័លើផ្ទៃដីទំហំកន្លះលានម៉ែត្រការ៉េ។ លោក Aron Berezcki មេដឹកនាំក្រុមបាតុករនិស្សិត បានឱ្យដឹងថា «ក្រៅពីសាងសង់អគារស្នាក់នៅ ពួកគេក៏បានសាងសង់មហាវិទ្យាល័យ សម្រាប់កូនចៅក្រុមអ្នកមាន ហើយបន្សល់នូវបំណុលជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ... Read More »
អាមេរិកផ្តល់ជំនួយវ៉ាក់សាំង ៧៥០ពាន់ដូសឲ្យកោះតៃវ៉ាន់
រដ្ឋាភិបាលអាមេរិកបានសម្រេចផ្គត់ផ្គង់វ៉ាក់សាំងចំនួន៧៥០ពាន់ ដូសឲ្យកោះតៃវ៉ាន់ ក្នុងពេលដែលកោះនេះកំពុងតែខិតខំប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ជាថ្មី ក៏ដូចជាកង្វះវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ សមាជិកព្រឹទ្ធសភាអាមេរិក៣រូប បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នាថ្ងៃទី៦ខែមិថុនានេះ ដោយនាំវ៉ាក់សាំងផ្តល់ជំនួយដល់កោះតៃវ៉ាន់ផងដែរ ក្នុងពេលដែល ទំនាក់ទំនងជាមួយចិនដីគោកកាន់តែតានតឹងនោះ។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Tammy Duckworth បានឱ្យដឹងថា អាមេរិកបានផ្តល់វ៉ាក់សាំង ... Read More »
Rafa Nadal យកឈ្នះ Norrie ឈានទៅប្រកួតជុំទី៤កម្មវិធី French Open
កីឡាករវាយតឺន្នីសជើងខ្លាំង Rafa Nadal បានឈានដល់វគ្គ១៦នាក់ចុងក្រោយនៃព្រឹត្តិការណ៍ French Open ជាលើកទី១៦កាលពីថ្ងៃសៅរ៍ ដោយការបំបាក់កីឡាករអង់គ្លេស Cameron Norrie ក្នុងលទ្ធផល ៦-៣ ៦-៣ ៦-៣។ Rafa ... Read More »
ម្ចាស់ជើងឯកអូឡាំពិក៤សម័យ Mo Farah បរាជ័យក្នុងការរត់ចម្ងាយ១០គីឡូម៉ែត្រ
ក្ដីសង្ឃឹមរបស់ម្ចាស់ជើងឯកអូឡាំពិក៤សម័យកាលកីឡាករអត្តពលកម្មMo Farah ក្នុងការបញ្ចប់អាជីពរបស់ខ្លួននៅឯការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូបានរងនូវការខកចិត្តយ៉ាងខ្លាំងនៅពេលដែលរូបគាត់ខកខានមិនបានប្រកួតជម្រុះចម្ងាយ១០.០០០ម៉ែត្រក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ថ្ងៃទី៥ ខែមិថុនា ។ សារព័ត៌មាន AFP បានផ្សាយថា កីឡាកររត់ចម្ងាយវ័យ៣៨ឆ្នាំរូបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨នៅពីក្រោយកីឡាករ Briton Marc Scott ... Read More »
ក្លិប Aston Villa យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួន៣៣លានផោនសម្រាប់ខ្សែបម្រើ Emiliano Buendia មកពី Norwich City
ក្លិប Aston Villa បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួនរបស់ក្លិបដែលមានតម្លៃ៣៣លានផោនដំបូងសម្រាប់ខ្សែបម្រើ Emiliano Buendiaរបស់ក្រុម Norwich City ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី៦ មិថុនានេះ។ Aston ... Read More »
ខ្សែបម្រើ Kevin de Bruyne នឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍យូរ៉ូបន្ទាប់ពីវះកាត់ជាសះស្បើយ
ខ្សែបម្រើ Kevin de Bruyne ដែលកំពុងលេងឲ្យក្រុមមេឃខៀវ Manchester City បានទទួលការវះកាត់តិចតួចលើរបួសផ្ទៃមុខរបស់គាត់ដោយជាសះស្បើយ ហើយនឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅថ្ងៃចន្ទនេះ។ កីឡាករវ័យ២៩ឆ្នាំរបស់ក្រុម Manchester City រូបនេះបានបាក់ខ្ទង់ច្រមុះនិងរបួសភ្នែកខាងឆ្វេងនៅក្នុងការប៉ះទង្គិចគ្នាជាមួយកីឡាករ Antonio Rudiger ... Read More »
ផ្ទុះកូវីដ-១៩លើកទីពីរ នេប៉ាល់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស៊ីណូវ៉ាក់របស់ចិន
នាយកដ្ឋានគ្រប់គ្រងឱសថនេប៉ាល់ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ក្នុងពេលដែលប្រទេសនេះប្រឈមនឹងការឆ្លងកូវីដ-១៩ជាលើកទីពីរ ។ វ៉ាក់សាំងស៊ីណូវ៉ាក់ គឺជាវ៉ាក់សាំងទីពីររបស់ចិនដែលត្រូវបានប្រទេសនេប៉ាល់អនុម័តឲ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីវ៉ាក់សាំងស៊ីណូហ្វាម។ វ៉ាក់សាំងចិនទាំងពីរនេះ សុទ្ធតែត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចទៅហើយ បន្ទាប់ពីក្រុមអ្នកជំនាញអន្តរជាតិ បានពិនិត្យឃើញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។ ... Read More »
បណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិកអំពាវនាវឲ្យកាត់បន្ថយការរឹតត្បិតធ្វើដំណើរ
បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់អាមេរិក បានអំពាវនាវដល់រដ្ឋាភិបាលចេញសេចក្តីសម្រេច កាត់បន្ថយការរឹតត្បិតធ្វើដំណើរដើម្បីទប់ស្កាត់កូវីដ-១៩ ដែលភាគច្រើនហាមអ្នកដំណើរពីអឺរ៉ុបនិងប្រទេសជាច្រើនទៀតចូលក្នុងទឹកដីអាមេរិក។ នៅថ្ងៃទី៧ខែមិថុនា ថ្នាក់ដឹកនាំ និងអគ្គនាយកប្រតិបត្តិបណ្តាក្រុមហ៊ុនអាកាសចរណ៍នៅអាកាសយានដ្ឋាន Heathrow ប្រទេសអង់គ្លេស និងសមាគមអាកាសចរណ៍ ទេសចរណ៍អាមេរិកនឹងបើកកិច្ចប្រជុំអនឡាញដើម្បីស្នើកាត់បន្ថយច្បាប់រឹតត្បីតរវាងអាមេរិកនិងអង់គ្លេស ដើម្បីឲ្យក្រុមហ៊ុនអាកាសចរណ៍ដំណើរការឡើងវិញ។ ចាប់តាំងពីខែមីនាឆ្នាំ២០២០ អាមេរិកបានហាមប្រាមស្ទើរតែទាំងស្រុង ការហោះហើររវាងអាមេរិកនិឹងអង់គ្លេស ... Read More »
លោកត្រាំ អាចនឹងចូលរួមប្រកួតប្រជែងតំណែងប្រធានរដ្ឋសភា
បច្ចុប្បន្នកៅអីប្រធានរដ្ឋសភាអាមេរិក ដែលជាតំណែងមានឥទ្ធិពលធំទីបីនៅអាមេរិកដែលគ្រប់គ្រងដោយលោកស្រី Nancy Pelosi ដែលត្រូវបានបោះឆ្នោតតែងតាំងជាថ្មីកាលពីខែមករាឆ្នាំ២០២១ ហើយនេះជាអាណត្តិចុងក្រោយបង្អស់របស់លោកស្រី ។ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃទី៤ខែមិថុនា(ពេលវេលាអាមេរិក) បានលើកឡើងថា លោកអាចនឹងប្រកួតប្រជែងតំណែងប្រធានរដ្ឋសភានៅឆ្នាំ២០២២។ លោកត្រាំលើកឡើងទៅកាន់អ្នកដឹកនាំកម្មវិធី Wayne ... Read More »
ទីបំផុត! អាជ្ញាធរចិន អនុម័តប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 ក្រុមហ៊ុន Sinovac ទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់១៧ឆ្នាំ
អន្តរជាតិ៖ បើតាមការបញ្ជាក់របស់លោក យិន វៃតុង (Yin Weidong) ប្រធានក្រុមហ៊ុន Sinovac ប្រាប់ទូរទស្សន៍រដ្ឋចិនកាលពីយប់ថ្ងៃសុក្រ និងត្រូវបានដកស្រង់ចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ... Read More »
តួកគី៖ មនុស្សពីរនាក់ត្រូវបានកាត់ទោសឱ្យជាប់គុក៣៥០០ឆ្នាំពីបទមានចេតនាបំផ្លាញក្លិបបាលទាត់
អតីតស្នងការប៉ូលិសតួកគីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២១៧០ឆ្នាំ និងម្នាក់ទៀតជាប់ពន្ធនាគារ១៤០៦ឆ្នាំ ពីបទប៉ុនប៉ងវាយប្រហារក្លិបបាល់ទាត់នៅក្នុងប្រទេសនេះ។ ចាប់ពីឆ្នាំ២០១៦ មន្ត្រីតួកគី បានសើរើឡើងវិញ ករណីក្លិបបាល់ទាត់ CLB Fenerbahce (TP Istanbul) ដែលរងការចោទប្រកាន់ពីបទរៀបចំលទ្ធផលកាលពីឆ្នាំ២០១១។ ក្រុមរដ្ឋអាជ្ញាបានបង្ហាញពីការសង្ស័យមានចេតនាបំផ្លាញក្លិបបាល់ទាត់។ ក្រោយការស្រាវជ្រាវជាថ្មីឡើងវិញ ... Read More »
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ... Read More »
លោក Koeman នឹងបន្តធ្វើជាគ្រូបង្វឹកក្លិប Barcelona នៅរដូវកាលក្រោយទៀត
លោក Joan Laporta ប្រធានក្លិប Barcelona បានឱ្យដឹងថា លោក Ronald Koeman នឹងនៅតែជាគ្រូបង្វឹករបស់ក្រុម Barcelona នៅរដូវកាលក្រោយបន្ទាប់ពីក្លិបបានយល់ព្រមគោរពកិច្ចសន្យារបស់គាត់។ សារព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃម្សិលមិញថា លោក Koeman ... Read More »
Messi វិនិយោគលើសណ្ឋាគារប្រណីតមួយនៅប្រទេស Andorra
នៅពេលដែលរដូវកាលបាល់ទាត់បានបញ្ចប់កីឡាករ Lionel Messiកំពុងធ្វើកិច្ចព្រមព្រៀងនៅក្នុងពិភពសណ្ឋាគារ ដោយកីឡាកររូបនេះបានវិនិយោគទិញសណ្ឋាគារយ៉ាងប្រណីតមួយនៅប្រទេសអង់ដូរ៉ា Andorra។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា តារាបាល់ទាត់សញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើការជាមួយក្រុមសណ្ឋាគាររបស់គាត់ឈ្មោះ MIM Hotel ដែលគាត់ជាកម្មសិទ្ធិតាំងពីឆ្នាំ២០១៧ដើម្បីកៀរគរទិញសណ្ឋាគារប្រណីតមួយផ្សេងទៀតនៅប្រទេសខាងលើ។ សណ្ឋាគារទី៥របស់គាត់ឈ្មោះ Casa Canut ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច