ពលរដ្ឋនៅទូទាំងទ្វីបអាហ្វ្រិកមានជាង១ពាន់លាននាក់ ប៉ុន្តែប្រឈមនឹងការឆ្លងខ្ពស់ដោយសារតែបញ្ហាប្រឈមមុខជាច្រើនក្នុងនោះវិស័យសុខាភិបាលទន់ខ្សោយ។ អ្នកឯកទេសរបស់អង្គការសុខភាពពិភពលោកព្រមានថា ទ្វីបអាហ្វ្រិកនឹងមានពលរដ្ឋដល់ទៅជាង២០០លាននាក់ប្រឈមនឹងការឆ្លងវីរុសនេះបើទប់ស្កាត់មិនបានល្អទេនោះ។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក កូវីដ-១៩ អាចសម្លាប់ពលរដ្ឋទ្វីបអាហ្វ្រិក ចាប់ពី ១៥០ពាន់នាក់ ដល់ ២០០ពាន់នាក់ និងឆ្លងរាលដាលដល់ពលរដ្ឋ ជាង ២០០លាននាក់នៅក្នុងទ្វីបអាហ្វ្រិក រយៈពេលមួយឆ្នាំប្រសិនបើមិនមានវិធានការទប់ស្កាត់ជាបន្ទាន់ទេនោះ។ ... Read More »
ព័ត៌មានអន្តរជាតិ
ចិន ស្នើឲ្យអាមេរិកបង់ថវិកាទៅអង្គការសហប្រជាជាតិ (UN) ដើម្បីទ្រទ្រង់អង្គការនេះ
អន្តរជាតិ៖ ប្រទេសចិនបានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០នេះ ដោយស្នើឲ្យប្រទេសទាំងអស់ដែលជាសមាជិកអង្គការសហប្រជាជាតិ (UN) បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបង់វិភាគទានដើម្បីទ្រទ្រង់អង្គការនេះ។ ចិន ក៏បាននិយាយចំឈ្មោះអាមេរិកដែលមិនទាន់បង់ចំណែករបស់ខ្លួននៅឡើយ ដោយស្នើឲ្យមហាអំណាចមួយនេះ អនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានសកម្ម។ ចំណែកអាមេរិកវិញ បានឆ្លើយតបថា ចិនចង់បង្វែរស្ថានការណ៍ COVID-19 ... Read More »
លោកត្រាំផ្តល់ជំនួយដល់WHO វិញតែជំនួយស្មើចិនតែប៉ុណ្ណោះ
ដោយទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានសម្រេចផ្តល់ជំនួយឡើងវិញដល់អង្គការសុខភាពពិភពលោក ប៉ុន្តែជំនួយបានថយចុះជាច្រើន ។ តាមសារព័ត៌មាន Fox News នៅថ្ងៃ ទី១៦ ខែឧសភា បានផ្សាយថា ជំនួយបានថយចុះដល់ទៅ៩០ភាគរយ បើប្រៀបធៀបនឹងពេលមុន។ ប្រធានាធិបតីត្រាំ ... Read More »
អ្នកស្លាប់ដោយកូវីដ១៩ នៅអាមេរិក នឹងកើនឡើងជាង១០ម៉ឺននាក់ នៅថ្ងៃទី១ខែមិថុនា
តាមមជ្ឈមណ្ឌុលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានព្យាករណ៍ថា នៅថ្ងៃទី១ខែមិថុនា អាមេរិក នឹងមានអ្នកស្លាប់ដល់ទៅជាង១០ម៉ឺននាក់។ ជាមួយគ្នានេះដែរនៅលើពិភពលោកវិញ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងថ្មីដល់ទៅ ៩៥ ៩៩៤នាក់ និងមានអ្នកស្លាប់ ដល់ទៅ ៤៩៣៥ ... Read More »
ក្លិបយក្ស Bayern Munich ក្លាយជាដៃគូសហការរបស់ TikTok
យោងតាមចុះផ្សាយផ្ទាល់លើគេហទំព័រផ្លូវការរបស់ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានប្រកាសថា ក្លិបមួយនេះបានធ្វើការប្រកាសទទួលស្គាល់ក្រុមហ៊ុន Douyin ឬជាទូទៅត្រូវបានស្គាល់ថា TikTokជាដៃគូសហការថ្មីរបស់ខ្លួនកាលពីថ្ងៃសុក្រ។ ការចូលជាដៃគូសហការជាមួយក្រុមហ៊ុន TikTok នេះធ្វើឡើង ដើម្បីពង្រីក និងទាញយកទីផ្សារឲ្យកាន់តែធំ និងធ្វើឲ្យកាន់តែល្បីល្បាញនៅតំបន់អាស៊ី ពិសេសប្រទេសចិន។ ... Read More »
ក្លិប Club Bruges ប្រកាសជាម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិកសម្រាប់រដូវកាលនេះ
ក្លិប Club Bruges ត្រូវបានប្រកាសថា ជាម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិក (Pro League) បន្ទាប់ពី លីកកំពូលរបស់ប្រទេសនេះបានបញ្ជាក់កាលពីខែមុនថា បានបញ្ចប់មុនរដូវកាលដោយសារស្ថានភាពជំងឺកូរ៉ូណា។ ក្លិប Club Bruges មាន១៥ពិន្ទុនាំមុខលើក្រុម Gent ... Read More »
កីឡាករវាយកូនហ្គោល Rory McIlroy រិះគន់ប្រធានាធិបតីអាមេរិកជុំវិញការឆ្លើយតបនឹងកូវីដ១៩
លោក Rory McIlroy បានរិះគន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ចំពោះការដោះស្រាយរបស់លោកចំពោះវិបត្ដិមេរោគកូវីដ១៩ ក្នុងនយោបាយពាក់ព័ន្ធនឹងវិស័យកីឡា។ អ្នកវាយកូនហ្គោលសញ្ជាតិអៀរឡង់ខាងជើងរូបនេះបាននិយាយថាប្រធានាធិបតីអាមេរិកកំពុងព្យាយាមធ្វើ“នយោបាយ” នៃរោគកូរ៉ូណាដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង ៨៦.០០០ នាក់នៅអាមេរិក។ លោក McIlroy បានប្រាប់ទូរទស្សន៍ McKellar Golf Podcast ... Read More »
ប្រេស៊ីល មួយខែរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីររូបលាលែងពីតំណែងដោយមិនចុះសម្រុងជាមួយប្រធានាធិបតី
ប្រេស៊ីល៖ មួយខែរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីររូបលាលែងពីតំណែងដោយមិនចុះសម្រុងជាមួយប្រធានាធិបតី កាលពីថ្ងៃទី១៥ខែឧសភា ប្រេស៊ីល បានបាត់បង់រដ្ឋមន្ត្រីក្រសួងសុខាភិបាលមួយរូបទៀតហើយក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ ដោយសារតែមិនចុះសម្រុងជាមួយប្រធានាធិបតី លើវិធានការទប់ស្កាត់កូវីដ-១៩ ។ ពលរដ្ឋប្រេស៊ីលនៅទីក្រុងធំៗបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយក្រុមអ្នកឯកទេសសុខាភិបាលក៏បង្ហាញការខឹងសម្បាយ៉ាងខ្លាំងផងដែរក្រោយការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nelson Teich ក្នុងពេលដែលកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។ ... Read More »
វៀតណាមរកឃើញអ្នកឆ្លងថ្មីម្នាក់ទៀតសរុប២៤នាក់គឺមកពីបរទេសទាំងអស់
ប្រទេសវៀតណាម៖តាមការប្រកាសពីវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ នៅថ្ងៃទី១៥ខែឧសភានេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ទៀត គឺមកពីទីក្រុងឌូបៃ កាលពីថ្ងៃទី៣ខែឧសភា ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដាន។ ចំណែកនៅក្នុងប្រទេសវៀតណាមវិញ គិតចាប់តាំងពីម៉ោង៦ព្រឹកថ្ងៃទី១៦ខែមេសា ដល់ម៉ោង១៨ថ្ងៃទី១៥ខែឧសភា វៀតណាមមិនមានអ្នកឆ្លងថ្មីនៅក្នុងស្រុកឡើយរយៈពេល២៩ថ្ងៃ ។ គិតត្រឹមម៉ោង ១៨ ... Read More »
ថៃអនុម័តបន្ធូរបន្ថយការរឹតត្បិតដំណាក់កាលទីពីរដើម្បីដំណើរការសេដ្ឋកិច្ច
ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានចាប់ផ្តើមអនុម័តច្បាប់បន្ធូរបន្ថយដំណាក់កាលទីពីរក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ដែលចាប់ផ្តើមចូលជាធរមានថ្ងៃទី១៧ខែឧសភា ក្នុងគោលដៅជួយដល់សេដ្ឋកិច្ចប្រទេសជាតិដំណើរការឡើងវិញ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យគណៈកម្មការដោះស្រាយស្ថានភាពកូវីដ-១៩ ប្រទេសថៃ បានប្រកាសនៅថ្ងៃទី១៥ខែឧសភាថា ក្រុមហ៊ុន អាជីវកម្មមួយចំនួនត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្នុងនោះមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ... Read More »
អាមេរិក និងបារាំងប្រឈមមុខតានតឹង ពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងកូវីដ១៩
ប្រធានាធិបតីបារាំងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ក្រុមហ៊ុនផលិតឱសថ Sanofi របស់បារាំងប្រកាសថានឹងលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យអាមេរិកមុន។ កាលពីថ្ងៃទី១៤ខែឧសភា មន្ត្រីរដ្ឋាភិបាលបារាំង បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា ប្រធានាធិបតី ម៉ាក្រុងខឹងសម្បាយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខាងលើ។ លោកម៉ាក្រុងបានបញ្ជាក់ថា ... Read More »
ហ្វីលីពីន៖ ទុក្ខជាន់លើទុក្ខ មិនហ៊ានចេញពីផ្ទះខ្លាចកូវីដ-១៩ តែត្រូវព្យុះវាយប្រហារបង្ខំជម្លៀសចេញពីផ្ទះ
ហ្វីលីពីនកំពុងរងការវាយប្រហារដោយកូវីដ១៩ បណ្តាលឲ្យមានអ្នកឆ្លង កើនឡើងជាង ១១ ៨០០នាក់ ក្នុងនោះអ្នកបាត់បង់ជីវិត ៧៩០នាក់ គិតត្រឹមថ្ងៃទី១៥ខែឧសភា។ ក្នុងពេលដែលពលរដ្ឋ កំពុងអនុវត្តវិធានការបិទប្រទេសរបស់រដ្ឋាភិបាលនោះ ខ្យល់ព្យុះកម្លាំងខ្លាំងស្រាប់តែបក់បោកចូលប្រទេសហ្វីលីពីន បង្ខំឲ្យពលរដ្ឋប្រហែល១៤ម៉ឺននាក់ត្រូវជម្លៀសខ្លួន ចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។ សារព័ត៌មាន CAN ... Read More »
ក្រោយកុងត្រា សាល បាទី នឹងបញ្ចេញបទថ្មីបន្ថែម
ភ្នំពេញ៖ សាល បាទី ជាតារាចម្រៀងដែលធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ចាប់ផ្តើមលេចមុខមួយជំហានបន្ថែមទៀតលើវិថីសិល្បៈក្រោយពី លោកបានចុះកិច្ចសន្យាជាមួយផលិតកម្ម Tasrong Studio។ ក្លាយជាអ្នកចម្រៀងពេញសិទ្ធិតារារូបនេះទើបនឹងបង្ហើរសំនៀងនូវបទចម្រៀងថ្មី ហើយក៏គ្រោងនឹងបន្ថែមនូវបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅថ្មីមួយបទបន្ថែមទៀតផងដែរ។ សាល បាទី ត្រូវបានទស្សនិកជនមួយចំនួនបានស្គាល់ក្រោយពីលោកធ្លាប់លេចមុខក្នុងការច្រៀងលើកម្មវិធីកម្សាន្តរបស់កញ្ចក់ទូរទស្សន៍ នានា ។ វិវឌ្ឍន៍ខ្លួនក្លាយជាតារាចម្រៀងអាជីព ... Read More »
ឥណ្ឌាបង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយមានអ្នកស្លាប់កើនឡើងដល់ទៅជាង២៥០០នាក់
ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៧៨.០០៣នាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៥០០នាក់ផងដែរ។ ក្នុងចំណោមនោះមានអ្នកឆ្លងថ្មីកើនឡើងដល់ទៅ ៣.៧២២នាក់ និង ស្លាប់១៣៤នាក់ ។ ជាមួយគ្នានេះដែរក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ... Read More »
ស្ថានភាពកូវីដ-១៩នៅលើពិភពលោកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ កើនដល់ ជាង៤,៥លាននាក់
ពិភពលោក៖ មកដល់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ ជាង៤,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៣សែននាក់។ ប្រភពព័ត៌មានស៊ីនហួបានផ្សាយថា ៖ អ្នកជំងឺកូវីដ១៩នៅទូទាំងពិភពលោកដែលបាត់បង់ជីវិត បានកើនឡើងលើសពី ៣០០ ០០០ នាក់ហើយ ... Read More »
គណៈកម្មាធិការអូឡាំពិកអន្តរជាតិផ្តល់ថវិកា៨០០លានដុល្លារសម្រាប់ផលប៉ះពាល់ហិរញ្ញវត្ថុកីឡាអូឡាំពិកនៅជប៉ុន
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បានត្រៀមថវិកាចំនួន៨០០ លានដុល្លារដើម្បីជួយដល់ផលប៉ះពាល់ហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបណ្តាលមកពីការពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២០ ។ អ្នករៀបចំកម្មវិធីនឹងទទួលបានប្រាក់ចំនួន ៦៥០ លានដុល្លារបន្ទាប់ពីព្រឹត្តិការណ៍ប្រកួតរដូវក្តៅនេះ ត្រូវបានពន្យារពេលមួយឆ្នាំដោយសារជំងឺCovid-19 បានរាតត្បាតយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ថវិកាចំនួន ១៥០ លានដុល្លារផ្សេងទៀតនឹងត្រូវបែងចែកជាប្រាក់កម្ចីសម្រាប់សហព័ន្ធកីឡាអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកដែលមានបញ្ហាលំហូរសាច់ប្រាក់។ លោក ... Read More »
Messi បរិច្ចាគថវិកាផ្ទាល់ខ្លួនកន្លះលានអឺរ៉ូជួយដល់មន្ទីរពេទ្យនៅប្រទេសកំណើតបន្ថែមទៀត
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបយក្ស Barcelona កីឡាករ Lionel Messi បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ប្រមាណជាកន្លះលានអឺរ៉ូដើម្បីជួយដល់មន្ទីរពេទ្យ ជាច្រើនកន្លែងនៅក្នុងប្រទេសអាហ្សង់ទីនដែលជាប្រទេសកំណើតរបស់លោកដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងកើតមានពេញពិភពលោក។ តាមការអះអាងរបស់អង្គការ Casa Garrahan ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Buenos Aires ... Read More »
រដ្ឋាភិបាលអង់គ្លេសអនុញ្ញាតឲ្យការប្រកួតបាល់ទាត់ត្រឡប់មកវិញនៅខែមិថុនា
អង់គ្លេស៖ រដ្ឋាភិបាលប្រទេសអង់គ្លេសបានប្រកាសថា ខ្លួនកំពុងបើកទ្វារសម្រាប់ការវិលត្រឡប់មកវិញនៃបាល់ទាត់អាជីពនៅប្រទេសអង់គ្លេសក្នុងខែមិថុនាខាងមុខ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេសលោក Oliver Dowden បាននិយាយថាកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ជាមួយសមាគមកីឡាបាល់ទាត់លីកកំពូលអង់គ្លេស និងលីកបាល់ទាត់អង់គ្លេសបានដំណើរការតាមផែនការប្រកបដោយភាពវិជ្ជមាន ។ លោកបានបន្ថែមថា ផែនការសម្រាប់កីឡានេះគួរតែបន្ត “រួមបញ្ចូលទាំងការបើកទូលាយសម្រាប់អ្នកគាំទ្រដើម្បីមើលការផ្សាយបន្តផ្ទាល់” ។ ជាមួយគ្នានេះដែរមន្ត្រីនៃក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា ការវិលត្រឡប់ណាមួយនឹងមានភាពយឺតយ៉ាវ ប្រសិនបើស្ថានភាពប្រទេសមិនទាន់នឹងនរលើការការពារវីរុសកូរ៉ូណា។ ... Read More »
ដោយបម្រាម កូវីដ១៩ម្ចាស់មិនអាចចេញក្រៅផ្ទះ ប្រើ ដ្រូន ដឹកឆ្កែទៅកម្សាន្ត
ដោយសារតែកូវីដ១៩ ម្ចាស់ដែលធ្លាប់ដឹកឆ្កែទៅលេងនៅខាងក្រៅជារៀងរាល់ថ្ងៃ មិនអាចចេញទៅបានដោយសារតែច្បាប់ហាមចេញពីផ្ទះ ។ ពលរដ្ឋនៅសាធារណរដ្ឋឆេក បានប្រើប្រាស់ដ្រូនជំនួសវិញសម្រាប់ដឹកសត្វចិញ្ចឹមគួរឲ្យស្រឡាញ់របស់ខ្លួនបានទៅក្រៅ លេង ដូចធម្មតា។ លោក Vakis Demetriou រស់នៅក្នុងប្រទេសឆេក បាននឹកឃើញប្រើប្រាស់ដ្រូនសម្រាប់ដឹកឆ្កែរបស់ខ្លួនចេញទៅក្រៅ ។ លោកត្រូវនៅក្នុងផ្ទះជាង១សប្តាហ៍កន្លងមកហើយ ... Read More »
រុស្ស៊ីផ្តល់ជំនួយស្រូវសាលីចំនួន ២៥,០០០ តោនដល់កូរ៉េខាងជើង
រុស្ស៊ីជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតទីពីរ របស់កូរ៉េខាងជើង បានសម្រេចផ្តល់ជំនួយស្រូវសាលីចំនួន ២៥ពាន់តោន ដល់កូរ៉េខាងជើង ក្នុងពេលប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះរាំងស្ងួតកាលពីឆ្នាំ២០១៩ ប៉ះពាល់ដល់ទិន្នផលកសិកម្ម។ តាមសារព័ត៌មាន TTXVN នៅថ្ងៃទី១៤ខែឧសភា បានផ្សាយថា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង នៅថ្ងៃទី១៤ខែឧសភា បានប្រកាសថា នាវាដឹកទំនិញ ... Read More »
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកWTO គ្រោងលាលែងពីតំណែងដោយរងគំនាបពីអាមេរិក
WTO៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO លោក Roberto Azevedo បានបង្ហាញពីគម្រោងលាលែងចេញពីតំណែង មុនពេលបញ្ចប់អាណត្តិនៅឆ្នាំ២០២១។ គេហទំព័រ Bloomberg នៅថ្ងៃទី១៤ខែឧសភា បានផ្សាយថា លោក Roberto Azevedo ... Read More »
វៀតណាមអាចនឹងប្តូរសួត អាកាសយានិកឆ្លងកូវីដ-១៩ ធ្ងន់បំផុត
វៀតណាម៖ តាមគេហទំព័រ ស្តីពីជំងឺកូវីដ-១៩ របស់ក្រសួងក្រសួងសុខាភិបាលវៀតណាម ncov.moh.gov.vn បានផ្សាយថា វៀតណាមបានខិតខំព្យបាលអ្នកជំងឺកូវីដ-១៩ជនជាតិ អង់គ្លេស ជាអាកាសយានិក វ័យ៤៣ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រទម្ងន់១០០គីឡូក្រាម ។ អ្នកជំងឺរូបនេះ បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដល់ទៅ៣៣ថ្ងៃហើយ។ គណៈកម្មការព្យាបាលជំងឺកូវីដ-១៩និងក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល ... Read More »
ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងក្នុងឆ្នាំនេះពេលស្ថានភាពកូវីដ-១៩ល្អប្រសើរ
នៅក្នុងជំនួបពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេលប្រហែល៣០នាទី កាលពីថ្ងៃទី១៣ខែឧសភារវាង ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ប្រធានាធិបតីចិន ប្រកាសថានឹងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០២០នេះ។ តាមសារព័ត៌មានកូរ៉េខាងត្បូង Arirang នៅថ្ងៃទី១៤ ... Read More »
ស្លាប់ដោយកូវីដ១៩កើនឡើង គ្រូពេទ្យ គិលានុបដ្ឋាយិកា ប្រេស៊ីល បាតុកម្មដេកពេញផ្លូវ
ប្រេសុីល៖គ្រូពេទ្យ គិលានុបដ្ឋាយិកា នៅប្រទេសប្រេស៊ីលរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មដោយដេកពេញផ្លូវប្រឆំាងនឹងការព្រងើយកន្តើយរបស់រដ្ឋាភិបាល ទុកឲ្យកូវីដ-១៩ ឆ្លងរាលដាល និងសម្លាប់មនុស្សជាច្រើន។ តាមគេហទំព័រ Worldometer នៅថ្ងៃទី១៤ខែឧសភា ប្រេស៊ីលមានអ្នកឆ្លង កូវីដ-១៩ កើនឡើងដល់ទៅជាង១៩០ពាន់នាក់ និងស្លាប់កើនឡើងជាង១៣ពាន់នាក់ ឈរលំដាប់ទី៦នៅលើពិភពលោក។ ... Read More »
អុីស្រាអែលបង្កើតរដ្ឋាភិបាលថ្មីក្រោយរយៈពេល១៨ខែជាប់គាំង និងបោះឆ្នោត ៣លើក
អុីស្រាអែល៖កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ និងគណបក្ស ខៀវ ស របស់លោក Benny Gantz គឺគណបក្ស ទាំងពីរនឹងបែងចែកអំណាចគ្នា ដើម្បីដឹកនាំរដ្ឋាភិបាល។ តាមគម្រោងរដ្ឋាភិបាលថ្មីនឹងចូលកាន់តំណែងនៅយប់ថ្ងៃទី១៤ខែឧសភានេះ ក្រោយរយៈពេល១៨ខែជាប់គាំង និងបោះឆ្នោតដល់ទៅ៣លើកមិនមានអ្នកចាញ់អ្នកឈ្នះ។ ... Read More »
លីកកំពូលប្រទេសឆេកដំណើរការប្រកួតឡើងវិញនៅចុងខែឧសភានេះ
សហព័ន្ធបាល់ទាត់លីកកំពូលប្រទេសឆេក បានប្រកាសថា នឹងចាប់ផ្តើមការ ប្រកួតរបស់ខ្លួនឡើងវិញ ចាប់ពីចុងខែឧសភានេះ បន្ទាប់ពីការផ្អាកអស់រយៈពេល ២ខែមកដោយសារការរីករាលដាលនៃជំងឺកូរ៉ូណា។ ក្រុមការងារដែលពាក់ព័ន្ធបានសម្រេចចិត្តបោះឆ្នោតកាលពីថ្ងៃអង្គារដោយសម្រេចចិត្តយកថ្ងៃទី៣០ ខែមិថុនា ជាការបញ្ចប់ទៅនៃរដូវកាល។ការប្រកួតលើកដំបូង ជាការប្រកួតជុំទី២៣ របស់លីកគឺចាប់ពីថ្ងៃទី២៣ ខែឧសភាតទៅ ខណៈដែលលីកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ខែឧសភា។ ... Read More »
ក្របខ័ណ្ឌ Serie A អាចចាប់ផ្តើមថ្ងៃទី១៣ ខែមិថុនាប្រសិនបើទទួលបានការយល់ព្រមពីរដ្ឋាភិបាល
អុីតាលី៖ ក្របខ័ណ្ឌ Serie A គ្រោងនឹងបន្តរដូវកាលរបស់ខ្លួននៅថ្ងៃទ១៣ ខែមិថុនាខាងមុខប្រសិនបើរដ្ឋាភិបាលអុីតាលីយល់ព្រម។ មហាសន្និបាតរបស់លីកកំពូលអុីតាលីបានជួបប្រជុំគ្នាកាលពីថ្ងៃពុធតាមរយៈខ្សែអាត់សំឡេង និងបានអនុម័តកាលបរិច្ឆេទនៃការបន្តរដូវកាលឡើងវិញស្របតាមការសម្រេចរបស់រដ្ឋាភិបាល និងពិធីសារវេជ្ជសាស្ត្រ។ ក្លិបក្នុងលីក កំពូលអុីតាលីបានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីដើមខែឧសភា ប៉ុន្តែកីឡាករអាចហ្វឹកហាត់តែម្នាក់ឯង។ ក្របខ័ណ្ឌ Serie A ត្រូវបានព្យួរនៅថ្ងៃទី ... Read More »
ចិនសម្រេចបិទខេត្តមួយ ជាប់កូរ៉េខាងជើង បន្ទាប់ពីរកឃើញករណីឆ្លងCOVID-19ថ្មី ជាចង្កោម នៅក្នុងប្រទេស
ប្រទេសចិន៖ បន្ទាប់ពីមានករណីឆ្លងនៃវីរុសCOVID-19 ជាចង្កោមថ្មី នៅទីក្រុង Jilin នៃខេត្ត Jilin ជាប់កូរ៉េខាងជើងរួចមក អាជ្ញាធរចិនបានសម្រេចបិទមួយផ្នែក ដើម្បីទប់ស្កាត់ និងការពាររលកឆ្លងលើកទី២ នៃCOVID-19 ។ តាមការចុះផ្សាយរបស់កាសែត South ... Read More »
លោកតាវ័យ១១៦ឆ្នាំបានឆ្លងផុត ជំងឺរាតត្បាត ពិភពលោក២លើកដែលគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រ
តាមសារព័ត៌មានVietnamplus.vnកាលពីថ្ងៃទី១៣ខែឧសភាឲ្យដឹងថា លោកតាFredie Blom ទើបតែរៀបចំពិធីខួបកំណើតលើកទី ១១៦ឆ្នាំរបស់ខ្លួន ហើយលោកតាគឺជាមនុស្សតែម្នាក់គត់ដែលបានឆ្លងផុត ជំងឺរាតត្បាត គ្រោះថ្នាក់បំផុតនៅលើពិភពលោក គឺជំងឺ ឆ្លងអេស្ប៉ាញ និងជំងឺកូវីដ១៩។ លោកតាឈ្មោះ Fredie Blom មានដើមកំណើតអាហ្វ្រិក ... Read More »
ចិនផ្តល់រង្វាន់ដល់ក្រុមវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការផលិតមីស៊ីលវាយប្រហារដល់អាមេរិក
កាំជ្រួចមីស៊ីល JL-3 បាញ់បានចម្ងាយដល់ទៅ១២ពាន់គីឡូម៉ែត្រ អាចវាយប្រហារដល់ទឹកដីអាមេរិក ។ មីស៊ីលនេះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ។ សារព័ត៌មាន SCMP នៅថ្ងៃទី១៣ខែឧសភាបានផ្សាយថា លទ្ធផលស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ មីស៊ីលខាងលើអាចបាញ់ចេញពីនាវាមុជទឹកទៅកាន់គោលដៅ ។ ក្រុមអ្នកស្រាវជ្រាវនិងផលិតមីស៊ីល ... Read More »