ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មួយថ្ងៃមានបាតុករដល់ទៅ ៥០ នាក់ស្លាប់ដោយការបាញ់ប្រហារពីទាហានមីយ៉ាន់ម៉ា

តាមការលើកឡើងពីសាក្សីនិងប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ បានឲ្យដឹងថា កម្លាំងសន្តិសុខមីយ៉ានម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករប្រឆាំង រដ្ឋាភីបាល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ៥០ នាក់នៅថ្ងៃទី ២៧ខែមីនានេះ ។ នេះជាថ្ងៃអាក្រក់បំផុតសម្រាប់បាតុករមីយ៉ាន់ម៉ា ចំពេលទិវាកងទ័ពមីយ៉ាន់ម៉ា។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ... Read More »

ទិវាកងទ័ពមីយ៉ាន់ម៉ាស្លាប់១៦នាក់ អគ្គមេបញ្ជាការសន្យារៀបចំការបោះឆ្នោតជាថ្មី

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសន្យានៅក្នុងការថ្លែងសុន្ទរកថារបស់លោកក្នុងទិវាកងទ័ពប្រទេសនេះក្នុងរដ្ឋធានីណៃពិដោ ថា លោកនឹងរៀបចំការបោះឆ្នោតនៅពេលខាងមុខ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក Min Aung Hlaing ដែលប្រកាសនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ... Read More »

បាញ់ទៀតហើយនៅអាមេរិក ស្លាប់ និងរបួស១០នាក់នៅរដ្ឋVirginia

ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅអាមេរិក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ។ ជាមួយគ្នានោះ រដ្ឋាភិបាល បៃឌិន-ហារីស កំពុងតែជំរុញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ នៅពេលនេះមានករណីបាញ់ប្រហារពីរលើកផ្សេងគ្នានៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់និងរបួស១០នាក់។ សារព័ត៌មានស៊ីនហួនៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ បានផ្សាយថា ... Read More »

ថៃត្រៀមបើកទ្វារទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច

កាលពីថ្ងៃទី២៦ខែមីនា រដ្ឋាភិបាលថៃ បានអនុម័តគម្រោងបើកទ្វារទទួលអ្នកទេសចរបរទេស មកទស្សនាប្រទេសថៃចាប់ពីដើមខែក្រោយ។ ទន្ទឹមនឹងនោះ ចាប់ពីថ្ងៃទី១ខែមេសាអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សំាងរួចទទួលបានការអនុញ្ញាតឲ្យចូលទស្សនាខេត្តមួយចំនួនក្នុងប្រទេសថៃ។ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចជាតិថៃ CESA ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌូនេស៊ីថយចុះខ្លាំង , ពិភពលោកមានអ្នកជាសះស្បើយជាង១០២ លាននាក់

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាសម្បុកកូវីដ-១៩ធំបំផុតនៅតំបន់អាស៊ាន ប៉ុន្តែនៅពេលនេះ ចំនួនអ្នកឆ្លងនិងស្លាប់បានថយចុះយ៉ាងខ្លាំង បើប្រៀបធៀបកាលពីដើមខែកុម្ភៈដែលជាពេលវេលាឆ្លងច្រើនបំផុត។ សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រទេសឥណ្ឌូនេស៊ីបានផ្សាយថា ឥណ្ឌូនេស៊ីជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងតំបន់អាស៊ាន ។ ប៉ុន្តែ ចំនួនអ្នកស្លាប់ដោយវីរុសកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់ គឺនៅសល់តែជាង៥០ នាក់ប៉ុណ្ណោះ ... Read More »

នៅសប្តាហ៍ក្រោយនេះ! អាមេរិកនឹងបញ្ចេញវ៉ាក់សាំង Johnson & Johnson ចំនួន១១លានដូស​ «ចាក់តែ១ដូស»

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ប្រធានាធិបតីអាមេរិក​ លោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រទី៣៦​ ខែមីនា​ (ពេលវេលានៅវ៉ាស៊ីនតោន)ថា ... Read More »

ផែនការសាងសង់កីឡដ្ឋានតម្លៃ៥០០លានផោនរបស់ក្លិប Everton ត្រូវបានអនុម័តដោយរដ្ឋាភិបាល

ក្លិបបាល់ទាត់នៅអង់គ្លេស​ Eveton បានចេញសេចក្តីថ្លែងការណ៍ថាផែនការរបស់សម្រាប់ពហុកីឡាដ្ឋានដែលមានកៅអី ៥២,០០០ថ្មីបានទទួលការយល់ព្រមចុងក្រោយពីរដ្ឋាភិបាលហើយ។ យោងតាមការចេញផ្សាយរបស់ BBC Sport និងក្នុងគេហទំព័រក្លិបបានឲ្យដឹងថា ទីតាំង Bramley-Moore Dock នៅជិតមាត់ទឹកទីក្រុងLiverpool ត្រូវបានផ្តល់ការយល់ព្រមពីក្រុមប្រឹក្សាកាលពីខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិនិត្យឡើងវិញលើសំណើនេះ។ ក្លិបនៅ ... Read More »

Marcus Rashford និង Bukayo Saka មិនមានឈ្មោះក្នុងជំនួបជាមួយអាល់បានី និងប៉ូឡូញទេ

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Marcus Rashford និងខ្សែបម្រើស្លាប Bukayo Saka របស់ក្រុម Arsenal ត្រូវបានដកចេញពីបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតជម្រុះ World Cup ដែលនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាល់បានី ... Read More »

សំណើប្រណាំងរថយន្ត Formula 1 ត្រូវបានយល់ព្រមឲ្យរៀបចំថ្ងៃចុងសប្តាហ៍

នៅក្នុងការប្រជុំចុងក្រោយនៃក្រុមប្រឹក្សាប្រណាំរថយន្តពិភពលោក(FIA) មានសំណើអំពីការប្រណាំងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នៃការប្រណាំងជាក់លាក់ ហើយឥឡូវនេះកំពុងលេចចេញជារូបរាងនៅក្នុងវិស័យកីឡាដោយមានព្រឹត្តិការណ៍ Formula 1 នឹងខិតជិតទៅរកការប្រណាំង។ ទម្រង់នៃការសាកល្បងប្រណាំងនឹងប្រព្រឹត្តទៅក្នុងការប្រណាំងចំនួន៣ក្នុងរដូវកាល២០២១ ទោះបីទីកន្លែងនៃការសាកល្បងទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ប្រសិនបើកាលបរិច្ឆេទត្រូវបានគេចាត់ទុកថា ជាការបណ្តាក់ទុនប្រកបដោយជោគជ័យនោះ ... Read More »

Lionel Messi ជិតនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរបស់ក្រុម Barcelona បន្ទាប់ពីមានការជជែកជាមួយក្រុមប្រឹក្សាថ្មី

យោងទៅតាមអតីតកីឡាករ Rivaldo របស់ Barcelona បានឱ្យដឹងថា Lionel Messi ជិតនឹងចុះកុងត្រាថ្មីជាមួយ Barcelona ហើយ។ អនាគតនៅ Nou Camp របស់កំពូលតារាឆ្នើមរបស់អាហ្សង់ទីនរូបនេះបានស្ថិតក្នុងភាពស្រពេចស្រពិលចាប់តាំងពីលោកបានផ្ទេរសំណើផ្ទេរកាលពីរដូវក្តៅមុន។ នេះបើយោងតាមសារព័ត៌មាន ... Read More »

អេហ្ស៊ីប ៖ រថភ្លើងពីរគ្រៀងបុកគ្នា ស្លាប់និងរបួសជិត១០០នាក់

រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបានបុកគ្នានៅតំបន់ភាគខាងត្បូង ប្រទេសអេហ្ស៊ីបនាថ្ងៃទី២៦ខែមីនា បណ្តាលឲ្យមានមនុស្ស៣២នាក់ស្លាប់ និង៦៦នាក់រងរបួស។ រូបភាពដែលបង្ហោះលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា មានទូរថភ្លើងចំនួនពីរបានធ្លាក់ចេញពីផ្លូវ ។ នេះជាករណីគ្រោះថ្នាក់ដ៏រន្ធត់បំផុតនៅលើផ្លូវដែកមិនធ្លាប់មានពីមុនមកឡើយ។ មន្ត្រីគ្រប់គ្រងផ្លូវដែកអេហ្ស៊ីបបានឲ្យដឹងថា «មនុស្សមិនស្គាល់អត្តសញ្ញាណបានទាញហ្វ្រ័ងអាសន្ន ធ្វើឲ្យរថភ្លើងត្រូវឈប់ភ្លាមៗ ហើយពេលនោះមានរថភ្លើងមួយទៀតមកពីក្រោយបុកពេញទំហឹង ។ ទោះជាយ៉ាងណា មូលហេតុនៃឧបទ្ទវហេតុខាងលើមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ... Read More »

អុីស្រាអែល អាចនឹងត្រូវរៀបចំការបោះឆ្នោតលើកទី៥

គណៈកម្មាធិការរៀបចំការបោះឆ្នោតអុីស្រាអែល បានប្រកាសលទ្ធផលបោះឆ្នោតលើកទី៤ ក្នុងរយៈពេល២ឆ្នាំកន្លងមក។ លទ្ធផលរាប់សន្លឹកឆ្នោតបាន១០០% ហើយ ដោយមិនមានបេក្ខភាពណាមួយមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលឡើយ ។ លទ្ធផល គឺគណបក្ស Likud របស់លោកណេតាន់ យ៉ាហូ និងសម្ពន្ធមិត្តទទួលបាន៥២កៅអី ក្នុងចំណោម១២០កៅអីក្នុងសភា ។ ... Read More »

ពលរដ្ឋនៅទីក្រុងញូវយ៉កបង្កើនក្រុមល្បាតការពារជនជាតិអាស៊ី

រយៈពេលកន្លងមក មិនត្រឹមតែនៅក្នុងទីក្រុងញូវយ៉កឡើយ គឺនៅទូទាំងសហរដ្ឋអាមេរិកតែងតែកក្រើកដោយសារតែការបាញ់ប្រហារសំដៅទៅលើហាងម៉ាស្សា ស្ប៉ា របស់ជនជាតិអាស៊ី៣កន្លែងផ្សេងគ្នា សម្លាប់មនុស្ស៨នាក់ ក្នុងនោះមាន៦នាក់ជាជនជាតិអាស៊ី ។ ករណីរើសអើងជាតិសាសន៍ ដើមកំណើតអាស៊ីនៅអាមេរិក ក្លាយជាប្រធានបទក្តៅរាល់កិច្ចពិភាក្សានានា។ ក្រុមអ្នកវិភាគបានលើកឡើងថា បញ្ហារើសអើងជាតិសាសន៍បានស៊ីជ្រៅនៅក្នុងសង្គមអាមេរិក។ ប៉ុន្តែបើសម្លឹងមើលពីជ្រុងមួយទៀត ការរើសអើងនោះគឺជាឱកាសដើម្បីអភីវឌ្ឍសង្គមនៅអាមេរិក ... Read More »

មីយ៉ាន់ម៉ាទទួលព័ត៌មានមិនល្អពីធនាគារពិភពលោក

មកទល់ពេលនះមានមនុស្សជាង ៣០០នាក់បានស្លាប់ជាប់ពាក់ព័ន្ធការធ្វើបាតុកម្មហិង្សាប្រឆាំងរបបដឹកនាំដោយយោធា ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្រុមអ្នកប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានបន្តធ្វើបាតុកម្មនៅថ្ងៃទី២៦ខែមីនា ក្រោយពេលកម្លាំងទាហានបន្តបាញ់សម្លាប់បាតុករ ៩នាក់ កាលពីមួយថ្ងៃមុន។ នៅពេលនេះធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចមីយ៉ាន់ម៉ា នឹងធ្លាក់ចុះ១០% នៅក្នុងឆ្នាំ២០២១នេះ។ កាលពីយប់ថ្ងៃទី២៥ខែមីនា ... Read More »

ឆេះឃ្លាំងស្តុកប្រេងនៅអារ៉ាប៊ី សាអ៊ូឌីត

ក្រសួងថាមពល អារ៉ាប៊ី សាអ៊ូឌីត នៅថ្ងៃទី២៦ខែមីនា បានប្រកាសថា មានករណីឆេះឃ្លាំងស្តុកប្រេងមួយកន្លែងក្នុងប្រទេសនេះ ក្រោយរងការវាយប្រហារ។ តាមការប្រកាសរបស់ក្រសួងថាមពលអារ៉ាប៊ី សាអ៊ូឌីត បញ្ជាក់ថា «គ្រាប់រ៉ុក្កែតមួយគ្រាប់បានបាញ់ចំឃ្លាំងស្តុកប្រេង Terminal Jizan បង្កឲ្យមានគ្រោះអគ្គិភ័យ ប៉ុន្តែមិនមានករណីស្លាប់ឬរងរបួសនៅក្នុងហេតុការណ៍នេះឡើយ» ... Read More »

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google៖​ បរិច្ចាគប្រាក់១៥០លានដុល្លារ សម្រាប់ការស្រាវជ្រាវ «ជីវវិទ្យាសម័យថ្មីមួយ»

អន្តរជាតិ​៖ លោក Eric Schmidt អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google និងភរិយារបស់លោក , Wendy, បានបរិច្ចាគប្រាក់ចំនួន១៥០លានដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានស្រាវជ្រាវមួយ ដើម្បីបង្កើត «ជីវវិទ្យាសម័យថ្មី » មួយ ... Read More »

វ៉ាក់សាំងជាង៥០០លានដូសបានប្រើប្រាស់នៅទូទាំងពិភពលោក

គិតមកដល់ព្រឹកថ្ងៃទី២៦ខែមីនា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩កើនឡើងជាង១២៦លាននាក់ និងជាសះស្បើយជាង១០១លាននាក់ផងដែរ។ មកទល់ពេលនេះមានវ៉ាក់សាំង ជាង៥០០លានដូសហើយបានចាក់ជូនពលរដ្ឋនៅជុំវិញពិភពលោក ក្នុងរយៈពេលមិនដល់៤ខែផងនៃការចាប់ផ្តើមចាក់វ៉ាក់សាងបង្ការកូវីដ-១៩ ។ មាន១៤០ប្រទេសហើយ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ភាគច្រើននៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលមានវ៉ាក់សាំងរាប់សិបលាន ដូសបានប្រើប្រាស់និងរក្សាទុកចាក់ជូនពលរដ្ឋរបស់ខ្លួន។ ប្រទេសអភិវឌ្ឍន៍បានប្រើប្រាស់វ៉ាក់សាំង ដល់ទៅ៣៩ភាគរយក្នុងចំណោមជាង៥០០លានដូស ត្រូវបានប្រើប្រាស់នៅអាមេរិក ... Read More »

Mike Tyson នឹងឡើងសង្វៀនប្រដាល់ជាមួយអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ Holyfield នៅថ្ងៃទី២៩ ឧសភា

អន្តរជាតិ​៖​ អតីតកំពូលវីរបុរសកីឡាប្រដាល់ពិភពលោក Mike Tyson បានប្រកាសថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ​ លោកនឹងឡើងសង្វៀនសប្បុរសធម៌ ដើម្បីតតាំងជាមួយអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ Evander Holyfield ជាលើកទី៣។ ជាក់ស្ដែង​កំពូលអ្នកប្រដាល់សញ្ជាតិអាមេរិកទាំង២រូបនេះ ធ្លាប់ប្រកាសលើបណ្តាញសង្គមអំពីការជួបគ្នាជាថ្មីតាំងពីឆ្នាំ២០២០ម្លេះ។ ... Read More »

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖​ អំពាវនាវឲ្យមានកិច្ចខិតខំរក្សាសន្តិភាពលើឧបទ្វីបកូរ៉េ​ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល

អន្តរជាតិ​៖​ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន​ ៤គ្រាប់​ ក្នុង​រយៈ​ពេល​តែមួយ​សប្ដាហ៍ប៉ុណ្ណោះ​ ដែលក្រុងសេអូលវាយតម្លៃថា ជាមីស៊ីលបាលីស្ទិកបាញ់ទៅក្នុងសមុទ្រជប៉ុន។ ស្រាប់​តែ​នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១​ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergey Lavrov​ បានអំពាវនាវឱ្យមានកិច្ចខិតខំរក្សាសន្តិភាពលើឧបទ្វីបកូរ៉េ និងបង្ការការរីកសាយនៃសកម្មភាពយោធានៅក្នុងតំបន់។ ... Read More »

មីស៊ីលដែលកូរ៉េខាងជើង បានសាកល្បងអាចបំពាក់ក្បាលគ្រាប់២,៥តោន បាញ់ចំគោលដៅ៦០០គីឡូម៉ែត្រ

នៅថ្ងៃទី២៥ខែមីនា សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីល ប្រភេទថ្មី ដោយប្រើបច្ចេកវិទ្យាទំនើប អាចបំពាក់ក្បាលគ្រាប់មានទម្ងន់ ២,៥តោន។ តាមសារព័ត៌មាន KCNA បានឲ្យដឹងថា មីស៊ីលខាងលើ បាញ់ចំគោលដៅគ្រោងទុកមានចម្ងាយដល់ទៅ ៦០០ ... Read More »

Premier League រដូវកាល២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ដែលដកស្រង់ពីសារព័ត៌មានរ៉យទ័របានឲ្យដឹងថា លីគកំពូលអង់គ្លេសបានចេញក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនាថា រដូវកាលនៃក្របខ័ណ្ឌ Premier League ឆ្នាំ២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា និងបញ្ចប់នៅថ្ងៃទី២២ ខែឧសភាបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយម្ចាស់ភាគហ៊ុន។ ការប្រកួតជុំចុងក្រោយនៃយុទ្ធនាការកំណត់រដូវកាលថ្មីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ... Read More »

អតីតកីឡាករលេខ៣ពិភពលោក Wawrinka វះកាត់ប្រអប់ជើងខកខានព្រឹត្តិការណ៍សំខាន់ៗជាច្រើន

អតីតកីឡាករវាយតឺន្នីសលំដាប់លេខ៣ពិភពលោក Stan Wawrinkaបានទទួលការវះកាត់ដោយការរងរបួសប្រអប់ជើងខាងឆ្វេង និងបានដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតសំខាន់ៗជាច្រើននៅមុនព្រឹត្តិការណ៍ French Open ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ CNA ដែលដកស្រង់ចេញពីសារព័ត៌មាន​ AFP បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ មីនានេះថា កីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងខកខានព្រឹត្តិការណ៍នៅ Marbella, ... Read More »

ការវិលត្រឡប់របស់ Ibrahimovic បានជួយឲ្យស៊ុយអែតទទួលជ័យជម្នះក្នុងវគ្គជម្រុះ World Cup

ខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic បានវិលត្រឡប់មកលេងឲ្យជម្រើសជាតិរបស់ខ្លួនវិញបន្ទាប់ពីអវត្តមានរយៈពេល៥ឆ្នាំដោយបានជួយឲ្យស៊ុយអែតផ្តួលហ្សកហ្ស៊ីក្នុងការប្រកួតជម្រុះ World Cup ២០២២ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី២៦ មីនានេះ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះបានបញ្ជូនបាល់យ៉ាងស្អាតឲ្យកីឡាករ Viktor ... Read More »

តោកំណាចអង់គ្លេសលត់សាន់ម៉ារីណូឡើងឈរលេខ១ក្នុងពូល I

ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបានឡើងឈរលេខ១ក្នុងពូលI សម្រាប់ព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ មីនានេះ ដោយបានយកឈ្នះក្រុមជម្រើសជាតិសាន់ម៉ារីណូក្នុងលទ្ធផល៥ទល់០ ក្នុងការប្រកួតជម្រុះជុំដំបូង។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៦ មីនានេះបានឲ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេសមានឱកាសរកគ្រាប់បាល់បានច្រើនជាងក្រុមភ្ញៀវសាន់ម៉ារីណូ ដោយការគ្រប់គ្រងបាល់របស់ក្រុមអង់គ្លេសមានរហូតដល់៨៥ភាគរយឯណោះ ... Read More »

ថៃអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Johnson & Johnson

បច្ចុប្បន្នថៃនៅតែជាប្រទេសមានករណីឆ្លងកូវីដ-១៩ ខ្ពស់ដដែល ដោយនៅថ្ងៃទី២៥ខែមីនា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៧ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩២ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន៦៥ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក (Bangkok), ១៥ករណីនៅខេត្ត ... Read More »

ឥណ្ឌាផ្អាកការនាំចេញវ៉ាក់សាំង ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស

ឥណ្ឌាបានសម្រេចផ្អាកការនាំចេញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីរក្សាទុកវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួន។ ច្បាប់ហាមប្រាម នាំចេញអាចអូសបន្លាយរហូតដល់ចុងខែមេសាឆ្នាំ២០២១។ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា នៅអំឡុងពេលនេះ តម្រូវការប្រើប្រាស់ក្នុងប្រទេសគឺជាអាទិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាកកូវីដ-១៩ ។ បច្ចុប្បន្នចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្ពស់ ទើបឥណ្ឌាសម្រេចរក្សាវ៉ាក់សាំងទុកចាក់ជូនពលរដ្ឋរបស់ខ្លួន។ ការផ្អាកនាំចេញវ៉ាក់សាំងរបស់ឥណ្ឌា ... Read More »

ពន្លឺភ្លើងទៀនបានបំភ្លឺឡើង នៅទូទាំងប្រទេសមីយ៉ាន់ម៉ាពេញមួយយប់ម្តងទៀត

តាមរូបថតនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ការធ្វើបាតុកម្មតវ៉ាមួយចំនួនបានចាប់ផ្តើមរួចរាល់ហើយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ លុះដល់ពេលយប់ គេឃើញភ្លើងទៀនភ្លីព្រោងព្រាតទូទាំងប្រទេសដែលដុតបំភ្លឺដោយពលរដ្ឋមីយ៉ាន់ម៉ាដើម្បីជាការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយយោធា។ នៅសង្កាត់ថាន់លីយីន (Thanlyin) ដែលស្ថិតនៅជាយនៃទីក្រុងរ៉ង់ហ្គូន ក្រុមបាតុករបានលើកផ្ទាំងបដាជាច្រើនដោយសរសេរថា «យើងមិនទទួលយកការធ្វើរដ្ឋប្រហារយោធាទេ» ខណៈបុគ្គលិកពេទ្យពាក់អាវពណ៌សបានដើរដង្ហែក្បួននៅឯទីក្រុងម៉ាន់ដាឡាយ (Mandalay)។ គួរបញ្ជាក់ថា បើតាមសមាគមអ្នកផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានអះអាងថា ... Read More »

មន្រ្តីជាន់ខ្ពស់ការបរទេសចិន ប្រាប់ប្រទេសចំនួន​ ៥ថា៖​ ចិនបច្ចុប្បន្ន មិនដូចចិនកាលពីជាង១០០ឆ្នាំមុនឡើយ

អន្តរជាតិ​៖​ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន នាសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែមីនា​ ឆ្នាំ​២០២១​ បានអះអាងដេីម្បីឆ្លើយតបចំពោះសេចក្តីថ្លែការណ៍រួមថា​ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងនូវែលសេឡង់ដែលគាំទ្រចំណាត់ការទណ្ឌកម្មរបស់អាមេរិក កាណដា សហភាពអឺរ៉ុប អង់គ្លេសទៅលើចិន។ មិនតែប៉ុណ្ណោះ​អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ​ ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក​ថា ៖ អាមេរិកនឹងមិនបង្ខំឲ្យសម្ពន្ធមិត្ត​ N​ATOរបស់ខ្លួន ជ្រើសរើសការនៅខាងអាមេរិក ឬចិនឡើយ

អន្តរជាតិ​៖​ បេីតាមការ​អះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីងខិន បានបញ្ជាក់ថា អាមេរិកនឹងមិនបង្ខំឲ្យសម្ពន្ធមិត្តណាតូរបស់ខ្លួន ជ្រើសរើសការនៅខាងអាមេរិក ឬចិនឡើយ។ យ៉ាងណាក្តី លោក អាន់តូនី ប្ល៊ីងខិន​ បានព្រមាននៅថ្ងៃទី២៤ ខែមីនាថា ប្រទេសបស្ចិមលោកចាំបាច់ត្រូវបង្ហាញរបបផ្តាច់ការពីភាពឧត្តុង្គឧត្តមនៃលទ្ធិប្រជាធិបតេយ្យ។ ... Read More »

វៀតណាមឈានចូលថ្ងៃទី៦ហើយមិនមានអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍

គិតមកដល់ថ្ងៃទី២៥ ខែមីនា វៀតណាមមិនមានករណីឆ្លងកូវីដ-១៩ថ្មីឡើយក្នុងសហគមន៍ រយៈពេល៦ថ្ងៃជាប់គ្នា ។ អ្នកឆ្លងនៅក្នុងសហគមន៍ សរុបមានដល់ទៅ ១៦០១នាក់ ក្នុងនោះអ្នកឆ្លង ក្នុងព្រិឹត្តិការណ៍សហគមន៍ចាប់ពីថ្ងៃទី ២៧ខែមករា មានដល់ទៅ ៩០៨នាក់។ បច្ចុប្បន្ន មនុស្សដែលបានធ្វើចត្តាឡីស័កដើម្បីតាមដានស្ថានភាពសុខភាពមាន៣៦.៤៨០នាក់ ... Read More »