ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាមេរិកនៅពីក្រោយការបាញ់មីស៊ីលខុសបច្ចេកទេសក្នុងពេលធ្វើសមយុទ្ធ

កម្លាំងជើងទឹកអុីរ៉ង់ បានច្រានចោល ការបាញ់ច្រឡំទៅលើនាវាចម្បំាង Lonarak កាលពីថ្ងៃអាទិត្យកន្លងមក បណ្តាលឲ្យទាហាន១៩នាក់ស្លាប់និង១៥នាក់រងរបួស ។ នៅពេលនេះសារព័ត៌មាន បានផ្សាយថា អាមេរិកនៅពីក្រោយហេតុការណ៍ខាងលើ។ អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអុីរ៉ង់ លោក Shaheen Taqi Khani ... Read More »

ពលរដ្ឋឥណ្ឌូនេស៉ី ណាដែលហ៊ានបំពានវិធានការរក្សាគំលាតសង្គម ត្រូវអាជ្ញាធរចាប់យកទៅពិន័យឲ្យលាងបង្គន់សាធារណៈ

ឥណ្ឌូនេស៊ី៖ វាជារឿងល្អម្យ៉ាងដែលចំពោះប្រទេសឥណ្ឌូនេស៉ី ខណៈដែលពលរដ្ឋនៅក្នុងក្រុងចាកាតា រូបណាក៏ដោយឲ្យតែហ៊ានបំពានវិធានការរក្សាគំលាតសង្គម ឬគំលាតសុវត្ថិភាពដែលតម្រូវឲ្យមនុស្សត្រូវនៅឆ្ងាយពីគ្នា១ម៉ែត្រនោះ នឹងត្រូវអាជ្ញាធរដាក់ពិន័យឲ្យទៅលាងបង្គន់សាធារណៈ ដើម្បីលុបលាងកំហុសរបស់ពួកគេ ។ ​ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានchannelnewsasia បានចេញផ្សាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាច្រើនដូចជា ពលរដ្ឋណាដែលហ៊ានជួបគ្នា ... Read More »

ទោះបីអង្គការ​ជាច្រើន រិះគន់​ខ្លាំងយ៉ាងណាក៏ដោយ បារាំងបានសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​

ភ្នំពេញ៖ រដ្ឋាភិបាល​បារាំង បានចាប់ផ្ដើម​បន្ធូរបន្ថយបទ​បញ្ជា​បិទ​ប្រទេស​របស់ខ្លួន ក្នុងការទប់ស្កាត់​COVID-19 បើទោះ​រងការព្រមាន​ខ្លះ​ពាក់ព័ន្ធ «​រលក​ឆ្លងទី​២»ក៏ដោយ ពេលនេះសាលារៀន​រាប់ពាន់​នៅ​ទូទាំងប្រទេស​បារាំង ត្រូវបានបើកទ្វារ​ទទួល​សិស្ស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់​ជាថ្មី នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២០នេះ ។ ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​អប់រំ​បារាំងលោក ... Read More »

អាមេរិកព្យាយាមលុបចិនចេញពីគម្រោងផលិតទឹកសាបធំបំផុតលើពិភពលោក

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អុីស្រាអែលកាលពីថ្ងៃទី១៣ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា លោកនឹងជំរុញឲ្យអុីស្រាអែលដកក្រុមហ៊ុនចិនចេញពីការសាងសង់ និងដំណើរការរោងចក្រចម្រោះទឹកសមុទ្រឲ្យទៅជាទឹកសាបធំបំផុតនៅលើពិភពលោក។ រដ្ឋាភិបាលអាមេរិក បារម្ភខ្លាចក្រុមហ៊ុន Hutchison របស់ចិនទទួលបានជ័យជម្នះក្នុងការដេញថ្លៃសាងសង់រោងចក្រចម្រោះទឹកធំបំផុតលើពិភពលោក ស្ថិតនៅតំបន់សមុទ្រ Palmahim ភាគខាងត្បូងអុីស្រាអែល។ ... Read More »

ការប្រកួតកីឡាអត្តពលកម្មប្រចាំឆ្នាំ២០២០នៅអង់គ្លេសត្រូវបានលុបចោល អាចប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ

សហព័ន្ធកីឡាអូឡាំពិកប្រចាំចក្រភពអង់គ្លេសបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាខួបប្រចាំឆ្នាំនៅទីក្រុងឡុងត្រូវបានលុបចោលដោយសារតែជំងឺកូវីដ១៩។ ពហុកីឡដ្ឋានទីក្រុងឡុងដ៍គ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះសម្រាប់រដូវកាលថ្មីនៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២០។ នាយកប្រតិបត្តិលោក Joanna Coates បាននិយាយថា អត្តពលិកចក្រភពអង់គ្លេសមានការខកចិត្តយ៉ាងខ្លាំងក្នុងការលុបចោលការប្រកួតកីឡាអូឡាំពិក។ លោកបានបន្តថា វានឹងជះឥទ្ធិពលហិរញ្ញវត្ថុយ៉ាងខ្លាំងទៅលើអត្តពលិកចក្រភពអង់គ្លេស និងវិស័យកីឡាកាន់តែខ្លាំង ។ លោក ... Read More »

ក្លិប Newcastle ហ៊ាន​ចំណាយ​៥៣​លាន​ផោនទិញ ​ Gareth Bales

ក្លិបសារិកាព្រៃ Newcastle បានត្រៀម​កញ្ចប់​ថវិកា​៥៣លានផោនដើម្បីទិញខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ ​ Gareth Balesនៅរដូវកាលក្រោយ។ តាំងពីម្ចាស់ក្លិបគឺស្តេចប្រេងកាតមកពីអារ៉ាប់កាន់កាប់មក ក្លិបមួយនេះបានចំណាយលុយរាប់លានផោន ហើយគ្រោងចំណាយប្រមាណ​៣០០​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​កំពូល​ៗ​មកចូលរួមក្នុងក្រុម ​។​ ទឹកប្រាក់ប្រមាណ​៥៣​លាន​ផោន​ ដែល​ក្រុម​រហស្សនាម​សារិកា​ព្រៃ​គ្រោង​ចំណាយ​ដើម្បី​ទិញ​ ... Read More »

កីឡាកចិន Wu Lei ជាសះស្បើយពីជំងឺ COVID-19

កីឡាករខ្សែប្រយុទ្ធសញ្ជាតិចិនWu Lei ត្រូវបានក្រុមគ្រូពេទ្យប្រកាសថា បានជាសះស្បើយពីជំងឺកូវីដ១៩បន្ទាប់ពីបានធ្វើតេស្តរកឃើញអវិជ្ជមាន ចំនួន២ដងមក ក្នុងរយៈពេលចុងក្រោយនេះ។ កីឡាករ Wu Leiបានធ្វើតេស្តរកមិនឃើញ កូវីដ១៩ឡើយកាលពីថ្ងៃទី២៨ខែមេសានិងម្តងទៀតកាលពីថ្ងៃ៧ ឧសភា។ ភ្នាក់ងារកីឡាកររូបនេះបានបញ្ជាក់ថា ការធ្វើតេស្តត្រូវបានធ្វើឡើងនិងរៀបចំឡើង ដោយក្លិបReal Espanol ... Read More »

ឈុតប៊ីគីនី រដូវកូវីដ១៩ ទទួលបានការទាក់ទាញយ៉ាងខ្លាំង

អ្នកច្នៃម៉ូដ Tiziana Scaramuzzo បាននឹកឃើញច្នៃម៉ូដ ប៊ីគីនីសម្រាប់ ហែលទឹករដូវកូវីដ១៩ ក្នុងពេលដែល អុីតាលី កាត់បន្ថយការរិតត្បិតក្នុងសង្គម ហើយពលរដ្ឋអាចមានឱកាសទៅហាលថ្ងៃ ហែលទឹកសមុទ្របាន ដោយរក្សាគម្លាតពីគ្នា។ នាង Tiziana Scaramuzzo ... Read More »

លោកត្រាំចោទអតីតប្រធានាធិបតីអូបាម៉ា ពីបទ «ឧក្រិដ្ឋកម្មនយោបាយ»

វិវាទផ្ទៃក្នុងអាមេរិកចេញជារូបរាង ហើយ ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ បានថ្កោលទោសអតីតប្រធានាធិបតីអូបាម៉ាយ៉ាងខ្លាំងថា «កំពុងតែប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មនយោបាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។ លោកត្រាំ ក៏បានចោទ លោកអូបាម៉ា ថា បានចូលរួមចោទប្រកាន់ លោក រួមគំនិតជាមួយរុស្ស៊ីដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៦។ ជាមួយគ្នានេះអ្នកសារព័ត៌មាន ... Read More »

លោកត្រាំថាគ្មានអារម្មណ៍ពិភាក្សាសេដ្ឋកិច្ចជាមួយចិនទៀតឡើយ

សារព័ត៌មាន CNN នៅថ្ងៃ ទី១២ ខែឧសភា បានដកស្រង់សម្តីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដែលបានបញ្ជាក់ថា លោកគ្មានអារម្មណ៍ក្នុងការពិភាក្សាជាមួយចិនលើវិស័យពាណិជ្ជកម្មទៀតឡើយ ។ លោកត្រាំ បានបញ្ជាក់ថា លោកប្រឆាំងនឹងការតភ្ជាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ដំណាក់កាលទីមួយ ជាមួយចិន ... Read More »

វាយប្រហារក្នុងពិធីបុណ្យសព និងមន្ទីរពេទ្យ នៅអាហ្វហ្គានីស្ថាន ស្លាប់និងរបួសរាប់សិបនាក់

អាហ្វហ្គានីស្ថាន៖ មានករណីវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងពិធីបុណ្យសពមន្ត្រីប៉ូលិស ដោយមានការចូលរួមពី មន្ត្រីរដ្ឋាភិបាលជាច្រើនរូប និងសមាជិករដ្ឋសភាអាហ្វហ្គានីស្ថាន ស្ថិតនៅភាគខាងកើតប្រទេសនេះ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាង៥០នាក់។ ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន មានព្រំដែន ជាប់ប៉ាគីស្ថាន ជាតំបន់ដែលក្រុមតាលីបង់ធ្វើសកម្មភាពខ្លាំងជាងគេ ។ ប៉ុន្តែក្រុមតាលីបង់ក៏បានចេញមុខប្រកាសថា មិនមែនក្រុមរបស់ខ្លួនវាយប្រហារឡើយ។ ... Read More »

ម៉ាស៊ីនជំនួយដកដង្ហើមទុស្សេបង្កអគ្គិភ័យ អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ស្លាប់នៅរុស្ស៊ី

មន្ទីពេទ្យ Saint George សម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីបានជួបគ្រោះអគ្គិភ័យ កើតចេញពីម៉ាស៊ីនជំនួយដកដង្ហើមដល់អ្នកជំងឺកូវីដ ១៩ បណ្តាលឲ្យមានអ្នកជំងឺ៥នាក់ស្លាប់ និង១៥០ នាក់ជម្លៀស ចេញទាន់ពេលវេលា ។ ... Read More »

លោកត្រាំ៖ កុំសួរខ្ញុំ ថាហេតុអ្វីមានមនុស្សស្លាប់ជុំវិញពិភពលោក បើចង់សួរទៅសួរចិនទៅ(មានវីដេអូ)

នៅក្នុងសន្និសីទកាសែត នៅសេតវិមានកាលពីថ្ងៃទី១១ខែឧសភាលោក ត្រាំ ត្រូវអ្នកសារព័ត៌មាន សួរសំណួរធ្វើឲ្យលោកត្រាំ«រឹងថ្គាម»ឆ្លើយលែងចេញ ក៏បានដើរចេញពីសន្និសិទ្ធកាសែត។ នៅក្នុងសន្និសិទ្ធកាសែត លោកត្រាំ បានបញ្ជាក់ថា អាមេរិកកំពុងតែធ្វើបានល្អជាងប្រទេសផ្សេងទៀត ពីការធ្វើតេស្តរក កូវីដ១៩ ទើបអាមេរិក រកឃើញមានអ្នកឆ្លងច្រើនបែបនេះ។ នៅពេលនោះ ... Read More »

ជាលើកដំបូង ដែលចំនួនអ្នកឆ្លងកូវីដ១៩ ធ្លាក់ចុះទាបជាងមុន គិតក្នុង១ថ្ងៃៗ

ចាប់តាំងពីការផ្ទុះកូវីដ១៩មក ចំនួនអ្នកឆ្លង មានការកើនឡើងជារៀងរហូត នៅលើពិភពលោកគិត១ថ្ងៃ ។ ប៉ុន្តែនៅពេលនេះ អង្គការសុខភាពពិភពលោកបានប្រកាស ព័ត៌មានដែលគួរឲ្យត្រេកអរបំផុតនោះគឺមានអ្នកឆ្លងទាបជាងមុន។ ប៉ុន្តែអង្គការសុខភាពពិភពលោក WHOបានស្នើដល់ប្រទេសទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បញ្ចៀសការឆ្លងថ្មី។ តាមសារព័ត៌មាន Channel news ... Read More »

ក្លឹបនៅ Premier League កំពុងប្រឈមមុខនឹងការសងប្រាក់ឲ្យក្រុមហ៊ុនទូរទស្សន៍ប្រមាណ៣៤០លានផោន

អង់គ្លេស៖ ក្លឹបនៅ Premier League អាចនឹងសងប្រាក់ប្រមាណ៣៤០លានផោនដល់ក្រុមហ៊ុនទូរទស្សន៍ អ្នកផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិបើទោះបីជារដូវកាលនេះចាប់ផ្តើមនៅពីក្រោយការបិទទ្វារក៏ដោយ។ សារព័ត៌មានBBC បានចេញផ្សាយថា ក្លឹបត្រូវបានគេព្រមានកាលពីថ្ងៃចន្ទថា តួលេខថ្លៃចំណាយអាចនឹងកើនឡើងប្រសិនបើរដូវកាលត្រូវបានកាត់បន្ថយ ឬប្រសិនបើការកាត់ចេញត្រូវបានលុបចោលសម្រាប់ការផ្សាយផ្ទាល់ ឬផ្សាយពាណិជ្ជកម្មឲ្យក្លឹបនីមួយៗ។ មន្រ្តីក្លឹបបានជួបគ្នាកាលពីថ្ងៃចន្ទដើម្បីបន្តកិច្ចពិភាក្សាស្តីពី “គំរោងស្តារឡើងវិញ” ។ ... Read More »

អតីតម្ចាស់ជើងឯក៤សម័យកាល Sebastian Vettel បញ្ចប់ការបើករថយន្តប្រណាំងឲ្យក្រុមហ៊ុន Ferrari

កីឡាករប្រណាំងរថយន្តអន្តរជាតិ Sebastian Vettel នឹងចាកចេញពីក្រុមហ៊ុន Ferrari នៅចុងឆ្នាំនេះបន្ទាប់ពីការចរចាកិច្ចសន្យារវាងក្រុមហ៊ុននឹងរូបលោកមិនត្រូវរ៉ូវគ្នាលើកិច្ចព្រមព្រៀង។ ការចាកចេញនេះដែលត្រូវបានគេរំពឹងថានឹងត្រូវប្រកាសជាផ្លូវការដែលធ្វើឱ្យអនាគតរបស់ម្ចាស់ជើងឯកពិភពលោកប្រណាំងរថយន្ត៤សម័យកាលវ័យ៣២ ឆ្នាំរូបនេះស្ថិតក្នុងភាពស្រពេចស្រពិល។ កីឡាករប្រណាំងរថយន្តមួយរូបជនជាតិអេស្បាញលោក Carlos Sainzបច្ចុប្បន្នជាអ្នកបើកឡានម៉ាក McLaren ស្ថិតក្នុងចំណោមអ្នកដែលជាប់ទាក់ទងនឹងកៅអីរបស់កីឡាករ Vettel ដែរបាននិយាយថា ... Read More »

លីកកំពូលអាល្លឺម៉ង់ជិតមកដល់៖ ហាម​កីឡាករ​ស្តោះ​ទឹកមាត់ ឬ​ឱប​គ្នាពេល​អបអរស៊ុតបញ្ចូលទី

អាល្លឺម៉ង់៖  លីកកំពូលអាល្លឺម៉ង់ Bundesliga អនុញ្ញាត​ឲ្យ​កីឡាករ​ប្រើ​វិធី​អបអរពេលស៊ុតបាល់​គ្រាប់​បាល់​ដោយ​ប្រើ​កែងដៃ ឬ​ជើង​ប៉ះគ្នា​ប៉ុណ្ណោះ​នៅពេល​ក្របខ័ណ្ឌ​មួយនេះ​ចាប់ផ្តើមប្រកួត​ឡើងវិញ​។ ការធ្វើបែបនេះ​ជា​វិធី​បង្កា​មួយ​ចំណោម​វិធី​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ COVID-19​។ តាមការគ្រោងទុកការប្រកួតបញ្ចប់រដូវកាល២០១៩-២០២០ ត្រូវធ្វើឡើងនៅ​ថ្ងៃទី​១៦ ខែឧសភានេះ បន្ទាប់ពីលោកស្រី Angela Merkel ​អធិការបតី​អាល្លឺម៉ង់អនុញ្ញាតក្រោយ​កិច្ចប្រជុំ​ជាមួយ​អភិបាលរដ្ឋ​នានាកាលពី​ថ្ងៃទី​៦ ... Read More »

WHO៖ បណ្តាប្រទេសប្រញាប់បន្ធូរ ការរឹតត្បិត COVID-19 « ប្រុងប្រយ័ត្នខ្ពស់ »

ពិភពលោក៖ នាថ្ងៃទី១១ ខែឧសភា អង្គការ សុខភាពពិភពលោក (WHO) បានសាទរ លើលទ្ធផល នៃការទប់ស្កាត់ និងបង្ការ COVID-19 កន្លងមករបស់បណ្តាប្រទេស មួយចំនួន ដែលមានតួលេខ អ្នកឆ្លង ... Read More »

អនុប្រធានាធិបតី អាមេរិក និងមេបញ្ជាការកងទ័ពជើងទឹក ត្រូវកាត់ផ្តាច់ដោយឡែក

អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងអគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោក Michael Gilday ត្រូវបានគ្រូពេទ្យឲ្យកាត់ផ្តាច់ដោយឡែកនៅក្នុងផ្ទះក្រោយ ជំនួយការរបស់មន្ត្រីទាំងពីររូបខាងលើរកឃើញវិជ្ជមានកូវីដ១៩។ សារព័ត៌មាន Bloomberg បានដកស្រង់សំដីលោក Deven O’Malley ... Read More »

រញ្ជួយដីកម្រិត ៤រ៉ិចទ័រ កើតឡើងនៅកូរ៉េខាងជើង

មជ្ឈមណ្ឌលតាមដានការរញ្ជួយដី EU (EMSC)បានប្រកាសថា មានការរញ្ជួយដីកម្រិត ៤រ៉ិចទ័រវាយប្រហារកូរ៉េខាងជើង ។ទីតាំងរញ្ជួយដីមានចម្ងាយពី ទីក្រុង Kosan របស់កូរ៉េខាងជើង ២៨គីឡូម៉ែត្រ។ សារព័ត៌មានរ៉យទ័របានដកស្រង់ ប្រភពព័ត៌មានពី(EMSC) បានបញ្ជាក់ថា រញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ ... Read More »

រញ្ជួយដីកម្រិតស្រាលនៅទីក្រុងរ៉ូម ប្រទេសអុីតាលី

ទីក្រុងរ៉ូម៖រញ្ជួយដី កម្រិត ៣,៣រ៉ិចទ័រ នៅទីក្រុងរ៉ូមប្រទេសអុីតាលី បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋខណៈដែលពលរដ្ឋត្រូវនៅតែក្នុងផ្ទះតាមច្បាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ ជាសំណាង ការរញ្ជួយដីកម្រិតស្រាល ប្រសិនបើ កម្រិតធ្ងន់វិញនោះ នឹងមានពលរដ្ឋអុីតាលី រាប់មុឺននាក់ទៀតស្លាប់ ដោយសារតែផ្ទះ ... Read More »

ទីប្រឹក្សាសេដ្ឋកិច្ចលោកត្រាំ៖ សេដ្ឋកិច្ចអាមេរិករីកចំរើនខ្ពស់៣ឆ្នាំកន្លងមកត្រូវបំផ្លាញក្នុងពេល៦០ថ្ងៃ

អាមេរិក៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Peter Navarro នៅថ្ងៃទី ១១ខែឧសភា បានបញ្ជាក់ថា ប្រធានាធិបតីដូណាល់ ត្រាំ បានខិតខំកសាងសេដ្ឋកិច្ចជាតិរីកចំរើនខ្ពស់ អាចនិយាយថាល្អបំផុតលើពិភពលោក ក្នុងរយៈពេលជាង ... Read More »

Update៖ អុីរ៉ង់ប្រកាសថាមានទាហាន១៩នាក់ស្លាប់ និងរបួស១៥នាក់

អុីរ៉ង់៖ មកទល់ពេលនេះ អុីរ៉ង់ បានប្រកាសថា មានទាហាន១៩នាក់ស្លាប់ និង ១៥នាក់រងរបួស នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត របស់កម្លាំងទាហានជើងទឹកអុីរ៉ង់ ។ សារព័ត៌មានអុីរ៉ង់ FARS បានផ្សាយថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក៏បានជួយដល់ទាហានរងរបួសបញ្ជូនមកកាន់កំពង់ផែ ដើម្បីព្យាបាល។ ... Read More »

ហុងកុងចាប់ផ្ដើមបាតុកម្ម​ជាថ្មីម្តងទៀត ដើម្បីតវ៉ា​ឲ្យ​មេដឹកនាំ​លាលែង​ពីតំណែង ខណៈ COVID-19 បានធូរស្រាល

ហុងកុង៖ បន្ទាប់ពីក្រុងហុងកុង បានធូរស្រាលនៃជំងឺ COVID-19 ដ៏កាចសាហាវភ្លាម ពលរដ្ឋមួយចំនួនបាននាំគ្នាប្រមូលផ្ដុំ​គ្នា​ចំ​ថ្ងៃ​ទិវា​ម្ដាយ​អន្តរជាតិដើម្បីស្រែក​តវ៉ា​ឲ្យ​មេដឹកនាំ​ហុងកុង អ្នកស្រី ការី ឡាំ លាលែង​ចេញពីតំណែង និង​អូស​ហុងកុង​ចេញពី​ក្រញាំ​ក្រុង​ប៉េកាំង​ ។ ប៉ុន្តែការតវ៉ានេះ ត្រូវបានក្រុមប៉ូលិស​ហុងកុង ដេញ​បង្ក្រាប​ក្រុមបាតុករ ដែល​ធ្វើ​សកម្មភាព​តវ៉ា​នៅតាម​ផ្សារ​ទំនើប ... Read More »

លីកកំពូលអង់គ្លេស Premier League មិនទាន់ច្បាស់ថាប្រកួតឡើងវិញ១០០%នៅឡើយទេ

អង់គ្លេស៖លោក Oliver Dowden រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេសបានព្រមានថាព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League មិនទាន់មានភ្លើងខៀវថានឹងប្រកួតឡើងវិញបន្តទៀត១០០%នៅឡើយទេប៉ុន្តែលោកអះអាងថា រដូវកាលនេះ អាចត្រូវបានបញ្ចប់ ។ ក្លិបទាំងអស់ក្នងក្របខ័ណ្ឌ Premier League កំពុងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីផែនការចុងក្រោយ សម្រាប់គម្រោងស្តារឡើងវិញមួយថ្ងៃ បន្ទាប់ពីការបន្ធូរបន្ថយតិចតួច ... Read More »

កីឡាករ​៥​នាក់នៅ​អេស្ប៉ាញធ្វើតេស្តវិជ្ជមាន Covid-19 ​ពេលចាប់ផ្តើមហ្វឹកហាត់ឡើងវិញ

អេស្ប៉ាញ៖កីឡាករនៅក្របខ័ណ្ឌបាល់ទាត់កំពូលអេស្ប៉ាញ La Liga ចំនួន៥នាក់បានរកឃើញមានផ្ទុកមេរោគ Covid-19 ខណៈដែល​ក្លឹប​ទាំង​អស់​ចាប់​ផ្ដើម​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​ឡើង​វិញ ។ ​កីឡាករ​ទាំង​៥​នាក់​នោះ ​មាន​នៅ​លីកកំពូល​ និង​លីក​លំដាប់​ទី​២របស់អេស្ប៉ាញ។ ការ​រក​ឃើញ​នេះ ដោយសារ​តែ​ក្របខ័ណ្ឌ​ទាំង​២ ​បាន​កោះ​ហៅ​កីឡាករ​មក​ប្រមូល​ផ្ដុំ​ដើម្បី​ធ្វើ​តេស្ដ​រក​មេរោគ ​មុន​ឱ្យ​ពួកគេ​ទាំង​អស់​ហាត់​ជុំ​គ្នា។ ​ដោយ​ក្នុង​ចំណោម​នោះ ... Read More »

កីឡាករក្រុមបិសាចក្រហមទាំងអស់នឹងមិនបង្ខំឲ្យប្រកួតវិញឡើយបើពួកគាត់នៅតែបារម្ភ

លីកកំពូលអង់គ្លេស ត្រូវបានគេដឹងថា បានព្យាយាមគ្រប់វិធី ដើម្បីអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ និងចូលរួមប្រកួតឲ្យបាន នៅក្នុងខែមិថុនា និងធ្វើយ៉ាងណាបញ្ចប់ការ ប្រកួតឲ្យបាន ក្នុងខែសីហា។ គ្រូបង្វឹក ក្លិបបិសាចក្រហម Man United លោក Ole ... Read More »

Update ៖ អុីរ៉ង់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតខុសបច្ចេកទេសស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់

មកទល់ពេលនេះមិនទាន់មានព័ត៌មានតួលេខច្បាស់លាស់ស្តីពីចំនួនអ្នកស្លាប់ រងរបួស និងបាត់ខ្លួនដោយសារតែសមយុទ្ធទាហានជើងអុីរ៉ង់ទឹកបាញ់មីស៊ីលខុសបច្ចេកទេសទៅត្រូវចំនាវាចម្បាំងរបស់អុីរ៉ង់មួយគ្រឿងទៀត។ តាមប្រភពព័ត៌មាន ផ្លូវការរបស់អុីរ៉ង់ FARS នៅថ្ងៃទី១១ខែឧសភាបានដកស្រង់ សេចក្តីប្រកាសរបស់កម្លាំងទាហានជើងទឹកអុីរ៉ង់មកបញ្ជាក់ថា មានទាហានតែម្នាក់ប៉ុណ្ណោះស្លាប់ និង២០នាក់រងរបួស។ប៉ុន្តែមានព័ត៌មានសន្និដ្ឋានជាច្រើនទៀតបានផ្សាយថា មានទាហាន ២០ស្លាប់ និងបាត់ខ្លួន៤០នាក់។ នៅពេលនេះសារព័ត៌មានល្បីៗនៅលើពិភពលោកគឺ Al ... Read More »

ក្រោយបម្រែបម្រួលអាកាសធាតុ រមណីយដ្ឋាន​ក​ម្សា​ន្ត​ស្គី​ទឹកកក​នៃ​ទីក្រុង Santiago ជួបបញ្ហា​កង្វះ​បរិមាណ​ព្រិល​ បានបង្កើតព្រិលសិប្បនិមិត្ត

ប្រទេសស៉ីលី៖ យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ចុះផ្សាយ​ថា ស្ថានីយ​រមណីយដ្ឋាន​ក​ម្សា​ន្ត​ស្គី​ទឹកកក​នៃ​ទីក្រុងSantiago ប្រទេស​ស៊ី​លី ជាតំបន់​ជួរ​ភ្នំ Andes នៃ​ទ្វីបអាមេរិក​ខាងត្បូង​ កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន ធ្លាប់​ទទួល​កម្រាស់​ព្រិល​រហូត​ដល់ទី​៤​ម៉ែត្រ​ឯណោះដោយពេល​ខ្លះ​មិនអាច​អនុញ្ញាត​ឲ្យ​រថយន្ត​ធ្វើដំណើរ​បាន​នៅតាម​ផ្លូវ​ផង​ ។ប៉ុន្តែឆ្នាំនេះ បន្ទាប់ពីមានការបម្រែបម្រួលអាកាសធាតុ ... Read More »

របួស៤នាក់ដោយការបាញ់ប្រហារនៅរដ្ឋតិចសាស់ អាមេរិក

រយៈពេលកន្លងមកការបាញ់ប្រហារនៅអាមេរិក ហាក់ដូចជាស្ងប់ស្ងាត់ ដោយសារតែច្បាប់គម្លាតសង្គមពលរដ្ឋនៅក្នុងផ្ទះភាគច្រើន។ ប៉ុន្តែនៅពេលនេះមានករណីបាញ់ប្រហារជាថ្មីកើតឡើងនៅរដ្ឋតិចសាស់បណ្តាលឲ្យមានអ្នករងរបួសជាច្រើន។ តាមសារព័ត៌មាន Sputnik នៅថ្ងៃ ទី១១ ខែឧសភាបានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅក្នុងឧទ្យានWilbarger តំបន់ Fort Worth រដ្ឋតិចសាស់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។ ... Read More »